Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន

2023/05/30 01:02:34 am        316
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ពីគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ។

សាលសម្រាប់ប្រកួតកីឡាជនពិការ ក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក បានរៀបចំខ្លះៗហើយ

2023/05/27 06:25:42 pm        171
ភ្នំពេញ ៖ នៅសល់តែ០៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏នឹងចូលមកដល់ មានការសង្គេតឃើញថា មានការរៀបចំជាបណ្តើរៗហើយ ចំពោះទីតាំងដែលត្រៀមមានការប្រកួតកីឡាជនពិការ នៅតាមគោលដៅនីមួយដែលត្រូវបានកំណត់សម្រាប់ការប្រកួតលើវិញ្ញាសារកីឡាផ្សេងៗគ្នា ។ ទិដ្ឋភាពជារួមនៅពហុកីឡាដ្ឋានជាតិអូរឡាំពិក នៅព្រឹកថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣នេះ ឃើញថា សាលសម្រាប់​ការប្រកួតកីឡាជនពិការ ដែលស្ថិតក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំរួចរាល់នូវផ្នែកមួយចំនួនហើយ ហើយផ្នែកមួយចំនួនទៀត ក៏កំពុងបន្តជួសជុលតុបតែងកែលម្អរដើម្បីរៀបចំអោយមានសោភ័ណ្ឌភាពផងដែរ ។ តាមការអោយដឹងពីក្រុមការងារផ្នែកសម្របសម្រួល និងរៀបចំនៅក្នុងសាល បានប្រាប់អោយដឹងថា ៖ ការរៀបចំអោយបានរៀបរយ១០០ភាគរយនោះ គឺនឹងធ្វើឡើងនៅពេលជិតគៀកដល់ថ្ងៃ នៃការប្រកួតតែម្តង ដោយក្រុមការងារតាមផ្នែកនីមួយៗនឹងរៀបចំព្រមៗគ្នាតែម្តង ។ ពួកគាត់បន្តថា ក្នុងនោះដែរបន្ទប់សម្រាប់ការទទួលក្រុមកីឡាករកីឡាការនីមក​ពីតាមបណ្តាប្រទេស​ដែលចូលរួមក្នុង​ការប្រកួត ក៏បាននឹងកំពុងដំណើរការរៀបចំអោយបានស្អាតល្អផងដែរ ដោយមានបំពាក់ម៉ាស៊ីនត្រជាក់ និងសម្ភារះ​មួយចំនួន សម្រាប់ទទួលពួកគាត់ ដែលអាចអោយពួកគាត់ឈប់សម្រាកបាននៅពេលត្រូវរងចាំការប្រកួត ឬក្រោយ ចប់ការប្រកួតជាដើមនោះ ។ សូមបញ្ជាក់ថា ៖ សម្រាប់តែនៅក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក មានការប្រកួតកីឡាជនពិការ លើវិញ្ញាសារកីឡា Blind Football និងវិញ្ញាសារ Goalball ៕ អត្ថបទ ៖ លីហេង

មន្រ្តីជំនាញអំពាវនាវឱ្យពលរដ្ឋគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដើម្បីបង្ហាញការមិនរើសអើងជនពិការ

2023/05/23 09:40:12 pm        271
ភ្នំពេញ៖ ឯឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម (CAMSOC-CAMPAPGOC) បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ដូចគ្នាទៅព្រឹត្តិការស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ ការគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺនឹងបង្ហាញពីការមិនរើសអើងជនមានពិការភាព និងលើកតម្កើង កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាយក្នុងឆាកអន្តរជាតិ។ក្នុងកិច្ចសម្ភាសន៍ជាមួយBTV ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMPAPGO) នៅប្រទេសកម្ពុជាដដែល នឹងត្រូវរៀបចំដូចគ្នាទៅនឹងព្រឹត្តិការណ៍ ស៊ីហ្គេម លើក៣២ ប៉ុន្តែផ្លាស់ប្តូររូបភាព និងភាពពិសេសរបស់កីឡាករ-កីឡាការិនី ជាជនមានពិការភាព ដែលតម្រូវ ឱ្យមានការយកចិត្តទុកដាក់ជាពិសេស ។ឯកឧត្តម បានរំពឹងទុកថា ការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ នឹងទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដូចព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ។ព្រឹត្តិកាណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង នឹង ចាប់ផ្តើមបើកជាផ្លូវការ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡា ចំនួន១៣ ប្រភេទ ស្មើនឹងជាង ៤០០វិញ្ញាសា៕អត្ថបទ៖ ទូច សោភ័ណ 

កីឡាករពិការវ័យចំណាស់សម្រេចបំណងធំ ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

2023/05/23 09:13:48 pm        337
ភ្នំពេញ៖ កីឡាករពិការជើង វ័យជាង ៥០ឆ្នាំចំនួន២រូប បង្ហាញការសប្បាយចិត្តជាខ្លាំង កំឡុងពេលហ្វឹកហាត់ត្រៀមសម្រាប់អាស៊ានប៉ារ៉ាហ្គេម។ ភាពសប្បាយចិត្តនេះ គឺដោយសារតែ ការចូលរួមប្រកួតនៅកម្ពុជានេះ ជាក្ដីបំណងធំក្នុងអាជីពជាកីឡាកររបស់ខ្លួន តាំងពីចាប់ផ្ដើមមកម្ល៉េះ។កីឡាករពិការជើង វ័យចំណាស់ចំនួន ២រូប បានចូលហ្វឹកហាត់ជាថ្មី សម្រាប់ចូលរួមប្រកួតក្នុង​ការរត់ចម្ងាយនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាដើមខែក្រោយនេះ។ កីឡាករទី១ គឺលោក សាន ម៉ៅ វ័យ ៥៧ឆ្នាំ រីឯកីឡាករទី២ គឺលោក ឈឹម វាសនា អាយុ ៥១ ឆ្នាំ ពួកគេទាំងពីរសុទ្ធតែពិការ​ជើង​ម្ខាងដូចគ្នា។លោក សាន ម៉ៅ ជាកីឡាករចាប់ផ្ដើមអាជីពតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ​បានលើកឡើងថា លោកពិតជា​រំភើបជាខ្លាំង ព្រោះលោកគិតថា ខ្លួនចាស់ទៅហើយ​ មិនអាចចូលរួមប្រកួតក្នុងនាម​ជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣នេះបានទេ។ ពេលនេះលោកអាចធ្វើវាបាន លោកនឹងប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាពក្នុងការប្រកួតខាងមុខនេះ ​ហើយលោកក៏នឹងបញ្ចប់អាជីពជាកីឡាករ ក្រោយបញ្ចប់​អាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។លើកឡើងស្រដៀងគ្នាផងដែរលោក ឈឹម វាសនា ក៏សប្បាយចិត្តជាខ្លាំង ដែលអាចសម្រេច​បំណងធំ គឺចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថា វ័យចំណាស់ ពុំមែនជាឧបសគ្គសម្រាប់លោកនោះទេ​ ទោះចាញ់រឺឈ្នះ គឺលោកនឹងងប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាព។ការរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ​ ២០២៣នេះ ជាឆ្នាំ ដំបូង​ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ។ ​ព្រឹត្តិការណ៍ស៊ីហ្គេម​ បានបញ្ចប់ទៅដោយជោគជ័យ រីឯអាស៊ានប៉ារ៉ាហ្គេម ​ត្រៀមនឹងចាប់ផ្ដើម នៅថ្ងៃទី ៣ មិថុនាដល់ថ្ងៃទី ៩ មិថុនា ខាងមុខ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ​មានការប្រកួតដណ្ដើមមេដាយលើប្រភេទកីឡាចំនួន ១៣ ហើយក៏មានប្រភេទកីឡាបង្ហាញចំនួន ១ផងដែរ៕ អត្ថបទ៖ គឹមហុក  

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទទួលបានការឧបត្ថម្ភយ៉ាងច្រើនពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

2023/05/21 06:01:08 pm        755
ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​តែងតែ​យក​បេះដូង​មកគាំទ្រ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និងកីឡាករជម្រើសជាតិកម្ពុជាពិតៗ បានធ្វើរឿង ៤ ធំៗ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កីឡា​បាល់​ទះ​វិញ្ញាសាបុរស ដែលគ្មានក្រុមហ៊ុនណាអាចធ្វើបានដូចតាមរយៈ៖១-តម្លើងប្រាក់ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកីឡាបាល់ទះរហូតដល់ ២ម៉ឺនដុល្លារអាមេរិក។ ២-នាំកីឡាករ​ទាំងអស់​ជិះ​ឧទ្ធម្ភាគចក្រ​ដ៏​ប្រណិត​តម្លៃ​វាល់​លានដុល្លារ​ដំបូង​បង្អស់​នៅ​កម្ពុជា​ទស្សនា​ទេសភាព​ដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។៣-រៀបចំពិធីជួបសំណេះសំណាលរវាងអ្នកគាំទ្រ និងក្រុមជម្រើស​ជាតិ​កីឡាករ​បាល់ទះ​ដ៏​រីក​រាយ​ និង​កុះករ​នៅក្នុងផ្សារទំនើបយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដ៏ទំនើបបំផុត។៤-និង ជិះរថយន្តទំនើប Rolls-Royces និង Bentley, ទៅពិសាអាហារនិងស្នាក់នៅសណ្ឋាគារ ផ្កាយ​ប្រាំ​លំដាប់​ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជា​សំណង់​មាន​តម្លៃ​ជិ​ត​ពីរ​រយ​លាន​ដុល្លារ​អាមេរិក​របស់ ក្រុមហ៊ុន ជីប ម៉ុង ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ពាណិជ្ជកម្ម​ជា​ច្រើន​របស់​ក្រុម​ហ៊ុន​យក្ស ជីប ម៉ុង ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា៖ CAMBODIA BEER, ភេសជ្ជៈ​ប៉ូវកម្លាំង វើក, ភេសជ្ជៈ អាយឃូល (ICY COOL) រសជាតិម៉ុងតុល, ទឹកក្រូច អាយស៍ (IZE), ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ៕ 

សម្តេចតេជោ ហ៊ុន សែន៖ កាលស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩ កម្ពុជាចំណាត់ថ្នាក់លេខ១០ ជាមួយនឹង០មេដាយ

2023/05/17 06:21:54 pm        475
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបញ្ជាក់ថា «កាលពីសុីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ»។សម្តេចបន្តថា សុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប)។សម្តេចបញ្ជាក់ថា «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»៕

ចាប់ផ្ដើមប្រកួតកីឡាចំបាប់ ដោយមានកីឡាករចំនួន៧ប្រទេស ចូលរួម

2023/05/14 06:32:28 pm        775
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ មានការប្រកួតប្រភេទកីឡាចំបាប់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាអគារ CCIC ជ្រោយចង្វា មានកីឡាករចំនួន ៧ប្រទេសចូលរួមប្រកួត ។យោងតាមតារាងរៀបចំការប្រកួតចំ បានឲ្យដឹងថា សម្រាប់កីឡាករទាំង៧ប្រទេសចូលរួម​ប្រកួត រួមមាន៖ កីឡាករវៀតណាម ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឡាវ និងកីឡាករកម្ពុជា ។សម្រាប់ការប្រកួតនេះ ក្នុងនោះមានទម្ងន់៥៥គីឡូក្រាម, ៦០គីឡូក្រាម, ៦៣គីឡូក្រាម, ៦៧គីឡូក្រាម, ៧២គីឡូក្រាម, ៧៧គីឡូក្រាម, ៨២គីឡូក្រាម, ៨៧គីឡូក្រាម, ៩៧គីឡូក្រាម និង១៣០គីឡូក្រាម ខណៈការប្រកួតលើកីឡាប្រភេទនេះ ក៏មានកីឡាករកម្ពុជាច្រើនរូប បានចូលរួមប្រកួតផងដែរ ៕អត្ថបទ បាន សុខរិទ្ធិ

កីឡាសីដក់កម្ពុជា នៅបីវិញ្ញាសាទៀត ជាមួយនឹងការរំពឹងទទួលមេដាយមាសបន្ថែម

2023/05/14 02:19:05 am        201
ភ្នំពេញ ៖ លោក ជាតិ ខេមរា គ្រូបង្គោលសីដក់ និងឈីនឡូនកម្ពុជាបានថ្លែងថា កីឡាសីដក់ និងឈីនឡូនកម្ពុជានៅ​ចំនួនបីវិញ្ញាសារ​ទៀតដើម្បីប្រកួតជាមួយនឹងការរំពឹងទុកថា នឹងបានមេដាយមាសបន្ថែមទៀត ខណៈការប្រកួត​នាពេលកន្លង​ទៅកីឡាករកម្ពុជាបានប្រាថ្នា​យកមេដាយមាសត្រឹមតែ២តែ​លទ្ធផលដណ្តើមបានរហូតដល់តែ៤នោះ។ ថ្លែងប្រាប់ទូរទស្សន៍ BTV ក្រោយបញ្ចប់ការប្រកួតជាមួយកីឡាករថៃ ដោយលទ្ធផលទទួលបានមេដាយ​សំរឹទ្ធនា​រសៀលថៃទី១៣ ខែឧសភា នៅពហុកីឡដ្ឋានជាតិឣូឡាំពិក លោក ជាតិ ខេមរា បានលើកឡើងថា កីឡាករកម្ពុជា​យើងពិតជាមានមោទកភាពយ៉ាងខ្លាំង ក្រោយទទួលបានមេដាយមាសហួសពីការចង់បានរបស់យើង ហើយយើងនឹង​ខិតខំបន្ថែមទៀត ដើម្បីកិត្តិយសជាតិខ្មែរក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នំា២០២៣នេះ។លោកបន្តថា«យើងមិននឹកស្មានថាកីឡាករខ្មែរយើងទទួលបានមេដាយមាសរហូតដល់តែបួន ក្នុងការប្រកួងកីឡាសីដក់ និងឈីនឡូននេះខណៈការប្រាថ្នារបស់យើងសុំតែពីរប៉ុណ្ណោះ​លទ្ធផលនេះគឺកើត​ចេញពីការខិតខំប្រឹងប្រែង​របស់​កីឡាករ​ខ្មែរយើង។ កីឡាសីដក់នេះយើងបានដើរក្រោយគេឆ្ងាយ តែលទ្ធ ផលយើងទទួលបានល្អប្រសើរខ្លាំងណាស់»បើតាម​លោក ជាតិ ខេមរា បានឲ្យដឹង​ផងដែរថា កម្ពុជាទទួលបានមេដាយមាសចំនួនបួន មេដាយប្រាក់១ ខណៈមេដាយសំរឹទ្ធបានចំនួន៩មកហើយលើវិញ្ញាសាកីឡាសីដក់ និងឈីនឡូននេះ បើគិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ៕ ដោយ ៖ បាន ចក់

កម្ពុជាទទួលបានមេដាយពីកីឡាវ៉ូស៊ូ ៧គ្រឿង ជាមួយលទ្ធផលបំបែកកំណត់ត្រា

2023/05/13 02:57:07 am        159
ភ្នំពេញ៖ ការប្រកួតកីឡាវ៉ូស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានឈានដល់ការបិទបញ្ចប់ហើយ ដោយ​អត្តពលិកកម្ពុជាទទួលបានមេដាយចំនួន ៧គ្រឿង ដែលលទ្ធផលនេះ គឺជាការបំបែកកំណត់ត្រាមួយសម្រាប់កម្ពុជា លើកីឡាប្រភេទនេះ ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពេលបិទបញ្ចប់កីឡាវ៉ូស៊ូ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានបញ្ជូន​គណៈប្រតិភូ​កីឡាវ៉ូស៊ូ ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេលឆ្នាំ២០២៣ មានចំនួន២៥រូប ដោយបានប្រកួតចំនួន ២វិញ្ញាសា មាន​វិញ្ញាសាសម្ដែង និងវិញ្ញាសាប្រយុទ្ធ ។ឯកឧត្តម បានបន្តថាសម្រាប់លទ្ធផល នៃការប្រកួតលើកីឡាវ៉ូស៊ូ ទាំង២វិញ្ញាសា ទទួលបានមេដាយចំនួន៧គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង, មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរឹទ្ធ ចំនួន៣គ្រឿង ដែលការប្រកួត​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅចំនួន ៨ដង បានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។សម្រាប់កីឡាករកម្ពុជា២រូបទទួលបានមេដាយប្រាក់ បានលើកឡើងថា ពួកគេមានការសប្បាយរីករាយ ចំពោះលទ្ធផល​នេះ បើទោះបីជាមិនបានមេដាយមាសជូនជាតិ ហើយពួកគេប្ដេជ្ញាបើមានឱកាស ចូលរួមការប្រកួតស៊ីហ្គេម​លើកក្រោយ​ទៀត នឹងប្រឹងប្រែងធ្វើសម្រេចឲ្យបានជោគជ័យ ។ គួរបញ្ជាក់ថា ប្រភេទកីឡាវ៉ូស៊ូ បានប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយមេដាយទាំង ៧គ្រឿងនោះ គឺក្នុងវិញ្ញាសាសម្ដែង ទទួលបានចំនួន ២គ្រឿង ក្នុងនោះមាសមួយគ្រឿង និងប្រាក់មួយគ្រឿង ចំណែកវិញ្ញាសាប្រយុទ្ធចំនួន ៥គ្រឿង គឺប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង ៕ ដោយ ៖ បាន សុខរិទ្ធ

ស៊ីហ្គេម២០២៣៖ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា ឡើងជុំផ្ដាច់ព្រ័ត្រនាល្ងាចនេះ

2023/05/12 06:05:07 pm        176
ភ្នំពេញ៖ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ដោយត្រូវប្រកួតនាម៉ោង៦ល្ងាចនេះ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រជែងមេដាយជូនជាតិ ។សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាកីឡាហែលទឹកពាក់ជើងទា បានចាប់ផ្ដើមការប្រកួតដំបូងថ្ងៃនេះ ខណៈមានកីឡាករ-កីឡាការិនីកម្ពុជា ៧រូប បានធ្វើការប្រកួតលើវិញ្ញាសា ១០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ ជាលទ្ធផលមានកីឡាករ-កីឡាការិនីកម្ពុជា ៤រូប បានឆ្លងផុតវគ្គជម្រុះ ឡើងទៅជុំផ្ដាច់ព្រ័ត្រ រួមមានកីឡាការិនី កាំង មួយនីន, កីឡាការិនី ឃឿន ប៊ុនពេជ្រមរក, កីឡាករ សុខ វ៉ាត់ថានូន និងកីឡាករ លឹម កែវឧត្តម ៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
07/31/2026 09:07 AM
អ្នកសម្របសម្រួលប៉ាគីស្ថាននិយាយថា ការចរចាអាមេរិក-អ៊ីរ៉ង់ កំពុងដំណើរការ ខណៈគូជម្លោះបន្តវាយប្រហារដាក់គ្នា
07/31/2026 09:07 AM
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
07/31/2026 09:07 AM
លោក Trump និយាយថាក្រុមប្រឹក្សាសន្តិភាពឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធតំបន់ហ្កាហ្សា
07/31/2026 08:07 AM
កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM