Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

LeBron James វិល​ពីរ​បួស​មកវិញ​ តែ LA Lakers ចាញ់ Chicago Bulls

2023/03/28 10:30:55 pm        123
​បាល់​បោះ៖ ​កីឡាករ​អាមេរិក LeBron James បាន​វិល​ពីស​ម្រាក​ព្យាបាល​របួស​ដែល​បាន​អវត្តមាន​អស់ ១៣ប្រកួត តែ​ត្រលប់​មកវិញ​មិនអាច​ជួយ Los Angeles Lakers គេច​ពី​បរាជ័យ​បានឡើយ ក្រោយ​ចាញ់​ក្រោម​ស្នាដៃ Chicago Bulls ១១៨-១០៨​។ ​​កីឡាករ​វ័យ ៣៨ឆ្នាំ​រូបនេះ​បោះ​បាន ១៩ពិន្ទុ និង​បាន​បញ្ជាក់ថា​ខ្លួន​មាន​បញ្ហា​របួស​ជើង​ខាងស្តាំ​។​ ​កីឡាករ Zach LaVine បោះ​បាន ៣២ពិន្ទុ​ក្នុង​ជ័យជំនះ​លើក​ទី៧ របស់ Chicago Bulls ក្នុង ៩ ប្រកួត​ចុងក្រោយ​។ ​បរាជ័យ​នេះ​ធ្វើឱ្យ LA Lakers ធ្លាក់​ទៅ​លេខ ៩ នៅ​ភាគ​ខាងលិច ស្របពេល​រដូវ​កាល​វិលជុំ​នឹង​បញ្ចប់​នៅ ៧ ប្រកួត​ទៀត​ប៉ុណ្ណោះ ស្រប​ពេលដែល Chicago Bulls នៅ​ឈរ​លេខ ១០ នៅ​ភាគ​ខាងកើត​។ ​ងាក​មក​ការប្រកួត​ផ្សេងទៀត Cleveland Cavaliers បាន​យកឈ្នះ Houston Rockets ១០៨-៩១ ធានា​កៅអី​នៅ​វគ្គ Play-Off NBA លើកដំបូង​តាំងពី LeBron James ចាកចេញ​។ Jarrett Allen បោះ​បាន ២៤ ពិន្ទុ ១៤បាល់​រី​បោ​ន ស្រប​ពេលដែល Donovan Mitchell បោះ​បាន ២២ ពិន្ទុ​ផងដែរ​សម្រាប់ Cleveland​។ ​​ចំណែកឯ​ក្រុម​ការពារ​តំណែង​ជើងឯក Golden State Warriors បាន​រង​បរ​ជ័យ​ក្រោម​ស្នាដៃ Minnesota Timberwolves ដោយ​លទ្ធផល ៩៩-៩៦ យ៉ាង​តានតឹង​។ ​Karl-Anthony Towns បោះ​បាន ១៤ ពិន្ទុ ៥ បាល់​រី​បោ​ន​សម្រាប់ Timberwolves ក្នុង​ការចូល​លេង​ដំបូង​តាំងពី​អវត្តមាន​អស់ ៥២ ប្រកួត​ដោយ​សារ​របួស​។ ​Warriors ក៏មាន​ឱកាស​តាម​នៅ​ចុង​ម៉ោង​ដែរ​តែ Stephen Curry មិនអាច​សម្រេចបាន ធ្វើឱ្យ Golden State បញ្ចប់​ស្ថិតិ​ឈ្នះ ៩ ប្រកួត​ជាប់​គ្នា​។ ​ក្រុម​ទាំងពីរ Golden State និង Minnesota កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ៦ និង​លេខ ៧ នៅ​ភាគ​ខាងលិច​ជាមួយគ្នា​ប្រកួត​ឈ្នះ ៣៩ ចាញ់ ៣៧ ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​វាយកូនគោល​បារាំង Celine Boutier គ្រង​ជើងឯក​កម្មវិធី LPGA Drive On Championship

2023/03/28 09:58:04 pm        86
​វាយកូនគោល៖ ​កីឡាការិនី​បារាំង Celine Boutier បានក្លាយ​ជា​ជើង​ឯកនៃ​ការប្រកួត​វាយកូនគោល​កម្មវិធី LPGA Drive On Championship ដែល​រៀបចំ​នៅ​រដ្ឋ Arizona សហរដ្ឋអាមេរិក​។ ​​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ​នៅក្នុង​ថ្ងៃ​ចុងក្រោយ បន្ទាប់ពី​កីឡាការិនី​វ័យ ២៩ឆ្នាំ Celine Boutier ធ្វើបាន Birdie នៅ​ឡូ​ទី១៨ ដើម្បី​បញ្ចប់​ការប្រកួត​មាន ២០អាន់​ឌើ​ផា តែ​កីឡាការិនី​អង់គ្លេស Georgia Hall ក៏បាន​បញ្ចប់​ថ្ងៃ​ចុងក្រោយ​មាន ២០អាន់​ឌើ​ផា​ផងដែរ ដែល​ធ្វើឱ្យ​អ្នក​ទាំងពីរ​ត្រូវ​លេង​បន្ថែម​ឡូ​កាត់សេចក្តី​។ ​​ការធ្វើ​បាន Birdie ម្តងទៀត​នៅ​ឡូ​បន្ថែម​គ្រប់គ្រាន់​ល្មម​សម្រាប់ Celine Boutier គ្រង​ជើងឯក Drive On Championship នេះ និង​ជា​ជើងឯក​នៅ​ក្របខណ្ឌ LPGA Tour លើក​ទី៣ ក្នុង​អាជីព​។ ​​សម្រាប់​លេខ៣ ក្នុង​កម្មវិធី​បាន​ទៅ​កីឡាការិនី​ជប៉ុន Ayaka Furue ធ្វើបាន​សរុប ១៩អាន់​ឌើ​ផា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ បើកផ្លូវ​ការ ខណៈ​ថ្ងៃ​ប្រកួត​ដំបូង​កម្ពុជា​ដណ្តើម​បាន​មេដាយ​ច្រើន​ជាងគេ​

2023/03/28 09:21:32 pm        132
វ៉ូ​វី​ណា​ម៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ ឆ្នាំ​២០២៣ ប្រារព្ធ​ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយក្រោម​អធិបតីភាព​ឯកឧត្តម ម៉ុង គឹម​ហេង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​អាស៊ីអាគ្នេយ៍នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​​ខណៈ​ឯកឧត្តមបាន​ថ្លែងអំណរគុណ​ដែល​ប្រទេស​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកួត ហើយ​អរគុណ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ដែល​បានផ្តល់​ថវិកា​ក្នុង​ការរៀបចំ​ការប្រកួត​នេះ​។​ ​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​នេះមាន ​៧​ប្រទេស​ចូលរួម​ដូចជា​ម្ចាស់ផ្ទះ​កម្ពុជា វៀតណាម ឡាវ ថៃ ហ្វីលីពីន សហភាព​មី​យ៉ាន់​ម៉ា និង​​ឥណ្ឌូនេស៊ី ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​កជាង ​២០០​នាក់​។​​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយ ​៩​គ្រឿងក្នុងនោះមាស​ ៥​គ្រឿង ប្រាក់ ​២​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង ចំនែក​វៀតណាមដណ្ដើមបានមេដាយមាស ​២​គ្រឿង ប្រាក់ ​៤​គ្រឿង, ថៃ​ដណ្តើមបាន​មេដាយមាស ​១​គ្រឿង ប្រាក់ ​២​គ្រឿង និងសំរឹទ្ធ ​២​គ្រឿង, សហភាព​មី​យ៉ាន់​ម៉ា​មេ​ដាយ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​៦ ឯ​ឥណ្ឌូនេស៊ី ឡាវ និង​ហ្វីលីពីន​ដណ្តើម​បានតែ​មេដាយ​សំរឹទ្ធ​។ ការប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមីនាខាងមុខនេះ​៕

Chelsea ខាត​ជាង ១០០​លាន​ផោន​នៅ​រដូវ​កាល ២០២១-២២ ដោយសារ​ទណ្ឌកម្ម​លើ​អតីត​ប្រធាន​ក្លិប Abramovich

2023/03/28 08:48:46 pm        114
​បាល់ទាត់៖ ​ក្លិប​តោ​ខៀវ Chelsea បានប្រកាស​ពី​ការខាតបង់​សរុប​ចំនួន ១២១.៣លានផោន (១៤៨.៦៥លាន​ដុល្លារ​អាមេរិក​) សម្រាប់​រដូវ​កាល ២០២១-២២ ដោយសារតែ "​ការចំណាយ​លើស​កំណត់ និង​ការបាត់បង់​ប្រាក់ចំណូល​" បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​លើ​អតីត​ម្ចាស់​ក្លិប​សញ្ជាតិ​រុស្ស៊ី​លោក Roman Abramovich​។ ​ម្ចាស់​ក្លឹប​រុស្ស៊ី​លោក Abramovich បានដាក់​លក់​ក្លឹប​នេះ​នៅ​ដើមខែ​មីនា​ឆ្នាំមុន បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែល​ទីក្រុង​ម៉ូស្គូ​ហៅថា​ជា "​ប្រតិបត្តិការ​យោធា​ពិសេស​"​។ ការ​ដាក់​ទណ្ឌកម្ម​រប​ស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​លើ​លោក Abramovich ក៏បាន​ធ្វើឱ្យ​ដំណើរ​ការ​លក់​ភាគ​ហ៊ុន​ក្លិប​មាន​ភាព​ស្មុគស្មាញ​ផងដែរ​។​ Chelsea មិនត្រូវ​បានអនុញ្ញាត​ឱ្យ​លក់​សំបុត្រ ដែល​បណ្តាល​ឱ្យ​បាត់បង់​ប្រាក់ចំណូល ខណៈពេលដែល​ការចំណាយ​ប្រតិបត្តិការ​របស់​ពួកគេ​ក៏​ត្រូវ​បាន​កាត់បន្ថយ​ផងដែរ ​ដោយសារតែ​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​រហូតដល់​ការ​លក់​ភាគហ៊ុន​ក្លិប​បាន​បញ្ចប់​នៅ​ចុង​ខែ​ឧសភា​ឆ្នាំមុន​។​ ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​បាន​ឲ្យ​ដឹងថា តួលេខ​ចំណូល​របស់​ពួកគេ​បាន​កើន​ឡើង​ដល់ ៤៨១.៣លាន​ផោន​ពី ៤៣៤.៩លាន​ផោន​កាលពី​ឆ្នាំមុន​ ដែល​ភាគច្រើន​ដោយសារតែ​ការកើនឡើង​នៃ​ថ្ងៃ​ប្រកួត និង​ប្រាក់ចំណូល​ពាណិជ្ជកម្ម​ នៅ​ពេលដែល​អ្នកគាំទ្រ​ត្រលប់មក​កីឡដ្ឋាន​វិញ​បន្ទាប់ពី​ជំងឺ​រាតត្បាត COVID-19។​ ​ប្រាក់ចំណូល​ពាណិជ្ជកម្ម​របស់​ក្លឹប​ក៏បាន​កើន​ឡើង​ដល់ ១៧៧.១​លាន​ផោន​ផងដែរ ដោយសារ​ការ​កើន​ឡើង​នៃ​ប្រាក់ចំណូល​ឧបត្ថម្ភ​ពី​កិច្ចសន្យា​ថ្មី និង​ការ​បន្ត​ដៃគូ​ដែល​មាន​ស្រាប់​។​ Chelsea ត្រូវបាន​ទិញ​ដោយ​ក្រុម​វិនិយោគិន​ដែល​ដឹកនាំ​ដោយ​អ្នកជំនួញ​អាមេរិក Todd Boehly និង Clearlake Capital ដែល​បាន​វិនិយោគ​ច្រើនជាង ៦០០លាន​អឺរ៉ូ​ក្នុង​ការទិញចូល​កីឡាករ​ថ្មី​នាពេល​កន្លងមក​។ Chelsea កំពុង​ឈរ​នៅ​លេខ ១០ នៅ Premier League និង​ឈានដល់​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ដែល​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក Real Madrid នៅ​ខែក្រោយ​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

FIFA ប្រកាស​ដំឡើង​ការបង់ប្រាក់​ទៅកាន់​ក្លិប​សម្រាប់​កីឡាករ​ដែលមាន​មុខ​នៅ World Cup ពីរ​ព្រឹត្តិការណ៍​បន្ទាប់​

2023/03/28 07:01:11 pm        103
​បាល់ទាត់៖ ​ស្ថាប័ន​បាល់ទាត់​កំពូល​របស់​ពិភពលោក FIFA បានប្រកាស​ពី​ការដំឡើង​ការបង់ប្រាក់​ជូន​សាមី​ក្លិប​ ដែល​បាន​បញ្ជូន​កីឡាករ​របស់​ពួកគេ​មក​ចូលរួម​បាល់ទាត់​ពិភពលោក​ ២​ព្រឹត្តិការណ៍​បន្ទាប់កើនឡើង​ដល់​ជិត ៣​រយ​លាន​ផោន​។ ​​សម្រាប់ World Cup 2022 នៅ​កាតា​កន្លងមក ក្លិប​ដែល​បាន​បញ្ជូន​កីឡាករ​របស់​ពួកគេ​សម្រាប់​ក្រុម​ជម្រើសជាតិ​បង្ហាញខ្លួន​នៅ World Cup នោះ​ទទួលបាន​ជារួម ១៧០.៥៨លាន​ផោន រឺ ២០៩លាន​ដុល្លារ​អាមេរិក​។ ​ការផ្លាស់ប្តូរ​នេះ​គឺ​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា (MOU) រវាង FIFA និង​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប​ដល់​ឆ្នាំ ២០៣០​។ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ផ្នែក​បុរស​បន្ទាប់​គឺ​នៅ​ឆ្នាំ២០២៦ ដែល​រៀបចំ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។ ​​ប្រធាន FIFA លោក Gianni Infantino និង​ប្រធាន​សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA លោក Aleksander Ceferin បាន​ជួបគ្នា​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ថ្មី​នេះ ​នៅក្នុង​មហាសន្និបាទ​របស់​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប​នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​។ ​សូម​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​បន្ទាប់​ចាប់ពី​ឆ្នាំ២០២៦ តទៅ​នឹងមាន​ក្រុម​ចូលរួម​សរុប ៤៨ក្រុម​ដែល​នឹង​ចាប់ផ្តើម​អំឡុង​ខែមិថុនា និង​កក្កដា ខណៈ World Cup ២០៣០ ស្ថិតក្នុង​ដំណាក់កាល​ដេញថ្លៃ​រក​ម្ចាស់ផ្ទះ​មិនទាន់បាន​នៅឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Stefanos Tsitsipas ឡើង​វគ្គ ១៦នាក់​ចុងក្រោយ Miami Open

2023/03/28 06:39:19 pm        79
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ក្រិ​ក Stefanos Tsitsipas បាន​បន្តដំណើរ​ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍ Miami Open នៅ​សហរដ្ឋអាមេរិក​ ក្រោយ​យកឈ្នះ​កីឡាករ​ស៊ី​លី Cristian Garin ៦-៣ ៤-៦ និង ៦-៤​។ ​​ការប្រកួត​ដែល​ចំណាយពេល​ដល់ ២ម៉ោង Stefanos Tsitsipas ដែល​នៅមាន​បញ្ហា​របួស​ស្មា​របស់ខ្លួន​នៅឡើយ ត្រូវបាន Cristian Garin តាម​ស្មើ​នៅ​សិត​ទី​ពីរ មុនពេល​ការ​វាយ​សេវា​បានល្អ​នៅ​សិត​ចុងក្រោយ​យកឈ្នះ​វិញ ៦-៤​។ ​​ជុំ​បន្ត​គូប្រកួត​របស់ Stefanos Tsitsipas គឺ​កីឡាករ​លំដាប់​លេខ ១៤ រុស្ស៊ី Karan Khachanov ដែល​បាន​យកឈ្នះ​កីឡាករ​ឆែក Jiri Lehecka​។ ​​ចំណែកឯ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Carlos Alcaraz ក៏បាន​បន្តដំណើរ​ទៅ​វគ្គ ១៦នាក់​ដែរ​ក្នុងនាម​ជា​អ្នកការពារ​តំណែង​ជើងឯក​ដោយបាន​យកឈ្នះ​កីឡាករ​ស៊ែ​ប Dusan Lajovic ៦-០ និង ៧-៦(៧-៥) ដើម្បី​បន្ត​ជួប​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Tommy Paul​។ ​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ ជើងឯក Wimbledon, Elena Rybakina បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Elise Mertens ៦-៤ និង ៦-៣​។ ​​ជ័យជំនះ ១១ប្រកួត​ជាប់​គ្នា​នេះ​ធ្វើឱ្យ Elena Rybakina បន្ត​ជួប​ជាមួយ​កីឡាការិនី​អ៊ីតាលី Martina Trevisan៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បាល់ទាត់ និង​បាល់ទះ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម ២០២៣ ត្រូវ​ចាប់ឆ្នោត​បែងចែក​ពូ​ល​ដើមខែ​មេសា​

2023/03/28 05:47:56 pm        381
ស៊ីហ្គេម៖ បាល់ទាត់ និង​បាល់ទះ​កម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣​ នឹង​ដឹង​គូប្រកួត​របស់ខ្លួននៅ​ដើមខែ​មេសា​នេះ ខណៈដែល​អ្នកគាំទ្រ​កំពុង​ទន្ទឹងរង់ចាំ​។​ ​យោង​ប្រភព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម ២០២៣ បានឱ្យដឹងថា នៅ​ថ្ងៃទី​០៥ ខែមេសា​ ឆ្នាំ​២០២៣ ​ខាងមុខនេះ គណៈកម្មាធិការ​នឹង​រៀបចំ​ការចាប់​ឆ្នោតបែងចែក​ពូ​ល ​សម្រាប់​ការប្រកួត​បាល់ទាត់​បុរស​នារី និង​កីឡាបាល់ទះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ​ស៊ី​ហ្គេម​លើក​ទី​៣១ ​នៅ​វៀតណាម ក្រុមបាល់ទាត់​កម្ពុជាស្ថិតនៅ​ពូ​ល B រួមជាមួយ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ ហើយ​៤​ប្រកួត​កម្ពុជា ឈ្នះ​១ ស្មើ​១ និង​ចាញ់​២​។ ចំនែក​បាល់ទាត់​នារី​ស្ថិតនៅ​ពូ​ល A ជាមួយ​វៀតណាម និង​ហ្វីលីពីន​។ ក្រុមបាល់ទាត់​កម្ពុជាធ្វើ​បានល្អ​បំផុតនៅ​ហ្វីលីពីន​នា​ឆ្នាំ​២០១៩ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​បាល់​កាត់សេចក្តី​ ១១​ម៉ែត្រជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​។​ ​ថ្មីៗ​នេះ​ជាការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើទឹក​ដី​ខ្លួនឯង ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ២២​ឆ្នាំបាន​ចូលរួម​ប្រកួត​ពានរង្វាន់ Merlion Cup ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី ២​ទល់នឹង​១​។​ ​ចំនែក​បាល់ទះស៊ី​ហ្គេម ២០២១ កម្ពុជា​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ក្រោយ​ឈ្នះ​ថៃ ៣​សិត​ទល់នឹង​២ បន្ទាប់ពី​ឈ្នះ​ហ្វីលីពីន ៣​ទល់នឹង​១ និង​ចាញ់​ថៃ ២​ទល់នឹង​៣ ក្នុង​ពូ​ល B​។ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ស៊ី​ហ្គេម​២០២៣ ​នេះ បាល់ទះ​កម្ពុជាបានធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាច្រើន ​ដូចជា​ប្រកួត​ជាមួយ​សិង្ហ​បុរី គុយបា បារាំង ហើយ​ចំពោះមុខ​នេះពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែមីនា ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹង​ប្រកួត​ពាន​មិត្តភាព ៣​ប្រទេស កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី​៕

ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ២០២៣ មាន​តម្លើង​ប្រាក់​រង្វាន់ និង​ឲ្យ​កីឡាករ​បរទេស​ចូល​លេង

2023/03/28 05:18:42 pm        296
បាល់ទាត់៖​ បាល់ទាត់​ពានរង្វាន់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២៣ លើក​ទី​១៧ ដំណើរការ​ប្រកួត​ពាន​ថ្នាក់​ខេត្ត​ពីថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣​ តទៅ​ហើយ ខណៈ​ក្រុម​ទាំង​២០ បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​នេះ​។ ​​ក្នុង​សិក្ខាសាលា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក លេខា​ប្រតិបត្តិ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោក ឈី កុល​បុត្រា បាន​ប្រាប់​ឱ្យដឹងថា ការប្រកួត​ឆ្នាំនេះប្លែក​ជាង​ឆ្នាំ​កន្លងទៅ ដោយ​ក្លិប​អាច​ចុះឈ្មោះ​កីឡាករ​បរទេសសម្រាប់​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ប្រាក់រង្វាន់​ត្រូវបាន​បង្កើន​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ និង​ការផ្សាយ​ផ្ទាល់​គ្រប់​ប្រកួត​។​ បាល់ទាត់​ពានរង្វាន់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពានថ្នាក់​ខេត្ត​រដូវ​កាល ២០២៣ ​នេះ​មាន ​២០​ក្រុម​ចូលរួម​ប្រកួត ដំណើរការ​ពីថ្ងៃ​ទី​២៨ ខែមីនាដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣ ហើយ​វគ្គ​ជម្រុះ​ថ្នាក់​ជាតិនឹង​ដំណើរការ​ប្រកួត​នៅ​ឆ្នាំ​២០២៤៕

សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជា​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន

2023/03/28 04:38:22 pm        188
​បេ​ស្ប​ល៖ សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជា (Baseball and Softball) កាលពីព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣ បានរៀបចំ​ពិធី​ចុះ​អនុស្សារណៈនៃ​ការយោគយល់​គ្នា (MOU) ជាមួយនឹង​ក្រុមហ៊ុន OSILIS CAMBODIA Co.,Ltd & CJIC GRUOP ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ពុ​ហ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អវត្តមាន​លោក ឆែម ដា​រា ប្រធាន​សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជា, លោក Eiji Hatano ប្រធាន​ក្រុមហ៊ុន OSILIS CAMBODIA Co.,Ltd និង​លោក Takashi Matsuyoshi ប្រធាន​ក្រុមហ៊ុន​ CJIC GRUOP​។ ​ប្រធាន​សហព័ន្ធ ឆែម ដា​រ៉ា បាន​បញ្ជាក់ថា អនុស្សារណៈ​យោគយល់​គ្នា​នេះបាន​ផ្តោត​សំខាន់​ក្នុង​ភាពជា​ដៃគូ ដើម្បី​រួមចំណែក​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​នៅ​កម្ពុជាមានការ​អភិវឌ្ឍ និង​រីក​ចម្រើន ក្លាយជា​កីឡា​សក្កា​នុព​ល​សម្រាប់​ការប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​នៅពេល​ខាងមុខ​។​ ជាមួយគ្នានេះដែរការចុះ​អនុស្សារណៈ​នេះ ក៏បាន​បញ្ជាក់​អំពី​ការតែងតាំង​ប្រធាន​ក្រុមហ៊ុន​ទាំង២ ​ខាងលើមានលោក Eiji Hatano ជា​ទូត​សុ​ឆ្ទៈ​របស់​សហ​ព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុនមានន័យថា លោកមាន​តួ​នា​តី​ជា​តំណាង​ឲ្យ​សហព័ន្ធ​ជា​អ្នកស្វែងរក​ការ​ឧបត្ថម​គាំទ្រ​ទាំង​ថវិកា​ និង​សម្ភារៈ​ពី​ប្រទេស​ជប៉ុន​ផ្តល់​មកកាន់​សហព័ន្ធ​នៅ​ប្រទេស​កម្ពុជា ​សម្រាប់​ការអភិវឌ្ឍ រីឯ លោក Takashi Matsuyoshi ជា​គ្រូបង្វឹក​ទទួលបន្ទុក​ប​ង្ហា​ត់​ក្រុម​ជម្រើសជាតិ​កម្ពុជា និងជា​អ្នកសម្របសម្រួល​បច្ចេក​ទេស​ពី​ប្រទេស​ជប៉ុន​មកជួយ​ដល់​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ជម្រើសជាតិ​ទទួលបាន​បច្ចេកទេស​ល្អ​ក្នុងការ​ប្រកួតប្រជែង​។​ ​លោក Eiji Hatano ដែល​ត្រូវបានតែងតាំង​ជា​ទូត​សុ​ឆន្ទៈ​របស់​សហព័ន្ធ​ប្រចាំ​ប្រទេស​ជប៉ុន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កត្តាដែល​លោកបាន​ចូលខ្លួន​មកជួយ​ក្នុង​សហព័ន្ធ​កីឡា​បេស្ប​ល​កម្ពុជា ដោយសារ​លោកបានរស់នៅ​ក្នុងប្រទេស​កម្ពុជា ហើយលោកក៏​ជា​អ​តីត​កីឡាករ​តាំងពី​លោកនៅ​ជា​សិស្ស​មក​ម្លេះ ហើយ​លោកនឹង​ខិតខំ​ជួយ​អភិវឌ្ឍវិស័យ​កីឡា​មួយ​នេះ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។​ ​សូមបញ្ជាក់ថា អនុស្សារណៈ​យោគយល់​គ្នា​ក្នុង​ភាពជា​ដៃគូរ រវាង​ក្រុមហ៊ុន​របស់​ជប៉ុន​ជាមួយ​សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជាបាន​ធ្វើឡើង​ក្នុងទិសដៅ ដើម្បី​រួមគ្នា​អភិវឌ្ឍ​កីឡា​បេ​ស្ប​ល​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន និង​មាន​សក្កា​នុព​ល​ក្នុង​តំបន់​អាស៊ី​នៅពេល​ខាងមុខ ស្រប​ពេលដែល​ប្រទេស​ជប៉ុន​ទើបតែ​ឈ្នះ​ជើងឯក World Cup ក្រោយ​យកឈ្នះ​ក្រុម​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុននេះ​៕

អ្នកចាត់ការ Antonio Conte ចែកផ្លូវ​គ្នា​ជាមួយ Tottenham Hotspur ក្រោយ​ដឹកនាំ​បាន ១៦ខែ​

2023/03/27 10:05:36 pm        89
​បាល់ទាត់៖ ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី Antonio Conte បាន​ចាក​ចេញពី​ក្លិប​បាល់ទាត់ Tottenham Hotpur ហើយដោយ​ព្រមព្រៀងគ្នា​រៀងខ្លួន​បន្ទាប់ពី​ដឹកនាំ​បាន ១៦ខែ​។ ​​មុន​ឈាន​ដល់​ការចែក​ផ្លូវ​គ្នា​នេះ អតីត​អ្នកចាត់ការ Chelsea រូប​នេះ​ធ្លាប់​បាន​និយាយ​ថា កីឡាករ​របស់ Spurs មាន​ចរិត​អាត្មានិយម និង​រិះគន់​ទំលាប់​របស់​ក្លិប​ផង​ដែរ​អំឡុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ការប្រកួត​ដែល Spurs ស្មើ Southampton​។ ​Spurs បច្ចុប្បន្ន​កំពុង​ឈរ​លេខ ៤ នៅ Premier League តែ​ធ្លាក់​ពី​ការប្រកួត​ដណ្តើម​ពាន​នានា​អស់ហើយ​។ ​​ជំនួយការ Antonio Conte លោក Cristian Stellini នឹង​ឡើង​មក​ដឹកនាំ Spurs បណ្តោះអាសន្ន​ដល់​ចប់​រដូវ​កាល និង​មាន​អតីត​ខ្សែបម្រើ​របស់​ក្លិប​លោក Ryan Mason ជា​ជំនួយការ​។ ​រំលឹកថា Antonio Conte បាន​មក​កាន់​តំណែង​ដឹកនាំ Spurs បន្ត​ពី​លោក Espirito Santo និង​បាន​ជួយ​ឱ្យ Spurs ដណ្តើម​បាន​តំណែង​លេខ ៤ ពី Arsenal រដូវ​កាល​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបេរី រឹបអូសបានសារធាតុកូកាអ៊ីនតម្លៃ ៣១៧លានដុល្លារ ដែលប្រុងលោតឆ័ត្រទៅកាន់អឺរ៉ុប
07/31/2026 08:07 PM
អ្នកស្រុកព្យាយាមស្រោចស្រង់ទ្រព្យសម្បត្តិនៅតាមសហគមន៍ជន់លិច ពេលដែលអាកាសធាតុអាក្រក់វាយប្រហារឈីលី
07/31/2026 08:07 PM
ឈីលី ស្តាទំនាក់ទំនងកុងស៊ុលជាមួយវេណេស៊ុយអេឡា ក្រោយជាប់គាំងអស់មួយរយៈពេល
07/31/2026 08:07 PM
លោក Anwar ៖ មីយ៉ាន់ម៉ា យល់ព្រមទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៥ពាន់នាក់ពីម៉ាឡេស៊ី
07/31/2026 08:07 PM
ជំងឺអេបូឡា នៅកុងហ្គោ ក្លាយ​ជាការផ្ទុះឡើងនៃជំងឺអេបូឡាដ៏ធំបំផុតទី២ ក្នុងកំណត់ត្រា
07/31/2026 08:07 PM
អង្គការសហប្រជាជាតិទាមទារឲ្យបញ្ចប់ការបង្ក្រាបលើក្រុមប្រឆាំងនៅប្រទេសអ៊ូហ្គង់ដា
07/31/2026 07:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅកុងហ្គោ កើនឡើងដល់ជាង ១.៥០០នាក់
07/31/2026 07:07 PM
អ្នកនយោបាយអេស្ប៉ាញ ចោទអ៊ីស្រាអែលថា បាន​បង្កើត​ភាពវឹកវរ ជុំវិញ​វិបត្តិអន្តោប្រវេសន៍ នៅ​ Ceuta
07/31/2026 07:07 PM
សភាជិកសភា​អាមេរិកជំរុញឱ្យកោះ​តៃវ៉ាន់អនុម័តច្បាប់យានដ្រូន​ ដោយព្រមានថា «ពេលវេលាខ្លីណាស់»
07/31/2026 07:07 PM
ក្រុមអ្នកជំនាញអះអាងថា ទឹកបឹង Constance របស់អាល្លឺម៉ង់ ស្រកដល់កម្រិតទាបជាប្រវត្តិសាស្រ្ត
07/31/2026 07:07 PM