Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

វគ្គ ៤ ក្រុម FA Cup Man City ជួប Sheffield United ខណៈ Brighton ជួប Man United

2023/03/20 07:30:04 pm        183
​បាល់ទាត់៖ ​ក្រុម​ជើងឯក FA Cup ៦ សម័យ Manchester City នឹងត្រូវ​ជួប​ជាមួយ​ជើងឯក ៣ សម័យ Sheffield United នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​ជើងឯក ១២ សម័យ Manchester United នឹងត្រូវ​ជួប​ជាមួយ Brighton Hove & Albion បន្ទាប់ពី​ការចាប់​ឆ្នោត​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​City បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តាមរយៈ​ជ័យជំនះ​ធំធេង​លើ Burnley ៦-០ កាលពី​ថ្ងៃ​សៅរ៍ ដោយ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ស៊ុត​បញ្ចូល​ទី ៣ គ្រាប់​ម្នាក់ឯង​។ ​​ចំណែក Sheffield United ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​យកឈ្នះ Blackburn Rovers ៣-២ ដើម្បី​ឡើង​វគ្គ ៤ ក្រុម​ចុងក្រោយ​លើកដំបូង​តាំងពី​ឆ្នាំ​២០១៤ ស្រប​ពេលដែល Brighton យកឈ្នះ​ដំណើរ​ផ្សងព្រេង​ក្រុម​មកពី​លី​គ​ទី ៤ Grimsby តាមរយៈ​ជ័យជំនះ ៥-០​។ ​​គូ​ចុងក្រោយ​គេ​យប់មិញ បិសាច​ក្រហម Manchester United បាន​យកឈ្នះ​ក្រុម​ដែលមាន​គ្នា​តែ ៩ នាក់ Fulham ៣-១ បន្ទាប់ពី Fulham មាន​កីឡាករ​ពីរ​នាក់​ត្រូវ​បណ្តេញចេញ​រួមមាន Willian និង Mitrovic បើទោះជា​ពួកគេជា​អ្នក​នាំមុខ​មុន​នៅ Old Trafford ក៏ដោយ​។ សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​នៅ​ថ្ងៃទី២២ ខែមេសា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ការ​លេង​កីឡា​នឹង​ជំរុញ​វិស័យ​កីឡា​ក្លាយ​ជា​ចលនា​ជាតិ​ដ៏​រស់​រវើក​សម្រាប់​យុវជន​

2023/03/20 06:59:03 pm        366
​បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានចាត់ទុក​សកម្មភាព​យុវជន​ក្នុង​វិស័យ​កីឡាគឺជា​ការរួមចំណែក​ប​ន្ថែ​ម​ក្នុងការ​គាំទ្រ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា ដោយ​ឈរលើ​ស្មារតី “​កីឡា​រស់ក្នុង​សន្ដិភាព​” និង “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​” ធ្វើយ៉ាងណា​ជំរុញ​វិស័យ​ឲ្យ​ក្លាយជា​ចលនា​ជាតិ​ដ៏​រស់​រវើក​មួយ សម្រាប់​យុវជន និង​ប្រជាជន​កម្ពុជា។​ ​ការលើកឡើង​នេះក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ ដណ្ដើម​ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ឆ្នាំ​២០២៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ក្រុម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​គ្រង​តំណែង​ជើងឯក​លើកដំបូង បន្ទាប់ពី​យកឈ្នះ​ក្រុម​ក្រសួងសុខាភិបាលដោយ​លទ្ធផល ៤-៣ គ្រា​ដែល​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រោយ​យកឈ្នះ​ក្រសួងបរិស្ថាន ២-០។​ ​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដែល​រៀបចំ​ពានរង្វាន់​មិត្តភាព​អន្ដរក្រសួង​-​ស្ថាប័ន​ឆ្នាំនេះដោយ​រលូន និង​ជោគជ័យ ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩។ ឯកឧត្តម​ក៏បាន​ថ្លែង​អំណរ​គ្រប់​ក្រសួង​-​ស្ថាប័នដែល​បាន​បញ្ជូន​ក្រុម​មក​ចូលរួម និង​គាំទ្រ​ព្រឹត្តិការណ៍ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​មិត្តភាព សាមគ្គីភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​បំផុស​ការលេង​កីឡាក្នុងចំណោម​មន្ដ្រី​រាជការ​នេះ ដើម្បី​ជា​គំរូ និង​ការ​រួម​ចំណែក​មួយ​ក្នុង​វិស័យ​កីឡា​ជាតិ។​ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដដែល​ប​ន្ថែ​ម​ថា តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​នេះក៏​ភ្ជាប់​ជាមួយ​ការ​ផ្សព្វផ្សាយ និង​អបអរ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ។ ជាក់ស្ដែង​ដើម្បី​ជំរុញ​កិត្យានុភាព​ជាតិក្នុងការ​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ ស​.​ស​.​យ​.​ក បាន​រៀបចំ​នូវ​កម្មវិធី​ជាច្រើន ពិសេស​យុទ្ធនាការ​ Beyond The Games ​ជាមួយ​យុទ្ធនា​ការបត់​បេះដូង ១​លាន​បេះដូង ដើម្បី​ឆ្ពោះទៅ​បំបែក​ឯក​ត​កម្ម​ពិភពលោក​ផង និង​អបអរ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​ជាដើម៕ ​អត្ថបទ៖ លី ឈុន​ឡា

ស្រុក​សំរោង​បើក​ការប្រកួត​កីឡា​បាល់​ទាល់​មិត្តភាព​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្លូវការ​

2023/03/20 06:10:22 pm        96
​បាល់​ទាល់៖ ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ពានរង្វាន់​ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ ដែល​ការប្រកួត​នេះ​ធ្វើ​នៅ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​បត់​រកា ស្រុក​សំរោង ខេត្ត​តាកែវ ដែល​ពិធី​បើក​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ សហប្រធាន ​៩​ឃុំចុះ​ជួយ​មូលដ្ឋាន​ស្រុក​សំរោង ក្នុង​នោះ​ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​លេង​កីឡា​មាននៅ​គ្រប់​ទីកន្លែងនឹង​ធ្វើ​ឱ្យ​វិស័យ​កីឡា​កម្ពុជាកាន់​តែ​ខ្លាំង​ទាំង​ឆាក​ជាតិ ​និង​អន្តរជាតិ ហើយ​នេះ​ជា​សកម្មភាព​ស្វាគមន៍​កីឡា​ស៊ី​ហ្គេម​ ដែល​នឹង​ចូល​មកដល់​ឆាប់ៗ​នេះ​លើ​ទឹកដី​កម្ពុជា​។ ​​ឯកឧត្តម ពៅ ប៉ូ​លី​ណែ​ល អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​សំរោងបាន​ប្រាប់ថា ការប្រកួត​កីឡា​បាល់​ទាល់​មិត្ត​ភា​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​បើកឆាកគឺមាន​កីឡាករ​វ័យចាស់​ជំនាន់​ទសវត្ស​ឆ្នាំ​៦០ ​ចំនួន​ ២​ក្រុមមក​ប្រ​កូត​បើកឆាក ដើម្បី​បង្ហាញ​ឱ្យ​កីឡាករ​បានឃើញ​ពី​បច្ចេកទេស និង​អត្ថន័យនៃ​ការលេង​កីឡា ដោយសារ​កីឡាករ​វ័យចាស់​ខ្លះ​មាន​អាយុ​រហូតដល់​វ័យ​ជិត ​៨០​ឆ្នាំ​ទៅហើយ ប៉ុន្តែ​នៅតែ​អាច​លេង​កីឡា​បាន ដូចនេះ​តាមរយៈ​លេង​កីឡា​នេះបានធ្វើឱ្យ​សុខភាព​រឹងមាំ មាន​ចំណងមិត្តភាព សាមគ្គីភាព ហើយនឹង​ធ្វើឱ្យ​វិស័យ​កីឡា​កាន់​តែ​រីកចម្រើន ពិសេស​តាមរយៈ​លេង​កីឡាបាល់ទាត់​នេះ ជា​សារ​បញ្ជាក់ប្រាប់​ពលរដ្ឋ​ឱ្យ​ត្រៀមខ្លួន​ស្វាគមន៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​លើក​ទី​១ ​ក្នុង​ប្រវត្តិសាស្ត្រនឹង​ឈាន​មកដល់​ឆាប់ៗ​នេះ។ ​​ចំ​ណែ​កីឡាករ​វ័យចាស់ ​២​រូបបាន​ប្រាប់ថា ពួកគាត់លេង​បើក​វគ្គ​នេះចង់បង្ហាញ​ឱ្យ​កូន​ខ្មែរ​បានដឹងថា ការលេង​កីឡា ពិតជា​ធ្វើឱ្យ​សុខភាព​រឹងមាំ ដូច​ពួកគាត់​ជា​ឧទាហរណ៍​ស្រាប់ ហើយ​ជា​សកម្មភាព​ផ្ញើ​សារ​ដល់​យុវជន​ទាំងអស់​ឱ្យ​ស្រឡាញ់​កីឡា កីឡា​ក្រៅពី​ធ្វើឱ្យ​សុខភាព​រឹងមាំ នៅ​ធ្វើឱ្យ​មនុស្ស​មាន​ទំនាក់ទំនង​ល្អ ប្រាជ្ញា​ឈ្លៀសវៃ និង​ធ្វើឱ្យ​វិស័យ​កីឡា​កម្ពុជាកាន់តែ​រីកចម្រើន​ផងដែរ​។ ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​បាល់​ទាល់​មិត្ត​ភា​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មាន​កីឡាករ​ចំនួន ​១០​ក្រុម ដែល​មកពី​ ១០​វិទ្យាល័យក្នុងស្រុក​សំរោង ដែល​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពានរង្វាន់ អម​នឹង​ថវិកា​ ១២​លាន​រៀល ហើយ​ការប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៩​ ខែមេសា​ ឆ្នាំ​២០២៣​នេះ​៕ អត្ថបទ៖ គង់ រ៉េ​ន

សម្តេច​ប្រធាន CAMSOC៖ “​ដើម្បី​រួមចំណែក​ដល់​ការត្រៀមខ្លួន​បានល្អ ជៀសវាង​ដាច់ខាត​ការ​បង្ក​ជម្លោះ​”

2023/03/20 05:25:46 pm        365
ស៊ីហ្គេម៖ ដើម្បី​រួមចំណែក​ដល់​ការត្រៀមខ្លួន​បានល្អក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ជា​ជំនួយស្មារតី អនុវត្ត​ការងារ​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ បានដាក់​ចេញ​នូវ​គោលការណ៍​ប្រាំមួយ​ចំនុច​។​ ​ការដាក់ចេញ​គោល​ការណ៍​ដ៏​មាន​សារៈសំខាន់​ទាំងនេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្រសួងការពារជាតិ​។ ​ក្នុងនោះ​សម្តេច​ពិជ័យ​សេនាបាន​បញ្ជាក់ថា ​ជៀសវាង​ដាច់ខាត​ការបង្កជម្លោះ បង្កើត​បញ្ហា ប្រឌិត​បញ្ហា និង​ឈ្លោះប្រកែក​គ្នា​ធ្វើឱ្យ​អាប់​អ៊ូរ​បរិយាកាស​ការងារ បាត់បង់​ទំនាក់ទំនង​ល្អ និង​ប៉ះពាល់​កិត្តិយស ភាពថ្លៃថ្នូរ ប្រពៃណីជាតិ ដែល​យើងទាំងអស់គ្នា​ទទួល​អាណ​ត្តិ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ទូទាំងប្រទេស​ជាង​ ១៦​លាន​នាក់​។​ ​ខណៈនោះ​សម្តេច​បានបញ្ជាក់​បន្ថែម​ទៀតថា ត្រូវ​ក្តាប់​ព័ត៌មាន និង​យល់ច្បាស់​ពី​កម្មវិធី​នីមួយៗ ទីតាំង​ប្រារព្ធ​ពិធី ដំណើរការ​កម្មវិធី និង​ខ្លឹមសារ​កម្មវិធី​នីមួយៗឱ្យបាន​ជាក់លាក់​ច្បាស់​លាស់ ឧទាហរណ៍​ពិធី​បើក ពិធី​បិទ ថ្ងៃ​ណា​? ទីកន្លែង​ណា​? ម៉ោង​ប៉ុន្មាន​? អ្នកណាខ្លះ​ចូលរួម​? ជាដើម​។​ ​ចំនែក​គោលការណ៍​សំខាន់ៗ​ផ្សេងទៀត​ដែល​សម្តេច​ប្រធាន CAMSOC បាន​ដាក់ចេញ​រួមមានត្រូវ​ប្រើ​យន្តការ ទំនាក់​ទំនងជា​ស្មារតី​គ្រួសារ ស៊ី​ហ្គេមគឺ​ការយោគយល់​គ្នា ការ​ឈឺឆ្អាល​​ការងារ​គ្នា និង​ការរួមសាមគ្គីគ្នា​ធ្វើការ​ជា​ក្រុម ដើម្បី​បង្កើត​សុខដុម​នីយកម្ម​ការងា​រឆ្ពោះទៅរក​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ អំពាវនាវ​ឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​នៅទីនេះ​មានការ​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ធនធាន​ផ្ទាល់ខ្លួន​មួយចំនួន​ ដើម្បី​ជាតិ​ផ្តោត​ស្មារតី​អត់ធ្មត់​ព្យាយាម និង​ខិតខំ​បំពេញការងារ​ឱ្យ​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​។ ចំនែក​អ្នក​ស្ម​គ្រ​ចិត្ត​ដែលជា​ចលករ​មិនអាច​ខ្វះ​បានក្នុង​ព្រឹត្តិការណ៍​នេះ​ដែល CAMSOC បានចាត់ទុក​ថា​ជា​កម្លាំង​ការងារ​មុត​ស្រួច ពិសេស និង​សំខាន់ក្នុង​ដំណើរការ​បម្រើសេវា​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គឺជា​អ្នក​ជូរ​មុខ​ក្នុង​ប្រតិបត្តិការ​បដិសណ្ឋារកិច្ច​ភ្ញៀវ​។ សូម​ផ្តល់​ស្នាមញញឹម រួសរាយ​រាក់ទាក់ ក្នុងការ​បដិសណ្ឋារកិច្ចដ៏​កក់ក្តៅ​បំផុត ស័ក្តិ​សមជា​ប្រជាជន​មួយ​មាន​អរិយធម៌​ខ្ពង់ខ្ពស់ រុងរឿង និង​ស៊ី​វិ​ល័យ​ជឿនលឿន ដែល​នឹង​ផ្តល់​គុណ​តម្លៃ​ជាតិ​ដល់​ព្រឹត្តិការណ៍​ពីរ​ឆ្នាំ​ម្តងនេះ​។ ​សូម​ជម្រាបជូន​ថា ​នេះ​ជា​លើក​ទី​១ ដែលគ្រប់ភាគី​ពាក់ព័ន្ធនៃ​ព្រឹត្តិ​ប​ត្តិ​ការរៀបចំ​មកជួប​គ្នា ​ក្នុងនោះ​រួមមាន​គណៈកម្មាធិការ​ជាតិ CAMSOC, ក្រុមហ៊ុន​ឧបត្ថម្ភ​គាំទ្រ អ្នក​ស្ម​គ្រ័​ចិត្ត អ្នកបម្រើ​ការ​ជាម​គ្គុ​ទេ្ទ​សក៍ L.O ដើម្បី​ទទួលបាន​ព័ត៌មាន​សំខាន់ៗ ព័ត៌មាន​ជាក់លាក់ និង​ព័ត៌មាន​ផ្លូវការឈានទៅ​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ស៊ី​ហ្គេម​២០៣ ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១៧ ខែឧសភា ខណៈ​ពិធី​បើក​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣​។ ឯ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា​៕

កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​មួយទៀត​ត្រៀម​បង្ហាញ​វត្តមាន​លើទឹក​ដី​ខេត្តសៀមរាប​

2023/03/20 05:16:09 pm        261
​បាល់ទាត់៖ កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​ថ្មី​មួយទៀត ត្រៀម​បង្ហាញ​វត្តមាន​លើទឹក​ដី​អង្គរ ខេត្ត​សៀមរាប ក្រោម​ការ​សាង​សង់​ដោយ​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ដៃគូ បន្ទាប់ពី​ក្លិប​បាន​ស្វែងរក​ទីតាំង​ដី​រួចរាល់។​ ​លោក​ Akihiro Kato ​ប្រធាន​ក្លិប​បាល់ទាត់​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ បាន​ទម្លាយ​ប្រាប់​ក្រុមការងារ​ BTV-News ​ពេលនេះក្លិប​បាន​រក​ទីតាំង​រួចរាល់​ហើយ ដើម្បី​សាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួនដែលមាន​ផ្ទៃដី​ប្រមាណ ៥​ម៉ឺន​ម៉ែត្រ​ការ៉េ​ ហើយ​គ្រោង​នឹងធ្វើ​ការសាងសង់​នាពេលខាងមុខរហូតដល់​ខែសីហា ឆ្នាំ​២០២៤ ទើប​បញ្ចប់។​ ​អ្វីដែល​ពិសេស ជាមួយ​គម្រោង​សាងសង់​កីឡដ្ឋាន​ស្ដង់ដារ​នេះ បុរស​ជនជាតិ​ជប៉ុន​ដដែល​ថាមិន​ត្រឹមតែ​ផ្ដោតលើ​ការប្រកួត និង​ការអភិវឌ្ឍ​ធនធាន​យុវជន​នោះទេ តែ​លោក​ក៏​រំពឹងថានឹង​ក្លាយជា​កីឡដ្ឋាន​ដំបូង ដែល​ក្រៅ​ពីថ្ងៃ​ប្រកួត មនុស្ស​អាច​ទៅ​លេង​​កម្សាន្ដ និង​ទទួលបាន​នូវ​សេវា​ផ្សេងៗ​ផងដែរ។​ ​គួរ​ដឹងថា ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ មុន​ប្ដូរ​មូលដ្ឋាន​ទៅ​ខេត្តសៀមរាបនៅ​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​កីឡដ្ឋាន​មួយចំនួនបម្រើ​ឲ្យ​ការប្រកួត​របស់ខ្លួន មុន​ក្លិប​ប្រកាស​ត្រៀម​សាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នាពេល​ឆាប់ៗ​ខាងមុខ។ នេះ​គឺជា​ដំណឹង​ល្អ​មួយសម្រាប់​អ្នកគាំទ្រ​នៅ​ខេត្តសៀមរាប តែ​លោក​ Akihiro Kato ​ពុំទាន់​បញ្ជាក់​លម្អិត​ពី​ទីតាំង​ត្រូវ​សាងសង់​នោះទេ ដោយ​គ្រាន់តែ​អះអាងថា ធ្វើដំណើរ​ប្រមាណ ១៥​នាទី​ប៉ុណ្ណោះ​ពី​កណ្ដាល​ក្រុង​សៀមរាប៕​អត្ថបទ៖ លី ឈុន​ឡា

ផ្នែក​ពាក់ព័ន្ធ​ត្រៀម​រួចរាល់​សម្រាប់​ព្រះរាជ​ពិធី​ប្រទាន​ព្រះ​អគ្គិកីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣

2023/03/20 04:59:23 pm        375
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​២០២៣ បាន​បន្ដ​ពិភាក្សាគ្នា​ពី​ការប្រារព្ធ​ព្រះរាជ​ពិធី​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិកីឡាដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ​ខែមីនា នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣។ ​កិច្ចប្រជុំ​នេះធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាបនា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២៣​នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណកម្មាធិការ​ជាតិ CAMSOC-CAMAPGOC។​ ​​ជាមួយគ្នា​នោះដែរ ប្រធាន​អង្គប្រជុំ​ក៍បាន​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរខេត្ត ជាពិសេស​កម្លាំង​សមត្ថកិច្ច​ចម្រុះត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​រៀបរយ​ជូន​ដល់​ថ្នាក់ដឹកនាំ រួម​នឹង​សាធារណៈជន​ទូទៅ​។​ ជាមួយគ្នា​នោះ ឯកឧត្ដមបាន​លើកទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​ឲ្យ​បាន​ទាំងអស់គ្នា តាមរយៈ​ការរៀបចំ​តាម​គេហដ្ឋាន​ផ្ទាល់ខ្លួនដោយមាន​ការចង​បដា និង​ទង់ជាតិ​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ជាការ​ជួយ​លើក​សោ​ភ័​ណ្ឌ​ភាព និង​បង្ហាញ់​ពី​មោទនភាព​សម្រាប់​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ រៀបចំ​នូវ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេមលើ​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ដែលជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​។ ​ស៊ី​ហ្គេម ២០២៣ ដែល​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសាដល់​ថ្ងៃទី​១៧ ខែឧសភា មាន ​៣៦​ប្រភេទ​កីឡា ខណៈ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដែល​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនាខាងមុខ​មាន ​១២​ប្រភេទ​កីឡា​៕

Joel Embiid បោះ​បាន ៣៨ពិន្ទុ ​ខណៈ Philadelphia យកឈ្នះ Cleveland ១១៨-១០៩

2023/03/17 09:40:39 pm        86
​បាល់​បោះ៖ ​ក្រុម​បាល់បោះ Philadelphia 76ers រកបាន​ជ័យជំនះ ៦ប្រកួត​ជាប់​គ្នា​ហើយ​ក្រោយ​យកឈ្នះ Cleveland Cavaliers ១១៨-១០៩ នៅ​ក្របខណ្ឌ​បាល់បោះ​អាមេរិក NBA​។ ​​កីឡាករ Joel Embiid បោះ​ម្នាក់ឯង​បាន ៣៨ពិន្ទុ​ក្នុង​ជ័យជំនះ​នេះ​ដើម្បី​ជួយ Philadelphia បន្ត​ឈរ​លេខ៣ នៅ​ភាគ​ខាងកើត​ Cleveland បន្ត​ឈរ​លេខ៤​។ Philadelphia ឆ្លងកាត់​ការប្រកួត ៦៨លើក​ឈ្នះ ៤៦ ចាញ់ ២២ ខណៈ Cleveland ប្រកួត ៧២លើក​ឈ្នះ ៤៤ ចាញ់ ២៨​។ ងាក​មក​ក្រុម​ការពារ​ជើងឯក Golden State Warrior បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ Los Angeles Clippers ១៣៤-១២៦​។ ​​Stephen Curry បោះ​បាន ៥០ពិន្ទុ​ម្នាក់​ឯង តែ​នៅតែ​មិន​អាច​ជួយ Golden State គេច​ពី​បរាជ័យ​បាន​។ ​​Golden State បន្ត​ឈរ​លេខ ៦ នៅ​ភាគ​ខាងលិច​ឈ្នះ ៣៦ ចាញ់ ៣៤ ខណៈ Los Angeles Clippers ឡើង​មក​លេខ ៥ ឈ្នះ ៣៧ ចាញ់ ៣៣​។ ​​ចំណែកឯ Miami Heat បាន​យកឈ្នះ Memphis Grizzlies ១៣៨-១១៩ ខណៈ Memphis មិន​មាន​វត្តមាន Superstar របស់​ខ្លួន Ja Morant ដែល​ត្រូវ​រង​បម្រាម ៨ប្រកួត​ក្រោយ​បង្ហោះ​វីដេអូ​កាន់​កាំភ្លើងក្នុង​ក្លិប​រាត្រី​នៅលើ​បណ្តាញ​សង្គម​។ ​គូ​ចុង​ក្រោយនេះ Los Angeles Lakers ដែល​មិនមាន​វត្តមាន LeBron James បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​បាត​តារាង Houston Rockets ១១៤-១១០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal ចុះឈ្មោះ​ប្រកួត​កម្មវិធី Monte Carlo Masters ក្រោយ​សម្រាក​មួយរយៈ​ដោយសារ​របួស​

2023/03/17 09:13:44 pm        75
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បាន​ចុះឈ្មោះ​រួចរាល់​សម្រាប់​ការប្រកួត​កម្មវិធី Monte Carlo Masters នៅ​ខែ​ក្រោយនេះបន្ទាប់ពី​សម្រាក​មួយរ​យៈ​ដោយសារ​របួស​។​ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បាន​ដកខ្លួន​មិន​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​វាយ​កូន​បាល់​នៅក្នុង​ក្របខណ្ឌ Masters 1000 នៅ Indian Wells និង Miami ការប្រកួត​ដ៏​សំខាន់​មួយ​ដែល​រាប់​ពិន្ទុ​ចូលក្នុង​ចំណាត់ថ្នាក់​ពិភពលោក ATP World Ranking ក្នុង​ខែមីនា​នេះ​។​ ​Rafael Nadal បាន​អវត្តមាន​ពី​ការប្រកួត​តាំងពី​ចាញ់​ត្រឹម​ជុំ​ទី២ នៅ Australian Open កាលពី​ខែមករា​។ ​​ម្ចាស់​ជើងឯក Grand Slam ២២លើក​រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អវត្តមាន​យ៉ាងហោចណាស់ ៦សប្តាហ៍​ដោយសារ​បញ្ហា​ត្រគាកនៅពេល​ចាញ់ Mackenzie McDonald នៅពេលនោះ​។ ​Monte Carlo Masters ជាការ​ប្រកួត​នៅលើ​ទីលាន​ដីក្រហម ខណៈ Rafael Nadal ធ្លាប់​ឈ្នះ​ជើងឯក​នៅ​ទីនោះ ១១លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Iga Swiatek ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Indian Wells ជួប Elena Rybakina

2023/03/17 06:39:35 pm        85
​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​លេខ ១ ពិភពលោក​បាន​បន្តដំណើ​រ​ជោគជ័យ​របស់ខ្លួន​ក្នុង​ឆ្នាំ២០២៣ នេះ​ក្រោយ​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Indian Wells នៅ​សហរដ្ឋអាមេរិក​។ ​​អ្នកការពារ​តំណែង​ជើងឯក Iga Swiatek មិនបាន​បង្ហាញ​សញ្ញា​ធ្លាក់ចុះ​សោះ​នៃ​ទំរង់​លេង​របស់​ខ្លួន បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​រ៉ូ​ម៉ា​នី Sorana Cirstea ២សិត​ផ្ទួនៗ ៦-២ និង ៦-៣ មានន័យថា Swiatek មិនដែល​ចាញ់​មួយ​សិត​ណា​ឡើយ​នៅ Indian Wells ឆ្នាំនេះ​។ ​ជ័យ​ជំ​នេះ​ធ្វើឱ្យ​ម្ចាស់​ជើងឯក​នៅ​ទីក្រុង Doha កាលពី​ខែ​មុន​រូបនេះ បន្ត​ជួប​ជាមួយ​កីឡាការិនី​ជើងឯក Wimbledon, Elena Rybakina​។ ​​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​កាត់​រុស្ស៊ី Rybakina ក៏ត្រូវ​ធ្វើការ​ងារ​ធ្ងន់​ផងដែរ​ទំរាំ​យកឈ្នះ​គូប្រកួត​សញ្ជាតិ​ឆែក Karolina Muchova ដែលចំណាយពេល​ដល់​ទៅ ៣សិត ៧-៦(៧-៤) ២-៦ និង ៦-៤ ពោល​បើ​គិតតែ​សិត​ដំបូង​ចំណាយពេល ៧៦នាទី និង ២​ម៉ោង ៤៥នាទី​ទំរាំ​រក​ចាញ់ឈ្នះ​ឃើញ​។ ​​គូប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត​គឺកីឡាការិនី​ក្រិ​ក Maria Sakkari នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​បេឡា​រុស Aryna Sabalenka៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Julian Alvarez បន្ត​កិច្ចសន្យា​ថ្មី​នៅ​ជាមួយ Manchester City ដល់​ឆ្នាំ២០២៨

2023/03/17 05:53:47 pm        83
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Julian Alvarez នឹង​បន្ត​នៅ​ជាមួយ​ក្រុម​ជើងឯក Premier League, Manchester City ដល់​ឆ្នាំ២០២៨ បន្ទាប់ពី​ភាគី​ទាំងពីរ​ឈានដល់​កិច្ចសន្យា​ថ្មី​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ទទួលបាន​កិច្ចសន្យា​ថ្មីបន្ថែម​លើ​កិច្ចសន្យា​ចាស់​ដែល​នឹង​រក្សា​រូបគេ​នៅ Etihad Stadium ដល់​ឆ្នាំ២០២៨ ដែល​កិច្ចសន្យា​ក៏​មានការ​តម្លើង​ប្រាក់​ឈ្នួល​ផងដែរ​ តាមរយៈ​រដូវ​កាល​ដំបូង​គួរកត់សំគាល់​របស់ខ្លួន​នៅ City​។ ​​Julian Alvarez ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​នៅ​កាតា​នោះ បាន​ស៊ុត​បញ្ចូល​ទី ១០គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣លើក​ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​ជាមួយ Manchester City​។​ ​​Julian Alvarez បាន​ស៊ុត​បញ្ចូល​ទី ៥៤គ្រាប់ ៣១បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១២២ប្រកួត​ជាមួយ​ក្លិប​ចាស់ River Plate មុនពេល​មកដល់ Manchester City កាលពីដើម​រដូវ​កាល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM