Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

ស្លាប់ពីរនាក់ក្នុងការហេតុការណ៍បាញ់បោះនៅទីក្រុង Auckland មុន World Cup នារីចាប់ផ្តើម

2023/07/20 07:01:45 pm        210
មានហេតុការបាញ់បោះមួយនៅកណ្តាលទីក្រុង Auckland នៃប្រទេសនូវេស៊ីឡង់ បណ្តាលឱ្យ​មាន​មនុស្ស ២នាក់​ស្លាប់ ខណៈ​ដែល​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ពិភព​លោក​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ។​ មនុស្ស ៦ នាក់ផ្សេងទៀតរួមជាមួយនឹងមន្ត្រីមានសមត្ថកិច្ចបានរងរបួស ខណៈ​ដែល​ជន​បង្ករ​ហេតុ​ក៏​បាន​បាត់បង់ជីវិតផងដែរ ក្នុងការប៉ះទង្គិច​មួយ​ប្រដាប់​អាវុធ​នៅ​តំបន់​ការដ្ឋាន​សាង​សង់​មួយ​កន្លែង​នៅ​កណ្តាល​ទីក្រុង Auckland។មន្រ្តីមានសមត្ថកិច្ចថា ហេតុការនេះមិនមានពាក់ព័ន្ធនឹងរឿងភេវរកម្មឡើយ តែនឹង​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត និងមានការពង្រាយកំលាំងការពារបន្ថែមទៀត។ មិនមានផលប៉ះពាល់អ្វីដល់ក្រុមបាល់ទាត់ និងប្រតិភូឡើយ ដោយ​ក្នុង​ហេតុការណ៍​នោះ​មាន​តែ​អ្នក​ចាត់​ការ​ទូទៅក្រុមបាល់ទាត់នារីអាមេរិកប៉ុណ្ណោះនៅក្បែនោះ តែមិនមានគ្រោះថ្នាក់អ្វីឡើយ។ ការប្រកួតបាល់ទាត់នារីពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះវេលាម៉ោង ២ រសៀល​នេះ​ដែល​ជា​ជំនួប​រវាង ម្ចាស់ផ្ទះនូវេស៊ីឡង់ និងន័រវេសនៅកីឡដ្ឋាន Eden Park៕ អត្ថបទ៖ នាង សុភាវុធ 

Jordi Alba នឹងផ្លាស់ទៅ Inter Miami រួមជាមួយ Messi និង Busquet ដែរ

2023/07/20 06:12:57 pm        201
ក្លិបបាល់ទាត់អាមេរិក Inter Miami នឹងនាំយកខ្សែការពារ Barcelona មួយរូបទៀត គឺ​ខ្សែ​ការពារ​ឆ្វេងអេស្ប៉ាញ Jordi Alba មករួមក្លិបជាមួយ Lionel Messi និង Busquet នេះ​បើ​តាម​ការ​លើក​ឡើងរបស់ប្រធានក្លិបលោក Jorge Mas។លោក Jorge Mas បាននិយាយថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចុះហត្ថលេខារួចរាល់ជាមួយ Inter Miami ហើយក៏នឹងបង្ហាញខ្លួននៅពេលប្រកួតជាមួយ Atlanta នៅថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ Jordi Alba ដែលបានចាកចេញពី Barcelona ក្រោយចប់រដូវកាលមុន បានចំណាយពេល ១០ ឆ្នាំ​ជាមួយក្លិបយក្សអេស្ប៉ាញ ដែលរួមមានការបង្ហាញខ្លួនសរុប ៤៥៩ ប្រកួតរកបាន ២៧ គ្រាប់​ឈ្នះ​​ពាន La Liga ៦ លើក និង UEFA Champions League នៅឆ្នាំ ២០១៥។ Jordi Alba នឹងចូលរួមជាមួយមិត្តចាស់នៅ Barcelona ទាំងពីរនាក់គឺ Messi និង Busquet ដែល​អ្នក​ទាំងពីរសុទ្ធតែបានចុះហត្ថលេខាលេងឱ្យ Inter Miami ដល់ឆ្នាំ ២០២៥៕ អត្ថបទ៖នាង សុភាវុធ 

Jonas Vingegaard កាន់តែកៀកក្នុងការការពារជើងឯក Tour de France ក្រោយនាំមុខ​ដាច់ជាង ៧នាទី

2023/07/20 05:48:20 pm        132
កីឡាករប្រណាំងកង់ដាណឹម៉ាក Jonas Vingegaard កាន់តែកៀក​ក្នុងការ​ការពារ​តំណែង​ជើង​ឯក​ប្រណាំង​កង់ Tour de France ហើយ បន្ទាប់ពីពន្លាតការនាំមុខក្នុងតារាងរួមដល់ទៅជាង ៧ នាទី។​កីឡាកររបស់ក្រុម Jumbo-Visma រូបនេះ​ធ្វើ​បាន​យ៉ាង​ល្អ​នៅចំ​ណុច​ឡើង​ភ្នំ​ចុង​ក្រោយ​ នៃ​ដំណាក់​កាល ផ្ទុយពីគូប្រជែងកីឡាករស្លូវេនី Tadej Pogacar ដែលមានបញ្ហា។ ដំណាក់កាលទី ១៧ ដែលមានចំងាយផ្លូវ ១៦៦ គីឡូម៉ែត្រ កីឡាករអូទ្រីស Felix Gall របស់ក្រុម Citroen ទេ ដែលមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៤៩ នាទី ៨ វិនាទី តាមពី​ក្រោយ​ដោយ​កីឡាករ​អង់គ្លេស Simon Yates ៣៤ វិនាទី និងលេខ ៣ កីឡាករអេស្ប៉ាញ Pello Bilbao ខណៈលេខ ៤ គឺ Jonas Vingegaard។ក្រោយ ១៧ ដំណាក់កាលនេះ Jonas Vingegaard បានពន្លាតការនាំមុខក្នុងតារាងរួមពីលើ Tadej Pogacar ដល់ទៅ ៧ នាទី ៣៥ វិនាទី និងដាច់អ្នកលេខ ៣ Adam Yates ជាង ១០ វិនាទីទៀតខណៈការប្រកួតនៅសល់ត្រឹម ៤ ដំណាក់កាលទៀតប៉ុណ្ណោះនឹងបញ្ចប់។ សម្រាប់ដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៨៥ គីឡូម៉ែត្រ៕ អត្ថបទ៖ នាង សុភាវុធ 

មនុស្ស៣នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅទីក្រុងអូកលែន ប្រទេសនូវ៉ែលហ្សេឡង់ មុនចាប់ផ្ដើមព្រឹត្តិការណ៍ World Cup

2023/07/20 05:12:20 pm        130
នូវ៉ែលហ្សេឡង់៖ មនុស្ស២នាក់ និងខ្មាន់កាំភ្លើងម្នាក់បានស្លាប់និង៦នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារមួយ នៅឯទីតាំងសំណង់មួយកន្លែង ក្នុងទីក្រុងធំបំផុតអូកលែន(Auckland) របស់ប្រទេសនូវ៉ែលហ្សេឡង់ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងមុន បើកការប្រកួតពានរង្វាន់ World Cup បាល់ទាត់ស្ត្រី ក្នុងទីក្រុងនេះ ។លោកនាយករដ្ឋមន្ត្រី គ្រីស ហ៊ីប គីនស៍ (Chris Hipkins) បាននិយាយថាការប្រកួត នឹងដំណើរតាមផែនការដោយបន្ថែមថា ការបាញ់ប្រហារនេះ ទំនងជាទង្វើរបស់បុគ្គលម្នាក់ប៉ុណ្ណោះ ហើយថា នគរបាលពុំបានស្រាវជ្រាវរកអ្នកណាម្នាក់ជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះទេ។  លោក Hipkins បាននិយាយអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ពុំត្រូវបានកំណត់ពីសកម្មភាពពាក់ព័ន្ធនយោបាយ ឬ មនោគមន៍វិជ្ជាចំពោះការបាញ់ប្រហារនេះ ទេ និងពុំបានបង្កហានីភ័យដល់សន្តិសុខជាតិឡើយ ។ នគរបាលនិយាយថា ខ្មាន់ប្រដាប់អាវុធប្រដាប់ដោយកាំភ្លើងវែងមួយដើមដែលបានដើចូលទៅក្នុងអគារ ហើយបន្ទាប់ពីឡើងដល់ជាន់ខាងលើ បានជាប់ខ្លួននៅក្នុងជណ្តើរយន្ត។ នគរបាលបាននិយាយថា មានការបាញ់បោះ ជាច្រើនបន្ថែមទៀត ចេញពីបុរសរូបនេះ ហើយ ក្រោយមកត្រូវបានរកឃើញសាកសពរបស់ខ្មាន់កាំភ្លើងរូបនេះ។ការបាញ់ប្រហារនេះ បានកើតឡើងនៅក្បែរកន្លែងស្នាក់នៅរបស់ក្រុមកីឡាករមួយចំនួន ។ ពួកគេមួយចំនួនបានសរសេរនៅលើបណ្ដាញសង្គមថា ពួកគេមានសុវត្ថិភាពទេ៕

Ronaldo ថាលីគអារ៉ាប៊ីសាអ៊ូឌីតមានគុណភាពល្អជាងលីគអាមេរិក

2023/07/19 06:33:20 pm        294
ខ្សែប្រយុទ្ធក្លិបបាល់ទាត់ Al-Nassr, Cristiano Ronaldo បានបញ្ជាក់ថា លីគបាល់ទាត់ដែល​គេកំពុង​ប្រកប​អាជីព គឺលីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League មានគុណ​ភាព​ល្អ​ជាង​លីគ​បាល់ទាត់អាមេរិក Major League Soccer។ ការលើកឡើងបែបនេះ គឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី Lionel Messi ផ្លាស់ទៅលេងនៅ Inter Miami ផ្លូវការ។ Messi កន្លងមក បានទទួលសំណើដែលមានតម្លៃដ៏សម្បើមមួយផ្ទេរមកកាន់អារ៉ាប៊ីសាអ៊ូឌីត តែ​ម្ចាស់​ជយលាភី World Cup ២០២២ រូបនេះបែជា​សំរេច​ចិត្តផ្លាស់​ទៅ​លេង​លីគ​អាមេរិក​ជំនួស​វិញ។ Ronaldo បាននិយាយថា ត្រឹមរយៈពេលមួយឆ្នាំ​កីឡាករ​ល្បីៗ​មក​ពីអឺរ៉ុប​ជា​ច្រើន​បាន​ផ្លាស់​មក​កាន់​ទីនេះ ហើយឆ្នាំបន្តបន្ទាប់ទៀត អ្នកទាំងអស់គ្នា​នឹង​ឃើញ​មាន​កីឡាករ​ពី​អឺរ៉ុប​ផ្លាស់​មក​មជ្ឈឹម​បូព៌ាកាន់​តែ​ច្រើន។ អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះបន្ថែមទៀតថា គេនឹងមិនវិលទៅអឺរ៉ុបវិញឡើយ ជាក់ស្តែង​លីគបាល់ទាត់​នៅ​អឺរ៉ុបកំពុងធ្លាក់ចុះ លើកលែងតែ Premier League មួយដែលតែង​តែឈាន​មុខ​គេ​ជានិច្ច។Cristiano Ronaldo បានចុះហត្ថលេខា ២ ឆ្នាំលេងឱ្យ Al-Nassr ក្រោយចាកចេញពី Manchester United ពេញដោយរឿងចម្រូងចម្រាស។ បន្ទាប់ពីការមកដល់របស់ Ronaldo គេសង្កេតឃើញ​មាន​ការ​ផ្ទេរ​ជា​ច្រើន​ទៀត​ពីអឺរ៉ុប​មក​កាន់​អារ៉ាប៊ី​សាអ៊ូឌីតដូចជា Karim Benzema, N’Golo Kante, Kalidou Koulibaly, Edouard Mendy និង Roberto Firmino ជាដើម៕ អត្ថបទ៖នាង សុភាវុធ 

Marcus Rashford បន្តកិច្ចសន្យាថ្មីនៅជាមួយ Manchester United ដល់ឆ្នាំ ២០២៨

2023/07/19 06:23:37 pm        270
ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានចុះហត្ថលេខាបន្តកិច្ចសន្យា​នៅជាមួយ​ក្រុមបិសាច​ក្រហម Manchester United ដល់ឆ្នាំ ២០២៨ អមជាមួយការតម្លើងប្រាក់ឈ្នួលដល់ ៣២៥០០០ ផោនក្នុងមួយសប្តាហ៍។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានបើកការចរចាជាមួយក្លិបមួយរយៈចុងក្រោយនេះ ខណៈ​ដែល​កិច្ច​សន្យា​ចាស់​របស់គេនឹងអស់សុពលភាពនៅដំណាច់រដូវកាលថ្មីខាងមុខ។ Marcus Rashford មានរដូវកាលដ៏ល្អក្រោមការដឹកនាំរបស់អ្នកចាត់ការហូឡង់ Erik ten Hag រដូវកាលមុន ដែលគេឃើញកីឡាករវ័យ ២៥ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ក្នុង​បង្ហាញ​ខ្លួន ៥៦ ប្រកួត។ តាំងពីបង្ហាញខ្លួនឱ្យ Manchester United ដំបូងនៅឆ្នាំ ២០១៦ ទល់នឹង Midtjylland, Rashford ស៊ុតបញ្ចូលទីបាន ១២៣ គ្រាប់ហើយក្នុងចំណោម ៣៥៩ ប្រកួត។ ទំរង់លេងរបស់ Rashford បានឡើងខ្លាំងក្រោយពីបញ្ចប់ World Cup ពោល​គឺបាន​ស៊ុត​បញ្ចូល​ទី១០ គ្រាប់ និងស៊ុតបញ្ចូលទីរៀងរាល់ការប្រកួតដែលចូលលេង ដែលរួមមានជួយ Manchester United លើកពាន Carabao Cup និងឈរក្នុងតំណែងលេខ ៤ នៅ Premier League មាន​មុខ​នៅ UEFA Champions League រដូវកាលក្រោយ៕ អត្ថបទ៖នាង សុភាវុធ 

Jonny Evans ត្រលប់មក Manchester United វិញក្នុងកិច្ចសន្យារយៈពេលខ្លី

2023/07/19 06:15:03 pm        401
ខ្សែការពារអៀកឡង់ខាងជើងឯក Jonny Evans បានត្រលប់មកក្លិបបិសាចក្រហម Manchester United វិញ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាខ្លីមួយ។ កីឡាករវ័យ ៣៥ ឆ្នាំដែលចាកចេញពី Leicester City ក្រោយចប់រដូវកាលមុននោះ ទទួល​បាន​កិច្ច​សន្យាខ្លីនេះ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអ្នកចាត់ការ Erik ten Hag អំឡុង​ការ​ហ្វឹកហាត់​។ កិច្ចសន្យាខ្លីនេះនឹងអាចឱ្យ Jonny Evans ចូលលេង Pre-Season ពេល Manchester United ជួប Lyon នៅទឹកដីស្កុតឡេន និង Wrexham នៅទឹកដីអាមេរិក។ Jonny Evans ធ្លាប់បង្ហាញខ្លួន ១៩៨ លើកឱ្យ Manchester United មុនពេលចាកចេញនៅឆ្នាំ ២០១៥ និងធ្លាប់ឈ្នះជើងឯក English Premier League ៣ លើក និង UEFA Champions League ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

Brighton បដិសេធសំណើ ៧០ លានផោនពី Chelsea ចង់បាន Moises Caicedo

2023/07/19 06:01:13 pm        302
ក្លិបបាល់ទាត់ Brighton បានបដិសេធសំណើលើកទី ២ របស់ Chelsea ដែលមានតម្លៃ ៧០ លានផោនក្នុងការ ចង់បានខ្សែបម្រើ Moises Caicedo ទៅកាន់ Stamford Bridge។ខ្សែបម្រើក្រុមជម្រើសជាតអេក្វាដ័ររូបនេះ ធ្លាប់ស្នើសុំចាកចេញពីក្លិបកាលពីខែមករា នៅ​ពេល​ទទួល​បាន​សំណើទិញពីកាំភ្លើងធំ Arsenal តែក្រោយមកក៏បន្តកិច្ចសន្យាថ្មីជាមួយ Brighton ដល់ឆ្នាំ ២០២៧។យ៉ាងណាក្តី កីឡាករវ័យ ២១ ឆ្នាំរូបនេះនៅតែស្ថិតក្នុងចំណាប់អារម្មណ៍ពីក្លិបធំៗនៅ Premier League ខណៈ Chelsea កំពុងឈានមុខគេនៅពេលនេះ។រំលឹកថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លានផោនប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែក៏ត្រូវ​បាន​បញ្ចេញ​ឱ្យ​ក្លិប​នៅ​ប៊ែលហ្ស៊ិក​ខ្ចី។ Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំងពីពេលនោះមកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ 

Bayern Munich ប្រកួតមិត្តភាព Pre-Season ឈ្នះក្រុមក្នុងស្រុក Rottach-Egern ២៧-០

2023/07/19 05:47:16 pm        285
ប្រសិនការប្រកួតរបស់ Bayern Munich ខ្លាំងបែបនេះប្រហែលក្រុមជើងឯកអាល្លឺម៉ង់មួយនេះ មិនត្រូវការខ្សែប្រយុទ្ធអង់គ្លេស Harry Kane ឡើយ បន្ទាប់ពីយកឈ្នះក្រុមក្នុងស្រុក Rottach-Egern ដល់ទៅ ២៧-០ ក្នុងជំនួបមិត្តភាព Pre-Season។ ក្នុងចំណោម ២៧ គ្រាប់នេះ មានកីឡាករដល់ទៅ ១៣ នាក់ស្ថិតក្នុងបញ្ជីអ្នកស៊ុតចូល ខណៈ​ដែល​កីឡាករ ៣ នាក់ស៊ុតបាន ៥ គ្រាប់ម្នាក់ឯងរួមមាន Jamal Musiala, Mathys Tel និង Marcel Sabitzer។ ត្រឹមវគ្គទី ១ ប៉ុណ្ណោះ Bayern Munich នាំមុខ ១៨-០ មុនបន្ថែម ៩ គ្រាប់ទៀតនៅវគ្គទី ២។ អ្នក​ស៊ុតបញ្ចូលទីផ្សេងទៀតរួមមាន Serge Gnabry ៣ គ្រាប់ម្នាក់ឯង ក្រៅពីនោះមាន Alphonso Davies, Konrad Laimer, Noussair Mazraoui, Dayot Upamecano, Leroy Sane, Raphael Guerreiro, Ryan Gravenbach, Kingsley Coman និង Sadio Mane រកបានម្នាក់មួយគ្រាប់។ Bayern Munich ដែលកំពុងមានទំនាក់ទំនងទិញ Harry Kane ពី Spurs នោះ ក៏ធ្លាប់​ឈ្នះក្រុម​ដដែល​នេះ ២៣-០ ដែលកាលពីឆ្នាំ ២០១៩៕ អត្ថបទ៖នាង សុភាវុធ 

Bayern Munich ទិញបានខ្សែការពារកូរ៉េ Kim Min-jae ផ្លូវការពី Napoli

2023/07/19 05:32:58 pm        385
ក្លិបបាល់ទាត់ជើងឯកអាល្លឺម៉ង់ច្រើនជាងគេ Bayern Munich បាន​សម្រេចផ្លូវការ ក្នុងការនាំ​យក​ខ្សែ​ការពារកូរ៉េ Kim Min-jae ពីក្លិបជើងឯកអ៊ីតាលី Napoli ជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ។កីឡាករវ័យ ២៦ ឆ្នាំរូបនេះ គឺជាកំលាំងស្នូលដ៏សំខាន់នៃការបញ្ចប់ការទន្ទឹងរង់ចាំ ៣៣ ឆ្នាំរបស់ Napoli ក្នុងការឈ្នះជើងឯកអ៊ីតាលី Serie A រដូវកាលមុន។ Kim ត្រូវបានជ្រើសរើសជាខ្សែការពារឆ្នើមបំផុតប្រចាំរដូវកាលមុន តាមរយៈការបង្ហាញខ្លួន ៣៥ លើក​ក្នុងលីគ នៃរដូវកាលដំបូងរបស់ខ្លួនជាមួយ Napoli។ក្រុមរបស់លោក Thomas Tuchel បានគ្រងជើងឯក Bundesliga រដូវកាលមុន តាមរយៈ​គ្រាប់​បាល់​ចំណេញប៉ុណ្ណោះ ខណៈដែលអតីតអ្នកចាត់ការ Chelsea រូបនេះ កំពុងព្យាយាម​នាំយក​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane មកបំពេញចន្លោះខ្វះខាតនៅតំបន់ប្រយុទ្ធ ចាប់តាំង​ពី​ការ​ចាក​ចេញ​របស់ Robert Lewandowski។ រំលឹកថា Kim បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនលេងនៅក្លិបមួយនៅក្របខណ្ឌទី ៣ របស់​កូរ៉េ មុនពេលឈានឡើងមកលេងនៅលីគកំពូលកូរ៉េ និងបន្តដំណើរទៅលីគចិន និងអឺរ៉ុប៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM