Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Sorana Cirstea ទម្លាក់ Sabalenka ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Miami Open

2023/03/30 05:49:38 pm        149
​​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​រ៉ូ​មេ​នី Sorana Cirstea បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​រក​បាន​ជ័យជំនះ​ធំ​បំផុត​ក្នុងអាជីព​របស់ខ្លួន​ក្រោយ​យកឈ្នះ​ជើងឯក Grand Slam, Australian Open, Aryna Sabalenka ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Miami Open​។ ​​Sorana Cirstea មិនទាន់​ចាញ់​មួយ​សិត​ណា​ឡើយ​នៅ Miami Open ឆ្នាំនេះ បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ២ ពិភពលោក Sabalenka ២សិត​ផ្ទួនៗ​ទៀត ៦-៤ និង ៦-៤​។ ​​Sorana Cirstea គឺជា​កីឡាការិនី​ទី៣ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ២០២៣ នេះដែ​លអាច​យកឈ្នះ Aryna Sabalenka​។ ​​ជាមួយនឹង​ជ័យជំនះ​នេះ កីឡាការិនី​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ WTA 1000 ជា​លើកដំបូង​ក្នុង​រយៈពេល ១០ឆ្នាំ​។ ​​ចំណែក​ការប្រកួត​ផ្នែក​បុរស​វិញ កីឡាករ​អ៊ីតាលី Jannik Sinner បាន​យកឈ្នះ​កីឡាករ​ហ្វាំ​ង​ឡង់ Emil Ruusuvuori ៦-៣ និង ៦-១​។ ​ការប្រកួត​នេះ​ត្រូវបាន​ពន្យា​ពេល ២ម៉ោង​ដោយសារ​ភ្លៀវ​ធ្លាក់ មុនពេល Jannik Sinner បង្ហើយការ​ប្រកួត​យក​ឈ្នះ​មិន​លំបាក និង​ចំណាយពេល​ប្រកួត​ត្រឹម ១ម៉ោង ១៥នាទី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ធ្វើដំណើរ​ដល់​រដ្ឋធានី​ហ្សា​កាតា​

2023/03/30 05:23:09 pm        541
​ស៊ីហ្គេម៖ ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បានធ្វើ​ដំណើរ​ដល់​រដ្ឋ​ធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​ហើយកាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមីនា មុន​ពិធី​ដង្ហែ​ផ្លូវការនា​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៣ ចុង​សប្ដាហ៍​នេះ​។ ​ដំណើរ​គោល​ចរ​ព្រះ​អគ្គិ​ជ័យ​នេះដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នឹងមាន​ការអញ្ជើញ​មក​ទទួល​ស្វាគមន៍​ពី​ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី និង​លោក​ Wijaya Noeradi ​អគ្គលេខាធិការរង តំណាង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជាតិ​ឥណ្ឌូនេស៊ី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Soekarno-Hatta​។​ ​បន្ទាប់ពី​ទៅដល់​ទីក្រុង​ហ្សា​កាតា ព្រះ​អគ្គិ​ជ័យ​កីឡាត្រូវ​យកទៅ​តម្កល់ទុក​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​ត្រៀម​រៀបចំ​ពិធី​ដង្ហែដែល​គ្រោង​នឹង​រៀប​ចំនា​ល្ងាច​ថ្ងៃទី​០១ ខែមេសា ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី ដោយ​គ្រោង​នឹងមាន​អ្នកចូលរួម​ប្រមាណ ៣៥០​នាក់ទៅ ៤០០​នាក់ ក្នុងនោះ​ក៏មាន​មន្ដ្រី​ទូត​បណ្ដា​ប្រទេស​អាស៊ាន​នៅ​ទីនោះ​ចូលរួម​អបអរសាទរ​ផងដែរ បន្ទាប់ពី​បេសកកម្មនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ បញ្ចប់​ការរៀបចំ​ដោយ​ជោគជ័យនៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ទីក្រុង​ Tagaytay ​ប្រទេស​ហ្វីលីពីនកាលពី​ថ្មីៗ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១ ការប្រកួត​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​២០២៣

2023/03/30 04:47:30 pm        289
វ៉ូវីណាម៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ ឆ្នាំ​២០២៣ បានបញ្ចប់​ដោយ​ជោគជ័យ​នៅលើ​ទឹកដី​កម្ពុជា បន្ទាប់ពី​ដំណើរការ​តាំងពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ​ឆ្លងកាត់​ការប្រកួត​មកនេះ​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជាធ្វើ​បានល្អមុន​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ចូលមក​ដល់ ដោយ​​ដណ្តើមបាន​មេដាយ​សរុប ២៩​គ្រឿង ក្នុងនោះមេដាយមាស​ ១០​គ្រឿង ប្រាក់ ​០៩​គ្រឿង និង​សំរឹទ្ធ​ ១០​គ្រឿង​។ ចំនែក​វៀតណាមបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២ ជាមួយ​មេដាយ​សរុប ២០​គ្រឿង ដែល​ក្នុងនោះមេដាយមាស​ ០៩​គ្រឿង ប្រាក់ ១១​គ្រឿង និង​មិនមាន​មេដាយ​សំរឹទ្ធ​នោះទេ​។ សហភាព​មី​យ៉ាន់​ម៉ាហក់​មក​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​មេដាយមាស​ ០៥​គ្រឿង ប្រាក់​ ០៤​គ្រឿង និង​សំរឹទ្ធ ១៩​គ្រឿង សរុប ​២៨​គ្រឿង​។ ថៃបញ្ចប់​នៅ​លេខ​៤ មេដាយមាស​ ០៣​គ្រឿង ប្រាក់​ ០៥​គ្រឿង និង​សំរឹទ្ធ ​០៤​គ្រឿង សរុប​ ១២​គ្រឿង​។ ឥណ្ឌូនេស៊ី​លេខ​៥ មេដាយមាស​០៣​គ្រឿង និង​សំរឹទ្ធ ១៦​គ្រឿង សរុប​ ១៩​គ្រឿង​។ ហ្វីលីពីនឈ្នះ​មេដាយប្រាក់ ​០១​គ្រឿង និង​មេដាយ​សំរឹទ្ធ ៦​គ្រឿង សរុប ​៧​គ្រឿង ខណៈ​ឡាវ​បញ្ចប់​នៅក្រោម​គេជាមួយ​មេដាយ​សំរឹទ្ធ​ ៤​គ្រឿង​។​ ​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​នេះ​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ដោយ​កម្ពុ​ជាមាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត ២៧​នាក់ ថៃ​ ១២​នាក់ សហភាព​មី​យ៉ាន់​ម៉ា ២០​នាក់ ឥណ្ឌូនេស៊ី ២០​នាក់ ហ្វីលីពីន ​៨​នាក់ ឡាវ​ ១៣​នាក់ និង​ប្រទេស​វៀតណាម ៣៧​នាក់ សរុប​ទាំង​ប្រតិភូដែល​ចូលរួម​ការប្រកួត​នេះ​មាន​ជាង ២០០​នាក់​។​ ក្នុង​ស៊ី​ហ្គេម ២០២៣ កីឡា​វ៉ូ​វូ​ណា​ម​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៩ ខែឧសភា ដោយមាន ៣០​វិញ្ញាសានៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរ​ជ្រោយចង្វា (CCIC)៕ អត្ថបទ៖ គង់ ហួន

ប្រធាន IOC៖ ការ​វិល​ត្រលប់​របស់​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​លើ​ឆាក​អន្តរជាតិ​គឺជា​ស្មារតី​កីឡាមិន​ពាក់ព័ន្ធ​នយោបាយ​

2023/03/29 08:40:20 pm        154
​អូឡាំពិក៖ ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បានចេញ​អនុសាសន៍​សម្រាប់​ការ​វិល​ត្រឡប់​បន្តិច​ម្តង​ៗ ទៅកាន់​ការប្រកួត​អន្តរជាតិ​របស់​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​ដោយ​ប្រធាន IOC លោក Thomas Bach ថា​ ការសម្រេចចិត្ត​នេះ​គួរតែ​ផ្អែកលើ​ស្មារតី​កីឡា​មិន​ពាក់ព័ន្ធ​នយោបាយ​។ ​​ប្រធាន IOC ដដែល​បាន​ឱ្យ​ដឹង​ដែរ​ថា អនុសាសន៍​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ IOC ទាក់ទង​នឹង​ការ​វិល​ត្រឡប់មកវិញ​របស់​អត្ត​ព​លិ​ក​ទាំង​រុស្ស៊ី និង​បេឡា​រុស​នៅ​ក្នុង​ការប្រកួត​អន្តរជាតិ​គឺជា​ការសម្រេចចិត្ត​មួយ តែ​អូឡាំពិក​ឆ្នាំ​២០២៤ គឺជា​ការសម្រេច​ចិត្តដាច់​ដោយឡែក​ថា ​រុស្ស៊ី និង​បេឡា​រុស​អាច​ចូល​រួម​បាន​រឺអត់ គឺ​គិត​នៅ​ពេល​ក្រោយ​។ IOC បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី និង​បេឡា​រុស បន្ទាប់ពី​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​ខែ​កុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែ​បច្ចុប្បន្ន IOC បាន​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដោយ​អត្ត​ព​លិ​ក​អាច​ត្រលប់​មក​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​វិញ ហើយ​មានឱកាស​ទទួល​បាន​សិទ្ធិ​សម្រាប់​កីឡា​អូឡាំពិក​ប៉ារីស​ឆ្នាំ​២០២៤ ផង​ដែរ​។​​អត្ត​ព​លិ​ក​ប្រទេស​ទាំង២ អាច​ទទួល​បាន​កៅអី​ប្រកួត​នៅ​អូឡាំពិកតាមរយៈ​ការប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ី ប៉ុន្តែ IOC បាន​ប្រឈមមុខ​នឹង​ភាព​ស្មុគស្មាញ​ផង​ដែរ ដោយ​អ៊ុយ​ក្រែ​ន​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ប៉ារីស ​បើ​មាន​វត្តមាន​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស បើ​ទោះ​ពួកគេ​មិន​ប្រកួត​តំណាង​ជាតិ​ក៏ដោយ​។​ ​លោក Bach បាន​និយាយថា អនុសាសន៍​សម្រាប់​អ្នករៀបចំ​ព្រឹត្តិការណ៍ និង​សហព័ន្ធ​កីឡា​ត្រូវ​អនុវត្ត​តាម រួមមាន​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​អាច​ប្រកួតប្រជែង​បានតែ​មិន​តំណាង​ជាតិ ពោលគឺ​ក្រោម​ទង់​អព្យាក្រឹត មិន​មាន​ទង់ជាតិ រឺ​ការគោរព​ភ្លេងជាតិ​។​ លើសពីនេះ ពួកគេ​មិន​អាច​ចូលរួម​វិញ្ញាសា​កីឡា​ជា​ក្រុម​បានទេ ហើយ​អត្ត​ព​លិ​ក​ដែល​គាំទ្រ​សង្គ្រាម ឬ​ជាប់កិច្ចសន្យា​យោធា ឬ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​ប្រទេស​របស់​ពួកគេ​ក៏​មិនអាច​ចូលរួម​បាន​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Carlos Alcaraz ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ ខណៈ​ផ្នែក​នារី Rybakina ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Miami Open

2023/03/29 06:57:15 pm        70
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Carlos Alcaraz បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់​កម្មវិធី Miami Open នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Tommy Paul ៦-៤ និង ៦-៤ ដើម្បី​បន្ត​ស្ថិតិ​ឈ្នះ ៩ប្រកួត​ជាប់​គ្នា​។ ​Carlos Alcaraz ត្រូវការ​ឈ្នះ​ជើងឯក Miami Open នេះ​ដើម្បី​បន្ត​ឈរ​តំណែង​លេខ ១ ពិភពលោក​ ខណៈ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក​មួយរូប​ទៀត​គឺ Taylor Fritz នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ កីឡាករ​លំដាប់​លេខ ៩ Taylor Fritz បាន​យកឈ្នះ​កីឡាករ​ដា​ណឺ​ម៉ាក Holger Rune ៦-៣ និង ៦-៤ ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​។ ​​ចំណែកឯ​កីឡាករ​រុស្ស៊ី Karen Khachanov ក៏បាន​បន្តដំណើរ​ឡើង​វគ្គ​បន្ត​ផងដែរ​ក្រោយ​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas ជា​លើកដំបូង​ក្នុង​អាជីព ៧-៦(៧-៤) និង ៦-៤ ស្រប​ពេលដែល​កីឡាករ​អ៊ីតាលី Jannik Sinner យកឈ្នះ​កីឡាករ​រុស្ស៊ី Ruben Rublev ៦-២ និង ៦-៤​។ ​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ ម្ចាស់​ជើងឯក Wimbledon, Elena Rybakina បាន​ឈានឡើង​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​ហើយ​ ក្រោយ​យកឈ្នះ​កីឡាការិនី​អ៊ីតាលី Martina Travisan ៦-៣ និង ៦-០​។ ​ម្ចាស់​ជើងឯក Indian Wells ថ្មីៗ​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន​កាត់​រុស្ស៊ី​រូបនេះ មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ ១២ប្រកួត​ជាប់​គ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​កំពត និង​ព្រះសីហនុ​ថា ​ក្រុម​មាន​ចំណុច​ខ្វះខាត​ច្រើន តែ​ពេញចិត្ត​លទ្ធផល​ស្មើគ្នា​នៅ​ពាន​សម្តេច​តេ​ជោ​ថ្នាក់​ខេត្ត

2023/03/29 06:00:55 pm        126
​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ លើក​ទី​១៧ ថ្នាក់​ខេត្ត បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះដែល​មាន​ការផ្សាយ​ផ្ទាល់​ពី BTV ផង​ដែរ​។ ​​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​កំពត​បាន​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ខេត្ត​ព្រះសីហនុ នៅ​ទីលាន​បាល់ទាត់​តម្រង់​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ខេត្ត​កំពត ក្រុម​ម្ចាស់ផ្ទះ​បាន​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី ១១ ដោយ​បាល់ Freekick យ៉ាង​ល្អ​របស់​អតីត​កីឡាករ​ដែល​ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​បាល់ទាត់​ច្រើន​នៅ​លី​គ​កំពូល​កម្ពុជា ប្រាក់ ចាន់​រតនា​។ ​​យ៉ាង​ណាក្តី​ភាពសប្បាយ​រីករាយ​របស់​ក្រុម​កំពត​មាន​ត្រឹម​នាទី​ទី៣៩ បន្ទាប់ពី​ក្រុម​ភ្ញៀវ​ខេត្ត​ព្រះសីហនុ​តាម​ស្មើ​វិញ​បានសម្រេច​ដោយ សុន ផាត់​សាន់​។ ​ខេត្ត​ព្រះសីហនុ​គួរតែ​មានឱកាស​នាំមុខ​ការប្រកួត​នៅ​ចុង​វគ្គ​ទី១ ទៅហើយ​តែ សុន ផាត់​សាន់​ ដដែល​ទាត់​បាល់​ពិន័យ ១១ម៉ែត្រ​មិនបាន​សម្រេច​ដោយ​សង្គ្រោះ​បាន​ដោយ​អ្នកចាំទី​កំពត លី រ៉​ហ្វា​ត​។ លទ្ធផល ១-១ ពី​វគ្គ​ទី១ ​នេះ​ក៏​រក្សា​ដល់​ចប់​ការប្រកួត ​ខណៈ​គ្រូបង្វឹក​ក្រុម​កំពត​លោក អ៊ុន រដ្ឋា បាន​លើក​ឡើង​ថា លោក​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ ខណៈ​ដែល​ក្រុម​របស់​លោក​រៀបចំ​មិន​បាន​ល្អ​ធ្វើ​ឱ្យ​មាន​ចំណុច​ខ្វះខាត​ច្រើន​។​ ​ស្រដៀង​គ្នា​នឹង​គ្រូ​បង្វឹក​កំពត​ដែរ​លោក គង់ វិច្ឆិកា គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ខេត្ត​ព្រះសីហនុ​ថា ថ្វីបើ​មានការ​ខ្វះខាត​ច្រើនតែ​លទ្ធផល​សម​នឹង​ទទួលយក ហើយ​លោក​នឹង​កែប្រែ​ចំណុច​ខ្វះខាត​នេះ​នៅ​ប្រកួត​បន្តបន្ទាប់​ទៀត​។​ សូម​បញ្ជាក់​ថា លទ្ធផល​មួយ​គូ​ទៀត​នៅ​ក្នុង​ពូ​ល A នេះ​ដែល​ប្រកួត​ម្សិលមិញ​ផង​ដែរ ខេត្ត​កែប​ចាញ់​ក្រុម​ភ្ញៀវ​មន្ទីរអប់រំ ​យុវជន និង​កីឡា​ខេត្ត​កំពង់ស្ពឺ ១-២​។ ​​ប្រកួត​បន្ទាប់​របស់​ពូ​ល A នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ខេត្ត​កំពង់ស្ពឺ​ទទួល​ស្វាគមន៍​ខេត្ត​កំពត ខណៈ​ភ្នំពេញ​ហ្កា​ឡាក់​ស៊ី​ទទួល​ស្វាគមន៍​ខេត្ត​កែប​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

បាល់ទះ​កម្ពុជា​ត្រូវ​ប្រកួត​ពាន​បី​ប្រទេស មុន​លេង​មិត្តភាព​ជាមួយ​ក្លិប​ចិន​

2023/03/29 05:32:02 pm        176
បាល់ទះ៖ ក្រោយ​ធ្វើការ​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ជា​បន្តបន្ទាប់​ជាមួយ​សិង្ហ​បុរី គុយបា និង​បារាំង ពេលនេះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​២០២១ ត្រូវ​ម៉ាឡេស៊ី​អញ្ជើញ​ចូលរួម​ប្រកួត​ពានរង្វាន់​មិត្តភាព​បី​ប្រទេស​-​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហ​បុរី ដំណើរការ​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។​ ​មុន​ដឹកនាំ​កីឡាករ​ចេញទៅ​ប្រកួត លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ប្រាប់​ឱ្យ​ដឹង​ថា ជំនួប​មិត្តភាព​នេះ​ជា​ការ​ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ហើយ​ក្រោយ​ការប្រកួត​នេះ កម្ពុជា​នឹង​មាន​ប្រកួត​ជាមួយ​ក្លិប​បាល់ទះ​ចិន​សាន​តុង​នៅ​ថ្ងៃ​ទី​០៥ និង​ទី​៧ ខែ​មេសា​។ លើស​ពី​នេះ​ក៏​មាន​ប្រកួត​មិត្តភាព​អន្តរជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់ ខណៈ​ដែល​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ក៏​ចង់​ឱ្យ​កម្ពុជា​រៀបការ​ប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​ប្រទេស​ដែរ​។​ ​សូម​ជម្រាប​ជូន​ថា ​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ម៉ាឡេស៊ីក្រុម A, ថ្ងៃ​ទី​៣០ ខែ​មីនាត្រូវ​ប្រកួត​ជាមួយ​សិង្ហ​បុរី និង​ថ្ងៃ​ទី​៣១ ខែមីនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​សិង្ហ​បុរី​។ ការ​ចាប់​ឆ្នោត​បែង​ចែង​ពូ​ល​លើ​ប្រភេទ​កីឡាបាល់ទះ បើ​គ្មាន​ការប្រែប្រួល​នឹងធ្វើ​នៅ​ថ្ងៃទី​៥ ខែមេសា មួយខែ​មុន​ពិធី​បើក​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ចូល​មក​ដល់​៕អត្ថបទ៖ គង់ ហួន

កម្ពុជា​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

2023/03/29 05:00:50 pm        112
ស៊ីហ្គេម៖ ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​របស់​គណៈកម្មការ​សម្របសម្រួល​ នៃ​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន (APSF) និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (CAMAPGOC) រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣​ នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​បី​ថ្ងៃនេះ ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ាហ្គេម​កម្ពុជា​ជម្រាប​ជូន​អំពី​ភាព​លម្អិត​នៃ​ព័ត៌មាន​នានា ក៏ដូចជា​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ ទាំង​ការ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច ដឹកជញ្ជូន ហូបចុក ស្នាក់នៅ​ជាដើម​។​ ​ឯកឧត្តម​បន្តថា សម្រាប់​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ​មាន​កិច្ចប្រជុំ​បច្ចេកទេស​អន្តរជាតិ​ ជាមួយ​គណៈកម្មការ​ជំនាញ​នៃ CAMAPGOC ចុងក្រោយ​ផង​ដែរ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​លម្អិត​ស្តីពី​ការប្រកួត​តែម្តង​។ ដោយឡែក​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ​២០២៣ ​មាន​កិច្ចប្រជុំ​នាយ​បេសកកម្ម​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​ដោយ CAMAPGOC និង APSF បញ្ជាក់​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន​ អំពី​ការ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើងជា​ផ្លូវការ​ពី​ថ្ងៃ​ទី​០៣ ​ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២៣​។​ ​អគ្គលេខាធិការ​រង CAMAPGOC លើកឡើង​ដែរ អ្វី​ដែល​ជា​ឆន្ទៈ​របស់​កម្ពុជា​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺថា​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​មាន​បេះដូង​ធំ​។ ដូច្នេះ​កម្ពុជា​នឹង​បើក​បេះដូង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ប្រកប​ដោយ​ទឹកមុខ​ញញឹម​រីករាយ ស្វាហាប់ ដើម្បី​បង្ហាញ​ពី​វប្បធម៌ អរិយធម៌​របស់​ប្រជាជន​ខ្មែរ រួមទាំង​អ្នកស្ម័គ្រចិត្ត គណៈកម្មការ​បច្ចេកទេស និង​ថ្នាក់ដឹកនាំ​យើង​ទាំង​អស់គ្នា​។ «​ដូច្នេះ​មិន​មាន​អ្វី​ទាស់​ទៀត​ទេ ​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ប្រកបដោយ​ភាព​កក់ក្តៅ​។ យើង​ទាំង​អស់​គ្នា​យល់ថា ក្រោយ​វិលត្រឡប់​ទៅវិញ ប្រតិភូ​កីឡា​អាស៊ាន​ទាំង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ព្រមទាំង​ភ្ញៀវ​អន្តរជាតិ​នឹង​នាំ​យក​ទៅ​ជាមួយនឹង​ការផ្សព្វផ្សាយ​ពី​កម្ពុជា ហើយ​កម្ពុជា​នឹង​បង្កើន​បាន​ភ្ញៀវទេសចរ ក្រោយ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ​។ កម្ពុជា​នឹងត្រូវ​បាន​ពាំនាំ​នូវ​សំឡេង​នៃ​ការ​អភិវឌ្ឍ និង​សន្តិភាព​ទៅកាន់​ពិភពលោក​។​ ​សូម​ជម្រាប​ជូន​ថា ​កីឡា​ដាក់​ឲ្យ​ប្រកួត​ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ មាន​ចំនួន​សរុប ​១៤​ប្រភេទ​កីឡា បូករួម​ទាំង​កីឡា​បង្ហាញ​មួយ​ប្រភេទ ខណៈ​ការ​ចុះ​ឈ្មោះ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​បាន​ជាង ៥០០​នាក់​ហើយ​ៗ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត ដោយ​ការ​ចុះ​ឈ្មោះ​នៅ​បន្ត​នៅឡើយ​៕

ក្រុមបាល់ទាត់​នារី​អង្គការ HFCA នឹងចូលរួម​ប្រកួត​បាល់ទាត់ JSSL ប្រទេស​សិង្ហ​បុរី​

2023/03/29 04:41:11 pm        159
បាល់ទាត់៖ ក្នុង​សន្និសីទ​សារព័ត៌មាន អង្គការ​កម្ពុជា​អូស្ត្រាលី​បាល់ទាត់​រីករាយ (HFCA) បាន​ប្រកាស​ពី​កា​រ​បញ្ជូន​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម ​១៦​ឆ្នាំ ដែល​នឹង​ក្លាយ​ជា​ក្រុម​ដំបូង​គេ​របស់​កម្ពុជាចូលរួម​ការប្រកួត​កីឡាបាល់ទាត់ JSSL ម្ខាង ​៧​នាក់​នៅ​ប្រទេស​សិង្ហ​បុរី​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៣​។​HFCA បាន​ជ្រើសរើស​កីឡា​ការិនី ​១២​នាក់ ហើយ​កំពុង​ហ្វឹកហាត់​យ៉ាង​ស្វាហាប់​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២​ មក​ម្ល៉េះ​។ HFCA គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ក្នុង​គោលបំណង​លើកកម្ពស់​យុវជន​តាមរយៈ​វិស័យ​កីឡាបាល់ទាត់​។​ ​ការប្រកួត​កីឡាបាល់ទាត់​ម្ខាង​ ៧​នាក់ JSSL ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ដែល​មាន​សមាជិក​ក្រុម​ចំនួន ​៤០​ចូលរួម ហើយ​បច្ចុប្បន្ន​ជា​ខួប​លើក​ទី​៨​ របស់​ព្រឹត្តិការណ៍​បាល់ទាត់​កុមារ​នេះ​។ឆ្នាំ​២០២៣ នឹង​មាន​កីឡាករ កីឡាការិនី​ចំនួន ៤០០០​នាក់​ចូលរួម​ការប្រកួត​យុវជន​ដ៏​ធំ​បំផុត​របស់​អាស៊ី​នេះ ដែល​ប្រព្រឹត្តទៅ​នៅ​ ៤​កន្លែង​ក្នុង​ប្រទេស​សិង្ហបុរី​។ ក្រុមបាល់ទាត់ HFCA នឹង​លេង​ប្រាំ​ប្រកួត ហើយ​មួយ​ប្រកួត​មាន ​២២​នាទី​។​ សូម​រំលឹក​ថា ​ឆ្នាំ​២០១៧ JSSL បាន​ដាក់​បញ្ចូល​សាលា​បាល់ទាត់​១៦​ របស់​ក្លិប​ធំ​នៅ​អឺរ៉ុប​បន្ថែម​ទៀត​ដែល​រួមមាន Liverpool, Manchester United, Arsenal FC, FC Barcelona, Atlectico Madrid, និង Valencia៕អត្ថបទ៖ គង់ ហួន

កម្ពុជា​ដណ្តើមបាន​មេដាយ ​៩​គ្រឿង​បន្ថែមទៀត​ពីថ្ងៃ​ទី​២ ​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​

2023/03/29 03:59:01 pm        130
វ៉ូវីណាម៖ ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃទី​២ នៃ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ កីឡាករ កីឡាការិនី​កម្ពុជាដណ្តើមបាន​មេដាយ ០៩​គ្រឿង​បន្ថែមទៀត ដែល​ធ្វើឱ្យ​ម្ចាស់ផ្ទះ​បន្ត​ឈរ​នៅ​កំពូល​តារាង​មេដាយ​ពីរ​ថ្ងៃ​ជាប់​គ្នា​។​ ​ក្នុងចំណោម​មេដាយ​ថ្មី ​០៩​គ្រឿង​នោះមាន​មាស ៣​គ្រឿងដែល​ដណ្តើមបាន​ដោយ​កីឡាការិនី ប៉ាល់ ឆរ​ស្មី លើ​វិញ្ញាសា​មេ​គុនកាំបិត​ធំ​, កីឡាករ នុត ណាន់ វិញ្ញាសា​ប្រយុទ្ធ​ ៦០​គីឡូក្រាម និង​វិញ្ញាសា​ដាវ​ក្រុម​នារី​ប្រាំ​នាក់​ដែលមាន​កីឡាការិនី ពៅ សុខា, សឿ ចាន់​លក្ខិណា​, សុខ នី​ដា​នុត​, ឃ​ន ច័ន្ទ​សុភ​ក្ត្រ​នាថ និង​កីឡាការិនី ប៉ាល់ ឆរ​ស្មី​។ ចំនែក​មេដាយប្រាក់ ​០៤​គ្រឿង​ធ្វើបាន​ដោយ​កីឡាការិនី ពៅ សុខា វិញ្ញាសា​ដាវ​ឯកត្តជន​, កីឡាការិនី ឃ​ន ច័ន្ទ​សុភ​ក្ត្រ​នាថ និង​កីឡាការិនី សុខ នី​ដា​នុត វិញ្ញ​សា​មេគុន​អត់​អាវុធ​, កីឡាករ​ម៉េ​ត សុភ​ក្ត្រា និង​ម៉េ​ត សារី វិញ្ញាសា មេគុន​ការពារ​ខ្លួន​មាន​អាវុធ​, និង​កីឡាការិនី ពៅ សុខា និង​សុខ នី​ដា​នុត វិញ្ញាសា​មេគុន​ការពារ​ខ្លួន​មាន​អាវុធ​។ ឯ​មេដាយ​សំរឹទ្ធ​ពីរ​គ្រឿងដណ្តើមបាន​ដោយ​កីឡាករ កៅ វិចិត្រ​រាជ្យ វិញ្ញាសា​ប្រយុទ្ធ ៧០​គីឡូក្រាម និង​កីឡា​រិ​នី ហ៊ឹម ដា​ណេ វិញ្ញាសា ប្រយុទ្ធ​ ៥០​គីឡូក្រាម​។​​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមីនា កម្ពុជាដណ្តើមបាន​មេដាយ​សរុប ១៨​គ្រឿងក្នុងនោះ​មាស ​០៨​គ្រឿង ប្រាក់ ​០៦​គ្រឿង និង​សំរឹទ្ធ ​០៤​គ្រឿង ហើយ​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ ពីរ​ថ្ងៃ​ជាប់​គ្នា​។ វៀតណាម​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ជាមួយ​មេដាយមាស ០៥​គ្រឿង ប្រាក់ ​០៦​គ្រឿងសរុប ១១​គ្រឿង​។ ថៃ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ដណ្តើមបាន​មេដាយមាស​ ០២​គ្រឿង ប្រាក់ ​០៤​គ្រឿង សំរឹទ្ធ ​០៣​គ្រឿង សរុប ​០៩​គ្រឿង​។ សហភាព​មី​យ៉ាន់​ម៉ា​លេខ​៤ មេដាយមាស​ ០២​គ្រឿង ប្រាក់ ​០២​គ្រឿង សំរឹទ្ធ ​១៣​គ្រឿង សរុប​ ១៧​គ្រឿង​។ ឥណ្ឌូនេស៊ី​លេខ​៥ មេដាយមាស​ ០២​គ្រឿង និង​សំរឹទ្ធ ​០៨​គ្រឿង សរុប ​១០​គ្រឿង​។ ហ្វីលីពីន និង​ឡាវមិនទាន់​ដណ្តើមបាន​មេដាយមាស​នៅឡើយ​នោះទេ ខណៈ​ការប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែមីនា ជាមួយ​ការប្រកួត ១០​វិញ្ញាសា​ទៀត​៕ អត្ថបទ៖ គង់ ហួន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាជិកសភា​អាមេរិកជំរុញឱ្យកោះ​តៃវ៉ាន់អនុម័តច្បាប់យានដ្រូន​ ដោយព្រមានថា «ពេលវេលាខ្លីណាស់»
07/31/2026 07:07 PM
ក្រុមអ្នកជំនាញអះអាងថា ទឹកបឹង Constance របស់អាល្លឺម៉ង់ ស្រកដល់កម្រិតទាបជាប្រវត្តិសាស្រ្ត
07/31/2026 07:07 PM
នីហ្សេរីយ៉ា បំផ្លាញអាវុធខុសច្បាប់ ២.៨១៩ដើម ដែលរឹបអូសបាន អំឡុងពេលបង្ក្រាប
07/31/2026 07:07 PM
យន្តហោះកងទ័ពជើងទឹកអាមេរិក ចាក់ប្រេងឡើងវិញនៅលើអាកាស ខណៈល្បាតតំបន់មជ្ឈិមបូព៌ា
07/31/2026 07:07 PM
លោក Zelenskyy៖ រុស្ស៊ីចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បី​បន្ថយការ​គាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន
07/31/2026 06:07 PM
អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលអាចរៀបចំប្រតិបត្តិការ «ទង់ជាតិក្លែងក្លាយ » បន្ទាប់ពីការវាយប្រហារលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM
អ៊ីរ៉ង់ទាមទារឲ្យអង្គការសមុទ្រអន្តរជាតិថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើនាវារបស់ខ្លួន
07/31/2026 06:07 PM
IRGC៖ នាវាដឹកប្រេង ២គ្រឿងរង​ការ​​វាយប្រហារ ហើយ ៤គ្រឿងទៀត ត្រូវបក​ក្រោយ នៅច្រកសមុទ្រ Hormuz
07/31/2026 06:07 PM
ចិនធ្វើការល្បាត ក្នុងដែនទឹក នៅ​ភាគខាងកើតនៃកោះតៃវ៉ាន់
07/31/2026 06:07 PM
ក្រុមហ៊ូទីនៅយេម៉ែន បដិសេធការពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូនលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM