Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កីឡាករ​លោតទឹក​អ៊ុយ​ក្រែ​ន​នឹង​ពហិការ​ការប្រកួត​ដែល​មាន​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រូស​ចូលរួម​

2023/04/03 06:58:05 pm        165
​លោតទឹក៖ កីឡាករ​លោតទឹក​អ៊ុយ​ក្រែ​ន Stanislav Oliferchuk កំពុងតែ​ហ្វឹកហាត់​នៅ​ទីក្រុង​គី​វ បន្ទាប់ពី​អាងទឹក​នៅ​ទីក្រុង Mariupol ត្រូវ​វាយប្រហារ​ដោយ​មី​សីល ហើយ​ជើងឯក​ហែល​ទឹក​ប្រចាំ​ប្រទេស​មួយ​នេះ ឥឡូវ​សច្ចា​ថា​នឹង​មិន​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ណាដែល​មាន​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រួស​ចូលរួម​។​ Oliferchuk បាន​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ការ​បើក​អាងទឹក ​Neptun នៅ​ទីក្រុង ​Mariupol​ ឡើងវិញបន្ទាប់​ពី​ខូចខាត​ពីរ​ឆ្នាំ​មក​ហើយ​នោះ​។ អាង​ហែល​ទឹក​នេះ​ជា​កន្លែង​លេង​កីឡា​មួយ​ក្នុង​ចំណោម ៣៤៣​កន្លែង​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​រុស្ស៊ី ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ហៅថា​ប្រតិបត្តិការ​យោធា​ពិសេស​។​ "អាង​ហែល​ទឹក​នេះ ពិត​ជា​មិន​គួរ​ឱ្យ​ជឿ ខ្ញុំ​ពិតជា​រីករាយ​ហ្វឹកហាត់បន្ទាប់ពី​ជួសជុល​រួច​។ ពិត​ជា​រឿង​សោកសៅ​ដែល​អាង​ហែល​ទឹក និង​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​ត្រូវ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​បែបនេះ​"។ "​ពេល​មានការ​ប្រកាស​អាសន្ន​ពី​ការវាយប្រហារ យើង​ក្នុង​សំលៀកបំពាក់​ហែល​ទឹកស្ទុះស្ទា​ចូល​កន្លែង​គេច​គ្រាប់​។ គ្មាន​នរណា​ម្នាក់​ដឹង​ថា ​អ្វី​នឹង​ត្រូវ​រងគ្រោះ ខណៈ​ដែល​អត្ត​ព​លិ​ក​រុស្ស៊ី​ហាត់​ដោយ​គ្មាន​បារម្ភ​។ ពូក​គេ​ស្ងប់ស្ងាត់ ហើយ​ទទួលយក​អ្វី​ដែល​កំពុង​កើតឡើង​។ គ្មាន​ផ្លូវ​ដែល​ឱ្យ​រុស្ស៊ី​ចូលរួម​ប្រកួត​ទេ បើ​ដូច្នោះ​មែន​ខ្លួន​នឹង​ពហិការ​។​" ការ​លើក​ឡើង​របស់​កីឡាករ Oliferchuk កើតឡើង​ បន្ទាប់​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ​អត្ត​ព​លិ​ក​ពួក​គេ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ជម្រុះ​អូឡាំពិក​ប៉ារីស​២០២៤​ នោះ​ទេប្រសិនបើ​ប្រកួត​ប៉ះ​រុស្ស៊ី​។​ ថ្មី​នេះ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC) បាន​ចេញ​អនុសាសន៍​ឱ្យ​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រូស​មក​ប្រកួត​វិញ តែ​ក្នុង​រួប​ភាព​ឯកត្តជន​ក្រោម​ទង់​អព្យាក្រឹត គ្មាន​ទង់ជាតិ និង​ភ្លេងជាតិ​៕អត្ថបទ៖ គង់ ហួន

លោកតា​វ័យ​ ៨៩​ឆ្នាំ អ្នក​ជិះ​ក្តារ​បន្ទះ​លើ​ទឹក​រលក​ចូល​ក្នុង​កំណត់ត្រា​ពិភពលោក​

2023/04/03 06:18:31 pm        185
​ជប៉ុន៖ ម្ចាស់​ក្រុមហ៊ុន​ដ៏​មមាញឹក​ម្នាក់ មួយ​ផ្នែក​នៃ​ជីវិត​លោក ​Seiichi Sano បាន​ចាប់ផ្តើម​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ក្នុង​វ័យ​ ៨០​ឆ្នាំ​ដោយ​ឡើង​ភ្នំ​ហ្វូ​ជី​។ ថ្មីៗ​នេះ​ទៀតសោត​ដោយ​មិន​ប្រជែង​នឹង​កំពូលភ្នំ លោក​ក៏បាន​ដូរ​មកលេង​កីឡា​ជិះ​ក្តារ​លើទឹក​រលក​។ ​​លោកតា Seiichi Sano មានប្រសាសន៍ថា “​ខ្ញុំ​អាច​និយាយ​បាន​ថា ​គ្រាន់តែ​ចង់​រីករាយ​ខ្លួនឯង ហើយ​ចង់​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ដោយ​គ្មាន​ស្ត្រេ​ស​។ ដូច្នោះ​យើង​ចូលចិត្ត​អី និង​ពូកែ​អី​ធ្វើ​វា​ចុះ​។ ខ្ញុំ​សប្បាយ​ពេល​ត្រូវ​រលក​បោកបក់​ម្តងៗ ខ្ញុំ​គិត​ថា​នឹង​លេង​កីឡា​នេះ​ដល់​អាយុ​ ១០០​ឆ្នាំ​។​ ចំនែក​លោក Kazuto Shimizu ដែល​ជា​គ្រូ​បង្វឹក​ក៏បាន​បញ្ជាក់​ដែរ​ថា តាម​ពិត​ទៅ​ដំបូង​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​នឹង​អាយុ​របស់​គាត់​។ ខ្ញុំ​បារម្ភ​ថា គាត់​រង​របួស​។ ខ្ញុំ​អត់​ដឹង​ថា ​តើ​កាយសម្បទា​របស់​គាត់​ល្អ​កម្រិត​ណា​នោះ​ទេ ដូច្នោះ​ពេល​លឺ​ថាគាត់ ​៨០​ឆ្នាំ​ជាង ខ្ញុំ​គិត​ថា​លំបាក​ហ្វឹកហាត់​។​ ​ខ្ញុំ​គិត​ថា​ គាត់​ធ្វើ​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ខ្ញុំ​គោរព​គាត់ ខ្ញុំ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​គាត់ ដូច​មិត្ត​ភក្ត្រ​ដូច​គ្រូ​សារ ខ្ញុំ​អាច​និយាយ​ជាមួយ​គាត់​ដោយ​ងាយស្រួល​។ ខ្ញុំ​គិត​ថា ​អាយុ​មិន​មែន​ជា​បញ្ហា​ក្នុង​ការ​លេង​កីឡា​ជិះ​ក្តារ​លើក​ទឹក​រលក​នោះ​ទេ​។​ ​លោក Sano ចូល​អាយុ​ ៩០​ឆ្នាំ​ចុង​ឆ្នាំ​នេះ ហើយ​ក្រោយ​ទទួលស្គាល់​ដោយ​កំណត់​ត្រា​ពិភពលោក (Guinness World Records) ជា​បុរស​វ័យ​ចំណាស់​បំផុត​ដែល​អាច​លេង​កីឡា​ជិះ​ក្តារ​លើ​ទឹក​រលក​បាន ក៏បាន​ត្រៀមខ្លួន​សម្រាប់​សាកល្បង​ធ្វើ​រឿង​ផ្សេងៗ​ទៀត​ដែរ​៕ អត្ថបទ៖ គង់ ហួន

សហព័ន្ធ​កីឡា​បេ​ស្ប​ល សុ​ហ្វ​ប​ល​កម្ពុជា​ប្រកាស​តែង​តាំង​អាជ្ញា​កណ្តាល​អន្តរជាតិ​១

2023/04/03 05:48:25 pm        139
បេស្បល៖ សហព័ន្ធ​កីឡា​បេ​ស្ប​ល សុ​ហ្វ​ប​ល ប្រកាស​តែងតាំង​មន្ត្រី​អាជ្ញាកណ្តាល​អន្តរជាតិ​ និង​មន្ត្រី​ទទួលបន្ទុក​ទំនង​អន្តរជាតិ ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​បេ​ស្ប​ល សុ​ហ្វ​បេស​នៅ​កម្ពុជា​។ ហើយសហព័ន្ធ​កីឡា​បេ​ស្ប​ល សុ​ហ្វ​ប​ល​កម្ពុជា បាន​បន្ត​ចុះ​អនុស្សារណៈ​យោគយល់​គ្នាជាមួយ​បណ្ដា​ដៃគូ​សហការ ដើម្បី​ជា​ការ​រួមចំណែក​សម្រាប់​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បេ​ស្ប​ល សុ​ហ្វ​ប​ល​នៅ​កម្ពុជាឲ្យ​កាន់តែ​រីកចម្រើន និង​មាន​សក្ដានុពល​សម្រាប់​ការប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។​ ​លោក ឆែម ដា​រា ប្រធាន​សហព័ន្ធ​កីឡា​បេ​ស្ប​ល សុ​ហ្វ​ប​ល មានប្រសាសន៍ថា ការ​ចុះ​អនុស្សារណៈ​ដែល​ធ្វើឡើង​ជាមួយ​ដៃគូ​សហការ​ជា​បន្តបន្ទាប់​នេះ បានធ្វើ​ឡើង​ក្នុង​គោល​ដៅ​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​បេ​ស្ប​ល សុ​ហ្វ​ប​ល​របស់​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន និង​មាន​សក្ដានុពល​សម្រាប់​ការប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។​ សូមបញ្ជាក់ថា អនុស្សារណៈ​យោគយល់​គ្នា​នៃ​ការប្រកាស​តែងតាំង ​របស់​សហព័ន្ធ​កីឡា​បេ​ស្ប​ល សុ​ហ្វ​ប​ល​កម្ពុជា ជាមួយ​ដៃគូ​នេះជា​លើក​ទី​២ ​ហើយ ដោយអនុស្សារណៈ​លើក​ទី​១​ ធ្វើ​ជាមួយ​ដៃគូ​ជប៉ុន តែងតាំង​គ្រូ​បង្វឹក​អន្តរជាតិ និង​ទូត​សុច្ឆន្ទៈ​របស់​សហព័ន្ធ​ មាន​តួនាទី​គៀង​គរ​ស្វែងរក​មូលនិធិ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ជួយ​ដល់​សហព័ន្ធ​៕

CAMSOC សម្រេច​ទទួលយក​ជាង ​៣០០០​គ្រែ​ក្នុង​ភូមិ​កីឡា​ស៊ី​ហ្គេម​២០២៣

2023/04/03 05:17:19 pm        225
ស៊ីហ្គេម៖ នា​ចុង​សប្តាហ៍​កន្លង​មក​នេះ សម្តេច​ពិជ័យ សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ពី​វឌ្ឍនភាព​ចុងក្រោយ នៃ​ដំណើរ​ការសាងសង់​ភូមិ​កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មុន​ចុះ​ពិនិត្យ​ការសាងសង់​ផ្ទាល់​។ ​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ មានប្រសាសន៍ថា ក្រោយពី​កិច្ចប្រជុំ និង​ការពិនិត្យ​ជាក់ស្តែង គណៈកម្មាធិការ CAMSOC កំណត់​យក ៣៥០០​គ្រែ សម្រាប់​ទទួល​អត្ត​ពលិកម​ក​ពី​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​មក​ចូលរួម​ក្នុងការ​ប្រកួត ស្នាក់នៅ​ក្នុងភូមិ​កីឡា ហើយដោយ​សារ​ភូមិ​កីឡា​នៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កីឡាករ កីឡាការិនី​ដែល​ត្រូវ​ប្រកួត​ប្រភេទ​កីឡា​លេង​នៅក្នុង​នោះភាគច្រើន​ស្នាក់នៅ​ភូមិ​កីឡា ចំនែក​កីឡា​មួយចំនួនទៀតដែល​លេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នឹងត្រូវ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ក្បែរៗ​នោះដែល​មកដល់ពេលនេះបានរៀបចំ​រួចរាល់​ហើយ​។ ​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​សម្តេច​តេ​ជោ​ជូន​ជយលាភី​ស៊ី​ហ្គេម​២០២១​ថ្មីៗ​នេះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ជំរុញគណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​បន្ត​រៀបចំ​ទីកន្លែង​ស្នាក់នៅ នៅ​ភូមិ​កីឡា​ឱ្យបាន​ហ្មត់ចត់​តាម​ស្មារតី ចុះ​ត្រួតពិនិត្យ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​ការធ្វើ​អនាម័យ ការបំពាក់​ម៉ាស៊ីនត្រជាក់ អគ្គិសនី សេវាកម្ម​គ្រប់គ្រង​បន្ទប់ ការបំពាក់​សម្ភារៈ​ដំណេក​កន្លែង​ស្នាក់នៅ និង​សាងសង់​សាល​អាហារ​តាម​ស្តង់ដារ​កំណត់​។ ជាមួយគ្នា​នោះ​ត្រូវ​បន្តធ្វើ​ការបត់បែន​កែសម្រួល​ឡើងវិញ​នូវ​ផែនការ​ហូបចុក និង​ដឹក​ជ​ញ្ជួ​ន ដោយ​សហការ​ជាមួយ​គណៈកម្មការ​សន្តិ​សុខ និង​សណ្តាប់​ធ្នាក់ និង​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ ​សូមបញ្ជាក់ថា ​ការប្រកួត​ស៊ី​ហ្គេម​២០២៣​ នេះ កីឡា​ភាគច្រើន​លេង​នៅ​រាជធានី​ភ្នំពេញ ក្រៅពីនោះ​ដូចជា​កីឡា​ទូក​នៅ​ខេត្តកំពត កីឡា​ទ្រី​អា​ត្លុងនៅ​ខេត្ត​កែប កីឡា​ទូកក្តោង បាល់ទះ​ឆ្នេរ​ក្សាច់ និង​ម៉ូតូ​ទឹក​លេង​នៅ​ខេត្ត​ព្រះសីហនុ និង​កីឡា​ម៉ា​រ៉ា​តុង ប្រណាំង​កង់ និង​កង់​ភ្នំពេញ​លេង​នៅ​ខេត្តសៀមរាប​៕អត្ថបទ៖ គង់ ហួន

ក្រុម​បាល់​ទឹក​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​សិង្ហ​បុរី​ត្រៀម​ស៊ី​ហ្គេម២០២៣

2023/04/03 04:21:27 pm        165
បាល់​ទឹក៖ ថ្មីៗ​នេះ​ក្រុមកីឡា​បាល់​ទឹក​កម្ពុជាបាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ប្រទេស​សិង្ហ​បុរី ត្រៀម​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​២០២៣​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​អធិបតីភាពឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ និង​ដឹក​ជ​ញ្ជួ​ន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​​ការប្រកួត​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្នុង​គោលបំណង​ដើម្បីឱ្យ​កីឡាករ​បាល់​ទឹក​កម្ពុជា​អាច​ដកស្រង់​បទពិសោធន៍ ក៏ដូចជា​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគាត់​បាន​សាកល្បង​បច្ចេកទេស និង​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់ខ្លួន បន្ទាប់ពី​បាន​ហ្វឹកហាត់​មួយ​រយៈពេល និង​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​អាច​ពង្រឹងសមត្ថភាព កីឡាករ និង​គ្រូបង្វឹក​របស់ខ្លួន​ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ​នេះ​។ សូម​ជម្រាបជូន​ថា​ លទ្ធផល​នៃ​ការប្រកួត ក្រុម​ជម្រើសជាតិ​បាល់​ទឹក​សិង្ហ​បុរីឈ្នះ​ក្រុម​ជម្រើសជាតិ​បាល់​ទឹក​កម្ពុជា ​១៥​ទល់នឹង​៩ ហើយ​ក្រោយ​ចូលឆ្នាំ​រួច​ក្រុម​ទាំងពីរ​នឹង​ជួប​ជាមួយគ្នា​ម្តងទៀត​៕ អត្ថបទ៖ គង់ ហួន

បាល់ទាត់​ពានរង្វាន់​ស​ម្តេច​តេ​ជោ​២០២៣ ឈានដល់​សប្តាហ៍​ទី​២

2023/04/03 04:12:47 pm        361
បាល់ទាត់៖ នៅ​ថ្ងៃ​អង្គារ និង​ពុធ​នេះ ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ២០២៣ ឈានចូល​សប្តាហ៍​ទី​២ នៃ​ការប្រកួត​ហើយ បន្ទាប់ពី​ដំណើរការ​ប្រកួត​តាំងពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣​។​ ​សម្រាប់​ការប្រកួត​ថ្ងៃ​អង្គា​រ​ពូ​ល C យុវជន​ខេត្តបាត់ដំបងទទួល​ខេត្តបន្ទាយមានជ័យនៅ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​តា​គ្រាម ឯ​សូ​ហ្វី​យ៉ា​ប៉ៃលិន​ប្រកួត​ជាមួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទីលាន​បាល់ទាត់​សាលា​តម្រង់ទិស​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន។ ​ចំនែក​ថ្ងៃ​ពុធ ការប្រកួត​នៅ​ពូក D វិញ ក្រុមបាល់ទាត់​ខេត្តព្រះវិហា​រ ព្រះវិហារ​អេ​ហ្វ​ស៊ី ទទួល​សមាគម​កីឡា​ខេត្ត​មណ្ឌល​គី​រីនៅ​ទីលាន​សាលា​តម្រង់​វិទ្យាល័យ​ជា ស៊ីម​ត្បែងមានជ័យ ខណៈដែល​ខេត្តសៀមរាប ប្រកួត​ជាមួយ​ដំរី​ឦសានខេ​ត​ត្ត​រតនគីរីនៅ​កីឡដ្ឋាន​ខេត្តសៀមរាប ស្វាយ​ធំ​។ ការប្រកួត​ទាំងអស់នេះ​លេង​នៅ​ម៉ោង​ ៣​និង​៣០​នាទី​រសៀល ហើយ BTV News និង​ផេ​ក​ផ្លូវការ​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​បា​ល់​ទាត់​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុនសែន​។​ ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៧​ ឆ្នាំ​២០២៣ មាន​ ២០​ក្រុម​មកពី​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម ហើយការប្រកួត​ឆ្នាំនេះប្រាក់រង្វាន់​ទាំង​ថ្នាក់​ខេត្ត ថ្នាក់ជាតិ​សុទ្ធតែ​តម្លើង​។​ ​លទ្ធផល​ការប្រកួត​សប្តាហ៍​កន្លងទៅ ពូ​ល A ខេត្ត​កែប​ចាញ់​កំពង់ស្ពឺ ១​ទល់នឹង​២ ខេត្តកំពត​ស្មើព្រះ​សី​ហុន ១​ទល់នឹង​១ ចំនែក​ពូ​ល B កំពង់ឆ្នាំង​ស្មើ​ស្វាយរៀង ១​ទល់នឹង​១ និង​ខេត្តកំពង់ចាម ចាញ់​ខេត្ត​ត្បូងឃ្មុំ ០​ទល​១​។ ការប្រកួត​ពាន​ថ្នាក់​ខេត្ត​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣ ​ខាងមុខនេះ​៕អត្ថបទ៖ គង់ ហួន

ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវផ្តល់ជូនម្ចាស់មេដាយស៊ីហ្គេម២០២១

2023/04/01 04:52:08 pm        421
ស៊ីហ្គេម៖ ប្រាក់រង្វាន់​លើកទឹកចិត្ត ៤១១,២០០​ដុល្លារ​សហរដ្ឋអាមេរិក (​បួន​រយ​ដប់​មួយ​ពាន់ ពីរ​រយ​ដុល្លារ​អាមេរិក​) ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ត្រូវ​បាន​ផ្តល់​ជូន​កីឡាករ កីឡាការិនី​ម្ចាស់​មេដាយ​ស៊ី​ហ្គេម ២០២១ នៅ​វៀតណាម ដែល​លើក​មក​ប្រកួត​នៅ​ឆ្នាំ​២០២២ កំឡុង​ខែឧសភា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ក្រសួងការពារជាតិ​។ ​​ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC-CAMAPGOC លើក​ឡើង​ថា ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​កន្លង​ទៅ​ជិត​មួយ​ឆ្នាំ​នេះ ប្រតិភូ​កីឡា​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ៦៣ ក្នុង​នោះ​មាន​មេដាយ​មាស ៩, មេដាយ​ប្រាក់ ១៣, និង​មេដាយ​សំរឹទ្ធិ ៤១ ដែល​ជា​ចំនួន​មេដាយ​ខ្ពស់​ជាង​ការប្រកួត​កន្លងមក ដូចនេះ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ប្រទេស​ទី​៨ ក្នុងចំណោម ១១​ប្រទេស។ កីឡា​ដែល​ដណ្តើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​រួមមាន៖ កីឡា​វ៉ូ​វី​ណា​ម ឃី​ក​បុ​ស៊ី​ង ប៉េតង់ តេ​ក្វាន់​ដូ ចំបាប់ ទូក​រ៉ូ​វី​ង ជី​ជិត​ស៊ូ វូ​ស៊ូ យូ​ដូ ប្រដាល់​សលក កាយសម្ព័ន្ធ កា​រ៉ា​តេ បាល់ទះ​ក្នុង​សាល គុន​ខ្មែរ និង​កីឡាហែលទឹក (Finswimming)​។​ ​ឯកឧត្តម​បន្តថា កន្លងមក សម្តេច​ពិជ័យ​សេនា ក៏បានផ្តល់​ប្រាក់រង្វាន់​របស់​រាជរដ្ឋាភិបាល​ដល់​ជ័យលាភី SEA Games លើក​ទី​៣១ តាមរយៈ​ក្រសួង​អប់រំ យុវជន​និង​កីឡា ជា​ទឹកប្រាក់​សរុប​ចំនួន ៣,៤៥៨,២០០,០០០ រៀល (​បី​ពាន់​បួន​រយ​ហាសិប​ប្រាំបី​លាន ពីរ​សែន​)​។​ ​ឯកឧត្តម​ក៏បាន ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ផ្តល់​យន្តហោះ​ពិសេស “Cambodia Airway” ដឹកជញ្ជូន​កីឡាករ​-​កីឡាការិនី និង​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​យ៉ាង​កក់​ក្តៅ​ជាទីបំផុត ហើយ​ពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​លើកទឹកចិត្ត​ផ្តល់​ប្រាក់​រង្វាន់​ផ្ទាល់​របស់​សម្តេច​ទាំង​ទ្វេ ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ជ័យលាភី​ទាំងអស់​ក្នុង​ទឹកប្រាក់​សរុប​ចំនួន ៤១១,២០០​ដុល្លារ​។​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា រហូតមកដល់​នា​ពេល​បច្ចុប្បន្ន​នេះ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​បាន​ត្រៀមលក្ខណៈ​សម្បត្តិ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដទៃ​ទៀត អភិវឌ្ឍន៍​សមត្ថភាព​ធនធាន​កីឡា មន្ត្រី​ជំនាញ​បច្ចេកទេស​ប្រភេទ​កីឡា និង​ការ​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ តាមរយៈ​យន្តការ​គណៈកម្មការ​ទាំ​ង​១៤ ដែល​មាន​បទពិសោធន៍​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​កន្លងមក​ទទួល​បាន​ជោគជ័យ​។ ​ខណៈ​នោះ​សម្តេច​ពិជ័យ​សេនា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​តែងតែ​លើកកម្ពស់​វិស័យ​កីឡា ដែល​ជា​វិស័យ​អាទិភាព​មួយ​របស់​ជាតិ និង​ជា​កត្តា​ចម្បង​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព គុណភាព គុណ​ផល​កីឡា ត្រៀមខ្លួន​របស់​អត្ត​ព​លិ​ក និង​ពង្រឹង​គុណភាព​ការប្រកួត​គ្រប់​កម្រិត សំដៅ​ដណ្តើម​បាន​លទ្ធផល​ល្អ​ប្រសើរ ក្នុង​ការ​ប្រកួត​កីឡា​លើ​ឆាក​អន្តរជាតិ ពិសេស​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​២០២៣​។​​សូម​ជម្រាប​ជូន​ថា ​កីឡាករ កីឡាការិនី​ដែល​ជា​ម្ចាស់​មេដាយ​មាស​ទទួល​បាន​ប្រាក់​រង្វាន់ ​៥,០០០​ដុល្លារ មេដាយ​ប្រាក់ ៣,០០០​ដុល្លារ និង​មេដាយ​សំរឹទ្ធិ ២,០០០​ដុល្លារ រីឯ​គ្រូ​បង្វឹក​ទទួល​ដូច​មេដាយ​ខ្ពស់​បំផុត​របស់​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន និង​គ្រូ​ជំនួយ​ទទួល ៧០% ផង​ដែរ។ ស៊ី​ហ្គេម ២០២១ កម្ពុជា​បា​ន​បញ្ជូន​អត្ត​ព​លិ​ក ៣៦៣​នាក់ ប្រកួត​លើ​ ៣៣​ប្រភេទ​កីឡា​ក្នុងចំណោម​ ៤០​កីឡា​ដែល​ម្ចាស់​ផ្ទះ​វៀតណាម​កំណត់​ប្រកួត​៕ អត្ថបទ៖ គង់ ហួន

Shaun Murphy ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស្នូកឃ័រ Tour Championship

2023/03/31 10:29:11 pm        99
​​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​សញ្ជាតិ​ស្កុ​តឡែ​ន Shaun Murphy បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ការប្រកួត​ពានរង្វាន់ Tour Championship ហើយ​ក្រោយ​យកឈ្នះ​កីឡាករ Robert Milkins​។ ​​ការប្រកួត​ដែល​រៀបចំ​នៅ​ទីក្រុង Hull ចក្រភព​អង់គ្លេស Shaun Murphy ត្រូវ​តាម​ពីក្រោយ​ការនាំ​មុខ​របស់ Robert Milkins ៥-១ហ្វ្រេ​ម ដោយបាន​យកឈ្នះ ៩ ក្នុងចំណោម ១២ហ្វ្រេ​ម​ចុងក្រោយ​រហូត​យកឈ្នះ​វិញ ១០-៨ហ្វ្រេ​ម​នៅ​ទីបញ្ចប់​។ ​​គូប្រកួត​បន្ទាប់​របស់​កីឡាករ​វ័យ ៤០ឆ្នាំ Shaun Murphy គឺ​នឹងត្រូវ​ជួប​អ្នកឈ្នះ​រវាង​កីឡាករ​អង់គ្លេស Mark Selby រឺ Ryan day​។ ​​លទ្ធផល​ផ្សេងទៀត​រួមមានកីឡាករ​អង់គ្លេស Kyren Wilson យកឈ្នះ​មិត្ត​រួម​ជាតិ Ali Carter ១០-៤ហ្វ្រេ​ម ដើម្បី​ជួប​ជាមួយ​កីឡាករ​ចិន Ding Junhui ដែល​បាន​យកឈ្នះ​កីឡាករ​អៀក​ឡង់​ខាងជើង Mark Allen​។ ​​សូមបញ្ជាក់ថា Tour Championship មាន​កីឡាករ​ចូលរួម​ត្រឹម ៨នាក់​ប៉ុណ្ណោះ ដែល ៨នាក់​នេះ​កំណត់ដោយ​ពិន្ទុ Ranking នៃ Tournament ផ្សេងៗ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Snooker Tour ក្នុង​ឆ្នាំ២០២៣ នេះ​។ ​ជើងឯក Tour Championship នឹង​ទទួលបាន​ប្រាក់រង្វាន់ ១៥ម៉ឺន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nottingham Forest បាត់បង់​ខ្សែប្រយុទ្ធ Chris Wood ដល់​ចប់​រដូវ​កាល​ដោយសារ​របួស​

2023/03/31 10:13:06 pm        76
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​របស់​ក្រុម Nottingham Forest, Chris Wood នឹងត្រូវ​សម្រាក​ដល់​ចប់​រដូវ​កាល​ដោយសារ​របួស​ភ្លៅ​។ ​​កីឡាករ​សញ្ជាតិ​នូ​វេ​ហ្ស៊ី​ឡង់​ដែល​មកកាន់ Forest កាលពី​ខែមករា​ក្នុង​លក្ខខណ្ឌ​ខ្ចី​នោះ​បាន​រង​របួស​ភ្លៅ​នេះ​កាល​ពី​ថ្ងៃទី១ ខែ​មីនា តែ​នៅតែ​ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ ​ទោះ​មិន​បង្ហាញខ្លួន​ក៏ដោយ​។ ​អ្នកចាត់ការ Nottingham Forest លោក Steve Cooper បាន​បន្ថែមទៀតថា ក្រុម​របស់លោក​ក៏មាន​បញ្ហា​របួស​កីឡាករ​ផ្សេងទៀត​ដែរ​ខ្សែប្រយុទ្ធ Brennan Johnson និង Andre Ayew ក៏ដូចជា​ខ្សែបម្រើ Serge Aurier និង Gustavo Scarpa​។ ​​យ៉ាង​ណាក្តី​ខ្សែប្រយុទ្ធ Taiwo Awoniyi ដែល​មាន​របួស​ក្រលៀន​តាំង​ពី​ដើម​ខែមករា ក៏ដូចជា​ខ្សែបម្រើ Cheikhou Kouyate ដែល​មាន​របួស​សរសៃ​ពួរ​តាំងពី​ខែ​វិច្ឆិកា​នោះ បាន​ត្រលប់​មក​ហ្វឹកហាត់​ពេញ​លេង​វិញ​ហើយ​។​ ​Nottingham Forest កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ១៦ នៅ English Premier League នឹង​ត្រូវ​ទទួល​ភ្ញៀវ Wolverhampton នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អា​ហ្ស​ង់​ទីន​ដាក់ពាក្យ​សុំ​ធ្វើ​ម្ចាស់ផ្ទះ U-20 World Cup ក្រោយ​ឥណ្ឌូនេស៊ី​ត្រូវ​ដកសិទ្ធិ

2023/03/31 09:16:13 pm        175
​បាល់ទាត់៖ ​ប្រធាន FIFA លោក Gianni Infantino បានឱ្យដឹងថា FIFA បានទទួល​សំណើ​ពី​អា​ហ្ស​ង់​ទីន​ពី​ការស្នើសុំ​ធ្វើជាម្ចាស់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ឆ្នាំ FIFA U-20 World Cup បន្ទាប់ពី​ឥណ្ឌូនេស៊ី​ត្រូវបាន​ដកសិទ្ធិ​។ ​​ប្រធាន​សមាគម​បាល់ទាត់​អាមេរិក​ឡាទីន​លោក Alejandro Dominguez បានប្រគល់​សំណើ​នេះ​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ មុន​មហាសន្និបាទ​របស់​សហ​ព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​។ ​​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បានសម្រេច​ដកសិទ្ធិ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ឆ្នាំ FIFA U-20 World Cup ពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ដែល​ឈានដល់​ការលុបចោល​កម្មវិធី​ចាប់ឆ្នោត ពោលគឺ​ខ្វះ​តែ ៨សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​នឹង​ឈានចូល​មកដល​។​ ​​ឥណ្ឌូនេស៊ីមិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ណាមួយ​ជាមួយ​អ៊ីស្រាអែល​ទេ ខណៈ​ក្រុមអ្នកតវ៉ា​បានធ្វើ​បាតុកម្ម​ទាមទារ​មិន​ឱ្យមាន​វត្តមាន​អ៊ីស្រាអែល​នៅ​ការប្រកួត​នេះ ក្នុង​គោលដៅ​គាំទ្រ​ដល់​ប៉ា​ឡេ​ស្ទី​ន​។​ ​FIFA នឹង​ប្រកាស​ពី​លទ្ធភាព​របស់​​អា​ហ្ស​ង់​ទីន​សុំ​ធ្វើ​ម្ចាស់ផ្ទះ U-20 World Cup នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង​
07/31/2026 05:07 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
07/31/2026 05:07 PM
កូរ៉េខាងជើង៖ ការពង្រីកកងកម្លាំងអាមេរិក នៅជប៉ុន បង្កើន​ហានិភ័យ​​នៃ​ការ​ប៉ះទង្គិច នៅឧបទ្វីបកូរ៉េ
07/31/2026 05:07 PM
តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
07/31/2026 05:07 PM
ជប៉ុន​​បាញ់​សាកល្បង​មីស៊ីល Tomahawk ជាលើកដំបូង ចេញ​​ពី​នាវាចម្បាំង
07/31/2026 05:07 PM
សារព័ត៌មាន៖ សម្ព័ន្ធមិត្តមិនទាន់ត្រៀមផ្តល់ជំនួយយោធាដោយផ្ទាល់ដល់អាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ទេ
07/31/2026 05:07 PM
ការសិក្សា៖ ក្មេងជំទង់អូស្ត្រាលីភាគច្រើន នៅតែប្រើប្រាស់បណ្ដាញ​សង្គម ៣ខែក្រោយមាន​បម្រាម
07/31/2026 05:07 PM
អាមេរិក និងចិន លេច​ឡើង​នូវ​ភាពតាន​តឹង​ ជុំវិញបញ្ហា​នានា​ មុនដំណើរទស្សនកិច្ចរបស់លោក Xi នៅខែកញ្ញា
07/31/2026 05:07 PM
លោក Trump ចុះហត្ថលេខាលើក្រឹត្យ ស្តីពីការរឹតបន្តឹងការនាំចេញ ដើម្បីរក្សារ៉ែសំខាន់ៗ
07/31/2026 05:07 PM
អ្នករាយការណ៍ពិសេស UN ៖ ជនភៀសសឹកកម្ពុជាគួរត្រូវបានត្រឡប់ទៅភូមិឋានវិញដោយគ្មានការរារាំង
07/31/2026 05:07 PM