Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Carlos Alcaraz យកឈ្នះ Taylor Fritz ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Miami Open

2023/03/31 06:57:43 pm        90
​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Carlos Alcaraz ត្រូវការ​ឈ្នះ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើងឯក​វាយ​កូន​បាល់ Miami Open នៅ​សហរដ្ឋអាមេរិក​ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់​ស្រុក Taylor Fritz ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​ជាការ​ប្រកួត​រវាង​កីឡាករ​លំដាប់​គុណភាព​ទាំងពីរ​នាក់ អ្នកការពារ​តំណែង​ជើងឯក Carlos Alcaraz មិន​ភ្លាត់​សូម្បី​តែមួយ Breakpoint ដោយ​យកឈ្នះ Taylor Fritz លទ្ធផល ២សិត​ផ្ទួនៗ ៦-៤ និង ៦-២​។ មុន​ជួបគ្នា​នៅ​វគ្គ ៨នាក់​ចុង​ក្រោយនេះ កីឡាករ​ទាំងពីរ​ឡើងមក​ដល់​វគ្គ​នេះ​ដោយ​មិន​ចាញ់​សូម្បី​មួយ​សិត​ដូចគ្នា​។​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carlos Alcaraz នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​លេខ ១០ សញ្ជាតិ​អ៊ីតាលី Jannik Sinner​។ ​​ងាក​មក​មួយ​ប្រកួត​ទៀត កីឡាករ​រុស្ស៊ី Daniil Medvedev ក៏បាន​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ ​ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក​ដែល​មកពី​វគ្គ​ជម្រុះ Christopher Eubank ៦-៣ និង ៧-៥​។ ​​ម្ចាស់​ជើងឯក US Open ឆ្នាំ២០២១ Daniil Medvedev នឹង​បន្ត​ជួប​ជាមួយ​មិត្ត​រួម​ជាតិ​រុស្ស៊ី Karen Khachanov នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​ដោយឡែក​សម្រាប់​ផ្នែក​នារី​វិញ កីឡាការិនី​ឆែក Petra Kvitova បាន​យកឈ្នះ​កីឡាការិនី​រុស្ស៊ី Ekaterina Alexandrova​។ ​​ការប្រកួត​ដែលមាន​ការពន្យា​ពេល​ដោយសារ​ភ្លៀង​ធ្លាក់​នោះ ជើងឯក Wimbledon ពីរ​សម័យ Petra Kvitova បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-៤, ៣-៦ និង ៦-៣ ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​ក្នុង​អាជីពជួប​ជាមួយ​កីឡាការិនី​រ៉ូ​ម៉ា​នី Sorana Cirstea៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រូបសំណាក Messi ត្រូវ​ដាក់តាំង​ទន្ទឹមគ្នា​នឹង Pele និង Maradona នៅ​ទីស្នាក់ការ CONMEBOL

2023/03/31 06:04:39 pm        120
​បាល់ទាត់៖ ​រូបសំណាក​របស់ Lionel Messi ត្រូវ​បានដាក់​តាំងនៅ​ទន្ទឹមនឹង​រូបសំណាក​របស់​កំពូល​កីឡាករ​អាមេរិក​ខាងត្បូង Pele និង Diego Maradona នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​អាមេរិក​ខាងត្បូង (CONMEBOL)​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ដើរ​តាម​លោក Maradona ដោយ​ដឹកនាំ​អា​ហ្ស​ង់​ទីន​ឱ្យ​ឈ្នះ​ពាន World Cup លើកដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល ៣៦ឆ្នាំ​នៅ​ប្រទេស​កាតា​។​ ​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន​ក៏បាន​ប្តូរ​ឈ្មោះ​កន្លែង​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ទៅជា​ឈ្មោះ Messi ផងដែរ​កាលពី​ថ្ងៃ​សៅរ៍ ពីរ​ថ្ងៃ​បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៨០០ របស់ខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព ២-០ លើ​ប៉ា​ណា​ម៉ា​។​ Messi បានស៊ុត​បញ្ចូល​ទី​គ្រាប់ទី១០០ របស់ខ្លួន​ឱ្យក្រុម​ជើងឯកពិភព​លោក​អាហ្សង់ទីនតាមរយៈគ្រាប់​បាល់ Hat-Trick ក្នុងជ័យជំនះ ៧-០ លើ Curacao៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឥណ្ឌូនេស៊ី​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​លើ​ទឹកដី​ខ្លួន

2023/03/31 05:20:34 pm        142
​ឥណ្ឌូនេស៊ី៖ មន្ដ្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះ​ពិធី​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ លើ​ទឹកដី​របស់ខ្លួននា​ល្ងាច​ថ្ងៃទី​០១ ខែមេសា​ចុង​សប្ដាហ៍​នេះនៅ​ជុំវិញ​ពហុ​កីឡដ្ឋាន Gelora Bung Karno នា​រដ្ឋធានី​ហ្សា​កាតា។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក Harry Warganegara Harun អគ្គលេខាធិការរងទទួលបន្ទុក​ទំនាក់ទំនង​អន្ដរជាតិ តំណាង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេសដឹកនាំ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី នា​រដ្ឋធានី​ហ្សា​កាតានៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា​ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ។​ ​លោក Harry Warganegara Harun បានបង្ហាញ​សេចក្ដី​រីករាយចំពោះ​វត្តមាន​ប្រតិភូ​កម្ពុជា ពិសេស​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​លើ​ទឹកដី​របស់ខ្លួន ដោយ​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី រីករាយ​ផ្ដល់​កិច្ចសហការ​គ្រប់បែបយ៉ាង ដើម្បី​រួមចំណែក​រៀបចំ​ពិធី​ដង្ហែ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ ឆ្ពោះទៅរក​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានាពេល​ឆាប់ៗ​ខាងមុខ។​ ​ជាមួយគ្នា​ឯកឧត្តម ហោ សារុន បាន​ថ្លែងអំណរគុណ​អាជ្ញាធរ ក៏ដូចជា​រដ្ឋអំណាច​កីឡា​ឥណ្ឌូនេស៊ី ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ីដែល​បាន​គាំទ្រ និង​ចូលរួម​សហការ​រៀបចំ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ដ៏​មាន​អត្ថន័យ​នេះ។ ឯកឧត្តម​បន្ដថា តាម​គម្រោង​ពិធី​ដង្ហែ​នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះនឹងមាន​អ្នកចូលរួម​រត់​ប្រមាណ​ជាង ៣០០នាក់ ក្នុងនោះ​ក៏មាន​មន្ដ្រី​ទូត និង​តំណាង​ក្រសួងការបរទេស កីឡាករ​-​កីឡាការិនី ព្រមទាំង​វត្តមាន​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោដែល​កំពុង​ហ្វឹកហាត់​នៅ​ទីនោះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាប្រដាល់​សកល​ចេញទៅ​ហាត់​នៅ​កា​ហ្សា​ក់​ស្ថានត្រៀម​ស៊ី​ហ្គេម២០២៣

2023/03/31 05:05:22 pm        337
​ប្រដាល់​សកល​៖ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ​-​កីឡា​ការិនី​សរុប ១៩​នាក់​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​នា​ខែ​ឧសភា​ខាងមុខ។ ​​ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡា​ការិនី មុន​ចាក​ចេញពី​មាតុភូមិ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធបាន​លើកទឹកចិត្ត​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ក៏ដូចជា​ផ្ដាំផ្ញើត្រូវខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដ្បិត​ជា​ពេលវេលា​ដ៏​សំខាន់ ដើម្បី​សម្រួច​សមត្ថភាព​ឲ្យ​បាន​មុខស្រួច​ត្រៀម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេល​ដ៏​ខ្លី​ខាងមុខ។​ ​ជាមួយគ្នា​នោះដែរក្នុងនាម​ថ្នាក់ដឹកនាំ​សហព័ន្ធ លោក ខេ​ស៊ី ក៏បាន​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ៨,៥០០​ដុល្លារ​ដល់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី សម្រាប់​ការចំណាយ​ផ្សេងៗកំឡុង​ពេល​ហ្វឹកហាត់ចាប់ពី​ថ្ងៃទី​៣០ ខែមីនា ដល់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ លី ឈុន​ឡា

វេជ្ជបណ្ឌិត សុខ សារឿន​៖ ការសង្គ្រោះ​បន្ទាន់ និង​បឋម​លើ​ការ​គាំងបេះដូង​ដោយសារ​កម្តៅ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ស៊ី​ហ្គេម​

2023/03/31 04:48:45 pm        515
ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ និង​ក្រុមហ៊ុន Future Focus Solution រួមគ្នា​រៀបចំ​សិក្ខាសាលា​ស្តីពី​ការធ្វើ​រោគវិនិច្ឆ័យ និង​ការគ្រប់គ្រង​ស្តីពីការ​គាំងបេះដូង និង​ការបាត់​ស្មារតីដោយសារ​កម្តៅថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​ ​អ្នកឯកទេស​មកពី​មន្ទីរពេទ្យ​សិង្ហ​បុរីលោក Ong Eng Hock, Marcus បាន​ប្រាប់​ឱ្យដឹងថា សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​ករ​ណ៍​ដែល​ត្រូវ​សង្គ្រោះ​កីឡាករ ក៏​ដូច​ប្រជាជន​ទូទៅ​។ ​ចំនែក​លោក​វេជ្ជបណ្ឌិត សុខ សារឿន ប្រធាន​គណៈកម្មកា​រវេ​ជ្ជ​សាស្ត្រ​កីឡា និង​ដូ​ពីងបាន​បញ្ជាក់ថា ​សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​កីឡាករ ក៏ដូចជា​ភ្ញៀវ​ដែល​អញ្ជើញ​មក​កម្ពុជា​កំឡុង​ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម។​ ​សូម​ជម្រាបជូន​ថា គណៈកម្មការ​ជំនាញ​វេជ្ជសាស្ត្រ​កីឡាបាន​ត្រៀមខ្លួន​រួចរាល់ ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​កើតឡើង​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមពាក់ព័ន្ធ​នឹង​សុខភាព​អត្ត​ព​លិ​ក ប្រតិភូ​ចូលរួម ក៏ដូចជា​មហាជន​ដែល​ចូលរួម​គាំទ្រ​។ ស៊ី​ហ្គេម ២០២៣ ដំណើរការ​ពីថ្ងៃ​ទី​២៩ ខែមេសាដល់​ថ្ងៃទី​១៧ ខែឧសភា ខណៈ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣៕

ក្រុម​បាល់ទះ​កម្ពុជា​ឈ្នះ​សិង្ហ​បុរី​ការប្រកួត​ពាន​បី​ប្រទេស​ត្រៀម​ស៊ី​ហ្គេម

2023/03/31 04:29:57 pm        260
បាល់ទះ៖ ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ២០២១ កម្ពុជាបាន​យកឈ្នះ​សិង្ហ​បុរីក្នុង​លទ្ធផល ៣​សិត​ទល់នឹង​១ ការប្រកួត​កីឡាបាល់ទះ​ដណ្តើមពាន​រង្វាន់​បី​ប្រទេស ( Tri-Nation Cup) នៅ​ទីក្រុង​កូ​ឡា​ឡាំពួរយប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​។​​ជំនួប​នេះ​ពីរ​សិត​ដំបូង​កម្ពុជានាំមុខក្នុង​ពិន្ទុ ២៥ ទល់នឹង​២០ និង​ ២៥​ទល់នឹង​១៩ ប៉ុន្តែ​សិត​ទី​៣ សិង្ហ​បុរីវាយបក​វិញ​ដោយ​ធ្វើបាន ២៥​ទល់នឹង​២២ តែ​យ៉ាងណាក៏ដោយ​សិត​ទី​៤ កម្ពុជាបាន​យកឈ្នះ ២៥​ទល់នឹង​១២​។ នេះ​ជាការ​ប្រកួត​ទី​១ ​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ហើយ​ថ្ងៃនេះ​ត្រូវ​ប្រកួត​ជាមួយ​ម៉ាឡេស៊ី​ក្រុម B បើ​ឈ្នះ​នឹងមាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។​​នេះ​ជាការ​ប្រកួត​ត្រៀម​ស៊ី​ហ្គេម ២០២៣ ហើយ​បន្ទាប់ពី​ត្រឡប់​ពី​ម៉ាឡេស៊ី កម្ពុជា​ត្រូវ​លេង​មិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត​ទៀត​ជាមួយ​ក្លិប​ប្រទេស​ចិន​សាន​តុងថ្ងៃទី​៥ និង​ទី​៧ ខែមេសា រួច​បន្ត​ហ្វឹកហាត់​រហូតដល់​ថ្ងៃ​ប្រកួត​ស៊ី​ហ្គេម ដែល​បាល់ទះ​នឹង​ដំណើរការ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣៕អត្ថបទ៖ គង់ ហួន

កីឡាការិនី​ហែល​ទឹក​វ័យ ១៦ឆ្នាំ​កាណាដា​បំបែក​កំណត់ត្រា​ហែល ៤០០ម៉ែត្រ​សេរី

2023/03/30 10:05:49 pm        90
​ហែល​ទឹក៖ ​កីឡាការិនី​ហែល​ទឹក​វ័យ ១៦ឆ្នាំ​កាណាដា Summer McIntosh បាន​បំបែក​កំណត់ត្រា​ពិភពលោក​ហែល​ចំងាយ ៤០០ម៉ែត្រ​សេរីកា​លពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ Pan Am Sports Center ទីក្រុង Toronto ប្រទេស​កាណាដា​។ ​​Summer McIntosh បាន​ប្រើ​ថេរវេលា ៣នាទី ៥៦វិនាទី ០៨ បំបែក​កំណត់ត្រា​ចាស់ ៣នាទី ៥៦វិនាទី ៤០ ដែល​ធ្វើបាន​ដោយ​កីឡាការិនី​អូស្ត្រាលី Ariarne Titmus ឆ្នាំមុន​។ ​ការប្រកួត​ធ្វើឡើង​ក្នុងន័យ​ជម្រុះរក​អត្ត​ព​លិ​ក​ហែល​ទឹក​ឆ្នើម ​ដើម្បី​ចូលរួម​ការប្រកួត​ជើងឯក​ពិភពលោក​នៅ Fukuoka ប្រទេស​ជប៉ុន និង Pan American Games នៅ​ប្រទេស​ស៊ី​លី​ឆ្នាំនេះ​។ ​កំណត់ត្រា​ពិភពលោក​នេះក៏បាន​ធ្វើឱ្យ Summer McIntosh មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​ដំណើរ​ឆ្ពោះទៅ​អូឡាំពិក​រដូវក្តៅ ២០២៤ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Herve Renard លាលែង​ពី​តំណែង​គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត​មក​ដឹកនាំ​ក្រុម​នារី​បារាំង

2023/03/30 09:28:42 pm        95
​បាល់ទាត់៖ ​លោក Herve Renard បានសម្រេច​ចាកចេញ​ពី​តំណែង​គ្រូបង្វឹក​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ហើយ និង​គ្រោង​មក​ដឹកនាំ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​បារាំង​។ ​​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីតបាន​បញ្ជាក់ថា គ្រូបង្វឹក​វ័យ ៥៤ឆ្នាំ​រូបនេះ​បាន​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​។​​បុរស​សញ្ជាតិ​បារាំង​រូបនេះ​បានមក​កាន់តំណែង​គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែកក្កដា ​ឆ្នាំ២០១៩ និង​បាន​ដឹកនាំ​ក្រុម​បង្ហាញខ្លួន​នៅ World Cup លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ ថែមទាំង​រកបាន​ជ័យជំនះ​ធំ​បំផុត​លើ​ក្រុម​ជើងឯកអា​ហ្ស​ង់​ទីន ២-១ នៅ World Cup 2022 កាតា​ផងដែរ​។ ​លោក Herve Renard ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ក្រុម​ជម្រើសជាតិហ្សាំ​ប៊ី និងកូ​ឌី​វ័រ ឈ្នះ​ជើងឯក​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations ផងដែរ​។​​លោក Herve Renard នឹងត្រូវ​ប្រកាស​ក្លាយជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​បារាំង​ឆាប់ៗ​នេះ​ជំនួស​លោកស្រី Corinne Diacre ដែល​ត្រូវបាន​បណ្តេញចេញ ស្របពេល​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​ពិភពលោក​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

David de Gea បដិសេធ​សំណើ​បន្ត​កិច្ចសន្យា​ជាមួយ Manchester United

2023/03/30 07:09:16 pm        120
​បាល់ទាត់៖ ​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ David de Gea ត្រូវបាន​គេ​ដឹងថា បាន​បដិសេធ​សំណើ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ខណៈ​កិច្ចសន្យា​ចាស់​នឹង​អស់​សុពលភាព​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ​​កីឡាករ​វ័យ ៣២ឆ្នាំនេះ​រូបនេះ​បាន​រួមរស់​ជាមួយ Manchester United តាំងពី​ឆ្នាំ២០១១ ម្ល៉េះ និង​បានបង្ហាញ​ខ្លួន​សរុប ៥២៩ប្រកួត​ហើយ​។ ​David de Gea ទទួលបាន​ប្រាក់​ឈ្នួល ៣៧៥.០០០ផោន​ក្នុង​មួយ​សប្តាហ៍ ជា​អ្នកចាំទី​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​លើ​លោក​។ ​ក្នុងការ​សំណើ​កិច្ចសន្យា​ថ្មី​នោះ​ត្រូវបាន​គេ​ដឹងថា David de Gea ត្រូវ​ទម្លាក់​ប្រាក់​ឈ្នួល តែ​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​នៅឡើយ​។ ​​ប្រសិន​ការចរចា​កិច្ចសន្យា​ថ្មី​មិន​ជោគជ័យ Manchester United ក៏មាន​ផែនការ​ត្រៀម​រក​អ្នកចាំទី​ថ្មី​មក​ជំនួស​ដែរ គឺ​អ្នកចាំទី Brentford បច្ចុប្បន្ន David Raya​។ ​រំលឹកថា David de Gea ធ្លាប់​ឈ្នះ​ជើងឯក​ជាមួយ Manchester United រួមមាន English Premier League, FA Cup Europa League និង League Cup ពីរលើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

FIFA ដកសិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ World Cup U-20 ពី​ឥណ្ឌូនេស៊ី

2023/03/30 06:18:02 pm        286
​បាល់ទាត់៖ ​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បានសម្រេច​ដកសិទ្ធិ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ឆ្នាំ FIFA U-20 World Cup ពី​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ដែល​ឈានដល់​ការលុបចោល​កម្មវិធី​ចាប់ឆ្នោត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ​​សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី PSSI បាន​បង្ខំចិត្ត​លុបចោល​កម្មវិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល ​ដែល​គ្រោង​ធ្វើ​នៅ​កោះ​បាលី បន្ទាប់ពី​អភិបាល​កោះ​បាលី​លោក Wayan Koster បដិសេធ​មិន​ទទួល​វត្តមាន​ក្រុម​អ៊ីស្រាអែល​។ ឥណ្ឌូនេស៊ីមិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ណាមួយ​ជាមួយ​អ៊ីស្រាអែល​ទេ ហើយ​ថ្មីៗ​នេះក្រុមអ្នកតវ៉ា​បាន​ដ​ធ្វើបាតុកម្ម​ទាមទារ​មិន​ឱ្យមាន​វត្តមាន​អ៊ីស្រាអែល​នៅ​ការប្រកួត​នេះ ក្នុង​គោលដៅ​គាំទ្រ​ដល់​ប៉ា​ឡេ​ស្ទី​ន​។​ ​ឥណ្ឌូនេស៊ី​ត្រូវបាន​ប្រកាស​ទទួលបាន​រៀបចំ World Cup U-20 នេះ​កាលពី​ឆ្នាំ២០១៩ តែ​នៅពេលនោះ​មិនទាន់មាន​ការប្រកួត​ជម្រុះ​នៅឡើយ ក៏​មិនដឹងថា​មាន​វត្តមាន​ក្រុម​អ៊ីស្រាអែល​រឺ​អត់​។ ​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​នគឺជា​វិបត្តិ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែលមាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​ឥស្លាម​ច្រើនជាងគេ​លើ​ពិភពលោក ពោលគឺ​ប្រជា​ជន ២៧៧លាន​នាក់​គាំទ្រ​យ៉ាង​ទូលំទូលាយ​ដល់​ប៉ា​ឡេ​ស្ទី​ន ទាំង​ហេតុផល​សាសនា និង​ប្រពៃណី​ប្រឆាំង​អាណានិគម​ដែល​មាន​តាំងពី​ឯករាជ្យ​របស់​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy៖ រុស្ស៊ីចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បី​បន្ថយការ​គាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន
07/31/2026 06:07 PM
អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលអាចរៀបចំប្រតិបត្តិការ «ទង់ជាតិក្លែងក្លាយ » បន្ទាប់ពីការវាយប្រហារលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM
អ៊ីរ៉ង់ទាមទារឲ្យអង្គការសមុទ្រអន្តរជាតិថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើនាវារបស់ខ្លួន
07/31/2026 06:07 PM
IRGC៖ នាវាដឹកប្រេង ២គ្រឿងរង​ការ​​វាយប្រហារ ហើយ ៤គ្រឿងទៀត ត្រូវបក​ក្រោយ នៅច្រកសមុទ្រ Hormuz
07/31/2026 06:07 PM
ចិនធ្វើការល្បាត ក្នុងដែនទឹក នៅ​ភាគខាងកើតនៃកោះតៃវ៉ាន់
07/31/2026 06:07 PM
ក្រុមហ៊ូទីនៅយេម៉ែន បដិសេធការពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូនលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្នើប៊ុលហ្គារី និងប្រទេសកោះស៊ីបកុំអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
07/31/2026 06:07 PM
ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង​
07/31/2026 05:07 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
07/31/2026 05:07 PM
កូរ៉េខាងជើង៖ ការពង្រីកកងកម្លាំងអាមេរិក នៅជប៉ុន បង្កើន​ហានិភ័យ​​នៃ​ការ​ប៉ះទង្គិច នៅឧបទ្វីបកូរ៉េ
07/31/2026 05:07 PM