Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

កីឡាករ និងមន្ត្រីឥណ្ឌូនេស៊ី និងថៃ ត្រូវរងការពិន័យពី AFC ក្រោយប៉ះទង្គិចក្នុងស៊ីហ្គេម ២០២៣

2023/07/13 06:55:24 pm        488
យោងតាម ASEAN Football បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC ) បានសម្រេចពិន័យកីឡាករ ឥណ្ឌូនេស៊ីបីរូប និងមន្តី្រ៤រូប និងគ្រូបង្វឹក ខណៈកីឡាករថៃពីររូប មន្ត្រីប្រាំរូប និងគ្រូៗបង្វឹក ក៏រងការពិន័យដែរ។AFC បានសម្រេចពិន័យបញ្ឈរជើងកីឡាករឥណ្ឌូនេស៊ី Agung Bagus Fawwazi ៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអាមេរិក, កីឡាករKomang Teguh ៦ប្រកួត និងថវិកា ១០០០ដុល្លារអាមេរិក និងកីឡាករ Taufany Muslihuddin ៦ប្រកួតដែរ។ មន្ត្រីក្រុម និងគ្រូបង្វឹក ដែលរងពិន័យរួមមាន លោកSahari Gultom ៦ប្រកួត ឯលោក Tegar Diokta, Ahmad Nizar និងលោកToid Sarnadi ជាប់បម្រាម៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអាមេរិកដូចៗគ្នា។ចំនែកខាងភាគីថៃ AFC បានសម្រេចពិន័យលើកីឡាករ Soponwit Rakyart មិនឱ្យលេង៦ប្រកួត និង១០០០ដុល្លារអាមេរិក និងកីឡាករ Chayapipat Supunpasuch ៦ប្រកួតដេរ។ រីឯមន្ត្រីគ្រូបង្វឹករួមមាន Pattarawut Wongsriphuek និង Mayeid Mad-Adam រងពិន័យ៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអារិក។ សម្រាប់ Purachet Todsanit, Prueangna និងBamrung Boonprom ជាប់បម្រាម៦ប្រកួតម្នាក់ដែរ។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏បានពិន័យសមាគមបាល់ទាត់ប្រទេសថៃ (The Football Association of Thailand) នូវទឹកប្រាក់១០ ០០០ដុល្លារអាមេរិកផងដែរ៕

កម្ពុជានឹងសម្រាំងកីឡាសក្ដានុពល ចូលរួមប្រកួតកីឡាអាស៊ី ដើម្បីស្វែងរកលទ្ធផលល្អជាងមុន

2023/07/13 06:24:50 pm        394
កម្ពុជានឹងសម្រិតសម្រាំងតែប្រភេទកីឡាសក្ដានុពលប៉ុណ្ណោះ បញ្ជូនទៅចូលរួមប្រកួតកីឡា​អាស៊ី​(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឆ្នាំ​២០២៣ ខាងមុខ ដើម្បីធានាបាននូវការប្រកួតប្រជែងកម្រិតខ្ពស់ និង​ស្វែងរកលទ្ធផល​កាន់​តែល្អ​ប្រសើរ បើធៀបនឹងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា កាលពីថ្មីៗ ។ ឯកឧត្តមមានប្រសាសន៍ថា មកទល់ពេលនេះ កម្ពុជាមិនទាន់​សម្រេច​កំណត់​ប្រភេទកីឡា សម្រាប់បញ្ជូនទៅប្រកួតកីអាស៊ីនៅចិននោះទេ តែក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងធ្វើការជាមួយសហព័ន្ធកីឡាជាតិ ពាក់​ព័ន្ធការងារនេះ ។យ៉ាងណាមិញឯកឧត្តមសង្កត់ធ្ងន់ថា កីឡាត្រូវបញ្ជូនទៅប្រកួតកីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ នឹងចម្រាញ់ចេញពីកីឡាសក្ដានុពលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្នុងនោះកីឡាមួយចំនួន ក៏ត្រូវបញ្ជូនទៅហ្វឹកហាត់នៅចិន ក្រោមជំនួយបន្ដរបស់រដ្ឋាភិបាលចិន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយកីឡាករ-កីឡាការិនីកម្រិតខ្ពស់មួយចំនួន នឹងត្រូវ​បាន​ជ្រើសរើស​ចូល​រួម​ការ​ប្រកួត​កីឡា​​អាស៊ី​នៅទីនោះតែម្ដងផងដែរ ។សូមរំឮកថា កាលពីកីឡាអាស៊ី លើក១៨ នៅឥណ្ឌូនេស៊ី កម្ពុជា បានបញ្ជូនអត្តពលិក ១៣​ប្រភេទ​កីឡា​ចូលរួម ហើយដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះកីឡាករម៉ូតូទឹកដ៏ឆ្នើមរបស់កម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ និង​សំរឹទ្ធ ១ និងកីឡាការិនីជឺជីតស៊ូឆ្នើមកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ដែលនាំឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិដណ្ដើមបានមេដាយមាស ២គ្រឿងលើកដំបូង បន្ទាប់​ពី​កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាល​ពី​ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ៕ អត្ថបទ៖ លី ឈុនឡា  

សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូកីឡា ៤រូប ចូលរួមប្រកួតជើងឯកពិភពលោក នៅជប៉ុន

2023/07/13 06:02:21 pm        303
សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសមាសភាពប្រភេទកីឡា ៤រូប ដែលត្រៀម​បញ្ជូន​ចូលរួម​ការ​ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃទី៣១ ខែកក្កដាខាងមុខ នៅទីក្រុង Fukuoka ប្រទេសជប៉ុន។តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក សហព័ន្ធបានចាត់តាំងលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ តំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ព្រមទាំងគ្រូបង្វឹកលោក ហែម ថុនពន្លឺ កីឡាករ មនត្រស ផានសុណ្ណអារុន និងកីឡាការិនី ឃឺន ចន្ទចរិយា ដើម្បីចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះ ។យោងតាមការជូនដំណឹងរបស់សហព័ន្ធ ក្រៅពីដឹកនាំប្រតិភូកីឡាហែលទឹកកម្ពុជា ចូលរួម​ការ​ប្រកួត​ជ្រើស​រើសជើងឯកពិភពលោក ឆ្នាំ២០២៣ លោក ហែម គិរី នឹងត្រូវចូលរួម​មហាសន្និបាត​របស់​សហព័ន្ធ​កីឡាហែលទឹកពិភពលោក នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា នា​ទីក្រុង Fukuoka ផងដែរ ។អ្វីដែលពិសេស គឺសហព័ន្ធកីឡាហែលទឹកពិភពលោក បាន​ជ្រើសរើស​សហព័ន្ធខ្មែរ​កីឡា​ហែលទឹក ដើម្បីឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការ​ជួយ​ជំរុញ​គាំទ្រ​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍបន្ត ដ្បិតមានសមាជិកសហព័ន្ធកីឡាហែលទឹកពិភពលោកតែ ១០​ប្រទេស​ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ព្រះ​រា​ជា​ណាចក្រកម្ពុជា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ផងដែរ៕ អត្ថបទ៖ លី ឈុនឡា  

ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ មានអ្នកចុះឈ្មោះកើនទ្វេដង បើធៀបកាលពីឆ្នាំមុន

2023/07/12 06:37:00 pm        204
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ (Khmer Empire Marathon 2023) នឹងរៀបចំ​នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ តំបន់អង្គរ និងក្រុងសៀមរាប ខណៈ​បច្ចុប្បន្ន​មាន​អ្នកចុះឈ្មោះចូលរួមកើនទ្វេដង បើធៀបកាលពីឆ្នាំ២០២១ កន្លងទៅ ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍​កីឡា​ទេសចរណ៍នេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ។ឯកឧត្តមមានប្រសាសន៍ថា នេះគឺជាឆ្នាំទី២ ហើយ ដែលក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយ​ជំងឺ​រាតត្បាតសកលកូវីដ-១៩ ដោយកាលពីឆ្នាំ២០២២ គឺមានអ្នកចូលរួមជាង ១ពាន់នាក់ ខណៈ​បច្ចុប្បន្ន អ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជជាតិ ចក្រភពខ្មែរ លើកទី៨ គឺ​កើន​ដល់ជាង ២ពាន់នាក់ហើយ ។ដូច្នេះសន្ទុះអ្នករត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺជាសញ្ញាមួយដ៏ល្អ ក្នុងការទាក់​ទាញ​ភ្ញៀវ​ទេសចរ ពិសេសទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ចក្រៅប្រទេសផង និងរួមចំណែកការងារសប្បុរសធម៌ តាមរ​យៈ​ការ​ប្រមូល​ថវិកា​ទទួល​បាន​ពីការរៀបចំទាំងអស់ បរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ជាដើម ។ មិន​តែ​ប៉ុណ្ណោះ ក៏ជាឱកាសតេស្ដសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជាផងដែរ ។លោក សែម ផល្លា នាយបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង បានបញ្ជាក់ថា ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុងអ​ន្ដរជជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺរក្សាផ្លូវរត់នៅដដែល តែនឹងមានការរឹតបន្ដឹងបន្ថែម លើ​ការ​ការពារសុខុមាលភាពអ្នករត់ ទោះពីកន្លងមក ពុំមានបញ្ហាអ្វីកើតឡើយក៏ដោយ ។ ជា​មួយ​គ្នា​ដែរ លោកបានលើកទឹកចិត្តដល់អ្នករត់ក្នុងស្រុកចូលរួមឲ្យបានច្រើន ដើម្បី​រួម​ចំណែក​ឲ្យ​ព្រឹត្តិការណ៍​នេះ ទទួលបានជោគជ័យ និងទាក់ទាញជនបរទេសមកចូលរួមកាន់តែច្រើន ពិសេស​ក្នុង​រដូវ​ភ្លៀង​នេះតែម្ដង ។គួរដឹងថា ទិវារត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២​គីឡូ​ម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ កើតឡើង បន្ទាប់​ពី​មានសំណូមពរពីជនបរទេស ក្រោយកម្ពុជាទទួលបានជោគជ័យខ្លាំង ក្នុង​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​អន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅរៀងរាល់ខែធ្នូ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្ល​ង​មក​៕ អត្ថបទ៖ លី ឈុនឡា

ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ឡើងជុំផ្ដាច់ព្រ័ត្រជើងឯកពិភពលោក

2023/07/12 06:11:18 pm        426
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Burn X Flash បានទទួលកៅអីជុំផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិកជើងឯកពិភពលោកហើយ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​កម្រិត​អាស៊ី IESF Gamers8 Asia Championship ឆ្នាំ២០២៣ នៅទីក្រុង​ Riyadh ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដោយឈរលេខ២ ក្នុងពូលA ។ដំណើរឆ្ពោះទៅការប្រកួតជើងឯកពិភពលោក របស់ក្រុមកីឡាអេឡិចត្រូនិកម្ពុជានេះ ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះកម្រិតអាស៊ីជាមុនសិន ហើយតាមលក្ខខណ្ឌក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូល នឹងទទួលបានកៅអីដ៏សំខាន់នេះ ហើយកម្ពុជា​ក៏​ទទួល​បាន​កៅ​អី​ជុំ​ផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិផងដែរ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ក្នុងវគ្គជម្រុះពូលA ឈ្នះ២ និងចាញ់ ១ ឈរ​លេខ២ ខណៈលេខ១ ក្នុងពូល គឺក្រុមម៉ុងហ្គោលី ។សម្រាប់លទ្ធផលការប្រកួតជម្រុះកម្រិតអាស៊ី IESF Gamers8 Asia Championship ​ឆ្នាំ២០២៣ ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពេលនេះ គឺក្រុម Burn X Flash ​បានយក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់រួម ២-០ ក្នុងជំនួបបើកឆាក គ្រាដែលប្រកួតបន្ទាប់ចាញ់ក្រុមម៉ុងហ្គោលី ២-០ វិញ កាលពីថ្ងៃទី១០ ខែកក្កដា ។ ឈានដល់ការប្រកួតចុងក្រោយក្នុងពូល ក្រុមកម្ពុជា ធ្វើបាន​យ៉ាង​ល្អ ​ដោយយកឈ្នះក្រុមជម្រើសជាតិនេប៉ាល់ ២-០ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា​ម្សិលមិញ ​ដើម្បីធានាកៅអីវគ្គបន្ដតែម្ដង ។ជាមួយ​ជោគជ័យនេះ កីឡាករ សូ ម៉ារ៉ា ប្រធានក្រុម Burn X Flash បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ដែលក្រុមខ្លាំងអាចឡើងទៅជុំផ្ដាច់ព្រ័ត្រជើងឯកពិភពលោក ក៏ដូចជាឡើងវគ្គខ្វែង នៃ​ការ​ប្រកួត​ជម្រុះ​អាស៊ី ។ ម៉ារ៉ា និងក្រុម បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អនៅវគ្គបន្ដ ពិសេស​ជំនួប​ជា​មួយ​ក្រុម​ខ្លាំង​ហ្វីលីពីន ក្នុងវគ្គខ្វែង ដើម្បីឈានទៅដណ្ដើមជ័យលាភីជូនជាតិ ។សូមបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៥ នៅប្រទេសរ៉ូម៉ានី គ្រោង​នឹង​ធ្វើឡើងនាចុងខែសីហា ឆ្នាំ២០២៣ ខាងមុខ ។ ដូច្នេះក្រោយ​បញ្ចប់​បេសកកម្ម​ប្រកួត​ជម្រុះ​កម្រិត​អាស៊ីនេះ ក្រុម Burn X Flash នឹងមានបេសកកម្មកាន់តែធំថែមទៀត ក្នុងនាម​ក្រុម​តំណាង​កម្ពុជា ចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ ៕ អត្ថបទ៖ លី ឈុនឡា

ជោគជ័យស៊ីហ្គេមនៅកម្ពុជា គឺជាប្រធានបទមួយ ក្នុងមហាសន្និបាត OCA លើកទី៤២ នៅបាងកក

2023/07/10 06:37:30 pm        9257
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំមហាសន្និបាត លើកទី៤២ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាអាណត្ដិថ្មី និងពិនិត្យវឌ្ឍនភាពការងារកីឡាក្នុងតំបន់អាស៊ី ក្នុងនោះភាពជោគជ័យ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ ក៏បានក្លាយជាប្រធាន​បទ​សំខាន់​មួយ ក្នុងមហាសន្និបាតប្រចាំឆ្នាំនេះផងដែរ ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួមមហាសន្និបាតនេះ បានមានប្រសាសន៍ថា អង្គមហាសន្និបាត ពិសេស​បណ្ដា​ថ្នាក់​ដឹកនាំ​ចលនាអូឡាំពិកសមាជិកអាស៊ី បានលើកសរសើរពីគុណតម្លៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តាមរយៈ​ការ​បាន​រំលេច​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ ក្នុងសៀវភៅប្រចាំខែរបស់ខ្លួន ដូចជាការ​ដាក់​សកម្មភាព​ក្រោម​ដំណក់​ភ្លៀង​របស់​កីឡាការិនី​អត្តពលកម្ម បូ សំណាង នៅទំព័រមុខ និងនិយាយពីដំណើរការប្រកួត ក៏ដូចជា​ភាព​ជោគ​ជ័យ ក្នុងការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាជាដើម ។ជាមួយការការចែកចាយសកម្មភាពទាំងនេះ ដល់បណ្ដាប្រទេសមាជិក នាំឲ្យ​គេ​មើល​ឃើញ​សក្ដានុ​ពលកីឡា​របស់កម្ពុជា និងធ្វើឲ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីស៊ីហ្គេមរបស់ខ្លួន ដែលថ្នាក់ដឹកនាំចលនាអូឡាំពិកអាស៊ីទាំងអស់គ្នា បានអបអរសាទរ ចំពោះស៊ីហ្គេមរបស់កម្ពុជា ហើយ​បាន​ផ្ដល់តម្លៃខ្ពស់ ចំពោះការរៀបចំដ៏ជោគជ័យរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះ ។ គេជឿជាក់ថា កម្ពុជានឹងមានការរីកចម្រើនជាងនេះ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​នា​ពេល​ខាង​មុខ​ទៀត ។គួរដឹងថា មហាសន្និបាត OCA លើកទី៤២ នៅទីក្រុងបាងកក បានរៀបចំកាលពីថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសរើសប្រធានថ្មី គឺមាន​បេក្ខភាព​ឈរ​ឈ្មោះ​ប្រកួ​ត​ប្រជែង ២រូប រួមមានព្រះអង្គម្ចាស់ Sheikh Talal Fahad Al-Sabah និងលោក Husain Al-Musallam ។ ជាលទ្ធផល គឺព្រះអង្គម្ចាស់ Sheikh Talal Fahad Al-Sabah ​ដែលជាប្អូន​របស់​អតីត​ប្រធាន OCA មុន គឺព្រះអង្គម្ចាស់ Sheikh Ahmad Fahad Al-Sabah បាន​ជាប់ឆ្នោត​ធ្វើ​ជា​ប្រធាន OCA ថ្មី ក្រោយទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ២៤សម្លេង ក្នុងចំណោម ៤៤សម្លេង ខណៈគូប្រជែងលោក Husain ទទួលបានសម្លេងគាំទ្រ ២០សម្លេងប៉ុណ្ណោះ ៕ អត្ថបទ លី ឈុនឡា  

កីឡាការិនីផ្នែកចំបាប់ នៅឥណ្ឌា ជំរុញឲ្យមានកំណែទម្រង់ ក្រោយមានករណីបៀតបៀនផ្លូវភេទ

2023/07/03 08:34:19 pm        157
ឥណ្ឌា៖ កីឡាការិនីផ្នែកចំបាប់របស់ប្រទេសឥណ្ឌា និងក្រុមគ្រួសាររបស់ពួកគេ ដែលមានការស្រឡាំងកាំង និងខឹងសម្បា ចំពោះការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទពីសំណាក់អ្នកគ្រប់គ្រងកីឡាជាន់ខ្ពស់មួយរូប កំពុងជំរុញឲ្យមានកំណែទម្រង់ រាប់តាំងពីអ្នកមើលថែដែលអមដំណើរអ្នកប្រកួត រហូតដល់ទាមទារឲ្យមានមន្ត្រីជាស្ត្រីបន្ថែមទៀត នៅក្នុងជួរមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកីឡា។តុលាការដែលបើកសវនាការលើកដំបូង បានទទួលស្គាល់ក្នុងខែនេះនូវបណ្តឹងពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ និងការបំភិតបំភ័យប្រឆាំងនឹងប្រធានសហព័ន្ធកីឡាចំបាប់ឥណ្ឌា (WFI) លោក Brij Bhushan Sharan Singh ដែលជាសមាជិកសភាដ៏មានឥទ្ធិពលនៃគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi។ប៉ុន្តែការពន្យារពេលក្នុងការចាត់វិធានការ បានទាក់ទាញការចាប់អារម្មណ៍ជាសកល នៅពេលដែលកីឡាករចំបាប់ល្បីៗ បានគំរាមកាលពីខែឧសភាថា នឹងបោះមេដាយរបស់ពួកគេទៅក្នុងទន្លេគង្គា ដែលជាទន្លេដ៏ពិសិដ្ឋបំផុតរបស់សាសនាហិណ្ឌូ ក្នុងការតវ៉ាប្រហែល ៥ខែ បន្ទាប់ពីមានការចោទប្រកាន់លើលោក Singh ពីបទលូកលាន់នារីវ័យក្មេង អំឡុងការប្រកួត។តែនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Singh បានបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទលើកីឡាការិនីចំបាប់ទាំងប្រាំ៦រូប ដែលបានធ្វើជាតំណាងឲ្យប្រទេសឥណ្ឌាក្នុងការប្រកួតលក្ខណៈអន្តរជាតិ ដោយជំនួយការម្នាក់បានប្រាប់ថា ភាពគ្មានទោសរបស់អ្នកគ្រប់គ្រងរូបនេះ នឹងត្រូវប្រកាសដោយតុលាការ។ ប្រសិនបើរូបលោកត្រូវបានកាត់ឲ្យមានទោស លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ៕

Liverpool ទិញបានខ្សែបម្រើម្នាក់ទៀត Dominik Szoboszlai ពី Leipzig តម្លៃ ៦០ លានផោន

2023/07/03 07:16:03 pm        253
ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានសម្រេចក្នុងការនាំចូលខ្សែបម្រើមួយរូបទៀតហើយ គឺកីឡាករ​ហុងគ្រី Dominik Szoboszlai ពីក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងតម្លៃ ៧០ លាន​ផោន​ជាមួយ​នឹងកិច្ចសន្យា ៥ ឆ្នាំ។កីឡាករវ័យ ២២ ឆ្នាំរូបនេះបានក្លាយជាកីឡាករទីពីរដែលមកកាន់ Liverpool ក្នុងរដូវក្តៅ​នេះ​បន្ទាប់​ពី​ខ្សែ​បម្រើជយលាភី World Cup, Alexis Mac Allister ផ្ទេរពី Brighton ក្នុងតម្លៃ ៣៥ លា​ន​ផោន។ Dominik Szoboszlai មុនមកដល់ Liverpool នេះគេបានជួយ Leipzig ឈ្នះបាន German Cup ២ រដូវកាលជាប់គ្នា ខណៈរដូវកាលមុនបង្ហាញខ្លួនបាន ៣១ ប្រកួតនៅ Bundesliga ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និង ៨ បាល់បញ្ជូន។ Szoboszlai បានផ្លាស់ពីក្លិបរួមថៅកែ Red Bull Salzburg កាលពីខែមករាឆ្នាំ ២០២១ មកកាន់ Reb Bull Leipzig បង្ហាញខ្លួននៅទឹកដីអូទ្រីសបាន ៩១ លើកស៊ុតបញ្ចូលទីបាន ២០ គ្រាប់ និង ២១ បាល់បញ្ជូន។ ក្រុមរបស់លោក Jurgen Klopp កំពុងព្យាយាមនាំចូលខ្សែបម្រើដើម្បីបំពេញចន្លោះខ្វះខាត បន្ទាប់​ពី​ការចាកចេញរបស់ James Milner, Naby Keita និង Alex Oxlade-Chamberlain៕ អត្ថបទ៖នាង សុភាវុធ 

កីឡាការិនីលោតទឹកអូស្រ្តាលី Iffland ពន្លាតជ័យជំនះ ១០ ព្រឹត្តិការណ៍ជាប់គ្នា​ក្រោយឈ្នះនៅអ៊ីតាលី

2023/07/03 06:47:12 pm        162
ព្រឹត្តិការណ៍កីឡាលោតទឹក Red Bull Cliff Diving បានបន្តដំណើរឈានមកដល់ជុំទី ៣ ហើយ​ក្នុង​រដូវកាល ២០២៣ នេះបន្ទាប់ពីជុំដំបូងនៅទឹកដីទីក្រុង Boston សហរដ្ឋអាមេរិក និង​ទីក្រុង​ប៉ារីស​ប្រទេសបារាំង។ជុំទី ៣​ នេះធ្វើឡើងនៅ Polignano a Mare ប្រទេសអ៊ីតាលី ខណៈ​កំពូល​កីឡាការិនី​លោត​ទឹក​អូស្រ្តាលី Rhiannan Iffland នៅតែបន្តជ័យជំនះរបស់ជាប់គ្នា ១០ ព្រឹត្តិការណ៍​រាប់​តាំង​ពី​រដូវ​កាល​មុន។ កីឡាការិនីវ័យ ៣១ ឆ្នាំរូបនេះបានបញ្ចប់ការប្រកួតនៅទឹកដីអ៊ីតាលីជាមួយនឹងពិន្ទុសរុប ៣៤៥.៨៥ ពិន្ទុតាមពីក្រោយដោយកីឡាការិនីកាណាដា Molly Carlson និងលេខ ៣ កីឡាករ​អូស្រ្តាលី Xantheia Pennisi។ ជ័យជំនះ ៣ ព្រឹត្តិការណ៍ជាប់គ្នាក្នុងឆ្នាំ ២០២៣ នេះ Rhiannan Iffland បន្ត​នាំ​មុខ​គេ​ក្នុង​តារាង​ជើង​ឯក​ពិភពលោកមានសរុប ៦២០ ពិន្ទុ តាមពីក្រោយដោយ Molly Carlson មាន ៤៩០ ពិន្ទុ និង​លេខ ៣ កីឡាការិនីអាល្លឺម៉ង់ Iris Schmidbauer មាន ២៨៤ ពិន្ទុ។ ងាកមកការប្រកួតផ្នែកបុរសវិញ ជ័យជំនះនៅអ៊ីតាលីនេះបានទៅកីឡាករអង់គ្លេស Aidan Hislop តាមពីក្រោយដោយកីឡាកររ៉ូម៉ានីទាំងពីរនាក់ Constantine Popovici និង Catalin Preda។ជុំទី ៤ Red Bull Cliff Diving នឹងបន្តដំណើរទៅ Takachiho ប្រទេសជប៉ុនដើមខែសីហា៕ អត្ថបទ៖នាង សុភាវុធ 

ជប៉ុនគ្រងជើងឯកបាល់ទាត់យុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំលើកទី ៤ ក្នុងប្រវត្តិសាស្រ្ត

2023/07/03 06:37:58 pm        301
ក្រុមបាល់ទាត់យុវជនជប៉ុនបានក្លាយជាជើងឯកការប្រកួតបាល់ទាត់យុវជនអាស៊ី​អាយុក្រោម ១៧ឆ្នាំ AFC U17 Asian Cup 2023 ដែលរៀបចំនៅប្រទេសថៃ ក្រោយយកឈ្នះ​ក្រុមយុវជន​កូរ៉េ​នៅ​វគ្គផ្តាច់ព្រ័ត្រមិនតានតឹង ៣-០។ជប៉ុនដែលគេមើលឃើញថា ជាក្រុមមានប្រៀបតាមរយៈជ័យជំនះក្នុងពូល និងវគ្គចាញ់ធ្លាក់នោះ នៅតែបន្តជាក្រុម មានប្រៀបទៀតនៅវគ្គផ្តាច់ព្រ័ត្រនេះ តែពួកគេត្រូវរង់ចាំដល់ចុងវគ្គទី​១ នាទីទី ៤៥+១ ទៅហើយទើបអាចរកបានគ្រាប់នាំមុខដោយ Gaku Nawata។ឈានចូលវគ្គទី ២ ក្រុមការពារតំណែងជើងឯកមួយនេះរកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៦៦ ដោយ Gaku Nawata ដដែល មុនពេលដែលគ្រាប់ចុងក្រោយកើតឡើងនៅនាទីទី ៩០+៦ ទៅ​ហើយ​ដោយ Yutaka Michiwaki។ សូមបញ្ជាក់ថា នេះជាជើងឯកបាល់ទាត់យុវជនអាយុក្រោម ១៧ ឆ្នាំអាស៊ីលើកទី ៤ សម្រាប់​ជប៉ុន​បន្ទាប់ពីឈ្នះបីលើកមុននៅឆ្នាំ ១៩៩៤ ២០០៦ និង ២០១៨ ខណៈដែល​កូរ៉េ​បន្ត​ខក​ចិត្ត​លើកទី ៣ នៅវគ្គផ្តាច់ព្រ័ត្រនេះ។សម្រាប់កីឡាករ Gaku Nawata ដែលរកបាន ២ គ្រាប់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុតប​ញ្ចូល​ទីច្រើនជាងគេក្នុងព្រឹត្តិការណ៍សរុប ៥ គ្រាប់ និងក្លាយជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ផង​ដែរ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM