Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អគ្គិជ័យកីឡាធ្វើដំណើរដល់ប្រទេសហ្វីលីពីនហើយ ត្រៀមរត់ដង្ហែដើមសប្តាហ៍ក្រោយ

2023/03/25 07:23:32 pm        114
កីឡា ៖ ពេលនេះអគ្គិជ័យកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានធ្វើដំណើរដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបញ្ចប់ដំណើរដំបូងនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយជោគជ័យ។ ហ្វីលីពីនជាប្រទេសទីពីរ ដែលអគ្គិជ័យកីឡា ធ្វើដំណើរដល់ ខណៈពីធីរត់គប់ភ្លើងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមីនានេះ មុនចេញទៅកាន់ប្រទេសទី៣ និងប្រទេសបន្តបន្ទាប់ទៀត។ពេលអញ្ជើញដល់ ប្រតិភូអគ្គិជ័យកីឡាដែលដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និងជាបេសកជនពិសេសរបស់ CAMSOC ត្រូវទទួលស្វាគមន៍ដោយឯកឧត្តម ផន ពៅ ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសហ្វីលីពីន និង លោក Carl Irving Sambrano អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន។ពេលនេះ អគ្គិជ័យកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម កំពុងតម្កល់ទុកនៅស្ថានទួតព្រះរាជាណាចក្រកម្ពុជា។ យោងប្រភពពីទីក្រុងម៉ានីលបានបញ្ជាក់ឱ្យដឹងថា ពិធីរត់គប់ភ្លើងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣នេះ ធ្វើឡើងនៅទីក្រុង តាហ្គេតាយ(Tagaytay) ចម្ងាយម្រមាណ៧០គីឡូម៉ែត្រពីទីក្រុងម៉ានីល។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា កីឡារស់ក្នុងសន្តិភាព រីកចម្រើនក្នុងសន្តិភាព និងបង្កើតភាពសុខដុមរមនា និង​ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។ ក្រោមម្លប់សន្តិភាព យើងរួមគ្នា ធ្វើការជាមួយគ្នា យើងសម្រេចបានរួមគ្នា ហើយយើងចែករំលែកជោគជ័យរួមគ្នា៕

BTV News| ផលិតផលខ្មែរ និងម្ហូបអាហារ នឹងត្រូវតាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

2023/03/25 07:08:28 pm        239
កីឡា ៖ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣(CAMSOC-CAMAPGOC) បានឱ្យដឹងថា ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” និងដើម្បីផ្សព្វផ្សាយ ក៏ដូចជាលើកស្ទួយផលិតផល និងម្ហូបអាហារខ្មែរលើឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ CAMSCO-CAMAPGOG និងផ្នែកឯកជន នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។សេចក្តីជូនដំណឹងឱ្យដឹងបន្ថែមទៀតថា ការតាំងពិព័រណ៍នេះ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕

រដ្ឋាភិបាល​ថៃ​នឹង​ចំណាយលុយ​​ជាង ៤លាន​ដុល្លារ​បញ្ជូន​អត្ត​ពលិក​ម​ក​ចូលរួម​ស៊ី​ហ្គេម​នៅ​កម្ពុជា​

2023/03/24 09:50:39 pm        112
​ថៃ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ និង​មូលនិធិ​ជាតិ​អភិវឌ្ឍន៍​កីឡា​បាន​យល់ព្រម​ចំណាយ ១៥៦លានបាត ​លើ​ការបញ្ជូន​អត្ត​ព​លិ​ក​ថៃ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ២០២៣ និង Asian Para Games នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែ​ឧសភា​ខាងមុខ​។ ​​មន្ត្រី​នៃ​ទីភ្នាក់ងារ​ទាំង២ ​បាន​សម្រេច​លើ​ចំនួន​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពីដើម​ខែមីនា​។​ ឧបនាយក​រដ្ឋមន្ត្រី Prawit Wongsuwan ដែល​ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​កីឡា​ជាតិ​ បាន​អនុម័ត​ចំនួន​ទឹកប្រាក់​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​នេះ ហើយ​បាន​ណែនាំ​ដល់​អាជ្ញាធរ​កីឡា​ថៃ​ ឱ្យ​ត្រួតពិនិត្យ​ការ​ចែកចាយ​របស់​ខ្លួន​ដល់​អត្ត​ព​លិ​ក​ថៃ​។​ អាជ្ញាធរ​កីឡា​ថៃ​រំពឹងថា ​អត្ត​ព​លិ​ក​ថៃ​នឹង​ឈ្នះ​មេដាយ​មាស​ចំនួន ១៦៤ ក្នុងចំណោម​មេដាយ​មាសសរុប​ចំនួន ៥៨៣ ​លើ ៣៦​ប្រភេទ​កីឡា​។​ ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​ដែល​រៀបចំ​នៅ​លើ​ទឹកដី​កម្ពុជា​នឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់​ថ្ងៃទី១៧ ខែឧសភា​ខាងមុខដែល​នឹង​មាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ជាង ១ម៉ឺន​នាក់​។ ព្រឹត្តិការណ៍ Asean Para Games ឆ្នាំ២០២៣ នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃទី៣-៩ ខែមិថុនា រួមមាន​កីឡា​ចំនួន ១៣ប្រភេទ​កីឡា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Kaden Groves ឈ្នះ​ដំណាក់កាល​ទី៣ ប្រណាំង​កង់ Volta a Catalunya តែ Primoz Roglic បន្ត​នាំមុខ

2023/03/24 09:17:56 pm        91
​ប្រណាំង​កង់៖ ​កីឡាករ​អូស្ត្រាលី Kaden Groves បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Volta a Catalunya នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ តែ​កីឡាករ​ស្លូ​វេ​នី Primoz Roglic នៅតែ​បន្ត​នាំមុខ​រួម​ដដែល​។ ​​ដំណាក់កាល​ទី ៣ ដែលមាន​ចំងាយ​ផ្លូវ ១៨៨ គីឡូម៉ែត្រ កីឡាករ​របស់​របស់​ក្រុម Alpecin-Deceunick, Kaden Groves បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ ម៉ោង ១៩ នាទី ៣៧ វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​បារាំង Bryan Coquard និង​កីឡាករ​នូ​វេ​ស៊ី​ឡង់ Corbin Strong​។ ​យ៉ាងណាក្តី​ក្រោយ​ប្រណាំង​បាន ៤ ដំណាក់កាល​នេះ អតីត​ជើងឯក Tour de France កីឡាករ​ស្លូ​វេ​នី Primoz Roglic នៅតែ​បន្ត​នាំមុខគេ​ក្នុង​តារាង​វេលា​រួម​ដដែល តែ​ស្ថិតក្នុង​ថេរវេលា​ស្មើគ្នា​ជាមួយ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel ខណៈ​លេខ៣ គឺ​កីឡាករ​អ៊ីតាលី Giulio Ciccone យឺត​ជាង ១៩ វិនាទី​។ ​សម្រាប់​ដំណាក់កាល​ទី ៥ ថ្ងៃ​សុក្រ​នេះ​មាន​ចំងាយ​ផ្លូវ ១៧៦.៥ គីឡូម៉ែត្រ​។ ​Volta a Catalunya នឹង​បញ្ចប់​ត្រឹម​ដំណាក់កាល​ទី ៧ នៅ​ទីក្រុង Barcelona ថ្ងៃអាទិត្យ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រណាំង​កង់​ភ្នំ Cape Epic Race អ្នក​នាំមុខគេ​ខាតបង់​ពេលវេលា ​ក្រោយ​បាន​លេខ៣ ដំណាក់កាល​ទី៤

2023/03/24 07:10:52 pm        85
​ប្រណាំង​កង់៖ ​អ្នក​នាំមុខគេ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cape Epic Race ត្រូវ​កាត់បន្ថយ​ការនាំ​មុខ​មក​ត្រឹម ១នាទី​ក្រោយ​ដំណាក់កាល​ទី៤ ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន​។ ​​ដំណាក់កាល​ទី៤ នេះ​មាន​ចំងាយ​ផ្លូវ​ត្រឹម ៤៧គីឡូម៉ែត្រ និង​មាន​ចំនុច​ឡើង​ភ្នំ​ត្រឹម ៨៧៥ម៉ែត្រ​ប៉ុណ្ណោះ ខណៈដែល​អ្នក​នាំមុខគេ​ដៃគូ​កីឡាករ​ស្វីស​ទាំងពីរ Nino Schurter និង Andri Frischknecht មកពី​ក្រុម SCOTT បញ្ចប់​ត្រឹម​លេខ៣​។ ​យោងតាម​លទ្ធផល​នេះ កីឡាករ​ទាំងពីរ​ត្រូវ​កាត់បន្ថយ​ការនាំ​មុខមក​ត្រឹម ១នាទី ១១វិនាទី ពីលើ​អ្នក​លេខ២ កីឡាករ​អាល្លឺម៉ង់​ទាំងពីរ Georg Egger និង Lukas Baum​។ ​សម្រាប់​អ្នកឈ្នះ​ដំណាក់កាល​ទី៤ នេះ​គឺ Matthew Beers និង Christopher Blevins​។ ​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ ដៃគូ​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង​ទាំងពីរ Amy Wakefield និង Candice Lill បាន​ត្រឹម​លេខ២ ក្នុងដំណាក់កាល​តែ​បន្ត​នាំមុខគេ​ដដែល​។ ​ជ័យជំនះ​ក្នុងដំណាក់កាល​បាន​ទៅ​កីឡាការិនី Kim Le Court និង Vera Looser​។ ​សម្រាប់​ដំណាក់កាល​ទី៥ ថ្ងៃ​សុក្រ​នេះ​មាន​ចំងាយ​ផ្លូវ ១០២គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ស៊ុត​ពីរ​គ្រាប់​ក្នុង​ប្រកួត​ទី ១៩៧ ជា​កីឡាករ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ច្រើន​បំផុត​

2023/03/24 06:02:01 pm        101
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr, Cristiano Ronaldo បានបង្ហាញ​ខ្លួន​ប្រកួត​ទី ១៩៧ ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​យប់មិញ​ពេល​យកឈ្នះ​លិ​ក​តិ​ន​ស្តា​ញ ៤-០ ក្នុងការ​ប្រកួត​ជម្រុះ Euro 2024​។ ​កីឡាករ​វ័យ ៣៨ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡា​ករទី ១ លើ​លោក​ដែល​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ច្រើន​បំផុត ១៩៧ប្រកួត​បំបែក​កំណត់ត្រា​ចាស់​របស់​កីឡាករ​គុយវែត Bader Al-Mutawa​។ ​​បន្ទាប់ពី ២គ្រាប់​ដំបូង​ធ្វើបាន​ដោយ Joao Cancelo និង Bernado Silva អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​ក៏​រកបាន​គ្រាប់​ទី ១ របស់ខ្លួន​ដោយ​បាល់ ១១ម៉ែត្រ មុន​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​ដោយ​បាល់ Freekick​។ ​សូមបញ្ជាក់ថា Cristiano Ronaldo ដែល​ឈានចូល​វ័យ ៣៨ឆ្នាំ​កាលពី​ខែ​មុនបានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា ខ្លួន​មិនដែល​គិត​រឿង​ចូលនិវត្តន៍​ឡើយ តែ​នឹង​ផ្តោតអារម្មណ៍​លើ​ទំព័រ​ថ្មី​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Roberto Martinez​។​ ​​រំលឹក​ដែរ​ថា Ronaldo ត្រូវបាន​អតីត​អ្នកចាត់ការ Fernando Santo ឱ្យ​អង្គុយ​កៅអី​បម្រុង​ពីរ​ប្រកួត​ចុងក្រោយ​របស់​ព័រទុយហ្កាល់​នៅ World Cup 2022 កាតា​ដែល​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​ក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Kane ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ ​ខណៈ​អង់គ្លេស​ឈ្នះ​លើកដំបូង​នៅ​ដី​អ៊ីតាលី

2023/03/24 05:19:45 pm        100
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Spurs, Harry Kane បាន​ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ហើយ ​ក្រោយ​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ឱ្យ​អង់គ្លេស​យកឈ្នះ​នៅ​ទឹកដី​អ៊ីតាលី ២-១ ក្នុងការ​ប្រកួត​វគ្គ​ជំ​រុះ Euro 2024 ពូ​ល C​។ ​​ខ្សែបម្រើ West Ham, Declan Rice ជា​អ្នកបើក​ការនាំ​មុខ​ឱ្យ​អង់គ្លេស​តាំងពី​នាទី​ទី ១៣ មុនពេល​ដែល Harry Kane បន្ថែម​គ្រាប់​នាំមុខ ២-០ នៅ​ចុង​វគ្គ​ទី ១ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​។ ​អ៊ីតាលី​បាន​តាម​មួយ​គ្រាប់​វិញ​នៅ​ដើម​វគ្គ​ទី២ ដោយ​កីឡាករ​ចំនូល​ថ្មី Mateo Retegui តែ​មិនមាន​អ្វី​លើស​នេះឡើយ​ ទោះបី​អង់គ្លេស​បាត់បង់​កីឡាករ​ម្នា​ក់នៅ​ចុង​ម៉ោង​គឺ​ខ្សែការពារ Luke Shaw ទទួលបាន​កាត​លឿង​ទី ២​។ ​​មួយគ្រា​ប់រ​បស់ Harry Kane យប់មិញ​ធ្វើឱ្យ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សរុប​ចំនួន ៥៤គ្រាប់​បំបែក​កំណត់ត្រា​ចាស់​របស់ Wayne Rooney មួយ​គ្រាប់ ខណៈ​អង់គ្លេស​ក៏​ស្គាល់​ជ័យជំនះ​លើកដំបូង​នៅ​លើ​ទឹកដី​អ៊ីតាលី​ក្នុង​រយៈពេល ៦២ឆ្នាំ​។ ​នៅក្នុង​ពូ​ល C នេះដែរ​ម៉ា​សេ​ដូ​នី​ខាងជើង​យកឈ្នះ​ម៉ា​ល់តា ២-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

​កីឡាករ-កីឡាការិនី​ជាង ​១០០​នាក់​ចូលរួម​ប្រកួត​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​២០២៣

2023/03/24 04:46:52 pm        81
វ៉ូវីណាម៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ដំណើរការ​ប្រកួត​ចាប់ពី​ថ្ងៃទី​២៥ ខែ​មីនា​នេះ​តទៅ ដោយមាន​អត្ត​ព​លិ​ក​ប្រមាណ​ជាង​ ១០០​នាក់មកពី ​៧​ប្រទេស​ចូលរួម​ប្រកួត​។​ ​យោង​ប្រភព​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបានឱ្យដឹងថា​ ការប្រកួត​នេះ​ដំណើរការ​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ រូ​ម​ទាំង​ម្ចាស់ផ្ទះ​កម្ពុជា ប្រទេស​ដែល​ចូលរួម​ប្រកួត​មាន ​៧​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​ ​ប្រភព​បន្តថា កម្ពុ​ជាមាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត ២៧​នាក់, ថៃ ​១២​នាក់, សហភាព​មី​យ៉ាន់​ម៉ា ២០​នាក់, ឥណ្ឌូនេស៊ី ២០​នាក់, ហ្វីលីពីន ​៨​នាក់, ឡាវ ​១៣​នាក់ និង​វៀតណាម ៣៧​នាក់ សរុប​ទាំង​ប្រតិភូដែល​ចូលរួម​ការប្រកួត​នេះ​មាន​ជាង​ ២០០​នាក់​។​ ​សូម​ជម្រាបជូន​ថា​ ការប្រកួត​នេះជាការ​ត្រៀមលក្ខណៈ​រប​ស់​សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​២០២៣ ដែល​នឹង​ដំណើរការ​ប្រកួត​ដើមខែ​ឧសភា ឆ្នាំ​២០២៣​ ខាងមុខនេះ​៕អត្ថបទ៖ គង់ ហួន

ហ្វីលីពីន​នឹង​បញ្ជូន​អត្ត​ព​លិ​កជាង ៩០០នាក់​ចូលរួម​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​កម្ពុជា

2023/03/24 04:26:06 pm        116
​ស៊ីហ្គេម៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​ហ្វីលីពីន មាន​ក្តី​រំពឹង​ខ្ពស់​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​កម្ពុជា ​ដោយ​គ្រោង​នឹង​បញ្ជូន​អត្ត​ព​លិ​ក ៩០៥នាក់មក​ចូលរួម​។ ​​សរុប​ទាំង​គណៈប្រតិភូ​ហ្វីលីពីន​នឹង​បញ្ជូន​មកកាន់​កម្ពុជា ១១៦២នាក់ រួមមាន​អត្ត​ព​លិ​ក ៩០៥នាក់ និង​ប្រតិភូ ២៥៧នាក់​។ ​នេះ​ជាការ​កើនឡើង​គួរកត់សំគាល់​នៃ​ចំនួន​អត្ត​ព​លិ​ក​សរុប ​ដែល​បញ្ជូន​មក​ចូលរួមព្រឹត្តិការណ៍​កីឡា ២ឆ្នាំ​ម្តងនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដែលមាន​ការ​កើន​ពី​ចំនួន ៦៥៦នាក់​ដែល​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម​។ ​​ហ្វីលីពីន​ឈរ​លេខ ៤ ក្នុង​តារាង​មេដាយ​សរុប​នៅ​ស៊ី​ហ្គេម​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម រួមមាន​មេដាយមាស ៥២គ្រឿង ប្រាក់ ៧០គ្រឿង និង​សំរឹទ្ធ ១០៥គ្រឿង​។ ​​ម្ចាស់ផ្ទះ​កម្ពុជា​បានដាក់​បញ្ចូល​កីឡា​សរុប​ចំនួន ៣៨ប្រភេទលើ​វិញ្ញាសា​សរុប ៦០៨ ដោយ​ក្នុងនោះ​ហ្វីលីពីននឹងចូលរួម​គ្រប់​ប្រភេទ​កីឡា​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich បញ្ចប់​តំណែង​អ្នកចាត់ការ Julian Nagelsmann គ្រោង​តែងតាំង Thomas Tuchel

2023/03/24 04:08:32 pm        91
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​ជើងឯក​អាល្លឺម៉ង់ Bayern Munich បានសម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Julian Nagelsmann ហើយ និង​គ្រោង​តែងតាំង​អតីត​អ្នកចាត់ការ Dortmund និង Chelsea, Thomas Tuchel​។ ​​បុរស​វ័យ ៣៥ឆ្នាំ​រូបនេះ​ត្រូវបាន​ដកតំណែង​ បន្ទាប់ពី Bayern Munich មាន​រដូវ​កាល​មិន​សមប្រកប ខណៈ​ប្រកួត​ចុងក្រោយ​ចាញ់ Leverkusen ២-១ បាត់បង់​តំណែង​លេខ ១ នៅ Bundesliga ទៅ Dortmund​។​ ​លោក Julian Nagelsmann បាន​ចូលមក​កាន់តំណែង​ដឹកនាំ Bayern Munich នៅ​ឆ្នាំ២០២១ និង​បាន​ដឹកនាំ​ក្រុម​គ្រង​ជើងឯក Bundesliga ១០រដូវ​កាល​ជាប់​គ្នា​រដូវ​កាល​មុន​។ ​Bayern Munich នឹងត្រូវ​ជួប​ជាមួយ Manchester City នៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។ ​​បេក្ខភាព​ដែល​នឹង​មក​ជំនួស​តំណែង​អតីត​អ្នកចាត់ការ Leipzig រូបនេះ​ត្រូវបាន​គេ​រំពឹងថា​ជា​លោក Thomas Tuchel ដែល​កំពុង​នៅ​ទំនេរ​ពី​ការងារ​ក្រោយ Chelsea បញ្ចប់​តំណែង​កាលពី​ខែកញ្ញា​។ ​លោក Tuchel បាន​ដឹកនាំ Chelsea រដូវ​កាល​ដំបូង​លើក​ពាន UEFA Champions League តែម្តង​នៅពេលបន្ត​តំណែង​ពី​លោក Frank Lampard៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM