Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

LA Lakers យកឈ្នះ Orlando Magic បន្ត​ក្តីសង្ឃឹម​លេង​វគ្គ Play-Off

2023/03/21 09:05:20 pm        91
​បាល់បោះ៖ ​ក្រុម​បាល់បោះ Los Angeles Lakers បាន​យកឈ្នះ Orlando Magic ដោយ​លទ្ធផល ១១១-១០៥ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​បង្ហាញខ្លួន​នៅ​វគ្គ Play-Off ក្របខណ្ឌ​បាល់បោះ​អាមេរិក NBA​។​ ​​កីឡាករ Austin Reave បោះ​បាន ៣៥ពិន្ទុ​ម្នាក់ឯង​ក្នុងចំណោម ១១១ពិន្ទុ​របស់ Lakers នេះ ខណៈដែល D’Angelo Russell បោះ​បន្ថែម ១៨ពិន្ទុ និង Anthony Davis ១៥ពិន្ទុ​ដើម្បីឱ្យ Lakers ងើប​ពី​ចាញ់ ២ប្រកួត​ជាប់​គ្នាមករក​ជ័យជំនះ​វិញ​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Lakers បន្ត​ឈរ​លេខ ១០ នៅ​ភាគ​ខាងលិច ជា​ចំណាត់ថ្នាក់​ចុងក្រោយ​នៃ​វគ្គ Play-In ខណៈដែល​នៅសល់ ១០ប្រកួត​ទៀត​ចប់​រដូវ​កាល​វិលជុំ​ធម្មតា​។ ​​ចំណែក Orlando Magic ស្ថិតក្នុង​ចំណាត់ថ្នាក់​មិនល្អ​ឡើយ​នៅ​ភាគ​ខាងកើត​ពោលគឺ​ឈរ​លេខ ១៣​។ ​​ក្រុម​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១ ដល់​លេខ ៦ ក្នុង​តារាង​ទាំងពីរ​តំបន់​នឹងមាន​កៅអី​នៅ​វគ្គ Play-Off ដោយ​ស្វ័យប្រវត្តិ ​ខណៈ​ក្រុម​លេខ ៧ ដល់​លេខ ១០ ត្រូវ​លេខ Play-In Tournament សិន​ដើម្បី​ដណ្តើម​កៅអី​នៅ​វគ្គ Play-Off ចុងក្រោយ​។ ​​លទ្ធផល​ផ្សេងទៀត​ក្រុម​កំពូល​តារាង​នៅ​ភាគ​ខាងកើត Milwaukee Bucks នៅតែ​បន្ត​ជ័យជំនះ​របស់ខ្លួន​ដោយ​យកឈ្នះ Toronto Raptors ១១៨-១១១ ដែល​ក្នុងនោះ Giannis Antetokounmpo បោះ​បាន ២២ពិន្ទុ ១៣បាល់​រី​បោ​ន និង ១០បាល់​បញ្ជូន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០នៅថ្ងៃស្អែក

2023/03/21 07:13:56 pm        570
សៀមរាប៖ ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍នៅវេលាម៉ោង១២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ។ព្រះអគ្គិជ័យកីឡានេះ នឹងត្រូវដង្ហែទៅកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០។

កីឡាករ​ស្នូកឃ័រ​ម្នាក់ទៀត​ត្រូវ​ផ្អាក​ការប្រកួត​ពាក់ព័ន្ធ​រឿង​ភ្នាល់​

2023/03/21 06:25:04 pm        84
​​ស្នូកឃ័រ៖ កីឡាករ​ស្នូកឃ័រ​អង់គ្លេស Mark King ត្រូវបាន​ដាក់ពិន័យ​ដោយ​ស្ថាប័ន​ស្នូកឃ័រ​ពិភពលោក ស្របពេល​កំពុង​ត្រូវបាន​ស៊ើបអង្កេត​សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​ភ្នាល់​។ ​​ស្ថាប័ន​ស្នូកឃ័រ​ពិភពលោក (WPBSA) កំពុង​តាមដាន​របាយ​ការណ៍​ជុំវិញ​ការប្រកួត​របស់ Mark King ដែល​រង​បរាជ័យ​ក្រោម​ស្នាដៃ Joe Perry ៤-០ហ្វ្រេ​ម​អំឡុង​ការប្រកួត​កម្មវិធី Welsh Open កាលពី​ខែកុម្ភៈ​។ ​​កីឡាករ​វ័យ ៤៨ឆ្នាំ​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​លេខ ៥៧ ពិភពលោក​រូបនេះ​ក៏មាន​សិទ្ធ​ប្តឹងតវ៉ា​ផងដែរ​ជុំវិញ​ការចោទប្រកាន់​នេះ​។ ​​រំលឹកថា Mark King បានចាប់ផ្តើម​លេង​ស្នូកឃ័រ​អាជីព​នៅ​ឆ្នាំ១៩៩១ និង​ធ្លាប់មាន​ចំណាត់ថ្នាក់​ពិភព​លោក​ល្អបំផុត​លេខ ១១ នៅ​ឆ្នាំ២០០៣ និង​ធ្លាប់​ឈ្នះ​ជើងឯក​ម្តងគត់​នៅ​កម្មវិធី Northern Ireland Open នៅ​ឆ្នាំ២០១៦​។ ​សូមបញ្ជាក់​ផងដែរ​ថា Mark King បាន​ក្លាយជា​កីឡាករ​ស្នូកឃ័រ​អាជីព​ម្នាក់ទៀត​ដែល​គេ​ផ្អាក​ពី​ការប្រកួត​អាជីព រង់ចាំ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​រឿង​ភ្នាល់​នេះ បន្ទាប់ពី​កីឡាករ​ចិន​ជាច្រើនរូប​សុទ្ធ​តែមាន​បញ្ហា​បែបនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

PSV ពិន័យ​អ្នកគាំទ្រ​ម្នាក់​ដែល​វាយ​អ្នកចាំទី​មិន​ឱ្យចូល​កីឡដ្ឋាន ៤០​ឆ្នាំ​

2023/03/21 05:58:12 pm        155
​បាល់ទាត់៖ ​ក្លិប​​ហូ​ឡង់ PSV Eindhoven បានសំរេច​ពិន័យ​អ្នកគាំទ្រ​ម្នាក់​មិនឱ្យ​ចូល​កីឡដ្ឋាន​របស់ខ្លួន​រយៈ​ពេល ៤០ឆ្នាំ បន្ទាប់ពី​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នកចាំទី Sevilla, Marko Dmitrovic អំឡុង​ការប្រកួត​នៅ​ក្របខណ្ឌ UEFA Europa League​។​ ​​បុរស​វ័យ ២០ឆ្នាំ​ម្នាក់​នោះក៏ត្រូវ​បាន​ពិន័យ​មិនឱ្យ​ជាន់ដី​កីឡដ្ឋាន​ជាតិ​ហូ​ឡង់​ផងដែរ និង​ថែមទាំង​ជាប់ពន្ធនាគារ​រយៈពេល ៣ខែ​។ ​មិន​ត្រឹមតែ​មិន​ឱ្យចូល​កីឡដ្ឋាន​ PSV ទេ បុរស​ម្នាក់​នោះ​ក៏ត្រូវ​ហាមឃាត់​មិន​ឱ្យចូល​តំបន់​ជុំវិញ​កីឡដ្ឋាន PSV ផងដែរ​រយៈពេល ២ឆ្នាំ​។ ​រំលឹកថា បុរស​វ័យ ២០ឆ្នាំ​ម្នា​ក់​រត់​ចូល​ទីលាន​ប្រកួត​​សំដៅ​ទៅរក​អ្នកចាំទី​សញ្ជាតិ​ស៊ែ​ប Marko Dmitrovic អំឡុង​ការប្រកួត Play-Off ដើម្បី​កៅអី​វគ្គ ១៦ក្រុម Europa League និង​បាន​វាយ​អ្នកចាំទី១ ដៃ​ចំ​មុខ មុនពេល​ដែល​អតីត​អ្នកចាំទី Charlton រូបនេះ​ចាប់​បុរស​ម្នាក់​នោះបាន​ប្រគល់​ទៅ​ក្រុម​សន្តិសុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rashford, Mount និង Pope ដកខ្លួន​មិន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មុន​ការប្រកួត​ជម្រុះ Euro

2023/03/21 05:15:04 pm        103
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Marcus Rashford, ខ្សែបម្រើ Chelsea, Mason Mount និង​អ្នកចាំទី Newcastle, Nick Pope សុទ្ធតែ​បានសម្រេច​ដកខ្លួន​មិន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឡើយ​ សម្រាប់​ការប្រកួត​ជម្រុះ Euro 2024 ខាងមុខនេះ​។ ​​Marcus Rashford មាន​របួស​បន្តិចបន្តួច​អំឡុង​ជ័យជំនះ​របស់ Manchester United លើ Fulham ៣-១ វគ្គ ៨ក្រុម​ចុងក្រោយ FA Cup កាលពី​ថ្ងៃអាទិត្យ​។ ​​ចំណែកឯ​អ្នកចាំទី Nick Pope ក៏បាន​រងរបួស​ផងដែរ​អំឡុង​ជ័យជំនះ​របស់ Newcastle នៅ​ទឹកដី Nottingham Forest កាលពី​ថ្ងៃ​សុក្រ​។ ​​ជាមួយគ្នា​នោះដែរ Mason Mount នៅ​មិនទាន់​ជាសះស្បើយ ១០០ភាគរយ​នៅឡើយ​។ ​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate ដំបូង​បាន​កោះហៅ Mason Mount ផងដែរ​ក្នុង​បញ្ជី ២៥នាក់ តែ​ក្រោយមក​អ្នកចាត់ការ Chelsea លោក Graham Potter បញ្ជាក់ថា ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​មិនអាច​ចូលរួម​បានឡើយដោយសារ​បញ្ហា​របួស​ដែល​អវត្តមាន​តាំងពី​ខែកុម្ភៈ​។ ​​រីឯ Marcus Rashford កំពុងមាន​ទំរង់​លេង​ដ៏​អស្ចារ្យ​ក្នុង​រដូវ​កាល​នេះ​តាមរយៈ​ការរក​គ្រាប់​បាល់​បាន ២៧គ្រាប់ ដែល​ក្នុងនោះ ១៩គ្រាប់​តាំងពី​វិល​ពី World Cup​។ ​​ក្រុម​របស់លោក Gareth Southgate នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីតាលី​នៅ​ថ្ងៃទី២៣ ខែមីនា​នេះ មុនពេល​ទទួលភ្ញៀវ​អ៊ុយ​ក្រែ​ន​នៅ Wembley ថ្ងៃទី២៦៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្តពលិក​វ៉ូ​វី​ណា​ម ៧​ប្រទេស​នឹង​មក​ប្រកួត​ជើងឯក​អាស៊ាន​លើក​ទី​៦ នៅ​កម្ពុជា​នា​ចុង​សប្ដាហ៍​នេះ​

2023/03/21 04:52:18 pm        156
​វ៉ូ​វី​ណា​ម៖ ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជានឹង​រៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើស​រើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៦ ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា​នេះដោយមាន​អត្ត​ព​លិ​ក ៧ប្រទេស​ចូលរួម។​ ​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ស្របពេល​សហព័ន្ធបានទទួល​ការឧបត្ថម្ភ​សម្ភារ​ស្បែកជើងពី​ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ ខូ​អិ​ល​ធី​ឌី សម្រាប់​ផ្ដល់ជូន​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន​ធ្វើការ​ហ្វឹកហាត់នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៣ ម្សិល​មិញ។​ ​ឯកឧត្តម​បន្ដថា ការប្រកួត​នេះមាន​អត្ត​ព​លិ​ក​ប្រមាណ ២០០​នាក់​ចូលរួម ដែលជា​វេទិកា​មួយ​ដ៏​ល្អដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​វាស់​ស្ទង់​សមត្ថភាពសម្រាប់​កីឡាករ​-​កីឡាការិនី​របស់ខ្លួន ត្រៀម​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា ហើយក៏​ជាការ​ដុស​ខាត​សមត្ថភាព​មន្ដ្រី​បច្ចេកទេស ​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ឲ្យ​ទទួលបាន​ជោគជ័យ និង​ល្អប្រសើរ​ផងដែរ។​ ​គួរ​ដឹងថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ក្នុងចំណោម​កីឡា​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ ពោលគឺ​ដណ្ដើមបាន​មេដាយ​សរុប ១៣​គ្រឿង (​មាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៨)។ ដោយឡែក​ស៊ី​ហ្គេមនៅ​កម្ពុជា សហព័ន្ធ​បានដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​យ៉ាងហោច ៩​គ្រឿងក្នុងនាម​ម្ចាស់ផ្ទះ៕​អត្ថបទ៖ លី ឈុន​ឡា

Carlos Alcaraz និង Elena Rybakina គ្រង​ជើងឯក​វាយ​កូន​បាល់ Indian Wells

2023/03/20 10:41:02 pm        84
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​អេ​ស្ប៉ា​ញ Carlos Alcaraz បានបញ្ចប់​ដំណើរ​មិន​ចាញ់​សោះ​របស់​កីឡាករ​រុស្ស៊ី Daniil Medvedev ១៩ប្រកួត​ជាប់​គ្នា​ក្នុង​ឆ្នាំ២០២៣ នេះ ដើម្បី​គ្រង​ជើងឯក​ក្របខណ្ឌ Masters 1000 កម្មវិធី Indian Wells នៅ​សហរដ្ឋអាមេរិក​។ ​​Carlos Alcaraz លេង​មិន​ចាញ់​សូម្បី​មួយ​សិត​នៅ Indian Wells ឆ្នាំនេះ ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​ទៀតសោត​បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៣ និង ៦-២​។​ ​ជ័យជំនះ​នេះ​បានធ្វើឱ្យ Carlos Alcaraz បន្ត​ក្តីសង្ឃឹម​ឈ្នះ​ជើងឯក​មួយទៀត​នៅ​ទីក្រុង Miami ដែល​ចាប់ផ្តើម​ចុង​សប្តាហ៍​នេះ ហើយ​រូបគេ​នឹង​ត្រលប់​ឡើង​មកឈរ​លេខ ១ ពិភពលោក​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ទំលាក់​កីឡាករ​ស៊ែ​ប Novak Djokovic ទៅ​លេខ ២ វិញ​។ ​​ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina បាន​យកឈ្នះ​កីឡាការិនី​បេឡា​រុស Aryna Sabalenka ដោយ​លទ្ធផល ៧-៦(១៣-១១) និង ៦-៤ ដើម្បី​គ្រង​ជើងឯក​នៅក្នុង​ក្របខណ្ឌ Masters 1000 លើកដំបូង​ក្នុង​អាជីព​។ ​នេះ​ជាការ​សងសឹក​បានសំរេច​ផងដែរ​សំរាប់​ជើងឯក Wimbledon, Rybakina ដែល​ទើបតែ​ចាញ់​កីឡាការិនី Aryna Sabalenka នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam, Australian Open កាលពី​ចុងខែ​មករា​កន្លងទៅ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ឥណ្ឌា Rohan Bopanna ក្លាយជា​កីឡាករ​វាយ​កូន​បាល់​ចាស់​បំផុត​ឈ្នះ​ជើងឯក ATP Masters 1000

2023/03/20 10:17:21 pm        80
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ឥណ្ឌា Rohan Bopanna បាន​ក្លាយជា​កីឡាករ​ចាស់​បំផុត​ដែល​ឈ្នះ​ជើងឯក​ក្នុង​កម្មវិធី Masters 1000 ក្នុង​វ័យ ៤៣ឆ្នាំក្រោយ​យក​គ្រង​ជើងឯក Indian Wells លើ​វិញ្ញាសារ​វាយ​គូ​បុរស​។ ​​Bopanna និង​ដៃគូ​របស់ខ្លួន​សញ្ជាតិ​អូស្ត្រាលី Matthew Ebden បាន​យកឈ្នះ​ដៃគូ​លំដាប់​កំពូល​កីឡាករ​ហូ​ឡង់ Wesley Koolhof និង​កីឡាករ​អង់គ្លេស Neal Skupski ដោយ​លទ្ធផល ៦-៣ ២-៦ និង ១០-៨ ដើម្បី​ដណ្តើមយក​ជើងឯក​លើក​ទី ២ ក្នុង​អាជីព និង​ជើងឯក​ទី ១ ក្នុង​ឆ្នាំ២០២៣ នេះ​។ ​អតីត​ដៃគូ​លំដាប់​លេខ ៣ ពិភពលោក Bopanna ដែលមាន​គ្រួសារ​ជា​ម្ចាស់​ចំការ​កាហ្វេ​ដ៏​ធំ​មួយ​នៅ​រដ្ឋ Karnataka ប្រទេស​ឥណ្ឌា​បាន​និយាយថា កាហ្វេ​ជា​ចំណែក​ដ៏​អាថ​កំបាំង​មួយ​នៃ​ជ័យជំនះ​របស់គេ​។ ​​ជ័យជំនះ​នេះ​បានធ្វើឱ្យ Rohan Bopanna បំបែក​កំណត់ត្រា​ចាស់​របស់ Daniel Nestor ដែលជា​អ្នកឈ្នះ​ជើងឯក Masters 1000 ចាស់​បំផុត​ពីមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

PSG ចាញ់​ក្នុង​ដី​ខ្លួន​​ឯង​នៅក្នុង​លី​គ​លើកដំបូង​ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​

2023/03/20 09:23:52 pm        71
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Paris Saint Germain បាន​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​លើក​ដំបូង​នៅក្នុង​លី​គរាប់​តាំងពី​ខែមេសា​ ឆ្នាំ២០២១ ក្រោម​ស្នាដៃ Rennes ចុង​សប្តាហ៍​កន្លងទៅ​។ ​ក្រុម​ភ្ញៀវ Rennes រកបាន​មួយ​គ្រាប់​នៅ​វគ្គ​ទី ១ ដោយ Karl Toko Ekambi ខណៈ​មួយ​គ្រាប់​ទៀត​នៅ​វគ្គ​ទី ២ ដោយ Arnaud Kalimuendo​។​​ពីរ​គ្រាប់​នេះ​ធ្វើឱ្យ Paris Saint Germain ស្គាល់​បរាជ័យ​ក្នុង​ទឹកដី Parc de Prince លើកដំបូង​នៅក្នុង​ក្របខណ្ឌលី​គ​កំពូល​បារាំង​ក្នុង​រយៈពេល​ជិត ២ឆ្នាំ​រឺ ៣៥ ប្រកួត​មិនដែល​ចាញ់​។ ​ក្រុម​របស់លោក Christophe Galtier នៅពេលនេះ​មាន ៧ ពិន្ទុ​ដាច់​ពី​ក្រុម​លេខ ២ Marseille ខណៈ Rennes ឈរ​លេខ ៥ តាម​ពីក្រោយ​ក្រុម​លេខ ៤ Monaco ៤ ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich ចាញ់​នៅផ្ទះ Leverkusen ធ្វើឱ្យ Dortmund កាន់កាប់​កំពូល​តារាង Bundesliga

2023/03/20 09:08:37 pm        78
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga, FC Bayern Munich មិនអាច​ឡើងទៅ​ឈរ​កំពូល​តារាង​វិញ​បានឡើយ ក្រោយ​រង​បរាជ័យ​នៅ​ទឹកដី Bayer Leverkusen ២-១ យប់មិញ​។ ​​Exequiel Palacios ស៊ុត​បញ្ចូល​ទី​បាល់​ពិន័យ ១១ម៉ែត្រ​ពីរ​គ្រាប់​ឱ្យ Leverkusen នៅ​វគ្គ​ទី២ គ្រប់គ្រាន់​ល្មម និង​យក​បី​ពិន្ទុ​ដ៏​មាន​សារសំខាន់​នេះ បើទោះបី Bayern Munich បើក​ការនាំ​មុខមុន​តាំងពី​នាទី​ទី២២ ដោយ Joshua Kimmich​។​ ​Leverkusen ដែល​កំពុង​ដឹកនាំ​ដោយ​អតីត​ខ្សែបម្រើ Liverpool, Xabi Alonso នៅពេលនេះ​ឡើងមក​ឈរ​លេខ ៨ មាន ៣៧ពិន្ទុ ​ខណៈ Bayern Munich បន្ត​ឈរ​លេខ ២ មាន ៥២ ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង ១ ពិន្ទុ​។ ​Borussia Dortmund បាន​យកឈ្នះ FC Koln ៦-១ កាលពី​ថ្ងៃ​សៅរ៍បាន​ឡើង​មកឈរ​កំពូល​តារាង Bundesliga លើកដំបូង​តាំងពី​ឆ្នាំ២០១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM