Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ឧត្តរមានជ័យ និងបាត់ដំបងបើកការប្រកួតពានសម្តេច ឈ្នះរៀងខ្លួន

2023/04/05 12:52:26 am        86
ប៉ៃលិន ៖ ក្រុមបាល់ទាត់តំណាងខេត្តប៉ៃលិនសូហ្វីយ៉ា បើកការប្រកួតពូល C កីឡាបាល់ទាត់ពានរង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ពានថ្នាក់ខេត្តដោយធ្វើមិនបានល្អនោះទេ ចាញ់ក្រុមភ្ញៀវ ខេត្តឧត្តរមានជ័យ ០ទល់នឹង២ នៅវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ជំនួបនេះតង់ទី១ ក្រុមភ្ញៀវឧត្តរមានជ័យដាក់សម្ពាធច្រើនទៅលើម្ចាស់ផ្ទះ រហូតដល់នាទីទី៣៧ ឧត្តរមានជ័យ​ផ្តើមនាំ​មុខដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រ ដែលធ្វើបានសម្រេចដោយកីឡាករម្ចាស់អាវលេខ៧ ជា គ្រីត។នៅតង់ទី២ ឧត្តរមានជ័យនៅតែមានប្រៀបជាងខេត្តម្ចាស់ផ្ទះប៉ៃលិន ហើយនាំមុខបន្ថែមមួយគ្រាប់ទៀត ធ្វើបានសម្រេច​ដោយកីឡាករដូរចូល សួង ស៊ីថា នៅនាទីទី៦៥។នាទីដែលនៅសេសសល់ ប៉ៃលិនដាកសម្ពាធម្តងម្កាលដែរ ខណៈឧត្តរមានជ័យបន្ថែមសម្ពាធ ប៉ុន្តែគ្មានគ្រាប់​បាល់​បន្ថែមនោះទេ។ចប់ការប្រកួត ខេត្តឧត្តរមានជ័យ ឈ្នះប៉ៃលិន ២ទល់នឹង០ ហើយមានបីពិន្ទុក្នុងដៃសម្រាប់ថ្ងៃបើកឆាកក្នុងពូល C។ថ្ងៃជាមួយគ្នានោះដែរ យុវជនខេត្តបាត់ដំបងឈ្នះខេត្តបន្ទាយមានជ័យ ២ទល់នឹង១។ នាទីទី២៦ កីឡាករ ទូច គឹមឆាយ រកគ្រាប់បាល់នាំមុខឱ្យម្ចាស់ផ្ទះបាត់ដំបង ប៉ុន្តែ នាទីទី៥៧ កីឡាករ វុត ដេវិត ស៊ុតបញ្ចូលទីឱ្យ បន្ទាយមានជ័យតាមស្មើ ១ទល់នឹង១។ ៤នាទីមុនចប់ការប្រកួតកីឡា សាវុធ សុជា រកគ្រាប់ជ័យជំនះឱ្យបាត់ដំបង ឈ្នះ២ទល់១។បាល់ទាត់ពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្ត២០២៣ នឹងដំណើរការដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈពានថ្នាក់ជាតិ​លេងនៅឆ្នាំ២០២៤៕

Brooks Koepka គ្រង​ជើងឯក​វាយកូនគោល LIV Golf Orlando

2023/04/04 06:18:53 pm        130
​វាយកូនគោល៖ ​កីឡាករ​វាយកូនគោល​អាមេរិក Brooks Koepka បានក្លាយ​ជា​ជើង​ឯកនៃ​ការប្រកួត​កម្មវិធី LIV Golf Orlando ចុង​សប្តាហ៍​កន្លងទៅ​ក្រោយ​ឈ្នះ​ការប្រកួត​ថ្ងៃ​ចុងក្រោយ​ត្រឹម ១ស្ត្រូ​ក​ពី​អ្នក​លេខ២​។ ​ការប្រកួត​នៅ​ទីលាន​វាយកូនគោល Orange County National ទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក Brooks Koepka ធ្វើបាន​នៅ​ថ្ងៃ​ចុងក្រោយ ៣អាន់​ឌើ​ផា និង​បញ្ចប់​ការប្រកួត​ទាំងស្រុង ១៥អាន់​ឌើ​ផា​ឈ្នះ​អ្នក​លេខ២ យ៉ាង​ប្រកៀក​ប្រកិត​ត្រឹម ១ស្ត្រូ​ក​គឺ​កីឡាករ​កូ​ឡុំ​ប៊ី Sebastian Munoz ដែល​ធ្វើបាន​នៅ​ថ្ងៃ​ចុងក្រោយ​ត្រឹម ១អាន់​ឌើ​ផា សរុប​រួម ១៤អាន់​ឌើ​ផា​។ ​Brooks Koepka គឺជា​កីឡា​ករទី១ ដែល​ឈ្នះ​ជើងឯក ២កម្មវិធី​នៅក្នុង​ក្របខណ្ឌ LIV Golf Series ក្រោម​ការវិនិយោគ​រប​ស់អា​រ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពី​ឈ្នះ​ជើងឯក​ទី១ នៅ​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែតុលា​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Shaun Murphy ឈ្នះ Kyren Wilson គ្រង​ជើងឯក​ស្នូកឃ័រ Tour Championship

2023/04/04 05:35:01 pm        87
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Shaun Murphy បាន​គ្រង​ជើងឯក​ការប្រកួត​ពានរង្វាន់ Tour Championship ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ Kyren Wilson នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​នេះ​ជា​ពាន​លំដាប់ Ranking ទី​ពីរ​សម្រាប់​កីឡាករ​វ័យ ៤០ឆ្នាំ​រូបនេះ​នៅក្នុង​ឆ្នាំ២០២៣ នេះ បន្ទាប់ពី​ឈ្នះ​ជើងឯក Players Championship កាលពី​ខែកុម្ភៈ​ម្តង​រួចមកហើយ​។ ​Shaun Murphy បាន​យកឈ្នះ Kyren Wilson ដោយ​លទ្ធផល ១០-៧ហ្វ្រេ​ម​ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់រង្វាន់ ១៥០.០០០ផោន​។ ​​សូមបញ្ជាក់ថា Tour Championship មាន​កីឡាករ​ចូលរួម​ត្រឹម ៨នាក់​ប៉ុណ្ណោះ ដែល ៨នាក់​នេះ​កំណត់ដោយ​ពិន្ទុ Ranking នៃ Tournament ផ្សេងៗ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Snooker Tour ក្នុង​ឆ្នាំ២០២៣ នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ត្រឹម ១ឆ្នាំ​ក្លិប​នៅ Premier League ចំណាយលុយ​ជាង ៣០០លាន​ផោន​គ្រាន់តែ​លើ​ភ្នាក់ងារ​

2023/04/04 04:59:27 pm        78
​បាល់ទាត់៖ ​ក្លិប​នៅ​ក្របខណ្ឌ English Premier League បាន​ចំណាយលុយ​ប្រមាណ ៣២០លាន​ផោន​ក្នុង​មួយឆ្នាំ​ចុងក្រោយ​គិតពី​ថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០២២ ដល់​ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៣ នេះ​គ្រាន់តែ​ទៅលើ​ភ្នាក់ងារ​ទិញដូរ​កីឡាករ នេះ​បើតាម​ការបង្ហាញ​ទិន្ន​ន័យ​ដែល​ប្រមូល​ដោយ FA​។​​ការចំណាយ​នេះ​បាន​កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ពី ២៧៦.៦លាន​ផោន​មក ៣១៨.២លាន​ផោន​។ ​Manchester City បាន​ចំណាយលុយ​ខ្ពស់បំផុត ៥១.៥៦លាន​ផោន ដែល​រួមមាន​ទាំង​ការនាំយក​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haa​la​nd​។ ​City បាន​ចាយលុយ ៥១.២លាន​ផោន​លើ​ការផ្តាច់​កិច្ចសន្យា​របស់ Haaland ជាមួយ Dortmund​។​ ​​Chelsea ក៏មាន​ការចំណាយ​គួរកត់សំគាល់​ដែរ​ក្នុងការ​នាំយក​កីឡាករ ១៥នាក់ បូករួម​ទាំង​កីឡាករ​ខ្ចី​ជើង​សរុប ៤៣.១៦លាន​ផោន តាម​ពីក្រោយ​ដោយ Liverpool ចំណាយ​អស់ ៣៣.៦៩លាន​ផោន និង Manchester United ២៤.៧៣លាន​ផោន​។​​ចំណែកឯ Nottingham Forest ដែល​ទិញ​កីឡាករ​ច្រើនជាងគេ​នោះ បែ​ជា​ចំណាយលុយ​តិចជាងគេ​វិញ​ទៅលើ​ភ្នាក់ងារ​ត្រឹម ៤.៣៥លាន​ផោន​ប៉ុណ្ណោះ​។ ​​ការចំណាយ​ដែល​កត់ត្រា​ដោយ FA នេះ​ឃើញថា​ មានការ​ហក់​ឡើង​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ការចំណាយ​ក្រោយ ៤៧លាន​ផោន​ប៉ុណ្ណោះ​កាលពី​រដូវ​កាល ២០១៥-១៦៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​បញ្ច​សិលា​កម្ពុជាអរគុណ​ប្រតិភូ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា ដែល​ឆ្លៀតពេល​ចុះសួរសុខទុក្ខ​ដល់​រដ្ឋធានី​ហ្សា​កាតា​

2023/04/04 04:24:49 pm        257
​​បញ្ច​សិលា៖ គ្រូបង្វឹក ក៏ដូចជា​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​កីឡា​បញ្ច​សិលានៅ​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​ ​បាន​ថ្លែងអំណរគុណ និង​រីករាយ​ជាខ្លាំង បន្ទាប់ពី​ប្រតិភូ​ពិសេស​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដែល​ដឹកនាំ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដោយផ្ទាល់ដល់​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​បញ្ច​សិលា នៃ​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​នេះ​បើតាម​ការលើកឡើង​រប​ស់លោក សាន អង្គររាជ​វ័​ន្ធ គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ និង​ជា​គ្រូបង្វឹក​កីឡា​បញ្ច​សិលា ដែល​កំពុង​ដឹកនាំ​កីឡាករ​-​កីឡាការិនី​ម្ពុ​ជាហ្វឹកហាត់​ផ្ទាល់​នៅ​រដ្ឋធានី​ហ្សា​កាតា បន្ទាប់ពី​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស​ CAMSOC ​អមដំណើរ​ដោយ​លោក​បណ្ឌិត សេង ប៊ុន​សុង ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អ្នកដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជាទៅ​ហ្វឹកហាត់​នៅ​ឥណ្ឌូនេស៊ី បាន​ឆ្លៀត​ពេលមុន​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាចុះសួរសុខទុក្ខ​កីឡាករ​-​កីឡាការិនីកាលពី​ថ្ងៃទី​០១ ខែមេសា​កន្លងទៅ។​ ​លោក សាន អង្គររាជ​វ័​ន្ធ បានចាត់ទុក​ការ​ឆ្លៀតពេល​ដ៏​មានតម្លៃ​របស់​ប្រតិភូ​កម្ពុជា អញ្ជើញ​សួរសុខទុក្ខ​កីឡាករ​-​កីឡាការិនី​នេះគឺជា​ការលើកទឹកចិត្ត​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការហ្វឹកហាត់ និង​កាន់តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានាពេលខាងមុខ។​ ​គួរ​ដឹងថា ឯកឧត្តម ហោ សារុន និង​លោក​បណ្ឌិត សេង ប៊ុន​សុង បាន​ដឹកនាំ​ប្រតិភូ​កម្ពុជាចុះសួរសុខទុក្ខ​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ និង​បញ្ច​សិលា​កម្ពុជានៅ​រដ្ឋធានី​ហ្សា​កាតា មុន​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាកាលពី​ថ្ងៃទី​០១ ខែមេសា។ ចំពោះ​ការបោះ​ជំរំ​ហ្វឹកហាត់​របស់​ក្រុមកីឡា​កីឡាករ​-​កីឡាការិនី​កម្ពុជារយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ កើត​ឡើង​ក្រោយ​មានការ​ចុះ​អនុស្សារណ​យោគយល់​គ្នារវាង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ជាមួយ​ឯកឧត្តម ប្រា​ប៊ូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​អន្តរជាតិ ដោយមាន​ការគាំទ្រ​ពេញទំហឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ខែមិថុនា ឆ្នាំ​២០២២។​ ​ជាមួយ​ការបោះ​ជំរំ​នេះ កម្ពុជា​បាន​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ៣៣​នាក់ដើម្បី​ទៅ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ដល់​កីឡាករ​-​កីឡាការិនី​បញ្ច​សិលា​ឥណ្ឌូនេស៊ី​ផង និង​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជាទៅ​ហ្វឹកហាត់​កីឡា​បញ្ច​សិលា​របស់​ឥណ្ឌូនេស៊ី​ផង ដើម្បី​ពង្រឹងសមត្ថភាព​រៀងៗ​ខ្លួនត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធានាធិបតីទីម័រ ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកម្ពុជា និងវត្តមានព្រះអគ្គិជ័យកីឡា

2023/04/03 10:44:45 pm        118
ភ្នំពេញ ៖ ឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅថ្ងៃទី០៣ ខែមេសានេះ បានអនុញ្ញាតឲ្យ​ប្រតិភូ​​ដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសជនពិសេស អមដំណើរដោយឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជ​ទូតកម្ពុជា ប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា ចូលជួបសម្ដែងការគួរសម​នៅវិមាន​ប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីប្រតិភូកម្ពុជា បាននាំព្រះអគ្គិជ័យកីឡា ទៅដល់ទីក្រុង Dili នៅរសៀល​ថ្ងៃច័ន្ទនេះ ។ថ្លែងក្នុងជំនួបសម្ដែងការគួរសមនោះ ឯកឧត្តម Jose Ramos-Horta បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ត​មាន​ប្រតិភូ ក៏ដូចជាវត្តមានព្រះអគ្គិជ័យកីឡា នៅប្រទេសទីម័រខាងកើត ហើយក៏អបអរសាទរប្រទេសកម្ពុជា ដែល​ត្រៀម​ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូង ក្នុងឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ ។បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីភាព ក៏បានរំឮកពីទំនាក់ទំនងដ៏ល្អរវាងទីម័រខាងកើត និងកម្ពុជា ពិសេស​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ​គាំទ្រ​ប្រទេសទីម័រ​ខាងកើត​រហូតមក ។ឯកឧត្តមបានគូសបញ្ជាក់ថា ទីម័រខាងកើត តែងតែចូលរួមការប្រកួតនានា ក្នុងតំបន់អាស៊ាន ទោះបី​ពុំសូវ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ។ ដូច្នេះឯកឧត្តមបានថ្លែងអំណរគុណប្រតិភូកម្ពុជា ដែលបានដឹកនាំព្រអគ្គិជ័យកីឡា និង​ភ្លើង​គប់​កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅដង្ហែទីក្រុង Dili ហើយទីម័រខាងកើត ក៏ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួម​ប្រកួត​ព្រឹត្តិការណ៍កីឡាប្រចាំតំបន់នៅកម្ពុជានាពេលខាងមុខផងដែរ ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ហោ សារុន បានថ្លែងអំណរគុណឯកឧត្តម Jose Ramos-Horta ដែល​អនុញ្ញាត​ឲ្យប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសម និងទទួលបដិសណ្ឋារកិច្ចយ៉ាងល្អ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទីម័រខាងកើត គឺជាប្រទេសទី៤ ដែលព្រះអគ្គិជ័យកីឡា ត្រូវដង្ហែឆ្លងកាត់ បន្ទាប់ពីព្រះរាជពិធីសុំភ្លើង និងព្រះរាជពិធី​ប្រោយព្រះរាជទានព្រះអគ្គិជ័យកីឡា ដល់ភ្លើងគប់ ក្រោមព្រះរាជវត្តមាន​ដ៏ខ្ពង់ខ្ពស់បំផុតរបស់​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ដោយផ្ដើមពីខេត្តសៀមរាប បន្ដ​ដំណើរទៅប្រទេសវៀតណាមមុនគេ មុនបន្ដទៅហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត ដែលត្រូវរៀបចំ​ពិធីដង្ហែ​នាព្រឹកថ្ងៃទី០៤ ខែមេសាស្អែកនេះ ។ឯកឧត្តមបេសកជនពិសេស បានបន្ដថា មកទល់ពេលកម្ពុជា បានត្រៀមខ្លួនរួចរាល់ សម្រាប់ការត្រៀមរៀប​ចំការប្រកួត​កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការត្រៀមទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិក ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍លើកដំបូង បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។សូមបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Dili ប្រទេសទីម័រខាងកើត នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០៤ ខែមេសាស្អែក ដោយគ្រោងនឹងមានមន្ដ្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំ​ជាច្រើនចូលរួម ពិសេសក៏នឹងមានវត្តមានឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ចូលរួមពិធីដង្ហែ និងរត់កាន់ភ្លើងគប់អបអរសាទរកម្មវិធីដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ ៕អត្ថបទ​៖លី ឈុនឡា

៤​ឆ្នាំ​បានបញ្ចប់ Leicester City ចែកផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ Brendan Rodgers ហើយ

2023/04/03 10:09:58 pm        100
​បាល់ទាត់៖ ​ក្រុម​ជើងឯក Premier League ឆ្នាំ២០១៦ Leicester City បាន​ឈានដល់​ផ្លូវបំបែក​ជាមួយ​អ្នកចាត់ការ Brendan Rodgers ហើយក្រោយ​ចាញ់ Crystal Palace ២-១ កាលពី​ថ្ងៃ​សៅរ៍​។ ​នោះ​ជា​បរាជ័យ​ទី៥ ក្នុងចំណោម ៦ប្រកួត​ចុងក្រោយ​ដែល​ធ្វើឱ្យ Leicester ធ្លាក់​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​។ ​លោក Brendan Rodgers ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ Leicester កាលពី​ខែកុម្ភៈ ​ឆ្នាំ​២០១៩ និង​ធ្លាប់​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក FA Cup នៅ​ឆ្នាំ២០២១​។ ​ប្រធាន​ក្លិប Leicester ជនជាតិ​ថៃ​លោក Aiyawatt Srivaddhanaprabha បាន​ឱ្យដឹង​ថា ការ​សម្រេច​បញ្ចប់​តំណែង​លោក Rodgers ពិតជា​រឿង​ខកចិត្ត​មួយ តែ​លទ្ធផល​រដូវ​កាល​នេះ​ស្ថិត​ក្រោម​អ្វីដែល​ក្លិប​រំពឹងទុក​ឆ្ងាយ​។ ​រំលឹក​ថា ​បុរស​វ័យ ៥០​ឆ្នាំ​រូប​នេះ​ធ្លាប់​ដឹកនាំ Leicester City បាន​លេខ៥ ពីរ​លើក​នៅ Premier League ក្នុង​តំណែង និង​យកឈ្នះ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន FA Cup នៅ​ឆ្នាំ២០២១​។ ​Leicester City នៅ​ពេល​នេះ​ឈរ​លេខ ១៩ មាន​ត្រឹម ២៥ពិន្ទុ​ក្រោយ ២៨ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea សម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ Graham Potter ក្រោយ​ចាញ់ Aston Villa

2023/04/03 09:47:47 pm        89
​បាល់ទាត់៖ ​ក្លិប​​តោ​ខៀវ Chelsea បានសម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ Graham Potter ហើយ​ក្រោយ​ដឹកនាំ​ក្រុម​បាន​ត្រឹម ៧ខែ និង​ចុងក្រោយ​បំផុត​ចាញ់ Aston Villa ២-០ ក្នុងផ្ទះ​ខ្លួនឯង​កាលពី​ថ្ងៃ​សៅរ៍​។ ​​នេះ​ជា​បរាជ័យ​លើក​ទី១១ ក្នុងចំណោម ៣១ប្រកួត​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​រូបនេះ ​តាំងពី​មក​ជំនួស​តំណែង​លោក Thomas Tuchel កាលពី​ថ្ងៃទី៨ ខែកញ្ញា​។ ​​Chelsea នៅពេលនេះ​បាន​ធ្លាក់​មកដល់​លេខ ១១ នៅ Premier League ១២ពិន្ទុ​តាម​ពីក្រោយ​តំបន់ Top4 ទោះបី​បាន​ចំណាយលុយ ៥៥០លាន​ផោន​ទិញ​កីឡាករ​រដូវ​កាល​នេះ​ក្តី​។ ​​លោក Bruno Saltor ដែល​ធ្លាប់​ធ្វើការ​ជាមួយ Potter នៅ Brighton នឹង​ឡើងមក​កាន់តំណែង​ដឹកនាំ​ក្រុមបណ្តោះអាសន្ន​។ ​​បន្ទាប់ពី​ចាញ់ Aston Villa កាលពី​ថ្ងៃ​សៅរ៍ Chelsea នឹងត្រូវ​ជួប Liverpool យប់​ស្អែក​នៅ Premier League មុនពេល​ជួប Real Madrid ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League នៅ​ថ្ងៃទី១២ ខែមេសា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Max Verstappen ឈ្នះ​ការប្រណាំង F1 នៅ​អូស្ត្រាលី​ដែល​បញ្ចប់​ពីក្រោយ​រថយន្ត​សុវត្ថិភាព​

2023/04/03 09:23:09 pm        80
​ប្រណាំង​រថយន្ត៖ ​ជើងឯក​ពិភពលោក ២សម័យ Max Verstappen បាន​ប្រជែង​ឈ្នះ​ការប្រណាំង F1 នៅ​ទឹកដី​អូស្ត្រាលី​កាលពី​ថ្ងៃអាទិត្យ​ដែល​បញ្ចប់​នៅ​ពីក្រោយ​រថយន្ត​សុវត្ថិភាព ​ក្រោយ​មាន​ទង់​ក្រហម​ដល់​ទៅ ៣លើក និង ២លើក​នៅ​ពេល​ជិត​ចប់​ការប្រកួត​។​ ​​កីឡាករ​ហូ​ឡង់​របស់​ក្រុម Red Bull, Max Verstappen បាន​នាំមុខ​កីឡាករ​អង់គ្លេស Lewis Hamilton និង​កីឡាករ​អេ​ស្ប៉ា​ញ Fernando Alonso នៅពេល​សល់​ប៉ុន្មាន​ជុំ​ចុងក្រោយ មុន​ពេលដែល​កីឡាករ​ដា​ណឺ​ម៉ាក Kevin Magnussen បើកបរ​រថយន្ត Haas របស់ខ្លួន​ប៉ះ​នឹង​ជញ្ជាំង​ធ្វើឱ្យមាន​បំណែក​ជាច្រើន​នៅលើ​ទីលាន និង​ឈានដល់​ការលើក​ទង់​ក្រហម​ផ្អាក​ការប្រកួត​។ ​​ចាប់ផ្តើម​ឡើងវិញ​ក៏មាន​ការប៉ះទង្គិច​គ្នា​ម្តងទៀត​ កីឡាករ​របស់​ក្រុម Alpine ទាំងពីរ​នាក់ Pierre Gasly និង Esteban Ocon ក៏​ប៉ះទង្គិច​គ្នាឯង​ដែល​ធ្វើឱ្យ​ការប្រកួត​ឈានដល់​មាន​ទង់​ក្រហម​ជា​លើក​ទី៣​។ ​​ការប្រកួត​នៅសល់តែ ១ជុំ​ធ្វើឱ្យ​គណៈកម្មការ​បច្ចេកទេស​សម្រេច​ឱ្យ​ការប្រកួត​បញ្ចប់​ នៅ​ពីក្រោយ​រថយន្ត​សុវត្ថិភាព​តែម្តង​ដែល​ធ្វើឱ្យ Max Verstappen ឈ្នះ​លើក​ទី២ រដូវ​កាល​នេះ តាម​ពីក្រោយ​ដោយ Lewis Hamilton និង Fernando Alonso ពោល​គឺមាន​រថយន្ត​តែ ១២ ប៉ុណ្ណោះ​បញ្ចប់​ការប្រកួត​ក្នុងចំណោម ២០គ្រឿង​។ ​​Max Verstappen នៅពេលនេះ​មាន ៦៩ពិន្ទុ ១៥ពិន្ទុ​ពីលើ​មិត្ត​រួម​ក្រុម Sergio Perez និង​លេខ៣ Fernando Alonso មាន ៤៥ពិន្ទុ​។ ​ទីលាន​បន្ទាប់ Formula One នឹង​បន្ត​ទៅដល់​ទឹកដី​អឺរ៉ុប​លើទឹក​ដី​អា​ស៊ែ​បៃ​សង់​នៅ​ថ្ងៃទី៣០ ចុងខែ​មេសា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Daniil Medvedev យកឈ្នះ Jannik Sinner លើក​ពាន Miami Open ជា​ពាន​ទី៤ ក្នុងឆ្នាំនេះ

2023/04/03 07:18:08 pm        165
វាយកូនបាល់៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក​សញ្ជាតិ​រុស្ស៊ី Daniil Medvedev បាន​គ្រង​ជើងឯក Miami Open នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង ​ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីតាលី Jannik Sinner នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​កីឡាករ​រុស្ស៊ី​ដែល​កំពុង​លេចធ្លោ​ខ្លាំង​ក្នុង​ឆ្នាំ២០២៣ នេះ​រកបាន Breakpoint ពីរលើក​ក្នុង​សិត​ដំបូង មុន​ពេល​យកឈ្នះ​សរុប​លទ្ធផល ៧-៥ និង ៦-៣​។ ​នេះ​ជា​ពាន​ទី៥ នៅក្នុង​ក្របខណ្ឌ Masters 1000 ក្នុង​អាជីព​របស់ Medvedev និង​ជា​ពាន ATP លើក​ទី ៤ គិតតែ​ក្នុង​ឆ្នាំ ២០២៣ នេះ​ក្រោយ​គ្រង​ជើងឯក​នៅ Dubai, Doha និង Rotterdam​។ ​ចំណែក​កីឡាករ​អ៊ីតាលី Jannik Sinner មុន​ឡើង​មកដល់​វគ្គ​នេះ​បាន​ទំលាក់​កីឡាករ​លេខ ១ ពិភពលោក Carlos Alcaraz នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​មិនអាច​បន្ត​រឿង​ភ្ញាក់ផ្អើល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។ ​​ដោយឡែក​សម្រាប់​ការប្រកួត​ផ្នែក​នារី​វិញ ជើងឯក Miami Open បាន​ទៅ​កីឡាការិនី​ឆែក Petra Kvitova ដោយបាន​យកឈ្នះ Elena Rybakina នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​កីឡាការិនី​វ័យ ៣៣ឆ្នាំ Petra Kvitova បាន​យកឈ្នះ​អតីត​ជើងឯក Wimbledon, Rybakina ដោយ​លទ្ធផល ៧-៦(១៦-១៤) និង ៦-២​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Kvitova ឡើងមក​លំដាប់ Top10 វិញ​ជា​លើកដំបូង​តាំងពី​ខែកញ្ញា​ឆ្នាំ២០២១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក និងចិន លេច​ឡើង​នូវ​ភាពតាន​តឹង​ ជុំវិញបញ្ហា​នានា​ មុនដំណើរទស្សនកិច្ចរបស់លោក Xi នៅខែកញ្ញា
07/31/2026 05:07 PM
លោក Trump ចុះហត្ថលេខាលើក្រឹត្យ ស្តីពីការរឹតបន្តឹងការនាំចេញ ដើម្បីរក្សារ៉ែសំខាន់ៗ
07/31/2026 05:07 PM
អ្នករាយការណ៍ពិសេស UN ៖ ជនភៀសសឹកកម្ពុជាគួរត្រូវបានត្រឡប់ទៅភូមិឋានវិញដោយគ្មានការរារាំង
07/31/2026 05:07 PM
ច្រកចេញចូលតែមួយស្រុករំដួលខេត្ត ស្វាយរៀងផ្ដល់សេវាសាធារណៈជូនពលរដ្ឋមុនថ្ងៃកំណត់
07/31/2026 05:07 PM
​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ក្រើន​​រំលឹក​​សមភាគីអឺរ៉ុប ជុំវិញការ​ព្រម​ឱ្យ​អាមេរិក​ប្រើប្រាស់មូលដ្ឋានទ័ពធ្វើ​ប្រតិបត្តិការ
07/31/2026 05:07 PM
ទឹកជ្រោះ Iguazu ធ្លាក់ខ្លាំងយ៉ាងគំហក់ ពេលដែលកម្រិតទឹកទន្លេឡើងនៅអាមេរិកខាងត្បូង
07/31/2026 05:07 PM
គុយបានិយាយថា កំណែទម្រង់សេដ្ឋកិច្ចគឺជាជម្រើសអធិបតេយ្យភាព មិនមែនជាការឆ្លើយតបនឹងសម្ពាធ អាមេរិកទេ
07/31/2026 05:07 PM
ការវាយប្រហារយានដ្រូនបង្កអគ្គិភ័យនៅរោងចក្រថាមពលនៅតំបន់ Volgograd របស់រុស្ស៊ី
07/31/2026 04:07 PM
យោធាអេស្ប៉ាញ ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Ceuta ខណៈការកញ្រ្ជោលឡើងចំនួនជនអន្តោប្រវេសន៍
07/31/2026 04:07 PM
អ្នកការទូតរុស្ស៊ី៖ ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងសមុទ្រខ្មៅ បង្កក្តីបារម្ភយ៉ាងខ្លាំង
07/31/2026 04:07 PM