Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

កីឡាករប៊ីយ៉ាកម្ពុជា ២រូប ឡើងវគ្គបន្ដនៃការប្រកួតអន្ដរជាតិនៅចិន ក្រោយយក​ឈ្នះកីឡាករ​ម៉ុងហ្គោលី

2023/06/13 07:29:09 pm        717
កីឡាករប៊ីយ៉ាជម្រើសជាតិកម្ពុជា ២រូប រួមមានកីឡាករ ឡេង ចន្ទគ្រឹស្នា និងកីឡាករ សោម សំណាង បានឡើងវគ្គបន្ដ នៃការប្រកួតកីឡាប៊ីយ៉ាភូល(Pool)អន្ដរជាតិ Chinese Pool International Elite 2023 នៅខេត្តជាំងស៊ី ប្រទេសចិន ក្រោយ​យក​ឈ្នះ​កីឡាករ​ម៉ុងហ្គោលី​រៀង​ៗ​ខ្លួន​ ក្នុងវគ្គជម្រុះដំបូង ។សម្រាប់ការប្រកួតថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី១២ ខែមិថុនានេះ ក្នុងចំណោមកីឡាករកម្ពុជា ៤រូប ដែល​សហព័ន្ធបានបញ្ជូនទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិ កីឡាករ ឡេង ចន្ធគ្រឹស្នា ធ្វើបាន​យ៉ាង​ល្អ ដោយយកឈ្នះកីឡាករម៉ុងហ្គោលី ក្នុងពិន្ទុ ៧-៣ ខណៈកីឡាករ សោម សំណាង បាន​យក​ឈ្នះ​កីឡាករ​ម៉ុងហ្គោលី ក្នុងពិន្ទុ ៧-៥ ។លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានបញ្ជាក់ថា​សម្រាប់ ​ចន្ទគ្រឹស្នា និង សំណាង នឹងត្រូវដឹកដៃគ្នាឡើងវគ្គបន្ដ នៅថ្ងៃទី១៣ ខែមិថុនានេះ តែ​កីឡាករ​កម្ពុជា ២រូបផ្សេងទៀត ដែលបរាជ័យក្នុងការប្រកួតជម្រុះដំបូង ក៏មិនទាន់អស់ឱកាសដែរ ដោយ​ពួកគេនឹងត្រូវប្រកួតបន្ដនាថ្ងៃទី១៧ ខែមិថុនាខាងមុខ ។សូមបញ្ជាក់ថា ការប្រកួតប៊ីយ៉ាភូលអន្ដរជាតិនៅចិន គឺមានបណ្ដាប្រទេសជាច្រើនចូលរួម ចាប់​ពី​ថ្ងៃ​ទី​១២ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រ​កម្ពុជា បានចាត់ទុកការចូលរួមនេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ដើម្បីជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករខ្លួនឲ្យកាន់តែខ្លាំង ៕ អត្ថបទ៖ លី ឈុនឡា

សហព័ន្ធកីឡាទាញព្រ័ត្រ ប្រកាសរៀបចំជើងឯកថ្នាក់ជាតិ នៅរង្វង់មូល​នាងទេពមច្ឆា

2023/06/13 06:44:05 pm        290
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសរៀបចំការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិ “ពាន​រង្វាន់ធនាគារកាណាឌីយ៉ា” ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដាខាងមុខ នៅ​រង្វង់មូលនាងទេពមច្ឆា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សម្រាប់ការប្រកួតជើងឯកប្រចាំឆ្នាំ ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នេះ សហព័ន្ធ​បាន​កំណត់​វិញ្ញាសាប្រកួតចំនួន ៤ រួមមានវិញ្ញាសា ៤នាក់ ទល់ ៤នាក់ផ្នែកបុរស និងនារី និង​វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកបុរស-នារី ។ ប៉ុន្ដែមុនការប្រកួតវិញ្ញាសានីមួយៗ ក៏នឹងមាន​ការ​ថ្លឹង​ទម្ងន់​ត្រឹមត្រូវផងដែរ ។យោងតាមការជូនដំណឹងរបស់សហព័ន្ធ សម្រាប់ការប្រកួត ដែល​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន OCIC នេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកបំផុស ពាក្យស្លោក​របស់​រាជ​រដ្ឋាភិបាល “ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត” ដើម្បី​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​លេង​កីឡា ដើម្បីទទួលបានសុខភាពល្អ មិត្តភាព សាមគ្គីភាព និងជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ប្រពៃណី​មួយ​នេះឲ្យកាន់តែរីកចម្រើនផងដែរ ៕ អត្ថបទ៖ លី ឈុនឡា

ទីបំផុត Djokovic គ្រងជើងឯក Grand Slam ជាកំណត់ត្រា ២៣ លើកក្រោយឈ្នះពាន Roland Garros

2023/06/12 06:43:58 pm        262
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic ទីបំផុតបានបំបែកកំណត់ត្រាកីឡាករឈ្នះជើងឯក Grand Slam ច្រើនបំផុតសរុប ២៣ លើកក្រោយឈ្នះជើងឯក French Open រឺ Roland Garros តាមរយៈជ័យជំនះលើកីឡាករន័រវេស Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រ។កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានទំលាក់កីឡាករលំដាប់លេខ ១ ពិភពលោក Carlos Alcaraz នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​មុនពេលឡើងមកយកឈ្នះ Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រនេះ។Djokovic ហាក់មានការលំបាកនៅសិតដំបូងដែលអូសបន្លាយដល់ Tie Break មុនពេលដែលយកឈ្នះក្នុង Tie Break ៧-៦(៧-១) ហើយក៏បន្តយកឈ្នះពីរសិតបន្ទាប់ទៀត ៦-៣ និង ៧-៥។ ជើងឯក French Open នេះជាជើងឯក Grand Slam លើកទី ២៣ សម្រាប់ Djokovic វ៉ាផុតកំណត់ត្រារបស់ Rafael Nadal ដែលឈ្នះ ២២ លើក។ Djokovic ក៏បានក្លាយជាកីឡាករវាយកូនបាល់ដំបូងដែរដែលឈ្នះជើងឯក Grand Slam នីមួយៗយ៉ាងហោចណាស់ ៣ លើក។ បើ​ប្រៀបធៀបទាំងនារី និងបុរស Djokovic នៅឈរលេខ ២ នៅឡើយមានពាន Grand Slam សរុប ២៣ លើក ដូចគ្នានឹង Serena Williams និងតាមពីក្រោយអ្នកកាន់កំណត់ត្រា Margaret Court ដែលឈ្នះសរុប ២៤ លើក។ សម្រាប់ជើងឯកផ្នែកនារី French Open បានទៅកីឡាការិនីលំដាប់លេខ ១ ពិភពលោកប៉ូឡូញ Iga Swiatek ដែលបានយកឈ្នះកីឡាការិនីឆែក Karolina Muchova ដើម្បីលើកពាន​នៅទីក្រុងប៉ារីសនេះ​ជាលើកទី ៣ ក្នុងអាជីព និងជាពាន Grand Slam លើកទី ៤ ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

Youri Tielemans ព្រមព្រៀងផ្លាស់មកកាន់ Aston Villa ក្រោយផុតកុងត្រា​ជាមួយ Leicester City

2023/06/12 06:33:20 pm        243
ក្លិបបាល់ទាត់ Aston Villa បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើប៊ែលហ្ស៊ិក Youri Tielemans ដែលផុតកិច្ចសន្យានៅ Leicester City។កីឡាករវ័យ ២៦ ឆ្នាំរូបនេះ នឹងផ្លាស់មកកាន់ទឹកដី Villa Park នៅទី ១ ខែកក្កដាខាងមុខ​នៅពេល​អស់សុពលភាព​កិច្ចសន្យាជាមួយ Leicester City។បន្ទាប់ពី Leicester បានធ្លាក់ទៅក្របខណ្ឌទី ២ League Championship ក្លិបធំៗនោអង់គ្លេស​ជាច្រើនសុទ្ធ​តែចាប់អារម្មណ៍ Tielemans ដូចជា Arsenal, Manchester United និង Roma ជាដើម។ Youri Tielemans នឹងជាកីឡាករដំបូងដែលមកកាន់ Aston Villa មុនរដូវកាលថ្មីខាងមុខ បន្ទាប់ពីផ្លាស់មកលេងឱ្យ Leicester City នៅឆ្នាំ ២០១៩ ឈ្នះពាន FA Cup នៅឆ្នាំ ២០២១។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះលើ Chelsea ដើម្បីលើកពាន FA Cup កាលពីឆ្នាំ ២០២១ នោះ។ Touri Tielemans បានបង្ហាញខ្លួនឱ្យ Leicester City សរុប ១៩៥ លើករកបាន ២៨ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Manchester City ត្រលប់មកពីទឹកដីទួកគីវិញត្រៀមដង្ហែរពាន ៣ ថ្ងៃចន្ទនេះ

2023/06/12 06:23:06 pm        524
ក្រុមបាល់ទាត់ Manchester City បានហោះហើរត្រលប់មកកាន់ទឹកដីអង់គ្លេសពីទីក្រុង Istanbul ប្រទេសទួកគីវិញនៅថ្ងៃអាទិត្យម្សិលមិញក្រោយឈ្នះជើងឯក UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។Manchester City បានយកឈ្នះ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ ១-០ តាមរយៈគ្រាប់បាល់របស់ Rodri។ ក្រុមរបស់លោក Pep Guardiola មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនក្រោយឈ្នះពាន ៣ បីក្នុងមួយរដូ​វកាលរួមមាន English Premier League, FA Cup និង UEFA Champions League។ Pep Guardiola ក៏បានក្លាយជាអ្នកចាត់ការទី ២ នៅទឹកដីអង់គ្លេសដែលដឹកនាំក្រុមឈ្នះពាន ៣ ក្នុងមួយរដូវកាល បន្ទាប់ពី Sir Alex Ferguson ដែលដឹកនាំ Manchester United ធ្វើបានបែបនេះកាលពីឆ្នាំ ១៩៩៩។ Manchester City នឹងដង្ហែរពានរង្វាន់ ៣ របស់ខ្លួននៅតាមដងវិធីក្នុងទីក្រុង Manchester នៅថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ

Francesco Bagnaia ឈ្នះការប្រកួត MotoGP លើទឹកដីអ៊ីតាលីពន្លាតការនាំមុខ​ក្នុងតារាងជើងឯកពិភពលោក

2023/06/12 06:12:31 pm        222
កីឡាករប្រណាំងម៉ូតូអ៊ីតាលី Francesco Bagnaia បានប្រជែងឈ្នះការប្រណាំង MotoGP នៅលើទឹកដីអ៊ីតាលី របស់ខ្លួន បន្តពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។ កីឡាកររបស់ក្រុមប្រណាំង Ducati រូបនេះបានមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយ Jorge Martin និង Johann Zarco។កីឡាករម្ចាស់ផ្ទះអ៊ីតាលីមួយរូបទៀត Luca Marini ដែលជិឱ្យក្រុមរបស់ Valentino Rossi, VR46 Racing បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤។ ចំណែកឯជើងឯកពិភពលោក ៦ សម័យ Marc Marquez មិនអាចបញ្ចប់ការប្រកួតបានឡើយ ដោយដួលម៉ូតូដូចគ្នានឹងប្អូនប្រុស Alex Marquez ផងដែរ។ សូមបញ្ជាក់ថា នេះជ័យជំនះទី ៣ ក្នុងរដូវកាលនេះសម្រាប់អ្នកការពារតំណែងជើងឯក Francesco Bagnaia ដែលធ្វើឱ្យគេមានសរុប ១៣១ ពិន្ទុក្នុងតារាងជើងឯកពិភពលោក ២១ ពិន្ទុនាំមុខ Marco Bezzecchi ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៩ ក្នុងការប្រកួត​នៅអ៊ីតាលីនេះ៕ អត្ថបទ៖នាង សុភាវុធ

អាហ្សង់ទីនហ្វឹកហាត់នៅលើទឹកដីចិន ត្រៀមការប្រកួតមិត្តភាពទល់នឹងអូស្រ្តាលី

2023/06/12 05:57:51 pm        562
ក្រុមជើងឯកពិភពលោកអាហ្សង់ទីន បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេសចិន​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ មុនការប្រកួតទល់នឹងក្រុមអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ខាងមុខ។ Lionel Messi ដែលទើបប្រកាសពីការផ្លាស់ទៅកាន់ទឹកដីអាមេរិកចូលរួមជាមួយ Inter Miami នោះ ក៏មានវត្តមានក្នុងការហ្វឹកហាត់នៅកីឡដ្ឋានអូឡាំពិកទីក្រុងប៉េកាំងផងដែរ។ Messi នឹងដឹកនាំក្រុមអាហ្សង់ទីនជួបអូស្រ្តាលីនៅកីឡដ្ឋាន Worker’ Stadium ដែលទើបសាង​សង់​ថ្មី​នៅទីក្រុងប៉េកាំង។ ក្រុមទាំងពីរអាហ្សង់ទីន និងអូស្រ្តាលីក៏ធ្លាប់ជួបគ្នានៅ World Cup 2022 ទឹកដី​កាតា​កន្លង​មក​ដែរ​ដោយ​នៅ​ពេល នោះអាហ្សង់ទីនបានយកឈ្នះ ២-១ នៅវគ្គ ១៦ ក្រុមចុងក្រោយ ដែល​រួម​មាន​គ្រាប់​បាល់បញ្ចូលទីរបស់ Lionel Messi ផងដែរ៕ អត្ថបទ៖ នាង សុភាវុធ

បុរសជនជាតិបារាំង រំពឹងមានការប្រកួត World Cup នៅកម្ពុជានាថ្ងៃអនាគត ក្រោយ​ជោគជ័យខ្លាំងក្នុងស៊ីហ្គេម

2023/06/12 05:45:47 pm        2434
លោក Paul Raguenaud បានស្ញើចសរសើរជាខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានយ៉ាងអស្ចារ្យ ហើយលោករំពឹងថា នឹងមានការប្រកួត​បាល់ទាត់ពិភពលោក World Cup នៅកម្ពុជា នាថ្ងៃអនាគត។ការលើកឡើងនេះ បន្ទាប់ពីបុរសជនជាតិបារាំងរូបនេះ បានចូលរួម​ទិវារត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា ក្នុងឆ្នាំ២០២៣ នេះ ។ភ្ជាប់ជាមួយការសរសើរពីការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ លោក Paul Raguenaud បានរំឮក និងសរសើរពីការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា កាលពីថ្មីៗ ដែល​រៀបចំ​បានយ៉ាងល្អ ពិសេសពិធីបើក-បិទ ។ រីឯលទ្ធផលបច្ចេកទេសវិញ ក៏ល្អប្រសើរដែរ ។ ហេតុនេះ លោកជឿជាក់ថា កម្ពុជានឹងអាចរៀបចំព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត ហើយលោករំពឹងថា នៅថ្ងៃអនាគត នឹងមានការប្រកួត World Cup នៅកម្ពុជាដែរ ។គួរដឹងថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ បានក្លាយ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ និងជាការចងចាំមួយមិនអាចបំភ្លេចបាន សម្រាប់ប្រជាជនកម្ពុជា តំបន់ និង​ចលនា​អូឡាំពិកពិភពលោក ចំពោះទស្សនីយភាពដ៍អស្ចារ្យ ដែលត្រូវបានបង្ហាញក្នុងពិធីបើក-បិទ ក៏​ដូចជាការផ្ទុះនូវចលនាមហាជនចូលរួមទស្សនាការប្រកួតកីឡាភ្លុកទឹកភ្លុកដីស្ទើរមិនគួរឲ្យជឿ រហូត​ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រតិភូអន្ដរជាតិ និងពិភពលោក ។ក្រឡេកមកចាប់អារម្មណ៍ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ ក៏បានបញ្ចប់ដោយជោគជ័យផងដែរ សម្រាប់ការរៀបចំលើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១​គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥០០ម៉ែត្រ ដែលមានអ្នកចូលរួមសរុបជិត ៤ពាន់នាក់៕ អត្ថបទ៖ លី ឈុនឡា

បឹងកេត និងស.ស.យ.ក បន្ដរៀបចំជើងឯកកុមារ ដើម្បីអបអរទិវាកុមារអន្ដរជាតិ

2023/06/12 05:31:35 pm        293
ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាន​សហការ​ជាមួយ​ក្រុមហ៊ុន AIA បន្ដរៀបចំការប្រកួតបាល់ទាត់ “ជើងឯកកុមារ” លើកទី៣ ឆ្នាំ២០២៣ ដើម្បី​អបអរសាទរ “ទិវាកុមារអន្ដរជាតិ” ០១-មិថុនា កាលពីថ្មីៗកន្លងទៅ ។លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានសម្ដែងសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែល​ការ​ប្រកួត​នេះ ក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្ដល់ឱកាសដល់យុវជនទាំងអស់ បាន​ចូលរួម​លេងកីឡា ផ្សារភ្ជាប់មិត្តភាព សាមគ្គីភាព រវាងកីឡាករ និងកីឡាករ ក្រុមនីមួយៗ ក៏ដូចជា​អាណាព្យាបាល​កីឡាករទាំងអស់ផងដែរ ។ជាមួយគ្នាដែរ លោកស្រីបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដែល​តែងតែយកចិត្តទុកដាក់ស្ទើរគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលតែងចូលរួម​សហការ​រៀបចំ​បង្កើត​ឲ្យមានកម្មវិធីកីឡាជាច្រើន ដើម្បីឲ្យយុវជនមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីជា​អនាគត​របស់​ប្រទេសជាតិ ។ក្នុងនាមប្រធានក្លិប និងជាម្ដាយរបស់កីឡាករផង លោកស្រី សម្ដែងក្ដីរំភើប ដែលឃើញកុមារ និងយុវជនទាំងអស់ បានបង្ហាញសមត្ថភាពតាមរយៈការប្រកួតនេះ ហើយ​លោកស្រី​ក៏បាន​លើក​ទឹកចិត្ត​ឲ្យយុវជនទាំងអស់ ប្រកាន់ភ្ជាប់នូវស្មារតីក្រុម គោលការណ៍ Fair Play និងបទបញ្ជា​ការប្រកួត ដើម្បីក្លាយជាយុវជនបន្ដវេន សម្រាប់វិស័យកីឡាបាល់ទាត់ជាតិទៀតផង ។សូមបញ្ជាក់ថា ការប្រកួតជើងឯកកុមារនេះ មាន ៣កម្រិតអាយុ ក្នុងនោះការប្រកួតជើង​ឯក​កុមារ U11 និង U13  ក្រុមជើងឯក បានទៅក្រុមសាលាបាល់ទាត់បឹងកេត Rouy7 ដូចគ្នា គ្រា​ដែល​ការប្រកួតជើងឯក U15 ក្រុមជើងឯក បានទៅក្រុមសាលាបាល់ទាត់ ISI ដង្កោសែនជ័យ៕ អត្ថបទ៖ លី ឈុនឡា

ឌិត សំណាង បានកៅអីប្រកួតជើងឯកពិភពលោក ក្រោយឈ្នះ​មេដាយប្រាក់​ចំបាប់​ឆ្នេរខ្សាច់

2023/06/12 05:18:05 pm        523
កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ឌិត សំណាង បាន​ទទួល​កៅអីចូល​រួម​ប្រកួតកីឡាចំបាប់​ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅកោះបាលី នាខែសីហាខាងមុខ បន្ទាប់ពីកញ្ញា​ដណ្ដើម​មេដាយប្រាក់ នៃការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 នៅប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ ។តាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតកម្រិតពិភពលោកនេះ កីឡាការិនី ឌិត សំណាង ធ្វើបានយ៉ាងល្អ ដោយបាន​យក​ឈ្នះគូប្រកួត ៥ប្រកួតជាប់ៗគ្នា រួមមានឈ្នះកីឡាការិនីអាហ្វ្រិក កេនយ៉ា បារាំង អេស្ប៉ាញ និង​កីឡាការិនី​ចិន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ប៉ុន្ដែសោកស្ដាយ នៅវគ្គផ្ដាច់ព្រ័ត្រ សំណាង បាន​ចាញ់កីឡាការិនីរ៉ូម៉ានី Priceputu នាំឲ្យនាងធ្វើបានមេដាយប្រាក់ប៉ុណ្ណោះ ។យ៉ាងណាមិញសមិទ្ធផល នៃការចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់​ពិភព​លោក​នេះ បានធ្វើឲ្យកីឡាការិនី ឌិត សំណាង ក្លាយជាកីឡាការិនីចំបាប់កម្ពុជាដំបូង ដែល​ទទួល​បានកៅអីចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកពិភពលោក នៅកោះបាលី ប្រទេស​ឥណ្ឌូនេស៊ី នាខែសីហា ឆ្នាំ២០២៣ ខាងមុខ ។ លោក ខេស៊ី រំពឹងថា សំណាង នឹង​ធ្វើ​បាន​កាន់​តែល្អ បន្ទាប់ពីកញ្ញាទទួលបានបទពិសោធន៍ និងធ្វើបានល្អក្នុងការប្រកួតឆ្នេរខ្សាច់នេះ ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក ឆ្នាំ២០២៣ នេះ កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៦រូប ទៅចូលរួមប្រកួត ក្រោមការ​ឧបត្ថម្ភ​ទាំង​ស្រុង​របស់​លោក ខេស៊ី បាណេត ក្នុងនោះមានកីឡាករ ហេង វុទ្ធី ឈឿន ឈាង, ឆាំ ពិស៊ិន កីឡាការិនី ឌិត សំណាង និងកីឡាការិនី សឿន នឿន ដែលធ្វើការប្រកួតពីថ្ងៃទី១០-១១ ខែមិថុនា​ចុង​សប្ដាហ៍​កន្លង​ទៅ នៅប្រទេសសិង្ហបុរី៕ អត្ថបទ៖ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM