ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

ព័ត៌មានកីឡា

កីឡាករ​បារាំង Maxime Renaux ឈ្នះ​ការប្រណាំង​ម៉ូតូ​ហោះ MXGP នៅ​ប្រទេស​ស្វីស​

2023/04/11 10:01:37 pm        95
​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​ប្រណាំង​ម៉ូតូ​បារាំង Maxime Renaur គឺជា​អ្នក​ឈរលើ​គេ​នៅលើ​វេទិកា​កិត្តិយស​ក្រោយ​ឈ្នះ​ការប្រកួតប្រណាំង​ម៉ូតូ​ហោះ MXGP ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ប្រទេស​ស្វីស​។ ​​កីឡាករ​របស់​ក្រុម Yamaha រូបនេះ​បាន​ប្រជែង​ឈ្នះ​ការប្រកួត​ទី២ ប្រចាំថ្ងៃ​ដោយ​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល​ល្អ​ជាង ៧វិនាទី ៨២៥ ពីមុខ​មិត្ត​រួម​ជាតិ​បារាំង Romain Fabvre ខណៈ​លេខ៣ គឺ​កីឡាករ​អេ​ស្ប៉ា​ញ Jorge Prado​។​ ​​Jorge Prado គឺជា​អ្នកឈ្នះ​ការប្រកួត​ទី១ ពេលព្រឹក ដោ​យមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៦វិនាទី ២៩៨ ល្អ​ជាង​អ្នក​លេខ២ Maxine Renaux ខណៈ Romain Fabvre លេខ៣​។​ ​​ជ័យជំនះ​ជារួម​របស់ Maxime Renaux នាំមុខគេ​ក្នុង​តារាង​ជើងឯក​មាន ៤៧ពិន្ទុ តាម​ពីក្រោយ​ដោយ Jorge Prado មាន ៤៥ពិន្ទុ និង​លេខ៣ Romain Fabvre ៤២ពិន្ទុ​។​ ​ជុំ​ទី៤ ប្រចាំ​រដូវ​កាល MXGP នឹង​បន្តទៅ​តំបន់ Trentino ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃអាទិត្យ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ត​ព​លិ​ក Mauricio dos Santos រត់​ដោះ​ស្បែកជើង​ឈ្នះ​ការប្រកួត​រត់ប្រណាំង U-20 នៅ​ប្រេ​ស៊ី​ល​

2023/04/11 09:37:26 pm        130
​រត់​ប្រណាំង៖ ​អត្ត​ព​លិ​ក​រត់ប្រណាំង​ម្នាក់​បាន​ប្រជែង​ឈ្នះ​ការប្រកួត​រត់ប្រណាំង U-20 វគ្គ​ជម្រុះ Athletics Club Tournament នៅ​ប្រទេស​ប្រេ​ស៊ី​ល​ចុង​សប្តាហ៍​កន្លងទៅ​។ ​​Mauricio dos Santos បាន​ប្រើពេល ៥១វិនាទី ៣៧ ដើម្បី​មកដល់​ទី​ព្រ័ត្រ​មុនគេ​លើ​វិញ្ញាសា​រត់ ២០០ម៉ែត្រ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​មិន​គ្រប់គ្រាន់​ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ​។ ​បើតាម​ការឱ្យ​ដឹង អត្ត​ព​លិ​កវ័យ ១៦ឆ្នាំ​រូបនេះ​មាន​ស្រុកកំណើត​នៅ​រដ្ឋ Mato Grosso ប្រទេស​ប្រេ​ស៊ី​លក្នុង​គ្រួសារ​ក្រីក្រ​មួយ​។ ​Santos មិនមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​សម្ភារៈ​កីឡា​របស់ខ្លួន​ឡើយ ជាពិសេស​ទ្រនាប់ជើង​ដែលមាន​ទំហំ​ខុសគេ​ដល់​ទៅ ៤៧​។ ​​កន្លងមក Santos ធ្លាប់មាន​ទ្រនាប់ជើង​ទំហំ ៤៦ ដែល​មីង​របស់ខ្លួន​ទិញ​ឱ្យ​តាម​ប្រពន្ធ​អន​ឡាយ តែ​ក្រោយ​មកវា​បាន​រហែក​ពេល​ហ្វឹកហាត់​។ ​បច្ចុប្បន្ន Santos មានតែ​ទ្រនាប់ជើង​បា​តា​ធម្មតា តែ​សុខចិត្ត​រត់​ដោយ​ជើង​ទទេទៅវិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Leicester City តែងតាំង​អតីត​គ្រូ Norwich, Dean Smith ដឹកនាំ​ដល់​ចប់​រដូវ​កាល​

2023/04/11 09:24:03 pm        87
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Leicester City បានប្រកាស​តែង​តាំ​អ្នកចាត់ការ​ថ្មី​លោក Dean Smith ដើម្បី​ដឹកនាំ​បណ្តោះអាសន្នដល់​ចប់​រដូវ​កាលបន្ត​ពី​លោក Brendan Rodgers ដែល​ត្រូវបាន​ដកតំណែង​សប្តាហ៍​មុន​។ ​​បុរស​វ័យ ៥២ឆ្នាំ Dean Smith បាន​ចាក​ចេញពី Norwich City កាលពីដើម​រដូវ​កាល​នេះ បន្ទាប់ពី​ធ្លាប់​ចំណាយពេល​ដឹកនាំ Aston Villa និង Brentford ផងដែរ​។​ ​Leicester City កំពុង​ភិតភ័យ​នៅក្បែ​តំបន់​គ្រោះថ្នាក់​បន្ទាប់ពី​ចាញ់ Bournemouth កាលពី​ថ្ងៃ​សៅរ៍​ធ្វើឱ្យ​គំលាត​ពី​តំបន់​គ្រោះថ្នាក់​មាន​ត្រឹម ២ពិន្ទុ​។ ​ការមកដល់​របស់លោក Dean Smith គឺមកជា​ក្រុម​តែម្តង​រួមមាន​ជំនួយការ Craig Shakespeare ដែល​ធ្លាប់ជា​ជំនួយការ​លោក Claudio Ranieri ក៏ដូចជា​មកជា​មួយ​គ្រូបង្វឹក​អតីត​ខ្សែការពារ​អង់គ្លេស John Terry ផងដែរ​។ ​ប្រកួត​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក Dean Smith នៅ Premier League, Leicester City នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Manchester City ថ្ងៃ​សៅរ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wawrinka វាយបក​យកឈ្នះ​នៅ Monte Carlo Masters តែ Andy Murray ធ្លាក់​ត្រឹមជុំ​ទី១

2023/04/11 07:12:37 pm        85
​វាយកូនបាល់៖ ​អតីត​ជើងឯក Monte Carlo Masters កីឡាករ​ស្វីស Stanislas Wawrinka បាន​ឈានឡើង​ជុំ​ទី២ ហើយ​ក្រោយ​វាយបក​យកឈ្នះ​កីឡាករ​ហូ​ឡង់ Tallon Griekspoor​។ ​កីឡាករ​វ័យ ៣៨ឆ្នាំ Wawrinka ត្រូវបាន Griekspoor នាំមុខ​មួយ​សិត​មុន ៧-៥ មុន​ពេលដែល​វាយបក​យកឈ្នះ ២សិត​ផ្ទួនៗ ៦-៣ និង ៦-៤​។ ​ជុំ​បន្ត​ម្ចាស់​ជើងឯក Grand Slam បី​លើក Stanislas Wawrinka នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​លេខ ១០ ពិភព​លោក​សញ្ជាតិ​អាមេរិក Taylor Fritz​។ ​ងាក​មក​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Andy Murray បាន​ធ្លាក់​ត្រឹម​ជុំ​ទី១ ប៉ុណ្ណោះ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អូស្ត្រាលី Alex de Minaur ៦-១ និង ៦-៣ ប្រើពេល ៨៦នាទី​។ Andy Murray មាន​បញ្ហា​របួស​អវត្តមាន​ពី​ការប្រកួត​នានា​ជាច្រើន​មកហើយ​ក្នុង​ឆ្នាំ២០២៣ នេះ​តែមាន​ឱកាស​ចូល​ប្រកួត​នៅ Monte Carlo នេះ​តាមរយៈ​ការដកខ្លួន​របស់​កីឡា​ករលេខ២ ពិភពលោក Carlos Alcaraz និង​ជើងឯក ១១សម័យ Rafael Nadal​។​ ​ងាក​មក​លទ្ធផល​ផ្សេងទៀត ជើងឯក US Open, Dominic Thiem យកឈ្នះ Richard Gasquet ៦-១ និង ៦-៤​។ កីឡាករ​អូទ្រីស Dominic Thiem បច្ចុប្បន្ន​ឈរ​លេខ ១០៦ ពិភពលោក បន្ទាប់ពី​អវត្តមាន​ពី​ការប្រកួត​ជាច្រើន​ដោយ​សារ​បួស​កដៃ​។ ​ជុំ​បន្ត Dominic Thiem នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ដា​ណឺ​ម៉ាក​វ័យ ១៩ឆ្នាំ Holger Rune ដែល​កំពុង​ឈរ​លេខ ៩ ពិភពលោក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​លេង​មិន​ឈ្នះ ៦ប្រកួត​ជាប់​គ្នា Inter Milan ជួប Benfica យប់​នេះ​នៅ UCL

2023/04/11 06:39:27 pm        81
​បាល់ទាត់៖ ​ក្រុម Inter Milan នឹងត្រូវ​ប្រឈម​មុខជា​មួយក្រុម​ម្ចាស់ផ្ទះ​ព័រទុយហ្កាល់ Benfica រាត្រី​នេះ​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។​ ​លោក Simone Inzaghi កំពុងស្ថិត​ក្នុង​សំពាធ​ក្រោយ Inter Milan លេង​មិន​ឈ្នះ​សោះ ៦ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​មុន​ជួប Benfica យប់​នេះ​។ ​​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​រិះគន់​ខ្សែប្រយុទ្ធ​របស់ខ្លួន Romelu Lukaku ពី​ការ​ខ្ជះខ្ជាយ​ឱកាស​ស៊ុត​បញ្ចូល​ទី​ ឆ្លង​កាត់ការបរាជ័យ​ទល់នឹង Fiorentina និង​ស្មើ Salernitana ធ្វើឱ្យ Inter Milan នៅ​ពេល​នេះ​ធ្លាក់​មកដល់​លេខ៥ នៅ Serie A ខណៈ​នៅសល់ ៩ប្រកួត​ទៀត​ចប់​រដូវ​កាល​។​ ជុំវិញ​ស្ថានភាព​ក្រុម Inter Milan នឹង​មិនមាន​វត្តមាន​ខ្សែបម្រើ​ទួ​ក​គី Hakan Calhanoglu និង​ខ្សែការពារ Milan Skriniar ឡើយ​ដោយសារ​របួស​។ ​សម្រាប់ Benfica មុន​មក​ដល់​ការប្រកួត​យប់​នេះ​ពួកគេ​ទើបតែ​ចាញ់ Porto ១-២ ក្នុង​ទឹកដី​ខ្លួនឯង​នៅ​ក្របខណ្ឌ​លី​គ​កំពូល​ព័រទុយហ្កាល់​។ ​រំលឹកថា ​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា ៣លើក Inter Milan ឈ្នះ១ ស្មើ២ មិនដែល​ចាញ់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Pep លើក​ការប្រៀបធៀប​ជាមួយ Jack Nicklaus និង Michael Jordan ការពារ​ស្ថិតិ​ប្រកួត​នៅ UCL របស់ Man City

2023/04/11 06:12:27 pm        100
​បាល់ទាត់៖ ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Pep Guardiola បាន​លើក​ការប្រៀបធៀប​កំពូល​កីឡាករ​វាយកូនគោល Jack Nicklaus និង Michael Jordan ការពារ​ស្ថិតិ​ប្រកួត​របស់ Manchester City នៅ UEFA Champions League មុន​ជួប Bayern Munich យប់​នេះ​។ ​​Manchester City នៅតែ​តាម​ប្រមាញ់​ជើងឯក UCL លើកដំបូង​របស់ខ្លួន​នៅឡើយ ​តែ​លោក Pep Guardiola ស្នើឱ្យ​មានការ​អត់ធ្មត់ និង​លើក​ឧទាហរណ៍​ពី​ភាពជោគជ័យ​របស់ Jack Nicklaus និង Michael Jordan​។​ ​លោក​បាន​លើកឡើងថា Jack Nicklaus ចំណាយពេល​ពេញ​មួយ​អាជីព​របស់ខ្លួន​ចូលរួម​កម្មវិធី​វាយកូនគោល​ធំ​ចំនួន ១៦៤ ឈ្នះ​សរុប ១៨លើក ហើយ Michael Jordan ចំណាយ​ពេល​លើ​អាជីព​បាល់បោះ​របស់ខ្លួន ១៥ឆ្នាំ​ឈ្នះ​ជើងឯក NBA ៦លើក គ្រប់គ្នា​សុទ្ធតែ​ចាញ់​ច្រើន​ជាង​ឈ្នះ​ក្នុង​អាជីព​ជោគជ័យ​ក៏ដោយ​។ ​មុន​ខុស​អ្វី​ពី Manchester City ឡើយ គ្រប់គ្នា​ត្រូវតែ​អត់ធ្មត់លេង​ឱ្យអស់​លទ្ធភាព​គ្រប់ការ​ប្រកួត​។ ​​សូមបញ្ជាក់ថា Manchester City មុន​មកដល់​ការប្រកួត​រាត្រី​នេះបាន​យកឈ្នះ​នៅ​ទឹកដី Southampton ៤-១ នៅ Premier League ខណៈ Erling Haaland ស៊ុត​បាន​ពីរ​គ្រាប់​។ ​ខ្សែប្រយុទ្ធ​ន័​រវេ​សរូប​នេះ​នៅ​ពេល​នេះ​មាន ៤៤គ្រាប់​ហើយ​នៅ​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ ក្នុងនោះ​មាន ៣០គ្រាប់​នៅ Premier League​។ ​គិតតែ​នៅ UCL, Haaland បង្ហាញខ្លួន​សរុប ២៥ប្រកួត​រកបាន ៣៣គ្រាប់​រាប់​តាំងពី​នៅ​ជាមួយ Salzburg, Dortmund និង City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការបង្កើត​ក្រុម​បាល់ឱប​ស្ត្រី​ជាការ​លើកកម្ពស់​សិទ្ធ​នារី​ក្នុង​វិស័យ​កីឡា​

2023/04/11 05:54:45 pm        157
បាល់ឱប៖ ក្រុម​បាល់ឱប​ស្ត្រី​បី​ក្រុម កងយោធពល​ខេមរភូមិន្ទ ផ្កាឈូក និង​ក្រុម​បាល់ឱប​ស្ត្រី​បាត់ដំបង​​ត្រូវ​បាន​បង្ហាញ ប្រកាស​ទទួលស្គាល់ និង​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ ក្រោម​វត្តមាន​លោកជំទាវ ស៊ុំ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​។​ ​លោក​ជំទាវ​ប្រធាន​មានប្រសាសន៍ថា នេះ​ជាការ​សម្ពោធ​ក្លិប​ស្ត្រី​បាល់ឱប​កម្ពុជា​ទាំង​បី​ក្រុម ដែល​កន្លងមក​សហព័ន្ធ​បាល់​ឱប​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ ទៅលើ​ការ​ប្រមូល​ផ្ដុំ​នៃ​ក្លិប​នានា​ដើម្បី​រួមគ្នា​តែមួយ​ឆ្ពោះ​ទៅ​ការអភិវឌ្ឍន៍​លើ​វិស័យ​បាល់​ឱប​។ លោកជំទាវ​បន្ត​ថា​ នេះ​ជា​ការ​លើក​កម្ពស់​ស្ត្រី​ឲ្យ​មាន​សិទ្ធ​នៅ​ក្នុង​ការ​លេង​កីឡា​នានា ពិសេស​កីឡា​បាល់​ឱប​។ នេះ​គឺជា​បង្ហាញ​ថា ស្ត្រី​ និង​បុរស​មាន​សិទ្ធ​ស្មើគ្នា​ក្នុង​វិស័យ​កីឡា និង​ការងារ​ទូទៅ​។ នេះ​ជា​មោទនភាព​ណាស់​ដែល​បាន​សម្ពោធ​ក្លិប​ស្ត្រី​បាល់​ឱប​កម្ពុជា​ហើយ​សហព័ន្ធ​ និង​បន្ត​បង្កើន​ក្លិប​ស្ត្រី​ឲ្យ​បាន​ច្រើន​ថែមទៀត​នា​ពេល​ខាងមុខ​។​ ក្នុង​នោះ​លោកជំទាវ​បាន​បង្ហាញ​ផង​ដែរ​ថា ជាក់ស្តែង​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​បាន​ទទួល​ការឧបត្ថម្ភ​គាំទ្រ ​និង​សហការ​យ៉ាង​ទូលំទូលាយ​ជាមួយ​ដៃ​គូរ​អភិវឌ្ឍន៍​នានា ជាពិសេស​ឆាល​ហ្វា​ន់​រ៉ា​ប៊ី​, អូស្ត្រាលី​អេ​ដ​, ឌី​អេ​ច​អិ​ល​, ស្ថានទូត​ណូ​វែ​ល​សេ​ឡង់​ជាដើម​។ ​​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​ប្តេជ្ញា និង​គាំទ្រ​អភិវឌ្ឍន៍​ជាមួយ​គ្រប់​ដៃគូ​សហការ រាល់​សកម្មភាព​នានា​ដែល​ផ្ដោត​លើ​វិស័យ​កីឡា​បាល់​ឱប​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ទូលំទូលាយ​,​បង្កើន​សមត្ថភាព​ និង​លក្ខណៈ​បច្ចេកទេស​។​ នៅ​ក្នុង​ពិធី​សម្ពោធ​ក្លិប​ស្ត្រី​បាល់​ឱប​កម្ពុជា​នោះ តំណាង​ក្លិប​ស្ត្រី​បាល់​ឱប​កម្ពុជា​ទាំង​ក៏បាន​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត ក្នុង​ការ​ដើរ​តាម​ការ​ចង្អុលបង្ហាញ​របស់​សហ​ព័ន្ធ ក៏ដូចជា​ប្រឹង​ប្រែង​បង្ក​បង្កើន​ធនធាន​កីឡាករ​ថ្នាល​បន្ថែម ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់​ឱប​របស់​កម្ពុជា ស្របតាម​ផែនការ និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ផង​ដែរ​៕​អត្ថបទ៖ គង់ ហួន

អគ្គិ​ជ័យ​កីឡា និង​គប់​ភ្លើង​ស៊ី​ហ្គេម ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ត្រូវ​ដង្ហែ​ និង​រត់​នៅ​ប្រទេស​ម៉ាឡេស៊ី​

2023/04/11 05:28:36 pm        365
ស៊ីហ្គេម៖ អគ្គិ​ជ័យ​កីឡា និង​គប់​ភ្លើង​ស៊ី​ហ្គេម ២០២៣ ដំណើរ​ការ​រត់​ដង្ហែ​ជា​ផ្លូវការ​ហើយ​នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា ប្រមាណ​ ៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​កួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដោយមាន​ការ​ចូល​រួម​ពី​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បេសកជន​ពិសេស CAMSOC លោក​ជំទាវ Hannah Yeoh Tseow Suan រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី ឯកឧត្តម អ៊ុក ចាន់​តារា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ម៉ា​ឡេស៊ី អត្ត​ព​លិ​ក​ម៉ាឡេស៊ី និង​និស្សិត​កម្ពុជា​សិក្សា​នៅ​ម៉ាឡេស៊ី​ជា​ច្រើន​រូប​។​ ​ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា ឆ្នាំ​២០២៣ ជា​ឆ្នាំ​ដ៏​វិសេសវិសាល​សម្រាប់​កម្ពុជា ហើយ​នៅសល់​ជាង​ ២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ដែល​កម្ពុជា​រង់ចាំ​អស់ ​៦៤​ឆ្នាំ​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ចូល​មក​ដល់​។ កម្ពុជា​បាន​ផ្តួចផ្តើម​រៀបចំ​ព្រះរាជ​ពិធី​បួងសួង​សុំ​ព្រះ​អគ្គិកីឡា​នៅមុខ​ប្រាសាទ​អង្គរវត្ត និង​រៀបចំ​ដង្ហែ​ទៅតាម​​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ព្រះ​អគ្គិកីឡា​នេះ​គឺជា​និមិត្តរូប​នៃ​ថាមពល មិត្តភាព សាមគ្គីភាព និង​និរន្តរភាព ដែល​ទាំង​អស់​នេះ​ជា​តម្លៃ​សកល​នៃ​ទំនាក់​ទំនង​រវាង​ការប្រកួត​កីឡា និង​ការ​រស់នៅ​ប្រចាំថ្ងៃ​។​ ​ឯកឧត្តម​បន្ថែម​ទៀត​ថា កម្ពុជា​មិន​ត្រឹមតែ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ប៉ុណ្ណោះ​ទេ កម្ពុជា​ក៏បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ និង​អ្នកទស្សនា​ផង​ដែរ​។ កម្ពុជា​ក៏បាន​ចាត់​ទុក​ឆ្នាំ​២០២៣ ជា​ឆ្នាំ​ប្រកបដោយ​អត្ថន័យ​ដ៏​សំខាន់ និង​ជា​ឆ្នាំ​ដ៏​ល្អ សម្រាប់​ទេសចរ​មក​ទស្សនា​កម្ពុជា ហើយ​កម្ពុជា​ក៏បាន​ដាក់​ចេញ​យុទ្ធនាការ “​ឆ្នាំ​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៣” គ្រប់​ថ្ងៃ សុទ្ធតែ​អច្ឆរិយៈ​ផង​ដែរ​។ កីឡា​គាំទ្រ​ទេសចរណ៍ ទេសចរណ៍​គាំទ្រ​កីឡា​។ កីឡា​លើកកម្ពស់​ទេសចរណ៍ ទេសចរណ៍ លើកកម្ពស់​កីឡា​។​ ​កម្ពុជា "​ព្រះរាជាណាចក្រ​អច្ឆរិយៈ​” ទន្ទឹង​រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​មកពី​ជុំវិញ​ពិភពលោក​។ សូម​ទទួល​បាន​ភាព​កក់​ក្ដៅ​ក្នុងអំឡុងពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។​ ឯកឧត្តម​បេសកជន​ពិសេស​លើកឡើង​ដែរ​ថា ​ការ​ប្រារព្ធ​ពិធី​ដង្ហែ​ព្រះ​អគ្គិកីឡា​កម្ពុជា ២០២៣ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្ពុជា និង​ម៉ាឡេស៊ី​នឹង​បង្កើន​សហប្រតិបត្តិការ​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា និង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់ និង​ពិភពលោក​។​ បន្ទាប់ពី​ម៉ាឡេស៊ី អគ្គិ​ជ័យ​កីឡា និង​គប់​ភ្លើង​ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី និង​ដំណើរ​ការ​រត់​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៣​ខាងមុខ​៕​ អត្ថបទ៖ គង់ ហួន

Thomas Tuchel គេង​មិន​លក់​ច្រើន​យប់​ហើយ​មុន Bayern Munich ជួប Man City យប់​នេះ

2023/04/11 05:00:23 pm        158
​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី Bayern Munich លោក Thomas Tuchel បាន​ទម្លាយ​ថា លោក​មាន​បញ្ហា​ដំណេក​ច្រើន​យប់​មក​ហើយ​មុន​ជួប Manchester City យប់​នេះ​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។ ​​​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះទើបតែ​ចូល​ដឹកនាំ Bayern Munich កាលពី​ខែ​មុន​ប៉ុណ្ណោះ ហើយក៏​ឈាន​មក​ដល់​ការប្រកួត​ដ៏​តានតឹង​មួយ ក៏​សង្ឃឹមថានឹង​អាចដឹកនាំ​ក្រុម​ឈ្នះ​ម្តងទៀត​ដូចដែល​លោក​ដឹកនាំ Chelsea ឈ្នះ Manchester City កាលពី​ឆ្នាំ២០២១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League​។​ ​​លោក Thomas Tuchel បាន​លើកឡើងថា ក្នុង​ខួរក្បាល​របស់លោក​គិតតែ​ពី​ការប្រកួត​ទល់នឹង Man City ហើយ​ជាក់ស្តែង​ពីរ​បី​យប់​ចុងក្រោយ​គេង​មិន​លក់ គេង​មិន​គ្រប់គ្រាន់​។​ ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បន្តថា ក្រុម​របស់លោក Pep តែងតែមាន​ប្រព័ន្ធ​លេង​ប្លែក​ពី​គេ​មួយ ដូច្នេះ​ផែនការ​ជាច្រើន​ដែល​យើង​ត្រូវ​រៀបចំ​មុន​ការប្រកួត​ដ៏​តានតឹង​នេះ ជាពិសេស​ប្រព័ន្ធ​ការពារ​ដើម្បី​ទប់​ទល់នឹង​ខ្សែប្រយុទ្ធន័​រវេ​ស Erling Haaland​។ ​នេះ​ជាការ​ត្រលប់​មកកាន់​ទឹកដី​អង់គ្លេស​វិញ​លើកដំបូង​របស់លោក Tuchel តាំងពី​ត្រូវបាន​ដកតំណែង​នៅ Chelsea កាលពី​ខែកញ្ញា​ ឆ្នាំ២០២២​។ ក្នុងជំនួប ១០លើក​រវាង Thomas Tuchel ទល់នឹង Pep Guardiola អ្នកចាត់ការ​អាល្លឺម៉ង់​រូបនេះ​ធ្លាប់​ដឹកនាំ​ឈ្នះ​តែ ៣លើក​ប៉ុណ្ណោះ​។​ ​សូមបញ្ជាក់ថា ក្រុម​ដែល​កំពុង​នាំមុខគេ​នៅ Bundesliga, Bayern Munich គឺជា​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប​នេះ ៦លើក​ ស្រប​ពេលដែល Manchester City នៅតែ​ប្រមាញ់​ជើងឯក​លើកដំបូង​​រប​ស់​ខ្លួន​នៅឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jon Rahm គ្រង​ជើងឯក​វាយកូនគោល​កម្ម​វិធី​ធំ The Masters

2023/04/10 09:42:46 pm        78
​វាយកូនគោល៖ ​កីឡាករ​វាយកូនគោល​អេ​ស្ប៉ា​ញ Jon Rahm បានក្លាយ​ជា​ជើង​ឯក​នៃ​ព្រឹត្តិការណ៍​វាយ​កូនគោល​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ The Masters ជា​លើកដំបូង​ក្នុង​អាជីព​វាយបក​ពី​ការ​នាំ​មុខ​របស់ Brooks Koepka នៅ​ថ្ងៃ​ចុងក្រោយ​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ធ្វើបាន ៣អាន់​ឌើ​ផា ៦៩ នៅ​ថ្ងៃ​ចុងក្រោយ និង​បញ្ចប់​ការប្រកួត​ទាំងស្រុង ១២អាន់​ឌើ​ផា យកឈ្នះ​អ្នក​លេខ២ កីឡាករ​អាមេរិក Brooks Koepka ដល់​ទៅ ៤អាន់​ឌើ​ផា​។ ​Brooks Koepka បាន​នាំ​មុខ​គេ​ជា​ស្ត្រូ​ក​មុន​ចាប់ផ្តើម​ថ្ងៃ​ចុងក្រោយ តែ​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​ចុងក្រោយ​តែ​ម្តង​ដោយ​បញ្ចប់​ជាមួយ​នឹង ៦​អូ​វើ​ផា និង​សរុប​រួម ៨​អាន់​ឌើ​ផា​ស្មើគ្នា​ជាមួយ​មិត្ត​រួម​ជាតិ Phil Mickelson​។ ​​អតីត​ជើងឯក Masters កីឡាករ Jordan Spieth និង Patrick Reeds រួម​ជាមួយ​នឹង Russell Henley ធ្វើ​បាន ៧​អាន់​ឌើ​ផា​ដូចគ្នា​។ ​សូម​បញ្ជាក់​ថា Jon Rahm បាន​ក្លាយ​ជា​កីឡាករ​អេ​ស្ប៉ា​ញ​ទី​៤ ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើងឯក The Masters បន្ទាប់ពី Seve Ballesteros ឈ្នះ ២​ដង និង​ចុងក្រោយ​បំផុត Sergio Garcia ឈ្នះ​នៅ​ឆ្នាំ​២០១៧៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA
07/31/2026 01:07 PM
អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
07/31/2026 01:07 PM
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
07/31/2026 01:07 PM
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
07/31/2026 12:07 PM
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
07/31/2026 12:07 PM
កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
07/31/2026 12:07 PM
នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
07/31/2026 12:07 PM
អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរុំ​ជន​ភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ឃើញផ្ទាល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន
07/31/2026 12:07 PM
សម្ទុះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុក នៅតែនាំមុខវិស័យទេសចរណ៍កម្ពុជា
07/31/2026 12:07 PM
យុវជនក្រីក្រ និងពលរដ្ឋជិត៤ពាន់នាក់នៅកោះកុង មានជំនាញ និងចំណូលសមរម្យ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី
07/31/2026 12:07 PM