Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Medvedev, Rublev និង Zverev ឡើង​វគ្គ ១៦​នាក់​ចុងក្រោយ Indian Wells

2023/03/14 09:55:05 pm        81
​វាយកូនបាល់៖ ​កីឡាករ​រុស្ស៊ី​អតីត​លេខ ១ ពិភពលោក Daniil Medvedev បាន​បន្ត​ដំណើរ​ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Indian Wells នៅ​សហរដ្ឋ​អាមេរិក​។ ​​Daniil Medvedev បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​រុស្ស៊ី​របស់ខ្លួន Ilya Ivashka ដោយ​លទ្ធផល ៦-២ ៣-៦ និង ៦-១​។ ​ជុំ​បន្ត Medvedev នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev​។ ​ងាក​មក​ការប្រកួត​បន្ត​ទៀតកីឡាករ​រុស្ស៊ី​មួយ​រូប​ទៀត Ruben Rublev ក៏បាន​បន្ត​ដំណើរ​ទៅ​វគ្គ ១៦​នាក់​ចុងក្រោយ​ដែរ​ ក្រោយ​យកឈ្នះ​កីឡាករ​បារាំង Ugo Humbert ៧-៥ និង ៦-៣​។ ​កីឡាករ​លំដាប់​ទី៦ Rublev នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Cameron Norrie ដែល​យកឈ្នះ​កីឡាករ​ជប៉ុន Taro Daniel​។ ​​​ចំណែក​ឯ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev ដែល​ត្រូវ​ជួប​ជាមួយ Daniil Medvedev នៅ​វគ្គ​បន្ទាប់​នោះ​គឺ​បាន​យកឈ្នះ​កីឡាករ​ហ្វាំ​ង​ឡង់ Emil Ruusuvouri ៧-៥ ១-៦ និង ៧-៥​។ ​លទ្ធផល​ផ្សេងទៀត​មាន​ដូចជា​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina យកឈ្នះ​កីឡាករ​រុស្ស៊ី Karen Khachanov បន្ត​ជួប​ជាមួយ​កីឡាករ​ស៊ី​លី Christian Garin ដែល​យកឈ្នះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Paul Pogba ប្រឈម​អវត្តមាន​ពី​ការប្រកួត​ទៀត​ក្រោយ​រងរបួស​ភ្លៅ

2023/03/14 09:16:52 pm        118
​បាល់ទាត់៖ ​ខ្សែបម្រើ​បារាំង Paul Pogba ប្រឈម​នឹង​អវត្តមាន​ពី​ទីលាន​ទៀតហើយ​ ដោយសារ​របួស​ភ្លៅ​អំឡុងពេល​ទាត់​បាល់ Freekick​។ ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត​យ៉ាងហោចណាស់ ៣សប្តាហ៍ មាន​ន័យ​ថា​នឹងមិន​អាចចូលលេង​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ប្រកួត​ជម្រុះ Euro 2024 ឡើយ​។ ​​បន្ទាប់ពី​ឲ្យ​សម្រាក​ពេល Juventus ឈ្នះ Freiburg ៤-១ នៅ Europa League, Pogba ក៏​អវត្តមាន​ពី​ការប្រកួត​ដែល Juventus ឈ្នះ Sampdoria ៤-២ ផងដែរ​ចុង​សប្តាហ៍​កន្លងទៅ​ក្របខណ្ឌ​អ៊ីតាលី Serie A​។​ ​គិត​មកដល់ពេលនេះ Paul Pogba បង្ហាញខ្លួន​បាន​ត្រឹម ២ប្រកួត​ប៉ុណ្ណោះ​ជា​កីឡាករ​បម្រុង​ទៅទៀតតាំងពី​ផ្លាស់​ពី Manchester United​។ ​ជារួម Paul Pogba មានមុខ​ក្នុងការ​បង្ហាញខ្លួន ១១នាក់​ដំបូង​ចុងក្រោយ​បំផុត​គឺ​តាំងពី​ខែមេសា​ ឆ្នាំ២០២២ នៅពេល Manchester United ចាញ់ Liverpool ៤-០ នៅ Anfield រដូវ​កាល​មុន ប្រកួត​ដែល​គេ​រងរបួស​កំភួនជើង មុនពេល​ដែលមាន​របួស​ជង្គង់​ម្តងទៀតអវត្តមាន​ពី​ក្រុម​បារាំង​នៅ World Cup កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Adam Lallana បន្ត​កិច្ចសន្យា​នៅ​ជាមួយ Brighton មួយ​រដូវ​កាល​ទៀត

2023/03/14 06:16:36 pm        100
​បាល់ទាត់៖ ​ខ្សែបម្រើ​អង់គ្លេស Adam Lallana បានសំរេច​បន្ត​កិច្ចសន្យា​នៅ​ជាមួយ Brighton បន្ថែម​មួយ​រដូវ​កាល​ទៀត​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​អតីត​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ផ្លាស់​មកកាន់ Brighton កាលពី​ឆ្នាំ​២០២០ ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ក្រោយ​ចាក​ចេញពី​ហង្ស​ក្រហម Liverpool​។ ​​Lallana ជា​ចំណែក​មួយ​ដែល​ជួយ Brighton ឈរជើង​នៅ​លេខ៧ បច្ចុប្បន្ននេះ​នៅ​ក្របខណ្ឌ English Premier League ហើយ​បង្ហាញខ្លួន​សរុប​បាន ៧៤លើក​ស៊ុត​បញ្ចូល​ទី​បាន ៤គ្រាប់​តាំងពី​ចាក​ចេញពី Anfield នៅ​ឆ្នាំ២០២០ នោះ​។ ​​រំលឹកថា Adam Lallana ចាប់ផ្តើម​អាជីព​ដំបូង​ជាមួយ Southampton ជា​ក្លិប​ដែល​គេ​បានបង្ហាញ​សមត្ថភាព និង​មើលឃើញ​ដោយ Liverpool ដែល​នាំយក​មកា​ន់ Anfield កាលពី​ឆ្នាំ២០១៤ ក្នុងតម្លៃ ២៥លាន​ផោន​។ ​​Lallana ជា​សមាជិក​របស់ Liverpool ដែល​ឈ្នះ​ជើងឯក English Premier League និង​រដូវ​កាល ២០១៩-២០២០ និង​ជើងឯក UEFA Champions League នៅ​ឆ្នាំ២០១៩ នៅពេល​យកឈ្នះ Spurs នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United នឹងមិន​ប្ដឹង​តវ៉ា​កាត​ក្រហម​របស់ Casemiro ឡើយ

2023/03/14 05:34:37 pm        148
​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United បានសម្រេច​ថា នឹងមិន​ប្តឹងតវ៉ា​នឹង​កាត​ក្រហម​ទៅលើ​ខ្សែបម្រើ​ប្រេ​ស៊ី​ល Casemiro នៅពេល​ជួប Southampton កាលពី​ថ្ងៃអាទិត្យ​ឡើយ​។ ​​អាជ្ញាកណ្តាល​លោក Anthony Taylor បានសម្រេច​ផ្តល់​កាត​លឿង​ដំបូង​សម្រាប់ Casemiro ចំពោះ​កំហុស​លើ Carlos Alcaraz តែ​ក្រោយមក​ក៏​ដូរ​ចិត្ត​ឱ្យ​កាត​ក្រហម​វិញ​ ក្រោយ​ពិនិត្យ​វីដេអូ​សារ​ឡើងវិញ​ដោយ VAR​។ ​​Manchester United ឱ្យដឹងថា ការសំរេច​ដូរ​មិន​ប្តឹងតវ៉ា​ដោយសារ​មាន​ជំនឿ​តិចតួច​ពេក​ថា ​អាច​កែប្រែ​ការពិន័យ​មកលើ Casemiro​។​ ​​តាមរយៈ​នេះដែរ Casemiro នឹងត្រូវ​អវត្តមាន ៣ប្រកួត​បូក​ទាំង ១ប្រកួត​ដែល​ជំពាក់​ពេល​បាន​កាត​ក្រហម​ទល់នឹង Crystal Palace កាលពី​ខែកុម្ភៈ​នោះសរុប ៤ប្រកួត​។ ​៤ប្រកួត​នេះ Casemiro នឹង​អវត្តមាន​ពី​ការប្រកួត​សំខាន់ៗ​រួមមាន FA Cup វគ្គ ៨ក្រុម​ចុងក្រោយ​ទល់នឹង Fulham និង Premier League បី​ប្រកួត​ទល់នឹង Newcastle, Brentford និង Everton៕​អត្ថបទ​៖​នាង សុភា​វុ​ធ

នាយិកា​អង្គការ​ផ្កាយ​សមុទ្រ​ថា កីឡា​នាំ​ឲ្យ​ស្ដ្រី​មាន​ភាពជឿជាក់ ទាំង​ក្នុង និង​ក្រៅ​ទីលាន​

2023/03/14 05:26:28 pm        163
​បាល់ទាត់៖ អ្នកស្រី ជួប វិច្ឆិកា នាយិកា​អង្គការ​ផ្កាយ​សមុទ្រ បានចាត់ទុក​ការលេង​កីឡាគឺជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់ សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ពិសេស​ស្ដ្រី បន្ទាប់ពី​លេង​កីឡាបានធ្វើ​ឲ្យ​ពួកគេ​កាន់​តែមាន​ជឿជាក់ ទាំង​ក្នុង និង​ក្រៅ​ទីលាន។​ ​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​អង្គការ​ផ្កាយ​សមុទ្របានរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​កុមារី​ប្រចាំឆ្នាំ​២០២៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១១២ នៃ​ទិវា​សិទ្ធិ​នា​អន្ដរជាតិ ៨​មីនានៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ។ ការប្រកួត​នេះមាន​ក្រុម​កីឡាការិនី​សរុប ៣៩​ក្រុមមកពី ៩​រាជធានី​-​ខេត្ត​ចូលរួម។​ ​ឆ្លងកាត់​ការរៀបចំ​កម្មវិធី​នេះ​ជាច្រើន​ឆ្នាំ​ម​កន្លងមក អ្នកស្រី ជួប វិច្ឆិកា បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់ចំពោះ​អត្ថប្រយោជន៍នៃ​ការលេង​កីឡា ពិសេស​កីឡាបាល់ទាត់ មិន​ត្រឹមតែ​បុរស​នោះទេស្ដ្រី​ក៏​អាច​លេង​បាន ហើយ​ថែមទាំង​ចូលចិត្ត​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ភាពជឿជាក់ និង​មាន​សុខភាព​ល្អ ព្រមទាំង​ហ៊ាន​ប្រឈមមុខ​គ្រប់​ស្ថានភាព​ទៀតផង។​ ​​ក្នុងនាម​ថ្នាក់ដឹកនាំ​អង្គការ​ផ្កាយ​សមុទ្រ អ្នកស្រី​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កុមារី និង​ស្ដ្រី​ទាំងអស់ត្រូវមាន​ភាពក្លាហាន​ក្នុង​ការលេង​កីឡា ដើម្បី​ទទួលបាន​នូវ​សុខ​ភាពល្អ ទំនាក់ទំនង មិត្តភាព សាមគ្គីភាព ហើយ​អាច​ឈានទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ក្លាយជា​កីឡាការិនី​អាជីព​នា​ថ្ងៃ​អនាគត​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

TikTok ​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា

2023/03/14 04:51:54 pm        281
​ស៊ីហ្គេម៖ ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ TikTok ​បាន​ក្លាយជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភនៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ទៅកាន់​ពិភពលោក។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) ​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​តំណាង​ក្រុមហ៊ុន​ TikTok ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី​១៣ ខែមីនា​ថា កិច្ចសហការ​នេះផ្ដោ​យ​លើ​ការផ្សព្វផ្សាយ​រួមគ្នា ដើម្បី​បំផុស​គុណ​តម្លៃ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​ផង ហើយក៏​ផ្សព្វផ្សាយ​ពី​សក្ដានុពល វប្ប​ធ​ម និង​ទេសចរណ៍​កម្ពុជាទៅកាន់​ពិភពលោក តាមរយៈ​បណ្ដាញ​សង្គម​ដ៏​ធំ​នេះ​ផងដែរ។​ ​ដោយឡែក​លោក​ Nicholas Pham ​តំណាង​ក្រុមហ៊ុន​ Tik Tok ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​សម្ដែង​សេចក្ដី​រីករាយ ដែល​បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ក្លាយជា​ផ្នែក​មួយនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដើម្បី​អបអរសាទរ​ស្មារតី​កីឡា ការរួបរួម និង​មិត្តភាពតាមរយៈ​ការផ្សព្វផ្សាយ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ក្លាយជា​ព្រឹត្តិការណ៍​មួយ​ដ៏​ពិសេស​អស្ចារ្យ​ សម្រាប់​អត្ត​ព​លិ​ក និង​គ្រប់​បណ្ដា​ប្រទេស​ចូលរួមជាមួយ​ពិភពលោក។​ ​ក្រៅពី​ផ្ដោតលើ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា តំណាង​ TikTok ​ដដែល​ក៏បាន​តាំងចិត្ត និង​ប្ដេជ្ញា​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌ ទេសចរណ៍ និង​សក្ដានុពល​ករ​បស់​ប្រទេស​កម្ពុជាទៅកាន់​ពិភពលោក តាមរយៈ​ការបង្កើត​នូវ​មាតិកា​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Pep Guardiola៖ បើ Man City មិន​ឈ្នះ Champions League លោក​នៅតែមាន​សំពាធ

2023/03/14 04:26:40 pm        169
​បាល់ទាត់៖ ​ក្រុម​ជើងឯក Premier League, Manchester City នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​អាល្លឺម៉ង់ Leipzig រាត្រី​នេះជើង​ទី ២ វគ្គ ១៦ ក្រុម​ចុងក្រោយ UEFA Champions League បន្ទាប់ពី​ជើង​ទី ១ ស្មើគ្នា​នៅ​ទឹកដី​អាល្លឺម៉ង់ ១-១​។ ​អ្នកចាត់ការ Pep Guardiola ទទួលស្គាល់​ថា បើ Manchester City មិនទាន់​ឈ្នះ​ជើងឯក UEFA Champions League អាជីព​របស់លោក​នៅ Etihad នៅតែមាន​សំពាធ​គ្រប់ពេល​។ ដោយឡែក​សម្រាប់​អ្នកវិភាគ​អតីត​ខ្សែ Blackburn លោក Chris Sutton ថា UCL រដូវ​កាល​នេះ​ហាក់ដូចជា​បើកចំហរក​ក្រុម​បេក្ខភាព​ឈានមុខ​គេ​មិនឃើញ មានន័យថា​ក្រុម​ទាំងអស់​គឺ​ប្រហាក់ប្រហែលគ្នា ហើយ​ពួកគេ​សុទ្ធតែ​មិន​ស្ថិតនៅ​ចំណុចកំពូល​នៃ​ទម្រង់​លេង​បូក​រួមទាំង Manchester City ផងដែរ លើកលែងតែ Napoli ដែល​គេ​ឃើញថា​លេចធ្លោ​ជាងគេ​នៅ​លី​គ​ក្នុងស្រុក តែ​ពួកគេ​ខ្វះ​បទពិសោធ​នៅ​អឺរ៉ុប​។​ ​​Bayern Munich, Chelsea, AC Milan និង Benfica សុទ្ធតែ​បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​រួចរាល់​ស្រប​ពេលដែល ៤ក្រុម​ទៀត​នឹង​រកឃើញ​ក្នុង​សប្តាហ៍​នេះ​។ ​សម្រាប់ Manchester City តាំងពី​តែងតាំង​លោក Pep Guardiola ឱ្យ​ដឹក​នាំនៅ​ឆ្នាំ២០១៦ City ពាន​ឈ្នះ​សំខាន់ៗ​សរុប ៩ ហើយ​លើកលែងតែ UEFA Champions League​។​ ​ការប៉ុនប៉ង​របស់ Manchester City នៅ UCL កៀក​បំផុត​នោះ​គឺ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ២០២១ តែ​ចាញ់​ក្រុម​រួម​លី​គ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Stephen Surry បោះ​បាន ២០ពិន្ទុ​ក្នុង ២នាទីចុងក្រោយ​ឱ្យ Golden State ឈ្នះ Milwaukee Bucks

2023/03/13 10:20:30 pm        196
​បាល់បោះ៖ ​កីឡាករ​បាល់បោះ​ Stephen Curry បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​តាមរយៈ​ការបោះ​បាន ២០ពិន្ទុ​ម្នាក់ឯង​ក្នុង​រយៈពេល​ជិត​ ២នាទីចុងក្រោយ​ដើម្បី​ជួយ​ឱ្យ Golden State Warriors យក​ឈ្នះ Milwaukee Bucks ១២៥-១១៦ នៃ​ការប្រកួត​បាល់បោះ​ក្របខណ្ឌ​អាមេរិក NBA​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​ដែល​ធ្លាប់​ជាប់​ជម្រើស NBA All Stars ៩លើក​រូបនេះ​បាន​ក្លាយជា​តួអង្គ​សំខាន់​នៅ​ពេល Golden State ត្រូវបាន Milwaukee Bucks នាំមុខ ១០៨-១០០ នៅសល់​ពេល ២នាទី ៥វិនាទី​ចុងក្រោយ​។ ​នេះ​ជា​ជ័យជំនះ​ដ៏​សំខាន់​សម្រាប់ Golden State ដើម្បី​បន្ត​ឈរ​ក្នុង​ចំណាត់ថ្នាក់ Play-Off លេខ៦ ឈ្នះ ៣៥ ចាញ់ ៣៣ ខណៈដែល Milwaukee Bucks មិនសូវ​ជាមាន​បញ្ហា​ឡើយ ​ខណៈដែល​កំពុង​នាំមុខគេ​នៅ​ភាគ​ខាងកើត​ឈ្នះ ៤៨ ចាញ់ ១៩​។ ​​ក្រុម​កំពូល ១២ នៅ​ភាគ​ខាងលិច ៦ ភាគ​ខាងកើត ៦ នឹង​ឡើង​វគ្គ Play-Offs ប្រកួត​ខ្វែង​រក​ជើងឯក​។ ​ងាក​មក​លទ្ធផល​គូ​ផ្សេងទៀត Sacramento Kings ក៏​បន្តដំណើរ​ស្វែងរក​តំណែង Play-Off ដែរ​ក្រោយ​យកឈ្នះ Phoenix Suns ១២៨-១១៩ ស្របពេល New York Knicks យកឈ្នះ Los Angeles Clippers ដើម្បី​បន្ត​ក្តីសង្ឃឹម​ឡើង​វគ្គ Play-Off លើក​ទី២ ប៉ុណ្ណោះ​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​៕អត្ថបទ​៖​នាង សុភាវុធ

អតីត​ជើងឯក Tour de France, Tadej Pogacar និង Primoz Roglic គ្រង​ជើងឯក​ប្រណាំង​កង់​រៀង​ៗ​ខ្លួន​

2023/03/13 09:50:54 pm        115
​​ប្រណាំង​កង់៖ ​អតីត​ជើងឯក​ប្រណាំង​កង់ Grand Tour, Tour de France ទាំងពីរ​នាក់​រួមមាន Tadej Pogacar និង Primoz Roglic សុទ្ធតែ​ទទួលបាន​ជ័យជំនះ​ជើងឯក​រៀងៗ​ខ្លួន ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​នៅ​អឺរ៉ុប​ចុង​សប្តាហ៍​កន្លងទៅ​។ ​​ជើងឯក Tour de France ពីរ​សម័យ Tadej Pogacar បាន​យកឈ្នះ​ជើងឯក​ព្រឹត្តិការណ៍ Paris-Nice លើ​ទឹកដី​បារាំង​ដែលមាន​ការប្រកួត​សរុប ៨ដំណាក់កាល​។ ​ចុងបញ្ចប់ Pogacar បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​បារាំង​ជាមួយនឹង​ថេរវេលា ៥៣វិនាទី ស្រប​ពេលដែល​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣​។ ​ក្នុងចំណោម ៨ដំណាក់កាល​នេះ Pogacar បានឈ្នះ​សរុប ៣ដំណាក់កាល ខណៈ​ដំណាក់កាល​ទី ៦ ត្រូវបាន​លុបចោល​ដោយសារ​បញ្ហា​អាកាសធាតុ​។ ​​ងាក​មក​ការប្រកួត​កម្មវិធី​ដាច់ដោយឡែក​ផ្សេងទៀត កីឡាករ​ប្រណាំង​កង់​ស្លូ​វេ​នី Primoz Roglic បាន​ប្រជែង​ឈ្នះ​ជើងឯក Tirreno-Adriatico តាមរយៈ​ជ័យជំនះ​នៅ​ដំណាក់កាល​ចុងក្រោយ ដើម្បី​ឈរ​ក្នុង​តារាង​វេលា​រួម​នៅ​ពីលើ​កីឡាករ Jasper Philipsen​។ ​Tirreno-Adriatico ជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដែលមាន​សរុប ៧ដំណាក់កាល​នៅលើ​ទឹកដី​អ៊ីតាលី ​ហើយ Primoz Roglic ឈ្នះ​ជើងឯក​នៅទីនេះ​សរុប ២លើក​ទាំង​ឆ្នាំនេះ ខណៈដែល Tadej Pogacar ធ្លាប់​ឈ្នះ ២លើក​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cameron Norrie វាយបក​ពីក្រោយ​យកឈ្នះ Taro Daniel ឡើង​វគ្គ ១៦នាក់​ចុងក្រោយ Indian Wells

2023/03/13 09:19:49 pm        130
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ របស់​អង់គ្លេស Cameron Norrie បាន​វាយបក​ពីក្រោយ​ដើម្បី​យកឈ្នះ​កីឡាករ​ជប៉ុន Taro Daniel ឡើង​វគ្គ ១៦នាក់​ចុងក្រោយ Indian Wells​។ ​​​Cameron Norrie ត្រូវបាន Taro Daniel យកឈ្នះ​សិត​ដំបូង ៧-៦(៧-៥) ហើយ​សិត​ទី២ Daniel នាំមុខ ៤-១ ទៅហើយ​មុនពេល​ដែល​ជើងឯក​ឆ្នាំ២០២១ រូបនេះ​តាម​ពីក្រោយ​វិញ​យកឈ្នះ ៧-៥ និង​យក​ឈ្នះ​នៅ​សិត​កាត់សេចក្តី ៦-២ ទៀត​។ ​កីឡាករ​លំដាប់​លេខ ១២ ពិភពលោក Cameron Norrie នៅ​ពេលនេះ​ឈ្នះ​សរុប ២០ប្រកួត​ហើយ​ក្នុង​ឆ្នាំ២០២៣ នេះ​បូក​រួមទាំង​ឈ្នះ​ជើងឯក Rio Open ខែ​មុន​ដែល​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Alcaraz ផងដែរ​។ ​ជុំ​បន្ត Cameron Norrie នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Andrey Rublev រឺ​កីឡាករ​បារាំង Ugo Humbert​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត​កីឡាករ​លំដាប់​លេខ ២ ពិភពលោក Carlos Alcaraz បាន​យកឈ្នះ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis ៦-៣ និង ៦-៣ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​ហូ​ឡង់ Tallon Griekspoor​។ ​កីឡាករ​វ័យ ១៩ឆ្នាំ Carlos Alcaraz នឹង​អាច​យក​តំណែង​លេខ ១ ពិភពលោក​មកវិញ​ប្រសិន​ឈ្នះ​ជើងឯក​នៅ Indian Wells នេះ ស្រប​ពេលដែល Novak Djokovic មិនមាន​មុខ​នៅ​ព្រឹត្តិការណ៍​នេះឡើយ​ដោយសារ​បញ្ហា​ទិដ្ឋាការ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM