Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Ja Morant ត្រូវ NBA ពិន័យ ២៥ ប្រកួតក្រោយបង្ហោះវីដេអូកាន់កាំភ្លើង​លើបណ្តាញ​សង្គម

2023/06/19 11:19:02 pm        400
តារាបាល់បោះរបស់ក្លិប Memphis Grizzlies, Ja Morant ត្រូវបាន NBA សំរេចដាក់ពិន័យ ២៥ ប្រកួត​មិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់បោះ បន្ទាប់ពី​បង្ហោះវីដេអូ​សកម្មភាព​ដែល​មាន​ការ​ប្រើប្រាស់​កាំភ្លើង។កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានក្លិបបាល់បោះ Memphis Grizzlies ខ្លួនឯងផ្អាក​សកម្មភាព​បាល់​បោះ​កាលពីខែឧសភា រួចមកហើយ ខណៈលើក​នេះ​គឺ​ជា​ការ​សំរេច​ចិត្ត​ពិន័យ​ផ្លូវ​ការ​ពី​ស្ថាប័ន​បាល់បោះ​អាមេរិក NBA។Ja Morant បានធ្វើការផ្សាយផ្ទាល់លើគណនី Instagram របស់ខ្លួនរួម​ជា​មួយ​មិត្តភក្តិ​របស់​ខ្លួន​មួយ​ចំនួន និងបានបង្ហាញឱ្យឃើញរូបភាពកាំភ្លើងនៅក្នុងរថយន្តរបស់គេ។ Morant ក្រោយមកក៏បានសុំទោសជាផ្លូវការផងដែរ និងព្រមទទួលស្គាល់ទង្វើរបស់ខ្លួន។ ជុំវិញរឿងនេះដែរ សមាគមកីឡាករបាល់បោះអាមេរិក ក៏បានរិះគន់ NBA ដែរពីការ​ផាក​ពិន័យ​ច្រើន​ប្រកួត​ពេក។ រដូវកាលថ្មី ២០២៣-២៤ នៃក្របខណ្ឌ NBA នឹងចាប់ផ្តើមនៅអំឡុងខែតុលា ខណៈ​នីមួយៗ​ត្រូវ​លេង ៨២ ប្រកួតនៃវគ្គវិលជុំលីគទាំងពីរភាគខាងលិច និងខាងកើត មុននឹងឈានដល់វគ្គ Play-Of​f។ការផាកពិន័យនេះមានន័យថា Ja Morant នឹងអវត្តមាន ២៥ ប្រកួតដំបូងរបស់ Memphis Grizzlies៕ អត្ថបទ៖នាង សុភាវុធ 

ប្រេស៊ីលពាក់ឯកសណ្ឋានខ្មៅលើកដំបូង ក្នុងការប្រកួតមិត្តភាពយកឈ្នះហ្គីណេ

2023/06/19 10:52:34 pm        219
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានពាក់ឯកសណ្ឋានពណ៌ខ្មៅលើកដំបូងនៅ វគ្គទី១ នៃការ​ប្រកួតទល់នឹងហ្គីណេ លក្ខណៈមិត្តភាព។ ការប្រកួតដែលរៀបចំនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ការពាក់​ឯកសណ្ឋាន​ខ្មៅ​របស់​ប្រេស៊ីល គឺ​ជា​ផ្នែកមួយនៃយុទ្ធនាការលុបបំបាត់ការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ។ សន្ទុះនៃការងើបឡើងវិញ រួមដៃគ្នាប្រឆាំងនៃការរើសអើងបែបនេះធ្វើឡើង បន្ទាប់​ពី​មាន​ការប្រមាថ រើសអើងជាច្រើនលើកលើខ្សែប្រយុទ្ធប្រេស៊ីលរបស់ Real Madrid, Vinicius Junior ជា​ពិសេស​ចុងក្រោយបំផុតក្នុងការប្រកួតក្របខណ្ឌអេស្ប៉ាញ La Liga រវាង Valencia ទទួល Real Madrid កាលពីខែឧសភាកន្លងទៅ។ កាលពីដើមខែមិថុនានេះ មនុស្ស ៧ នាក់ត្រូវបានឃាត់ខ្លួន និងទទួលទោស និងការ​ផាក​ពិន័យ​ផ្សេងៗ​ជុំវិ​ញទង្វើអមនុស្សធម៌លើកីឡាករប្រេស៊ីលរូបនេះ។ខ្សែបម្រើ Newcastle United, Joelinton បានបង្ហាញខ្លួនដំបូងឱ្យក្រុមជម្រើសជាតិប្រេស៊ីល និង​រក​បាន​គ្រាប់នាំមុខតែម្តងនៅនាទីទី ២៧។ Rodrygo រកបានគ្រាប់នាំមុខ ២-០ មុនពេលដែលហ្គីណេតាមពីក្រោយមួយគ្រាប់វិញមុនចប់វគ្គទី ១ ដោយ Serhou Guirassy។ វគ្គទី២ ក្រុមប្រេស៊ីលក៏បានផ្លាស់ប្តូរឯកសណ្ឋានមកជាពណ៌លឿងវិញ ខណៈដែល Eder Militao រកបានមួយគ្រាប់ដែរ មុនពេលដែល Vinicius Junior ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ​គ្រាប់​បង្ហើយ​ឱ្យ​ប្រេស៊ីល​យកឈ្នះហ្គីណេ ៤-១៕ អត្ថបទ៖នាង សុភាវុធ

Spurs ទិញផ្តាច់ Dejan Kulusevski ពី Juventus តម្លៃ ២៥ លានផោន

2023/06/19 10:28:20 pm        194
ក្លិបបាល់ទាត់ Tottenham Hotspur បានសំរេចទិញផ្តាច់ Dejan Kulusevski ពី Juventus ហើយក្នុងតម្លៃ ២៥ លានផោន។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចំណាយពេលលេងឱ្យក្លិបនៅទីក្រុងឡុងដ៍មួយនេះរយៈពេល ១៨ ខែមកហើយក្នុងកិច្ចសន្យាខ្ចី ១៨ ខែតាំងពីខែមករាឆ្នាំ ២០២២ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ២៩.២ លានផោន។ការសំរេចទិញផ្តាច់នៅពេលនេះ កីឡាករជម្រើសជាតិស៊ុយអែតរូបនេះ​បានចុះហត្ថលេខា​រយៈពេល ៥ឆ្នាំជាមួយ Spurs ក្នុងតម្លៃកាត់បន្ថយមកត្រឹម ២៥ លានផោន។ ក្នុងរយៈពេលខ្ចី ១៨ខែកន្លងមក Kulusevski ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៧ប្រកួត និងធ្លាប់ជួយ Spurs ទទួលបានកៅអី UEFA Champions League ក្នុងរដូវកាល​ដំបូង។ Kulusevski បង្ហាញខ្លួនបាន ២៩ ប្រកួតឱ្យក្រុមជម្រើសជាតិស៊ុយអែតរកបាន ២ គ្រាប់ ហើយ​នៅ​ខែធ្នូឆ្នាំ ២០២២ គេក៏បានក្លាយជាកីឡាករឆ្នើមបំផុតរបស់ស៊ុយអែតផងដែរ។ រំលឹកថា Dejan Kulusevski បានចាកចេញពីប្រទេសកំណើតរបស់ខ្លួនតាំងពីវ័យ ១៦ ឆ្នាំផ្លាស់​មក​លេងឱ្យ Atalanta មុនពេលផ្លាស់មកកាន់ Juventus នៅឆ្នាំ ២០២០ ក្នុងតម្លៃផ្ទេរ ៣០ លានផោន៕ អត្ថបទ៖នាង សុភាវុធ

អេស្ប៉ាញលើកពាន UEFA Nations League ក្រោយឈ្នះក្រូអាស៊ីបាល់ ១១ ម៉ែត្រកាត់សេចក្តី

2023/06/19 08:58:03 pm        135
ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកនៃក្របខណ្ឌ UEFA Nations League ក្រោយយកឈ្នះក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Rotterdam ប្រទេសហូឡង់ ក្រុមទាំងពីរលេងពេញ ១២០ នាទីទាំងម៉ោងបន្ថែមគ្មានគ្រាប់បាល់បញ្ចូលទីឡើយ មុនពេលដែលឈានដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី Dani Carvajal គឺជាអ្នកស៊ុតសំរេចគ្រាប់ចុងក្រោយឱ្យអេស្ប៉ាញយកឈ្នះ ៥-៤ បន្ទាប់ពី Unai Simon សង្គ្រោះបាល់របស់ Bruno Petkovic បានសំរេច។នេះជាពានរង្វាន់អន្តរជាតិដំបូងរបស់ក្រុមគោជល់អេស្ប៉ាញក្នុងរយៈពេល ១១ ឆ្នាំ បន្ទាប់ពីខកខានតាំងពីឈ្នះជើងឯក Euro ២០១២។ ជ័យជំនះនេះមានន័យថាអេស្ប៉ាញជាក្រុមទាំងពីរដែលឈ្នះជើងឯកជើងឯក World Cup, Euro និង Nations League បន្ទាប់ពីបារាំងដែលធ្វើបានដូចគ្នានេះពេលយកឈ្នះអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០២១។ ជាមួយគ្នានោះដែរ ក្រូអាស៊ីនៅតែបន្តរង់ចាំទៀតក្នុងការចង់ឈ្នះជើងឯកអន្តរជាតិលើកដំបូង បន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រម្តងហើយម្តងទៀត៕អត្ថបទ៖នាង សុភាវុធ

Ruben Neves ព្រមព្រៀងចាកចេញពី Wolves ទៅ Al Hilal តម្លៃផ្ទេរ ៤៧ លានផោន

2023/06/19 08:52:12 pm        199
ក្លិបបាល់ទាត់ Wolverhampton បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការលក់ចេញប្រធានក្រុម Ruben Neves ទៅឱ្យក្លិបអារ៉ាប៊ីសាអ៊ូឌីតក្នុងតម្លៃផ្ទេរ ៤៧ លានផោន។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះនៅសល់សុពលភាពកិច្ចសន្យា ១ ឆ្នាំទៀតជាមួយ Wolves។មុនឈានដល់កិច្ចព្រមព្រៀងនេះ Ruben Neves ធ្លាប់ទទួលការចាប់អារម្មណ៍ខ្លាំងពី FC Barcelona ផងដែរ តែ Wolves បដិសេធសំណើដែលមានតម្លៃទាប។តម្លៃនៃការផ្ទេរ Ruben Neves ៤៧ លានផោននេះធ្វើឱ្យ Wolves មានដើមទុនក្នុងការនាំយកកីឡាករថ្មីបន្ថែមត្រៀមសម្រាប់រដូវកាលក្រោយផងដែរ។Ruben Neves បានផ្លាស់មកកាន់ Wolves នៅឆ្នាំ ២០១៧ ពី FC Porto ជួយក្រុមឈ្នះជើងឯក League Championship ឡើងមកកាន់ Premier League នៅឆ្នាំ ២០១៨ ហើយ Wolves ក៏បានបញ្ចប់រដូវកាលនៅ Premier League ចំណាត់ថ្នាក់លេខ ៧ ពីររដូវកាលជាប់គ្នាតាមរយៈការបង្ហាញខ្លួនសរុប ២៥៣ លើករកបាន ៣០ គ្រាប់។ ការផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតរបស់ Ruben Neves នៅពេលនេះ មានន័យថា Saudi Pro League កាន់តែប្រមូលផ្តុំដោយតារាបាល់ទាត់ពីអឺរ៉ុបបន្ថែមទៀតបន្ទាប់ពី Cristiano Ronaldo នៅ Al Nassr, Karim Benzema នៅ Al Ittihad ស្របពេលតារាបាល់ទាត់ច្រើននាក់ទៀតកំពុងស្ថិត​ក្នុងការចរចាផងដែររួមមាន N’Golo Kante, Hakim Ziyech និង David de Gea ជាដើម៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអាមេរិក Frances Tiafoe គ្រងជើងឯកវាយកូនបាល់ Stuttgart Open លើកដំបូង​ក្នុងអាជីព

2023/06/19 07:36:13 pm        181
កីឡាករវាយកូនបាល់អាមេរិក Frances Tiafoe បានក្លាយជាជើងឯក នៃការប្រកួតពានរង្វាន់ Stuttgart Open ក្រោយវាយបកពីក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអាល្លឺម៉ង់ Jan-Lennard Struff នៅវគ្គផ្តាច់ព្រ័ត្រ។កីឡាករវ័យ ៣៣ ឆ្នាំ Jan-Lennard Struff បានយកឈ្នះសិតដំបូង ៦-៤ តែកីឡាករអាមេរិក Frances Tiafoe បានវាយបកយកឈ្នះវិញ ២ សិតផ្ទួនៗយ៉ាងតានតឹង ៧-៦(៧-១) និង ៧-៦(១០-៨) ដើម្បីគ្រងជើងឯក Stuttgart Open លើកដំបូង និងជាជើងឯកក្នុងក្របខណ្ឌ Tour លើកទី ៣ នៃអាជព។ ចំណែកការប្រកួតកម្មវិធីផ្សេងទៀត កីឡាករម្ចាស់ផ្ទះហូឡង់ Tallon Griekspoor បានគ្រង​ជើង​ឯក Libema Open នៅលើទឹកដីរបស់ខ្លួនក្រោយយកឈ្នះកីឡាករអូស្រ្តាលី Jordan Thompson នៅវគ្គផ្តាច់ព្រ័ត្រយ៉ាងតានតឹង ៦-៧(៤-៧) ៧-៦(៧-៣) និង ៦-៣។ ក្រឡេកមកការប្រកួតផ្នែកនារីវិញ នៃពានរង្វាន់ Libema Open នេះដែរ កីឡាការិនី Ekaterina Alexandrova គឺជាជើងឯកក្រោយវាយបកយកឈ្នះ Veronika Kudermetova ៤-៦, ៦-៤ និង ៧-៦(៧-៣) ប្រើពេលជិត ៣ ម៉ោង។ កម្មវិធីចុងក្រោយនេះ កីឡាការិនីអង់គ្លេស Katie Boulter បានគ្រងជើងឯកលើកដំបូង​ក្នុង​ក្រប​ខណ្ឌ WTA Tour ក្រោយយកឈ្នះមិត្តរួមជាតិ Jodie Burrage ៦-៣ និង ៦-៣ លើកពាន Nottingham Open។ រំលឹកថា Katie Boulter មិនដែលឆ្លងផុតវគ្គ ៨ នាក់ចុងក្រោយទេ ទើបតែ​លើក​នេះ​បាន​ឈ្នះ​ជើង​ឯក​ ដើម្បី​ឡើងមកលំដាប់ថ្នាក់ Top ៨០ ត្រៀមការប្រកួត Grand Slam, Wimbledon៕ អត្ថបទ៖នាង សុភាវុធ           

ម្ចាស់មេដាយមាសស៊ីហ្គេម ស៊ូ បាលី ឈ្នះមេដាយសំរឹទ្ធ នៃជើង​ឯកចំបាប់​អាស៊ី U23

2023/06/19 07:18:46 pm        169
សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំបាប់ ៤រូប ចូលរួម​ប្រកួត​កីឡា​ចំបាប់​ជើង​ឯកអាស៊ី​អាយុក្រោម ២៣ឆ្នាំ(U23) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីចុងសប្ដាហ៍​កន្លង​ទៅ ខណៈកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ដោយម្ចាស់មេដាយមាសស៊ីហ្គេម លើក​ទី៣២ កីឡាករ ស៊ូ ប៉ាលី ។ការប្រកួត ដែលបានចាប់ផ្ដើម តាំងពីថ្ងៃទី១៧ ខែមិថុនានេះ ក្នុងចំណោមអត្តពលិកកម្ពុជាទាំង ៤រូប គឺមានតែកីឡាករកូនកាត់ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី ប៉ុណ្ណោះ ដែល​បាន​ឈាន​ដល់​វ​គ្ដ​ដណ្ដើម​មេដាយ​ បន្ទាប់ពីមិត្តរួមក្រុម ៣រូបផ្សេងទៀត បានអស់ឱកាស ក្រោយបរាជ័យក្នុងវគ្គជម្រុះ ។សម្រាប់ ស៊ូ បាលី ប្រកួតដំបូងរបស់ខ្លួន បានយកឈ្នះកីឡាករម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ក្នុង​លទ្ធផល ១០-០ពិន្ទុ ដើម្បីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ តែសោក​ស្ដាយ​ក្នុង​វគ្គ​ដ៏​សំខាន់​នេះ ស៊ូ បាលី បានចាញ់កីឡាករទួកមេនីស្ថាន ២-២ នៅវិនាទីចុងក្រោយ នាំឲ្យ​គេ​ខកខាន​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ។យ៉ាងណាមិញ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ រូបនេះ នៅតែអា​ច​សាង​កំណត់​ត្រាថ្មី​ជូន​ប្រទេសកម្ពុជា បន្ទាប់ពីធ្វើការប្រកួតដណ្ដើមមេដាយសំរឹទ្ធ ហើយបានយក​ឈ្នះ​កីឡាករ​ម៉ុង​ហ្គោលី ដោយលទ្ធផល ៦-១ពិន្ទុ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា ការ​ចូល​រួម​ប្រកួត​កីឡា​ចំបាប់​ជើងឯកអាស៊ី U23 នេះ គឺជាជំហានថ្មីមួយទៀត សម្រាប់ក្រុមកីឡាករ-កីឡាការិនី​ចំបាប់​កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិន នាចុងខែកញ្ញា ឆ្នាំ​២០២៣ ខាងមុខ ។ រីឯអត្តពលិកចំបាប់កម្ពុជា ៣រូបទៀត ដែលពុំទទួលបានមេដាយ គឺ​មាន​កីឡាករ ម៉ូ សារី, កីឡាការិនី ជា កញ្ញា និងកីឡាការិនី ជឿន ស្រីឡែន៕ អត្ថបទ៖ លី ឈុនឡា 

អត្តពលិកកម្ពុជាចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក ២០២៣

2023/06/18 12:25:08 am        191
ប៊ែរឡាំង, អាល្លឺម៉ង់៖ ពេលនេះប្រតិភូ និងអត្តពលិកខ្សោយបញ្ញាកម្ពុជា កំពុងស្ថិតនៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ហើយបានត្រៀមខ្លួនរួចរាល់សម្រាប់ពិធីបើក និងការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក ២០២៣ (Special Olympics World Games Berlin 2023)។ការប្រកួតនេះដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខណៈពិធីបើកផ្លូវការធ្វើឡើងនៅយប់នេះ។ យោងតាមគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បញ្ជាក់ថាប្រតិភូនេះដឹកនាំដោយ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ហើយកីឡាករកីឡាករ កីឡាការិនីខ្សោយបញ្ញារួមមាន កីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល ប្រភេទកីឡាប៊ូល (Boccia) និងកីឡាករ ប្រាក់ វណ្ណ និងកីឡាការិនី នុត សុផាណា ប្រភេទកីឡាអត្តពលកម្ម។ ក្រៅពីនោះនៅមានគ្រូបង្វឹក គ្រូជំនួយ និងមន្ត្រីពេទ្យផងដែរ។សូមជម្រាបជូនថាការប្រកួតស្ប៉េស្យាល់អូឡាំពិកពិភពលោក ២០២៣លើកទី១៦នេះ មានប្រទេសចូលរួម១៩០ អត្តពលិក ៧៥០០នាក់ ប្រកួតលើ២២ប្រភេទកីឡា៕

Messi ធ្វើឲ្យក្រុមអ្នកគាំទ្រឆ្ងួតវង្វេងនឹងការលេងរបស់គាត់នៅក្នុងពហុកីឡដ្ឋានចិន

2023/06/16 08:42:38 pm        141
 ចិន៖ នៅយប់នារដូវក្តៅក្នុងទីក្រុងប៉េកាំងអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិអូស្រ្តាលីនៅក្នុងពហុកីឡដ្ឋាន Workers កីឡាករ Lionel Messi រកបានគ្រាប់បាល់ទៅហើយទល់នឹងក្រុមអូស្ត្រាលី ក្រោយលេងបានត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ ធ្វើឲ្យក្រុមអ្នកគាំទ្របាល់ទាត់ចិនរាប់ម៉ឺនផ្ទុះភាពសប្បាយរីករាយយ៉ាងខ្លាំង ។ វាគឺជាសមុទ្រអាវខៀវលាយស.របស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងរដ្ឋធានីរបស់ចិនមួយនេះនៅយប់ថ្ងៃព្រហស្បតិ៍ ហើយអាវស្ទើតែទាំងអស់ មានឈ្មោះកីឡាករ Messi នៅផ្នែកខាងខ្នង ។  គួរឲ្យដឹងថា រាល់រដូវក្តៅ ទីក្រុងប៉េកាំងតែងតែរៀបចំការប្រកួតបាល់ទាត់មិត្តភាពតាមការអញ្ជើញ។ នៅលើកនេះ ក្រុមអ្នករៀបចំការប្រកួត បានជ្រើសរើសក្រុមដឹកនាំដោយកីឡាករម្នាក់ដែលអាចទាក់ទាញចំណាប់អារម្មណ៍នៅចិន ។   ក្រុមអ្នកគាំទ្រនាំគ្នាស្រែកឈ្មោះ Messi Messiនៅជុំវិញកៅអីអង្គុយរបស់ពួកគេ ប៉ុន្តែពេលខ្លះក៏ឮស្រែកពាក្យ Chinese for Argentina(ចិនសម្រាប់អាហ្សង់ទីន)ផងដែរ ។  ដោយឡែក សំបុត្រសម្រាប់ការប្រកួតនេះ បានលក់ដាច់អស់ក្នុងអត្រាខ្ពស់បំផុត ដែលភាគច្រើននៃសំបុត្រ លក់ក្នុងតម្លៃចន្លោះពី ៤០០ដុល្លារ ទៅ ៦៨០ដុល្លារ ៕

លោក Felix រំពឹងចាយពេលតិចជាងមុន ដើម្បីរៀបចំជម្រើសជាតិកម្ពុជាកាន់តែល្អប្រសើរ

2023/06/15 07:13:22 pm        178
លោក Felix Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សង្ឃឹមថា នឹងចាយ​ពេល​តិច​ជាងមុន ដើម្បីរៀបចំក្រុមឲ្យកាន់តែល្អប្រសើរ ។ ការលើកឡើងនេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាសដែស នៅរាត្រី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានចាត់ទុកនេះ គឺជាការបើកទំព័រថ្មីសម្រាប់ខ្លួន ដែល​ទើប​ត្រឡប់​មក​ដឹកនាំក្រុមគោព្រៃកម្ពុជាវិញ ។ លោកថា កាលពីជាង ៥ឆ្នាំមុន លោកត្រូវប្រើពេល ៤ ទៅ ៥ខែ ដើម្បីរៀបចំក្រុម តែមកលើកនេះ អាចនឹងចាយពេលតិចជាងមុន ដ្បិតលោកយល់ថា ការ​ប្រមូលផ្ដុំលើកនេះ កូនក្រុមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ យ៉ាងណាក្ដី លោកជឿថា ការប្រកួតថ្ងៃនេះ នឹងមានភាពតានតឹង ព្រោះជាការប្រកួតដំបូង ក្រោមការដឹកនាំរបស់ខ្លួន ។សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមភ្ញៀវបង់ក្លាសដែសជាថ្មី នាវេលាម៉ោង ៧​យប់​នេះ បន្ទាប់ពីជំនួបមិត្តភាពអន្ដរជាតិ ២លើកចុងក្រោយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និង​ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រុមម្ចាស់ផ្ទះកម្ពុជា បានរងបរាជ័យ ១-០ ទាំង ២ប្រកួត ។ ចំពោះការប្រកួតយប់នេះដែរ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM