Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតា​ដាក់សំណើ​ថ្មី​មួយទៀត​តម្លៃ ៥ពាន់​លាន​ផោន​ទិញ Manchester United

2023/03/27 09:34:08 pm        110
​បាល់ទាត់៖ ​Sheikh Jassim bin Hamad Al Thani ដែលជា​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតាបានសំរេច​ដាក់សំណើ​លើក​ទី២ ក្នុងការ​ទិញយក​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United មក​គ្រប់គ្រង​ ដែល​លើក​នេះ​មានតម្លៃ ៥ពាន់​លាន​ផោន រឺ​ជាង ៦ពាន់​លាន​ដុល្លារ​។ ​​ក្រុម​អ្នកវិនិយោគ​កាតា​ដែល​ដឹកនាំ​ដោយ​លោក Sheikh Jassim បានធ្វើ​បទ​បង្ហាញ​របស់ខ្លួន​ពី​សំណើ និង​គំរោង​អភិវឌ្ឍ​ក្លិប​ដែលមាន​ឈ្មោះ​ល្បី​ជាងគេ​លើ​លោក​មួយ​នេះ រួមមាន​ការអភិវឌ្ឍ​កីឡដ្ឋាន​ថ្មី ក្រុមបាល់ទាត់​ទាំង​បុរស និង​នារី រួមទាំង​ថ្នាល​យុវជន ការដោះស្រាយ​បំណុល​ទាំងអស់​ជាដើម​។ ​​គេ​មិនទាន់​ដឹង​ពី​គោលជំហរ​របស់​ក្លិប​បិសាច​ក្រហម Manchester United ដែល​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​អាមេរិក​ត្រកូល Glazers នៅឡើយ ស្របពេល​ដែលមាន​ភាគី​ដេញថ្លៃ​ផ្សេងទៀត​ផងដែរ​ រួមមាន​មហាសេដ្ឋី​អង់គ្លេស​ម្ចាស់​ក្រុមហ៊ុន​គីមី INEOS លោក Jim Ratcliffe និង​អ្នកវិនិយោគ​ហ្វាំ​ឡង់ Thomas Zilliacus ផងដែរ​។ ​​ម្ចាស់​ក្លឹប United ដែលជា​គ្រួសារ Glazer ត្រូវបាន​គេ​រាយការណ៍​ថា ​ចង់​បង្កើត​កំណត់ត្រា​ពិភពលោក​លក់​ក្លិប​ក្នុងតម្លៃ ៦ពាន់​លាន​ផោន (៧.៣ពាន់​លាន​ដុល្លារ​) ក្លិប​កីឡា​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​។​ Manchester United ដែល​កំពុង​ដឹកនាំ​ដោយ Erik ten Hag កំពុង​ឈរ​នៅ​លេខ​រៀង​ទី៣ នៅ Premier League ឈានដល់​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Europa League និង​ជា​ម្ចាស់​ពាន Carabao Cup ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកការពារ​ជើងឯក Francesco Bagnaia ឈ្នះ​ការប្រកួត​បើក​រដូវ​កាល​ថ្មី MotoGP នៅ​ព័រទុយហ្កាល់

2023/03/27 09:06:54 pm        89
​ប្រណាំង​ម៉ូតូ៖ ​អ្នកការពារ​តំណែង​ជើងឯក MotoGP ពិភពលោក​រដូវ​កាល​មុន Francesco Bagnaia បានចាប់ផ្តើម​រដូវ​កាល​ថ្មីជាមួយនឹង​ជ័យជម្នះ​ទីលាន​ដំបូង​នៅលើ​ទឹកដី​ព័រទុយហ្កាល់​។ ​​កីឡាករ​អ៊ីតាលី​របស់​ក្រុម Ducati បាន​យកឈ្នះ​ការប្រកួត Sprint Race កាលពី​ថ្ងៃ​សៅរ៍ និង​បន្ត​ឈ្នះ​ការប្រកួត​ធំ​នៅ​ថ្ងៃអាទិត្យ​ដើម្បី​ទទួលបាន​ពិន្ទុ​ពេញ ៣៧ពិន្ទុ​។ ​​កីឡាករ​របស់ Aprilia, Maverick Vinales បាន​ចំណាត់ថ្នាក់​លេខ ២ និង​លេខ ៣ បាន​ទៅ​កីឡាករ​របស់​ក្រុម Ducati ផងដែរ Marco Bezzecchi​។ ​​លទ្ធផល​ផ្សេងទៀត​រួមមាន​កីឡាករ​បារាំង Johann Zarco បាន​លេខ ៤ តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញលេខ ៥ Alex Marquez​។ ​ទីលាន​ទី២ បន្ទាប់ពី​ព័រទុយហ្កាល់ MotoGP ពិភពលោក​នឹង​បន្តទៅ​ទឹកដី​អា​ហ្ស​ង់​ទីន​ដើមខែ​មេសា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​អាមេរិក Sam Burns គ្រង​ជើងឯក​វាយកូនគោល WGC Match Play Championship

2023/03/27 07:10:52 pm        80
​វាយកូនគោល៖ កីឡាករ​​អាមេរិក Sam Burns បាន​ក្លាយជា​ជើងឯក​វាយកូនគោល​ក​ម្ម​វិធី WGC Match Play Championship ស្របពេល Rory McIlroy ធ្លាក់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​​McIlroy បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក Cameron Young ក្នុង​វគ្គ​បន្ថែម​ឡូ​កាត់សេចក្តី​។ ​យ៉ាងណាក្តី Cameron Young ដែល​ឈរ​ចំណាត់ថ្នាក់​លេខ ១៥ ពិភពលោក​បែ​ជា​មក​ចាញ់ Sam Burns នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៦&៥​។ ​​មុន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាករ​លំដាប់​លេខ ១៣ Sam Burns បាន​យកឈ្នះ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Scottie Scheffler នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​WGC Match Play Championship គឺជា​ការប្រកួត​វាយកូនគោល​ជា​លក្ខណៈ​ចាញ់​ធ្លាក់​មួយ​ទល់​មួយ​ ដែល​រួម​វត្តមាន​កីឡាករ​សរុប ៦៤នាក់​។ ​ជើងឯក​ឆ្នាំនេះ​ទទួលបាន​ប្រាក់រង្វាន់​សរុប​ដល់​ទៅ ៣.៥០០.០០០ដុល្លារ​អាមេរិក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Primoz Roglic គ្រង​ជើងឯក​ប្រណាំង​កង់ Volta a Catalunya នៅ​អេ​ស្ប៉ា​ញ​

2023/03/27 06:13:19 pm        84
​ប្រណាំង​កង់៖ កីឡាករ​​ស្លូ​វេ​នី Primoz Roglic បានក្លាយ​ជា​ជើង​ឯកនៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Volta a Catalunya នៅ​ប្រទេស​អេ​ស្ប៉ា​ញ បើទោះជា​ដំណាក់កាល​ចុងក្រោយ​អ្នកឈ្នះ​គឺ Remco Evenepoel ក៏ដោយ​។ ​​ដំណាក់កាល​ចុងក្រោយដែលមាន​ចំងាយ​ផ្លូវ ១៣៥.៨គីឡូម៉ែត្រ​បញ្ចប់​នៅ​ទីក្រុង Barcelona កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ២ម៉ោង ៥៩នាទី ២៤វិនាទី តាម​ពីក្រោយ​ដោយ Primoz Roglic ក្នុង​ថេរវេលា​ដូចគ្នា និង​លេខ ៣ កីឡាករ​ម្ចាស់​ស្រុក​អេ​ស្ប៉ា​ញ Marc Soler​។ យ៉ាងណាក្តី Primoz Roglic ដែល​ចាប់ផ្តើម​ដំណាក់កាល​ចុងក្រោយ​នាំមុខគេ​ នៅតែ​រក្សា​ការនាំ​មុខក្រោយ​ដំណាក់កាល​ចុងក្រោយ ១០វិនាទី​ពីមុខ Remco Evenepoel គ្រប់គ្រាន់​នឹង​គ្រង​ជើងឯក Volta a Catalunya នេះ​។ ​​មិនទាន់​បញ្ចប់​ទេ​សម្រាប់​ការ​ប្រជែង​គ្នា​រវាង Primoz Roglic និង Remco Evenepoel ដោយ​ពួកគេ​ទាំងពីរ​នឹង​ប្រឈម​គ្នា​ទៀត​នៅ​ព្រឹត្តិការណ៍ Grand Tour ប្រចាំឆ្នាំ Giro d’Italia ដែល​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម វ៉ា​ត់ ចំរើន​៖ អ្នកស្ម័គ្រចិត្ត​ត្រូវ​ចាត់ទុក​ខ្លួនឯង​មាន​មោទកភាព​ជាតិ​ទាំងអស់គ្នា​

2023/03/27 05:58:16 pm        356
ស៊ីហ្គេម៖ ក្នុងឱកាស​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អ្នកស្ម័គ្រចិត្ត​ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ កាលពីថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ នៅ​សាល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (CAMSOC-CAMAPGOG) មានប្រសាសន៍ថា​ ក្នុង​វិស័យ​កីឡា អ្នកស្ម័គ្រចិត្ត​គឺជា​សរសៃ​ឈាម​ដ៏​មាន​សារៈសំខាន់ ដើម្បី​ផ្តល់​ថាមពល​ដល់​ដំណើរការ​ហ្គេម​ទាំងមូល​ឲ្យ​រលូន និង​ជោគជ័យ​។ ប្រសិនបើ​អ្នកស្ម័គ្រចិត្ត​មិនបាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រតិភូ​កីឡា​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ នោះ​ដំណើរ​ការ​ហ្គេម​នឹង​រអាក់រអួល​មិនល្អ​ប្រសើរ​ឡើយ​។ ដូច្នេះ​ហើយ​យើង​សុំ​ស្នើ​ដល់​អ្នក​ស្ម័គ្រ​ចិត្រ​ទាំង​អស់​គ្នា ​ប្រឹងប្រែង​បម្រើ​ប្រតិភូ​កីឡា​ឲ្យ​បានល្អដើម្បី​ជោគជ័យ​ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ របស់​កម្ពុជា​យើង​ទាំង​អស់​គ្នា​។ ​ឯកឧត្តម​បន្តថា អ្នកស្ម័គ្រចិត្ត​ត្រូវ​ចាត់​ទុក​ខ្លួនឯង​មាន​មោទកភាព​ជាតិ​ទាំង​អស់​គ្នា ពីព្រោះ​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ចូលរួម​បំពេញការងារ​បម្រើ​ជាតិ ដោយហេតុថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​ឆ្នាំ​២០២៣​ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ១៦​លាន​នាក់​។ ជាពិសេស​គឺ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​បាន​ប្រោស​ព្រះរាជទានព្រះ​អគ្គិ​ជ័យ​កីឡា ដើម្បី​ប្រារព្ធ​ពិធី​ដង្ហែ​ភ្លើង​គប់​កីឡា​ទៅកាន់​ប្រទេស​អាស៊ាន ហើយក៏​មានការ​ចូលរួម​ពី​ស្ថាប័ន​កំពូល​ៗ​របស់​កម្ពុជា​ទាំង​អស់​គ្នា ដែល​នេះ​អ្នកស្ម័គ្រចិត្ត​បាន​ចូលរួម​ធ្វើ​កិច្ចការ​ជាតិ​ជាមួយ​នឹង​មោទកភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​។​ ​ឯកឧត្តម​អគ្គលេខាធិការ​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ទាំងអស់គ្នា យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ក្នុង​ការជួយជ្រោមជ្រែង​ដល់​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ប្រសើរ​។ ជាពិសេស​គឺ​គួរ​យកចិត្តទុកដាក់​លើ​កីឡាករ កីឡាការិនី​មាន​ពិការភាពដែល​មក​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ដំណើរការពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ តាមរយៈ​ការជួយ​សម្របសម្រួល​ដ​ល់​អត្ត​ព​លិ​ក​ពិការ ដែលមាន​ការលំបាក​ជាង​អត្ត​ព​លិ​ក​មិន​ពិការ​។​ ​សូម​ជម្រាប​ជូន​ថា ​ដើម្បី​បម្រើ​ដល់​ព្រឹត្តិការណ៍​កីឡា​ទាំងពីរ​នេះ កម្ពុជា​ត្រូវការ​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៧០០០​នាក់​។ អ្នកស្ម័គ្រចិត្ត​ជា​មនុស្ស​ដ៏​មាន​សារៈសំខាន់ប្រៀប​ដូច​សរសៃឈាម​ក្នុង​ខ្លួន​មនុស្ស ដែល​នឹង​ទទួល​បដិសណ្ឋារកិច្ច​ដល់​ប្រតិភូ​កីឡា​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​នានា មុនគេនៅ​អាកាសយានដ្ឋាន​អន្តរជាតិ ដោយ​រឿង​ទី​១​ សំខាន់​បំផុត​មុនគេ​គឺ​អ្នកស្ម័គ្រចិត្ត​ត្រូវ​ផ្តល់​ស្នាមញញឹម រួសរាយ​រាក់​ដល់​ប្រតិភូ​កីឡា ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ក្នុងនាម​យើង​ជា​ម្ចាស់ផ្ទះ​ទាំងអស់គ្នា​។ ស៊ី​ហ្គេម ២០២៣ ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែ​មេសាដល់​ថ្ងៃ​ទី​១៧ ខែឧសភា ខណៈ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដំណើរការ​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣៕

វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​ដំណើរការ​ប្រកួត​ផ្លូវការ​ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​ជាង ​១០០​នាក់

2023/03/27 05:31:48 pm        92
វ៉ូវីណាម៖ កីឡាករ កីឡាការិនី​មកពី​ប្រទេស​ទាំង​៧ ​នៅ​តំបន់​អាស៊ីអាគ្នេយ៍បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​ការប្រកួត​ផ្លូវការ ត្រូវ​ដំណើរការ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣​នេះ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​បើក​ការប្រកួត​ផ្លូវការ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​មកម្ពុជាបានលើកឡើង​ពី​គោលបំណង​ ដែល​កម្ពុជាយក​ការប្រកួត​មក​រៀបចំ​ផ្ទាល់ ដោយសារ​ជាការ​តេស្ត​នូវ​ការត្រៀម​គ្រប់ផ្នែក​ទាំងអស់​របស់​សហព័ន្ធ​សាមីក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​ទាក់ទង​នឹង​បច្ចេកទេស​នៃ​ការប្រកួត ឯកឧត្តមប្រធាន​បាន​បង្ហាញថា ក្រុម​ជម្រើសជាតិវៀ​ណា​ម និង​សហភាព​មី​យ៉ាន់​ម៉ា​ជា​ឧបសគ្គ​ធំ​សម្រាប់​ការ​ប្រជែង​របស់​កម្ពុជាក្នុងការ​ដណ្តើម​មេដាយ ប៉ុន្តែ​ទោះ​យ៉ាងនេះ លើកដាក់​ជំនឿ​ជឿជាក់​លើ​អត្ត​ព​លិ​ក​របស់ខ្លួន​ថា​នឹងធ្វើ​បានល្អ​ជាក់​ជាមិនខាន​។​ ​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​នេះ​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ដោយ​កម្ពុ​ជាមាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត ២៧​នាក់, ថៃ​ ១២​នាក់, សហភាព​មី​យ៉ាន់​ម៉ា ២០​នាក់, ឥណ្ឌូនេស៊ី ២០​នាក់, ហ្វីលីពីន ​៨​នាក់, ឡាវ ​១៣​នាក់ និង​ប្រទេស​វៀតណាម ៣៧​នាក់ សរុប​ទាំង​ប្រតិភូដែល​ចូលរួម​ការប្រកួត​នេះ​មាន​ជាង​ ២០០​នាក់​។​ ​ក្នុង​ស៊ី​ហ្គេម ២០២៣ កីឡា​វ៉ូ​វូ​ណា​ម​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៩ ខែឧសភា ដោយមាន ៣០វិញ្ញាសានៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរ​ជ្រោយចង្វា (CCIC)៕

គិត​មកដល់ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ប្រណាំង​នៅ​ខេត្ត​ព្រះសីហនុ​ប្រមាណ​ជាង ១០០០​នាក់​

2023/03/27 05:10:12 pm        128
រត់​ប្រណាំង៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើក​ទី​៨ នេះ​ត្រូវ​បាន​រៀបចំ​ឡើងវិញ ក្រោយ​ខកខាន​រយៈពេល​ ៤​ឆ្នាំ​។ គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​កីឡា​រត់​ប្រណាំង​អន្តរជាតិ​នេះ គឺ​ដើម្បី​អបអរសាទរ​ដល់​ដំណើរ​ឆ្ពោះ​ទៅ​របស់​កម្ពុជា ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ព្រមទាំង​គោលដៅ​ប្រចាំ​ឆ្នាំ​របស់ NOCC ដើម្បី​គាំទ្រ និង​ជំរុញ​វិស័យ​ទេសចរណ៍ បរិស្ថាន​បៃតង ភាព​ស្រស់​ស្អាត​នៃ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ព្រមទាំង​ស្វែងរក​ថវិកា​ដើម្បី​បរិច្ចាគ​ដល់​ការងារ​សប្បុរសធម៌​។​ ​ឯកឧត្តម​បន្ថែម​ថា គិត​មកដល់ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ប្រណាំង​បាន​ប្រមាណ ១០០០​នាក់​ហើយ ស្រប​ពេល​គណៈកម្មការ​រៀបចំ​ទិវា​កីឡា​នេះ​កំពុង​ត្រៀម​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​រត់ប្រណាំង​អន្តរជាតិ​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ​ដំណើរការ​ដោយ​រលូន និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​។​​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​នៅ​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​វិញ្ញាសា​ដាក់​ឲ្យ​ប្រកួត​ក្នុង​ទិវា​រត់​ប្រណាំង​នា​ដើមខែ​មេសា ឆ្នាំ​២០២៣ នេះ​មាន​ ៤​វិញ្ញាសា​គឺ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ រយៈពេល​នៅសល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត លោក​ក៏បាន​អំពាវនាវ​ដល់​យុវជន មហាជន ដែល​មាន​បំណង​ចូលរួម​រត់​ប្រណាំង​សូម​ចុះឈ្មោះ​ឲ្យ​បាន​ច្រើន​កុះករ និង​ទាន់​ពេល​វេលា ​ដោយសារ​ការ​ទទួល​ចុះ​ឈ្មោះ​នឹង​ត្រូវ​បិទ​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​ ​ដោយសារ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មាន​ភាព​ស្រស់ស្អាត ទាក់​ទាញ់​ខ្លាំង ហើយ​វិញ្ញាសា​រត់ ​២១​គីឡូម៉ែត្រ​ត្រូវ​រត់​លើ​ដង​ផ្លូវ​ជាប់មាត់​ឆ្នេរសមុទ្រ​ដល់​ទៅ​ ៨​គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​អ្នក​រត់​ប្រណាំង​ទាំងឡាយ​កាន់តែ​ស្រស់ស្រាយ សប្បាយរីករាយ​ទ្វេ​ឡើង​។ ក្នុងចំណោម​អ្នក​ចុះឈ្មោះ​ប្រមាណ ​១០០០​នាក់​គឺ​មាន​អ្នក​រត់​អន្តរជាតិ​ជាង ​១០០​នាក់​មកពី ​២៤​ប្រទេស ក្នុង​នោះ​ ៣​ប្រទេស​ដែល​ចូលរួម​ច្រើន​ជាង​គេ​គឺមាន​ចិន ថៃ និង​ម៉ាឡេស៊ី​៕

ប្រណាំង​កង់​ភ្នំ Cape Epic Race បញ្ចប់ដោយ​ជោគជ័យ​នៅ​ទឹកដី​អាហ្វ្រិក​ខាងត្បូង

2023/03/27 04:44:04 pm        91
​ប្រណាំងកង់៖ ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cape Epic Race បានបញ្ចប់​ដោយ​ជោគជ័យ​នៅលើ​ទឹកដី​អាហ្វ្រិក​ខាងត្បូង ​ខណៈ​ជ័យជម្នះ​បាន​ទៅ​ដៃគូ​កីឡាករ Matt Beers និង Chris Blevins​។ ​​ដំណាក់កាល​ចុងក្រោយ​ជ័យជម្នះ​បាន​ទៅ​ដៃគូ​កីឡាករ​អាល្លឺម៉ង់ Georg Egger និង Lukas Baum តែ​អ្នក​លេខ២ ក្នុងដំណាក់កាល​កីឡាករ Matthew Beers សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង និង​កីឡាក​អាមេរិក Christopher Blevins បាន​ក្លាយជា​ជើងឯក​។ ​ងាក​មក​ការប្រកួត​ផ្នែក​នារី ដំណាក់កាល​ចុងក្រោយ​ជ័យជម្នះ​បាន​ទៅ​ក្រុម​ប្រណាំង Cannondale ដែល​រួមមាន​កីឡាការិនី​កូ​ឡុំ​ប៊ី Monica Yuliana និង​កីឡាការិនី Greete Steinburg តែ​ជ័យជម្នះ​ទាំងស្រុង​បាន​ទៅ​កីឡាការិនី Kim le Court និង Vera Looser​។ ​​Cape Epic Race ដែល​ត្រូវបាន​រៀបចំឡើង​ដំបូង​នៅ​ឆ្នាំ២០០៤ ត្រូវបាន​គេ​និយម​ហៅថា​ ជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Tour de France ដែលមាន​ប្រវែង​ផ្លូវ​សរុប ៦៥០គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡានៅ​ហ្វីលីពីនចាប់ផ្ដើម​ព្រឹក​នេះ​

2023/03/27 04:31:04 pm        491
​ស៊ីហ្គេម៖ ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​លើ​ទឹកដី​ប្រទេស​ហ្វីលីពីន​បាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​នេះ​នៅ​ទីក្រុង​ Tagaytay ​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ហ្វីលីពីនដោយមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់។ ​​ពិធី​ដង្ហែ​នេះ​រៀបចំឡើង​ក្រោម​កិច្ចសហការ​រៀបចំ ​រវាង​ប្រតិភូ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស ព្រមទាំង​ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​ហ្វីលីពីន សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ហ្វីលីពីន។​ ​ជាមួយ​ដំណើរ​គោល​ចរ​នៃ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា ដែល​ជា​ព្រឹត្តិការណ៍​មួយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើទឹក​ដី​កម្ពុជា​នេះ ក្រៅពី​កីឡាករ​-​កីឡា​ការិនី​ឆ្នើមៗ​ហ្វីលីពីន ក៏ដូចជា​ប្រជាពលរដ្ឋ​ហ្វីលីពីន​ក៏​មាន​ឯកអគ្គរាជទូត និង​តំណាង​ទូត​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម​អបអរសាទរ​ពិធី​ដង្ហែ​លើ​ទឹកដី​ហ្វីលីពីន​នេះ​ផង​ដែរ។​​គួរ​ដឹង​ថា ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះ​ធ្វើឡើង​ ក្រោយ​ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គិ​អាទិទេព និង​ព្រះ​រាជពិធី​សុំ​ភ្លើង​ព្រះ​អគ្គិ​ជ័យ​កីឡា​ដល់​ភ្លើង​គប់ ដែល​ប្រារព្ធ​ធ្វើឡើង​ក្រោម​ព្រះរាជ​វត្តមាន​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែមីនា នៅ​ប្រាសាទអង្គរវត្ត ដោយ​ផ្ដើម​ចេញពី​វៀតណាម​មុនគេ​ដែល​បាន​រៀបចំ​ដោយ​ជោគជ័យ និង​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ៕ ​អត្ថបទ៖ លី ឈុន​ឡា

ទីក្រុង Tagaytay ត្រូវជ្រើសរើសជាកន្លែងដង្ហែ និងរត់គប់ភ្លើងស៊ីហ្គេម ២០២៣ ក្នុងដំណើរនៅហ្វីលីពីន

2023/03/26 06:18:12 pm        162
ហ្វីលីពីន៖ ពេលនេះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ២០២៣ កំពុងតែស្ថិតនៅប្រទេសហ្វីលពីន ដែលជាប្រទេសទីពីរ នៃដំណើរក្នុងប្រទេសអាស៊ីហ្គេម មុនមកដល់កម្ពុជា នាកំឡុងសប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៣ខាងមុខ។ព្រឹកថ្ងៃទី២៦ ខែមីនា នេះ គណៈប្រភូស៊ីហ្គេមកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បេសកជនពិសេសរបស់គណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ រួមជាមួយ​ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតព្រះរាជាណា​ចក្រ​កម្ពុជា​ ប្រចាំនៅហ្វីលីពីន​ បានធ្វើដំណើរដល់ទីក្រុង ​តាហ្គេតាយ (Tagaytay) ដើម្បីពិនិត្យ​មើលទីតាំង ត្រូវដង្ហែ និងរត់គប់ភ្លើង នៅព្រឹកថ្ងៃទី២៧ ខែមីនា។យោងប្រភពពីប្រទេសហ្វីលីពីន បានបញ្ជាក់ឱ្យដឹងថា ដំណើរអគ្គិជ័យកីឡា ក៏ដូចជារត់គប់ភ្លើងនេះ ត្រូវបានយកចិត្តទុកដាក់រៀបចំ ​សម្របសម្រួល ដោយស្ថានទូតព្រះរាជាណចក្រកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិក​ហ្វីលីពីន និងក្រុង Tagaytay ហើយនឹងមានការចូលរួម​ពីអត្តពលិក​ហ្វីលីពីនល្បីៗ ដែលសុទ្ធសឹងជាម្ចាស់មេដាយស៊ីហ្គេមកន្លងមក​ និងនិស្សិតកម្ពុជាជាច្រើនរួមទៀត។សូមបញ្ជាក់ថា ទីក្រុងTagaytay នៃខេត្ត Cavite ស្ថិតនៅភាគខាងត្បូង ចំងាយជិត៧០គីឡូម៉ែត្រ​ពីទីក្រុងម៉ានីល​ ហើយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយរបស់ហ្វីលីពីន។​ បន្ទាប់ពីហ្វីលីពីន អគ្គិជ័យកីឡា ​និងគប់ភ្លើងស៊ីហ្គេម ​អាស៊ានប៉ារ៉ាហ្គេម ​នឹងធ្វើដំណើរទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM
កម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
07/31/2026 08:07 PM
លីបេរី រឹបអូសបានសារធាតុកូកាអ៊ីនតម្លៃ ៣១៧លានដុល្លារ ដែលប្រុងលោតឆ័ត្រទៅកាន់អឺរ៉ុប
07/31/2026 08:07 PM