Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្រឡាប់​រថយន្ត​ដឹក​កីឡាករ​បាល់ទាត់​នៅ​ទួ​ក​គី​សំណាង​គ្មាន​អ្នក​បាត់បង់​ជីវិត​

2023/03/13 06:55:01 pm        75
​បាល់ទាត់៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ នៅ​ប្រទេស​ទួ​ក​គី​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ គឺ​រថយន្ត​ដឹក​កីឡាករ​បាល់ទាត់​នៃ​ក្លិប​ Alanya Kestelspor តែ​សំណាងល្អ​មិន​មាន​អ្នកណា​បាត់បង់​ជីវិត​ឡើយ​។ ​​ក្រុម​ដែល​ស្ថិតនៅក្នុង​លី​គ​ទី៤ ទួ​ក​គី​មួយ​នេះ​បានធ្វើ​ដំណើរ​មកពី​ការប្រកួត​ដែល​ពួកគេ​ឈ្នះ Ofspor ១-០ តែ​ចៃដន្យ​អាក្រក់​ក៏បាន​ជួប​ហេតុការណ៍​អកុសល​នេះ ដែល​បណ្តាលឱ្យ​រថយន្ត​ក្រុង​ក្រឡាប់​អូស​លើ​ផ្លូវ ១០០ម៉ែត្រ​។ ​​បើតាម​ការបញ្ជាក់​រប​ស់​ប្រធាន​ក្លិប​ឱ្យដឹង​ថា កីឡាករ​ពីរ​នាក់​មាន​របួស​ត្រូវ​ការ​វះកាត់ និង​ស្ថិត​ក្នុង​ស្ថានភាព​ត្រូវ​តាមដាន ស្រប​ពេល​ដែល​កីឡាករ ១១​នាក់​ផ្សេងទៀត រួម​ជាមួយ​គ្រូបង្វឹក និង​ជំនួយការ​គ្រូបង្វឹក​សុទ្ធតែ​ត្រូវ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។ ​​យ៉ាងណាក្តី ក្លិប​ក៏បាន​ធូរស្រាល​ឡើងវិញ​ដោយ​ហេតុការណ៍​អាក្រក់​មួយ​នេះ មិនបាន​ឆក់យក​ជីវិត​នរណាម្នាក់​នៅលើរ​ថ​យន្ត​ក្រុង​នោះ​ឡើយ​។ ​ក្លិប​បាល់ទាត់​ជាច្រើន​នៅ​ក្នុង​ប្រទេស​ទួ​ក​គី ដូចជា​ជើង​ឯក​លី​គ​កំពូល Trabzonspor និង Galatasaray ជាដើម សុទ្ធតែ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួនពី​ការ​សោកស្ដាយ និង​ជូនពរ​គ្រប់គ្នា​ឆាប់​ជា​សះស្បើយ​។ ​Alanya Kestelspor ជា​ក្រុមបាល់ទាត់​ដែល​ស្ថិតនៅ​លី​គ​ទី៤ ទួ​ក​គី ​និង​កំពុង​នាំមុខគេ​ក្នុង​តារាង​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Scottie Scheffler គ្រង​ជើងឯក Players Championship ត្រលប់​មកឈរ​លេខ ១ ពិភពលោក​វិញ

2023/03/13 05:56:09 pm        85
​វាយកូនគោល៖ កីឡាករ​វាយកូនគោល​អាមេរិក Scottie Scheffler នឹង​ត្រលប់​មកឈរ​លេខ ១ ពិភពលោក​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​គ្រង​ជើងឯក​កម្មវិធី Players Championship នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​កីឡាករ​អាមេរិក​រូប​នេះ​ធ្វើបាន ៥ប៊ើ​ឌី​ត្រឹម​ពាក់​កណ្តាលផ្លូវ និង​បានបញ្ចប់​ថ្ងៃ​ចុងក្រោយ ៣អាន់​ឌើ​ផា និង​សរុប​​រួម ១៧អាន់​ឌើ​ផា​។ ​Scottie Scheffler បានបញ្ចប់​ការប្រកួត​ទាំងស្រុង​ដោយ​ឈ្នះ​ដាច់​អ្នក​លេខ ២ កីឡាករ​អង់គ្លេស Tyrrell Hatton ៥ស្ត្រូ​ក​ឯណោះ ខណៈ​លេខ ៣ បាន​ទៅ​កីឡាករ​ន័​រវេ​ស Viktor Hovland និង​កីឡាករ​អាមេរិក Tom Hoge​។ ​​ជើងឯក Players Championship នេះ Scottie Scheffler នឹង​ឡើង​មកឈរ​លេខ ១ ពិភពលោក​នៅ​ថ្ងៃ​ចន្ទ​នេះជំនួស​កីឡាករ​អេ​ស្ប៉ា​ញ Jon Rahm ដែល​ដកខ្លួន​ពី​ការប្រកួត​ដោយសារ​បញ្ហា​សុខភាព​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Scottie Scheffler ក្លាយជា​កីឡា​ករទី៣ ប៉ុណ្ណោះដែល​ឈ្នះ​ជើងឯក Players Championship និង Masters ក្នុង​ឆ្នាំ​តែមួយ​ដូចគ្នា​នឹង Tiger Woods និង Jack Niklaus៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arsenal បន្ត​នាំមុខ​ដាច់ ៥ពិន្ទុ​នៅ Premier League ក្រោយ​ឈ្នះ​នៅផ្ទះ Fulham

2023/03/13 05:07:31 pm        132
​បាល់ទាត់៖ ក្រុម​កំពូល​តារាង​កាំភ្លើង​ធំ Arsenal បាន​បន្ត​ការនាំ​មុខដាច់ ៥ពិន្ទុ​នៅ​ក្របខណ្ឌ English Premier League តាមរយៈ​ជ័យជំនះ​នៅ​ទឹកដី Fulham យប់មិញ ៣-០​។ ​ក្រុម​របស់ Mikel Arteta បាន​ឆ្លើយ​នឹង​ជ័យជំនះ​របស់ Manchester City កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Crystal Palace បង្កើន​ពិន្ទុ​ដេញតាម Arsenal​។ ​​កីឡាករ​ចំនូល​ថ្មី​របស់ Arsenal, Leandro Trossard បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុង​ជ័យជំនះ​របស់ Arsenal ក្រោយពី​បាន​បោះ​បញ្ជូន​ឱ្យមាន​គ្រាប់​បាល់​ទាំងបី​របស់ Arsenal ដែល​សំរេច​ដោយ Gabriel, Martinelli និង Martin Odegaard​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Arsenal បន្ត​នាំមុខ​ដាច់ ៥ពិន្ទុ​ពី Manchester City ក្រោយ​លេង​បាន ២៧ប្រកួត​ដូចគ្នា​។ ​​ដោយ​ឡែក​ការប្រកួត​កាលពី​យប់មិញ​ផងដែរ Manchester United មិនអាច​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ Southampton បានឡើយ បាន​ត្រឹម​បញ្ចប់​ដោយ​លទ្ធផល ០-០​។ ​​ខ្សែបម្រើ​ការពារ​ប្រេ​ស៊ី​ល Casemiro ត្រូវបាន​បណ្តេញចេញ​ត្រឹម​នាទី​ទី៣៤ ក្រោយ​ទទួលបាន​កាត​ក្រហម​តែម្តង​តាមរយៈ​កំហុស​លើ Carlos Alcaraz​។ ​​កាត​ក្រហម​នេះ Casemiro នឹងត្រូវ​ជាប់​ពិន័យ ៣ប្រកួត ហើយ Manchester United ក៏​នឹង​ប្តឹងតវ៉ា​ផងដែរ​។ សរុបមក Casemiro នឹងត្រូវ​អវត្តមាន ៤ប្រកួត​បូករួម​ទាំង​កាត​ក្រហម​នៅពេល​ជួប Crystal Palace ផងដែរ មានន័យថា​គេ​នឹង​អាច​ចូល​លេង​វិញ​បាន​នៅពេល​ជួប Nottingham Forest នៅ​ថ្ងៃទី១៥ ខែមេសា​។ ​Manchester United បន្ត​ឈរ​លេខ៣ មាន ៥០ពិន្ទុ​ពីលើ​ក្រុម​លេខ៤ Tottenham Hotspur ២ពិន្ទុ​តែ Manchester United នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើង​ខ្លាំង​គុន​ខ្មែរ និង​ថៃ ៨​រូប​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ា​បាវ​ទម្ងន់ ៥៧​គីឡូក្រាម​

2023/03/13 04:41:08 pm        119
​ប្រដាល់៖ ស្ថានីយ​ទូរទស្សន៍​បាយ័នសហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​បើក​ការប្រកួត​ថ្មី​មួយទៀត​ហើយ គឺ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ាវ​បាវឆ្នាំ​២០២៣ នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មាន ដោយមាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​-​ថៃ ៨​រូប​ចូលរួម​ប្រកួត​ខ្សែក្រវាត់​នេះ​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម។ ការប្រកួត​គ្រោង​ធ្វើឡើង​ជាង ៣​ខែ​រហូតដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។ ​​ថ្លែង​ក្នុង​សន្និសីទ​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែមីនា​ម្សិលមិញ លោក នាង ស៊ី​វុត្ថា ប្រធាន​ផ្គូផ្គង និង​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ទូរទស្សន៍​បាយ័នបាន​សម្ដែង​នូវ​សេចក្ដី​រីករាយ និង​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ ដែល​គាំទ្រ​ឲ្យ​មាន​កម្មវិធី​នេះ​កើតឡើង​ជាថ្មី​ ជាមួយ​ការរៀបចំ​ដោយ​បើក​ជំហរ និង​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​ធម្មតា​ឡើងវិញ បន្ទាប់ពី​ការប្រកួត​បិទទ្វារ​ជាង ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩។​ ​យ៉ាងណាមិញ ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន លោក​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការផ្ដល់​ពិន្ទុ​របស់​មន្ដ្រី​បច្ចេកទេស មាន​អាជ្ញាកណ្ដាល​-​ចៅក្រម ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ដល់​កីឡាករ​ផង និង​អ្នកគាំទ្រ​ផង ដ្បិត​អ្នកគាំទ្រ​សម័យ​តេ​ជោ​ឆ្នាំ​២០២៣ នេះ​ចេះ​មើល​ប្រដាល់​គ្រប់គ្នា ប្រសិនបើ​ការ​ដាក់​ពិន្ទុ​ខុស​នឹង​នាំ​ឲ្យ​មានការ​រិះគន់​មិន​ខាន។​ ​ជាមួយគ្នា​ដែរ ឯកឧត្តម និ​ន ភិរម្យ អនុប្រធាន​សហព័ន្ធ​បាន​អបអរសាទរ ចំពោះ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ដែល​តែង​រៀបចំ​នូវ​កម្មវិធី ក៏ដូចជា​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​បន្ដបន្ទាប់ ជាក់ស្ដែង​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ គឺជា​ការរួមចំណែក​មួ​យ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ក៏ដូចជា​ជំរុញ​ការផ្សព្វផ្សាយ​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន និង​ល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ។​ ​ក្នុងន័យនេះ ឯកឧត្តម​បានទទួល​យក​នូវ​សំណូមពរ​របស់លោក នាង ស៊ី​វុត្ថា ខណៈ​មុន​ការប្រកួត​សហព័ន្ធបាន​បើក​កិច្ចប្រជុំ និង​ក្រើន​រំឭក​ដល់​មន្ដ្រី​បច្ចេកទេស​របស់ខ្លួន​រួចរាល់ ក្នុងការ​ធ្វើ​យ៉ាងត្រូវ​ផ្ដល់​ពិន្ទុ​ដោយ​សុ​ក្រឹត្យ និង​យុត្ដិធម៌​បំផុតសម្រាប់​កីឡាករ​គ្រប់រូប ដើម្បី​ឲ្យ​កីឡាករ​ទាំងអស់ទទួលយក​ដោយ​សេចក្ដី​រីករាយ ក៏ដូចជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​គាំទ្រ​រាល់​លទ្ធផល​ការប្រកួត​នីមួយៗ ពិសេស​ក្នុង​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ​តែម្ដង។​ ​សម្រាប់​កីឡាករដែល​ត្រូវបាន​ផ្គូផ្គង​ក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ​គឺមាន​កីឡាករ​កម្ពុជា ៤​រូបដែល​ស្ថិតក្នុង​ពូ​ល​ A ​រួមមាន​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ​, ហុង សុវណ្ណ​ចាន់​សុធី​, ធន់ ផានិត និង​កីឡាករ សេក គឹម​សាន្ដ។ រីឯ ៤​រូប​ទៀតគឺ​កីឡាករ​ថៃដែល​ស្ថិតក្នុង​ពូ​ល ​B ​រួមមាន​កីឡាករ​ Thalagnern Por-Arwthalabangsare, Lafarm Tor-Pisannuchai, Petchparkphumi Knoungkraingkrai ​និង​កីឡាករ​ Inssenoy Nicefairtary។​ ​ឯកឧត្តម និ​ន ភិរម្យ បាន​បញ្ជាក់ថា ចំពោះ​រូបមន្ដ​ការប្រកួត​នេះគឺ​ប្លែក​ពី​សព្វដង ដោយ​សហព័ន្ធ និង​អ្នករៀបចំ​កម្មវិធីបានសម្រេច​ប្រើ​រូបមន្ដ​ប្រកួត​ខ្វែង​ពូ​ល មានន័យថា កីឡាករ​កម្ពុជា​ម្នាក់ត្រូវ​ជួប​កីឡាករ​ថៃ ៤​រូប ឬ​កីឡាករ​ថៃ​ម្នាក់ត្រូវ​ជួប​កីឡាករ​កម្ពុជា ៤​រូប។ បន្ទាប់មក​កីឡាករ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ២​រូបគឺ​កីឡា​ករលេខ​១ ពូ​ល​A ​ត្រូវ​ជួប​លេខ​២ ពូ​ល​ A ​និង​លេខ​១ ពូ​ល​ B ​ត្រូវ​ជួប​លេខ​២ ពូ​ល​ B ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​អ្នកឈ្នះត្រូវ​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រដើម្បី​ដណ្ដើម​ខ្សែក្រវាត់ អម​ប្រាក់រង្វាន់ ៦​ពាន់​ដុល្លារ។​ ​ក្រឡេក​មក​ចាប់អារម្មណ៍​លទ្ធផល​ការប្រកួត​ដំបូងចំនួន ២​គូនៅ​ថ្ងៃ​បើកឆាក​កាលពី​ម្សិលមិញ កីឡាករ​កម្ពុជាសុទ្ធតែ​បាន​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​បោះបង់​ការប្រកួត រួមមាន​កីឡាករ ហុង សុវណ្ណ​ចាន់​សុធី ផ្ដួល​កីឡាករ​ Inssenoy Nicefairtary ​ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​២ ខណៈ ១​គូ​ទៀតគឺ​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ បាន​ផ្ដួល​កីឡាករ​ Lafarm Tor-Pisannuchai ​ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​៣៕ ​អត្ថបទ៖ លី ឈុន​ឡា

ឯកឧត្តម សៅ សុខា បង្ហាញ​ពី​ការត្រៀម​ស៊ី​ហ្គេម ខណៈ​សហព័ន្ធ​ដាក់​គោលដៅ​លើសពី​ Top-4

2023/03/13 04:29:26 pm        187
​បាល់ទាត់៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ពី​មហិច្ឆតា​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេលខាងមុខ ដោយបាន​ដាក់​គោលដៅ​លើសពី​វគ្គ ៤​ក្រុម​ចុងក្រោយ​(Top-4) ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​ការខិតខំ​ប្រឹងប្រែង ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មានក្រោយ​បញ្ចប់​មហាសន្និបាត​លើក​ទី​១៧ របស់​សហព័ន្ធកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ឯកឧត្តម​បាន​គូសបញ្ជាក់ថា សហព័ន្ធ​បាន​ត្រៀម​ស៊ី​ហ្គេម​ជាង ១០​ឆ្នាំ​មកហើយ នៅឡើយ​រង់ចាំ​ការប្រកួត​មកដល់​ប៉ុណ្ណោះ។ ទោះបី​បាល់ទាត់​កម្ពុជាដើរ​ក្រោយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ប៉ុន្ដែ​ឯកឧត្តម​មាន​សុទិដ្ឋិនិយមចំពោះ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មក ក៏​នឹង​ការរៀបចំ​នូវ​យុទ្ធសាស្ដ្រ​ផ្សេងៗ ដើម្បី​សម្រេច​គោលដៅក្នុងការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ។​ ​ពាក់ព័ន្ធ​នឹង​ក្រុមបាល់ទាត់​ផ្នែក​បុរសដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ថៃ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ទោះបី​បំណង​បញ្ជូនទៅ​ហ្វឹកហាត់ និង​ប្រកួត​ជាច្រើននៅក្នុង​តំបន់ ទ្វីប និង​អឺរ៉ុបត្រូវ​ខកខាន តែ​ផ្អែកលើ​ឆន្ទៈ និង​ការខិតខំ​ប្រឹងប្រែង ពិសេស​ការប្ដេជ្ញាចិត្តរ​បស់​សហព័ន្ធបានដាក់​គោលដៅ​ នឹង​ដណ្ដើម​ឲ្យ​បាន​លទ្ធផល​ល្អ​លើសពី​ការឆ្លង​ផុត​ពូ​ល ដែល​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ដូច្នេះ​អ្វីៗ​នឹងត្រូវ​រង់ចាំ​មើល​ការប្រកួត​ជាក់ស្ដែង​មកដល់។​ ​​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជាដែលជា​ក្រុម​ត្រៀម​ស៊ី​ហ្គេមកំពុង​ហ្វឹកហាត់​នៅ​កោះ​សា​ម៉ុ​យ ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈដល់​ថ្ងៃទី​១៥ ខែមីនា។ បន្ទាប់មក​ពួកគេនឹងត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់​ Merlion Cup 2023 ​នៅ​សិង្ហ​បុរីពីថ្ងៃ​ទី​២៤-២៦ ខែមីនា​ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​នាពេល​ដ៏​ខ្លី​ខាងមុខ។​ ​ក្រឡេក​មក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជា​វិញ វិញ្ញាសា​បាល់ទាត់នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុនគេចាប់ពី​ថ្ងៃទី​២៩ ខែមេសា​តទៅ ពោលគឺ​មុន​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ផ្លូវការ ដែល​នឹង​ប្រព្រឹត្តទៅនា​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

CAMSOC បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​សុំ​ព្រះ​អគ្គិកីឡា​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ខេត្ដ​សៀមរាប

2023/03/12 05:32:57 pm        483
ស៊ីហ្គេម៖ CAMSOC-CAMAPGOC បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ចុះ​ពិនិត្យ​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិកីឡា ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២១ ​ខែមីនា​ខាងមុខ​​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០២៣​។​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC-CAMAPGOC មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នាពេលនេះ​គឺ​ដើម្បី​ជួបគ្នា​រវាង​ក្រុមការងារ​ថ្នាក់ជាតិ និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ក្នុង​ការ​យក​ចិត្តទុកដាក់​បន្ថែម និង​បាន​ពិភាក្សា​លម្អិត​ឱ្យ​កាន់តែ​ច្បាស់លាស់​លើ​ការងារ​រួម សម្រាប់​ការ​រៀប​ចំ​នូវ​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិកីឡា ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រាសាទអង្គរវត្ត​នា​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣​ខាងមុខនេះ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​នឹង​យាង​ក្នុង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជទាន «​ព្រះ​អគ្គិកីឡា​» ដែល​ជា​ពេលវេលា​ដ៏​ល្អ ព្រះអាទិត្យ​រះ​ចំ​ពីលើ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ដើម្បី​រៀបចំ​ធ្វើជា​ភ្លើង​គប់​រត់​នៅ​ខេត្តសៀមរាប និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើ​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​។​ ​ឯកឧត្តម​បាន​បន្ថែមថា ការជ្រើសរើស​យក​ទីតាំង​ប្រាសាទអង្គរវត្ត សម្រាប់​ប្រទាន «​ព្រះ​អគ្គិកីឡា​» ដែល​ជា​ភ្លើង​អាទិទេព​មក​ធ្វើជា​ភ្លើង​គប់​បែបនេះ គឺ​កម្ពុ​ជា​មាន​លំនាំ​ដូចគ្នា​នឹង​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា GANEFO ឆ្នាំ​១៩៦៦ ដែល​មាន​ការរៀបចំ​យក​ភ្លើង​អាទិទេព​ពី​ប្រាសាទ​អង្គរវត្ត​មក​ដែរ​។ នេះ​ជា​របៀបរបប​ប្រពៃណី និង​តាម​គន្លង​កីឡា​របស់​យើង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ បើតាម​គម្រោង​បន្ទាប់ពី​ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គិកីឡា នៅ​ខេត្ត​សៀមរាប​នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ ខាងមុខនេះ គឺ​ការ​រត់​ភ្លើង​គប់​នឹង​ត្រូវ​ធ្វើ​ឡើងជា​បន្ត​បន្ទាប់ ដោយ​ចាប់​ផ្តើមចេញ​ពី​ខេត្ត​សៀមរាប ដោយ​នឹង​រៀបចំ​ការ​រត់​ភ្លើង​គប់​នៅ​វង់​តូច​អង្គរ ​១​ជុំ រួច​បន្ត​ទៅកាន់​បណ្តា​ប្រទេស​នានា នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួច​បន្ត​រត់​នៅ​ជុំវិញ​បឹង​ទន្លេសាប​រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​តែម្តង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ ហើយ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​។​ ​ឯកឧត្តម​អគ្គលេខាធិការ​ក៏បាន​ជំរុញ និង​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ​ខេត្ត ជាពិសេស​កម្លាំង​សមត្ថកិច្ច​ចម្រុះត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​នៅមុន និង​ពេល​ចាប់ផ្ដើម​ពិធីជូន​ដល់​ថ្នាក់ដឹកនាំ រួម​នឹង​សាធារណៈ​ជន​ទូទៅ​។​ ​ជាមួយគ្នា​នោះ ឯកឧត្ដម​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ទូទៅ​រួមគ្នា តាមរយៈ​ការរៀបចំ​តាម​គេហដ្ឋាន​ផ្ទាល់ខ្លួន ដោយមាន​ចង​បដា និង​ទង់ជាតិ​ឲ្យ​បាន​ច្រើន​កោះ​ករ ដើម្បី​ជួយ​លើក​សោភ័ណភាព និង​បង្ហាញ​ពី​មោទនា​សម្រាប់​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ ​នូវ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើ​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ព្រឹត្តិការណ៍​ជា​ប្រ​វត្ត​សាស្ត្រ​ថ្មី​របស់​កម្ពុជា​ផង​ដែរ​៕ ​ដោយ​៖ ​ឈិ​ត​ ​សា​វី

Richarlison រិះគន់​លោក Antonio Conte ក្រោយ Spurs ធ្លាក់​ពី UCL

2023/03/10 10:09:03 pm        74
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Tottenham Hotspurs, Richarlison បានធ្វើ​ការរិះគន់​អ្នកចាត់ការ​ខ្លួនឯង​លោក Antonio Conte ក្រោយ Spurs ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូប​នេះ​មិន​សប្បាយចិត្ត ចំពោះ​ការសម្រេចចិត្ត​របស់​អ្នកចាត់ការ​អ៊ីតាលី​រូប​នេះ ​ដែល​ដាក់​ឱ្យ​រូបគេ​នៅ​អង្គុយ​កៅអី​បម្រុង​នៅ​ពេល Spurs ស្មើគ្នា ០-០ ទល់នឹង​ក្រុម​ភ្ញៀវ AC Milan តែ​ធ្លាក់​ក្រោយ​ចាញ់​កាលពី​ជើង​ទីមួយ ១-០​។ ​Richarlison ដែល​មកកាន់ Spurs ជាមួយ​នឹង​តម្លៃ​ផ្ទេរ ៦០លាន​ផោន​នោះ​ពុំ​សូវ​មានឱកាស​លេង​បាល់​ពេញ​លេង​ឡើយ​ ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte និង​បាន​ចូល​លេង​ត្រឹម ២០នាទីចុងក្រោយ​ប៉ុណ្ណោះ​ពេល​ស្មើ AC Milan នោះ​។ ​​Richarlison បាន​និយាយ​ប្រាប់​សារព័ត៌មាន TNT Sports ប្រេ​ស៊ី​ល​ថា គេ​មិន​យល់ថា​មានរឿង​អ្វី​កើត​ឡើង​សម្រាប់​គេ ទោះបី​មាន​ទំរង់​លេង​បែបនេះ​ក៏​នៅតែ​មិន​ស្ថិត​ក្នុង​ជម្រើស​ដំបូង ហើយក៏​មិន​សប្បាយ​ចិត្តនឹង​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​លោក Conte ផង​ដែរ​។​ ​អតីត​ខ្សែប្រយុទ្ធ Everton ដែល​ស៊ុត​បាន​ ៣គ្រាប់​ឱ្យ​ប្រេ​ស៊ី​ល​នៅ World Cup នោះ​រក​បាន​ត្រឹម ២​គ្រាប់​ប៉ុណ្ណោះ​ឱ្យ Spurs រដូវ​កាល​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Marcelo ទទួលបាន​ការស្វាគមន៍​កក់ក្តៅ​ពេល​ត្រលប់​ទៅ​ប្រកប​អាជីព​នៅ​ទឹកដី​កំណើត​ប្រេ​ស៊ី​ល​វិញ​

2023/03/10 09:37:42 pm        73
​បាល់ទាត់៖ ​អតីត​ខ្សែការពារ Real Madrid, Marcelo បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកគាំទ្រ ពេល​ត្រលប់​ទៅ​ដល់​ទឹកដី​កំណើត​ប្រេ​ស៊ី​ល​វិញ​។ ​​អ្នកគាំទ្រ​ក្លិប​ Fluminense ដែលជា​ក្លិប​អាជីព​ដំបូង​របស់ Marcelo មុន​ចាក​ចេញ​ទៅ Real Madrid បាន​ឈរ​ចាំ​ទទួល​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង Rio​។ ​​Marcelo បាន​ចុះហត្ថលេខា​លេង​ឱ្យ Fluminense រយៈពេល ២ឆ្នាំបន្ទាប់ពី​ចាកចេញ​ពី Olympiakos មុនពេល​កំណត់​នៃ​កិច្ចសន្យា បន្ទាប់ពី​លេង​បាន ៩ប្រកួត​រកបាន ៣គ្រប់​ឱ្យ​ក្លិប​ក្រិ​កមួយ​នេះ​។ ​​រំលឹកថា Marcelo បានមក​កាន់ Real Madrid កាលពី​ខែមករា​ ឆ្នាំ២០០៧ ក្នុង​វ័យ ១៩ឆ្នាំ​នៅពេលនោះ​ផ្ទេរ​ពី​ក្លិប​ប្រេ​ស៊ី​ប Fluminense ហើយ​រយៈពេល ១៥ឆ្នាំ​កន្លង គេ​បាន​បង្ហាញខ្លួន​លើសពី ៥០០ប្រកួត​នៅ Real Madrid មិន​ត្រឹមតែ​ឈ្នះ​ពាន La Liga និង UCL ឡើយ គឺ​ថែមទាំង FIFA Club World Cup ៤លើក, European Super Cup ៣លើក, Spanish Super Cup ៥លើក និង Copa del Rey ២លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មន្ត្រី​ការប្រកួត​បាល់ទាត់​ឥណ្ឌូនេស៊ី ២​នាក់​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​

2023/03/10 09:13:50 pm        71
​បាល់ទាត់៖ តុលាការ​ឥណ្ឌូនេស៊ី​បានសម្រេច​កាត់ទោស​មន្ត្រី​ការប្រកួត​បាល់ទាត់​ ២នាក់ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១ឆ្នាំកន្លះ បន្ទាប់ពី​រកឃើញថា​មានទោស​ពីបទ​ធ្វេសប្រហែស​លើ​ការរត់​ជាន់គ្នា​ នៅ​កីឡដ្ឋាន​បាល់ទាត់ដ៏​សាហាវ​បំផុត​របស់​ពិភពលោក​។​ ​ការប្រកួត​រវាង​ក្រុម Arema FC និង Persebaya Surabaya ក្នុង​ខែតុលា ឆ្នាំ២០២២ នៅ​ទីក្រុង Malang នៃ​រដ្ឋ Java បានបញ្ចប់​ដោយ​ភាពចលាចលដោយមាន​អ្នកទស្សនា​ចំនួន ១៣៥នាក់​បាន​បាត់​បង់ជីវិត ហើយ​ជាច្រើន​នាក់​ទៀត​រងរបួស ខណៈដែល​ពួកគេ​បាន​ភៀសខ្លួន​ចេញ បន្ទាប់ពី​ការបង្ក្រាប់​របស់​ប៉ូលីស​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅកាន់​ហ្វូងមនុស្ស​។​ ​​ចៅក្រម​លោក Abu Achmad Shiddqi Hamsya បាន​និយាយ​នៅ​តុលាការ​ក្នុង​ទីក្រុង Surabaya ថា​មន្ត្រី​ការប្រកួត​ម្នាក់​ឈ្មោះ Abdul Haris ត្រូវបាន​គេ​រកឃើញថា​មានទោស "​ដោយសារតែ​ការ​ធ្វេស​ប្រហែស​របស់​គាត់​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​យ៉ាងធ្ងន់ធ្ងរ​"។ គាត់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ​កន្លះ​។​ ​ចៅក្រម​ក៏បាន​រកឃើញថា មន្ត្រី​សន្តិសុខ Suko Sutrisno មានទោស​ពីបទ​ធ្វេសប្រហែស ហើយ​បាន​កាត់ទោស​គាត់​ឱ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ ហើយ​អ្នក​ទាំងពីរ​ក៏ត្រូវ​ហាមឃាត់​មិនឲ្យ​ធ្វើ​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត​។​ ​ការស៊ើបអង្កេត​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​​ឥណ្ឌូនេស៊ី បាន​រកឃើញ​មូលហេតុ​ចម្បង​នៃ​ការរត់​ជាន់គ្នា​ គឺ​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ហ្វូងមនុស្ស​ចំនួន ៤៥ជុំ ដែល​ទង្វើ​នេះ​ត្រូវបាន FIFA ​ហាមឃាត់ និង​មិនមែនជា​វិធានការ​គ្រប់គ្រង​ហ្វូងមនុស្ស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជំនួប​យក្ស​នៅ​លី​គ​អារ៉ាប៊ីសាអ៊ូឌីត Al Nassr ចាញ់ Al Ittihad

2023/03/10 07:33:41 pm        139
​បាល់ទាត់៖ ​ជំនួប​យក្ស​រវាង​ក្រុម​កំពូល​តារាង​ទាំង២ ​នៅ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានបញ្ចប់​ទៅដោយ Al Ittihad យកឈ្នះ Al Nassr ១-០​។ ​​ការប្រកួត​នៅ​ទឹកដី​របស់ Al Ittihad កីឡដ្ឋាន King Abdullah Sports City ទីក្រុង Jeddah ក្រុម​លេខ២ Al Ittihad មានឱកាស​ច្រើន​ក្នុង​ការរក​គ្រាប់​បាល់ តែ​គ្រាប់​បាល់​ជ័យជំនះ​តែ ១​គ្រាប់​គត់​របស់​ពួកគេ​ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨០ ឯណោះ​ដែល​សំរេចបាន​ដោយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Romarinho​។ ​​Cristiano Ronaldo ដែលជា​ប្រធាន​ក្រុម Al Nassr ស្ទើរ​តែ​រកបាន​គ្រាប់​តាម​ស្មើ​វិញ​ទៅហើយ​នៅ​ចុង​ម៉ោង ​តែ​ត្រូវ​ជួយ​បាន​ដោយ​អ្នកចាំទី Marcelo Grohe​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Al Ittihad ​ឡើងឈរ​កំពូល​តារាង​វិញ​មាន ១ពិន្ទុ​ពីលើ Al Nassr៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM