Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កីឡាករ​-​កីឡាការិនី​វាយកូនបាល់​នឹង​ទទួល​បាន ២​ម៉ឺន​ដុល្លារ​ពី​ប្រធាន​សហព័ន្ធ បើ​ឈ្នះ​មេដាយ​មាស​ស៊ី​ហ្គេម​

2023/03/16 04:24:24 pm        141
​វាយកូនបាល់៖ អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានប្រកាស​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​បន្ថែមចំនួន ២​ម៉ឺន​ដុល្លារដល់​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ណាដែល​ដណ្ដើមបាន​មេដាយមាស ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ ក្រោយ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨-២០២២ បន្ដ​អាណត្តិ​ថ្មី​ទី​៧ ឆ្នាំ​២០២២-២០២៦ ស្របពេល​គណៈកម្មាធិកា​រ​ប្រតិបត្តិបាន​បោះឆ្នោត​គាំទ្រ​អ្នកឧកញ៉ា សៀ ឬ​ទ្ធី បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​បន្ដទៀតកាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​សហព័ន្ធក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ​ពាក់ព័ន្ធ​កីឡា​ស៊ី​ហ្គេម អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បាន​បញ្ជាក់ថា មកទល់ពេលនេះមាន​អត្ត​ព​លិ​ក ៩​ប្រទេសដែល​បាន​ចុះឈ្មោះ​ចូលរួម លើកលែង​ប្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​ប៉ុណ្ណោះដែល​ពុំបាន​ចុះឈ្មោះ។ រីឯ​កីឡាករ​-​កីឡាការិនី​កម្ពុជាក្នុងនាម​ម្ចាស់ផ្ទះក៏បាន​ត្រៀមខ្លួន​រួចរាល់​ផងដែរ ក្រោយ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សហព័ន្ធ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ។​ ​ទន្ទឹម​ជាមួយគ្នា ដើម្បី​លើកទឹកចិត្ដដ​ល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី​ខ្លួន សម្រាប់​អ្នក​ដណ្ដើមបាន​មេដាយមាស​ស៊ី​ហ្គេម ក្រៅពី​ទទួលបាន​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល និង​សប្បុរសជន​នានា ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ក៏​នឹង​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២​ម៉ឺន​ដុល្លារក្នុង​មេដាយមាស ១​គ្រឿង​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ទេព រិទ្ធី​វិ​ទ្ធ។​ ​សូមបញ្ជាក់ថា សម្រាប់​សមាសភាព​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាអាណត្តិ​ទី​៧ ក្រៅពី​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ជា​ប្រធាន និង​លោក ទេព រិទ្ធី​វិ​ទ្ធ ជា​អគ្គលេខាធិការ គឺមាន​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍គឺជា​ប្រធានកិត្តិយស​សហព័ន្ធ​, ​លោកស្រី ស៊ុំ សុខា អនុប្រធាន​, ​លោក ជា ពៅ អគ្គលេខាធិការរង​, ​លោកស្រី ឯក ប៊ុន​លក្ខិណា ជា​អគ្គ​ហេរញ្ញិក និង​លោក ឈាន សុវណ្ណ អគ្គ​ហេរញ្ញិក​រង ព្រមទាំង​សមាជិក ៥​រូប​ផ្សេងទៀត៕​អត្ថបទ៖ លី ឈុន​ឡា​

Antetokounmpo វិល​ពីរ​បួស​វិញ​បោះ​បាន ៤៦ពិន្ទុ​ឱ្យ Milwaukee Bucks ឈ្នះ Sacramento Kings

2023/03/15 10:16:12 pm        71
​បាល់បោះ៖ ​កីឡាករ​បាល់បោះ​ក្រិ​ក Giannis Antetokounmpo បាន​ត្រលប់​ពី​ការ​សម្រាក​ដោយសារ​របួស​ហើយ និង​បាន​ចូល​លេង​ប្រកួត​ដំបូង​ឱ្យ Milwaukee Bucks ថ្ងៃ​អង្គារ​ម្សិលមិញ​បោះ​បាន ៤៦ពិន្ទុ​ម្នាក់ឯង​យកឈ្នះ Sacramento Kings ១៣៣-១២៤​។ ​​អតីត​ម្ចាស់​ជយលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​នៅ NBA ពីរលើក​រូបនេះ​បាន​អវត្តមាន ៣​ប្រកួត​មកហើយ​ដោយសារ​របួស​កដៃ​។ ​Milwaukee Bucks បាន​តាម​ពីក្រោយ ១៥ ពិន្ទុ​តែ​ចាប់ពី​វគ្គ​ទី ៣ ទៅរក​បាន​ដល់​ទៅ ៨០ ពិន្ទុ​។​ ​Brook Lopez បោះ​បាន ២៣ ពិន្ទុ​ផងដែរ មុនពេល​ប៉ះទង្គិច​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ Trey Lyles និង​ត្រូវ​បណ្តេញ​ចេញពី​ការប្រកួត​រៀងខ្លួន​។ ​Milwaukee Bucks បន្ត​ការ​នាំមុខ​នៅ​ភាគ​ខាងកើត​ប្រកួត​ឈ្នះ ៤៩ ចាញ់ ១៩ នៅ​ពីលើ Boston Celtics ដែល​ចាញ់​គួរឱ្យ​ភ្ញាក់​ផ្អើល​ក្រោម​ស្នាដៃ Houston Rockets ដែល​ឈរ​បាត​តារាង​ភាគ​ខាងលិច​ដោយ​លទ្ធផល ១១១-១០៩​។ ​Jalen Green បោះ​បាន ២៨ ពិន្ទុ និង Jabari Smith Jr បោះ​បាន ២៤ ពិន្ទុ​ជួយ​ឱ្យ Rockets យកឈ្នះ​ការប្រកួត​នេះ បើទោះបីជា Jaylen Brown បោះ​បាន ៤៣ ពិន្ទុ​ក៏​មិនអាច​ជួយ Boston បាន​។ ​​លទ្ធផល​ផ្សេងទៀត​មានដូចជា Golden State Warriors យកឈ្នះ Phoenix Suns ១២៣-១១២ ខណៈ Klay Thompson បោះ​បាន ៣៨ ពិន្ទុ និង Stephen Curry បោះ​បាន ២៣ ពិន្ទុ​។ ​New York Knicks យកឈ្នះ Los Angeles Lakers ១១២-១០៨, Indiana Pacers ៩៧-១១៧ Detroit Pistons, Minnesota Tinberwolves ១៣៦-១១៥ Atlanta Hawks, Utah Jazz ១១៥-១១៩ Miami Heat និង Memphis Grizzlies ១០៤-៨៨ Dallas Mavericks៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cameron Norrie និង Daniil Medvedev ឡើង​វគ្គ ៨នាក់​ចុងក្រោយ Indian Wells

2023/03/15 09:41:59 pm        78
វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​កំពូល​របស់​អង់គ្លេស Cameron Norrie បាន​បន្ត​ទំរង់​លេង​អស្ចារ្យ​របស់ខ្លួន​ក្នុង​ឆ្នាំ២០២៣ នេះ​ក្រោយ​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ​វាយ​កូន​បាល់​កម្មវិធី Indian Wells នៅ​សហរដ្ឋអាមេរិក​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​រុស្ស៊ី Andrey Rublev ដោយ​លទ្ធផល ២​សិត​ផ្ទួនៗ​តែ​ម្តង ៦-២ និង ៦-៤​។ ​កីឡាករ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​កាលពី​ឆ្នាំ២០២២ វគ្គ ១៦នាក់​ចុងក្រោយ Grand Slam, US Open ដែល​នៅ​ពេល​នោះ Andrey Rublev យកឈ្នះ ៣សិត​ផ្ទួនៗ​។ ​Cameron Norrie ដែល​ជា​ជើងឯក​នៅ Indian Wells កាលពី​ឆ្នាំ២០២១ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Frances Tiafoe ដែល​បាន​យកឈ្នះ​កីឡាករ Alejandro Tabilo​។ ​​ដោយឡែក​ថ្ងៃ​ជាមួយគ្នា​ដែរអតីត​កីឡា​ករលេខ ១ ពិភពលោក​រុស្ស៊ី Daniil Medvedev ក៏បាន​កក់​កៅអី​នៅ​វគ្គ ៨ នាក់​ចុងក្រោយ​ផងដែរ​ ក្រោយ​យកឈ្នះ​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ​សញ្ជាតិ​អាល្លឺម៉ង់ Alexander Zverev តានតឹង ៦-៧(៥-៧) ៧-៦(៧-៥) និង ៧-៥​។ ​ជុំ​បន្ត Daniil Medvedev នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម៉ា​រ៉ុ​ក​ប្រកាស​ផ្លូវការ​ចូលរួម​ជាមួយ​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030

2023/03/15 09:19:10 pm        96
​បាល់ទាត់៖ ​ម៉ា​រ៉ុ​ក​ប្រទេស​នៅ​ភាគ​ខាងជើង​ទ្វីបអាហ្វ្រិក បានប្រកាស​ផ្លូវការ​ពី​ការចូល​រួមជាមួយ​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣០ នេះ​បើតាម​ការបញ្ជាក់​របស់ FIFA​។ ​​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​ដំបូង​ឡើង​មាន​គម្រោង​ដឹក​ដៃ​អ៊ុយ​ក្រែ​ន​ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ World Cup 2030 នេះ តែដោយសារ​សង្គ្រាម​ទល់នឹង​រុស្ស៊ី​គ្មាន​សញ្ញាណ​បញ្ចប់ ធ្វើឱ្យ​ម៉ា​រ៉ុ​ក​ឈាន​ជើង​ចូល​។ ​មិន​មែន​ជា​លើកដំបូង​ទេ​ដែល​ម៉ា​រ៉ុ​ក​ដាក់​ដេញថ្លៃ​រៀបចំ World Cup ពោលគឺ​ប្រទេស​ដែលមាន​ព្រំប្រទល់​ជាប់​ទ្វីបអឺរ៉ុប​មួយ​នេះ​ធ្លាប់​បរាជ័យ​កាលពី​ឆ្នាំ២០១០ ដែល​បាន​ទៅ​អាហ្វ្រិក​ខាងត្បូង​។​ ​ម៉ា​រ៉ុ​ក​បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​នៅ World Cup 2022 នៅ​ទឹកដី​កាតា​ចុងឆ្នាំ​មុនដោយ​ឡើងដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្លាយជា​ក្រុម​មកពី​អាហ្វ្រិក​ទី ១ ធ្វើបាន​បែបនេះ បើទោះបី​ចាញ់​ក្រូ​អាស៊ី​បាន​ត្រឹម​លេខ ៤​។​ ​​គិត​មកទល់ពេលនេះ​បេក្ខភាព​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 ផ្លូវការ​មាន​ពីរ​ហើយ​រួមមាន​អេ​ស្ប៉ា​ញ​-​ព័រទុយហ្កាល់​-​ម៉ា​រ៉ុ​ក និង​បួន​ប្រទេស​រួមគ្នា​នៅ​អាមេរិក​ឡាទីន​រួមមាន អា​ហ្ស​ង់​ទីន​-​ប៉ា​រ៉ា​ហ្កា​យ​-​ស៊ី​លី​-អ៊ុយ​រូ​ហ្កា​យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

FIFA ផ្លាស់ប្តូរ​ចិត្ត​ត្រលប់មក​ប្រើប្រាស់​រូបមន្ត​មួយ​ពូ​ល ៤ក្រុម​វិញ​នៅ World Cup 2026

2023/03/15 06:14:37 pm        150
​បាល់ទាត់៖ ​ការសម្រេចចិត្ត​ផ្លាស់ប្តូរ​រូបមន្ត​ថ្មីមកប្រើប្រាស់​រូបមន្ត​ចាស់​មួយ​ពូ​ល ៤ក្រុម​នៅ World Cup 2026 ត្រូវបាន​ប្រកាស​ដោយ FIFA ផ្លូវការ​ហើយ​។ ​​ព្រឹត្តិការណ៍ World Cup 2026 នៅ​ទឹកដី​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ដែលមាន ៤៨ក្រុម​ចូលរួម​លើកដំបូង​នោះ ដំបូង​ឡើង​ត្រូវបាន FIFA ចង់​បែង​ចែង​ពូ​ល​ឱ្យមាន ១៦ពូ​លក្នុង​មួយ​ពូ​ល​មាន ៣ក្រុម​។​ ​តែ​ក្រោយពី​ព្រឹត្តិការណ៍ World Cup ចុងក្រោយ​នៅ​កាតា​ចុង​ឆ្នាំមុន នៅពេល​ពូ​ល​មួយចំនួន​មាន​ភាព​តានតឹង និង​ទាក់ទាញ​ខ្លាំង​នៅ​ប្រកួត​ចុងក្រោយ​ធ្វើឱ្យ FIFA ពិ​ចារណា​ឡើងវិញ​។​ ​​យោងតាម​ការផ្លាស់ប្តូរ​ផែនការ​នេះដែរធ្វើឱ្យ​ការប្រកួត​សរុប​ក្នុង​មួយ​ព្រឹត្តិការណ៍ World Cup កើន​ឡើង​ពី ៨០ ទៅ ១០៤ប្រកួត និង​មាន​វគ្គ ៣២ក្រុម​ចុងក្រោយ​លើកដំបូង​។ ​​FIFA បាន​បញ្ជាក់ថា ៤៨ក្រុម​ចែកជា ១២ពូ​លក្នុង​មួយពូ​ល​មាន ៤ក្រុម ក្នុងនោះ ២ក្រុម​លេខ ១ និង​លេខ ២ ឡើង​វគ្គ​បន្ត បូករួម​ទាំង​ក្រុម​លេខ ៣ ល្អ​បំផុត​សរុប​ចំនួន ៨ ក្នុងចំណោម ១២ពូ​លដើម្បី​បង្គ្រប់​វគ្គ ៣២ក្រុម​ចុងក្រោយ​។ ​ការបន្ថែម​វគ្គ ៣២ក្រុម​ចុង​ក្រោយនេះ​មានន័យថា ក្រុម​ជើងឯក​ត្រូវ​លេង​សរុប ៨ប្រកួត​ដើម្បី​ក្លាយជា​ម្ចាស់​ពាន​។ ​World Cup 2026 វគ្គ​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ ទី១៩ ខែកក្កដា ​ឆ្នាំ២០២៦​។ ​រំលឹកថា World Cup ដែលមាន​សរុប ៣២ក្រុម​នាពេល​កន្លងមក​ត្រូវបាន​ដំណើរការ​ដំបូង​នៅ​ឆ្នាំ១៩៩៨៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​កីឡាករ​លេងអុក​អន្តរជាតិ​កំពុង​មមាញឹក​ហ្វឹកហាត់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

2023/03/15 05:50:46 pm        83
កីឡាអុក៖ ​បច្ចុប្បន្ន​ក្រុម​កីឡាករ​លេងអុក​អន្តរជាតិ ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កំពុង​មមាញឹក​ហ្វឹកហាត់ មុន​ការប្រកួត​នឹង​ចូល​មកដល់​នៅ​អំឡុង​ខែ​មិថុនា​ខាងមុខនេះ​។ នេះ​បើ​តាម​ប្រសាសន៍​លោក​ ប៉ែន រ័ត្ន​ធី​ណា គ្រូបង្រៀន​អុក​អន្តរជាតិ​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ BTV​ កាលពី​ថ្ងៃ​ទី​១៤ ​ខែមីនា​។​ ​នៅ​ក្នុង​បទ​សម្ភាស​នោះ លោក​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​ត្រូវ​គោរព​តាម​ទ្រឹស្តី​លេងអុក​គឺ​គិត​ឱ្យ​យូរ មើល​ឱ្យ​ឆ្ងាយ ហើយ​ដើរ​កុំ​ឱ្យ​ដាច់​គ្នា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ប្រកួត​។​ ក្រុម​កីឡាករ​លេងអុក​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដណ្តើម​យក​មេដាយ​មាស​ជូន​ជាតិ​ឱ្យ​បាន ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។​ ​តាម​ការគ្រោងទុក ប្រទេស​កម្ពុជា​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយមាន​ការប្រកួត​កីឡា​ចំនួន​ ១៣​ប្រភេទ​មាន​ជាង ​១០០​វិញ្ញាសា​៕ ​អត្ថបទ​៖​ ទូច សោភ័ណ

Man City ឈ្នះ Leipzig ៧-០ Haaland ស៊ុត ៥គ្រាប់​ម្នាក់ឯង​បំបែក​កំណត់ត្រា​មួយទៀត​នៅ UCL

2023/03/15 05:14:15 pm        119
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland បាន​ក្លាយជា​កីឡាករ​របស់ Manchester City ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនបំផុត​ក្នុង​មួយ​រដូវ​កាល ក្រោយ​យកបាន ៥គ្រាប់​បំបែក​កំណត់ត្រា​មួយទៀត​នៅ UEFA Champions League ក្នុង​ជ័យជំនះ​លើ Leipzig ៧-០ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​តាំងពី​ផ្លាស់​មកកាន់ Manchester City កាលពី​រដូវក្តៅ​កន្លងមក Erling Haaland បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣៩គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ៣៦ប្រកួត​។ ​ចំនួន​គ្រាប់​បាល់ ៣៩គ្រាប់​នេះ​បាន​បំបែក​កំណត់ត្រា​របស់ Tommy Johnson ដែលមាន​អាយុកាល ៩៤ឆ្នាំ​ទៅហើយ ខណៈដែល ៣៩គ្រាប់​នេះ​នៅ​មិនទាន់​ចប់​រដូវ​កាល​នៅឡើយ​។ ​ស៊ុត ៥គ្រាប់​ម្នាក់ឯង​នៅ UCL ក្នុង​មួយ​ប្រកួត Erling Haaland តាម​ស្មើ​កំណត់ត្រា​របស់ Lionel Messi ពេល Barcelona ឈ្នះ Leverkusen នៅ​ឆ្នាំ២០១២ និង Luiz Adriano ពេល Shakhtar ឈ្នះ BATE Borisov នៅ​ឆ្នាំ២០១៤​។ ​Haaland នៅ​ពេល​នេះ​បាន​ស៊ុត​បញ្ចូល​ទី​នៅ UCL សរុប ៣៣គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ២៥ប្រកួត ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បាន​លើសពី ៣០គ្រាប់​នៅ UCL ក្នុង​វ័យ ២២ឆ្នាំ ២៣៦ថ្ងៃ ​ពោលគឺ ១១៦ថ្ងៃ​ក្មេង​ជាងកំណត់ត្រា​ចាស់​ដែល​កាន់កាប់​ដោយ Kylian Mbappe​។ ​​រដូវ​កាល​នេះ​បើ​គិតតែ​នៅ UCL អតីត​ខ្សែប្រយុទ្ធ Dortmund ស៊ុត​បញ្ចូល​ទី​បាន ១០គ្រាប់​ហើយច្រើនជាង​កីឡាករ​របស់ Manchester City ណាៗ​ទាំងអស់​។ ​លទ្ធផល ៧-០ នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Pep Guardiola បន្តដំណើរ​ទៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​ឈ្នះ​សរុប​ទាំងពីរ​ជើង ៨-១​។ ​មួយគូ​ទៀត​យប់មិញ​ផងដែរ Porto ស្មើគ្នា ០-០ ទល់នឹង Inter Milan មានន័យថា Inter Milan ឡើង​វគ្គ​បន្ត​ជាមួយនឹង​ជ័យជំនះ​សរុប​ទាំងពីរ​ជើង ១-០៕អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​អេឡិចត្រូនិក​ចាប់​ដៃគូ​ជាមួយ​អន្ដរជាតិ​រៀបចំ​ពានរង្វាន់​អាស៊ីអាគ្នេយ៍​លើកដំបូង​នៅ​កម្ពុជា

2023/03/15 04:57:20 pm        132
​កីឡា​អេឡិចត្រូនិក​៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​ Moonton Games ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ជំរុញ​អភិវឌ្ឍ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា ពិសេស​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ពានរ​ង្វាន់​អាស៊ីអាគ្នេយ៍​ Mobile Legends Bang Bang Southeast Asia Cup ​ឬ​ MSC 2023 ​លើកដំបូង​នៅ​កម្ពុជានាពេលខាងមុខ។​ ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ និង​លោក​ Ray Ng ​ប្រធាន​ Esports Ecosystem ​នៃ​ក្រុមហ៊ុន​ Moonton Games ​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្រសួង​ព័ត៌មាន ហើយក៏​មានការ​ចូលរួម​ជា​សក្ខីភាព​ពី​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡាផងដែរ។​ ​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រំពឹង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​អន្ដរជាតិ​នេះ នឹង​រួមចំណែក​បន្ថែមទៀតដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​នានាដែល​គ្រោង​នឹង​រៀបចំ​នាពេលខាងមុខ។​ ​ក្រ​ឡេ​កមក​ចាប់អារម្មណ៍ការប្រកួត​ពានរង្វាន់​អាស៊ីអាគ្នេយ៍​ MSC ​ឆ្នាំ​២០២៣ ដែលជា​ការប្រកួត​លក្ខ​ណៈ​អាជីព​ (Pro-Team) លើកដំបូង​នៅ​កម្ពុជាគ្រោង​នឹងធ្វើ​ឡើង​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខដោយមាន​ការចូលរួម​ពី​ក្រុម​អាជីព​ចំនួន ១២​ក្រុមមកពី​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិក​ខាងជើង និង​ប្រទេស​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង និង​ទួរគី៕​អត្ថបទ៖ លី ឈុន​ឡា​

CAMSOC ​ទទួលបាន​ដៃគូ ២​បន្ថែមដើម្បី​ឧបត្ថម្ភ​គាំទ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

2023/03/15 04:39:55 pm        101
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU) ជាមួយ​វិស័យ​ឯកជន​ចំនួន ២​ទៀតហើយ ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើកដំបូង​នៅ​កម្ពុជា គឺ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ និង​ក្រុមហ៊ុន​សែ​ល​កាត។​ ​ថ្លែង​ក្រោយ​ពិធី​ចុះ​អនុស្សរណៈ​ជាមួយ​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ទាំង ២ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​នេះ​គឺជា​ការចូលរួម និង​បំពេញបន្ថែម​ពី​វិស័យ​ឯកជនក្នុងការ​ផ្គត់ផ្គង់​លើ​ការចំណាយ​ផ្សេងៗ ជាមួយ​គណៈកម្មាធិការ​ជាតិ​ CAMSOC-CAMAPGOC ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នាពេល​ដ៏​ខ្លី​ខាងមុខ។​ ​ឯកឧត្តម​បន្ថែមថា ក្នុងនាម​ក្រុមហ៊ុន​សា​បៀរ​ទី​២ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ អាន់​ឆ័​រ បានផ្ដល់​ជា​កញ្ចប់​ផលិតផល និង​ថវិកា​ខ្ទង់លាន​ដុល្លារ ខណៈ​សែ​ល​កាតដែលជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ផ្ដាច់មុខ​លើ​ផ្នែក​ទូរគមនាគមន៍បាន​ឧបត្ថម្ភ​ថវិកា​ខ្ទង់លាន​ដុល្លារ ព្រមទាំង​ការផ្ដល់​ស៊ីម​កាតដែល​ភ្ជាប់​ស្រាប់​នូវ​ប្រព័ន្ធ​ Internet Wi-Fi ​អាច​ប្រើប្រាស់​បានដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រើប្រាស់កំឡុង​ការប្រកួត​ប្រមាណ ២​ម៉ឺន​ស៊ីម​ទៀតផង។​ ​គួរ​ដឹងថា ការស្វែងរក​ដៃគូ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមត្រូវបាន​បែងចែក​ជា ៣​កម្រិត ក្នុងនោះ​កម្រិត​ទី​១ និង​កម្រិត​ទី​២ ដែលជា​កម្រិត​ខ្ពស់បាន​បិទ​បញ្ចប់​ការទទួល​ដៃគូ​ឧបត្ថម្ភ​បន្ដ​ហើយ នៅឡើយ​កម្រិត​ទី​៣ ដែលជា​កម្រិត​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ផ្សេងៗនៅតែ​បន្ដ ហើយក៏​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះដែរ។ នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕ ​អត្ថបទ៖ លី ឈុន​ឡា​

អេ​ក្វា​ដ័​រតែង​តាំង​អតីត​គ្រូ​បង្វឹក​កាតា Felix Sanchez ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​

2023/03/14 10:18:05 pm        63
​បាល់ទាត់៖ ​អតីត​គ្រូ​បង្វឹក​កាតា​លោក Felix Sanchez ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អេ​ក្វា​ដ័​រ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ទីក្រុង Quito ប្រទេស​អេ​ក្វា​ដ័​រ​។ ​លោក Sanchez ដែល​ដឹកនាំ​ក្រុម​កាតា​នៅ World Cup 2022 កន្លង​ទៅ​នោះបាន​មក​ជំនួស​តំណែង​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន Gustavo Alfredo​។ ​ក្រុម​ទាំងពីរ​អេ​ក្វា​ដ័​រ និង​កាតា​ស្ថិតក្នុង​ពូ​ល​ជាមួយគ្នា​នៅ World Cup 2022 កន្លងទៅ​តែ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ដូចគ្នា ​ពោលគឺ​អេ​ក្វា​ដ័​រ​ឈរ​លេខ ៣ មាន ៤ ពិន្ទុ​ ឯកាតា​ចាញ់​ទាំង ៣ប្រកួត​។​ ​បន្ទុក​របស់​លោក Felix Sanchez គឺ​ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ក្វា​ដ័​រ​ប្រកួត​ជំ​រុះ World Cup ក៏ដូចជា Copa America ឆ្នាំក្រោយ​ដែល​រៀបចំ​នៅ​សហរដ្ឋអាមេរិក​។ តែ​ថ្ងៃទី​២៤ ខែ​មីនា​នេះ​អេ​ក្វា​ដ័​រ​នឹងត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​អូស្ត្រាលី​ប្រកួត​មិត្តភាព​ចំនួន ២​ប្រកួត​នៅ​ទីនោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM