ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Spurs បដិសេធសំណើលើកទី៣ របស់ Bayern Munich ចង់បាន Harry Kane

2023/08/08 05:59:46 pm        211
ក្លិបបាល់ទាត់ Tottenham Hotspur បានបដិសេធសំណើរបស់ Bayern Munich ជាលើកទី ៣ ក្នុងការចង់បាន ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់ទឹកដីអាល្លឺម៉ង់។ សំណើចុងក្រោយដែលត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ១០០ លានអឺរ៉ូនោះ នៅតែមិនអាចធ្វើ​ឱ្យ​ក្លិប​ទាំងពីរខិតទៅជិតគ្នាក្នុងការចរចាជាមួយកីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅឡើយ។ សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបាន Tottenham Hotspur គ្រោងផ្តល់ប្រាល់ឈ្នួលដល់ ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ប្រសិន​ព្រម​បន្ត​នៅ​ជា​មួយក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍មួយនេះ។ មួយរយៈចុងក្រោយនេះ អនាគតរបស់កីឡាករវ័យ ២៩ ឆ្នាំរូប​នេះ​តែង​តែ​ស្ថិត​នៅ​ទំព័រមុខ​នៃ​សារព័ត៌មាន​បាល់ទាត់អឺរ៉ុប ស្របពេលដែលក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ឈាន​មុខ​គេ​។មិនត្រឹមតែ Bayern Munich ទេខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានក្លាយជាគោលដៅចំបងរបស់ Real Madrid ផងដែរ និងធ្លាប់​ជា​គោល​ដៅ​ចង់​បាន​របស់​ក្លិប​អេស្ប៉ាញ​មួយ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងមិនមានឱកាសលេងនៅ UEFA Champions League ឡើយ​រដូវ​កាលក្រោយ ដែលជាមូលហេតុចំបងដែលគេគិតថានឹងចាកចេញពី Spurs៕ អត្ថបទ៖នាង សុភាវុធ

ស្ងាត់ៗ PSG ខ្ចីខ្សែប្រយុទ្ធព័រទុយហ្កាល់ Goncalo Ramos អមជាមួយលក្ខខណ្ឌទិញផ្តាច់

2023/08/08 05:38:50 pm        184
ក្លិបជើងឯកបារាំង Paris Saint Germain បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Goncalo Ramos ក្នុងកិច្ចសន្យាខ្ចីពេញមួយរដូវកាល។នៅក្នុងកិច្ចសន្យាខ្ចីនោះដែរ ក៏មាន​ចង​ភ្ជាប់​ជា​មួយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​ក្រោយ​ផុត​កិច្ច​សន្យា​ខ្ចី​ក្នុង​តម្លៃ ៦៥ លានអឺរ៉ូ និងប្រាក់បន្ថែម ១៥ លានអឺរ៉ូផ្សេងទៀត។កីឡាករវ័យ ២២ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯងនៅ World Cup ឆ្នាំមុន ដែល​ធ្វើ​ឱ្យ​ក្លិបធំៗ នៅអឺរ៉ុបចាប់អារម្មណ៍។រដូវកាលមុន Ramos ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតឱ្យ Benfica។ការមកដល់របស់ Ramos ស្របពេលដែលអនាគតរបស់ Kylian Mbappe មិន​ទាន់​ដឹង​ថា​ទៅ​ជា​យ៉ាង​ណា ក៏ស្របពេលដែល Neymar ចង់ចាកចេញពីក្លិបផងដែរ។Ramos មកដល់ PSG គឺជាកីឡាករទី ៩ ហើយ បន្ទាប់ពីអ្នកចាំទី Arnau Tenas, Milan Skriniar, Lucas Hernandez, Marco Asencio, Manuel Ugarte, Lee Kang-in, Xavi Simons និង Hugo Ekitike។លីគកំពូលបារាំង Ligue1 នឹងចាប់ផ្តើមរដូវកាលថ្មីចុងសប្តាហ៍នេះហើយដោយ PSG ត្រូវ​បើក​ទ្វា​ផ្ទះ​ទទួល Lorient នៅថ្ងៃអាទិត្យ៕ អត្ថបទ៖នាង សុភាវុធ 

ការប្រកួតបាល់ទាត់ ៤ទល់៤ ជើងឯកពិភពលោកដំបូងបំផុតរៀបចំនៅប្រទេសអាល្លឺម៉ង់

2023/08/08 05:34:06 pm        232
ការប្រកួតបាល់ទាត់ ៤ នាក់ទល់នឹង ៤ នាក់ជើងឯកពិភពលោករឺហៅថា World Final of Red Bull Four 2 Score ត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។ ការប្រកួតដែលមានរយៈពេលត្រឹម ២ ថ្ងៃនេះមានអ្នកចូលរួមសរុប ១៧ប្រទេស ជុំវិញ​ពិភពលោក។ មួយប្រកួតត្រូវលេងត្រឹម ១០ នាទីប៉ុណ្ណោះ ដោយគ្មានអ្នកចាំទីឡើយ ហើយ​ការ​ស៊ុត​បញ្ចូល​ទី​បាន​នៅ​នាទីដំបូង និងចុងក្រោយរាប់គុណនឹង ២។ ប្រសិនស្មើគ្នា រកឈ្នះចាញ់មិនឃើញ នឹងលេងបន្ថែម ហើយក្រុមណាស៊ុតចូលមុនជាអ្នកឈ្នះ។ ការ​ប្រកួតត្រូវបានរៀបចំឡើងនៅទីលានបាល់ទាត់តូចមួយ ពោល​គឺ​នៅ​ចំពី​មុខ​កីឡដ្ឋាន​បាល់​ទាត់​នៃ​ក្លិបបាល់ទាត់ RB Leipzig តែម្តង ដែលមានការចូលរួមទស្សនាដោយខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner និង David Raum៕ អត្ថបទ៖នាង សុភាវុធ

Chris Buescher ឈ្នះការប្រកួតប្រណាំងរថយន្ត NASCAR Cup Series ២ ប្រកួតជាប់គ្នា

2023/08/08 05:19:00 pm        176
កីឡាករប្រណាំងរថយន្ត Chris Buescher បានឈ្នះការប្រណាំង NASCAR Cup Series លើក​ទី​ពីរ​ជាប់ៗគ្នារបស់ខ្លួនដោយការរារាំងការប្រជែអរបស់ Martin Truex នៅចុងម៉ោង ក្នុង​ព្រឹត្តិការណ៍ FireKeepers 400 កាលពីថ្ងៃចន្ទ។Buescher ដែលបានឈ្នះកាលពីសប្តាហ៍មុននៅ Richmond នោះបានឡើងនាំមុខនៅជុំទី ១៣៣ ក្នុងរថយន្ត Ford លេខ 17 ហើយមិនចុះចាញ់ឡើយ។ ជាមួយនឹង ១២ ជុំ​ចុង​ក្រោយ​ក្នុង​ចំណោម ២០០ ជុំ Truex បានប្រកួតប្រជែងBuescher ខ្លាំង។ Buescher ដែលជាកីឡាកររបស់ក្រុម RFK Racing លើរថយន្ត Ford បាន​ប្រជែង​ឈ្នះ​ជាប់ៗ​គ្នា​ទី​ប្រាំ​បួនរបស់ខ្លួននៅឯរដ្ឋ Michigan ដើម្បីពង្រីកការឈ្នះច្រើនបំផុតដោយ Ford នៅ​ទីលាន​ប្រណាំង​ដែល​ទទួលការប្រកួតនេះតាំងពីឆ្នាំ ១៩៦៩៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជាបង្កើតកំណត់ត្រាថ្មី ក្នុងការប្រកួតកីឡាប៉ូលិសពិភពលោក នៅកាណាដា

2023/08/04 06:49:16 pm        420
ក្រុមកីឡានគរបាលជាតិកម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍កីឡានគរបាល និង​កង​ពន្លត់​អគ្គិភ័​យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា ក្រោយដណ្ដើមបានមេដាយរហូតដល់ ៥២គ្រឿង ដែលស្ទើរតែកើនឡើងទ្វេដង បើធៀបកាលពីឆ្នាំមុន ។គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ មានអត្តពលិក នៃក្រសួងមហាផ្ទៃ ចំនួន ៨ប្រភេទកីឡាហើយ ក្នុង​ចំណោមកីឡា ១៣ប្រភេទ ដែលដណ្ដើមបានមេដាយអង្គភាព និងប្រទេសជាតិ រួមមាន​កីឡា​ហែល​ទឹក ដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣) ។ កីឡាចំបាប់ ដណ្ដើម​បានមេដាយសរុប ៨គ្រឿង (មាស ៤ និងប្រាក់ ៤) ។ កីឡាការ៉ាតេ ដណ្ដើម​បាន​មេដាយ​សរុប ៨គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២) ។កីឡាបាល់ទះ ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស លើវិញ្ញាសា​បាល់​ទាត់​បុរស​ក្នុង​សាល និងមេដាយប្រាក់ លើវិញ្ញាសាបាល់ទះបុរសឆ្នេរខ្សាច់ ។ កីឡាវាយកូនឃ្លីលើតុ ដណ្ដើម​បាន​មេដាយ​សរុប ៤គ្រឿង (មាស ២ និងប្រាក់ ២) ។ កីឡាចំបាប់កាច់ដៃ ដណ្ដើម​បាន​មេដាយ​សរុប ១១គ្រឿង (មាស ៧ ប្រាក់ ២ និងសំរឹទ្ធ ២) ។ កីឡាលើកទម្ងន់ ដណ្ដើម​បាន​មេដាយ​មាស​ ២គ្រឿង និងកីឡាយូដូ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង ។សរុបលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ៥២គ្រឿង រួមមានមេដាយមាស ២៤ ប្រាក់ ២១ និងសំរឹទ្ធ ៧គ្រឿង ដែលជា​ចំនួន​មេដាយ​ដ៏​ច្រើន បើធៀបកាលពីឆ្នាំមុន ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប ៣៣គ្រឿង រួមមានមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១០គ្រឿង ក្នុងការ​ប្រកួត​កីឡា​ប៉ូលិស​ពិភព​លោក នៅប្រទេសហូឡង់ ។សូមរំឮកថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023​ នៅ​ប្រទេស​កាណាដា ​គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយ​មានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូន​ក្រុម​កីឡា​នគរបាល​ជាតិ​ចំនួន ១៣ប្រភេទកីឡាចូលរួម៕ អត្ថបទ៖ លី ឈុនឡា  

កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ២,៥០០នាក់ ត្រៀមរត់ប្រណាំង​ម៉ារ៉ាតុងចក្រភពខ្មែរ ចុងសប្ដាហ៍នេះ

2023/08/04 06:39:47 pm        184
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ (Khmer Empire Marathon 2023) នឹង​រៀបចំនៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ ខណៈ​មាន​កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ២,៥០០នាក់ បានចុះឈ្មោះ និង​ត្រៀម​ខ្លួន​រួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំ ដែលរៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយអាជ្ញាធរខេត្តសៀមរាបនេះ ។លោក សែម ផល្លា នាយបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង បានឲ្យដឹងពីខេត្តសៀមរាបថា គិ​ត​ត្រឹមថ្ងៃនេះ គណៈកម្មការរបស់ខ្លួន បានទទួលអ្នកចុះឈ្មោះជាង ២,៥០០នាក់ មកពី ៤៥​ប្រទេស​ជុំវិញពិភពលោក ។ ទន្ទឹមជាមួយគ្នា គណៈកម្មការ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ចែក​សម្ភារៈ​សម្រាប់​រត់​ដល់​កីឡាករ-កីឡាការិនី នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែសីហានេះដែរ នៅសណ្ឋាគារ​អង្គរ​មិរ៉ាខល មុនទិវារត់ប្រណាំង ១ថ្ងៃ ។ជាមួយគ្នា គណៈកម្មការបានជូនដំណឹងដល់កីឡាករ-កីឡាការិនី ដែលមិន​បាន​ចុះ​ឈ្មោះទុ​ក​ជា​មុន​ ឬគ្មានស្លាកលេខបំពាក់លើខ្លួន ចូលរួមការរត់ប្រណាំងឡើយ ដោយ​ក្រុម​ការងារ​នឹង​មាន​ការ​ត្រួត​ពិនិត្យ​បន្ថែម មុនពេលចេញដំណើរ ដើម្បីចៀស​វាង​បញ្ហា​ប៉ះ​ពាល់​ដល់​ការ​រៀបចំ​អាហារ​សម្រន់ សម្រាប់បំប៉នសុខភាពដល់កីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះជាក់ស្ដែង ក៏ដូច​ជា​រក្សា​សុវត្ថិភាព និងទិន្នន័យសម្គាល់ខ្លួនរបស់កីឡាករ-កីឡាការិនីជាដើម ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា(NOCC) នេះគឺជាឆ្នាំទី២ ហើយ ដែលព្រឹត្តិការណ៍ម៉ារ៉ាតុង លើទឹកដីអង្គរ ត្រូវ​បានរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយជំងឺរាតត្បាតសកលកូវីដ-១៩ ដោយ​កាល​ពី​ឆ្នាំ​២០២២ គឺមានអ្នកចូលរួមជាង ១ពាន់នាក់ ខណៈឆ្នាំនេះ គឺមាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​កើន​ឡើង​ទ្វេដង ដែលជាសញ្ញាមួយដ៏ល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរ ពិសេស​ទេសចរ​បរទេស​មក​កាន់​ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រទេសផង និងរួម​ចំណែក​ការងារសប្បុរសធម៌ផងដែរ ។គួរដឹងថា ទិវារត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២​គីឡូ​ម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ សម្រាប់វិញ្ញាសារត់ ៤២​គីឡូម៉ែត្រ នឹងត្រូវចេញដំណើរមុនគេ នៅវេលាម៉ោង ៤៖៣០នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ​២០២៣ ចុងសប្ដាហ៍នេះ នៅមុខប្រាសាទអង្គរវត្ត៕ អត្ថបទ៖ លី ឈុនឡា  

ជើងឯក ២ សម័យអាល្លឺម៉ង់ធ្លាក់ពីការប្រកួតបាល់ទាត់នារីពិភពលោក​ក្រោយស្មើកូរ៉េ

2023/08/04 06:27:32 pm        231
ជើងឯកបាល់ទាត់នារីពិភពលោក ២ សម័យអាល្លឺម៉ង់ បានធ្លាក់​ត្រឹម​វគ្គវិល​ជុំ​ក្នុង​ពូល​ហើយ​ក្រោយ​ស្មើ​នឹងក្រុមនារី កូរ៉េប្រកួតចុងក្រោយក្នុងពូល H។នេះជាការលទ្ធផលដែលធ្វើឱ្យមានការភ្ញាក់បំផុតមួយនៅ World Cup នាទីឆ្នាំនេះ ដែល​ជា​ប្រវត្តិ​សាស្រ្ត​ដំបូងក្រុម នារីអាល្លឺម៉ង់មិនអាចឆ្លងផុតវគ្គចែកពូលបាន។ អាល្លឺម៉ង់ត្រូវការលទ្ធផលយ៉ាងណាឱ្យល្អជាងម៉ារ៉ុកដើម្បីឡើងវគ្គបន្ត តែផ្តើមការប្រកួតបានត្រឹម ៦ នាទីកូរ៉េក៏បើកការនាំមុខមុនដោយកីឡាការិនី Cho So-hyun មុនពេលដែលប្រធានក្រុម Alexandra Popp តាមស្មើវិញ​នៅនាទីទី ៤២ តែមិនគ្រប់គ្រាន់ឡើយ។ សម្រាប់ក្រុមកូរ៉េវិញ ចាញ់ពីរប្រកួតផ្ទួនៗមកហើយ និងធ្លាក់​ពី​ការ​ប្រកួត​ស្វ័យ​ប្រវត្តិ​តែបែ​ជា​មក​ស្មើ​ប្រកួតចុងក្រោយរបស់អាល្លឺម៉ង់ ដែលធ្វើឱ្យគេនឹកឃើញ World Cup បុរសឆ្នាំ ២០១៨ ដែល​កូរ៉េយកឈ្នះអាល្លឺម៉ង់ទំលាក់ក្រុមការពារជើងឯកឆ្នាំ ២០១៤ ធ្លាក់ត្រឹមវគ្គចែកពូលដូចគ្នា។ នៅក្នុងពូលនេះដែរ ម៉ារ៉ុកធ្វើឱ្យមានការភ្ញាក់ផ្អើលដូចគ្នាក្រោយយកឈ្នះកូឡុំប៊ី ១-០ ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្តជាមួយក្រុមលេខ ១ កូឡុំប៊ីតែម្តង។ វគ្គ ១៦ ក្រុមចុងក្រោយកូឡុំប៊ីនឹងត្រូវជួបជាសាម៉ាអ៊ីកនៅថ្ងៃអង្គារ ខណៈម៉ារ៉ុកជួបបារាំង៕ អត្ថបទ៖នាង សុភាវុធ

Newcastle ព្រមព្រៀងទិញខ្សែការពារ Southampton, Tino Livramento ៤០ លានផោន

2023/08/04 06:14:28 pm        162
ក្លិបបាល់ទាត់សារិកាព្រៃ Newcastle បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការនាំយកខ្សែការពារស្តាំ Southampton, Tino Livramento ក្នុងតម្លៃ ៤០ លានផោន។កីឡាករវ័យ ២០ ឆ្នាំរូបនេះបានផ្លាស់ពី Chelsea ទៅកាន់ Southampton កាលពីឆ្នាំ​ ២០២១ ក្នុងតម្លៃ ៥ លានផោន។កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរូបនេះបង្ហាញខ្លួនបានត្រឹម ២ លើកប៉ុណ្ណោះរដូវកាលមុនជាមួយ Southampton ដោយសាររបួសធ្ងន់កាលពីខែមេសាឆ្នាំមុន ពោលគឺ ២ ប្រកួតដែលចូលលេងគឺចុងរដូវកាលទៅហើយ និងជាកីឡាករបម្រុងផ្លាស់ប្តូរចូល ស្របពេល Southampton ធ្លាក់ទៅកាន់ក្របខណ្ឌ League Championship។កាលពីរដូវកាល ២០២១-២២ Livramento បង្ហាញខ្លួនបាន ៣២ ប្រកួតឱ្យ Southampton ក្នុងនោះ ២៨ ប្រកួតនៅ Premier League។Tino Livramento នឹងក្លាយជាកីឡាករទី ៣ ដែលផ្លាស់មកកាន់ Newcastle រដូវក្តៅនេះបន្ទាប់ពី Sandro Tonali ពី​ AC Milan និង Harvey Barnes ពី Leicester City។ក្រុមរបស់លោក Eddie Howe នឹងចាប់ផ្តើមរដូវកាលថ្មី English Premier League នៅថ្ងៃទី ១២ ខែសីហានេះទទួលស្វាគមន៍ Aston Villa៕ អត្ថបទ៖នាង សុភាវុធ

Chelsea ព្រមព្រៀងទិញអ្នកចាំទី Brighton, Robert Sanchez តម្លៃ ២៥ លានផោន

2023/08/04 06:06:17 pm        268
ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកអ្នកចាំទីអេស្ប៉ាញ Robert Sanchez ពី Brighton ក្នុងតម្លៃ ២៥ លានផោន បន្ទាប់ពីការចាកចេញរបស់ Edouard Mendy ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ahli។កីឡាករវ័យ ២៥ ឆ្នាំរូបនេះនឹងត្រូវប្រជែងអ្នកចាំទីដៃមួយនៅ​ Chelsea ជាមួយមិត្តរួមជាតិ Kepa Arrizabalaga នៅរដូវកាលថ្មីខាងមុខនេះ។Robert Sanchez បាននៅជាមួយ Brighton តាំងពីវ័យ ១៥ ឆ្នាំដោយផ្លាស់ពីយុវជនថ្នាល Levante កាលពីឆ្នាំ ២០១៣ មុនពេលចាកចេញទៅ Forest Green និង Rochdale លក្ខខណ្ឌខ្ចីជើង និងបង្ហាញខ្លួននៅក្រុមធំ Brighton ដំបូងនៅខែវិច្ឆិកាឆ្នាំ​ ២០២០។ Sanchez ក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញដែរនៅ Euro ២០២០ ដែលលើកមកពី ២០២១។Robert Sanchez បានបាត់បង់តំណែងជម្រើសដំបូងរបស់ខ្លួននៅ Brighton នៅពាក់កណ្តាលរដូវកាល ២០២២-២៣ បន្ទាប់ពីបង្ហាញខ្លួនសរុបឱ្យ Brighton បាន ៩០ ប្រកួត៕ អត្ថបទ៖ នាង សុភាវុធ

អតីតកីឡាករ Super Bowl អាមេរិក Tom Brady ទិញភាគហ៊ុនចំណែកនៅក្លិបអង់គ្លេស Birmingham

2023/08/04 05:55:41 pm        175
ជើងឯកកីឡា Super Bowl អាមេរិក ៧ សម័យ Tom Brady បាន​ប្រកាស​ទិញ​យក​ភាគ​ហ៊ុន​មួយ​ចំណែក​នៅក្លិប បាល់ទាត់អង់គ្លេស Birmingham City។ ក្លិបអង់គ្លេសមួយនេះបានបញ្ជាក់ថា Tom Brady នឹងក្លាយជាសហប្រធានក្លិបមួយរូប ដែល​កាន់​តួនាទី​អភិវឌ្ឍន៍ និងគ្រប់គ្រង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ Birmingham City បច្ចុប្បន្នស្ថិតក្រោមការវិនិយោគ និងគ្រប់គ្រងភាគហ៊ុនធំដោយក្រុមហ៊ុន Knighthead Capital Management។ រំលឹកថាកំពូលតារាបាល់ឱបអាមេរិក NFL រឺហៅថា Super Bowls កីឡាករ Tom Brady បាន​ប្រកាស​ចូល​និវត្តន៍ពីអាជីព រយៈពេល ២៣ រដូវកាលរបស់ខ្លួនហើយនៅក្នុងវ័យ ៤៥ ឆ្នាំ។កីឡាករ​ដែលលេងឱ្យក្លិបបាល់ឱបនៅក្របខណ្ឌ NFL, The Tampa Bay Buccaneers ធ្លាប់​ឈ្នះជើ​ងឯក NFL Super Bowls ៧ លើកនោះ ធ្លាប់បានប្រកាសថាចូលនិវត្តន៍ម្តងកាលពីឆ្នាំ ២០២២ មុនពេលផ្លាស់ប្តូរចិត្តចូលប្រកួតវិញប៉ុន្មានសប្តាហ៍បន្ទាប់។ ក្នុងចំណោមជើងឯកទាំងនោះមាន ៦ លើកគេឈ្នះជាមួយក្លិប New England Patriots មុននឹងឈ្នះចុងក្រោយបំផុតឆ្នាំមុនជាមួយ Tampa Bay។ ក្រៅពីជាឈ្នះជើងឯកកីឡាដែលមានប្រជាប្រិយបំផុតនៅសហរដ្ឋអាមេរិកមួយនេះ Tom Brady ធ្លាប់​ឈ្នះជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំ Super Bowls ៥ លើក។Birmingham City បញ្ចប់រដូវកាលមុននៃក្របខណ្ឌលីគទី ២ អង់គ្លេស League Championship នៅចំណាត់ថ្នាក់លេខ ១៧៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM