Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Anthony Elanga ផ្លាស់ពី Manchester United ទៅ Nottingham Forest ផ្លូវការតម្លៃ ១៥ លានផោន

2023/07/26 06:21:03 pm        160
ខ្សែប្រយុទ្ធស៊ុយអែត Anthony Elanga បានចាកចេញពីក្លិបបិសាចក្រហម Manchester United ហើយ ទៅចូលរួមជាមួយ Nottingham Forest ក្នុងតម្លៃផ្ទេរ ១៥​ លានផោន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំជាមួយ Nottingham Forest។ Elanga គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Manchester United និងនៅ​ជាមួយ​ក្លិប​តាំង​ពីវ័យ ១២ឆ្នាំ និងទទួលបានកៅអីនៅក្រុមធំនៅឆ្នាំ ២០២១ បង្ហាញខ្លួនបាន ៥៥ ប្រកួត មុនឈានដល់ការចាកចេញទៅ Nottingham Forest នេះ។Elanga ស្ថិតនៅជាមួយក្រុម Manchester United ក្នុងដំណើរប្រកួតមិត្តភាព Pre-Season នៅ​សហរដ្ឋអាមេរិក តែបានត្រលប់មកមុនគេដើម្បីបំពេញកិច្ចសន្យាផ្ទេរនេះ និង​បាន​ក្លាយ​ជា​កីឡាករ​ទី​ពីរ​ផ្លាស់​មកកាន់ Forest ក្នុងរដូវក្តៅនេះបន្ទាប់ពីខ្សែការពារនីហ្សេរីយ៉ា Ola Aina ផ្ទេរពី Torino​។រដូវកាលមុន Anthony Elanga បង្ហាញខ្លួនបាន ២៦ ប្រកួត ក្នុងនោះមាន ៧ ប្រកួតចាប់ផ្តើម ១១ នាក់ដំបូង និងស៊ុតបញ្ចូលទីបាន ៤ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Davis Cup៖ កម្ពុជា ស្ថិតក្នុងពូលB ប្រជុំដោយក្រុមខ្លាំង តែគ្រូបង្វឹកថា ត្រៀមខ្លួនរួចរាល់ ដើម្បីតតាំង

2023/07/26 06:10:41 pm        183
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានធ្វើការចាប់ឆ្នោតប្រកួតព្រឹត្តិការណ៍​កីឡា​វាយកូនបាល់​អន្ដរជាតិ​ប្រចាំតំបន់អាស៊ី/អូសេអានី Davis Cup Group III ឆ្នាំ២០២៣ នៅ​ប្រទេស​ស្រីលង្ការរួចហើយ ដោយលទ្ធផលកម្ពុជា ស្ថិតក្នុង​ពូល​B ជាមួយ​ក្រុមប៉ាស៊ីហ្វិច​អូសេអានី​, ហ្សកដានី ​និងម៉ាឡេស៊ី ខណៈពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និង​វៀតណាម ។លោក ជា ពៅ ប្រធានប្រតិភូដឹកនាំ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា បេក្ខភាព​ប្រកួតប្រជែងក្នុងពូល B នេះ សុទ្ធតែជាក្រុមខ្លាំង ដែលជម្រុះមកពី Group II​ កាល​ពី​ឆ្នាំ​មុន​ ។ ហើយក្នុងនាមប្រតិភូកីឡាកម្ពុជា ពិតជារីករាយ ដែលបាន​លេង​ទល់​ជាមួយ​ក្រុម​ខ្លាំងៗ​ទាំង​អស់​នោះ ដ្បិតកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយពួកគេ បន្ទាប់ពីក្រុមកម្ពុជា បាន​ហ្វឹកហាត់ត្រៀមតាំងពីមុនស៊ីហ្គេម ។ក្នុងចំណោមបេក្ខភាពប្រកួតប្រជែងទាំង ៣ក្រុមជាមួយកម្ពុជា ក្នុងពូលB នេះដែរ លោក​មាន​សុទិដ្ឋិនិយម​ថា ក្រុមកីឡាករវាយកូនបាល់កម្ពុជា នឹងអាចស្វែងរក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន ។ ជារួមកីឡាករគ្រប់រូបនេះ បានត្រៀម និងការប្ដេជ្ញាចិត្តខ្ពស់ នឹងធ្វើឲ្យបានល្អប្រសើរ ដើម្បី​ឈាន​ទៅ​ប្រជែងកៅអី Group II សម្រាប់ព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០២៤ ខាងមុខ ។សូមបញ្ជាក់ថា ការប្រកួត Davis Cup Group III ក្រុមនីមួយៗ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ហើយ​ក្រុម​លេខ​១ និងលេខ២ ក្នុងពូលA និងពូលB ត្រូវប្រកួតខ្វែងគ្នា ហើយក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ខ្វែង នឹងទទួលបានកៅអី Group II ឆ្នាំ២០២៤ ។ ចំណែកក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បី​ស្វែង​រក​ក្រុមឈ្នះ ១ក្រុមទៀត ឡើងទៅ Group II នាឆ្នាំក្រោយផងដែរ៕ អត្ថបទ៖ លី ឈុនឡា  

កីឡាការិនីហូឡង់ Lorena Wiebes ឈ្នះដំណាក់កាលទី៣ ប្រណាំងកង់ Tour de France នារី

2023/07/26 05:53:41 pm        203
កីឡាការិនីប្រណាំងកង់ហូឡង់ Lorena Wiebes បានប្រជែងឈ្នះដំណាក់កាលទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំងកង់ Tour de France ផ្នែកនារី បន្ទាប់ពីប្រជែងឈ្នះ Julie van de Velde នៅ​ពេលសល់ ២០០ ម៉ែត្រចុងក្រោយ។ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៤៧ គីឡូម៉ែត្រ Lorena Wiebes ដែលជិះឱ្យក្រុម SD Worx បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ៤៩ នាទី ៤៧ វិនាទី តាម​ពី​ក្រោយ​ដោយ​មិត្ត​រួមជាតិ Marianne Vos របស់ក្រុម Jumbo-Visma និងលេខ ៣ កីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky ដោយសុទ្ធតែស្ថិតក្នុងថេរវេលាដូចគ្នា។ យ៉ាងណាក្តី ក្រោយដំណាក់កាលទី ៣ នេះ Lotte Kopecky ដែលជាជិះឱ្យក្រុម SD Worx ដែរ​នោះ នៅតែបន្តនាំមុខគេដដែលដោយមានវេលាចំណេញ ៥៥ វិនាទី ពីអ្នកលេខ ២ កីឡាការិនី​អាល្លឺម៉ង់ Liane Lippert និងលេខ​ ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman យឺង​ជាង​ ១ នាទី ៥ វិនាទី។ សម្រាប់ដំណាក់កាលទី ៤ ថ្ងៃនេះមានចំងាយផ្លូវ ១៧៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ 

កូនប្រុសច្បង LeBron James មានស្ថានភាពប្រសើរឡើងវិញ​ក្រោយដួលសន្លប់​អំឡុងការហ្វឹកហាត់

2023/07/26 05:45:27 pm        205
Bronny James ដែលជាកូនប្រុសច្បងរបស់តារាបាល់បោះអាមេរិក LeBron James បានស្ថិត​ក្នុង​ស្ថានភាពប្រសើរឡើងវិញហើយក្រោយដួលសន្លប់អំឡុងការហ្វឹកហាត់។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN ឱ្យដឹងថា កីឡាករវ័យ ១៨ ឆ្នាំរូបនេះ​បាន​ធ្វើកា​រ​ហ្វឹកហាត់​ជា​មួយ​ក្រុមបាល់បោះ University of Southern California និងជាពេល​ដែល​ហេតុ​ការណ៍​កើតឡើងកាលពីថ្ងៃចន្ទ។ ភ្លាមៗនៅពេល Bronny ដួលសន្លប់ ក៏ត្រូវ​បាន​បញ្ជូន​ដោយ​រថយន្ត​សង្គ្រោះប​ន្ទាន់​ទៅ​មន្ទីរ​ពេទ្យ​តែ​ម្តង។ Broony James ត្រូវបានគេស្គាល់ថាជាក្មេងប្រុសដែលចង់ដើរតាមគន្លងជោគជ័យរបស់ឪពុក និង​ចង់សម្រេចក្តី ស្រមៃរបស់ខ្លួនលេងនៅក្របខណ្ឌកំពូល NBA។ចំណែក LeBron James ដែលបច្ចុប្បន្នលេងនៅ Los Angeles Lakers និង​ទើប​តែ​សម្រេច​បន្ត​លេង​មួយឆ្នាំទៀតនោះ រំពឹងថា​នឹង​បាន​លេង​រួម​ក្រុម​ជាមួយ​កូន​ប្រុស​របស់​ខ្លួន​​នៅ​ពេល​ណា​មួយ​មុន​ពេល​ចូលនិវត្តន៍ពីអាជីពកីឡាករបាល់បោះ៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជា ក៏ដូចជាជម្រើសជាតិអាស៊ីទាំងអស់​នឹងដឹងគូប្រកួតរបស់ខ្លួន​ក្នុងការប្រកួតជម្រុះបាល់ទាត់​ពិភពលោក២០២៦ ស្អែកនេះ

2023/07/26 05:32:49 pm        414
(អាស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ផ្សេង​ៗ​ទៀត​នៅ​អាស៊ី នឹងដឹងគូប្រកួតរបស់ខ្លួន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ អាមេរិក កាណាដា ម៉ិចស៊ិក នៅតំបន់អាស៊ី ជុំទីមួយ និងជុំទីពីរ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ។យើងតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី បញ្ជាក់ថាការចាប់ឆ្នោតនេះ ធ្វើឡើងនៅម៉ោង ២​និង​០០​នាទី​រសៀលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង ០១ និង០០នាទី​ម៉ោង​នៅ​កម្ពុជា នៅទីស្នាក់ការសហព័ន្ធ។ក្រុមបាល់ទាត់ទាំង៤៨ នៅអាស៊ីនឹងប្រជែងគ្នាដើម្បី ឆ្ពោះទៅការប្រកួតឆ្នាំ២០២៦ ហើយ​ការ​ប្រកួត​ជុំទី១ និងទី២ ក៏ត្រូវប្រើសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី ២០២៧ អារ៉ាប៊ីសាអូឌីត(AFC Asian Cup Saudi Arabia 2027™) ផងដែរ។យោង​នីតិវិធីនៃការប្រកួតជុំទីមួយ ១៨ក្រុមដែលមានចំណាត់ថ្នាក់ក្រោមគេ ត្រូវចាប់​ឆ្នោត​ឱ្យ​ជួប​គ្នា លេងក្នុងរូបភាពពីរជើង (ក្នុងដី ក្រៅដី) នៅថ្ងៃទី១២ និង១៧ ខែតុលាខាងមុខ ហើយ​៩​ក្រុម​ជម្រើស​ជាតិ​ដែលឈ្នះឡើងទៅជុំទីពីរបន្តរួមជាមួយ២៧ក្រុមរង់ចាំ សរុប៣៦ក្រុមក្នុងជុំទីពីរ។ ក្នុងជុំទីពីរនេះ ៣៦ក្រុមជម្រើសជាតិ ត្រូវបែងចែកជា៩ពូលបន្តទៀត ដោយក្នុង​មួយ​ពូល​មាន​៤​ក្រុម ហើយត្រូវប្រកួតវិលជុំដូរដីក្នុងពូលនីមួយ ចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ និងខែមិថុនា ឆ្នាំ​២០២៤​។ បន្ទាប់មកក្រុមលេខ១ និងលេខ២ ទាំងអស់ក្នុងពូលទាំង៩ (សរុប១៨ក្រុម) ឡើងទៅជុំទីបី ប្រកួត​បាល់ទាត់ពិភពលោក ២០២៦ ជាមួយគ្នា​ក៏​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​អាស៊ី ២០២៧នៅអារ៉ាប៊ីសាអូឌីត។សម្រាប់ជុំទីបី នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ ១៨​ក្រុម​ដែល​ចម្រាញ់​បាន​ពី​ពីរ​ជុំ​ក្នុង​តំបន់អាស៊ីមកនេះ ត្រូវចែកជាបីពូលបន្តទៀត ក្នុងមួយពូលមាន៦ក្រុមជម្រើសជាតិ ដោយ​ត្រូវ​លេង​វិលជុំដូរដី ក្នុងពូលនីមួយៗ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលទាំងបី សរុប៦ក្រុម ឡើង​ទៅ​ជុំចុងក្រោយនៅអាមេរិក កាណាដា ម៉ិចស៊ិកតែម្តង។ ដោយកូតាអាស៊ីត្រូវមាន៨ក្រុម រឺ៩ក្រុមឡើងទៅជុំចុងក្រោយបាល់ទាត់ពិភពលោក ២០២៦ ជុំទី​បួន​ត្រូវ​ធ្វើឡើងដើម្បីជ្រើសរើសយកពីរក្រុមបន្ថែមទៀត ដោយក្រុម​ដែល​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣ និងលេខ៤ ៦ក្រុមក្នុងជុំទីបី ត្រូវចែកចែកជាពីរពូលទៀត មួយ​ពូល​មាន​៣​ក្រុម​លេង​នៅ​ទឹក​ដី​កណ្តាល ក្រុមលេខ១ ក្នុងពូលទាំងពីរនេះ ឡើងទៅបង្គ្រប់៨ក្រុម កៅអី​បាល់​ទាត់​ពិភព​លោក​តំបន់​អាស៊ី។ ដោយឡែក ក្រុមលេខពីរក្នុងពូលទាំងពីរនេះ ប្រកួតជាមួយ​គ្នា​ក្នុង​ជុំទី​ប្រាំ​ ដើម្បី​យក​មួយក្រុមទៅលេងជម្រុះអន្តរទ្វីប ហើយបើក្រុមអាស៊ីធ្វើបានល្អ អាស៊ីអាចមាន៩ក្រុម។សូមជម្រាបជូនថាបាល់ទាត់ពិភពលោក ២០២៦ ដំណើរការប្រកួតពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ​២០២៦ ដោយក្រុមតម្លើងដល់៤៨ប្រទេស ក្នុងនោះអាស៊ីមាន៨ រឺ៩ប្រទេស អាហ្វ្រិកមាន៩ រឺ​១០ អឺរ៉ុប១៦ អាមេរិកខាងជើង កណ្តាល ការ៉ាអ៊ីប មាន៦ រឺ៨ អាមេរិកខាងត្បូង ៦រឺ៧ និង​អូសេអានី ១រឺ២ប្រទេស៕

ក្រុមបាល់ទាត់នារីហ្វីលីពីន បង្កើតប្រវត្តិសាស្រ្តឈ្នះក្រុមនូវែស៊ីឡង់ ក្នុងការបង្ហាញខ្លួនដំបូងនៅ World Cup

2023/07/26 05:25:57 pm        316
ជ័យជំនះរបស់ក្រុមបាល់ទាត់នារីហ្វីលីពីនលើកដំបូងក្នុងការបង្ហាញខ្លួននៅ ព្រឹត្តិការណ៍​បាល់​ទាត់​នារី​ពិភព​លោក បានចាត់ទុកជាប្រវត្តិសាស្រ្តបាល់ទាត់របស់ហ្វីលីពីន នេះបើតាម​ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការក្រុមលោក Alen Stajcic ក្រោយជ័យជំនះលើក្រុមនារីនូវែស៊ីឡង់ ១-០។គ្រាប់បាល់តែតបញ្ចូលទីរបស់ Sarina Bolden តាំងពីនាទីទី ២៤ គឺជា​គ្រាប់​បាល់​ជ័យជំនះ​របស់​ហ្វីលីពីន​ធ្វើ​ឱ្យ ម្ចាស់ផ្ទះនូវែស៊ីឡង់ទទួលរងបរាជ័យគួរឱ្យភ្ញាក់ផ្អើល។ក្រុមនារីហ្វីលីពីនបាននាំគ្នារត់ចូលទីលាន អបអរសាទរជ័យជំនះដំបូងរបស់ខ្លួន ដោយ​សា្នម​ញញឹម​លាយ​ឡំនឹងទឹកភ្នែក។នូវែស៊ីឡង់ដែលឈ្នះន័រវេសប្រកួតបើកឆាកគួរឱ្យភ្ញាក់ផ្អើលដែរនោះ រំពឹងថាជ័យជំនះប្រកួតទី ២ លើ​ហ្វីលីពីន នឹងធ្វើឱ្យពួកគេធានាកៅអីនៅជុំបន្ត តែផ្ទុយទៅវិញមិនអាចបំបែកប្រកួតការពារ និង​បំប៉ោង​សំណាញ់ទីរបស់ហ្វីលីពីនបានឡើយ។នៅក្នុងពូល A នេះដែរស្វ៊ីស និងន័រវេសបញ្ចប់ដោយគ្មានក្រុមស៊ុតបញ្ចូលទី មាន​ន័យ​ថា​ស្វ៊ីស​ឈរ​លើ​គេ​ក្នុង​ពូល មាន ៤ ពិន្ទុតាមពីក្រោយដោយនូវេស៊ីឡង់ ៣ ពិន្ទុ ហ្វីលីពីន ៣ ពិន្ទុ និងន័រវេស ១ ពិន្ទុ​។ងាកមកការប្រកួតនៅក្នុងពូល H ក្រុមនារីកូឡុំប៊ីបានយកឈ្នះក្រុមនារីកូរ៉េដោយលទ្ធផល ២-០ នៅ​ទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។Catalina Usme រកបានគ្រាប់នាំមុខឱ្យក្រុមមកពីអាមេរិកខាងត្បូងដោយបាល់ពិន័យ ១១ ម៉ែត្រ មុន​ពេល​កីឡាការិនីវ័យក្មេង Linda Caicedo វ័យទើបតែ ១៨ ឆ្នាំធានា​ជ័យ​ជំនះ​ឱ្យ​កូឡុំប៊ី​ក្រោយ​កំហុស​របស់អ្នកចាំទីកូរ៉េ Yoon Young-geul។ក្នុងពូល H នេះ អាល្លឺម៉ង់ និងកូឡុំប៊ីកាន់ ៣ ពិន្ទុដូចគ្នា ខណៈ កូរ៉េ និងម៉ារ៉ុកមាន ០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

Jaylen Brown ព្រមព្រៀងបន្តកិច្ចសន្យាថ្មីថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត NBA ជាមួយ Boston Celtics

2023/07/26 05:13:54 pm        388
កីឡាករបាល់បោះអាមេរិក​របស់ Boston Celtics, Jaylen Brown បាន​ព្រមព្រៀង​បន្ត​កិច្ច​សន្យា​ថ្មី ៥ឆ្នាំបន្ថែម ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅក្នុងក្របខណ្ឌបាល់បោះអាមេរិក NBA តម្លៃ ៣០៤ លានដុល្លារអាមេរិក នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់​ងារ​ផ្ទាល់​ខ្លួន​របស់​កីឡាករ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។កិច្ចសន្យាដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត NBA កន្លងមកគឺ Nikola Jokic របស់​ក្លិប​បាល់​បោះ Denver Nuggets តម្លៃ ២៦៤ លានដុល្លារអាមេរិក។Jaylen Brown បច្ចុប្បន្នវ័យ ២៦ ឆ្នាំជាធ្លាប់កីឡាកររបស់ក្រុម NBA All-Star ពីរលើក ដែល​មាន​ស្ថិតិ​បោះ​បញ្ចូលកន្ត្រកជាមធ្យម ២៦.៦ ពិន្ទុ ៦.៩ បាល់រីបោន និង ៣.៥ បាល់​បញ្ជូន​ក្នុង​មួយ​ប្រកួត​កាល​ពីរដូវកាលមុន។ តែស្ថិតិនេះក៏បានថយចុះវិញនៅក្នុងវគ្គ Play-Off នៅពេល Boston Celtics ចាញ់ Miami Heat នៅ​វគ្គផ្តាច់ព្រ័ត្រ ភាគខាងកើត ដោយនៅប្រកួតទី ៧ Jaylen Brown បោះបាន ១៩ ពិន្ទុ ក្នុង​ការ​បោះ​សរុប ២៣ លើកសំរេច ៨ លើក និងមានតែមួយលើកប៉ុណ្ណោះជាការបោះ ៣ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ 

Alves Borges ស៊ុត ៣​គ្រាប់ម្នាក់ឯងឱ្យជើងឯក ២០០៧ ប្រេស៊ីល​ឈ្នះប៉ាណាម៉ា​នៅបាល់ទាត់នារីពិភពលោក

2023/07/25 09:05:13 pm        373
Alves Borges បានក្លាយជាកីឡាការិនីដំបូងដែលរកបាន ៣ គ្រាប់ម្នាក់នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​នារី​ជើង​ឯក​ពិភព​លោក​ឆ្នាំ​នេះ ជួយឱ្យក្រុមជើងឯកឆ្នាំ ២០០៧ ប្រេស៊ីលយកឈ្នះប៉ាណាម៉ា ៤-០។ខ្សែប្រយុទ្ធស្លាបដែលកំពុងប្រកបអាជីពនៅលីគបាល់ទាត់អាមេរិក Alves Borges រកបានពីរគ្រាប់ដំបូងរបស់ខ្លួន នៅវគ្គទី ១ និងមួយគ្រាប់ទៀតនៅវគ្គទី ២ ខណៈ Zaneratto Joao រកបានមួយគ្រាប់ផងដែរឱ្យប្រេស៊ីលឈ្នះប៉ាណាម៉ា ៤-០ សុខ​សប្បាយឡើងឈរលេខ ១ ក្នុងពូល F។ ចំណែកនៅពូល G អ៊ីតាលីក៏រកបាន ៣ ពិន្ទុក្នុងប្រកួតដំបូងរបស់ខ្លួនផងដែរតាមរយៈជ័យជំនះ ១-០ លើអាហ្សង់ទីន។ មួយគ្រាប់ជ័យជំនះរបស់អាហ្សង់ទីនសម្រេចបានដោយខ្សែប្រយុទ្ធ Cristiana Girelli ដែល​ជា​កីឡាការិនី​បម្រុង​ផ្លាស់​ប្តូរ​ចូល​ស៊ុត​បញ្ចូលទីបានសំរេចនៅនាទីទី ៨៧ ទៅហើយ។ នៅក្នុងពូល G នេះ ស៊ុយអែត និងអ៊ីតាលីមាន ៣ ពិន្ទុដូចគ្នា ខណៈអាហ្សង់ទីន និងអាហ្វ្រិកខាងត្បូងមានសូន្យពិន្ទុ។ ក្រឡេកក្រុមជើងឯក ២ សម័យអាល្លឺម៉ង់មិនមានឧបសគ្គឡើយសម្រាប់ប្រកួតដំបូងរបស់ខ្លួននៅក្នុងពូល H នេះ ដោយ​យក​ឈ្នះ​ម៉ារ៉ុកលទ្ធផលធំធេង ៦-០។ ក្នុងចំណោម ៦ គ្រាប់នោះ មានពីរគ្រាប់ភ្លាត់ចូលទីខ្លួនឯងដោយកីឡាការិនីម៉ារ៉ុក ខណៈខ្សែប្រយុទ្ធអាល្លឺម៉ង់ និង​ជា​ប្រធាន​ក្រុម ​Alexandra Popp រកបានពីរគ្រាប់ម្នាក់ឯង។ ម៉ារ៉ុកជាក្រុមមួយក្នុងចំណោម​ ៨ ដែលបង្ហាញខ្លួនដំបូងនៅ World Cup ឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ

Wilfried Zaha ផ្លាស់ទៅក្លិបទួកគី Galatasaray ក្រោយផុតកិច្ចសន្យាជាមួយ Crystal Palace

2023/07/25 08:49:43 pm        337
ខ្សែប្រយុទ្ធកូឌីវ័រ Wilfried Zaha បានសំរេចចូលរួមជាមួយក្លិបទួកគី Galatasaray បន្ទាប់ពីផុតកិច្ចសន្យាជាមួយ Crystal Palace។កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៣ ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ៤.៣៥ លានអឺរ៉ូក្នុងមួយឆ្នាំ នេះ​បើ​តាម​ការបញ្ជាក់ពីក្លិបទួកគី។ Zaha បានចាប់ផ្តើមលេងបាល់ដំបូងជាមួយ Crystal Palace តាំងពីវ័យ ១២ ឆ្នាំ និងបាន​ចំណាយ​ពេល​ភាគ​ច្រើន​នៃ​អាជីព​បាល់ទាត់របស់ខ្លួននៅក្លិបអង់គ្លេសមួយនេះ។ សរុបមកទល់បច្ចុប្បន្ននេះ Wilfried Zaha បង្ហាញខ្លួនសរុបបាន ៤៥៨ លើកឱ្យ Crystal Palace ជាកីឡាករទី ៣ ដែល​បង្ហាញ​ខ្លួន​ឱ្យក្លិបច្រើនបំផុត និងស៊ុតបញ្ចូលទីបាន ៩០ គ្រាប់។ Zaha ស៊ុតបញ្ចូលទីបាន ៧ គ្រាប់រដូវកាលមុន មុនពេលរបួសសសៃពួរនៅចុងរដូវកាល។ Wilfried Zaha ត្រូវបានគេដឹងថាមានប្រាក់ឈ្នួលនៅ Crystal Palace ២០ ម៉ឺនផោនក្នុងមួយសប្តាហ៍រដូវកាលមុន ជា​កីឡាករដែលមានប្រាក់ឈ្នួលច្រើនបំផុតក្នុងប្រវត្តិសាស្រ្តក្លិប៕ អត្ថបទ៖នាង សុភាវុធ

Marcel Sabitzer ចាកចេញពី Bayern Munich ទៅ Dortmund ក្នុងតម្លៃផ្ទេរ ១៩ លានអឺរ៉ូ

2023/07/25 08:23:38 pm        345
ខ្សែបម្រើអូទ្រីស Marcel Sabitzer បានសម្រេចផ្លាស់ទៅ Borussia Dortmund ហើយក្នុងតម្លៃផ្ទេរ ១៩ លានអឺរ៉ូពី Bayern Munich។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យា ៤ឆ្នាំ។ Marcel Sabitzer ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអូទ្រីស ៧១ លើកបានផ្លាស់មក Bayern Munich ពី Leipzig នៅឆ្នាំ​ ២០២១ មុនពេលចាកចេញទៅ Manchester United កាលពីខែកុម្ភៈក្នុងកិច្ចសន្យាខ្ចី។ Sabitzer ស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបោះបញ្ជូន ២ ក្នុងការបង្ហាញខ្លួន ៥៤ លើកជាមួយ Bayern Munich និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ បោះបញ្ជូនមួយក្នុងការបង្ហាញខ្លួន ១៨ ប្រកួតនៅ Manchester United។Bayern Munich គឺជាម្ចាស់ពាន Bundesliga ១១ រដូវកាលជាប់គ្នាតាមរយៈជ័យជំនះនៅប្រកួតចុងក្រោយ ឆក់យកជើងឯកពី Dortmund ដែលមិនអាចឈ្នះប្រកួតចុងក្រោយបាន ដែលធ្វើឱ្យ Dortmund បន្តរង់ចាំឈ្នះពាន Bundesliga លើកដំបូងក្រោយខកខាន ១១ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM