Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កីឡាករ​អាហ្វ្រិក​ខាងត្បូង Matthew Beers និង​ដៃគូ​ឈ្នះ​ដំណាក់កាល​ទី២ ប្រណាំង​កង់ Cape Epic Race

2023/03/22 09:24:38 pm        145
​ប្រណាំងកង់៖ ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Matthew Beers និង​ដៃគូ​អាមេរិក Christopher Blevins បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី២ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Cape Epic Race ដើម្បី​ឡើងមក​នាំមុខ​រួម​។ ​​ដំណាក់កាល​ទី១ ដែលមាន​ចម្ងាយ​ផ្លូវ ១១៦គីឡូម៉ែត្រ ប្រណាំង​ព័ទ្ធជុំវិញ​ទីក្រុង Hermanus កីឡាករ​របស់​ក្រុម Toyota-Specialized-NinetyOne បានមក​ដល់ទី​ព្រ័ត្រ​មុនគេ នៅ​ពីមុខ​កីឡាករ​របស់​ក្រុម SCOTT-SRAM MTB ដែល​រួមមាន​ដៃគូ​កីឡាករ​ស្វីស Nino Schurter និង Andri Frischknecht ដែលជា​អ្នក​នាំមុខគេ​កាលពី​ដំណាក់កាល​ដំបូង​។ ​កីឡាករ​អាល្លឺម៉ង់ Georg Egger និង Lukas Baum មក​ដល់ទី​លំដាប់​ទី៣​។ ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី Kim Le Court មកពី Mauritius និង​ដៃគូ Vera Looser មកពី Namibia គឺជា​អ្នកឈ្នះ​ក្នុងដំណាក់កាល​ទី២ នេះ​។ ​សំរាប់​ដំណាក់កាល​ទី៣ ថ្ងៃ​ពុធ​នេះ​មាន​ចម្ងាយ​ផ្លូវ ១០០គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទឹក​ជិត​ចូល​ច្រមុះ Sevilla សម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ Jorge Sampaoli

2023/03/22 08:33:21 pm        144
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ Sevilla បានសម្រេចបញ្ចប់​តំណែង​អ្នកចាត់ការ​របស់ខ្លួន​លោក Jorge Sampaoli ហើយ​ក្រោយ​ក្រុម​ធ្លាក់​ដល់​ក្បែរ​តំបន់​គ្រោះថ្នាក់​។ ​​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ស៊ី​លី និង​អា​ហ្ស​ង់​ទីន​វ័យ ៦៣ឆ្នាំ​រូបនេះ​ទើបតែ​ត្រលប់មក​កាន់តំណែង​នៅ Sevilla សាជាថ្មី​កាលពី​តុលា​ប៉ុណ្ណោះ​។ ​​Sevilla បាន​រង​បរាជ័យ ៥ ក្នុងចំណោម ៧ប្រកួត​ចុងក្រោយ​របស់ខ្លួន​ធ្លាក់​ដល់​លេខ ១៤ នៅ La Liga​។​ ​​យ៉ាងណាក្តី​ពួកគេ​បាន​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ Europa League ដែល​នឹងត្រូវ​ជួប​ជាមួយ​បិសាច​ក្រហម Manchester United​។​ ​​ប្រកួត​ចុងក្រោយ​ក្នុង​តំណែង​របស់លោក Jorge Sampoali គឺ​ចាញ់​ក្រុម​បាត​តារាង Getafe​។ ​​ប្រកួត​បន្ទាប់​របស់ Sevilla គឹ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ ១៥ Cadiz នៅ​ថ្ងៃទី១ ខែមេសា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ​ជប៉ុន​វ័យ ៣៩​ឆ្នាំ Hasebe បន្ត​កិច្ចសន្យា​នៅ​ជាមួយ Frankfurt មួយ​រដូវ​កាល​ទៀត​

2023/03/22 06:39:03 pm        159
​បាល់ទាត់៖ ​ខ្សែការពារ​វ័យ ៣៩ឆ្នាំ​ជប៉ុន Makoto Hasebe ទទួលបាន​កិច្ចសន្យា​ថ្មី​មួយ​រដូវ​កាល​ទៀត​ជាមួយ​ក្លិប​អាល្លឺម៉ង់ Eintracht Frankfurt​។​ ​​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុនដែល​នៅ​ជាមួយ​ក្លិប​អាល្លឺម៉ង់​មួយ​នេះ​រយៈពេល ៩ឆ្នាំ​មកហើយ​នោះទទួលបាន​ជោគជ័យ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​ជាមួយ Frankfurt ដែល​រួមមាន​ឈ្នះ​ជើងឯក Europa League ឆ្នាំមុន និង German Cup នៅ​ឆ្នាំ២០១៨​។​ ​​រដូវ​កាល​នេះ Frankfurt ក៏មាន​មុខ​នៅ​ក្របខណ្ឌ​កំពូល UEFA Champions League ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ Napoli​។​ ​Makoto Hasebe ដែល​ធ្លាប់​ឈ្នះ​ជើងឯក Bundesliga ម្តង​ជាមួយ Wolfsburg នោះបង្ហាញខ្លួន​បាន ១៦ប្រកួត​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ និង​សរុប​រួម ២៧៩ប្រកួត​។ ​​ជាមួយនឹង​កិច្ចសន្យា​ថ្មី​ដែល​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៤ នោះ Makoto Hasebe ក៏មាន​កិច្ចសន្យា​មួយទៀត​ដែល​នឹង​រក្សា​រូបគេ​នៅ​ជាមួយ Frankfurt ដល់​ឆ្នាំ២០២៧ ធ្វើជា​គ្រូបង្វឹក​វិញ​នៅពេល​បញ្ចប់​អាជីព​កីឡាករ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វ័យ ៧៥ឆ្នាំ​ទៅហើយ Roy Hodgson ត្រលប់មក​ដឹកនាំ Crystal Palace ដល់​ចប់​រដូវ​កាល​

2023/03/22 06:08:03 pm        85
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​ក្រុមបាល់ទាត់ Crystal Palace រហូតដល់​ចប់​រដូវ​កាល​នេះ​។ ​​អ្នកចាត់ការ​វ័យ​ចំណាស់​ដល់​ទៅ ៧៥ឆ្នាំ​រូបនេះបានមក​ជំនួស​តំណែង​លោក Patrick Vieira ដែល​ទើបតែ​ត្រូវបាន​ដកតំណែង ហើយ Patrick Vieira នេះ​ក៏​ជា​អ្នក​ជំនួស​តំណែង​លោក Roy Hodgson ដែរ​កាលពី​ខែកក្កដា​ ឆ្នាំ២០២១​។ ​​ការងារ​ចុងក្រោយ​បំផុត​របស់លោក Roy Hodgson គឺ​ដឹកនាំ​ក្រុម Watford ពី​ខែមករា​ដល់​ខែឧសភា ២០២២ ហើយ​បាន​ចាកចេញ​ក្រោយ Watford ធ្លាក់​ពី English Premier League ហើយ​លោក​ធ្លាប់បាន​និយាយថា លោក​មិន​ធ្លាប់​គិតថា​នឹង​ទទួលបាន​ការងារ​បន្ទា​ប់​ឡើយ​នៅ​ក្របខណ្ឌ​កំពូល​។ ​​Crystal Palace បច្ចុប្បន្នកំពុង​ឈរ​លេខ ១២ ក្នុង​តារាង​នៅ Premier League មាន ២៧ពិន្ទុ​ដាច់​តំបន់​គ្រោះថ្នាក់​តែ ៣ពិន្ទុ​ប៉ុណ្ណោះ​។ ​​មុន​ឈានដល់​ការបញ្ចប់​តំណែង​លោក Patrick Vieira នោះ Crystal Palace មិនដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើយ ១២ប្រកួត​ចុងក្រោយ​។ ​ការងារ​ដំបូង​របស់លោក Roy Hodgson ក្នុងការ​ត្រលប់​​មកកាន់ Crystal Palace ថ្មី​នេះ​គឺ​នៅ​ថ្ងៃទី១ ខែមេសា​ទទួលភ្ញៀវ Leicester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Kylian Mbappe នឹង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​ជំនួស​អ្នកចាំទី Hugo Lloris ដែល​ចូលនិវត្តន៍​

2023/03/22 05:43:03 pm        117
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Paris Saint Germain, Kylian Mabppe នឹង​ជា​ប្រធាន​ក្រុម​ជំរើសជាតិ​បារាំង​ជំនួស​អ្នកចាំទី Hugo Lloris ដែល​ចូលនិវត្តន៍​។ ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះបានបង្ហាញ​ខ្លួន​សរុប ៦៦លើក​ហើយ​ឱ្យ​ក្រុម​ជំរើសជាតិ​បារាំង​តាំងពី​ឆ្នាំ២០១៧​។អ្នកចាត់ការ​បារាំង​លោក Didier Deschamps ថា Kylian Mbappe មាន​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​នឹង​ធ្វើជា​ប្រធាន​ក្រុម​បារាំង ខណៈដែល​អនុប្រធាន​ក្រុម​គឺ​ខ្សែប្រយុទ្ធ Atletico Madrid, Antoine Griezmann​។ ​Kylian Mbappe ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ World Cup 2022 កាតា និង​ជា​សមាជិក​សំខាន់​ដែល​នាំ​ក្រុម​បារាំង​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ពីរព្រឹត្តិការណ៍​ជាប់​គ្នា​។​​Mbappe បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ២០១៨ លើក​ពាន​នៅ​រុស្ស៊ី និង​ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ម្នាក់ឯង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ២០២២ តែ​ចាញ់​នៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី និង​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ផងដែរ​។ ​​បារាំង​នឹងត្រូវ​ជួប​ហូ​ឡង់​នៅ​កីឡដ្ឋាន Stade de France នៅ​ថ្ងៃ​សុក្រ​នេះ​វគ្គ​ជម្រុះ Euro 2024 មុនពេល​ជួប សាធារណរដ្ឋ​អៀក​ឡង់​នៅ​ថ្ងៃ​ចន្ទ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Erling Haaland មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​ន័​រវេ​ស​បានឡើយ​ដោយសារ​បញ្ហា​ក្រលៀន

2023/03/22 05:08:34 pm        86
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Manchester City, Erling Haaland នឹងមិន​អាចជួយ​ក្រុម​ជម្រើសជាតិ​ន័​រវេ​ស​បានឡើយ​សម្រាប់​ការប្រកួត​ជំ​រុះ Euro 2024 ទល់នឹង​អេ​ស្ប៉ា​ញ និង​ហ្ស​ក​ហ្ស៊ីដោយសារ​បញ្ហា​ក្រលៀន នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​បាល់ទាត់​ន័​រវេ​ស​។ ​​Haaland ដែល​បាន​បង្ហាញខ្លួន​ឱ្យ​ន័​រវេ​ស ២៣លើក​ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់ បាន​ទទួលរង​បញ្ហា​ក្រលៀន​អំឡុង​ជ័យជំនះ​លើ Burnley ៦-០ នៅ FA Cup វគ្គ ៨ ក្រុម​ចុងក្រោយ​ក្នុង​នោះគេ​រកបាន Hat-Trick​។​ ​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​កំពុង​រីករាយ​ចំពោះ​ទំរង់​លេង​ដ៏​អស្ចារ្យ​របស់ខ្លួន​ ក្នុង​រដូវ​កាល​ដំបូង​ជាមួយ Manchester City ក្រោយ​ផ្លាស់​ពី Borussia Dortmund កាលពី​រដូវក្តៅ​ដោយ​ស៊ុត​បញ្ចូល​ទី​សរុប​បាន ៤២គ្រាប់​ហើយ​គិត​មកដល់ពេលនេះ​។ ​​ន័​រវេ​ស​ស្ថិតក្នុង​ពូ​ល A ដែល​នឹងត្រូវ​ប្រឈម​ជាមួយ​កោះ​ស៊ី​ប ហ្ស​ក​ហ្ស៊ី អេ​ស្ប៉ា​ញ ស្កុ​តឡែ​ន​នៅក្នុង​វគ្គ​ជម្រុះ​។ ​ថ្ងៃ​សៅរ៍​នេះ​ន័​រវេ​សនឹង​ជួប​អេ​ស្ប៉ា​ញ​នៅ​ទីក្រុង Malaga មុនពេល​បន្តដំណើរ​ទៅ​ទឹកដី​ហ្ស​ក​ហ្ស៊ី​ទៀត​នៅ​ថ្ងៃ​អង្គារ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រះរាជ​វត្តមាន​ព្រះ​មហាក្សត្រ​ក្នុង​ព្រះ​រាជពិធី​ប្រោស​ប្រទាន​អគ្គិ​ជ័យ​កីឡា​ជា​មហា​កិត្តិយស​សម្រាប់​គ្រួសារ​កីឡា​អាស៊ាន​

2023/03/22 04:37:35 pm        473
ស៊ីហ្គេម៖ អនុប្រធាន​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី Dato Seri Chaiyapak Siriwat បាន​ប្រាប់ BTV News ថា គ្រួសារ​កីឡា​អាស៊ីអាគ្នេយ៍ ក៏ដូចជា​កីឡា​ជន​ពិការ​អាស៊ីអាគ្នេយ៍ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិកីឡា ​សម្រាប់​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ប្រាសាទ​អង្គរវត្ត​។​ ​លោក​បន្តថា “ពិតជា​មហា​កិត្តិយស​សម្រាប់​កីឡា​អាស៊ីអាគ្នេយ៍ ដែល​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ប្រោស​ព្រះរាជ​ប្រទាន​អគ្គិ​ជ័យ​កីឡា ហើយ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់ ក៏ដូចជា​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ទាំងមូល​។” ​លោក​បន្ថែម​ថា ​ការប្រកួត​ចំពោះ​មុខ​នេះ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​យ៉ាង​ហោច​ចំណាត់​ថ្នាក់​លេខ​៣ លេខ​៤ រឺ​លេខ​២ ប៉ុន្តែ​នោះ​មិន​សំខាន់​ទេ យើង​ដូចជា​គ្រូ​សារ យើង​ប្រកួត​ក្នុងចំណោម​គ្រួសារ​យើង អត្ត​ព​លិ​ក​កម្ពុជា​ជាច្រើន​ហាត់​នៅ​ក្រៅ​ស្រុក តួយ៉ាង​ដូច​នៅ​ប្រទេស​ថៃ ដូចជា​កីឡា​ហុក​គី ខ្លះ​ទៀត​នៅ​ម៉ាឡេស៊ី និង​ប្រទេស​ផ្សេងៗ​ទៀត​។ ហើយ​សុំ​កោតសរសើរ​ដល់​គណៈកម្មាធិកា​រ​រៀបចំ​ការប្រកួត​ដែល​បានធ្វើ​ការងារ​នេះ​យ៉ាងខ្លាំង​។​ ​ឯកឧត្តម ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​បញ្ជាក់​ថា មកដល់ពេលនេះ​ចំនួន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​មកពី ​១០​ប្រទេស និង​ម្ចាស់ផ្ទះ​កម្ពុជា​មាន​ចំនួន​ជាង ​១០,០០០​នាក់ ហើយ​ការចូលរួម​ប្រកួត​ពី​ប្រតិភូ​កីឡា​គ្រប់​ប្រទេស គ្រប់​ប្រភេទ​កីឡាគឺជា​សញ្ញា​នៃ​កម្លាំង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិ​ការ​ល្អ​ក្នុង​មហា​គ្រួសារ​ចលនា​អូឡាំពិក​តំបន់ និង​ជា​សក្ខីភាព​នៃ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជោគជ័យ​របស់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា SEA Games-ASEAN Para Games ​ឆ្នាំ​២០២៣៕

ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ចង់ឃើញ​ក្លិប​ផ្សេងៗ​ចេញពី​ភ្នំពេញ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​

2023/03/22 04:25:42 pm        149
​បាល់ទាត់៖ លោក​ Akihiro Kato ​ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​លើកឡើងថា ចង់ឃើញ​ក្លិប​បាល់ទាត់​ផ្សេងៗ ចេញពី​រាជធានី​ភ្នំពេញទៅកាន់​បណ្ដា​ខេត្ត​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក​មើលឃើញ​បច្ចុប្បន្នបណ្ដា​ក្លិប​ភាគច្រើន ប្រមូលផ្ដុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ទាំង​កីឡា​ផងដែរ។ តែ​លោ​កថា ប្រសិនបើ​ក្លិប​មួយចំនួនពិចារណា​ចេញមក​អភិវឌ្ឍន៍ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​នៅ​បណ្ដា​ខេត្តគឺ​កាន់តែ​ប្រសើរ ជាក់ស្ដែង​ដូច​ក្លិប​របស់ខ្លួនដែល​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ មក​ខេត្តសៀមរាប តាំងពី​ឆ្នាំ​២០១៧។​ ​គួរ​ដឹងថា ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ មុន​ប្ដូរ​មូលដ្ឋាន​ទៅ​ខេត្តសៀមរាបនៅ​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​កីឡដ្ឋាន​មួយចំនួនបម្រើ​ឲ្យ​ការប្រកួត​របស់ខ្លួន មុន​ក្លិប​ប្រកាស​ត្រៀម​សាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នាពេល​ឆាប់ៗ​ខាងមុខ។ នេះ​គឺជា​តំណឹង​ល្អ​មួយសម្រាប់​អ្នកគាំទ្រ​នៅ​ខេត្តសៀមរាប តែ​លោក​ Akihiro Kato ​ពុំទាន់​បញ្ជាក់​លម្អិត​ពី​ទីតាំង​ត្រូវ​សាងសង់​នោះទេ ដោយ​គ្រាន់តែ​អះអាងថា ធ្វើដំណើរ​ប្រមាណ ១៥​នាទី​ប៉ុណ្ណោះ​ពី​កណ្ដាល​ក្រុង​សៀមរាប៕​អត្ថបទ៖ លី ឈុន​ឡា​

ព្រះរាជ​ពិធី​សុំ និង​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នឹង​ក្លាយជា​គំរូ និង​មរតក​ដ៏​យូរអង្វែង​

2023/03/22 04:11:28 pm        513
​ស៊ីហ្គេម៖ ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គិ​អាទិទេព​កីឡា និង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិ​ជ័យ​កីឡា ក៏ដូចជា​ពិធី​ដង្ហែនៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាន​ប្រ​ព្រឹ​ត្ដទៅ​ដោយ​ជោគជ័យ និង​ទទួល​បានការ​សាទរ​ជាខ្លាំងពី​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កីឡា​ចលនា​អូឡាំពិក​ក្នុង​តំបន់ ខណៈ​អ្នកជំនាញ​រំពឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះនឹង​ក្លាយជា​គំរូ និង​មរតក​ដ៏​យូរអង្វែង​សម្រាប់​អ្នកជំនាន់ក្រោយ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ មានប្រសាសន៍ថា ព្រះរាជ​ពិធី​សុំ និង​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះត្រូវបាន​រៀបចំឡើង​យ៉ាង​អធិកអធម ​បំផុត តាម​លំនាំ​ព្រឹត្តិការណ៍​អូឡាំពិក​បុរាណ។ តែ​អ្វីដែល​អស្ចារ្យ​នោះគឺ​ការរៀបចំ​នៅ​ទីតាំង​ដ៏​អច្ឆរិយនៃ​តំបន់​អង្គរ ដែល​ជំរុញ​ឲ្យ​គុណ​តម្លៃ​នៃ​ព្រះ​រាជពិធី​នេះកាន់តែ​អធិកអធម និង​ទទួលបាន​ការសរសើរ​ថែមទៀត។​ ​ប្រតិបត្តិ​ករ​កីឡា​ឆ្នើម​កម្ពុជា​ដដែល​បន្ដថា អ្វីដែល​កម្ពុជា​បានរៀបចំ​នេះនឹងត្រូវ​បាន​ចារ​ទុកជា​ប្រវត្តិសាស្ដ្រ ពិសេស​ទុកជា​ស្នាដៃ និង​គំរូ​មួយសម្រាប់​ប្រទេស​ផ្សេងៗ ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ផ្ទាល់សម្រាប់​យក​អនុវត្ត នៅពេល​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្ដរជាតិ​ធំៗ ជាក់ស្ដែង​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ីឆ្នាំ​២០២៩ ជាដើម។​ ​គួរ​ដឹងថា ក្រោយ​ព្រះរាជពិធី​សុំ​ព្រះ​អគ្គិ​អាទិទេព​កីឡា និង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា ក៏ដូចជា​ពិធី​ដង្ហែ​ភ្លើង​គប់​ជុំវិញ​វង់​តូច​ប្រាសាទអង្គរវត្ត ព្រះ​អគ្គិជ័យ​កីឡាត្រូវបាន​យកទៅ​រក្សាទុក​នៅ​វត្ត​រាជ​បូ​ណ៌​មួយ​យប់​ថ្ងៃទី​២១ ខែមីនា មុន​ដង្ហែ​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ាននៅ​ថ្ងៃទី​២២ ខែមីនា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បេសកជន​ពិសេស ដើម្បី​ដឹកនាំ​ប្រតិភូ និង​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាតាម​ប្រទេស​នីមួយៗ ដោយ​ផ្ដើម​ពី​ប្រទេស​វៀតណាម​មុនគេរហូតដល់​ប្រទេស​ឡាវ​ក្រោយ​គេ មុន​ត្រឡប់​ចូល​កម្ពុជា​វិញនៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ ខាងមុខ។​ ​ក្រោយ​ដង្ហែ​ម​តាម​បណ្ដា​ប្រទេស​អាស៊ាន និង​ត្រលប់មក​កម្ពុជា​វិញ ទើប​បន្ដ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាជុំវិញ​បឹង​ទន្លេសាប ដោយ​ផ្ដើម​ពី​រាជធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និង​កំពង់ចាម ចាប់ពី​ថ្ងៃទី​២៩ ខែមេសារហូតដល់​យប់​ថ្ងៃទី​០៥ ខែឧសភា ត្រូវ​ដង្ហែ​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង៕ ​អត្ថបទ៖ លី ឈុន​ឡា

Danny Lee ឈ្នះ​នៅ​វគ្គ Play-Off ៤នាក់​លើក​ពាន​វាយកូនគោល LIV Golf Tucson

2023/03/21 09:35:49 pm        220
​វាយកូនគោល៖ ​កីឡាករ​វាយកូនគោល​នូ​វេ​ស៊ី​ឡង់ Danny Lee បានក្លាយ​ជា​ជើង​ឯកនៃ​ការប្រកួត​កម្មវិធី LIV Golf Tucson ក្រោយ​យកឈ្នះ​ក្នុង​វគ្គ Play-Off ៤នាក់​យ៉ាង​តានតឹង​។ ​​LIV Golf Series ជាការ​ប្រកួត​លក្ខណៈ Tour ដែលមាន​ការឧបត្ថម្ភ​ធំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ ជាមួយ​នឹង​កញ្ចប់​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ​​កីឡាករ​វ័យ ៣២​ឆ្នាំ Danny Lee ធ្វើបាន​នៅ​ថ្ងៃ​ចុងក្រោយ ២អាន់​ឌើ​ផា និង​បញ្ចប់​ការប្រកួត​ជុំ​ចុងក្រោយ​ជាមួយនឹង ៩អាន់​ឌើ​ផា ស្មើគ្នា​ជាមួយ​កីឡាករ ៣រូប​ផ្សេងទៀត​រួមមាន​កីឡាករ​ម៉ិ​ក​ស៊ិ​ក Carlos Ortis, កីឡាករ​អាហ្វ្រិក​ខាងត្បូង Brendan Steele និង Louis Oosthuizen​។ ​​នៅ​វគ្គ Play-Off កីឡាករ Danny Lee ធ្វើបាន Birdie នៅ​ឡូ​ទី៣ គ្រប់គ្រាន់​ល្មម​ដើម្បី​គ្រង​ជើងឯក​លើកដំបូង​រប​ស់​ខ្លួន​ក្នុង​រយៈពេល ៨ឆ្នាំ​។ ​ជើងឯក LIV Golf Tucson នេះ Danny Lee ទទួលបាន​ប្រាក់រង្វាន់​ក្នុងនាម​ជើងឯក​ដល់​ទៅ ៤លាន​ដុល្លារ​អាមេរិក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM