Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ទោះ​ឈានដល់​វ័យ ៤១ឆ្នាំ​ក៏ដោយ Zlatan Ibrahimovic ត្រូវ​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​

2023/03/17 05:24:17 pm        71
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovic ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​ សម្រាប់​ការប្រកួត​មិត្តភាព​ក្នុង​ខែមីនា​នេះ បើទោះបី​ជាមាន​វ័យ​ដល់​ទៅ ៤១ឆ្នាំ​ក៏ដោយ​។ ​​ខ្សែប្រយុទ្ធ AC Milan រូបនេះ​បាន​សម្រាក​នៅក្រៅ​ទីលាន​ភាគច្រើន​ក្នុង​រដូវ​កាល​នេះ​ដោយសារ​របួស​ជង្គង់​។ ​​តែ​ការកោះហៅ​លើក​នេះមានន័យថា ​អតីត​ខ្សែប្រយុទ្ធ​បិសាច​ក្រហម Manchester United រូបនេះ​នឹង​បង្ហាញខ្លួនឱ្យ​ក្រុម​ជម្រើសជាតិ​ស៊ុត​អែ​ត​សាជាថ្មី ​ក្រោយ​ខកខាន​ពេញ​មួយឆ្នាំ​។ ​​Zlatan Ibrahimovic បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ម្តង​រួចទៅហើយ​កាលពី​ឆ្នាំ២០១៦ ក្រោយ​ចប់ Euro 2016 តែ​ក៏បាន​សម្រេចចិត្ត​ត្រលប់​មកវិញ​កាលពី​ឆ្នាំ២០២១ ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ World Cup 2022 តែ​មិន​ជោគជ័យ​។ ​​Ibrahimovic ដែល​បង្ហាញខ្លួន​បាន​ត្រឹម ៣ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​ជាមួយ AC Milan នោះបាន​ចូល​លេង​ឱ្យ​ស៊ុយអែត​ចុងក្រោយ​បំផុត​ពេល​ចាញ់​ប៉ូឡូញ​នៅ​វគ្គ Play-Off ជម្រុះ World Cup 2022​។ ​​Zlatan Ibrahimovic គឺជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​ស៊ុត​អែ​ត​សរុប ៦២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២១ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arsenal ធ្លាក់​ពី Europa League ត្រឹម​វគ្គ ១៦ក្រុម​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ក្រោម​ស្នាដៃ Sporting

2023/03/17 04:55:23 pm        86
​បាល់ទាត់៖ ​ក្រុម​នាំមុខគេ​នៅ English Premier League កាំភ្លើង​ធំ Arsenal បាន​ធ្លាក់​ពី​ក្របខណ្ឌ​អឺរ៉ុប UEFA Europa League ហើយ​ត្រឹម​វគ្គ ១៦ ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់ Sporting Lisbon ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​បន្ទាប់​ពី​ស្មើគ្នា ២-២ នៅ​ទឹកដី​ព័រទុយហ្កាល់ Arsenal ត្រលប់មក​ទឹកដី​របស់ខ្លួន​វិញ​ចាប់ផ្តើម​បានល្អ ក្រោយ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី ១៩ ដោយ Granit Xhaka សល់​ពី​ការ​ស៊ុត​របស់ Gabriel Martinelli​។ ​បាន​ឈានចូល​វគ្គ​ទី ២ នៅ​នាទី​ទី ៦២ Sporting Lisbon ក៏​តាម​ស្មើ​វិញ​បាន​ដោយ​បាល់​ស៊ុត​តាំងពី​ពាក់កណ្តាល​តារាង​របស់ Pedro Goncalves ហើយក៏​ជា​គ្រាប់​បាល់​ដ៏​មាន​សារសំខាន់​ ដែល​អូសបន្លាយ​ឱ្យ​ក្រុម​ទាំងពីរ​ឈានដល់ម៉ោង​បន្ថែម ១៥ នាទី​ពីរដង និង​ថែមទាំង​ដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​ឈានដល់​វគ្គ ១១ម៉ែត្រ​គ្រប់គ្នា​សុទ្ធតែ​ធ្វើបាន​សម្រេច មុនពេល​ដែល Gabriel Martinelli ត្រូវ​សង្គ្រោះ​ដោយ​អ្នកចាំទី Lisbon, Adan​។ ​បរាជ័យ​នេះ​បានបញ្ចប់​ដំណើរ​ឈ្នះ ៦ប្រកួត​ជាប់​គ្នា​គ្រប់​ក្របខណ្ឌ​របស់ Arsenal ខណៈ​អ្នកចាត់ការ Mikel Arteta បារម្ភ​បរាជ័យ​នៅ Europa League អាច​ប៉ះពាល់​ទឹកចិត្ត​កីឡាករ​សម្រាប់​ការផ្តោត​អារម្មណ៍​នៅ English Premier League​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត ក្រុម​បិសាច​ក្រហម Manchester United បាន​បន្តដំណើរ​ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ បន្ទាប់ពី​យកឈ្នះ​នៅ​ទឹកដី Real Betis ១-០ ដោយ​គ្រាប់​បាល់​ពី​ចំងាយ​របស់ Marcus Rashford​។ ​ក្រុម​របស់លោក Erik ten Hag នៅតែ​បន្តដំណើរ​សម្រេច​ក្តី​ស្រមៃ​ចង់​លើក​ពាន ៤ ក្នុង​មួយ​រដូវ​កាល​ក្រោយ​ឈ្នះ​សរុប​ទាំងពីរ​ជើង ៥-១​។ ​ក្រៅពី Manchester United និង Sporting Lisbon ក្រុម​ផ្សេងទៀត​ដែល​ឡើង​វគ្គ ៨ ក្រុម​រួមមាន Roma, Feyenoord, Sevilla, Juventus, Leverkusen និង Union Saint-Gilloise​។ ​ការចាប់​ឆ្នោត​បែងចែក​គូប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​ថ្ងៃ​សុក្រ​នេះ​៕អត្ថបទ​៖​នាង​សុភា​វុ​ធ

គណៈកម្មការ​សន្ដិសុខ​-​សណ្ដាប់ធ្នាប់ត្រៀមខ្លួន​រួចរាល់ក្នុង​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

2023/03/17 04:37:26 pm        72
​ស៊ីហ្គេម៖ គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​ធានា​សន្ដិសុខ និង​សុវត្ថិភាព​ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រមាណ ១​ម៉ឺន​នាក់ដែល​នឹងចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ​នេះ​បើតាម​ការ​ផ្ដល់នូវ​សក្ខីកម្ម​ថ្មី​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អនុប្រធាន​ប្រចាំការនៃ​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​បញ្ជាក់ថា បន្ទាប់ពី​ស្ដាប់​នូវ​របាយការណ៍​វឌ្ឍនភាព​របស់​ថ្នាក់ដឹកនាំ​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការត្រៀម​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ​របស់​គណៈកម្មកា​រ​ជំនាញ​មួយ​នេះដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​រួមចំណែក​យ៉ាងសំខាន់ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ កំឡុង​ការប្រកួត​ស៊ី​ហ្គេម។​ ​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា​នេះ កម្ពុជា​នៅសល់​រយៈពេល ៤៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រារព្ធ​ពិធី​បើកផ្លូវ​ការនា​ថ្ងៃទី​០៥ ខែឧសភារហូតដល់​ថ្ងៃទី​១៧ ខែឧសភា មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Milwaukee Bucks ក្លាយជា​ក្រុមទី១ កក់​កៅអី​នៅ​វគ្គ Play-Off NBA

2023/03/16 10:06:48 pm        84
​បាល់បោះ៖ ក្រុម​បាល់បោះ Milwaukee Bucks បាន​ក្លាយជា​ក្រុម​ដំបូង​ដែល​កក់​កៅអី​នៅ​វគ្គ Play-Off បាល់បោះ​ក្របខណ្ឌ NBA អាមេរិក​បន្ទាប់ពី​យក​ឈ្នះ Phoenix Suns ១១៦-១០៤ ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​កីឡាករ​ក្រិ​ក Giannis Antetokounmpo បោះ​បាន ៣៦ពិន្ទុ​ម្នាក់ឯង​ក្នុង​ជ័យជំនះ​លើក​ទី៥០ របស់ Milwaukee Bucks រដូវ​កាល​នេះ និង​ចាញ់​តែ ១៩ប្រកួត​ប៉ុណ្ណោះ​ឈរលើ​គេ​ក្នុង​តារាង​ភាគ​ខាងកើត​។ ​ក្រៅពី ៣៦ពិន្ទុ​ម្ចាស់​ជយលាភី MVP ពីរលើក Antetokounmpo ក៏​ធ្វើបាន ១១បាល់​រី​បោ​ន និង ៨បាល់​បញ្ជូន​ផងដែរ​។ ​ចំណែកឯ Phoenix Suns បន្ត​ឈរ​លេខ៤ នៅ​ភាគ​ខាងលិច​ប្រកួត​ឈ្នះ ៣៧ ចាញ់ ៣២​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត ក្រុម​កំពុង​នាំមុខគេ​នៅ​ភាគ​ខាងលិច Denver Nuggets បាន​បន្ត​ចាញ់ ៤ប្រកួត​ជាប់​គ្នា ដោយ​លើក​នេះ​ចាញ់ Toronto Raptors ១១០-១២៥​។ ​Fred VanVleet បោះ​បាន ៣៦ពិន្ទុ​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Toronto ក្នុង​ការរក្សា​ក្តីសង្ឃឹម​បង្ហាញខ្លួន​នៅ​វគ្គ Play-Off​។ ​រីឯ Los Angeles Lakers បាន​ងើប​ពី​បរាជ័យ​កាលពី​ថ្ងៃ​សៅរ៍​ក្រោម​ស្នាដៃ New York Knicks ត្រលប់មក​យកឈ្នះ New Orleans Pelicans ១២៣-១០៨​។ ​Anthony Davis បោះ​បាន ៣៥ពិន្ទុ​ម្នាក់ឯង និង ១៧បាល់​រី​បោ​ន​ជួយ​ឱ្យ LA Lakers រក្សា​ក្តីសង្ឃឹម​ទៅ​វគ្គ Play-Off ដែល​នៅសល់តែ ៤សប្តាហ៍​ទៀត​ប៉ុណ្ណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ Frankfurt ប៉ះទង្គិច​ជាមួយ​នគរបាល​អ៊ីតាលី​នៅ​ខាងក្រៅ​កីឡដ្ឋាន Napoli

2023/03/16 09:19:52 pm        151
​បាល់ទាត់៖ ​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​បាន​ផ្ទុះឡើង​រវាង​នគរបាល​អ៊ីតាលី និង​អ្នកគាំទ្រ Eintracht Frankfurt បន្ទាប់​ពី​អាជ្ញាធរ​អ៊ីតាលី​បាន​ហាមឃាត់​អ្នកគាំទ្រ​អាល្លឺម៉ង់​ មិនឱ្យ​ទស្សនាការ​ប្រកួត​ផ្ទាល់​នៅ​កីឡដ្ឋាន​របស់ Napoli ដោយ​សារតែ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ បន្ទាប់ពី​មាន​អំពើហិង្សា​រវាង​អ្នកគាំទ្រ​ក្នុង​ជើង​ទីមួយ​។​ ​អ្នកគាំទ្រ​បាល់ទាត់ Frankfurt បានធ្វើ​កុប្បកម្ម​គប់​វត្ថុ​រឹងទៅលើ​នគរបាល​មាន​សមត្ថកិច្ច​អ៊ីតាលី និង​ដុត​រថយន្ត​ប៉ូលិស​ផងដែរ​។​ អ្នកគាំទ្រ Eintracht Frankfurt ប្រហែល ៤០០នាក់​ដែល​មិនមាន​សំបុត្រ​បានមក​ដល់ទី​ក្រុង Naples កាលពី​ថ្ងៃ​អង្គារ​តាម​រថភ្លើង​ពី Salerno ហើយ​ត្រូវបាន​គេ​នាំទៅ​សណ្ឋាគារ​មួយ​ក្បែរ​សណ្ឋាគារ​ដែល​ក្រុម​របស់ Napoli ស្នាក់នៅ​។​ អ្នកគាំទ្រ​ក្រុម​ទាំង២ ​បាន​ប៉ះទង្គិច​គ្នា​មុន​ការប្រកួត​ជើង​ទី១ ​ក្នុង​ទីក្រុង Frankfurt ដោយ​ប៉ូលិស​បានចាត់ទុក​ការប្រកួត​នោះ​ថា​មាន​ហានិភ័យ​ខ្ពស់​។​ ​​ក្រុម​ជើងឯក Europa League រដូវ​កាល​មុន Frankfurt កំពុង​រីករាយ​នឹង​ទំរង់​ល្អ​បំផុត​របស់ខ្លួន​ក្នុង​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ ស្រប​ពេលដែល Frankfurt តែងតែ​ឧបត្ថម្ភ​ការចំណាយ​សម្រាប់​អ្នកគាំទ្រ​ក្រៅ​ដី​មួយចំនួន រាល់​ការប្រកួត​នៅក្រៅ​ដី​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​។​ ​Frankfurt បាន​រង​បរាជ័យ ៣-០ ទៀត​នៅ​ទឹកដី Napoli និង​សរុប​ទាំងពីរ​ជើង​ចាញ់ ៥-០ ធ្លាក់​ពី UCL ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

អង់គ្លេស​ទាំងពីរ Cameron Norrie និង Raducanu ធ្លាក់​ពី Indian Wells ក្នុង​ថ្ងៃ​តែមួយ

2023/03/16 07:06:38 pm        151
​​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​កំពូល​របស់​អង់គ្លេស​នាពេល​បច្ចុប្បន្ន Cameron Norrie បាន​បញ្ចប់​បេសកកម្ម​របស់ខ្លួននៅ​ព្រឹត្តិការណ៍ Indian Wells លើ​ទឹកដី​សហរដ្ឋអាមេរិក​ហើយ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ម្ចាស់ផ្ទះ Frances Tiafoe នៅ​វគ្គ ៨ នាក់​ចុងក្រោយ​។ ​​Cameron Norrie ដែលជា​ជើងឯក​នៅទីនេះ​កាលពី​ឆ្នាំ២០២១ ហាក់​ធ្វើ​មិនបាន​ល្អ​ជាង​ការប្រកួត​សព្វដង ដោយ​ធ្វើឱ្យមាន​កំហុស​បច្ចេកទេស​ដល់​ទៅ ២៨លើក​បណ្តាលឱ្យ​ចាញ់​កីឡាករ​វ័យ ២៥ឆ្នាំ Frances Tiafoe ២សិត​ផ្ទួនៗ ៦-៤ និង ៦-៤​។ ​Frances Tiafoe នឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​ក្នុង​កម្មវិធី Masters 1000 ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Daniil Medvedev​។ ​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Daniil Medvedev បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina ដោយ​លទ្ធផល ២សិត​ផ្ទួនៗ​ផងដែរ ៦-៣ និង ៧-៥ ព្រឹក​មិញ​នេះ​។ ​​នេះ​ជា​ជ័យជំនះ ១៨ប្រកួត​ជាប់​គ្នា​ហើយ​សំរាប់ Daniil Medvedev បូករួម​ទាំង​ជើងឯក​ចំនួន ៣ ក្នុង​ឆ្នាំ២០២៣ នេះ​។ ​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ អតីត​ជើងឯក Wimbledon, Emma Raducanu បាន​ធ្លាក់​ពី​ការប្រកួត​ត្រឹម​ជុំ​ទី៤ ក្រោម​ស្នាដៃ​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក Iga Swiatek​។ អ្នកការពារ​តំណែង​ជើងឯក​សញ្ជាតិ​ប៉ូឡូញ Swiatek បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៣ និង ៦-១ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាការិនី​រ៉ូ​ម៉ា​នី Sorana Cirstea នៅ​វគ្គ ៨នាក់​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

យុវជន​កំពុង​ឡើង​ជើង Alejandro Garnacho ត្រូវ​សម្រាក​មួយរយៈ​ដោយសារ​របួស​កជើង

2023/03/16 06:33:08 pm        137
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ស្លាប Manchester United, Alejandro Garnacho នឹងត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ពីរ​សប្តាហ៍​ដោយសារ​របួស​កជើង​ពេល Manchester United ស្មើ ០-០ ទល់នឹង Southampton កាលពី​ថ្ងៃអាទិត្យ​។ ​​កីឡាករ​វ័យ ១៨ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្លាស់ប្តូរ​ចូល​នៅ​នាទី​ទី ៧៣ មុនពេល​ប៉ះទង្គិច​ជាមួយ Kyle Walker-Peters និង​ត្រូវ​ផ្លាស់ចេញ​វិញ​នៅ​ចុង​ម៉ោង​។​ ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះបានបង្ហាញ​អារម្មណ៍​សោកស្តាយ​របស់ខ្លួន​ ចំពោះ​ការខកខាន​ការប្រកួត​សំខាន់ៗ​របស់ Manchester United នៅពេល​ខាងមុខ​ដែល​រួមមាន​ជួប Real Betis យប់​នេះ​ជើង​ទី ២ វគ្គ ១៦ ក្រុម​ចុងក្រោយ និង​ការប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ FA Cup ទល់នឹង Fulham នៅ​ថ្ងៃអាទិត្យ​នេះ​។ ​​Alejandro Garnacho ក៏ត្រូវ​បាន​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ផងដែរ ​សម្រាប់​ការប្រកួត​មិត្តភាពក្នុង​ខែ​នេះ តែ​របួស​កជើង​នឹង​អាចធ្វើឱ្យ​រូបគេ​ខកខាន​ការបង្ហាញ​ខ្លួន​លើកដំបូង​ឱ្យ​ក្រុម​ជម្រើសជាតិ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Victor Osimhen កាន់តែ​ទាក់ចិត្ត​ក្លិប​នៅ Premier League ក្រោយ​រកបាន​ពីរ​គ្រាប់​ទៀត​ឱ្យ Napoli ឡើង​វគ្គ ៨ ក្រុម

2023/03/16 05:42:24 pm        85
​បាល់ទាត់៖ ​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ក្លិប​អ៊ីតាលី Napoli នៅតែ​បន្ត ក៏ដូចជា​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Victor Osimhen ក៏​នៅតែ​បន្ត បន្ទាប់ពី​រកបាន​ពីរ​គ្រាប់​ទៀត​ឱ្យ Napoli យកឈ្នះ Frankfurt ៣-០ និង​សរុប​ទាំងពីរ​ជើង ៥-០ ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ UEFA Champions League ជា​លើកដំបូង​។ ​​ក្រុម​របស់លោក Luciano Spalletti ដែល​កាន់​ពីរ​គ្រាប់​ចំនេញ​បានមកពី​ជ័យ​ជំ​នៅ​នៅ​ទឹកដី​អាល្លឺម៉ង់​នោះ បាន​បន្ត​បើក​ការនាំ​មុខ​ទៀត​នៅ​ទឹកដី​របស់ខ្លួន​ដោយ Victor Osimhen នៅ​ចុង​វគ្គ​ទី ១ និង​ដើម​វគ្គ​ទី ២ មួយ​គ្រាប់​ទៀត មុនពេល​ដែល Piotr Zielinski ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​ឱ្យ Napoli យកឈ្នះ ៣-០​។ ​​គិត​មកដល់ពេលនេះ​កីឡាករ​វ័យ ២៤ឆ្នាំ​នី​ហ្សេ​រី​យ៉ា Victor Oshimhen រកបាន​សរុប ២៣គ្រាប់​ហើយ​ក្នុង​រដូវ​កាល​នេះ​ជាមួយ Napoli និង​បាន​បង្កើន​ការចាប់អារម្មណ៍​ពី​បណ្តា​ក្លិប​នៅ English Premier League រួមមាន Manchester United និង Chelsea ជាដើម​។​ ​​Frankfurt ក៏មាន​ឱកាស​ក្បែរ​ទី​របស់ Napoli ដែរ ជាពិសេស​ឱកាស​ស៊ុត​បាល់ ១១ម៉ែត្រ​តែ Daichi Kamada ធ្វើ​មិនបាន​សំរេច​។ ​​ជាមួយនឹង ១៨ពិន្ទុ​នាំមុខ​ដាច់​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A នៅពេលនេះ Napoli នឹង​បន្តដំណើរ​ផ្សងព្រេង​ក្នុងរដូវ​កាល​ដ៏​អ​ស្ចា្យ​របស់ខ្លួន​នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ UCL ដោយ​នឹងត្រូវ​រង់ចាំ​ជួប​គូប្រកួត​ពី​ការចាប់​ឆ្នោត​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ខណៈ​ក្លិប​អ៊ីតាលី​រដូវ​កាល​នេះ​មានមុខ​ដល់​ទៅ​បី​បូក​រួមទាំង Inter Milan និង AC Milan៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្មាន​អភិនីហារ​ទេ Real Madrid ឈ្នះ Liverpool ឡើង​វគ្គ ៨ក្រុម UCL

2023/03/16 04:51:31 pm        80
​បាល់ទាត់៖ ​មិនមាន​អភិនីហារ​កើតឡើង​ទេ​នៅ​ទឹកដី Santiago Bernabeu យប់មិញ​នេះ ខណៈ Real Madrid បន្ត​យកឈ្នះ Liverpool ១-០ ទៀត​នៅ​ជើង​ទី ២ ដើម្បី​ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ UEFA Champions League ជាមួយនឹង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៦-២​។ ​​បី​រដូវ​កាល​ជាប់​គ្នា​ហើយ​ដែល Liverpool ធ្លាក់​ពី UCL ក្រោម​ស្នាដៃ Real Madrid ពោលគឺ​រដូវ​កាល​មុន Liverpool ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​រដូវ​កាល ២០២០-២១ ចាញ់​នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​។ ​​បន្ទាប់ពី​វាយបក​យកឈ្នះ ៥-២ នៅ​ទឹកដី Anfield កាលពី​ជើង​ទី ១ Real Madrid មិន​បក​ក្រោយ​ឡើយ​ដោយ​រកបាន​គ្រាប់​ជ័យជំនះ​ជើង​ទី ២ នេះ​នៅ​នាទី​ទី ៧៨ ដោយ​ខ្សែប្រយុទ្ធ​បារាំង Karim Benzema​។ ​​ក្រុម​របស់លោក Jurgen Klopp អាច​នឹង​ចាញ់​ច្រើន​គ្រាប់​ជាង​នេះ​ ប្រសិន​គ្មាន​វត្តមាន​អ្នកចាំទី​ប្រេ​ស៊ី​ល Allison Becker ពោលគឺ​ឱកាស​ស៊ុត​ចំ​គោល ៨ លើក​របស់ Real Madrid ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី​វ័យ ៣០ឆ្នាំ​រូបនេះ​។ ​​Darwin Nunez មានឱកាស​មុន និង​គួរតែ​អាច​បើក​ការនាំ​មុខ​ឱ្យ Liverpool ទៅហើយ​តាំងពី​នាទី​ទី ៦ តែ​រារាំង​ដោយ Thibaut Courtios​។ ​​យ៉ាងណាក្តី​ក្រុម​របស់លោក Carlo Ancelotti បន្តដំណើរ​ស្វែង​រកពាន UCL លើក​ទី ១៥ ដោយ​ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ​លើក​ទី ១៩ រង់ចាំ​ការចាប់ផ្តើម​បែក​ចែក​គូប្រកួត​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​បន្ដ​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នៅ​កម្ពុជា​

2023/03/16 04:32:30 pm        68
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ (CAMSOC-CAMAPGOC) ​បានបញ្ចប់​ការទទួល​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្រិត​១ និង​កម្រិត​២ ហើយ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េបាន​ក្លាយជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ក្រោយ​គេ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​កម្ពុជាកាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣ ម្សិលមិញ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​មានប្រសាសន៍ថា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ​នេះ បានរួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេមនៅ​វៀតណាម តប​តាម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ខេ​ម​បូ​ឌា​អ៊ែរ​វ៉េក៏បាន​ចូលខ្លួន​ឧបត្ថម្ភ​ការធ្វើដំណើរ​ឥតគិតថ្លៃ​ដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​រាប់រយ​នាក់ ហើយ​ឥលូវ​ក្រុមហ៊ុនបាន​បន្ដ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​ក្នុងស្រុក ទាំង​ថវិកា សំបុត្រ​យន្ដ និង​ការផ្សព្វផ្សាយ​បន្ថែមទៀត។​ ​ក្នុងនាម​ប្រតិបត្តិ​ករ​កីឡា និង​តំណាង​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ឯកឧត្តម​បាន​បញ្ជាក់ថា មកទល់ពេលនេះកិច្ចសហការ​ប្រតិបត្តិ​ជាមួយ​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​កម្រិត​១ និង​កម្រិត​២ គឺ​បាន​បិទ​បញ្ចប់​ហើយ នៅឡើយ​ដៃគូ​ឧបត្ថម្ភ​កម្រិត​ទី​៣ ដែល​ផ្ដោ​យ​លើ​ផ្នែក​សេវា​ផ្សេងៗនៅតែ​បន្ដ ហើយក៏​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះដែរ។ បន្ថែម​លើ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន ដែល​មានបំណង​រួមចំណែក​អភិវឌ្ឍន៍​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ គឺអាច​ចូលរួម​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ឬ​ Team Cambodia ​ដើម្បី​ជាការ​រួមចំណែក​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជាឆ្ពោះទៅ​ដណ្ដើម​មេដាយ និង​ឧត្តមភាព​ជូន​ជាតិ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM