ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Manchester City ឈ្នះ Bayern Munich ២-១ ការប្រកួតមិត្តភាពនៅទឹកដីជប៉ុន

2023/07/27 05:57:31 pm        172
ក្រុមជើងឯក ៣ ពានរដូវកាលមុន Manchester City បានយកឈ្នះក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ២-១ ក្នុងការប្រកួតមិត្តភាព Pre-Season នៅទឹកដីជប៉ុន។ អ្នកចាត់ការ Man City លោក Pep Guardiola បានដាក់​កីឡាករ​យុវជន​របស់​ក្លិបមួយ​ចំនួន​ធំ​ចូល​ប្រកួត ហើយជាក់ស្តែងកីឡាករវ័យ ២០ ឆ្នាំ James McAtee បើកការនាំមុខឱ្យ City ក្រោយ​ការ​សហការយ៉ាងល្អជាមួយីឡាករវ័យ ១៨ ឆ្នាំ Rico Lewis។Mathys Tel គឺជាអ្នកតាមស្មើឱ្យ Bayern Munich នៅនាទីទី ៨១ តែខ្សែការពារអេស្ប៉ាញ Aymeric Laporte ជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យ Man City។ នេះជាជ័យជំនះទី ២ របស់ Manchester City ក្នុងដំណើរប្រកួត Pre-Season នៅ​ទឹ​ក​ដី​ជប៉ុន​​នេះ បន្ទាប់ពីឈ្នះ Yokohama F Marinos ៥-៣ ចុងសប្តាហ៍កន្លងទៅ។ ថ្ងៃនេះក៏នឹងមានការប្រកួត Pre-Season ផ្សេងទៀតនៅទឹកដីជប៉ុនផងដែរ ដោយ​ក្រុម​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr នឹងត្រូវជួបជាមួយ Inter Milan ថ្ងៃនេះ។ចំណែកឯនៅទឹកដីសិង្ហបុរីឯណេះវិញ Tottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី Lion City Sailor ៥-១ ដោយគ្រាប់បាល់បីគ្រាប់ម្នាក់ឯងរបស់ខ្សែប្រយុទ្ធប្រេស៊ីល Richarlison។ ព្រឹកមិញនេះដែរនៅសហរដ្ឋអាមេរិក Real Madrid បានយកឈ្នះ Manchester United ២-០៕ អត្ថបទ៖នាង សុភាវុធ 

Brighton ទិញបានខ្សែការពារប្រេស៊ីល Igor Julio ពី Fiorentina តម្លៃ ១៧ លានអឺរ៉ូ

2023/07/27 05:42:57 pm        161
ក្លិបបាល់ទាត់អង់គ្លេស Brighton បានសម្រេចក្នុងការនាំយកខ្សែការពារកណ្តាលប្រេស៊ីល Igor Julio ពីក្លិបអ៊ីតាលី Fiorentina ក្នុងតម្លៃផ្ទេរ ១៧ លានអឺរ៉ូ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។អ្នកចាត់ការ Brighton លោក Roberto de Zerbi បានសម្រេចផ្លាស់ប្តូរចិត្តមកមើលឃើញ Igo Julio បន្ទាប់ពីសំណើទិញខ្សែការពារជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរបស់ Chelsea, Levi Colwill ត្រូវបានបដិសេធ ដែលសំណើរបស់ Brighton នោះគឺហ៊ានឱ្យថ្លៃដល់ទៅ ៤០ លានផោន។Levi Colwill គឺជាសមាជិករបស់ Brighton កាលពីរដូវកាល​មុន​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល និងជួយក្រុម Brighton ទទួលបានចំណាត់ថ្នាក់លេខ ៦ នៅ Premier League មាន​កៅ​អីវគ្គជម្រុះ Europa League រដូវកាលនេះ។ចំណែកឯ Igor Julio បានចំនាយពេល ៣ ឆ្នាំមកហើយជាមួយ Fiorentina ក្រោយផ្លាស់ពី SPAL កាលពីខែមករាឆ្នាំ ២០២០ ខណៈរដូវកាលចុងក្រោយរបស់គេជួយ Fioretnina ឡើង​ដល់​វគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League តែចាញ់ West Ham កាល​ពី​ខែ​មិថុនា​៕ ​អត្ថបទ៖នាង សុភាវុធ 

កីឡាការិនីហូឡង់ Yara Kastelijn ឈ្នះដំណាក់កាលទី ៤ Tour de France នាទីតែអ្នកនាំមុខនៅដដែល

2023/07/27 05:31:23 pm        174
កីឡាការិនីប្រណាំងកង់ហូឡង់ Yara Kastelijn រកបាន​ជ័យជំនះ​ក្នុង​ដំណាក់​កាល​លើក​ដំបូង​ នៅក្នុ​ង​ព្រឹត្តិការណ៍ ប្រណាំងកង់លំដាប់ World Tour បន្ទាប់ពីឈ្នះដំណាក់កាលទី ៤ ប្រណាំង​កង់ Tour de France ផ្នែកនារី។ ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៧៧ គីឡូម៉ែត្រ កីឡាការិនីដែលជិះឱ្យក្រុម Fenix-Deceuninck រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៣៨ នាទី ៣៩ វិនាទី តាម​ពី​ក្រោយ​​ដោយ​មិត្តរួមជាតិហូឡង់ Demi Vollering និង Anouska Koster សុទ្ធតែជាងលើសពី ១ នាទី។ យ៉ាងណាក្តីក្រោយឆ្លងកាត់ ៤ ដំណាក់កាលនេះ អ្នកនាំ​មុខ​គេ​ក្នុង​តារាង​វេលារួ​ម​នៅ​តែ​ជា​កីឡាការិនី​ប៊ែលហ្ស៊ិក Lotte Kopecky ដដែល មានថេរវេលាសរុបល្អជាងអ្នកលេខ ២ កីឡាកា​រិនី​ហូឡង់ Demi Vollering ៤៣ វិនាទី ខណៈ លេខ ៣ គឺកីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman ដដែលយឺតជាងអ្នកនាំមុខ ៥១ វិនាទី។ សម្រាប់ដំណាក់កាលទី ៥ ថ្ងៃនេះមានចំងាយផ្លូវ ១២៦ គីឡូម៉ែត្រ ហើយ​ការ​ប្រកួត​នឹង​បិទ​បញ្ចប់​ទាំង​ស្រុង​នៅ​ដំណាក់កាលទី៨ ថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ 

Fulham បដិសេធសំណើ ២៥ លានផោនពី Al-Hilal ចង់បានខ្សែប្រយុទ្ធស៊ែប Mitorvic

2023/07/26 06:52:55 pm        205
ក្លិបបាល់ទាត់អង់គ្លេស Fulham បានបដិសេធសំណើ ២៥ លានផោនពី Al-Hilal ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស៊ែប Aleksandar Mitrovic ស្របពេលសារព័ត៌មានកំពុងផ្ទុះរឿងផ្ទេរបស់ Kylian Mbappe មកកាន់ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតមួយនេះ។កីឡាករវ័យ ២៨ ឆ្នាំដែលផ្លាស់មកកាន់ Fulham ពី Newcastle តម្លៃ ២២ លានផោមកាលពីឆ្នាំ ២០១៨ នោះ នៅសល់កិច្ចសន្យា ៣ ឆ្នាំទៀតជាមួយ Fulham។បើតាមប្រភពជិតស្និតនឹង Fulham ឱ្យដឹងថា ក្លិបគ្មានគោលបំណងក្នុងការលក់ចេញ Mitrovic ឡើយ។ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal មកទល់ពេលនេះ​បាន​នាំយក​កីឡាករ​មក​ពី​អឺរ៉ុប​មួយ​ចំនួន​រួម​មាន​ខ្សែការពារ Chelsea, Kalidou Koulibaly និងខ្សែបម្រើ Wolves, Ruben Neves។Aleksandar Mitrovic បានស៊ុតបញ្ចូលទី ១៤ គ្រាប់នៅ Premier League រដូវកាលមុនខណៈ Fulham ឈរលេខ ១០ ក្នុងរដូវកាលដំបូងនៃការវិលត្រលប់មកកាន់ក្របខណ្ឌកំពូល។ Mitrovic បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខណ្ឌទី ២ League Championship ចំនួន​ ៤៣ គ្រាប់ក្នុង ៤៤ ប្រកួតមុនឡើងមកកាន់ Premier League។ Mitrovic ក៏ធ្លាប់ត្រូវបានពិន័យ ៨ ប្រកួត និងប្រាក់ ៧៥០០០ ផោនផងដែរ ក្រោយ​ប៉ះ​ទង្គិច​ជា​មួយ​អាជ្ញា​កណ្តាល Chris Kavanagh ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ FA Cup ចាញ់​នៅ​ទឹកដី​ Manchester United កាលពីខែមេសា៕ អត្ថបទ៖នាង សុភាវុធ

Fulham ទិញខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ពី Wolves តម្លៃ ៥ លានផោន

2023/07/26 06:32:34 pm        179
ក្លិបបាល់ទាត់ Fulham បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ពី​ក្លិប​រួម​លីគ​ Wolverhampton ក្នុងតម្លៃផ្ទេរ ៥ លានផោន។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ២ ឆ្នាំជាមួយ Fulham ជាមួយ​នឹង​ជម្រើស​បន្ត​បន្ថែម ១ ឆ្នាំទៀត។ Raul Jimenez ស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៦៦ ប្រកួតរយៈពេល ៥ រដូវកាលជាមួយ Wolverhampton បន្ទាប់ពីផ្លាស់មកពី Benfica ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៣០លានផោន។ Raul Jimenez មានស្ថិតិស៊ុតបញ្ចូលទីល្អជាមួយ Wolves ដែលរួមមាន ៣៤ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៨៦ ប្រកួតដំបូងនៅ Premier League មុនពេល​កីឡាករ​ម៉ិកស៊ិករូ​បនេះ​មាន​របួស​ក្បាល​ពេល​ប៉ះទង្គិចជាមួយខ្សែការពារ Arsenal, David Luiz កាលពីឆ្នាំ ២០២០ ដែល​ធ្វើ​ឱ្យ​គេ​អវត្តមាន ៩ ខែពីទីលាន។ ការមកដល់របស់ Raul Jimenez ស្របពេលខ្សែប្រយុទ្ធស៊ែប Aleksandar Mitrovic មិន​ទាន់​ច្បាស់​ពី​អនាគតរបស់ខ្លួនថាត្រូវនៅរឺចាកចេញ បន្ទាប់ពីទទួលបានសំណើពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ២៥ លានផោនតែត្រូវ Fulham បដិសេធ៕ អត្ថបទ៖នាង សុភាវុធ 

Anthony Elanga ផ្លាស់ពី Manchester United ទៅ Nottingham Forest ផ្លូវការតម្លៃ ១៥ លានផោន

2023/07/26 06:21:03 pm        160
ខ្សែប្រយុទ្ធស៊ុយអែត Anthony Elanga បានចាកចេញពីក្លិបបិសាចក្រហម Manchester United ហើយ ទៅចូលរួមជាមួយ Nottingham Forest ក្នុងតម្លៃផ្ទេរ ១៥​ លានផោន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំជាមួយ Nottingham Forest។ Elanga គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Manchester United និងនៅ​ជាមួយ​ក្លិប​តាំង​ពីវ័យ ១២ឆ្នាំ និងទទួលបានកៅអីនៅក្រុមធំនៅឆ្នាំ ២០២១ បង្ហាញខ្លួនបាន ៥៥ ប្រកួត មុនឈានដល់ការចាកចេញទៅ Nottingham Forest នេះ។Elanga ស្ថិតនៅជាមួយក្រុម Manchester United ក្នុងដំណើរប្រកួតមិត្តភាព Pre-Season នៅ​សហរដ្ឋអាមេរិក តែបានត្រលប់មកមុនគេដើម្បីបំពេញកិច្ចសន្យាផ្ទេរនេះ និង​បាន​ក្លាយ​ជា​កីឡាករ​ទី​ពីរ​ផ្លាស់​មកកាន់ Forest ក្នុងរដូវក្តៅនេះបន្ទាប់ពីខ្សែការពារនីហ្សេរីយ៉ា Ola Aina ផ្ទេរពី Torino​។រដូវកាលមុន Anthony Elanga បង្ហាញខ្លួនបាន ២៦ ប្រកួត ក្នុងនោះមាន ៧ ប្រកួតចាប់ផ្តើម ១១ នាក់ដំបូង និងស៊ុតបញ្ចូលទីបាន ៤ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Davis Cup៖ កម្ពុជា ស្ថិតក្នុងពូលB ប្រជុំដោយក្រុមខ្លាំង តែគ្រូបង្វឹកថា ត្រៀមខ្លួនរួចរាល់ ដើម្បីតតាំង

2023/07/26 06:10:41 pm        183
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានធ្វើការចាប់ឆ្នោតប្រកួតព្រឹត្តិការណ៍​កីឡា​វាយកូនបាល់​អន្ដរជាតិ​ប្រចាំតំបន់អាស៊ី/អូសេអានី Davis Cup Group III ឆ្នាំ២០២៣ នៅ​ប្រទេស​ស្រីលង្ការរួចហើយ ដោយលទ្ធផលកម្ពុជា ស្ថិតក្នុង​ពូល​B ជាមួយ​ក្រុមប៉ាស៊ីហ្វិច​អូសេអានី​, ហ្សកដានី ​និងម៉ាឡេស៊ី ខណៈពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និង​វៀតណាម ។លោក ជា ពៅ ប្រធានប្រតិភូដឹកនាំ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា បេក្ខភាព​ប្រកួតប្រជែងក្នុងពូល B នេះ សុទ្ធតែជាក្រុមខ្លាំង ដែលជម្រុះមកពី Group II​ កាល​ពី​ឆ្នាំ​មុន​ ។ ហើយក្នុងនាមប្រតិភូកីឡាកម្ពុជា ពិតជារីករាយ ដែលបាន​លេង​ទល់​ជាមួយ​ក្រុម​ខ្លាំងៗ​ទាំង​អស់​នោះ ដ្បិតកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយពួកគេ បន្ទាប់ពីក្រុមកម្ពុជា បាន​ហ្វឹកហាត់ត្រៀមតាំងពីមុនស៊ីហ្គេម ។ក្នុងចំណោមបេក្ខភាពប្រកួតប្រជែងទាំង ៣ក្រុមជាមួយកម្ពុជា ក្នុងពូលB នេះដែរ លោក​មាន​សុទិដ្ឋិនិយម​ថា ក្រុមកីឡាករវាយកូនបាល់កម្ពុជា នឹងអាចស្វែងរក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន ។ ជារួមកីឡាករគ្រប់រូបនេះ បានត្រៀម និងការប្ដេជ្ញាចិត្តខ្ពស់ នឹងធ្វើឲ្យបានល្អប្រសើរ ដើម្បី​ឈាន​ទៅ​ប្រជែងកៅអី Group II សម្រាប់ព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០២៤ ខាងមុខ ។សូមបញ្ជាក់ថា ការប្រកួត Davis Cup Group III ក្រុមនីមួយៗ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ហើយ​ក្រុម​លេខ​១ និងលេខ២ ក្នុងពូលA និងពូលB ត្រូវប្រកួតខ្វែងគ្នា ហើយក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ខ្វែង នឹងទទួលបានកៅអី Group II ឆ្នាំ២០២៤ ។ ចំណែកក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បី​ស្វែង​រក​ក្រុមឈ្នះ ១ក្រុមទៀត ឡើងទៅ Group II នាឆ្នាំក្រោយផងដែរ៕ អត្ថបទ៖ លី ឈុនឡា  

កីឡាការិនីហូឡង់ Lorena Wiebes ឈ្នះដំណាក់កាលទី៣ ប្រណាំងកង់ Tour de France នារី

2023/07/26 05:53:41 pm        203
កីឡាការិនីប្រណាំងកង់ហូឡង់ Lorena Wiebes បានប្រជែងឈ្នះដំណាក់កាលទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំងកង់ Tour de France ផ្នែកនារី បន្ទាប់ពីប្រជែងឈ្នះ Julie van de Velde នៅ​ពេលសល់ ២០០ ម៉ែត្រចុងក្រោយ។ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៤៧ គីឡូម៉ែត្រ Lorena Wiebes ដែលជិះឱ្យក្រុម SD Worx បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ៤៩ នាទី ៤៧ វិនាទី តាម​ពី​ក្រោយ​ដោយ​មិត្ត​រួមជាតិ Marianne Vos របស់ក្រុម Jumbo-Visma និងលេខ ៣ កីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky ដោយសុទ្ធតែស្ថិតក្នុងថេរវេលាដូចគ្នា។ យ៉ាងណាក្តី ក្រោយដំណាក់កាលទី ៣ នេះ Lotte Kopecky ដែលជាជិះឱ្យក្រុម SD Worx ដែរ​នោះ នៅតែបន្តនាំមុខគេដដែលដោយមានវេលាចំណេញ ៥៥ វិនាទី ពីអ្នកលេខ ២ កីឡាការិនី​អាល្លឺម៉ង់ Liane Lippert និងលេខ​ ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman យឺង​ជាង​ ១ នាទី ៥ វិនាទី។ សម្រាប់ដំណាក់កាលទី ៤ ថ្ងៃនេះមានចំងាយផ្លូវ ១៧៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ 

កូនប្រុសច្បង LeBron James មានស្ថានភាពប្រសើរឡើងវិញ​ក្រោយដួលសន្លប់​អំឡុងការហ្វឹកហាត់

2023/07/26 05:45:27 pm        205
Bronny James ដែលជាកូនប្រុសច្បងរបស់តារាបាល់បោះអាមេរិក LeBron James បានស្ថិត​ក្នុង​ស្ថានភាពប្រសើរឡើងវិញហើយក្រោយដួលសន្លប់អំឡុងការហ្វឹកហាត់។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN ឱ្យដឹងថា កីឡាករវ័យ ១៨ ឆ្នាំរូបនេះ​បាន​ធ្វើកា​រ​ហ្វឹកហាត់​ជា​មួយ​ក្រុមបាល់បោះ University of Southern California និងជាពេល​ដែល​ហេតុ​ការណ៍​កើតឡើងកាលពីថ្ងៃចន្ទ។ ភ្លាមៗនៅពេល Bronny ដួលសន្លប់ ក៏ត្រូវ​បាន​បញ្ជូន​ដោយ​រថយន្ត​សង្គ្រោះប​ន្ទាន់​ទៅ​មន្ទីរ​ពេទ្យ​តែ​ម្តង។ Broony James ត្រូវបានគេស្គាល់ថាជាក្មេងប្រុសដែលចង់ដើរតាមគន្លងជោគជ័យរបស់ឪពុក និង​ចង់សម្រេចក្តី ស្រមៃរបស់ខ្លួនលេងនៅក្របខណ្ឌកំពូល NBA។ចំណែក LeBron James ដែលបច្ចុប្បន្នលេងនៅ Los Angeles Lakers និង​ទើប​តែ​សម្រេច​បន្ត​លេង​មួយឆ្នាំទៀតនោះ រំពឹងថា​នឹង​បាន​លេង​រួម​ក្រុម​ជាមួយ​កូន​ប្រុស​របស់​ខ្លួន​​នៅ​ពេល​ណា​មួយ​មុន​ពេល​ចូលនិវត្តន៍ពីអាជីពកីឡាករបាល់បោះ៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជា ក៏ដូចជាជម្រើសជាតិអាស៊ីទាំងអស់​នឹងដឹងគូប្រកួតរបស់ខ្លួន​ក្នុងការប្រកួតជម្រុះបាល់ទាត់​ពិភពលោក២០២៦ ស្អែកនេះ

2023/07/26 05:32:49 pm        414
(អាស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ផ្សេង​ៗ​ទៀត​នៅ​អាស៊ី នឹងដឹងគូប្រកួតរបស់ខ្លួន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ អាមេរិក កាណាដា ម៉ិចស៊ិក នៅតំបន់អាស៊ី ជុំទីមួយ និងជុំទីពីរ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ។យើងតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី បញ្ជាក់ថាការចាប់ឆ្នោតនេះ ធ្វើឡើងនៅម៉ោង ២​និង​០០​នាទី​រសៀលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង ០១ និង០០នាទី​ម៉ោង​នៅ​កម្ពុជា នៅទីស្នាក់ការសហព័ន្ធ។ក្រុមបាល់ទាត់ទាំង៤៨ នៅអាស៊ីនឹងប្រជែងគ្នាដើម្បី ឆ្ពោះទៅការប្រកួតឆ្នាំ២០២៦ ហើយ​ការ​ប្រកួត​ជុំទី១ និងទី២ ក៏ត្រូវប្រើសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី ២០២៧ អារ៉ាប៊ីសាអូឌីត(AFC Asian Cup Saudi Arabia 2027™) ផងដែរ។យោង​នីតិវិធីនៃការប្រកួតជុំទីមួយ ១៨ក្រុមដែលមានចំណាត់ថ្នាក់ក្រោមគេ ត្រូវចាប់​ឆ្នោត​ឱ្យ​ជួប​គ្នា លេងក្នុងរូបភាពពីរជើង (ក្នុងដី ក្រៅដី) នៅថ្ងៃទី១២ និង១៧ ខែតុលាខាងមុខ ហើយ​៩​ក្រុម​ជម្រើស​ជាតិ​ដែលឈ្នះឡើងទៅជុំទីពីរបន្តរួមជាមួយ២៧ក្រុមរង់ចាំ សរុប៣៦ក្រុមក្នុងជុំទីពីរ។ ក្នុងជុំទីពីរនេះ ៣៦ក្រុមជម្រើសជាតិ ត្រូវបែងចែកជា៩ពូលបន្តទៀត ដោយក្នុង​មួយ​ពូល​មាន​៤​ក្រុម ហើយត្រូវប្រកួតវិលជុំដូរដីក្នុងពូលនីមួយ ចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ និងខែមិថុនា ឆ្នាំ​២០២៤​។ បន្ទាប់មកក្រុមលេខ១ និងលេខ២ ទាំងអស់ក្នុងពូលទាំង៩ (សរុប១៨ក្រុម) ឡើងទៅជុំទីបី ប្រកួត​បាល់ទាត់ពិភពលោក ២០២៦ ជាមួយគ្នា​ក៏​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​អាស៊ី ២០២៧នៅអារ៉ាប៊ីសាអូឌីត។សម្រាប់ជុំទីបី នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ ១៨​ក្រុម​ដែល​ចម្រាញ់​បាន​ពី​ពីរ​ជុំ​ក្នុង​តំបន់អាស៊ីមកនេះ ត្រូវចែកជាបីពូលបន្តទៀត ក្នុងមួយពូលមាន៦ក្រុមជម្រើសជាតិ ដោយ​ត្រូវ​លេង​វិលជុំដូរដី ក្នុងពូលនីមួយៗ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលទាំងបី សរុប៦ក្រុម ឡើង​ទៅ​ជុំចុងក្រោយនៅអាមេរិក កាណាដា ម៉ិចស៊ិកតែម្តង។ ដោយកូតាអាស៊ីត្រូវមាន៨ក្រុម រឺ៩ក្រុមឡើងទៅជុំចុងក្រោយបាល់ទាត់ពិភពលោក ២០២៦ ជុំទី​បួន​ត្រូវ​ធ្វើឡើងដើម្បីជ្រើសរើសយកពីរក្រុមបន្ថែមទៀត ដោយក្រុម​ដែល​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣ និងលេខ៤ ៦ក្រុមក្នុងជុំទីបី ត្រូវចែកចែកជាពីរពូលទៀត មួយ​ពូល​មាន​៣​ក្រុម​លេង​នៅ​ទឹក​ដី​កណ្តាល ក្រុមលេខ១ ក្នុងពូលទាំងពីរនេះ ឡើងទៅបង្គ្រប់៨ក្រុម កៅអី​បាល់​ទាត់​ពិភព​លោក​តំបន់​អាស៊ី។ ដោយឡែក ក្រុមលេខពីរក្នុងពូលទាំងពីរនេះ ប្រកួតជាមួយ​គ្នា​ក្នុង​ជុំទី​ប្រាំ​ ដើម្បី​យក​មួយក្រុមទៅលេងជម្រុះអន្តរទ្វីប ហើយបើក្រុមអាស៊ីធ្វើបានល្អ អាស៊ីអាចមាន៩ក្រុម។សូមជម្រាបជូនថាបាល់ទាត់ពិភពលោក ២០២៦ ដំណើរការប្រកួតពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ​២០២៦ ដោយក្រុមតម្លើងដល់៤៨ប្រទេស ក្នុងនោះអាស៊ីមាន៨ រឺ៩ប្រទេស អាហ្វ្រិកមាន៩ រឺ​១០ អឺរ៉ុប១៦ អាមេរិកខាងជើង កណ្តាល ការ៉ាអ៊ីប មាន៦ រឺ៨ អាមេរិកខាងត្បូង ៦រឺ៧ និង​អូសេអានី ១រឺ២ប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM