អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ

ព័ត៌មានកីឡា

Thomas Tuchel គេង​មិន​លក់​ច្រើន​យប់​ហើយ​មុន Bayern Munich ជួប Man City យប់​នេះ

2023/04/11 05:00:23 pm        158
​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី Bayern Munich លោក Thomas Tuchel បាន​ទម្លាយ​ថា លោក​មាន​បញ្ហា​ដំណេក​ច្រើន​យប់​មក​ហើយ​មុន​ជួប Manchester City យប់​នេះ​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។ ​​​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះទើបតែ​ចូល​ដឹកនាំ Bayern Munich កាលពី​ខែ​មុន​ប៉ុណ្ណោះ ហើយក៏​ឈាន​មក​ដល់​ការប្រកួត​ដ៏​តានតឹង​មួយ ក៏​សង្ឃឹមថានឹង​អាចដឹកនាំ​ក្រុម​ឈ្នះ​ម្តងទៀត​ដូចដែល​លោក​ដឹកនាំ Chelsea ឈ្នះ Manchester City កាលពី​ឆ្នាំ២០២១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League​។​ ​​លោក Thomas Tuchel បាន​លើកឡើងថា ក្នុង​ខួរក្បាល​របស់លោក​គិតតែ​ពី​ការប្រកួត​ទល់នឹង Man City ហើយ​ជាក់ស្តែង​ពីរ​បី​យប់​ចុងក្រោយ​គេង​មិន​លក់ គេង​មិន​គ្រប់គ្រាន់​។​ ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បន្តថា ក្រុម​របស់លោក Pep តែងតែមាន​ប្រព័ន្ធ​លេង​ប្លែក​ពី​គេ​មួយ ដូច្នេះ​ផែនការ​ជាច្រើន​ដែល​យើង​ត្រូវ​រៀបចំ​មុន​ការប្រកួត​ដ៏​តានតឹង​នេះ ជាពិសេស​ប្រព័ន្ធ​ការពារ​ដើម្បី​ទប់​ទល់នឹង​ខ្សែប្រយុទ្ធន័​រវេ​ស Erling Haaland​។ ​នេះ​ជាការ​ត្រលប់​មកកាន់​ទឹកដី​អង់គ្លេស​វិញ​លើកដំបូង​របស់លោក Tuchel តាំងពី​ត្រូវបាន​ដកតំណែង​នៅ Chelsea កាលពី​ខែកញ្ញា​ ឆ្នាំ២០២២​។ ក្នុងជំនួប ១០លើក​រវាង Thomas Tuchel ទល់នឹង Pep Guardiola អ្នកចាត់ការ​អាល្លឺម៉ង់​រូបនេះ​ធ្លាប់​ដឹកនាំ​ឈ្នះ​តែ ៣លើក​ប៉ុណ្ណោះ​។​ ​សូមបញ្ជាក់ថា ក្រុម​ដែល​កំពុង​នាំមុខគេ​នៅ Bundesliga, Bayern Munich គឺជា​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប​នេះ ៦លើក​ ស្រប​ពេលដែល Manchester City នៅតែ​ប្រមាញ់​ជើងឯក​លើកដំបូង​​រប​ស់​ខ្លួន​នៅឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jon Rahm គ្រង​ជើងឯក​វាយកូនគោល​កម្ម​វិធី​ធំ The Masters

2023/04/10 09:42:46 pm        78
​វាយកូនគោល៖ ​កីឡាករ​វាយកូនគោល​អេ​ស្ប៉ា​ញ Jon Rahm បានក្លាយ​ជា​ជើង​ឯក​នៃ​ព្រឹត្តិការណ៍​វាយ​កូនគោល​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ The Masters ជា​លើកដំបូង​ក្នុង​អាជីព​វាយបក​ពី​ការ​នាំ​មុខ​របស់ Brooks Koepka នៅ​ថ្ងៃ​ចុងក្រោយ​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ធ្វើបាន ៣អាន់​ឌើ​ផា ៦៩ នៅ​ថ្ងៃ​ចុងក្រោយ និង​បញ្ចប់​ការប្រកួត​ទាំងស្រុង ១២អាន់​ឌើ​ផា យកឈ្នះ​អ្នក​លេខ២ កីឡាករ​អាមេរិក Brooks Koepka ដល់​ទៅ ៤អាន់​ឌើ​ផា​។ ​Brooks Koepka បាន​នាំ​មុខ​គេ​ជា​ស្ត្រូ​ក​មុន​ចាប់ផ្តើម​ថ្ងៃ​ចុងក្រោយ តែ​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​ចុងក្រោយ​តែ​ម្តង​ដោយ​បញ្ចប់​ជាមួយ​នឹង ៦​អូ​វើ​ផា និង​សរុប​រួម ៨​អាន់​ឌើ​ផា​ស្មើគ្នា​ជាមួយ​មិត្ត​រួម​ជាតិ Phil Mickelson​។ ​​អតីត​ជើងឯក Masters កីឡាករ Jordan Spieth និង Patrick Reeds រួម​ជាមួយ​នឹង Russell Henley ធ្វើ​បាន ៧​អាន់​ឌើ​ផា​ដូចគ្នា​។ ​សូម​បញ្ជាក់​ថា Jon Rahm បាន​ក្លាយ​ជា​កីឡាករ​អេ​ស្ប៉ា​ញ​ទី​៤ ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើងឯក The Masters បន្ទាប់ពី Seve Ballesteros ឈ្នះ ២​ដង និង​ចុងក្រោយ​បំផុត Sergio Garcia ឈ្នះ​នៅ​ឆ្នាំ​២០១៧៕​អត្ថបទ​៖​នាង សុភា​វុ​ធ

នូ​វែ​ល​សេ​ឡង់​គ្រង​ជើងឯក​បាល់ឱប World Sevens លើក​ទី២ កក់​កៅអី​អូឡាំពិក

2023/04/10 09:15:10 pm        88
​បាល់ឱប៖ ​ក្រុម​បាល់ឱប​នូ​វែ​ល​សេ​ឡង់​បាន​កក់​កៅអី​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ២០២៤ ទីក្រុង​ប៉ារីស ​ក្រោយ​យកឈ្នះ​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Sevens លើ​ទឹកដី​សិង្ហ​បុរី​។ ​​Brady Rush គឺជា​អ្នក​រកបាន Try ចុងក្រោយ​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ​ដែល​ជួយ​ឱ្យ​ក្រុម​ដែលមាន​រហ័ស​នាម All Blacks ធានាបាន​ជ័យជំនះ​គ្រង​ជើងឯក World Sevens ជា​លើកដំបូង​នៅលើ​ទឹកដី​សិង្ហ​បុរី​តាំងពី​ឆ្នាំ២០០៥​។​ ​ក្រុម​បាល់ឱប​នៃ​កោះ​សា​ម៉ា​វ​ដែល​ចាញ់​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​នោះ​មានន័យថា នូ​វែ​ល​សេ​ឡង់​ធានាបាន​កៅអី​អូឡាំពិក​ផងដែរ​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​នូ​វែ​ល​សេ​ឡង់​នាំមុខគេ​ក្នុង​តារាង Rugby World Sevens មាន ២៤ពិន្ទុ ខណៈ​ព្រឹត្តិការណ៍ World Sevens បន្ទាប់​នឹង​ធ្វើ​នៅ​លើ​ទឹកដី​បារាំង​ទីក្រុង Toulouse ខែក្រោយ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បាល់​កូនគោល Tiger Woods ឆ្នាំ​១៩៩៧ លក់បាន​ជាង​ ៦៤០០០​ដុល្លារ​សហរដ្ឋអាមេរិក​

2023/04/10 07:08:11 pm        115
វាយកូនគោល៖ គ្រាប់​បាល់​កូនគោល (golf ball) ដែល Tiger Woods បានឱ្យ​ក្មេងប្រុស​ម្នាក់​អាយុ ៩ឆ្នាំ​កាលពី​ ២៦​ឆ្នាំមុន (១៩៩៧) លក់បាន​ជាង ៦៤០០០ដុល្លារ​សហរដ្ឋអាមេរិក​។ ​កាលនោះ Woods ឱ្យទៅ​ក្មេងប្រុស​ឈ្មោះ Julian Nexsen ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​របស់ខ្លួន បន្ទាប់ពី​ធ្វើបាន​មួយ​អូ​វើ​ផា (one over par) នៅ​ឡូ​ទី​៥​។ គ្រាប់​បាល់​នេះ​ដាក់​ដេញថ្លៃ​នៅ​ថ្ងៃទី​២៧ ខែ​មីនា ដោយ​ចាប់ផ្តើម​ពី​តម្លៃ ​៥០០​ដុល្លាររហូតដល់ ៦៤ ១២៤,៤០​ដុល្លារ​អាមេរិក ពេលដែល​ការ​ដេញ​ថ្លៃ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល Tiger Wood ឈ្នះ​ជើងឯក​ដំបូង និង​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ដណ្តើមបាន​ពាន Master៕​អត្ថបទ​៖​គង់ ហួន

កីឡាករ​ប្រេ​ស៊ី​ល​ចូលសញ្ជាតិ​ចិន Elkeson ផ្លាស់​ទៅ​ក្លិប Chengdu Rongcheng មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​

2023/04/10 06:45:50 pm        110
​បាល់ទាត់៖ ក្លិប​ Chengdu Rongcheng បានប្រកាស​ពី​ការនាំយក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​ចូលសញ្ជាតិ​ចិន Elkeson មុន​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ចិន Chinese Super League ចាប់ផ្តើម​។ កីឡាករ​ដែលមាន​ដើមកំណើត​ប្រេ​ស៊ី​ល Elkeson និង​មានឈ្មោះ​ចិន​ថា Ai Kesen ទទួលបាន​សញ្ជាតិ​ចិន​នៅ​ឆ្នាំ២០១៩ បាន​ផ្លាស់​មកកាន់ Chengdu Rongcheng បន្ទាប់ពី​ចំណាយពេល​រដូវ​កាល​មុន​នៅ​ក្លិប​ប្រេ​ស៊ី​ល Gremio​។ ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​បរទេស​ទី១ ដែល​ទទួល​បាន​សញ្ជាតិ​ចិន​ក្រោយ​ចំណាយពេល​លេង​នៅ​ទឹកដី​ចិន​តាំងពី​ឆ្នាំ២០១២ ដំបូង​ជាមួយ​ក្លិប Guangzhou Evergrande​។​ ​​ជាមួយ Guangzhou, Elkeson បានឈ្នះ​ជើងឯក AFC Champions League នៅ​ឆ្នាំ២០១៣ និង ២០១៥ និង Chinese Super League ផងដែរ​មុនពេល​ផ្លាស់​ទៅ Shanghai SIPG ឈ្នះ​ជើងឯក​លី​គ​ម្តងទៀត​នៅ​ឆ្នាំ២០១៨​។​ ​Elkeson ក៏​ត្រលប់មក Guangzhou ម្តងទៀត​នៅ​ឆ្នាំ២០១៩ គ្រង​ជើងឯក​លី​គ​ចិន​លើក​ទី៥ មុនពេល​ចាកចេញ​នៅ​ឆ្នាំ២០២២ ដោយសារ​ក្លិប​មាន​វិបត្តិ​ហិរញ្ញវត្ថុ​។ ​​Elkeson បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិចិន​ដំបូង​កាលពី​ខែកញ្ញា​ ឆ្នាំ២០១៩ ពេល​ចិន​ជួប​ម៉ា​ល់​ឌី​វ ហើយ​នៅ​ក៏ត្រូវ​បាន​កោះ​ហៅចូល​ក្រុម​ជម្រើស​ជាតិចិន​ទៀត​ដោយ​គ្រូបង្វឹក Aleksandar Jankovic កាលពី​ខែ​មុន​ដើម្បី​បោះជំរំ​ហ្វឹកហាត់​។ ​Chengdu Rongcheng រដូវ​កាល​មុន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៥ នៃ​ក្របខណ្ឌ Chinese Super League ហើយនឹង​ត្រូវ​ជួប​ជាមួយ Henan FC សប្តាហ៍​នេះ​បើកឆាក​លី​គ​កំពូល​ចិន​រដូវ​កាល​ថ្មី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​រដ្ឋបាល​សាលាខេត្ត​កណ្តាល​ឈ្នះ​ពានរង្វាន់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ លើក​ទី​២

2023/04/10 05:54:32 pm        116
បាល់ទាត់៖ ក្រុមបាល់ទាត់​រដ្ឋបាល​សាលាខេត្ត​កណ្តាល បាន​ក្លាយជា​ម្ចាស់​ពាន​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ "​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​លើក​ទី​២ ឆ្នាំ​២០២៣ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាស្រុក​ពញាឮ នៅ​វគ្គ​ផ្តាច់ព្រ័ត្រនៅ​កីឡដ្ឋាន​ខេត្តកណ្តាលកាលពី​ចុង​សប្តាហ៍​កន្លងទៅ។​ ​ឯកឧត្តម ធុល នាង ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានអោយដឹងថា ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់នេះ​បានចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី​៣ ខែមីនា​រហូតដល់​ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២៣ នៅ​កីឡាដ្ឋាន​បាល់ទាត់​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ក្រុម​ចូលរួម​ប្រ​កួ​ក​ចំនួន​១៩ ដែលមាន​កីឡាករ​ជា​យុវជននៅតាម​បណ្តាក្រុង​-​ស្រុក​ទាំង​១១ និង​យុវជន​ក្នុង​វិស័យ​ឯកជន និង​យុវជន​ជា​សិស្សវត្ត​អារាម (​កូនសិស្សលោក​) បានដាក់ពាក្យ​ចូលរួម​ប្រកួត និង​គណៈកម្មការ​បាន​ចែកចេញជា​បួន​ចូល​(A,B,C,D) ដោយ​ក្នុង​មួយ​ពូ​លៗ​មាន​ចំនួន ​៥​ក្រុម។​ ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាលបាន​មានប្រសាសន៍ថា ការប្រកួត​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​កីឡាករ និង​គ្រូបង្វឹក​ដើម្បី​កសាង​សមត្ថភាព បច្ចេកទេស ទេពកោសល្យ និង​ជំនាញ​វិជ្ជាជីវ​របស់ខ្លួន។ ឯក​ត្ត​ម​អភិបាលខេត្តបន្តថា ជាងនេះទៀត​ព្រឹត្តិការណ៍​កីឡា​នេះក៏​ជាការ​ផ្តល់ឱកាស​ដ៏​ល្អ ​សម្រាប់​ជួយ​បំផុសស្មារតី​មហាជន​ក្នុង​ខេត្តកណ្តាល​ឲ្យ​ស្រលាញ់​គាំទ្រ​វិស័យ​កីឡា ដែល​ស្របតាម​ពាក្យស្លោក «​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​» ដើម្បី​ពង្រឹង​វិស័យ​កីឡា​នៅ​ខេត្ត​យើង​ឲ្យកាន់តែ​ល្បីល្បាញ តាមរយៈ​យុវជន​ខេត្តកណ្តាល​ដែលជា​មូល​ធន់​មនុស្ស​បន្តវេន ពោ​ពេញ​ដោយ​សក្តានុពល និង​ថាមពល។​ ​ក្រោយ​បញ្ជ​ប់​ការប្រកួត​លោក ថន សុ​វណ្ណា អភិបាលស្រុក​ពញាឮបង្ហាញ​ចំណាប់អារម្មណ៍​ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​អភិបាលខេត្ត​លើក​ទី​២​នេះ បើទោះបីជា​ក្រុម​របស់លោក​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ពិតមែន តែ​កីឡាករ​របស់លោកមានការ​សហការគ្នា ដោយ​បង្ហាញ​ទម្រង់​លេង​ល្អប្រសើ ប៉ុន្តែ​នៅ​ស្ទើ​បច្ចេកទេស​ជាង​ក្រុម​ដ៏​ទៃ​ខ្លះ។ ​សូមបញ្ជាក់ថា បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ អស់​ជាច្រើន​ខែ​ក្រុមបាល់ទាត់​រដ្ឋបាល​សាលាខេត្ត​កណ្តាលបាន​ក្លាយជា​ជើងឯក ចំណែក​ជើងឯក​រង​បាន​ទៅលើ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាស្រុក​ពញាឮ និង​ជា​ក្រុម​ដែល​លេង​ល្អ​ប្រកបដោយ​ក្រមសីលធម៌ ចំណែក​ក្រុមបាល់ទាត់យុវជនស្រុក​មុខកំពូលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ស្របពេល​ក្រុមបាល់ទាត់យុវជនស្រុក​ល្វាឯមស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤៕

កីឡាការិនី Ons Jabeur គ្រង​ជើងឯក Charleston Open ជា​ជើងឯក​ដំបូង​ក្នុង​ឆ្នាំ២០២៣

2023/04/10 05:20:00 pm        119
​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​លេខ៥ ពិភពលោក Ons Jabeur ដណ្តើមបាន​ជើងឯក​ដំបូង​របស់ខ្លួន​នៅក្នុង​ឆ្នាំ២០២៣ នេះ​ក្រោយ​យកឈ្នះ​កីឡាការិនី Belinda Bencic លើក​ពាន Charleston Open នៅ​សហរដ្ឋ​អាមេរិក​។ ​​កីឡាការិនី​ទុយ​នី​ស៊ី Ons Jabeur ដែលជា​ជើងឯក​រង Wimbledon និង US Open កាលពី​ឆ្នាំ២០២២ បាន​យកឈ្នះ​អ្នកការពារ​តំណែង​ជើងឯក​សញ្ជាតិ​ស្វីស Belinda Bencic ដោយ​លទ្ធផល ៧-៦(៨-៦) និង ៦-៤​។ ​សម្រាប់ Belinda Bencic បាន​លេង​ដល់​ទៅ​ពីរ​ប្រកួត​ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បន្ទាប់ពី​ការប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​យកឈ្នះ Jessica Pegula នោះ​មាន​ភ្លៀង​ធ្លាក់​អូសបន្លាយ​ពន្យារ​ដល់​ថ្ងៃអាទិត្យ​។ ​ចំណែក Ons Jabeur មានការ​លំបាក​ក្នុង​រដូវ​កាល ២០២៣ របស់ខ្លួន​ដោយសារ​បញ្ហា​របួស​តាំងពី​ធ្លាក់​ត្រឹម​ជុំ​ទី២ Australian Open កាលពី​ខែមករា​។​ ​នេះ​ជា​ជើងឯក​នៅក្នុង​ក្របខណ្ឌ WTA លើក​ទី៤ សម្រាប់ Ons Jabeur និង​ជា​ជើងឯក​នៅលើ​ទីលាន​ដីក្រហម​លើក​ទី២ ក្នុង​អាជីព​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​កម្ពុ​ជា​វ័យ​ក្មេង​ពីរ​រូប​និយាយ​ពី​ការ​បោះជំរំ​ហ្វឹកហាត់ និង​ធ្វើ​ឱ្យ​បាន​ល្អ​សម្រាប់​ស៊ី​ហ្គេម

2023/04/10 04:59:07 pm        291
បាល់ទាត់៖ ពេលនេះ​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២​ឆ្នាំ​បាន​ទៅដល់ និង​កំពុង​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ជា​លើក​ទី​២ និង​ជា​ការ​បោះជំរំ​ហ្វឹកហាត់​ក្រៅ​ស្រុក​ជា​លើក​ទី​៣ ត្រៀម​សម្រាប់​ប្រកួត​ស៊ី​ហ្គេម ២០២៣ ​លើ​ប្រភេទ​កីឡាបាល់ទាត់​ដែល​នឹង​ចូល​មកដល់​ក្នុង​រយៈ​ពេល​ជាង ​២០​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​។ ​​មុន​ចាកចេញកីឡាករ លឹម ពិសុទ្ធ បានផ្តល់​កិច្ចសម្ភាសន៍​ខ្លី​ថា ​ចំពោះមុខ​រូបគេ​ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​ដ៏​សំខាន់​។ ហើយ​ចំពោះមុខ​ត្រូវ​គិត​ជា​ជំហានៗ​សិន​ធ្វើ​ម៉េច​ឱ្យ​ឆ្លង​ផុត​ពូ​ល​សិន​។​ ចំនែក​ខ្សែបម្រើ​មកពី​ព្រះខ័ន​រាជ មិន រតនៈ ក៏បាន​ប្រាប់ឱ្យដឹង​ដែរសម្រាប់​ក្រុម​ទាំងមូល​បាន​ត្រៀមខ្លួន​រួចហើយ តាមរយៈ​ការហ្វឹកហាត់​ខាងក្រៅ​នេះមាន​ការយល់​គ្នាច្រើន ចំពោះមុខ​ត្រូវ​ជួយ​ក្រុម​ឱ្យ​ឆ្លង​ផុត​ពូ​ល​។​ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២​ឆ្នាំ ចាប់ផ្តើម​ការប្រកួត​ដំបូងដោយ​ត្រូវ​ជួប​ជាមួយ​ទី​ម័​រ​ខាងកើត ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៣ ម៉ោង ៧​និង​០០​នាទី​យប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ​សូម​រំលឹកថា ឆ្នាំ​២០១៩ កម្ពុជាបាន​បង្កើត​ប្រវត្តិសាស្ត្រ​ជាង ​៦០​ឆ្នាំ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣០ ខណៈ ​សៀង ច​ន្ធា ក្លាយជា​កីឡាករ​ក្មេង​បំផុតស៊ុត​បញ្ចូល​ទី​លឿន​បំផុត​ក្នុង​ប្រវត្តិ​ស៊ី​ហ្គេម​៕

Firmino តែ​ត​មួយ​ក្បាល​ចុង​ម៉ោង​បង្អាក់​ជ័យជំនះ​របស់ Arsenal កាត់បន្ថយ​ការនាំ​មុខ​នៅ EPL

2023/04/10 04:32:38 pm        136
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​របស់ Liverpool, Roberto Firmino បាន​បង្អាក់​ជ័យជំនះ​របស់​ក្រុម​កំពូល​តារាង​កាំភ្លើង​ធំ Arsenal បន្ទាប់ពី​តែ​ត​បញ្ចូល​ទី​នៅ​ចុង​ម៉ោង​តាម​ស្មើ​ឱ្យ Liverpool ២-២ នៅ​ក្របខណ្ឌ English Premier League​។ ​​ក្រុម​របស់លោក Mikel Arteta បាន​នាំមុខ​ពីរ​គ្រាប់​មុន​ដោយ Gabriel Martinelli នៅ​នាទី​ទី៨ មុន​ពេលដែល​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បញ្ជូន​ឱ្យ​មិត្ត​រួម​ជាតិ Gabriel Jesus បន្ថែម​ការនាំ​មុខ​ឱ្យ Arsenal នៅ​នាទី​ទី២៨​។ ​តែ​មុន​ចប់​វគ្គ​ទី១ Mohamed Salah តាម​បាន​មួយ​គ្រាប់​វិញ​ឱ្យ Liverpool នៅ​នាទី​ទី៤២ មុន​ពេលដែល​កីឡាករ​អេ​ស៊ី​ប​រូបនេះ​ស៊ុត​បាល់ ១១ម៉ែត្រ​មិន​ចូល​នៅ​វគ្គ​ទី២​។ ​​យ៉ាងណាក្តី កីឡាករ​បម្រុង Roberto Firmino ដែល​នឹង​ចាក​ចេញពី Anfield ក្រោយ​ចប់​រដូវ​កាល​នេះនោះបាន​ផ្លាស់ប្តូរ​ចូល​ជំនួស Fabinho នៅ​នាទី​ទី៧៨ និង​តែ​ត​បញ្ចូល​តាម​ស្មើ​បានសំរេច​នៅ​នាទី​ទី៨៧ តែម្តង​។ ​​មួយ​គ្រាប់​នេះ​បាន​បង្អាក់​ជ័យជំនះ ៨ប្រកួត​ជាប់​គ្នា​របស់ Arsenal និង​បង្អាក់​ជ័យជំនះ​ដំបូង​របស់ Arsenal នៅ Anfield តាំងពី​ឆ្នាំ២០១២​។ ​​មិនតែប៉ុណ្ណោះ​មួយគ្រា​ប់​តាម​ស្មើ​នេះ​ក៏បាន​កាត់បន្ថយ​ការនាំ​មុខ​របស់ Arsenal ពី​ក្រុម​លេខ ២ Manchester City មក​ត្រឹម ៦ពិន្ទុ​ហើយ​ក្រុម​របស់លោក Pep Guardiola នៅសល់​មួយ​ប្រកួត​នៅក្នុង​ដៃ ខណៈ​ជ័យជំនះ​របស់ Manchester City នឹងធ្វើ​ឱ្យ​ក្រុម​ទាំងពីរ​មាន​គំលាត​ត្រឹម ៣ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Thiago និយាយថា ការដកខ្សែក្រវ៉ាត់របស់ WMO ជាការរើសអើង

2023/04/09 03:49:05 am        1536
ឆ្លើយតបទៅនឹងការដកខ្សែក្រវ៉ាត់របស់ស្ថាប័នប្រដាល់ WMO អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានធ្វើសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ឆ្លើយទៅនឹងសំនួរអ្នកសារព័ត៌មាន Thiago Teixeira បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះ ទង្វើ​របស់របស់ស្ថាប័ន WMO ដោយបញ្ជាក់ថានេះជាការរើសអើងមួយ។ ខណៈនោះ Thiago ក៏​បាន​លើក​ឡើងដែរថា WMO មិនមែនជាអ្វីៗទាំងអស់នោះទេ ព្រោះមិនមែនជាស្ថាប័ន​ធំតែឯង​លើ​ពិភព​លោកនោះទេ គ្រប់ប្រទេសមានស្ថាប័នប្រដាល់ពិភពលោករបស់គេ។Thiago បានសម្តែងនូវការងឿងឆ្ងល់ផងដែរ ពាក់ព័ន្ធនឹងការតុបតែងខ្លួនរបស់គេ ដោយមាន​ខោ​គុនខ្មែរ តែអ្នករៀបចំការប្រកួតមិនថាអ្វីនោះទេ នៅតែឱ្យប្រកួត។ កីឡាករប្រេស៊ីលរូបនេះ បាន​ប្រាប់​អ្នក​សារព័ត៌មានដែរថា គេមិនបានជជែក និងជូនដំណឹងពីការដកខ្សែក្រវ៉ាត់នេះទេ ស្រាប់​តែ​ចេញ​លិខិត​តាមផេករបស់គេ ហើយទាក់ទងនឹងតម្លៃខ្លួន ក៏មិនទាន់ផ្តល់ឱ្យដែរ។សូមជម្រាបជូនថា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់​ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ សម្តេចបាន​បន្ថែម​ថា​មួយ​វិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចនឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។ក្នុងសន្និសីទសារព័ត៌មាននេះដែរ Thiago បានបញ្ជាក់ថាសម្រាប់អនាគត ខ្លួនចង់​រស់​នៅ​ទីនេះ​(កម្ពុជា)​ជា​រៀងរហូត ដោយទីនេះ ជាផ្ទះរបស់គេ។ ចំពោះមុខគោលដៅរបស់គេគឺ ផ្សព្វផ្វាយ​ប្រដាល់​គុន​ខ្មែរ និងបន្តមូលនិធិគុនខ្មែរ ដើម្បីបណ្តុះបណ្តាលគុនខ្មែរ។ ខណៈនោះកីឡាករ​រូបនេះ ក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​លើកទឹកចិត្ត និងសប្បុរសជននានា ក៏ដូចជាប្រជាជនកម្ពុជាដែលគាំទ្រដល់រូបគេ។កីឡាករ​សញ្ជាតិប្រេស៊ីលរូបនេះ ត្រូវទទួលបានការគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់ ក្រោយពីខ្លួន​បាន​ដូរ​មកហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីបានស្វែងយល់ពីឬសគល់ និងមូលដ្ឋានច្បាស់លាស់ នៃក្បាច់​គុន​បុរាណខ្មែរនេះ ហើយកន្លងទៅដើម្បីឱ្យកាន់តែច្បាស់ និងបង្ហាញពីមោទនភាព Thiago បានទៅកាន់ខេត្តសៀមរាបដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីវប្បធម៌ និង​ក្បាច់​គុន​បុរាណ​ខ្មែរ ដែលត្រូវបាន​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​យ៉ាង​ច្បាស់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
07/31/2026 02:07 PM
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
07/31/2026 02:07 PM
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
07/31/2026 01:07 PM
អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA
07/31/2026 01:07 PM
អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
07/31/2026 01:07 PM
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
07/31/2026 01:07 PM
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
07/31/2026 12:07 PM
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
07/31/2026 12:07 PM
កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
07/31/2026 12:07 PM
នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
07/31/2026 12:07 PM