Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Nadal ដក​ខ្លួន​ពី Monte Carlo Masters និង​កាន់តែ​មិន​ច្បាស់លាស់​ថា​ចូលរួម French Open រឺ​អត់​

2023/04/05 10:10:53 pm        84
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បានសម្រេច​ចិត្ត​ដក​ខ្លួន​មិន​ចូលរួម​ព្រឹត្តិការណ៍ Monte Carlo Masters ដោយសារ​របួស​ត្រគាក​របស់​ខ្លួន​មិនទាន់​ជា​នៅឡើយ​។ ​​កីឡាករ​លំដាប់​លេខ ១៤ ពិភពលោក​រូបនេះ​គឺជា​អ្នកការពារ​តំណែង​ជើងឯក Monte Carlo Masters នេះ និង​ធ្លាប់​ឈ្នះ​ជើងឯក​នៅ​ម៉ូ​ណា​កូ​នេះ ១១លើក​រួចមកហើយ​។ ​​កីឡាករ​វ័យ ៣៦​ឆ្នាំ​រូប​នេះ​មិន​បាន​ចូលរួម​ការប្រកួត​នានា​តាំងពី​ចាញ់​ត្រឹម​ជុំ​ទី២ Australian Open កាលពី​ខែ​មករា​ម្ល៉េះ​។ តាមរយៈ​របួស​នៅ Australian Open នោះ Nadal ត្រូវគេ​រំពឹងថា​នឹង​អវត្តមាន​យ៉ាងហោចណាស់ ៨​សប្តាហ៍​ដែល​ធ្វើ​ឱ្យគេ​អវត្តមាន​ការប្រកួត​នានា​ជាច្រើន​រួច​មក​ហើយ​។ ​​ជុំវិញ​របួស​នេះ​ដែរ Nadal ក៏ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​អវត្តមាន​ពី​ការប្រកួត Grand Slam, French Open ទៀត​ផង​ដែរ ដែលជា Grand Slam កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​ឈ្នះ​ច្រើន​បំផុត​។​ ​​Monte Carlo Masters នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយនេះ ក្រៅពី Nadal មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ Carlos Alcaraz ក៏​បាន​ប្រកាស​ដក​ខ្លួន​ផង​ដែរ​ដោយសារ​របួស​ដៃ និង​ខ្នង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luke Shaw បន្ត​កិច្ចសន្យា ៤​ឆ្នាំ​បន្ថែម​ជាមួយ Manchester United

2023/04/05 09:39:22 pm        85
​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​បិសាច​ក្រហម Manchester United, Luke Shaw បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី ៤ឆ្នាំ​បន្ថែមដែល​នឹង​រក្សា​រូបគេ​នៅ Old Trafford ដល់​ឆ្នាំ២០២៧​។ ឆ្លងតាម​កិច្ចសន្យា​នេះ​មានន័យថា ​កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​នឹង​រួម​រស់​ជាមួយ Manchester United ជាង​មួយ​ទសវត្សរ៍​តាំងពី​ផ្លាស់​ពី Southampton នៅ​ឆ្នាំ​២០១៤​។ ​​Luke Shaw មាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ខ្លួន​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Erik ten Hag ដោយ​បាន​បង្ហាញខ្លួន ៣៦​ប្រកួត​គ្រប់​ក្របខណ្ឌ រកបាន ១គ្រាប់ និង​បោះ​បញ្ជូន ៦លើក​។ ​​គិត​មក​ទល់​ពេល​នេះ Luke Shaw បង្ហាញខ្លួន​សរុប​ឱ្យ Manchester United បាន ២៤៩​ប្រកួត​ហើយ និង​ធ្លាប់​ឆ្លង​កាត់​ឧបសគ្គ​មួយ​ចំនួន​តាម​រយៈ​ការ​ផ្លាស់ប្តូរ​អ្នកចាត់ការ​កន្លងមក​។ ​Luke Shaw ធ្លាប់​ទទួលរង​ការរិះគន់​ពី​អតីត​អ្នកចាត់ការ Jose Mourinho ដែល​ទាមទារ​ឱ្យ​រូបគេ​អភិវឌ្ឍ​ខ្លួន និង​មិនសូវ​បាន​ចូល​លេង​ពេញលេញ​ឡើយ​ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​រូប​នេះ​។ ​​តែ​ក្រោយពី​ការ​មក​ដល់​របស់ Ole Gunnar Solskjaer និង​បន្ទាប់មក Erik ten Hag, Luke Shaw មាន​ឱកាស​ចូល​លេង​ទៀងទាត់​។ ​Luke Shaw ក៏​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ២៩​លើក​ផង​ដែរ និង​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Euro ដែល​អង់គ្លេស​ចាញ់​អ៊ីតាលី​ដោយ​បាល់ ១១ម៉ែត្រ​កាត់​សេចក្តី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ Fulham, Alexandar Mitrovic ត្រូវ​ពិន័យ ៨​ប្រកួត​រឿង​រុញ​អាជ្ញាកណ្តាល​

2023/04/05 09:19:14 pm        71
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Fulham, Alexandar Mitrovic ត្រូវបាន​ដាក់ពិន័យ ៨ប្រកួត​បន្ទាប់ពី​ការប៉ះទង្គិច​ជាមួយ​អាជ្ញាកណ្តាល Chris Kavanagh អំឡុង​ការប្រកួត FA Cup កាលពី​ខែ​មុន​។ ​​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ស៊ែ​ប​រូបនេះ​ទទួលបាន​កាត​ក្រហម​ អំឡុង​ការប្រកួត​ទល់នឹង Manchester United នៅ FA Cup ដែល​កាត​ក្រហម​ត្រូវ​ជាប់​ពិន័យ ៣ប្រកួត តែ​បូក​ទាំង ៣ប្រកួត​ទៀត​ពីបទ​ហិង្សា និង ២ប្រកួត​ទៀត​ពី​ការ​ប្រើពាក្យសំដី​មិន​សមរម្យ​លើ​អាជ្ញាកណ្តាល ដូច្នេះ​ត្រូវ​ជាប់​ពិន័យ​សរុប ៨ប្រកួត​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ Mitrovic ក៏ត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់ ៧៥០០០ផោន ស្រប​ពេលដែល​ក្លិប Fulham ក៏ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់ ៤០០០០ផោន​ផងដែរ​។​ ​​អ្នកចាត់ការ Fulham លោក Marco Silva ក៏ត្រូវ​ពិន័យ​មិនឱ្យ​ដឹកនាំ​ការប្រកួត ២ប្រកួត​ផងដែរ​បន្ទាប់ពី​ទទួលបាន​កាត​ក្រហម​អំឡុង​ការប្រកួត​ជាមួយគ្នា​នោះ​។​ ​លោក Marco Silva ក្រោយមក​កបាន​ចេញមុខ​សុំទោស​អាជ្ញាកណ្តាល Chris Kavanagh ផងដែរ និង​សោកស្តាយ​ចំពោះ​ទង្វើ​របស់ខ្លួន​កាលពី​ថ្ងៃទី១៩ ខែមីនា​នោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

FIFA ពិន័យ​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពែ​រូ​ពេញ​មួយជីវិត​ពាក់ព័ន្ធ​រឿង​ពុករលួយ​

2023/04/05 07:13:41 pm        83
​បាល់ទាត់៖ ​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បានសម្រេច​ដាក់ពិន័យ​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​ពែ​រូ​លោក Manuel Burga Seoane ពេញ​មួយជីវិត​មិនឱ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​បាល់ទាត់​ ដោយសារ​បញ្ហា​ពុករលួយ​ស៊ី​សំណូកសូកប៉ាន់​។ Seoane ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ពិន័យ​ចំនួន ១លាន​ហ្វ្រ​ង់​ស្វ៊ី​ស (១.១លាន​ដុល្លារ​អាមេរិក​) សម្រាប់​ការបំពាន​នៅក្នុង​ក្រមសីលធម៌​របស់ FIFA ទាក់ទង​នឹង​ជម្លោះ​ផលប្រយោជន៍ ការ​ស៊ី​សំណូក និង​អំពើពុករលួយ និង​ការផ្តល់ជូន និង​ទទួលយក​អំណោយ ឬ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។ ​FIFA បានឱ្យដឹងថា "​ការដាក់ទណ្ឌកម្ម​លើ​លោក Burga Seoane ធ្វើឡើង​បន្ទាប់ពី​ការសម្រេចចិត្ត​ពីមុន ​ដែល​បង្ហាញ​ដោយ​អង្គ​ជំនុំ​ជម្រះ​តុលាការ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៩"​។​ ​ការសម្រេចចិត្ត​នោះ​ត្រូវ​បាន​លុបចោល​ដោយ​តុលាការ​កីឡា (CAS) កាលពី​ខែ​មេសា​ឆ្នាំមុន ហើយ​បាន​បញ្ជូន​ទៅ​អង្គ​ជំនុំ​ជម្រះ​ស៊ើបអង្កេត​នៃ​គណៈកម្មាធិការ​សីលធម៌​ឯករាជ្យ​។​ FIFA ក៏បាន​ដាក់​ទណ្ឌកម្ម​លើ​លោក Bimo Wirjasoekarta ប្រធាន​ក្លឹប​ឥណ្ឌូនេស៊ី Tira Persikabo រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​រក​ឃើញ​ថា ​គាត់​មានទោស​ពីបទ "​ការ​គំរាម​កំហែង ការ​បង្ខិត​បង្ខំ និង​ការ​កេង​ប្រវ័ញ្ច​លើ​កីឡាករ​" ផង​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​នៅ​ទី​ម័​រ​ខាងកើត​កាន់តែ​មានគុណ​តម្លៃ​សម្រាប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​

2023/04/05 06:36:27 pm        404
​ស៊ីហ្គេម៖ ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ទីក្រុង Dili ប្រទេស​ទី​ម័​រ​ខាងកើតបានបញ្ចប់​ដោយ​ជោគជ័យ និង​កាន់តែ​មានគុណ​តម្លៃ​សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា បន្ទាប់ពី​ពិធី​ដង្ហែ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា​មាន​ថ្នាក់ដឹកនាំ​ជាច្រើន​ចូលរួម ពិសេស​វត្តមាន​ឯកឧត្តម Jose Ramos-Horta ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​ផងដែរ។​​ក្រោយពី​អនុញ្ញាត​ឲ្យ​ប្រតិភូ​កម្ពុជាចូលជួប​សម្ដែង​ការគួរសម និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅកាលពី​ម្សិលមិញ ឯកឧត្តម​ប្រធានាធិបតី​ទី​ម័​រ​ខាងកើតក៏បាន​អញ្ជើញ​ចូលរួម​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះដែរ ដោយ​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​កម្ពុជាដែល​បានរៀបចំ​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​លើ​ទឹកដី​ខ្លួន ហើយ​បាន​អញ្ជើញ​ប្រទេស​ទី​ម័​រ​ខាងកើត ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ក្រោយ​បញ្ចប់​ពិធី​ដង្ហែ​ដោយ​ជោគជ័យ ឯកឧត្តម ហោ សារុន បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​នៅ​ទីក្រុង Dili ដែលមាន​អ្នកចូលរួម​រហូតដល់​ជាង ៨០០​នាក់ ពិសេស​វត្តមាន​ប្រធានាធិបតី​ទី​ម័​រ មន្ដ្រីជាន់ខ្ពស់ មន្ដ្រី UN ឯកអគ្គរាជទូត​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​ទី​ម័​រ ដែល​ធ្វើ​ឲ្យ​ពិធី​នេះកាន់តែ​មានគុណ​តម្លៃ ក្នុង​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​​​ដោយឡែក​ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត ដែលមាន​និវេសនដ្ឋាន​នៅ​រដ្ឋធានី​ហ្សា​កាតាក៏បាន​បង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ ចំពោះ​ភាគី​ទី​ម័​រដែល​បានទទួល​បដិសណ្ឋារកិច្ច និង​សហការ​រៀបចំ​ពិធី​ដង្ហែ​នេះ​ប្រកបដោយ​ភាពរលូន។ ឯកឧត្តម​សង្ឃឹមថា តាមរយៈ​នេះនឹង​ជំរុញ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា​កាន់តែ​ទូលំទូលាយ​ថែមទៀត។​ ​ដោយឡែក​លោក Laurentino GUTERRES អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ទី​ម័​រ​ខាងកើត បាន​សម្ដែង​ការ​សេចក្ដី​រីករាយចំពោះ​វត្តមាន​ប្រតិភូ​កម្ពុជា និង​ព្រះ​អគ្គិ​ជ័យ​កីឡា​លើទឹកដី​ខ្លួន ដូច​ការលើកឡើង​រប​ស់​ឯកឧត្តម​ប្រធានាធិបតី​ទី​ម័​រ ហើយ​លោក​សង្ឃឹមថា បណ្ដា​ប្រទេស​ទាំងអស់នឹងចូលរួម​ទាំងអស់​គ្នា ដើម្បី​គាំទ្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជាឆ្ពោះទៅរក​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ដ្រ។​ ​​សូមបញ្ជាក់ថា ទី​ម័​រ​ខាងកើតគឺជា​ប្រទេស​ទី​៤ នៃ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បន្ទាប់ពី​ដង្ហែ​ចេញពី​ខេត្តសៀមរាបឆ្ពោះទៅ​រៀបចំ​នៅ​ប្រទេស​វៀតណាម​មុនគេ មុន​បន្ដទៅ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ីដែល​បានបញ្ចប់​ការរៀបចំ​ដោយ​ជោគជ័យ និង​ការគាំទ្រ​ខ្លាំង​ដូចគ្នា។ សម្រាប់​បេសកកម្ម​បន្ទាប់គឺ​ប្រតិភូ​កម្ពុជាដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ឥណ្ឌូនេស៊ី​វិញ​ម្ដង ដោយ​គ្រោង​នឹង​ចេញដំណើរ​ពី​ទីក្រុង Dili នា​ព្រឹក​ថ្ងៃទី​០៥ ខែមេសា​នេះ៕អត្ថបទ៖ លី ឈុន​ឡា

ប្រកួត​ទី​ពីរ​ក្នុង​តំណែង​របស់ Thomas Tuchel, Bayern Munich ធ្លាក់​ពី German Cup ត្រឹម​វគ្គ ៨ក្រុម

2023/04/05 06:09:37 pm        89
​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Freiburg បានធ្វើឱ្យ​មានរឿង​ភ្ញាក់ផ្អើល​បន្ទាប់ពី​ទំលាក់​ក្រុម​ជើងឯក ២០សម័យ Bayern Munich ដល់​ទឹកដី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ German Cup រឺ DFB Pokal​។ ​នេះ​ជា​បរាជ័យ​គួរឱ្យភ្ញាក់ផ្អើល​របស់ Bayern Munich ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Thomas Tuchel ជាការ​ប្រកួត​ទី​ពីរ​ក្នុង​តំណែង​។ ​ខ្សែការពារ Dayot Upamecano ជា​អ្នកបើក​ការនាំ​មុខមុន​ឱ្យ Bayern Munich នៅ​នាទី​ទី១៩ តែ Freiburg ក៏​តាម​ស្មើ​វិញ​ដោយ​បាល់​ស៊ុត​ពី​ចំងាយ​របស់ Nicols Hofler នាទី​ទី២៧​។ ​ការប្រកួត​ហៀបនឹង​ចប់​ទៅហើយ តែ​កំហុស​បាល់​ប៉ះ​ដៃ​របស់ Jamal Musiala ក្នុង​តំបន់​គ្រោះថ្នាក់​ធ្វើឱ្យ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ ១១ម៉ែត្រ​ទៅ Freiburg ដែល​ទាត់​សំរេច​ដោយ Lucas Holer នាទី​ទី៩០+៥​។ ​​សូមបញ្ជាក់ថា Bayern Munich ទើបតែ​ប្រកាស​តែងតាំង​អតីត​អ្នកចាត់ការ Chelsea, Thomas Tuchel កាលពី​សប្តាហ៍​មុន ហើយ​ភ្លាមនោះ Bayern Munich ទើប​យកឈ្នះ Dortmund ៤-២ កាល​ពី​ថ្ងៃ​សៅរ៍​នៅ Bundesliga​។ ​ធ្លាក់​ពី German Cup នៅពេលនេះ Bayern Munich នឹងត្រូវ​ជួប Manchester City សប្តាហ៍​ក្រោយ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ជើង​ទី១​។​ ​ដោយឡែក​សម្រាប់ Frankfurt ក៏បាន​កក់​កៅអី​នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​ក្រោយ​យកឈ្នះ Union Berlin ២-០ ដោយ​ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​បារាំង Randal Kolo Muani៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ ខណៈ Al Nassr ឈ្នះ Al Adalah ៥-០ លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត

2023/04/05 05:34:46 pm        124
​បាល់ទាត់៖ ​ប្រធាន​ក្រុម Cristiano Ronaldo រកបាន​ពីរ​គ្រាប់​ម្នាក់ឯង ខណៈដែល Al Nassr បាន​យកឈ្នះ​លើ​ក្រុម Al Adalah ៥-០ យប់មិញ​នេះ ដើម្បី​រំកិល​មួយ​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​នាំមុខ Al Ittihad នៅ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។​ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះបាន​បើក​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ ៥នាទី​មុន​ចប់​វគ្គ​ទី ១​។ Al Nassr កាន់តែ​ល្អ​នៅ​វគ្គ​ទី​ពីរ​ជាមួយនឹង​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត​របស់ Cristiano Ronaldo ក៏ដូចជា​ពីរ​គ្រាប់​ពី​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​លី​គ​គឺ Anderson Talisca និង​គ្រាប់​ទី​ប្រាំ​ដោយ​ខ្សែបម្រើ​ស្លាប Ayman Yahya​។​ ​ពីរ​គ្រាប់​នេះ​មានន័យថា Ronaldo មាន​សរុប ១១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩លើក​ក្នុង​លី​គ ខណៈដែល​មិត្ត​រួម​ក្រុម Anderson Talisca មាន ១៦គ្រាប់​ពី​ការបង្ហាញ​ខ្លួន ១៦ប្រកួត​ក្នុង​លី​គ​។ ​ឆ្លងកាត់ ២២ប្រកួត Al Nassr បន្ត​ឈរ​លេខ ២ មាន ៥២ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Al Ittihad ១ពិន្ទុ ខណៈ​លេខ ៣ Al Hilal មាន ៤៥ពិន្ទុ​តែ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ​

ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ចង់​ឲ្យ​វិនិយោ​គិន​ជប៉ុន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ជាជាង​ត្រឹម​ការ​ស្រលាញ់​

2023/04/05 05:11:44 pm        212
​បាល់ទាត់៖ លោក Akihiro Kato ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ចង់​ឃើញ​វិនិយោ​គិ​ន​ជប៉ុន​ដាក់​ទុន​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​រីក​ចម្រើន​កាន់តែ​ឆាប់រហ័ស ជាជាង​ការ​ពោល​ពាក្យ​ថា ស្រលាញ់​ប្រទេស​កម្ពុជា​តែមួយ​មុខ។ ​​ការ​លើក​ឡើង​រប​ស់បុ​រស​ជនជាតិ​ជប៉ុនដែល​រកស៊ី​នៅ​កម្ពុជា​រូបនេះ ស្របពេល​ឆ្នាំ​២០២៣ គឺជា​ខួប ៧០​ឆ្នាំនៃ​ទំនាក់ទំនង​កា​ទូត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន។ លោក​ថា ៧០​ឆ្នាំ​មកនេះទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ពិតជា​ល្អ​មែន​ទែន។ តែ​ក្នុងនាម​ពលរដ្ឋ​ជប៉ុន លោក​ចង់ឃើញ​វិនិយោគិ​ន​ជប៉ុនមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន ដើម្បី​ជំរុញ​មិត្តភាព​កាន់តែ​ស្អិតរ​មួត ក៏ដូចជា​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ។​ ​គួរ​ដឹងថា ក្រៅពី​មានមុខ​ជំនួញ​នៅ​កម្ពុជា លោក Akihiro Kato បាន​បង្កើត​ក្លិប​បាល់ទាត់​មួយដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ខេត្ដ​សៀមរាប។ ដើម្បី​រួមចំណែក​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះលោក​នឹង​សហការ​ជាមួយ​វិនិយោគិ​ន​ជប៉ុន​ផ្សេងៗ​ទៀត ដើម្បី​សាងសង់​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​មួយ​លើ​ផ្ទៃដី​ប្រមាណ ៥ហិកតានៅ​ជាយក្រុង​សៀមរាប។​​សូម​រំ​លឹកថា ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ មុន​ប្ដូរ​មូលដ្ឋាន​ទៅ​ខេត្តសៀមរាបនៅ​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​កីឡដ្ឋាន​មួយចំនួនបម្រើ​ឲ្យ​ការប្រកួត​របស់ខ្លួន មុន​ក្លិប​ប្រកាស​ត្រៀម​សាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នាពេល​ឆាប់ៗ​ខាងមុខ។ នេះ​គឺជា​ដំណឹង​ល្អ​មួយសម្រាប់​អ្នកគាំទ្រនៅ​ខេត្តសៀមរាប តែ​លោក Akihiro Kato ពុំទាន់​បញ្ជាក់​លម្អិត​ពី​ទីតាំង​ត្រូវ​សាងសង់​នោះទេ ដោយ​គ្រាន់តែ​អះ​អាង​ថាធ្វើដំណើរ​ប្រមាណ ១៥​នាទី​ប៉ុណ្ណោះ​ពី​កណ្ដាល​ក្រុង​សៀមរាប៕អត្ថបទ៖ លី ឈុន​ឡា

ថ្ងៃនេះ​បាល់ទាត់ និង​បាល់ទះ​កម្ពុជា​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម២០២៣ នឹង​ដឹង​គូប្រកួត​របស់​ខ្លួន​

2023/04/05 04:32:25 pm        217
ស៊ីហ្គេម៖ បាល់ទាត់ និង​បាល់ទះ​កម្ពុជាក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣​ នឹង​ដឹង​គូប្រកួត​របស់ខ្លួននៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៣​នេះ ខណៈដែល​អ្នកគាំទ្រ​កំពុង​ទន្ទឹងរង់ចាំ​។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម ២០២៣ បានឱ្យដឹងថា នៅ​ថ្ងៃទី​០៥ ខែមេសា​ ឆ្នាំ​២០២៣​នេះ គណៈ​កម្មាធិការ​នឹង​រៀបចំ​ការចាប់​ឆ្នោតបែងចែក​ពូ​ល ​សម្រាប់​ការប្រកួត​បាល់​ទា​ត់បុរ​ស​នារី និង​កីឡាបាល់ទះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ប្រភេទ​បាល់ទាត់​ក្នុង​ស៊ី​ហ្គេមមាន​ ១០​ប្រទេស​ចូលរួម អវត្តមាន​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម​។​ ​ស៊ី​ហ្គេម​លើក​ទី​៣១ ​នៅ​វៀតណាម ក្រុមបាល់ទាត់​កម្ពុជាស្ថិតនៅ​ពូ​ល B រួមជាមួយ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ ហើយ​៤​ប្រកួត​កម្ពុជាឈ្នះ​១ ស្មើ​១ និង​ចាញ់​២​។ ចំនែក​បាល់ទាត់​នារី​ស្ថិតនៅ​ពូ​ល A ជាមួយ​វៀតណាម និង​ហ្វីលីពីន​។ ក្រុមបាល់ទាត់​កម្ពុជាធ្វើ​បានល្អ​បំផុតនៅ​ហ្វីលីពីន​នា​ឆ្នាំ​២០១៩ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​បាល់​កាត់សេចក្តី​ ១១​ម៉ែត្រជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​។​ ​ថ្មីៗ​នេះ​ជាការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើទឹក​ដី​ខ្លួនឯង ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ២២​ឆ្នាំបាន​ចូលរួម​ប្រកួត​ពានរង្វាន់ Merlion Cup ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី ២​ទល់នឹង​១​។​ ​ចំនែក​បាល់ទះស៊ី​ហ្គេម ២០២១ កម្ពុជា​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ក្រោយ​ឈ្នះ​ថៃ ៣​សិត​ទល់នឹង​២ បន្ទាប់ពី​ឈ្នះ​ហ្វីលីពីន ៣​ទល់នឹង​១ និង​ចាញ់​ថៃ ២​ទល់នឹង​៣ ក្នុង​ពូ​ល B​។ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ស៊ី​ហ្គេម​២០២៣​ នេះ បាល់ទះ​កម្ពុជាបានធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាច្រើន​ ដូចជា​ប្រកួត​ជាមួយ​សិង្ហ​បុរី គុយបា បារាំង ហើយពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែមីនា ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាបាន​ប្រកួត​ពាន​មិត្តភាព​បី​ប្រទេស កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២​។ ប្រកួត​ស៊ី​ហ្គេម​ដែល​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​០៣ ខែឧសភាតទៅ បាល់ទះ​ក្នុង​សាលបុរស​មាន​ក្រុម​ចូលរួម​ ៧​ប្រទេស នារី​ ៨​ប្រទេស និង​ឆ្នេរ​ខ្សាច់​ ៩​ប្រទេស​៕

កីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយមាស និងប្រាក់

2023/04/05 12:58:15 am        462
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ចំនួន៣នាក់ ជំនាញគុនល្បុក្កតោ​របស់កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ នៅ​រាជធានីភ្នំពេញ ទទួលបានមេដាយមាស ចំនួន ២គ្រឿង និងប្រាក់ ចំនួន ១គ្រឿង។គួរបញ្ជាក់ថា កកីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ជជំនាញគុនល្បុក្កតោរបស់កងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន១២នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូច ថ្មើរ ជើងលេខ៥១ ដែលកំពុងជំរុញការហ្វឹកហាត់ ដោយយក​ចិត្តទុកដាក់ និងអស់ពីសមត្ថភាព ដើម្បីត្រៀមខ្លួនចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ី ហ្គេម លើកទី៣២ នាខែឧសភាខាងមុខ ដែល​ជាមោទនភាព​សម្រាប់ប្រជាជនកម្ពុជាទាំងមូល៕ អត្ថបទ ៖ ឧត្ដម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំបន់មួយចំនួននៅប្រទេសជប៉ុនប្រឈមកម្តៅខ្លាំង រួមទាំងតំបន់រងគ្រោះដោយរញ្ជួយដី
07/31/2026 04:07 PM
អ៊ីតាលី អាចផ្អាកកិច្ចព្រមព្រៀងតំបន់ Schengen ជាមួយអេស្ប៉ាញ ក្រោយជនអន្តោប្រវេសន៍សម្រុកឆ្លងកាត់
07/31/2026 04:07 PM
រដ្ឋាភិបាលនេប៉ាល់ ដាក់បម្រាមគោចរ ខណៈភាពតានតឹងរវាងសហគមន៍កើនឡើង
07/31/2026 04:07 PM
រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈម MSMEs ដើម្បីកែលម្អបរិយាកាសធុរកិច្ច
07/31/2026 04:07 PM
មនុស្ស៩នាក់ស្លាប់ និងច្រើននាក់រងរបួស បន្ទាប់ពីអគារកម្ពស់ច្រើនជាន់បាក់រលំនៅឥណ្ឌា
07/31/2026 04:07 PM
អ្នកតាំងលំនៅឋានអ៊ីស្រាអែល ដែលត្រូវបានការពារដោយអ៊ីស្រាអែល សម្រុកចូលក្រុង Tal តំបន់West Bank
07/31/2026 04:07 PM
មនុស្ស ៣៤នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅតំបន់ភាគខាងត្បូងប៉ាគីស្ថាន
07/31/2026 04:07 PM
បេសកជន៖ រុស្ស៊ីទទូចឲ្យអូទ្រីសដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទិដ្ឋាការការទូត
07/31/2026 04:07 PM
កម្ពុជាបើក"យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល"
07/31/2026 04:07 PM
ក្រុម​ហាម៉ាសបញ្ជាក់​ថា គ្មានការរំសាយអាវុធ មុនពេល​អ៊ីស្រាអែលដកទ័ពចេញពីតំបន់​ហ្កាហ្សាទេ
07/31/2026 04:07 PM