អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត

ព័ត៌មានកីឡា

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា បន្ទាប់ពីយកឈ្នះ៣ប្រកួតជាប់គ្នា

2023/05/04 10:19:10 pm        270
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ។សម្ដេច បានជូនពរកីឡាការិនី ខាន់ ចេសា ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕

នគរបាលខេត្តព្រះសីហនុ ត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះកីឡាករស៉ីហ្គេមក្នុងករណីជួបឧបទ្ទវហេតុ

2023/05/03 08:03:49 pm        225
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍បានត្រៀមរួចរាល់ ដើម្បីប្រតិបត្តិការជួយសង្គ្រោះកីឡាករអំឡុងប្រកួតកីឡាស៉ីហ្គេមដែលធ្វើឡើងលើផ្ទៃសមុទ្រ។ ក្នុងពេលខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាទីតាំងការប្រកួតកីឡាស៉ីហ្គេមលើប្រភេទកីឡាចំនួន៣ ដូចជា ការប្រកួតកីឡាទូកក្តោង ជេតស្គីឬ ការប្រកួតកីឡាម៉ូតូ និងបាល់ទះលើឆ្នេរខ្សាច់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ក្រុមការងារ BTV News ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៉ីហ្គេម ជាពិសេសក្នុងខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំទៅលើសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូកីឡា រួមទាំងកីឡាករ កីឡាការិនី មកពីប្រទេសចំនួន៦ ចូលរួមប្រកួតកីឡាស៉ីហ្គេមនេះក្នុងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា ពិតណាស់ផ្អែកតាមភូមិសាស្រ្តតបស់ខេត្តព្រះសីហនុ ជាតំបន់សមុទ្រ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពរបស់កីឡាករគ្រប់រូបអំឡុងការប្រកួតលើផ្ទៃសមុទ្រ ដោយត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីចេញជួយប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍ជាយថាហេតុកើតឡើង។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ទៀតថា ទោះបីអំឡុងការប្រកួតមិនមានឧបសគ្គ ឬបាតុភាពណាមួយកើតឡើងក្តី ប៉ុន្តែកម្លាំងអន្តរាគមន៍ពាក់ព័ន្ធបន្តឈរជើងតាមគោលដៅ និងទីតាំងនៃការប្រកួតនីមួយៗ ដើម្បីធានាអំពីសន្តិសុខ សណ្តាប់ធ្នាប់នៅបរិវេណតបស់កីឡាស៉ីហ្គេម។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ស្របពេលកីឡា២ប្រភេទផ្សេងទៀត នឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យសមត្ថកិច្ចមូលដ្ឋានទាំងអស់ត្រៀមប្រចាំបញ្ជា និងការពារយ៉ាងម៉ឺងម៉ាត់បំផុត និងផ្តល់ភាពកក់ក្តៅដល់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនីទាំងអស់ចូលរួមប្រកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ៕

CAMSOC បើកការប្រកួតកីឡាប្រណាំងទូកក្ដោង នៅទីលានតេជោឆ្នេរសុខា ក្រុងព្រះសីហនុ

2023/05/02 04:59:56 pm        334
ព្រះសីហនុ៖ ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) ជាមួយនិងក្រុមប្រតិភូកីឡាករ កីឡាកានីទាំង ០៦ប្រទេស កំពុង​មមាញឹក​រៀបចំ​ត្រួតពិនិត្យឧបករណ៍ សម្ភារៈកីឡាសម្រាប់ត្រៀមប្រកួតកីឡាអាស៊ីអាគ្នេហ៍ នៃព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សិទ្ធរិទ្ធិពង្ស ប្រាប់ថា "ការប្រកួតកីឡាទូកក្តោង នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ត្រូវបាននិងកំពុងរៀបចំបានស្ទើរ ១០០ភាគរយ សម្រាប់ចាប់ផ្តើមការ​ប្រកួតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតប្រាំងកីឡាទូកក្តោងរួច ការប្រកួតប្រណាំងកីឡាម៉ូតូទឹក (Jet Ski) នឹងចាប់ផ្តើមបន្ត។ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នេះ គឺជាកិត្ដិយសមុខមាត់ប្រទេសជាតិ និងខេត្ដព្រះសីហនុ ដែលជាង ៦០ឆ្នាំ មិនធ្លាប់មាន ហើយព្រឹត្ដិការណ៍នេះ នឹងទាក់ទាញភ្ញៀវ​ទេសចរជាតិ និងអន្ដរជាតិឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា ។ ខេត្ដព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) បានកំណត់​ជ្រើសរើស​យកជាទីតាំងសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេហ៍ ឱ្យទទួលធ្វើជាម្ចាស់ផ្ទះការប្រកួត​កីឡាស៊ីហ្គេម ០៣ប្រភេទ គឺ១.កីឡាទូកក្ដោង និងកីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នៅឆ្នេរជំទាវម៉ៅ (បន្ទប់ទឹកសាធារណៈទី១១)។ ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យប្រទេសមានសន្ដិភាព មានការវិអភិវឌ្ឍ បានផ្ដល់ទំនុកចិត្ដដល់​វិនិយោគិន​ពីបណ្ដាប្រទេស ពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលមកដាក់ទុនវិនិយោគ និងបានជ្រើសរើសយកប្រទេសកម្ពុជា ​សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះ សូមពលរដ្ឋនៅខេត្ដព្រះសីហនុចូលរួមគាំទ្រ ​និងទស្សនាឱ្យបានច្រើន ក្នុងការលើកទឹកចិត្ដ​ដល់​កីឡាករ កីឡាការិនីឱ្យទទួលបានជោគជ័យ និងមេដាយច្រើន៕

ស៊ីហ្គេម ២០២៣៖ កម្ពុជាបើកការប្រកួតឈ្នះទីម័រខាងកើត ៤ទល់នឹង០

2023/04/30 05:07:48 am        1029
(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បើកយុទ្ធនាការប្រកួតស៊ីហ្គេម ២០២៣ លើប្រភេទកីឡាបាល់ទាត់វិញ្ញាសាបាល់ទាត់បុរស ដោយយកឈ្នះទីម័រខាងកើត ៤​ទល់​នឹង​០ ក្នុងពូល A នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពីមុខ​អ្នក​គាំទ្រ​រាប់ម៉ឺននាក់។ជំនួប​នេះក្នុងតង់ទីមួយកីឡាករខ្សែបម្រើក្លិបព្រះខ័នរាជស្វាយរៀង ជូ ស៊ីនទី ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​តែ​ឯង​នៅនាទីទី៣៩ និងនាទីទី៥៤បូក២។ ចំនែកតង់ទី២ កីឡាករ ស រតនា និងកីឡាករ លឹម ពិសុទ្ធ បន្ថែមម្នាក់មួយគ្រាប់ទៀតនាទីទី៧៣ និងនាទីទី៨២ ឱ្យកម្ពុជា ឈ្នះទីម័រខាងកើត ៤​ទល់​នឹង​០ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល មាន៣ពិន្ទុ ដូចគ្នានឹងក្រុមលេខ២ឥណ្ឌូនេស៊ី ដែល​បើកការប្រកួតឈ្នះហ្វីលីពីន ៣ទល់នឹង០ ថ្ងៃជាមួយគ្នា។ក្រោយប្រកួតបញ្ចប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា អបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុង​ការ​ប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ លើវិញ្ញាសាបាល់ទាត់ (បុរសពូល A) នា រាត្រី​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល ៤ទល់នឹង០ ទីលាន​បាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ សម្តេចបាន​ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។ប្រកួត​​បន្ទាប់​បាល់ទាត់បុរសពូល A កម្ពុជា ត្រូវជួបប្រកួតជាមួយនឹងហ្វីលីពីនថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០២៣ ខណៈដែលសហភាពមីយ៉ាន់ម៉ា ប្រកួតនឹងទីម័រខាងកើត។ ចំនែក​បាល់​ទាត់​នារី​ថ្ងៃទី​០៣ ខែឧសភា កម្ពុជា បើកការប្រកួតពូល B ជាមួយឡាវនៅកីឡដ្ឋាន RSN៕

ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ដង្ហែមកដល់កម្ពុជាហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន

2023/04/27 05:05:28 pm        499
ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ បានមកដល់ខេត្តស្ទឹងត្រែង ដើម្បីបន្តដង្ហែចូលរាជធានីភ្នំពេញតាមខេត្តស្ទឹងត្រែង មុនឆ្ពោះទៅជុំវិញបឹងទន្លេសាប ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ហើយដំណើរពីឡាវមកកម្ពុជា អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវ ៥រូបផងដែរ ។សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះដែរ ទទួលការស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ និងអបអរសាទរ នៅខេត្តស្ទឹងត្រែង ។អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម នឹងសំចតមួយយប់នៅខេត្តស្ទឹងត្រែង បន្ទាប់ពីដង្ហែនៅក្នុង​ក្រុងស្ទឹងត្រែង និងយកទៅតម្កល់ទុកនៅវត្តស្រះព្រះកែវមុន្នីវណ្ណ (វត្តលើ) ដោយមានរៀបចំពិធីសាសនា និងការពារព្រះអគ្គិជ័យកីឡា ព្រមទាំងមានបាញ់កាំជ្រួចអបអរសាទរដោយរដ្ឋបាលខេត្ត។ បន្ទាប់មកថ្ងៃទី២៨ ខែមេសា អគ្គិជ័យកីឡា និងត្រូវដង្ហែចេញពីទីតម្កល់ដង្ហែឆ្ពោះមករាជធានីភ្នំពេញ ដោយត្រូវឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល។ ថ្ងៃបន្ទាប់អគ្គិជ័យ នឹងត្រូវដង្ហែរទៅកាន់បណ្តាខេត្តជុំវិញបឹងទន្លេសាប ដោយផ្តើមចេញពីវិមានឯករាជ្យ។ អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម នឹងមកដល់ពហុកីឡដ្ឋានជាតិ មរតកតេជោ ម៉ោង៨និង៣០នាទីយប់ ចំថ្ងៃបើកការប្រកួតផ្លូវការថ្ងៃទី០៥ ខែ០៥ ឆ្នាំ២០២៣៕

ព្រះអគ្គិជ័យកីឡាបានបន្ដដំណើរពីរដ្ឋធានីវៀងច័ន្ទន៍​ ប្រទេសឡាវ ក្រោមការដឹកនាំឯកឧត្ដម ហោ សារុន

2023/04/26 10:56:01 pm        112
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមេសានេះ ព្រះអគ្គិជ័យកីឡា បានបន្ដដំណើរពីរដ្ឋធានីវៀងច័ន្ទន៍ ទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ដោយជោគជ័យ ត្រឹមប្រទេសឡាវ កាលពីម្សិលមិញ ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមានការ​ជូនដំណើរពីលោ Phouvanh VONGSOUTHI អគ្គហិរញ្ញិក នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។ បន្ទាប់មកនៅថ្ងៃទី២៧ ខែមេសាស្អែក ប្រតិភូកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរឡាវ នឹងបន្ដរៀបចំពិធី​ដង្ហែ​ព្រះអគ្គិជ័យ តាមក្បួនរថយន្ដ ពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង ១៥០គីឡូម៉ែត្រ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដោយនឹងមានការទទួលស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ ៕

O’Sullivan នាំមុខ Luca Brecel ១០-៦ ខណៈ Mark Selby និង John Higgins កំពុងស្មើគ្នា ៤-៤

2023/04/26 07:56:11 pm        293
ជើងឯកពិភពលោក ៧សម័យ Ronnie O’Sullivan បាននាំមុខ ១០-៦ ហ្វ្រេមទៅលើកីឡាករ​ប៊ែលហ្ស៊ិក Luca Brecel គិតត្រឹមដំណាក់កាលទី ១ នៃការប្រកួតស្នូកឃ័រជើងឯកពិភពលោកវគ្គ ៨ នាក់ចុងក្រោយ។Luca Brecel បានតាមពីក្រោយពីការនាំមុខ ២-៦ របស់ O’Sullivan ដោយបានយកឈ្នះពីរ​ហ្វ្រេមផ្ទួន ដើម្បីតាមពីក្រោយ ៤-៦។ តែ ៤ ហ្វ្រេមចុងក្រោយនៃដំណាក់កាលអ្នកទាំងពីរឈ្នះបានម្នាក់ ២ ហ្វ្រេមធ្វើឱ្យ O’Sullivan នាំមុខ ១០-៦ ហ្វ្រេមក្រោយបញ្ចប់ដំណាក់កាលទី ២។ ជ័យជំនះរវាងអ្នកទាំងពីរ Ronnie O’Sullivan និង Luca Brecel នឹងត្រូវឡើងទៅជួបជាមួយ​អ្នកឈ្នះរវាង Anthony McGill រឺកីឡាករចិន Si Jiahui នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ងាកមកជើងឯកពិភពលោក ៤ សម័យ Mark Selby និង John Higgins កំពុងស្មើគ្នា ៤-៤ ហ្វ្រេមយ៉ាងស្វិតស្វាញ។ជើងឯកពិភពលោក ៤ សម័យផងដែរ John Higgins បាននាំមុខការប្រកួតនេះ ៤ ហ្វ្រេមដំបូង​មុនពេលដែល Mark Selby វាយបកយកឈ្នះវិញ ៤ ហ្វ្រេមស្មើគ្នា ៤-៤។ ចំណែកឯ កីឡាករស្នុកឡែន Anthony McGill និង Si Jiahui ក៏កំពុងស្មើគ្នា ៤-៤ ហ្វ្រេមផងដែរ ស្របពេលដែល Mark Allen និង Jak Jones ក៏កំពុងស្មើគ្នា ៨-៨ ហ្វ្រេមផងដែរក្រោយ ២ ដំណាក់កាល៕ អត្ថបទ៖នាង សុភាវុធ 

LeBron James ជួយ La Lakers ឈ្នះ Memphis Grizzlies បង្កើនការនាំមុខ ៣-១ វគ្គ​ Play-Off ជុំដំបូង

2023/04/26 07:20:25 pm        338
ក្រុមបាល់បោះ Los Angeles Lakers បានបង្កើនការនាំមុខនៅវគ្គ Play-Off NBA ជុំទី​ដំបូង ៣-១ នៅក្នុង Series បន្ទាប់ពីយកឈ្នះ Memphis Grizzlies ១១៧-១១១ នៅប្រកួតទី ៤​។ការប្រកួតរវាងក្រុមទាំងពីរបានបញ្ចប់ទៅដោយស្មើគ្នា មុនពេលដែលការបន្ថែមម៉ោង LeBron James ជាតួអង្គសំខាន់ក្នុងការរកពិន្ទុសរុប ២២ ពិន្ទុក្នុងការប្រកួតនេះបូករួមទាំង ២០ បាល់រីបោន ស្របពេលដែល Austin Reaves បោះបាន ២៣ ពិន្ទុ ឱ្យក្រុមលេខ ៧ LA Lakers បង្កើន​ការនាំមុខដល់ ៣-១ នៅវគ្គ Play-Off ភាគខាងលិចនេះ។LA Lakers អាចនឹងឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រសិនឈ្នះការប្រកួតទី ៥ លើ Memphis នៅព្រឹកថ្ងៃព្រហស្បតិ៍បាន។ ដោយឡែកសម្រាប់មួយប្រកួតទៀតនៅថ្ងៃម្សិលមិញផងដែរ Miami Heat បានយកឈ្នះ Milwaukee Bucks ១១៩-១១៤។ កីឡាកររបស់ Miami Heat, Jimmy Butler បោះបានដល់ទៅ ៥៦ ពិន្ទុ តែបានត្រឹម​ឈរ​លំដាប់​ទី៤ ប៉ុណ្ណោះ ជាកីឡាករដែលបោះបានច្រើនពិន្ទុបំផុតក្នុងមួយប្រកួតនៅវគ្គ Play-Off។ ជ័យជំនះនេះធ្វើឱ្យ Miami Heat បង្កើនការនាំមុខក្នុង Series ៣-១៕ អត្ថបទ៖នាង សុភាវុធ 

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមកន្លែង និងLED(ស្លាយ)បញ្ចាំងការប្រកួតបាល់ទាត់ឱ្យប្រជាពលរដ្ឋទស្សនា

2023/04/25 07:51:29 pm        252
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈតេឡេក្រាមផ្លូវការរបស់សម្តេច នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមកន្លែង និងផ្តាំងLED(ស្លាយ) ដើម្បីផ្សាយបន្តផ្ទាល់ចេញពីការប្រកួតបាល់ទាត់ពីពហុកីឡដ្ឋាន និងត្រូវប្រកួតជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ឱ្យពលរដ្ឋទស្សនាកម្សាន្តសប្បាយ ។សម្តេចបញ្ជាក់ថា «ដោយហេតុថា កន្លែអង្គុយទស្សនាប្រកួតមានចំនួនកំណត់ ចាំបាច់ត្រូវត្រៀមកន្លែង និងស្លាយ បន្តផ្ទាល់ពីការប្រកួតនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាទាំងអស់គ្នា»។សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំកន្លែងសមរម្យឱ្យប្រជាពលរដ្ឋបានទស្សនា និងត្រូវរៀបចំឱ្យបានឆាប់បំផុត និងរៀបសំសណ្តាប់ធ្នាប់ឱ្យបានល្អ៕

ពិធីព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ចាប់ផ្ដើមហើយជាមួយកំណត់ត្រាថ្មីពីស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ឆ្ពោះទៅចេតិយវត្ត Pra That Laung

2023/04/25 02:29:39 pm        342
ភ្នំពេញ៖ ពិធីព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែលើចម្ងាយផ្លូវជិត ៦គីឡូម៉ែត្រ ដែលឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ និងមានអ្នកចូលរួមជាង ១,៥០០នាក់ ដែលចូលរួមដង្ហែផ្ទាល់ និងឈរអបអរសាទរតាមដងផ្លូវ ពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ឆ្ពោះទៅចេតិយវត្ត Pra That Laung ។ ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមានការចូលរួមពីឯកឧត្តម Atsaphangthong Siphansone អភិបាលរដ្ឋធានីវៀងច័ន្ទន៍, ឯកឧត្តម Slunaxay Sounnalath រដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ រួមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំទីក្រុងវៀងច័ន្ទន៍ជាច្រើនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតសិស្សនិទ្ទេស A ជ្រើសរើសរៀនជំនាញអេឡិចត្រូនិកនៅ NPIC ព្រោះ​មើល​ឃើញ​ឱកាស​ការងារ​ខ្ពស់
07/31/2026 12:07 PM
ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ពុំមានអារម្មណ៍រីករាយចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ
07/31/2026 12:07 PM
តម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែនៅតែស្ថិតលើគោលដៅទទួលចំណូលប្រចាំខែប្រហែល២០%
07/31/2026 12:07 PM
អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
07/31/2026 12:07 PM
កង្វះទីជម្រក ធ្វើឱ្យប្រជាជនទីក្រុងគីវមានកំហឹង ខណៈការវាយប្រហាររបស់រុស្ស៊ីកើនឡើង
07/31/2026 12:07 PM
ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ
07/31/2026 11:07 AM
បារាំង និងអេស្ប៉ាញធូរស្រាលបន្តិច ខណៈចំហេះព្រៃ និងរលកកម្ដៅកំពុងរាលដាលពាសពេញទ្វីបអឺរ៉ុប
07/31/2026 11:07 AM
ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៊ី ប្រើប្រាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងក្នុងការវាយប្រហារលើភូមិអ៊ុយក្រែន
07/31/2026 11:07 AM
អារ៉ាប៊ីសាអ៊ូឌីត ប្រកាសបង្កើតក្រុមចម្រុះការពារដែនសមុទ្រ ដើម្បីធានាសុវត្ថិភាពផ្លូវទឹកសំខាន់ៗ
07/31/2026 11:07 AM
យន្តហោះចម្បាំង NATO ហោះចេញប្រញាប់ប្រញាល់ ខណៈមីស៊ីលរុស្ស៊ីផ្ទុះនៅប្រទេសប៉ូឡូញ
07/31/2026 11:07 AM