Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Firmino តែ​ត​មួយ​ក្បាល​ចុង​ម៉ោង​បង្អាក់​ជ័យជំនះ​របស់ Arsenal កាត់បន្ថយ​ការនាំ​មុខ​នៅ EPL

2023/04/10 04:32:38 pm        136
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​របស់ Liverpool, Roberto Firmino បាន​បង្អាក់​ជ័យជំនះ​របស់​ក្រុម​កំពូល​តារាង​កាំភ្លើង​ធំ Arsenal បន្ទាប់ពី​តែ​ត​បញ្ចូល​ទី​នៅ​ចុង​ម៉ោង​តាម​ស្មើ​ឱ្យ Liverpool ២-២ នៅ​ក្របខណ្ឌ English Premier League​។ ​​ក្រុម​របស់លោក Mikel Arteta បាន​នាំមុខ​ពីរ​គ្រាប់​មុន​ដោយ Gabriel Martinelli នៅ​នាទី​ទី៨ មុន​ពេលដែល​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បញ្ជូន​ឱ្យ​មិត្ត​រួម​ជាតិ Gabriel Jesus បន្ថែម​ការនាំ​មុខ​ឱ្យ Arsenal នៅ​នាទី​ទី២៨​។ ​តែ​មុន​ចប់​វគ្គ​ទី១ Mohamed Salah តាម​បាន​មួយ​គ្រាប់​វិញ​ឱ្យ Liverpool នៅ​នាទី​ទី៤២ មុន​ពេលដែល​កីឡាករ​អេ​ស៊ី​ប​រូបនេះ​ស៊ុត​បាល់ ១១ម៉ែត្រ​មិន​ចូល​នៅ​វគ្គ​ទី២​។ ​​យ៉ាងណាក្តី កីឡាករ​បម្រុង Roberto Firmino ដែល​នឹង​ចាក​ចេញពី Anfield ក្រោយ​ចប់​រដូវ​កាល​នេះនោះបាន​ផ្លាស់ប្តូរ​ចូល​ជំនួស Fabinho នៅ​នាទី​ទី៧៨ និង​តែ​ត​បញ្ចូល​តាម​ស្មើ​បានសំរេច​នៅ​នាទី​ទី៨៧ តែម្តង​។ ​​មួយ​គ្រាប់​នេះ​បាន​បង្អាក់​ជ័យជំនះ ៨ប្រកួត​ជាប់​គ្នា​របស់ Arsenal និង​បង្អាក់​ជ័យជំនះ​ដំបូង​របស់ Arsenal នៅ Anfield តាំងពី​ឆ្នាំ២០១២​។ ​​មិនតែប៉ុណ្ណោះ​មួយគ្រា​ប់​តាម​ស្មើ​នេះ​ក៏បាន​កាត់បន្ថយ​ការនាំ​មុខ​របស់ Arsenal ពី​ក្រុម​លេខ ២ Manchester City មក​ត្រឹម ៦ពិន្ទុ​ហើយ​ក្រុម​របស់លោក Pep Guardiola នៅសល់​មួយ​ប្រកួត​នៅក្នុង​ដៃ ខណៈ​ជ័យជំនះ​របស់ Manchester City នឹងធ្វើ​ឱ្យ​ក្រុម​ទាំងពីរ​មាន​គំលាត​ត្រឹម ៣ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Thiago និយាយថា ការដកខ្សែក្រវ៉ាត់របស់ WMO ជាការរើសអើង

2023/04/09 03:49:05 am        1536
ឆ្លើយតបទៅនឹងការដកខ្សែក្រវ៉ាត់របស់ស្ថាប័នប្រដាល់ WMO អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានធ្វើសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ឆ្លើយទៅនឹងសំនួរអ្នកសារព័ត៌មាន Thiago Teixeira បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះ ទង្វើ​របស់របស់ស្ថាប័ន WMO ដោយបញ្ជាក់ថានេះជាការរើសអើងមួយ។ ខណៈនោះ Thiago ក៏​បាន​លើក​ឡើងដែរថា WMO មិនមែនជាអ្វីៗទាំងអស់នោះទេ ព្រោះមិនមែនជាស្ថាប័ន​ធំតែឯង​លើ​ពិភព​លោកនោះទេ គ្រប់ប្រទេសមានស្ថាប័នប្រដាល់ពិភពលោករបស់គេ។Thiago បានសម្តែងនូវការងឿងឆ្ងល់ផងដែរ ពាក់ព័ន្ធនឹងការតុបតែងខ្លួនរបស់គេ ដោយមាន​ខោ​គុនខ្មែរ តែអ្នករៀបចំការប្រកួតមិនថាអ្វីនោះទេ នៅតែឱ្យប្រកួត។ កីឡាករប្រេស៊ីលរូបនេះ បាន​ប្រាប់​អ្នក​សារព័ត៌មានដែរថា គេមិនបានជជែក និងជូនដំណឹងពីការដកខ្សែក្រវ៉ាត់នេះទេ ស្រាប់​តែ​ចេញ​លិខិត​តាមផេករបស់គេ ហើយទាក់ទងនឹងតម្លៃខ្លួន ក៏មិនទាន់ផ្តល់ឱ្យដែរ។សូមជម្រាបជូនថា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់​ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ សម្តេចបាន​បន្ថែម​ថា​មួយ​វិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចនឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។ក្នុងសន្និសីទសារព័ត៌មាននេះដែរ Thiago បានបញ្ជាក់ថាសម្រាប់អនាគត ខ្លួនចង់​រស់​នៅ​ទីនេះ​(កម្ពុជា)​ជា​រៀងរហូត ដោយទីនេះ ជាផ្ទះរបស់គេ។ ចំពោះមុខគោលដៅរបស់គេគឺ ផ្សព្វផ្វាយ​ប្រដាល់​គុន​ខ្មែរ និងបន្តមូលនិធិគុនខ្មែរ ដើម្បីបណ្តុះបណ្តាលគុនខ្មែរ។ ខណៈនោះកីឡាករ​រូបនេះ ក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​លើកទឹកចិត្ត និងសប្បុរសជននានា ក៏ដូចជាប្រជាជនកម្ពុជាដែលគាំទ្រដល់រូបគេ។កីឡាករ​សញ្ជាតិប្រេស៊ីលរូបនេះ ត្រូវទទួលបានការគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់ ក្រោយពីខ្លួន​បាន​ដូរ​មកហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីបានស្វែងយល់ពីឬសគល់ និងមូលដ្ឋានច្បាស់លាស់ នៃក្បាច់​គុន​បុរាណខ្មែរនេះ ហើយកន្លងទៅដើម្បីឱ្យកាន់តែច្បាស់ និងបង្ហាញពីមោទនភាព Thiago បានទៅកាន់ខេត្តសៀមរាបដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីវប្បធម៌ និង​ក្បាច់​គុន​បុរាណ​ខ្មែរ ដែលត្រូវបាន​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​យ៉ាង​ច្បាស់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​៕

Stephen Hendry មិនអាច​ប្រកួត​ជើងឯក​ពិភពលោក​បាន​ក្រោយ​ចាញ់​ត្រឹម​ជុំ​ទី១ វគ្គ​ជម្រុះ​

2023/04/07 10:09:37 pm        103
​ស្នូកឃ័រ៖ ​ជើងឯក​ស្នូកឃ័រ​ពិភពលោក ៧សម័យ Stephen Hendry ដែល​ប៉ុនប៉ង​ចង់បង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ជើងឯក​ពិភពលោក​លើកដំបូង​តាំងពី​ឆ្នាំ២០២១ នោះ មិនអាច​សម្រេច​បំណង​ឡើយ​ក្រោយ​ចាញ់​ត្រឹម​ជុំ​ទី១ នៃ​វគ្គ​ជម្រុះ​។ ​​កីឡាករ​ស្កុ​ត​ឡេ​ន​វ័យ ៥៤ឆ្នាំ​រូបនេះ​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អង់គ្លេស James Cahill ដោយ​លទ្ធផល ១០-៤ហ្វ្រេ​ម​។ ​ថ្វីបើ​ចាញ់ Stephen Hendry ក៏បាន​វាយ​មួយ​ឈើ​លើសពី ១០០ពិន្ទុ​លើក​ទី៧៧៧ ក្នុង​អាជីព​របស់ខ្លួន​ដែរ តែ​លើកឡើងថា ខ្លួន​ពិតជា​ធ្វើ​មិន​បានល្អ​សោះ​ក្នុង​ការប្រកួត​នេះ​។ ​សម្រាប់​គូប្រកួត James Cahill នឹង​បន្តទៅ​ជុំ​ទី២ ជួប​ជាមួយ​កីឡាករ​ចិន Lei Peifan​។​ ​​ចំណែក​លទ្ធផល​ផ្សេងទៀត កីឡាករ​អៀក​ឡង់ Ken Doherty ដែលជា​អតីត​ជើងឯក​ពិភពលោក​ឆ្នាំ១៩៩៧ បាន​ឈាន​ទៅ​ជុំ​បន្ត​ហើយ​ ក្រោយ​យកឈ្នះ​កីឡាការិនី​ជើងឯក​ពិភពលោក​ផ្នែក​នារី ១២សម័យ Reanne Evans​។ ​ជាមួយគ្នា​នោះដែរ កីឡាការិនី​ចិន Ng On Yee អតីត​ជើងឯក​ផ្នែក​នារី ៣សម័យ​ដែរនោះ​ក៏បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះជុំ​ទី១ ដែរ​ក្រោយ​ចាញ់​កីឡាករ​អង់គ្លេស Michael Holt ១០-៨ហ្វ្រេ​ម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Serie A អ៊ីតាលី​ពិន័យ Juventus បិទ​កន្លែង​អង្គុយ​មួយ​ផ្នែក​ ខណៈ​កីឡាករ ៣​នាក់​ផ្សេងទៀត​ត្រូវ​ពិន័យ​

2023/04/07 09:20:33 pm        111
​បាល់ទាត់៖ ​ក្រុម​សេះបង្កង់ Juventus ត្រូវបាន​ក្របខណ្ឌ​អ៊ីតាលី Serie A ពិន័យ​បិទ​កន្លែង​អង្គុយ​ទស្សនា​មួយផ្នែក​នៃ​កីឡដ្ឋាន​សម្រាប់​ការប្រកួត​បន្ទាប់ ក្រោយពី​មានការ​រើសអើង​ពី​អ្នកគាំទ្រ​លើ Romelu Lukaku អំឡុង​ការប្រកួត​រវាង Juventus និង Inter Milan កាលពី​យប់​ថ្ងៃ​អង្គារ​។ ​​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku បានទទួល​ការរើសអើង មុនពេល​បាន​កាត​ក្រហម​បណ្តេញ​ចេញ​។ ​ឆ្លងតាម​ការ​រយៈ​ការប៉ះទង្គិច​គ្នា​រវាង Lukaku និង Juan Cuadrado ក៏ដូចជា​ការរើសអើង​ទៀត​នោះ Serie A បានសំរេច​ដាក់ពិន័យ​រួមមាន Lukaku ត្រូវ​ពិន័យ ១ប្រកួត, Handanovic ១ប្រកួត​ និង​ប្រាក់ ១ម៉ឺន​អឺរ៉ូ Juan Cuadrado ១ប្រកួត​ និង​ប្រាក់ ១ម៉ឺន​អឺរ៉ូ ហើយ​ពិន័យ Juventus បិទ​កន្លែង​អង្គុយ​នៅ​ភាគខាងត្បូង​នៃ​កីឡដ្ឋាន Allianz មួយ​ប្រកួត​។ ​​Romelu Lukaku កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​ទទូច​ឱ្យ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ ចាត់វិធានការ​បន្ទាន់​ចំពោះ​ទង្វើ​នៃ​ការរើសអើង​ជាតិ​សាសន៍​នេះ ពោលគឺ​ការរើសអើង​ដដែល​នេះ​បានកើត​ឡើង​ម្តង​រួចមកហើយ​នៅ​កីឡដ្ឋាន​របស់ Juventus នេះ​កាលពី​ឆ្នាំ២០១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អា​ហ្ស​ង់​ទីន​ត្រលប់​មកឈរ​តំណែង​លេខ ១ ពិភពលោក​លើកដំបូង​ក្នុង​រយៈពេល ៦ឆ្នាំ​

2023/04/07 07:23:22 pm        118
​បាល់ទាត់៖ ​ក្រុម​ជើងឯក​ពិភពលោក​អា​ហ្ស​ង់​ទីន បាន​ទំលាក់​ប្រេ​ស៊ី​ល​ឡើង​មកឈរ​តំណែង​លេខ ១ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​លើកដំបូង​ក្នុង​រយៈពេល ៦ឆ្នាំ​។ ​​អា​ហ្ស​ង់​ទីនដែល​ឆ្នាំមុន​គ្រង​ជើងឯក World Cup 2022 នៅ​កាតា​ក្រោយ​យកឈ្នះ​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ បាន​ឡើង​​ម​កាន់តំណែង​លេខ ១ បន្ទាប់ពី​យកឈ្នះ​ប៉ា​ណា​ម៉ា ២-០ និងកោះ Curacao ៧-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាល​ពី​សប្តាហ៍​មុន​។ ​ចំណែក​ក្រុម​ជើងឯក​រង​បារាំង​បាន​រំកិល​ឡើង​មួយ​ចំណាត់ថ្នាក់​មកឈរ​លេខ ២ បន្ទាប់ពី​បារាំង​យកឈ្នះ​ហូ​ឡង់ ៤-០ និង​ឈ្នះ​សាធារណរដ្ឋ​អៀក​ឡង់ ១-០ ក្នុងការ​ប្រកួត​ជម្រុះ Euro ស្រប​ពេលដែល​ប្រេ​ស៊ី​ល​ធ្លាក់​ទៅ​លេខ ៣ ក្រោយ​លេង​ចាញ់​ម៉ា​រ៉ុ​ក ២-១ ក្នុងជំនួប​មិត្តភាព​។ ​​រីឯ​ក្រុម​បិសាច​ក្រហម​ប៊ែ​ល​ហ្ស៊ិ​ក​នៅតែ​បន្ត​ឈរ​លេខ ៤ តាម​ពីក្រោយ​ដោយ​អង់គ្លេស​លេខ ៥ ហូ​ឡង់​លេខ ៦ ក្រូ​អាស៊ី​លេខ ៧ អ៊ីតាលី​លេខ ៨ ព័រទុយហ្កាល់​លេខ ៩ និង​អេ​ស្ប៉ា​ញ​លេខ ១០​។ ​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ចុងក្រោយ​នេះ ក្រុមបាល់ទាត់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ហក់​ឡើង​ខ្ពស់​ជាងគេ​ចំនួន ១០ ចំណាត់ថ្នាក់​ពី​លេខ ១៣២ មក​លេខ ១២២​។ ​ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​ឈរ​ចំណាត់ថ្នាក់​លេខ ១៧៦៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jack Harrison បន្ត​កិច្ចសន្យា​នៅ​ជាមួយ Leeds United ដល់​ឆ្នាំ២០២៨

2023/04/07 06:38:19 pm        108
​បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប Jack Harrison បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ដែល​នឹង​រក្សា​រូបគេ​នៅ Leeds United រហូតដល់​ឆ្នាំ២០២៨​។ ​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Leeds ពី Manchester City នៅ​ឆ្នាំ២០១៨ ក្នុង​កិច្ចសន្យាខ្ចី​មុនពេល​ទទួលបាន​កិច្ចសន្យា​ទិញ​ផ្តាច់​នៅ​ឆ្នាំ២០២១​។​ ​​រយៈពេល ៥ឆ្នាំ​កន្លងទៅ Jack Harrison បង្ហាញខ្លួន​សរុប​បាន ១៩៧ប្រកួត​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី ៣៣គ្រាប់ ក្នុងនោះ​មាន ៥គ្រាប់​ក្នុង​រដូវ​កាល​នេះ​។ ​កាលពី​ខែមករា Jack Harrison ស្ទើ​សម្រេច​ក្នុងការ​ផ្លាស់​ទៅកាន់ Leicester City ទៅហើយ​ តែ​ការចរចា​ផ្ទេរ​បរាជ័យ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ទិញដូរ​កីឡាករ​។​ ​Jack Harrison ក៏​ទើប​រកបាន​មួយ​គ្រាប់​ចុងក្រោយ​ពេល Leeds យកឈ្នះ Nottingham Forest ២-១ កាលពី​ថ្ងៃ​អង្គារ​ជួយ​ឱ្យ​ក្រុម​របស់លោក Javi Garcia ឡើង​មក​កាន់​លេខ ១៣​។ ​Leeds សប្តាហ៍​នឹង​បើកទ្វារ​កីឡដ្ឋាន Elland Road ទទួល​ស្វាគមន៍ Crystal Palace នៅ​ថ្ងៃអាទិត្យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ស៊ុត​បញ្ចូល​ទី​លឿន​បំផុង​ក្នុង​ប្រវត្តិ​ស៊ី​ហ្គេម សៀង ច​ន្ធា​ថា ​ក្រុម​នៅ​ពូល​ជាមួយ​កម្ពុជា​សុទ្ធតែ​ខ្លាំង​

2023/04/07 06:19:10 pm        836
បាល់ទាត់៖ ក្រោយ​ដឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល​ជាមួយ​ប្រទេស​ណាខ្លះ​នោះ កីឡាករ​ខ្សែប្រយុទ្ធ​អាយុ​ក្រោម​ ២២​ឆ្នាំ​កម្ពុជា សៀង ចន្ធា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​នៅ​ក្នុង​ពូ​ល​ជាមួយ​កម្ពុជា​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង មិន​អាច​មើលស្រាល​ក្រុម​ណាមួយ​បាន​ឡើយ តែ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ឆ្លង​ផុត​ពូ​ល ខណៈ​ឥណ្ឌូនេស៊ី​ជា​ក្រុម​ខ្លាំង​។​ ​សៀង ច​ន្ធា ដែល​ជា​កីឡាករ​ក្មេង​បំផុត​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម​ជាង​ ៦០​ឆ្នាំ​បន្ត​ឱ្យ​ដឹង​ថា ក្រុម​តែងតែ​ផ្លាស់ប្តូរ​ទម្រង់​លេង ដោយសារ​យើង​ហ្វឹកហាត់​ច្រើន​ទម្រង់ ហើយ​គ្រូ​ចង់​តេស្ត​ថា ​តើ​របៀប​លេង​បែប​ណា​ទទួល​ជោគជ័យ​។ ចំពោះ​មុខ​មិន​មាន​អ្វី​ជា​បញ្ហា​សម្រាប់​ប្រកួត​ជាមួយ​ក្រុម​ក្នុង​ពូ​លន​នោះ​ទេ ព្រោះ​បាន​ត្រៀមខ្លួន​រួចហើយ​។​ ​ទាក់ទង​នឹង​ការហ្វឹក​ហាត់ និង​ការ​ប្រកួត​អន្តរជាតិ​ថ្មីៗ​នេះ ច​ន្ធា ក៏បាន​រំលេច​ដែរ​ថា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ដំណើរការ​ដោយ​រលួន តាម​អ្វី​ដែល​គ្រូ​បង្វឹក​ចង់​បាន​ដោយ​ធ្វើការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ហើយ​សម្រាប់​ការប្រកួត​នៅ​សិង្ហបុរី​ថ្មីៗ​នេះ​កម្រិត​ប្រហាក់​ប្រហែល​គ្នា នៅ​តែ​មាន​ចំណុច​ខ្វះខាត​ត្រូវ​កែតម្រូវ​ផងដែរ​។ ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​បឹងកេ​ត​រូប​នេះ​ក៏បាន​បង្ហាញ​ក្តី​រីករាយ ដែល​ជា​លើកដំបូង​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេម ហើយ​សម្រាប់​លទ្ធផល​បែប​ណា អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​រូប​នេះ​មិន​ហ៊ាន​និយាយ​មុន​នោះ​ទេ​។ ​​សូម​ជម្រាប​ជូន​ថា ​ក្នុង​យុទ្ធនាការ​ពីរ​លើក​ចុងក្រោយ​សៀង ច​ន្ធា រក​បាន​គ្រាប់​បាល់ ​៤​គ្រាប់​។ ស៊ី​ហ្គេម ២០១៩ សៀង ច​ន្ធា​ រក​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​កម្ពុជា​ឈ្នះ​ទី​ម័​រ​ខាងកើត ៥​ទល់​០ រក​បាន​គ្រាប់​ទី​២ ​ក្នុង​ការ​ប្រកួត​កម្ពុជា​ឈ្នះ​ម៉ាឡេស៊ី ៣​ទល់នឹង​១ និង​គ្រាប់​ទី​បី​ក្នុង​ការ​ប្រកួត​ស្មើ​សហភាព​មី​យ៉ាន់​ម៉ា ២​ទល់នឹង​២ ហើយ​បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ស៊ុត​គ្រាប់​បញ្ចូល​ទី​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ​៦០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។ ចំនែក​គ្រាប់​ទី​៤ របស់​ ច​ន្ធា គឺ​ក្នុង​ស៊ី​ហ្គេម ២០២១ ដែល​លើក​មកលេង​នៅ​ឆ្នាំ​២០២២ ក្នុង​ការ​ប្រកួត​ដែល​ឈ្នះ​ឡាវ ៤​ទល់​១​។ ឯ​ការប្រកួត​ពាន​មិត្តភាព​អន្តរជាតិ Merlion Cup នៅ​សិង្ហ​បុរី​ថ្មីៗ​នេះ សៀង ច​ន្ធា ក៏​រក​បាន​មួយ​គ្រាប់​បាល់​ដែរ​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ម៉ាឡេស៊ី ២​ទល់នឹង​៤​។​ ស៊ី​ហ្គេម ២០២៣ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល​ជាមួយ​ឥណ្ឌូនេស៊ី សហភាព​មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត​៕

ផ្លូវការ Frank Lampard ត្រលប់មក​ដឹកនាំ Chelsea វិញ​ក្នុង​តំណែង​បណ្តោះអាសន្ន​ដល់​ចប់​រដូវ​កាល​

2023/04/07 05:54:58 pm        157
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ និង​អ្នកចាត់ការ Chelsea, Frank Lampard បាន​ត្រលប់មក​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea សាជាថ្មី​ក្នុង​តំណែង​បណ្តោះអាសន្ន​ដល់​ចប់​រដូវ​កាល ដើម្បី​កាន់ការ​បន្ត​ពី​លោក Graham Potter ដែល​ត្រូវបាន​បណ្តេញចេញ​។ ​​បុរស​វ័យ ៤៤ឆ្នាំ​រូបនេះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ Chelsea សរុប ២១១គ្រាប់ និង​ធ្លាប់​ដឹកនាំ Chelsea ៨៤ប្រកួត​ចន្លោះ​ឆ្នាំ២០១៩-២០២១​។ ​Chelsea កំពុង​ដេញ​ពីក្រោយ​តំបន់ Top4 ដល់​ទៅ ១៤ពិន្ទុ​ទោះបីជា​បាន​ចំណាយលុយ​ជាង ៦០០លាន​ផោន​ទិញ​កីឡាករ​ថ្មី​ក្នុង​រដូវ​កាល​នេះ​ក៏ដោយ​។ ​រំលឹកថា Frank Lampard ធ្លាប់បាន​ដឹកនាំ Chelsea ចន្លោះ​ឆ្នាំ២០១៩ ដល់ ២០២១ ដែល​ជំនួស​តំណែង​ដោយ​លោក Thomas Tuchel​។ ​ក្រោយមក Lampard ក៏បាន​ក្លាយជា​អ្នកចាត់ការ Everton នៅ​ខែមករា​ ឆ្នាំ២០២២ តែ​ក៏​ត្រូវបាន​ដកតំណែង​វិញ​កាលពី​ខែមករា​កន្លងទៅ​ក្រោយ Everton ចាញ់ ៩ ក្នុងចំណោម ១២ប្រកួត​ចុងក្រោយ​នៅ Premier League​។ ​Chelsea ដែល​បច្ចុប្បន្ន​ឈរ​លេខ ១១ នៅ English Premier League នឹងត្រូវ​ទៅ​ទឹកដី Wolves ថ្ងៃ​សៅរ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចុះពិនិត្យ​ទីលាន​សម្រាប់​ស៊ី​ហ្គេម ២០២៣​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

2023/04/07 05:36:04 pm        202
ស៊ីហ្គេម៖ ព្រឹក​ថ្ងៃទី​៦ ខែមេសា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​គណៈកម្មាធិការ​ជាតិចុះទៅ​ត្រួតពិនិត្យ​កន្លែង​ប្រកួត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​បី​ធំៗ​នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បម្រើ​ដល់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣​។​ ​យោង​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទីលាន​បាន​បញ្ជាក់ថា ពហុ​កីឡដ្ឋាន​ជាតិត្រូវ​ទទួល​ធ្វើជា​កន្លែង​ប្រកួត ៩​ប្រភេទ​កីឡា រួមមានបាល់ទាត់​បុរស (​ពូ​ល A), បាល់ទះ​, បាល់​ទឹក​, កាយសម្ព័ន្ធ​, ប៉េតង់​, សីដក់​, សូ​ហ្វ​តិ​ន្នី​ស​, លើក​ទម្ងន់ និង​កីឡា​រាំ​។​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃថា ការងារ​ជួសជុល​ទីលាន​ប្រកួត​នានាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បានសម្រេច​ស្ទើរតែ​រួចរាល់​ទាំងស្រុង​ហើយ ខណៈ​នៅសល់តែ​ការកែលម្អ និង​តុបតែង​បន្ថែមទៀត​ប៉ុណ្ណោះ​។ យើង​មាន​ភាពកក់ក្ដៅ ហើយ​ក៏មាន​មោទនភាព​ចំពោះ​បណ្ដា​ទីតាំង​ទាំង ៩​ប្រភេទ​កីឡាដែល​បាន​ពិនិត្យឃើញថា រៀបរយ​អស់ហើយ នៅសល់តែ​ការតុបតែង​មួយចំនួន​ឱ្យមាន​សោភ័ណភាព​សមស្រប​ ទៅតាម​តម្រូវការ​ផ្នែក​កីឡា​របស់​យើង ដែល​យើង​ត្រូវ​ប្រកួត​ពេលខាងមុខ​។​ ​ស៊ី​ហ្គេម ២០២៣ ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសាដល់​ថ្ងៃទី​១៧ ខែឧសភា ខណៈពេល​នេះដំណើរ​គប់​ភ្លើង​ស៊ី​ហ្គេមកំពុង​សំចត​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​រត់​ដង្ហែ​នៅ​ថ្ងៃទី​១១ ខែមេសាខាងមុខនេះ​៕

បាល់ទាត់​លើ​តុ (Teqball)​ ជើងឯក​អាស៊ីអាគ្នេយ៍ត្រូវ​រៀបចំមុន​ស៊ី​ហ្គេម​មកដល់​

2023/04/07 05:04:57 pm        173
បាល់ទាត់​លើ​តុ៖​ សហព័ន្ធ​ថ្មីកីឡាបាល់ទាត់​លើ​តុ​កម្ពុជា ក្រោម​កិច្ចសហការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ បានរៀបចំ​ប្រកួត​កីឡាបាល់ទាត់​លើ​តុ​អាស៊ីអាគ្នេយ៍​រយៈពេល​ ២​ថ្ងៃពីថ្ងៃ​ទី​០៦-០៧ ខែមេសា ឆ្នាំ​២០២៣ នៅ​ទីលាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ត្រៀម​ស៊ី​ហ្គេមលើក​ទី៣២ នា​ខែឧសភា ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​​លោក ញ៉ា​ន សុខ​វិសាល ទីប្រឹក្សា​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជាគូសបញ្ជាក់ថា ប្រភេទ​កីឡាបាល់ទាត់​លើ​តុ​នេះនឹងត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ស៊ី​ហ្គេមនា​ខែឧសភា ឆ្នាំ​២០២៣ ដោយមាន​មេដាយ​ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ដែរ ប៉ុន្តែ​គ្រាន់តែ​មិន​រា​ប់ប​ញ្ជូ​ល​ក្នុង​បញ្ជី​មេដាយ​ផ្លូវការ​ប៉ុណ្ណោះ​។ ​មន្ត្រីសហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជាបានឱ្យដឹងថា ការប្រកួត​បាល់ទាត់​លើ​តុ​បុ​រេ​ស៊ី​ហ្គេមរយៈពេល​ ២​ថ្ងៃនេះមាន ​៤​ប្រទេស​ចូលរួម​មាន​កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​ម៉ាឡេស៊ី ដោយមាន​ ៥​ក្រុមក្នុងនោះ​ម្ចាស់ផ្ទះ ២​ក្រុម​។ គោលបំណង​ចម្បង​នៃ​បុ​រេ​ប្រកួត​ស៊ី​ហ្គេម​នេះគឺ​ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ-កីឡាការិនី និង​តេស្ត​សមត្ថភាព​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម រួមទាំង​ការរៀបចំ​របស់​មន្ត្រីមុន​ការប្រកួត​ស៊ី​ហ្គេមជា​ផ្លូវការចូលមក​ដល់​នា​ខែឧសភាខាងមុខ​។ប្រកួត​នេះមាន​ចំនួន ​៥​វិញ្ញាសា ដូចគ្នា​នឹង​វិញ្ញាសា​ដែល​ត្រៀម​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ដែរ ដោយ​ក្នុងនោះមាន​វិញ្ញាសា​ឯកត្តជន​បុរស​-​នារី គូ​បុរស​-​នារី និង​ចម្រុះ​បុរស​-​នារី​។​ ​សូមបញ្ជាក់ថា ​កីឡាបាល់ទាត់​លើ​តុ​នេះ​លេង​ដំបូង​នៅក្នុង​ប្រទេស​ហុង​គ្រីនា​ឆ្នាំ​២០១២ ដោយ​អ្នក​ចូលចិត្ត​កីឡាបាល់ទាត់​ ៣រូបគឺ​អតីត​កីឡាករ​អាជីព Gábor Borsányi អ្នកជំនួញ György Gattyán និង​អ្នកវិទ្យាសាស្ត្រ​កុំ​ព្យួ​ទ័​រ Viktor Huszár​។ Teqball ជា​ប្រភេទ​កីឡា​លេង​ជាមួយ​បាល់​លើ​តុ​កោង ដោយ​បញ្ចូល​គ្នា​នូវ​របៀប​លេង​កីឡា​សីដក់ និង​វាយ​កូនឃ្លី​លើ​តុ ហើយ​កីឡា​នេះត្រូវ​បង្ហាញ​ផងដែរ​ក្នុង​អូឡាំ​ពិក​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ីលឆ្នាំ២០១៦៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
07/31/2026 03:07 PM
នគរបាលទីក្រុងឡុងដ៍ចាប់ខ្លួនមនុស្សជាង ១០០នាក់ ពីបទគាំទ្រចលនា Palestine Action
07/31/2026 03:07 PM
អ្នកជំនាញ៖ យានដ្រូនជំនាន់ថ្មីជំរុញឲ្យកងទ័ពទូទាំងពិភពលោកផ្លាស់ប្តូរវិធីសាស្ត្រការពារដែនអាកាស
07/31/2026 03:07 PM
លោក TRUMP បញ្ជាក់ថា ប្រក្រតីភាពទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីត-អ៊ីស្រាអែល គឺអាចធ្វើទៅបាន
07/31/2026 03:07 PM
អ៊ីស្រាអែលអះអាងថា ខ្លួនបានបំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡានៅនៅភាគខាងត្បូងលីបង់
07/31/2026 03:07 PM
រដ្ឋាភិបាលអង់គ្លេស៖ ជនអន្តោប្រវេសន៍ជាង ៧៥០នាក់ ធ្វើដំណើរឆ្លងសមុទ្រ ជាកំណត់ត្រាប្រចាំថ្ងៃ ក្នុងឆ្នាំ ២០២៦
07/31/2026 03:07 PM
មេដឹកនាំហ៊ូទីព្រមានថា ភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំង បើអារ៉ាប៊ីសាអ៊ូឌីតបង្កើនប្រតិបត្តិការយោធារបស់ខ្លួន
07/31/2026 03:07 PM
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
07/31/2026 02:07 PM
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
07/31/2026 02:07 PM
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
07/31/2026 02:07 PM