Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្រុម​ជំនាញ​សិក្សា​ពី World Cup ថា​ មិនគួរ​រៀបចំ​ឱ្យ​មាន​ការប្រកួត​អំឡុង​ខែ​វិច្ឆិកា​-​ធ្នូ​ទៀត​ឡើយ​

2023/03/10 06:46:44 pm        96
​បាល់ទាត់៖ ​សម្ព័ន្ធ​កីឡាករ​បាល់ទាត់​ពិភពលោក FIFPRO បាន​និយាយថា ការប្រកួត​បាល់ទាត់​ពិភពលោក​មិនគួរ​ត្រូវបាន​រៀបចំឡើង​អំឡុង​ខែវិច្ឆិកា​ដល់​ខែធ្នូ​ទៀត​ទេ ស្របពេល​ការចូលនិវត្តន៍​របស់​ខ្សែការពារ​បារាំង Raphael Varane គួរ​ជា​ករណី​ដែល​គួរស្វែងយល់​។ FIFPRO បានចេញ​ផ្សាយ​ពី​ការ​រំលឹក​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២២ ជាមួយនឹង​ការស្ទង់មតិ​លើ​កីឡាករ ហើយ​បង្ហាញ​ថា កីឡាករ​មានការ​ភ័យខ្លាច​មិន​ថា​ផ្លូវចិត្ត និង​រាងកាយជុំវិញ​ហានិភ័យ​ដែល​អាច​បង្ក​របួស​។​ Rafael Varane បាន​ជួយ​បារាំង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup បន្ទាប់មក​បានប្រកាស​នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ពី​ការសំរេចចិត្ត​បញ្ចប់​អាជីព​ពី​ក្រុម​ជម្រើសជាតិ​តាមរយៈ​កាលវិភាគ​ប្រកួត​ដ៏​មមាញឹក​។ Varane មាន​ពេល​ត្រឹមតែ​ ៨​ថ្ងៃ​ប៉ុណ្ណោះ​រវាង​ការប្រកួត World Cup វគ្គ​ផ្តាច់ព្រ័ត្រ និង​ត្រលប់មក​ការប្រកួត​នៅ​ក្លិប​អាជីព Manchester United​។​ ​កីឡាករ​បាល់ទាត់​ពិភពលោក​ចំនួន ៦៤នាក់​ត្រូវបាន​ស្ទង់​មតិ ហើយ​កង្វះ​នៃ​ការរៀបចំ និង​ពេលវេលា​នៃ​ការស្តារ​កំលាំង​ឡើងវិញ ហានិភ័យ​សុខភាពសុទ្ធតែ​ត្រូវបាន​សង្កត់ធ្ងន់ មិន​ចង់ឱ្យមាន​ការប្រកួត​អំឡុង​ពេលវេលា​បែបនេះ​កើតឡើង​ទៀត​។ មាន​កីឡាករ​ត្រឹម ១១ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ស្ទង់​មតិ​ពេញ​ចិត្ត នឹង​ពេលវេលា​ប្រកួត​បាល់ទាត់​ពិភពលោក​ខែវិច្ឆិកា​/​ធ្នូ​។​ ​ក្នុងចំណោម​នោះដែរ ៨៦ភាគរយ​នៃ​កីឡាករ​ចង់បាន​យ៉ាងហោចណាស់ ១៤ថ្ងៃ​នៃ​ពេលវេលា​រៀបចំ​, ៦១ភាគរយចង់បាន ១៤ ទៅ ២៨ ពេលវេលា​សម្រាក​ក្រោយ​ចប់ World Cup​។​ ​ការសិក្សា​បានបង្ហាញ​ដែរ​ថា កីឡាករ​ដែល​មកពី Premier League លេង​នៅ World Cup បាន​ច្រើន​នាទី​ជាងគេគឺ​កីឡាករ​មកពី Manchester City ខណៈ Barcelona មាន​កីឡាករ​បាន​លេង World Cup ច្រើនជាងគេ​សរុប ១៧នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៩ ចាប់ផ្តើម​ថ្ងៃអាទិត្យ​នេះ

2023/03/10 06:03:22 pm        84
​​ប្រដាល់៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៩ ក្នុង​ប្រភេទ​ទំងន់ ៥៧គីឡូក្រាម នឹង​ចាប់ផ្តើម​ជុំ​ទី១ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះហើយ​។​ ​​កីឡាករ​គុន​ខ្មែរ ៤រូប និងថៃ​បួនរូប​ត្រូវ​ប្រកួតប្រជែង​គ្នា​លក្ខណៈ​វិលជុំ​សន្សំ​ពិន្ទុ ​មុន​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។ ​​បន្ទាប់ពី​ ពេជ្រ សម្បត្តិ​ ដែលជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​រដូវ​កាល​ទី៨ ឈានដល់​រដូវ​កាល​ទី៩ ក៏​នឹងមាន​វត្តមាន​សិស្ស​ច្បង​មកពី​ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ​មួយរូប​ទៀត​មក​ប្រកួតប្រជែង​គឺ ពេជ្រ ប៊ុន​សិទ្ធ ក៏ដូចជា​វត្តមាន​រប​ស់កូនសិស្សលោក ធន់ សុភា មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ធន់ ផានិត ដែលជា​អតីត​បេក្ខភាព​ប្រកួតរ​ដូ​វកាល​ទី៨ តែ​បាន​ត្រឹម​លេខ៣​។​ ​​ក្រៅពីនោះ​ក៏មាន​កីឡាករ​ពីររូប​ទៀត សេក គឹម​សាន្ត មកពី​ខេត្តសៀមរាប​នៅ​ក្លិប​អង្គរជ័យ យោធភូមិភាគ​ទី ៤ និងកីឡាករ​កំពស់​ខ្ពស់ ហុង សុវណ្ណ​ចាន់​សុធី​ មកពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។ ​​ងាក​មក​សមាភាព​កីឡាករ​ថៃ​រួមមានម្ចាស់​មេដាយ​ស៊ី​ហ្គេម ផេ​ត​ផាក​ភូមិ​ខួង​ក្រៀ​ង​ក្រៃ អ៊ី​ន​ស៊ីណ​យ​ណៃ​ហ្វ៊ែ​តា​រី ថៈ​ឡេ​ងើ​ន ប៉​.​អាវ​បាង​សេ​រេ និង ឡា​ហ្វា​ន់ ត​.​ភិ​ស​នុ​ឆ័យ​។ ​​រូបមន្ត​នៃ​ការប្រកួត​នោះ​គឺកីឡាករ​កម្ពុជា និង​ថៃ​នៅ​ពូ​ល​ផ្សេងគ្នា តែ​ត្រូវ​ប្រកួត​គ្នា​កម្ពុជា​ប៉ះ​ថៃ​សរុប​ម្នាក់​ ៤​ប្រកួតដណ្តើមយក​ជ័យជំនះ ៣ពិន្ទុ និង​អ្នកចាញ់ ១ពិន្ទុ គ្មាន​ស្មើ​។ ​​កីឡា​ករ​ដែល​ឈរ​លេខ ១ និង​លេខ ២ ក្នុង​ពូ​ល​នីមួយៗ​នឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​កីឡាករ​ក្នុង​ពូ​ល​នីមួយៗ​ត្រូវ​ជួប​លេខ ១ និង​លេខ ២ ពូ​ល​ខ្លួនឯង​នៅ​វគ្គ​នោះ មុនដ​ល់វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ដាច់ខាត​ត្រូវតែ​កីឡាករ​កម្ពុជាជួប​ថៃ​។ ​សម្រាប់​ការប្រកួត​សប្តាហ​ទី១ ជុំ​ទី១ ថ្ងៃអាទិត្យ​ទី១២ នេះ ហុង សុវណ្ណ​ចាន់​សុធី ត្រូវ​ជួប​ជាមួយ​អ៊ី​ន​ស៊ីណ​យ ណៃ​ហ្វ៊ែ​តា​រី និង​ពេជ្រ ប៊ុន​សិទ្ធ ជួប​ឡា​ហ្វា​ន់ ត​.​ភិ​ស​នុ​ឆ័យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ងើប​ពី​ចាញ់ Liverpool បិសាច​ក្រហម​យកឈ្នះ Real Betis ៤-១ នៅ Europa League

2023/03/10 05:43:13 pm        69
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រលប់មក​យកឈ្នះ Real Betis ៤-១ នៅ​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Europa League បន្ទាប់ពី​បរាជ័យ​ធ្ងន់​ក ៧-០ នៅ​ទឹកដី Liverpool ចុង​សប្តាហ៍​កន្លងទៅ​។ ​​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford លេង​បាន​ត្រឹម ៦នាទី​ក៏​រក​គ្រាប់​បាល់​នាំមុខ​បានសំរេច​ឱ្យ Manchester United តែ​អតីត​ខ្សែប្រយុទ្ធ Newcastle, Ayoze Perez តាម​ស្មើ​វិញ​នៅ​នាទី​ទី៣២​។ ​​ឈានដល់​វគ្គ​ទី២ ក្រុម​របស់លោក Erik ten Hag មានប្រៀប​ខ្លាំងដោយ​រកបាន​បី​គ្រាប់​បន្ថែម​ដោយ Antony Bruno Fernandes និង Wout Weghorst​។ ​​ងាក​មក​ក្រុម​កំពូល​តារាង​នៅ Premier League កាំភ្លើង​ធំ Arsenal បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នៅ​ទឹកដី​ព័រទុយហ្កាល់ Sporting Lisbon​។​ ​William Saliba ជា​អ្នក​តែ​ត​បញ្ចូល​ទី​នាំ​មុខមុន​ឱ្យ Arsenal នៅ​នាទី​ទី២២ តែ​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ​ដោយ Goncalo Ignacio ក្នុង​វគ្គ​ទី១ នៅ​គ្រាប់​នាំមុខ​វិញ​របស់ Sporting Lisbon ដោយ Paulinho​។ ​យ៉ាងណាក្តី Arsenal ក៏មាន​សំណាង​បាន​គ្រាប់​តាម​ស្មើ​វិញ​ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែបម្រើ​ជប៉ុន Hidemasa Morita​។ ​លទ្ធផល​ផ្សេងទៀត Juventus ១-០ Freiburg, Union Berlin ៣-៣ Union Saint-Gilloise, Leverkusen ២-០ Ferencvarosi, Roma ១-០ Real Sociedad, Sevilla ២-០ Fenerbahce និង Shakhtar Donetsk ១-១ Feyenoord​។ ​ការប្រកួត​ជើង​ទី២ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

កម្ពុជា​ជួប​ម៉ាឡេស៊ី​បញ្ចប់​ពូ​ល​ G ​នៃ​វគ្គ​ជម្រុះ​ AFC U20 Woman's Asian Cup ​ល្ងាច​នេះ​

2023/03/10 05:28:13 pm        163
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានឹង​បន្ដ​ជួប​ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​ម៉ាឡេស៊ីនា​វេលា​ម៉ោង ៤​ល្ងាច​ថ្ងៃទី​១០ ខែមីនា​នេះនៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ​២០២៤ (AFC U20 Woman's Asian Cup 2024) នៅ​ប្រទេស​អ៊ុយ​បេ​គី​ស្ថាន ពូ​ល ​G ​នៅ​កីឡដ្ឋាន​ Smart RSN ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន។​ ​នេះ​គឺជា​ជំនួប​ចុងក្រោយ​របស់​កម្ពុជា បន្ទាប់ពី​ប្រកួត​ដំបូងបាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​មី​យ៉ាន់​ម៉ាដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។ ដូច្នេះ​ជំនួប​ជាមួយ​ម៉ាឡេស៊ី​ល្ងាច​នេះគឺជា​ការប្រកួត​ដ៏​សំខាន់សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ដែល​ទាមទារ​ឈ្នះ​ដាច់ខាតដើម្បី​មានឱកាស​អ៊ុត​កៅអី​វគ្គ​បន្ដ ខណៈ​បើ​ស្មើ ឬ​ចាញ់ កម្ពុជា​នឹង​អស់​ឱកាស​តែម្ដង។​ ​គួរ​ដឹងថា ក្នុង​ពូ​ល​ G ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ​២០២៤ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នេះមាន​បេក្ខភាព​ប្រកួតប្រជែង ៣​ក្រុម​ប៉ុណ្ណោះ រួមមាន​កម្ពុជា មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី។ បន្ទាប់ពី​ធ្វើការ​ប្រកួត ១​ជុំ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេនឹង​ទទួលបាន​កៅអី​វគ្គ​ជម្រុះ​ជុំ​ទី​២ ខណៈ​បច្ចុប្បន្ន​គឺ​ក្រុម​ជម្រើសជាតិ​នារី​ U20 ​មី​យ៉ាន់​ម៉ាកំពុង​ឈរ​កំពូល​តារាង និង​មាន ៣​ពិន្ទុ​បណ្ដោះអាសន្ន៕​អត្ថបទ៖ លី ឈុន​ឡា

ខេត្ត​កណ្ដាល​ប្រកាស​រៀបចំ​ជើងឯក​បឋមសិក្សាឆ្នាំ​២០២៣ លើ ៤​ប្រភេទ​កីឡា​

2023/03/10 05:09:15 pm        93
​កណ្ដាល៖ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្ដាល បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើស​ជើងឯក​ប្រចាំខេត្តឆ្នាំ​២០២៣ រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែមីនា​ខាងមុខ ដោយ​កំណត់​កីឡា ៤ប្រភេទ រួមមាន​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាអត្តពលកម្ម។​ ​លោក ពៅ វណ្ណា ប្រធានការិយាល័យ​កីឡា​អប់រំ​កាយ និង​កីឡាបាន​ឲ្យ​ដឹងថា ការប្រកួត​នេះធ្វើឡើង​ដើម្បី​ចម្រាញ់​បាន​ធនធាន​កីឡាករ​-​កីឡាការិនី​ល្អៗ​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​បឋមសិក្សា​ថ្នាក់ជាតិ​នាពេលខាងមុខ។ ក្រៅពី​កីឡា ៤​ប្រភេទ​នេះ កីឡា​ផ្សេងៗក៏​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ក៏ដូចជា​រដ្ឋបាលខេត្ត ដើម្បី​ផ្ដល់ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​លេង​កីឡា និង​ត្រៀម​ការប្រកួត​នានា​ផងដែរ។​ ​​គួរ​ដឹងថា ខេត្តកណ្ដាលតាមរយៈ​អង្គភាព​ជំនាញ គឺជា​ខេត្ត​មួយដែល​បាន​ជំរុញ​សកម្មភាព​កីឡា​យ៉ាង​ផុសផុល ទាំង​ក្របខណ្ឌ​ក្នុង​វិស័យ​អប់រំ មហាជន និង​ការប្រកួត​ផ្សេងៗ ហើយ​មានការ​ចូលរួម​យ៉ាង​ផុសផុល​ទៀតផង ជាក់ស្ដែង​ក្នុងការ​ប្រកួត​ក្របខណ្ឌ​បឋមសិក្សា​ឆ្នាំនេះគឺមាន​ក្រុមកីឡា​មកពី ១១​ក្រុង​-​ស្រុក​ចូលរួម រួមមាន​ក្រុង​តាខ្មៅ​, ស្រុក​ស្អាង, ស្រុក​កោះធំ, ស្រុក​កណ្តាលស្ទឹង, ស្រុក​អង្គ​ស្នូល, ស្រុក​ពញ្ញាឮ, ស្រុក​មុខកំពូល, ស្រុក​ខ្សាច់កណ្តាល, ស្រុក​ល្វាឯម, ស្រុក​កៀនស្វាយ និង​ស្រុកលើ​ដែក​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

តារា​សម្តែង​ថ្មី ចាស់ បង្ហាញ​មោទនភាព និង​ប្តេជ្ញា​ធ្វើឱ្យ​បានល្អ​ក្នុងការ​សម្តែង​ពិធី​បើក-បិទ​ស៊ី​ហ្គេម២០២៣

2023/03/10 05:01:56 pm        102
ស៊ីហ្គេម៖ ខណៈដែល​ការប្រកួត​កីឡា​ស៊ី​ហ្គេមកាន់តែ​ខិតជិត​ចូលមក​ដល់ គណៈកម្មការ​ជំនាញ​នីមួយៗ​កាន់តែមមា​ញឹក​បន្ថែម​ទៀត ដើម្បី​ប្រាកដថា​អ្វីៗ​ត្រៀម​បានល្អសម្រាប់​ការប្រកួត ពិសេស​ពិធី​បើក-​បិទនៃ​ព្រឹត្តិការណ៍​ដ៏​ធំ​ពីរ​ឆ្នាំ​ម្តងរបស់​តំបន់​អាស៊ីអាគ្នេយ៍​។​ ​ជាក់ស្តែងផ្នែក​មួយ​នៃ​ការត្រៀម​សម្រាប់​ពិធី​បើក តារា​សម្តែង​ទាំង​ជើងចាស់ និង​ជំនាន់​ថ្មីបាន​ជួបជុំ​ហាត់​សមនៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រត​ក​តេ​ជោជាមួយ​ភាព​រីករាយ មោទនភាព និង​ការប្តេជ្ញាចិត្ត​ខ្ពស់ក្នុង​ចំណែក​ដ៏​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​។​ ​តារាភាពយន្ត​ជើងចាស់ទទួល​ការគាំទ្រ​គ្រប់​ជំនាន់ ទេព រិ​ន​ដា​រ៉ូ បាន​បញ្ជាក់ថា ​លោក​ពិត​ជាមាន​មោទនភាពមែនទែន​ដែល​បាន​ចូលរួម​កម្ម​វី​ធី​នេះ ដែល​ធ្លាប់តែ​លឺ និង​ស្រ​ម៉ៃ តែ​ឥឡូវនេះ​ជាការ​ពិត​ដែល​កើតឡើង​នៅ​កម្ពុជា​។​ ​ចំណែកតារា​ជំនាន់​ថ្មី អ៊ុន សុធា បានលើកឡើង​ដែរ​ថា​ ជារួម​ខ្លួន​បាន​ត្រៀម​ជាស្រេច​តាំងពី​ពេល​ដែល​គណៈកម្មការ​ជំនាញ​នៃ CAMSOC បានជ្រើសរើស​លោក​ចូលរួម​កម្មវិធី​នេះ។ លោក​បន្តថា ​នេះ​ជា​មុខមាត់​របស់​កម្ពុជាទៅកាន់​ពិភពលោក​។​ ​រីឯ​នាដ​ការី​របាំ​បុរាណ សុខ​គា គឹម​លាង និង​ចាន់ ស្រី​លក្ខណ៍ បានបង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើម្បីហាត់​សម និង​មោទនភាព​ក្រៃ​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​។​ ​គិត​ត្រឹម​ពេលនេះ​ស៊ី​ហ្គេម ២០២៣ នៅសល់​ពេល​មិន​ដល់​ពីរ​ខែ​ទៀត​ទេនឹង​ចូល​មកដល់ ហើយ​អត្ត​ពលិ​ក ប្រតិភូ គ្រូបង្វឹក និង​អ្នកគាំទ្រ​កីឡា​ក្នុង​តំបន់​អាស៊ានរាប់ម៉ឺន​នាក់ និង​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​។ ទោះបីជា​កម្ពុជាជា​ស្ថាបនិក​កីឡា​អាស៊ីអាគ្នេយ៍ តែ​នេះ​ជា​លើកដំបូង​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះក្នុង​រយៈពេល​ ៦៤​ឆ្នាំ​៕

Andy Murray សង្ឃឹមថា ​អត្ត​ព​លិ​ក​រុស្ស៊ី​អាច​ប្រកួត Wimbledon ឆ្នាំនេះ​បាន​

2023/03/09 10:14:50 pm        67
​វាយកូនបាល់៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Andy Murray បានបង្ហាញ​ក្តី​រំពឹង និង​សង្ឃឹមថា​ កីឡាករ​-​កីឡាការិនី​រុស្ស៊ី​នឹង​អាច​ចូលរួម​ការប្រកួត Grand Slam, Wimbledon ឆ្នាំនេះ​បាន​។ ​​​កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស្កុ​ត​ឡេ​ន​រូបនេះ ធ្លាប់បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជាង​កន្លះ​លាន​ផោន នៃ​ប្រាក់រង្វាន់​ការប្រកួត​របស់ខ្លួន​កាលពី​ឆ្នាំ២០២២ ដើម្បី​ជួយ​កុមារ​អ៊ុយ​ក្រែ​ន​ដែល​រងគ្រោះ​ដោយ​សារ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​។ Murray ក៏​ធ្លាបបាន​និយាយ​ដែរ​កាលពី​ឆ្នាំមុន ពី​ការមិនគាំទ្រ​ឱ្យ​មាន​ការដាក់​បម្រាម​លើ​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​ពី​ការចូលរួម Wimbledon​។ ​​​Andy Murray លើកឡើង​បែបនេះ ​អំឡុងពេល​កំពុង​ស្ថិតនៅ​ទឹកដី​អាមេរិក​ត្រៀម​ការប្រកួត​នៅ​កម្មវិធី Indian Wells ជុំទីមួយ​ទល់នឹង​កីឡាករ​អា​ហ្ស​ង់​ទីន Tomas Etcheverry នៅ​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​នេះ​។ ​រំលឹកថា Andy Murray ដែល​ឆ្លង​ផុតពី​ជុំ​ទី៣ ឡើយ​រាល់​ការចូលរួម​ការប្រកួត​នៅ Indian Wells នេះ​រាប់​តាំងពី​ឆ្នាំ២០១៥ តែ​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង Doha ប្រទេស​កាតា​នៃ​ក្របខណ្ឌ ATP Tour លើកដំបូង​កាលពី​ចុងខែ​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Moise Kean ក្លាយជា​កីឡាករ Juventus ផ្លូវការ​ផ្ទេរ​ពី Everton តម្លៃ ២៨លាន​ផោន

2023/03/09 09:35:16 pm        91
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ីតាលី Moise Kean បាន​ក្លាយជា​កីឡាករ​របស់​ក្លិប​សេះបង្កង់ Juventus ជា​ផ្លូវការ​ហើយដោយ​ផ្ទេរ​ពី Everton ក្នុងតម្លៃ ២៥លាន​ផោន​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​នៅ​ជាមួយ Juventus រយៈពេល ២រដូវ​កាល​មកហើយ​ក្នុង​កិច្ចសន្យាខ្ចី ដែល​អម​ភ្ជាប់​ជាមួយ​ជម្រើស​ទិញ​ផ្តាច់​។ ​​Moise Kean ដែល​ធ្លាប់​បង្ហាញខ្លួន ១២ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែរនោះបាន​ផ្លាស់​ទៅកាន់ Everton ក្នុងតម្លៃ ២៥លាន​ផោន​កាលពី​ឆ្នាំ២០១៩ តែ​រកបាន​ត្រឹម ៤គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញ​ខ្លួន ៣៩លើក​។ ​ក្រោយមក Kean ក៏​បាន​ចាក​ចេញពី Everton ក្នុង​កិច្ចសន្យាខ្ចី​នៅ Paris Saint Germain បង្ហាញខ្លួន​បាន ៤១​ប្រកួត​រកបាន ១៧គ្រាប់​ឈ្នះ​ជើងឯក French Cup​។ ​Moise Kean ក៏បាន​បន្តដំណើរ​មក​កាន់​ក្លិប​អ៊ីតាលី Juventus កាលពី​ឆ្នាំ២០២១ បង្ហាញខ្លួន​សរុបមក​ទល់​ពេលនេះ​បាន ៧៤ប្រកួត​រកបាន ១៣គ្រាប់​ឈ្នះ​ជើងឯក Serie A ២លើក និង Coppa Italia​។​​កាលពី​ថ្ងៃអាទិត្យ Moise Kean ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ក្រោយ​ផ្លាស់ប្តូរ​ចូល​លេង​បាន​ត្រឹម ៤០វិនាទីក្នុង​បរាជ័យ​របស់ Juventus នៅ​ទឹកដី Roma​។ ​Juventus កំពុង​ឈរ​លេខ៨ នៅ Serie A បន្ទាប់ពី​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ដាក់ពិន័យ​កាត់ ១៥ពិន្ទុ​កាលពី​ខែមករា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ផ្លូវការ Club Bruges បញ្ចប់​តំណែង​អ្នកចាត់ការ Scott Parker

2023/03/09 08:56:19 pm        70
​​បាល់ទាត់៖ ​ទីបំផុត​ក្លិប​បាល់ទាត់​ប៊ែ​ល​ហ្ស៊ិ​ក Club Bruges ពិតជា​សម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Scott Parker មែន​ក្រោយ​ដឹកនាំ​បាន​ត្រឹម ៣ខែ​ប៉ុណ្ណោះ​។ ​​អតីត​អ្នកចាត់ការ Bournemouth និង Fulham រូបនេះ​បាន​ដឹកនាំ Club Bruges ឈ្នះ​តែ ២ប្រកួត​ប៉ុណ្ណោះក្នុងចំណោម ១២ប្រកួត​ក្នុង​តំណែង​។ ​​បុរស​វ័យ ៤២ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ចុងក្រោយ​បំផុត​ដឹកនាំ Club Bruges ចាញ់​នៅផ្ទះ Benfica ៥-១ ធ្លាក់​ពី UEFA Champions League ក្រោយ​ចាញ់​ក្រុម​ព័រទុយហ្កាល់​សរុប​ទាំងពីរ​ជើង ៧-១​។ ​​រំលឹកថា​លោក Scott Parker ដែល​ធ្លាប់​ដឹកនាំ Fulham ចន្លោះ​ឆ្នាំ២០១៩ ដល់ ២០២១ នោះបាន​ដឹកនាំ Bournemouth កាលពីដើម​រដូវ​កាល​នេះ​តែ​បាន​ត្រឹម ៤ប្រកួត​ប៉ុណ្ណោះ​ក៏​ត្រូវបាន​ដកតំណែង​។ ​​ក្រោយមក​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ Club Bruges កាលពី​ថ្ងៃទី៣១ ខែធ្នូ​។ ​​ក្រុម​ជើងឯក​លី​គ​កំពូល​ប៊ែ​ល​ហ្ស៊ិ​ក ១៨សម័យ Club Bruges បច្ចុប្បន្នកំពុង​ឈរ​លេខ ៤ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Genk ដល់​ទៅ ២១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​កង់​រំពេ​បន្ត​ជិះ​កង់​ផ្លូវ​ឆ្ងាយ​ទៅ​ខេត្ត​កំពត​ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព និង​រៃអង្គាស​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

2023/03/09 07:12:42 pm        110
​ជិះកង់៖ ​ក្រុម​អ្នក​ស្រលាញ់​កីឡា​ទោចក្រយាន​មួយ​ក្រុម​មានឈ្មោះ​ថា ក្រុម​កង់​រំពេ​បាន​បន្ត​រៀបចំ​កម្មវិធី​ជិះ​កង់​ផ្លូវ​ឆ្ងាយ​របស់​ខ្លួន ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ទី​រួម​ខេត្តកំពត​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​០៨ មីនា​ម្សិលមិញ ខណៈ​ក្រុម​មួយ​នេះ​ទើបតែ​បាន​ធ្វើ​ដំណើរ​លើ​កែបកង់​ក្នុង​ចំងាយ​ផ្លូវ​ជាង ៣០០​គីឡូម៉ែត្រ​ទៅ​ទី​រួម​ខេត្ត​សៀមរាប​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ​។​ ​គោលដៅ​ចម្បង​របស់​ក្រុម​កង់​រំពេ​នៅតែ​រក្សា​ដដែល នោះ​គឺ​ការ​បង្កើន​នូវ​អត្ថប្រយោជន៍​សម្រាប់​សុខភាព រឹតចំណង​មិត្តភាព និង​បង្ហាញ​ពី​សាមគ្គីភាព​របស់​ក្រុម​ក្នុង​ការ​ជិះ​រយៈ​ចំងាយ​ឆ្ងាយ ជាពិសេស​ការ​ប្រមែប្រមូល​ថវិកា​សប្បុរសធម៌​ពី​សមាជិក​ក្រុម និង​សប្បុរសជន​ទាំងអស់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជន​ជួប​បញ្ហា​ខ្វះខាត​ផ្សេងៗ​។​ ​​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តំណាង​ក្រុម​កង់​រំពេ​បាន​ឱ្យ​ដឹង​ថា ដំណើរ​ទៅកាន់​ខេត្ត​កំពត​នេះ​មាន​សមាជិក​ចូលរួម​ចំនួន ៥៩​កង់​លើ​ចំងាយ​ផ្លូវ ១៤០​គីឡូ​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ បាន​ចំណាយ​ពេល​ប្រមាណ ៣​ម៉ោង​កន្លះ ដែល​ថេរវេលា​ធ្វើ​ដំណើរ​នេះ​ត្រូវ​បាន​ឯកឧត្ដម​បញ្ជាក់​ថា ជាការ​បំបែក​កំណត់ត្រា​ក្នុង​ការ​ទៅដល់​គោលដៅ​លឿន​ជាង​គេ បើ​ធៀប​នឹង​ការ​ជិះ​របស់​ក្រុម​ផ្សេងៗ​នា​ពេល​កន្លងមក​។​ ​​តំណាង​ក្រុម​ដដែល​បន្ត​ថា ការ​ជិះ​កង់​ទៅ​ខេត្ត​កំពត​ចំ​ថ្ងៃ ០៨ មីនា នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​អបអរសាទរ​ដល់​ខួប​លើក​ទី ១១២ ទិវា​អន្តរជាតិ​នារី ដែល​ក្នុង​ឆ្នាំ​២០២៣ បានកំណត់​ក្រោម​មូលបទ “​ស្ដ្រី​រួមគ្នា​រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​” ជាពិសេស​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​លោក​បាន​លើក​ឡើង​ថា ការ​ជួយ​ស្ដ្រី​គឺ​ជួយ​ខ្លួនឯង​។ ​គួរ​រំឭក​ថា ក្រុម​កង់​នេះ​បាន​បង្កើត​ឡើង​អំឡុង​ចុង​ឆ្នាំ​២០២១ ដែល​គិត​មក​ទល់​ពេល​នេះ​មាន​អាយុ​កាល​ពុំ​ទាន់ ២​ឆ្នាំ​ស្រួលបួល​នោះ​ទេ ប៉ុន្តែ​ចំនុច​គួរឱ្យកត់សម្គាល់​គឺ​ក្រុម​កង់​សុខភាព​មួយ​នេះ ធ្វើដំណើរ​រយៈ​ចំងាយ​ឆ្ងាយ​បាន​ដល់​ទៅ​ជិត ២០​លើក​រួច​មក​ហើយ រួមមាន​ការ​ជិះ​កង់​ទៅ​ខេត្ត​សៀមរាប ទៅកាន់​ខេត្តកំពត ជិះ​ឡើង​កំពូលភ្នំ​បូកគោ និង​ការ​ជិះ​ទៅកាន់​ខេត្ត​ព្រះសីហនុ មុន​ពេល​ផ្លូវ​ល្បឿន​លឿន​សម្ពោធ​ជា​ផ្លូវការ​ទៀត​ផង​។ បើតាម​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល ក្រុម​កង់​រំពេ​ប៉ង​រៀបចំ​កម្មវិធី​ជិះ​កង់​ទៅកាន់​ទី​រួម​ខេត្ត​បាត់ដំបង ក្នុង​គោលដៅ​រួមចំណែក​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម មុន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ចូល​មក​ដល់​នា​ខែ​ឧសភា​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM