ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

ខ្សែប្រយុទ្ធចំនូលថ្មី Chelsea, Christophe Nkunku ត្រូវអវត្តមានយ៉ាងហោច ៤ ខែ​ក្រោយ​វះកាត់​ជង្គង់

2023/08/09 06:10:14 pm        225
ខ្សែប្រយុទ្ធបារាំង Christophe Nkunku នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៤ ខែ​បន្ទាប់​ពី​ទទួល​ការ​វះកាត់របួសជង្គង់ជោគជ័យ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានទទួលរងរបួសជង្គង់់អំឡុងការប្រកួតមិត្តភាព Pre-Season ទល់​នឹង Borussia Dortmund សប្តាហ៍មុននៅទីក្រុង Chicago សប្តាហ៍មុន។អ្នកចាត់ការ Chelsea លោក Mauricio Pochettino ធ្លាប់និយាយពេលរបួសថ្មីនោះថា សង្ឃឹម​ថា​​របួសរបស់ Nkunku មិនធំដុំឡើយ តែនៅពេលនេះឈានដល់ការវះកាត់ និងរបួសដល់ទៅ ១៦ សប្តាហ៍ សម្រាប់កីឡាករដែល Chelsea ទិញពី Leipzig តម្លៃ ៥២ លានផោនរូបនេះ។Nkunku ក៏ធ្វើឱ្យអ្នកគាំទ្រ Chelsea ចាប់អារម្មណ៍ដែរអំឡុងពេលប្រកួត Pre-Season នៅ​សហរដ្ឋ​អាមេរិក ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៥ ប្រកួត តាមរយៈ​ការ​សហការ​គ្នា​យ៉ាងជិតស្និតជាមួយកីឡាករចំនូលថ្មីមួយរូបទៀត Nicolas Jackson។ Christophe Nkunku បានស៊ុតបញ្ចូលទីសរុប ៥៨ គ្រាប់ក្នុងរយៈពេល ២ រដូវកាលនៅ Leipzig មុន​ពេលផ្លាស់មកកាន់ Chelsea ផ្លូវការកាលពីខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ 

West Ham ដាក់សំណើរួមលើសពី ៥០ លានផោនទិញ Harry Maguire និង Scott McTominay

2023/08/09 05:52:15 pm        255
ក្លិបបាល់ទាត់ញញួរធំ West Ham បានដាក់សំណើរួមគ្នាមួយដែលគេជឿថាលើសពី ៥០ លានផោនក្នុងការនាំយកកីឡាករពីរនាក់ Harry Maguire និង Scott McTominay ពី​ Manchester United។West Ham នៅមិនទាន់ទិញបានកីឡាករណាម្នាក់នៅឡើយ ទោះបីមានដើមទុន​ពី​ការលក់​ចេញ​ប្រធាន​ក្រុម Declan Rice ១០៥ លានផោនទៅកាន់ Arsenal និងបូករួម​ទាំង​ការ​ចាក​ចេញ​របស់​ខ្សែ​ប្រយុទ្ធ Gianluca Scamacca ទៅកាន់ Atalanta ក៏ដោយ។កីឡាករទាំងពីរ Harry Maguire វ័យ ៣០ ឆ្នាំ និង Scott McTominay វ័យ ២៦ ឆ្នាំ ក៏ស្ថិត​ក្នុង​គំរោង​របស់​អ្នកចាត់ការ Erik ten Hag ដែរ ហើយបើមានការលក់ចេញមែន ក៏ទាមទា​ឱ្យ​មាន​អ្នក​ជំនួស​ដែរ​។ West Ham ថ្មីៗនេះ ទើបតែត្រូវបាន Manchester United បដិសេធសំណើលើកទី ១ តម្លៃ ២០លានផោន ក្នុងការចង់បានខ្សែការពារអង់គ្លេស Harry Maguire។ ក្រៅពីកីឡាករទាំងពីរ West Ham ក៏កំពុងមានទំនាក់ទំនងក្នុងការនាំយកខ្សែបម្រើម៉ិកស៊ិកវ័យ ២៥ ឆ្នាំ Edson Alvarez ពី Ajax Amsterdam ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

Julen Lopetgui ចាកចេញពី Wolves ហើយនឹងជំនួសដោយ Gary O’Neil

2023/08/09 05:22:09 pm        338
អ្នកចាត់ការ Wolverhampton លោក Julen Lopetegui បានសំរេចចិត្តចាកចេញពីក្លិបហើយ ខណៈក្លិបគ្រោង នឹងជំនួសតំណែងដោយអតីតអ្នកចាត់ការ Bournemouth, Gary O’Neil។Wolves ក៏ត្រៀមលក្ខណៈរួចរាល់សម្រាប់ការចាកចេញនេះដែរ ពោលគឺ​បុរស​សញ្ជាតិ​អេស្ប៉ាញ​វ័យ ៥៦ ឆ្នាំរូបនេះមានអារម្មណ៍ចង់ចាកចេញច្រើនលើកមកហើយ។ ក្លិបនៅ Premier League បានបញ្ជាក់ក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ភាគី​ទាំង​ពីរ​ទទួល​ស្គាល់​ថា​មាន​គំនិត និងចក្ខុវិស័យផ្ទុយគ្នាផ្នែកខ្លះ ហើយការ​ចែក​ផ្លូវ​គ្នា​នៅ​ពេល​នេះ​គឺ​ជា​ដំណោះ​ស្រាយ​ល្អបំ​​ផុត។ការប្រកាសចែកផ្លូវគ្នានេះ ស្របពេលក្របខណ្ឌ English Premier League នឹង​ចាប់​ផ្តើម​ចុង​សប្តាហ៍​នេះ​ដោយ Wolves ត្រូវជួបបិសាចក្រហម Manchester United នៅយប់ថ្ងៃចន្ទ។ មានបេក្ខភាពមួយចំនួនដែលគេគិតថានឹងមកកាន់តំណែងជំនួសអតីតអ្នកចាត់ការអេស្ប៉ាញរូបនេះ តែគេជឿថា លោក Gary O’Neil ជាបេក្ខភាពឈានមុខគេ។ បុរសវ័យ ៤០ ឆ្នាំរូបនេះបានជួយ Bournemouth រួចផុតពីការកាត់ចោលពី Premier League រដូវ​កាលមុនដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៥ តែក៏ត្រូវបញ្ចប់តំណែងនៅខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ 

Newcastle ទិញបានខ្សែការពារ Southampton, Tino Livramento តម្លៃ ៤០ លានផោន

2023/08/09 05:07:28 pm        364
ក្លិបបាល់ទាត់សារិកាព្រៃ Newcastle បានសំរេចក្នុងការនាំយកខ្សែការពារ Southampton, Tino Livramento ក្នុងតម្លៃ ៤០ លានផោន។កីឡាករវ័យ ២០ ឆ្នាំអង់គ្លេសរូបនេះ បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំនៅកីឡដ្ឋាន St. James Park។Tino Livramento បានផ្លាស់ពី Chelsea ទៅកាន់ Southampton កាលពីឆ្នាំ​ ២០២១ ក្នុងតម្លៃ ៥ លានផោន។កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរូបនេះបង្ហាញខ្លួនបានត្រឹម ២ លើក​ប៉ុណ្ណោះ​រដូវកាលមុនជាមួយ Southampton ដោយសាររបួសធ្ងន់កាលពីខែមេសាឆ្នាំមុន ពោលគឺ ២ ប្រកួតដែលចូលលេងគឺចុងរដូវកាលទៅហើយ និងជាកីឡាករបម្រុងផ្លាស់ប្តូរចូល ស្របពេល Southampton ធ្លាក់ទៅកាន់ក្របខណ្ឌ League Championship។កាលពីរដូវកាល ២០២១-២២ Livramento បង្ហាញខ្លួនបាន ៣២ ប្រកួតឱ្យ Southampton ក្នុងនោះ ២៨ ប្រកួតនៅ Premier League។ Tino Livramento នឹងក្លាយជាកីឡាករទី ៣ ដែលផ្លាស់មកកាន់ Newcastle រដូវក្តៅនេះបន្ទាប់ពី Sandro Tonali ពី​ AC Milan និង Harvey Barnes ពី Leicester City។ ក្រុមរបស់លោក Eddie Howe នឹងចាប់ផ្តើមរដូវកាលថ្មី English Premier League នៅថ្ងៃទី ១២ ខែសីហានេះទទួលស្វាគមន៍ Aston Villa៕ អត្ថបទ៖នាង សុភាវុធ

Southampton បដិសេធសំណើលើកទី៣ របស់ Liverpool ចង់បានខ្សែបម្រើ Romeo Lavia

2023/08/09 04:55:56 pm        357
ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានដាក់សំណើលើកទី ៣ ទៅកាន់ Southampton ក្នុង​ការ​ចង់​បានខ្សែបម្រើ Romeo Lavia តែជាថ្មីម្តងទៀតត្រូវបានបដិសេធ។សំណើលើកទី ៣ ក្នុងការចង់បានកីឡាករប៊ែលហ្ស៊ិកវ័យ ១៩ ឆ្នាំរូបនេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃដ​ល់ទៅ ៤៦ លានផោន តែគេជឿថា Southampton ចង់បានមិនក្រោម ៥០ លាន​ផោន​នោះ​ឡើយ។Romeo Lavia គឺជាកីឡាករបម្រុងនៅពេល Southampton ចាប់ផ្តើមរដូវកាលថ្មី League Championship សប្តាហ៍មុនឈ្នះ Sheffield Wednesday ២-១។ Romeo Lavia បានផ្លាស់មកកាន់ Southampton កាលពីរដូវកាលមុនក្នុងតម្លៃ ១០.៥ លាន​ផោន​ប៉ុណ្ណោះពី Manchester City។កីឡាករវ័យ ១៩ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៣៤ ប្រកួតគ្រប់ក្របខណ្ឌឱ្យ Southampton ក្នុង​រដូវកាល ២០២២-២៣ កន្លងទៅតែមិនអាចជួយ Southampton គេចផុតពីការកាត់ចេញពី English Premier League បាន៕ អត្ថបទ៖នាង សុភាវុធ

មិនទាន់ចូលនិវត្តន៍ឡើយ Andres Iniesta សម្រេចចូលរួមជាមួយក្លិបអារ៉ាប់រួម Emirate Club

2023/08/09 04:38:30 pm        399
កីឡាករវ័យចំណាស់អេស្ប៉ាញ Andres Iniesta បាន​សម្រេច​បន្ត​អាជីព​កីឡាករ​របស់​ខ្លួន​ជា​មួយ​ក្លិប​បាល់​ទាត់ Emirate Club នៅលីគកំពូលអារ៉ាប់រួម UAE Pro League ជាមួយនឹងកិច្ចសន្យា ១ ឆ្នាំ។កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានទៅដល់ទីក្រុង Dubai កាលពីថ្ងៃចន្ទ ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​មុខ​អ្នក​សារព័ត៌មាន ថ្ងៃពុធនេះ។វីរបុរសបាល់ទាត់អេស្ប៉ាញរូបនេះ ក៏មាន​លក្ខ​ខណ្ឌ​បន្ត​កិច្ច​សន្យា​បន្ថែម​ជាមួ​យ​ក្លិប​អារ៉ាប់​រួម​មួយ​នេះ​ដល់​ឆ្នាំ ២០២៥ ផងដែរ។កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនប្រកួតចុងក្រោយឱ្យ Vissel Kobe កាលថ្ងៃទី ១ ខែ​កក្កដា​ត្រឹម​ពាក់កណ្តាលរដូវកាលនៃក្របខណ្ឌជប៉ុន J-League។ រំលឹកថា Andres Iniesta បានផ្លាស់ទៅកាន់ទឹកដីជប៉ុនជាមួយ Vissel Kobe កាលពីឆ្នាំ ២០១៨ បង្ហាញខ្លួនបានសរុប ១៣៣ លើកឈ្នះជើងឯក Emperor’s Cup នៅឆ្នាំ ២០១៩ និង Japanese Super Cup។មុនមកដល់ទឹកដីជប៉ុន Andres Iniesta បានចំណាយពេល ២២ ឆ្នាំនៅ Barcelona ឈ្នះ​ជើង​ឯក​សរុប ៣២ ក្នុងការបង្ហាញខ្លួន ៦៧៤ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ 

ម្ចាស់ផ្ទះអូស្រ្តាលីឈ្នះដាណឺម៉ាកឡើងវគ្គ ៨ ក្រុមចុង​ក្រោយ​បាល់ទាត់​នារី​ពិភព​លោក

2023/08/08 06:51:29 pm        284
ក្រុមសហម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំនេះអូស្រ្តាលី នៅមិនទាន់​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ឡើយ​នៅ បាល់ទាត់នារីពិភពលោក ២០២៣ លើទឹកដីរបស់ខ្លួនក្រោយយកឈ្នះដាណឺម៉ាក ២-០។ Caitlin Foord រកបានគ្រាប់នាំមុខឱ្យអូស្រ្តាលីនៅនាទីទី ២៩ វគ្គទី ១ មុនពេលវគ្គទី ២ អូស្រ្តាលី​រក​បាន​គ្រាប់ធានាជ័យជំនះនៅនាទីទី ៧០ ដោយ Hayley Raso។ ជ័យជំនះនេះធ្វើឱ្យក្រុមនារីអូស្រ្តាលីនឹងបន្តទៅវគ្គ ៨ ក្រុម​ចុង​ក្រោយ​ថ្ងៃ​សៅរ៍​នេះ​ជួប​អ្នក​ឈ្នះ​រវា​ង​បារាំង រឺម៉ារ៉ុក។ កីឡាការិនីដែលពេញដោយបទពិសោធ Sam Kerr ក៏បានចូលលេងជាលើកដំបូងផងដែរឆ្នាំនេះ ក្រោយ​ផ្លាស់ប្តូរចូលជំនួស Hayley Raso ១០ នាទីចុងក្រោយ។ រំលឹកថា អូស្រ្តាលីធ្លាប់ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក​ម្តង​កាល​ពី​ឆ្នាំ២០១៥។ ចំណែកដាណឺម៉ាកដែលបង្ហាញខ្លួននៅ World Cup លើកដំបូងតាំងពីឆ្នាំ ២០០៧ នោះ ក៏​បាន​ឈាន​ដល់​វគ្គ ១៦ ក្រុមចុងក្រោយលើកដំបូងដែរក្នុងរយៈពេល ២៨ ឆ្នាំ។ ងាកមកការប្រកួតមួយគូទៀត អតីតក្រុមលេខ ៣ ឆ្នាំ ២០១៥ អង់គ្លេស​ព្រលឹង​ចុង​សក់​ទំរាំ​ឆ្លង​ផុត​វគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះនីហ្សេរីយ៉ាដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ នីហ្សេរីយ៉ា មិនអាចធ្វើអ្វីបានឡើយទោះអង់គ្លេសសល់គ្នាតែ ១០ នាក់នៅពេល Lauren James ទទួល​បានកាតក្រហមនៅនាទីទី ៨៧ តែម៉ោងបន្ថែម ១៥ នាទីពីរដងក៏នៅតែគ្មានគ្រាប់បាល់។ វគ្គ ១១ ម៉ែត្រកាត់សេចក្តីអង់គ្លេសស៊ុតមុនតែមិនសំរេចដោយ Georgia Stanway តែ​នីហ្សេរីយ៉ា​ក៏​ស៊ុត​មិនចូលដែរ ២ ជើងផ្ទួនៗ ខណៈកីឡាការិនី Chloe Kelly ជាអ្នកសម្រេច​គ្រាប់​ជ័យ​ជំនះ​ឱ្យ​អង់​គ្លេស ៤-២ លើនីហ្សេរីយ៉ា។ អង់គ្លេសនឹងបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយរង់ចាំជួបអ្នកឈ្នះរវាងកូឡុំប៊ី រឺសាម៉ាអ៊ីក៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីហែលទឹកចិន Zhang Yufei ឈ្នះមេដាយមាស ៩ គ្រឿង​ពី​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យពិភពលោក

2023/08/08 06:38:08 pm        140
កីឡាការិនីហែលទឹកចិន Zhang Yufei បានធ្វើរឿងភ្ញាក់​ផ្អើល​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​កីឡា​សាកលវិទ្យាល័យ​ពិភពលោក World University Games នៅទីក្រុងឆឹងទូ ប្រទេសចិន ក្រោយ​ឈ្នះ​មេដាយ​មាសសរុប ៩ គ្រឿងពីកីឡាហែលទឹក។ មិនត្រឹមតែប៉ុណ្ណេះ Zhang Yufei ក៏បាន​បង្កើត​កំណត់​ត្រា​ក្លាយ​ជា​កីឡាការិនី​ដំបូង​ដែល​ឈ្នះ​មេដាយ​មាស​ច្រើនបំផុតក្នុងព្រឹត្តិការណ៍ បន្ទាប់ពីឈ្នះមេដាយមាសទី ៨ ពិវិញ្ញាសារ ហែលសេរី ៥០ ម៉ែត្រ និងឈ្នះមេដាយមាសទី ៩ នៅវិញ្ញាសារហែលបណ្តាក់ ១០០ ម៉ែត្រ ៤ នាក់។ ជារួមរាល់វិញ្ញាសារដែល Zhang Yufei បានចូលលេងក្នុងប្រភេទកីឡាហែលទឹក គឺ​កីឡាការិនី​វ័យ ២៥ ឆ្នាំរូបនេះ ប្រមូលយកទាំងអស់។ ចិនឈរលើគេក្នុងតារាងមេដាយក្នុងប្រភេទកីឡាហែលទឹកនៅ World University Games នេះ​ដោយ​ឈ្នះ​មេដាយមាស ១៨ ក្នុងចំណោម ២០។ ដោយឡែកសរុបមេដាយជារួមគ្រប់ប្រភេទកីឡាវិញ ចិនក៏នៅ​តែ​ឈរ​លើ​គេ​ដែរ​ដោយ​មាន​មេដាយ​មាស​សរុប ៩០ គ្រឿង តាមពីក្រោយដោយជប៉ុនលេខ ២ មាន ២០ គ្រឿង និងលេខ ៣ កូរ៉េមាន ១៧គ្រឿង៕ អត្ថបទ៖ នាង សុភាវុធ

អ្នកចាំទីជើងចាស់ Yann Sommer ចាកចេញពី Bayern Munich ទៅ Inter Milan

2023/08/08 06:27:04 pm        175
អ្នកចាំទីជើងចាស់ស្វ៊ីស Yann Sommer បានសម្រេចចិត្តចាកចេញពី Bayern Munich ទៅចូលរួមជាមួយក្លិប អ៊ីតាលី Inter Milan ហើយ នេះបើតាមការបញ្ជាក់របស់ក្លិបទាំងពីរ។មិនមានការបង្ហាញផ្លូវការពីកិច្ចសន្យាផ្ទេរនេះឡើយ តែសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Inter Milan បានចំណាយលុយ ៦ លានអឺរ៉ូ។ កីឡាករវ័យ ៣៤ ឆ្នាំដែលជាជម្រើសដំបូងរបស់ក្រុមជម្រើសជាតិស្វ៊ីស បានមកដល់ Bayern Munich កាលពីខែមករាដើម្បីជំនួសតំណែង Manuel Neuer ដែលមានរបួស។ ការមកដល់របស់ Sommer មកកាន់ Inter Milan ក៏ជា​កម្លាំង​សំខាន់​ក្នុង​ការ​ប៉ះ​ប៉ូវ​ការ​ចាក​ចេញ​របស់​អ្នក​ចាំទី កាមេរូន Andre Onana ដែលបានចាកចេញទៅកាន់ Manchester United ក្នុង​តម្លៃ ៥១ លានអឺរ៉ូ។ Yann Sommer បានជួយ Bayern Munich ឈ្នះជើងឯក Bundesliga លើកទី ៣៣ តាម​រយៈ​ជ័យ​ជំនះ​ប្រកួតចុងក្រោយ។ ជាមួយក្រុមជម្រើសជាតិស្វ៊ីស Yann Sommer បង្ហាញខ្លួនបាន ៨០ លើក តាំងពី​កោះ​ហៅ​ចូល​លេង​ប្រកួ​តដំបូងទល់នឹងរ៉ូម៉ានីនៅឆ្នាំ ២០១២៕អត្ថបទ៖នាង សុភាវុធ 

Neymar ប្រាប់ PSG ថាចង់ចាកចេញហើយ

2023/08/08 06:09:42 pm        247
ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានប្រាប់ទៅកាន់ក្លិប Paris Saint Germain ថា​ចង់​ចាក​ចេញ​ហើយ នេះបើតាម ការចុះផ្សាយនៅលើសារព័ត៌មានជាច្រើននៅក្នុងប្រទេសបារាំង។ ជុំវិញ​រឿង​នេះ​ដែរ PSG មិនទាន់បានឆ្លើយតបនៅឡើយ។ មកទល់ពេលនេះគេមិនទាន់ដឹងថា គ្រូបង្វឹក PSG ថ្មីលោក Luis Enrique បានទុក Neymar នៅ​ក្នុង​គម្រោងសម្រាប់រដូវកាលថ្មីរឺអត់នៅឡើយ ស្របពេលអនាគតរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏មិនទាន់ដឹងថានៅរឺទៅ។ ដំណឹងចង់ចាកចេញរបស់ Neymar បានក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​សម្រាប់​ក្លិប​យក្ស​បារាំង​មួយ​នេះ​ បន្ទាប់ពីការចាកចេញរបស់ Lionel Messi ទៅកាន់ Inter Miami តមក Mbappe ក៏​ចង់​ចាក​ចេញ ហើយនៅពេលនេះ Neymar ម្នាក់ទៀត ដែលមានន័យប្រយុទ្ធជួរមុខល្បីឈ្មោះទាំង ៣ របស់ PSG សុទ្ធតែចង់ចាកចេញ។Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុង​តម្លៃ​ផ្ទេរ​បំបែក​កំណត់​ត្រា​ពិភព​លោក​នៅពេលនោះតម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។ តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM