Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អត្ត​ព​លិ​ក​ និង​ប្រតិភូ​ជាង​ ៩០០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ SEA GAMES 2023

2023/03/09 06:52:13 pm        495
ស៊ីហ្គេម៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមីនា​នេះ​មាន​កីឡាករ-កីឡា​ការិនី និង​ប្រតិភូ​អម​ដំណើរ​កីឡាករ-កីឡា​ការិនី​មកពី​បណ្តា​ប្រទេស​ចំនួន​១១ នៅ​ក្នុង​តំបន់​អាស៊ាន​ប្រមាណ​ជាង​ ៩០០០​នាក់ក្នុង​នោះ​មាន​កីឡាករ-កីឡាការិនី​ប្រកួត​មាន​ជិត ​៥៥០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ SEA GAMES និង​កីឡា​ ASEAN PARA GAMES២០២៣ នៅ​កម្ពុជា។​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ CAMSOC ថ្លែងប្រាប់ ​BTV ​ថា កម្ពុជា​នៅ​មិនទាន់​បិទ​ប្រព័ន្ធ​ចុះឈ្មោះ​ទទួល​កីឡាករ-កីឡា​ការិនី​ចូលរួម​ប្រកួត​កីឡា SEA GAMES និង ​ASEAN PARA GAMES 2023 ​ទេ ហើយ​យើង​រំពឹង​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ SEA GAMES ​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​នេះនឹង​មាន​កីឡាករ-កីឡាការិនី​មកពី​បណ្តា​ប្រទេស​ចំនួន​១១ ចុះឈ្មោះ​ចូលរួម​ប្រកួត​កើន​ដល់ ​៦០០០ ​ទៅ ៧០០០​នាក់​។​ ​​ឯកឧត្តម វ៉ា​ត់ ចំរើន បន្តថា ការប្រកួត​កីឡា​ SEA GAMES ដែល​កម្ពុជា​រៀបចំ​ធ្វើ​ម្ចាស់គឺ​បានរៀបចំ​វិញ្ញាសា​ប្រកួត​ចំនួន ​៥០៨​វិញ្ញាសា ក្នុងចំណោម​ប្រភេទ​កីឡា​ចំនួន ​៣៦ បូករួម​នឹង​វិញ្ញាសា​សំដែង​មួយទៀត​គឺ ​៣៧​ប្រភេទ​កីឡា ខណៈ​វិញ្ញាសា​ការប្រកួត​ដំបូង​គេ​គឺ​វិញ្ញាសា​បាល់ទាត់ ដែល​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​២៩ ខែមេសា ​ឆ្នាំ​២០២៣​។​ ឯកឧត្តម​បន្តថា នៅក្នុង​ចំណោម​វិញ្ញាសា​ប្រកួត​កីឡា​នោះ គឺមាន​វិញ្ញាសា​មួយចំនួន​រៀបចំ​នៅ​រាជធានី​ភ្នំពេញ ខ្លះ​ប្រកួត​នៅ​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​វិញ្ញាសា​ខ្លះ​ទៀត​រៀបចំ​ប្រកួត​នៅ​ខេត្ត​កំពត និង​កែប​។​ ​សូម​បញ្ជាក់​ថា នៅក្នុង​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES និង ASEAN PARA GAMES 2023 រាជរដ្ឋាភិបាល​កម្ពុជាបាន​ចំណាយ​ថវិកា​រៀបចំ​អស់​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិក ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា បង្កើន​សមត្ថភាព​កីឡាករ-កីឡា​ការិ​នី​នៅ​កម្ពុជា​នៅ​គ្រប់​សហព័ន្ធ​កីឡា​ចូលរួម​ប្រកួត​ផង និង​ការប្រើប្រាស់​កម្លាំង​មនុស្ស​ធ្វើ​ការងារ​រៀបចំ​ប្រមាណ​ជិត ១០០០០​នាក់ ផ្តល់​ការងារ​ដោយ​ប្រយោល​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ផង​ដែរ​៕អត្ថបទ៖ ស៊ុម សុខ​ជា

បាល់ទាត់​ពានរង្វាន់​យុវជន​ខេត្តស្វាយរៀង​ដំណើរការ​ប្រកួត​ហើយ​

2023/03/09 06:18:14 pm        275
​បាល់ទាត់៖ ដូច​ការគ្រោងទុក​នៅ​ថ្ងៃ​ពុធ ទី​០៨ ខែមីនា ឆ្នាំ​២០២៣ ពានរង្វាន់​បាល់ទាត់​ស្វាយរៀង​ខាប់​យុវជន​អាយុ​ក្រោម ​១៥​ឆ្នាំ​បានចាប់ផ្តើម​ដំណើរការ​ប្រកួត​វគ្គ​ជំ​រុះ​ក្នុង​ពូ​ល នៅ​ទីលាន​វិទ្យាល័យ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​ ​សម្រាប់​លទ្ធផល​ថ្ងៃ​បើកឆាក​នេះ ពូ​ល ក ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង (U15) ចាញ់ RED BULL U15 ២​ទល់នឹង​៣ យុវជន​សង្កាត់​ស្វាយ​តឿ ស្មើ​សស​យក ស្រុក​រមាសហែក ១​ទល់នឹង​១ និង​គោព្រៃ​ភូមិ​ស្វាយ​ធំ សស​យក ស្រុក​រំដួល​។ បាល់ទាត់​ពានរង្វាន់​យុវជន​ស្វាយរៀង​អាយុ​ក្រុម​ ១៥​ឆ្នាំ​មាន ​២១​ក្រុម​ចូលរួម​ប្រកួត​ដោយ​បែង​ចែក​ជា​ ០៤​ពូ​ល​រួមមាន​៖ ពូ​ល ក មាន ​០៦​ក្រុម ព្រះខ័ន​រាជ​ស្វាយរៀង U15, RED BULL U15, យុវជន​សង្កាត់​ស្វាយ​តឿ​, សស​យក ស្រុក​រមាសហែក​, គោព្រៃ ភូមិ​ស្វាយ​ធំ​, សស​យក ស្រុក​រំដួល​។ ពូ​ល ខ មាន ​០៥​ក្រុម ដា​រ៉ូ​ពិ​ទូ Sports FC, ភូមិ​ហ៊ីង​, MST FC, សស​យក ស្រុក​ស្វាយជ្រំ​, និង​ត្នោត FC​។ ពូ​ល គ មាន​ ០៥​ក្រុម យុវជន​គគីរ​សោម U15, UNITED SEZ U15, សស​យក ស្រុក​ចន្ទ្រា​, សស​យក ស្រុក​ស្វាយទាប​, និង​សស​យក ស្រុក​កំពង់រោទិ៍ ចំនែក ពូ​ល ឃ មាន ​០៥​ក្រុម ​សស​យក ក្រុង​ស្វាយរៀង​, យុវជន​ជី​ភូ​, យុវជន​សាមគ្គី U15, យុវជន​ចុង​ព្រែក​, ពិសី​ព្រែក​ប្រសូត​។​ ​ការប្រកួត​រៀបចំឡើង​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ និង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ ដោយ​ក្នុង​មួយ​ថ្ងៃ​ធ្វើការ​ប្រកួត​ចំនួន ​០៣​ប្រកួត គូ​ទី​១ ​ចាប់ផ្តើម​វេលា​ម៉ោង​ ០៨​ព្រឹក គូ​ទី​២ វេលា​ម៉ោង​ ២​រសៀល និង​គូ​ទី​៣ វេលា​ម៉ោង​ ០៤​រសៀល​។ ការប្រកួត​ជំ​រុះ​ក្នុង​ពូ​ល​ចាប់ផ្តើម​នៅ​ថ្ងៃ​០៨ ខែមីនា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០២៣ និង​វគ្គ​ខ្វែង​ធ្វើការ​ប្រកួត​ថ្ងៃ​០៦ ខែ​ឧសភា​រហូត​ដល់​ថ្ងៃ​២១ ខែ​ឧសភា ឆ្នាំ​២០២៣។ ​ពានរង្វាន់​បាល់ទាត់​ស្វាយរៀង​ខាប់​យុវជន​អាយុ​ក្រោម​ ១៥​ឆ្នាំ​លើក​ទី​១ ឆ្នាំ​២០២៣ ត្រូវបាន​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​ឯកឧត្តម ឌី វិជ្ជា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​៕ អត្ថបទ៖ គង់ ហួន

PSG និង Spurs ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League

2023/03/09 05:48:43 pm        96
​បាល់ទាត់៖ ​ក្តីសង្ឃឹម​របស់​ក្រុម​អ្នកមាន​បារាំង Paris Saint Germain ក្នុង​ការចង់​ឈ្នះ​ជើងឯក​អឺរ៉ុប UEFA Champions League រដូវ​កាល​នេះ​បានបញ្ចប់​យប់មិញ​ ក្រោម​ស្នាដៃ​របស់​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich​។​ ​​ក្រុម​ជើងឯក ៦សម័យ Bayern Munich ចាប់ផ្តើម​ការប្រកួត​វគ្គ​ទី១ ព្យាយាម​ការពារ​គ្រាប់​បាល់​ចំណេញ ១គ្រាប់​របស់ខ្លួន ស្របពេល PSG បង្កើត​ឱកាស​ប្រយុទ្ធ​ជាច្រើន​ដោយ Lionel Messi និង Kylian Mbappe តែ​គ្មាន​សំណាង​។ ​​Eric Maxim Choupo-Moting និង Serge Gnabry រកបាន​ម្នាក់​មួយគ្រា​ប់​នៅ​វគ្គ​ទី២ ក្នុង​ជ័យជំនះ ២-០ របស់ Bayern Munich នៅ​ជើង​ទី២ លើ​ទឹកដី​របស់ខ្លួន និង​សរុប​ទាំងពីរ​ជើង ៣-០ បន្ទាប់ពី​ឈ្នះ ១-០ នៅ​ទឹកដី​បារាំង​ជើង​ទី១​។ ​​Paris Saint Germain នៅពេលនេះ​បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ UEFA Champions League ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ប្រាំ​លើក​ហើយ​ក្នុងចំណោម ៧រដូវ​កាល​ចុងក្រោយ ខណៈ​បរាជ័យ​លើក​នេះ​ក៏បាន​ដាក់​សំពាធ​ទៅលើ​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Christophe Galtier ផងដែរ​។​ ​​ងាក​មក​មក​គូ​ទៀត ក្រុម​អង់គ្លេស Tottenham Hotpsur បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​នេះ​ផងដែរ​ក្រោយ​ស្មើ AC Milan ០-០ នៅ​ជើង​ទី២ ក្នុង​ទឹកដី​របស់ខ្លួន និង​សរុប​ទាំងពីរ​ជើង​ចាញ់ AC Milan ១-០​។ ​​មិនមែនជា​ការប្រកួត​ដ៏​ល្អ​ឡើយ​សំរាប់ Spurs ដែល​ត្រូវ​លេង​ប្រយុទ្ធ​រក​គ្រាប់​បាល់​តាម​ស្មើ ផ្ទុយទៅវិញ AC Milan បាន​បង្កើត​ឱកាស​រក​គ្រាប់​បាល់ ១៤លើក​ចំ​គោលដៅ ៣លើក ខណៈ Spurs មានឱកាស ៩លើក​ចំ​គោលដៅ ២លើក ខណៈខ្សែការពារ​អា​ហ្ស​ង់​ទីន Cristian Romero ត្រូវបាន​បណ្តេញចេញ​ផងដែរ​នៅ​នាទី​ទី៧៨​។​ ​បរាជ័យ​នៅ UCL នេះដែរ​ក៏បាន​ដាក់​សំពាធ​ទៅលើ​អ្នកចាត់ការ Antonio Conte ផងដែរដែល​ទើប​ត្រលប់មក​ដឹកនាំ​ក្រុម​ផ្ទាល់​វិញ​ ក្រោយ​សម្រាក​មួយរយៈ​ដោយសារ​បញ្ហា​សុខភាព​។ ​​ការប្រកួត​វគ្គ ១៦ក្រុម​បង្ហើយ​នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ ខណៈ​ការចាប់​ឆ្នោត​វគ្គ​បន្ទាប់​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ខាងមុខនេះ​នៅ​ទីក្រុង Nyon ប្រទេស​ស្វ៊ី​ស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​មាន​ពិការភាព​៖ ពួក​ខ្ញុំ​ពិការ តែមាន​លទ្ធភាព​ធ្វើ​រឿង​គ្រប់យ៉ាង និង​អាច​ប្រកួត​តំណាង​ជាតិ​

2023/03/09 05:17:40 pm        73
​ប៉ា​រ៉ា​អូឡាំពិក៖ ថ្ងៃទី៨ ​មីនា ឆ្នាំ២០២៣ ជា​ខួប​អនុស្សាវរីយ៍​លើក​ទី១១២ នៃ​ទិវា​អន្តរជាតិ​នារី​។ ក្នុង​ទិវា​នេះ​ដែរ ក្រុម​កីឡា​ការិនី​មាន​ពិការភាព​កម្ពុជា​បាន​បង្ហាញ​ការ​សាទរ និង​លើកឡើង​ដោយ​ភាព​ជឿ​ជាក់​ថា ពួកគាត់​ជា​ស្ត្រី​មាន​ពិការភាព តែ​ពួកគាត់​មានលទ្ធភាព​ធ្វើ​រឿង​គ្រប់យ៉ាង និង​អាច​ក្លាយ​ជា​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​តំណាង​ជាតិ​ថែម​ទៀតផង​។ ​ក្រុមកីឡា​ការិនីមាន​ពិការភាព​របស់​កម្ពុជាប្រឆាំង​ដាច់ខាត​ជាមួយនឹង​គំនិតដែល​លើកឡើងថា ស្ត្រី​ ពិសេស​ស្ត្រី​មាន​ពិការភាពមាន​ភាពទន់ខ្សោយ និង​ពុំ​អាចធ្វើ​អ្វី​បាន​នោះទេ​។ ឆ្លៀត​ក្នុងឱកាសខួប​អនុស្សាវរីយ៍​លើក​ទី១១២ នៃ​ទិវា​អន្តរជាតិ​នារី​នេះ ពួកគាត់​ខណៈ​កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ជាប្រចាំ​ថ្ងៃ សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ខាងមុខ លើកឡើងថា ពិការភាព​ពុំមែន​ជា​ឧបសគ្គ​នោះទេ​។ ​ពួកគាត់​មិន​ផ្ដេកផ្តួល​លើ​ពិការភាព ផ្ទុយទៅវិញ​ពួកគាត់​ប្រឹងប្រែង មាន​សមត្ថភាព​ធ្វើ​រឿង​គ្រប់យ៉ាង អាច​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង ជាពិសេស​ក្លាយជា​អត្ត​ព​លិ​ក​អាជីពធ្លាប់​ចូលរួម​ប្រកួត​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ជាច្រើន​ដង ថែមទាំង​បាន​ជ័យលាភី ទទួលបាន​មេដាយមាស​ជូន​ជាតិ​កម្ពុជា​ថែម​ទៀតផង​។ ក្នុងនាម​ជា​ស្ត្រី​មាន​ពិការភាព ពួកគាត់​សូម​លើកទឹកចិត្ត​ជូន​ស្ត្រី ពិសេស​ស្ត្រី​មាន​ពិការភាព​ទាំងអស់​ត្រូវពង្រឹងសមត្ថភាព​ខ្លួន​ឱ្យ​ខ្លាំង និង​ជឿជាក់​លើ​ខ្លួនឯង​ថា​អាចធ្វើ​វា​បាន​។​ ​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​អូឡាំពិក​កម្ពុជា ក៏បាន​កោត​ស​សើរ​ចំពោះ​សមត្ថភាព ក៏ដូចជា​កិច្ចប្រឹងប្រែង​របស់អត្ត​ព​លិ​ក​ជា​ស្ត្រី​មាន​ពិការភាព​។ ឯកឧត្តម​បញ្ជាក់ថា កន្លងទៅ​ក្នុងការ​ចូល​រួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមក្នុង​ឆ្នាំ២០២២ នៅ​ប្រទេសឥណ្ឌូនេស៊ី គឺ​កីឡាការិនី​មាន​ពិការភាព មាន​សមិទ្ធផល​ល្អ​ជាងក្រុម​កីឡាករ​ជា​បុរស​ទៅទៀត​។ ឯកឧត្តម​ថា ក្រុម​នារី​បានទទួល​មេដាយ​មិនដែល​ខាន​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម តួយ៉ាង​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នារី​មាន​មេដាយមាស ​៤​គ្រឿង ច្រើនជាង​ក្រុម​បុរសដែលមាន​មេដាយមាស​តែ​ ៣​គ្រឿង​។​ ​ឯកឧត្តម​លើកឡើង​ដែរ​ថា កីឡាការិនី​គឺមាន​ចំនួន ៥០នាក់ស្មើ​១​ភាគ​៣ បើ​ប្រៀប​នឹង​កីឡាករ​ជា​បុរស​៕​​អត្ថបទ​៖​ គឹម ​ហុក

ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​៖ កីឡាការិនី​ក្រៅពី​ការហ្វឹកហាត់​ក៏​អាចធ្វើ​ការងារ​ផ្ទះ​បានដែរ

2023/03/09 04:54:31 pm        75
​វ៉ូ​វី​ណា​ម៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​មានប្រសាសន៍ថា កីឡាការិនីក្រៅពី​ផ្ដោតលើ​ការហ្វឹកហាត់ ក៏ដូចជា​ការប្រកួតប្រជែង​ដណ្ដើម​មេដាយ និង​កិត្តិ​សយ​ជូន​ជាតិ ពួកគេ​អាចធ្វើ​ការងារ​ផ្ទះ​បានដែរ មានន័យថាកីឡាការិនី​មាន​ភារកិច្ច​ច្រើនជាង​កីឡាករ​ទៀតផង។​ ​ការលើកឡើង​នេះ បន្ទាប់ពី​ប្រធាន​សហព័ន្ធ​រូបនេះបានធ្វើ​ការជួប​សំណេះសំណាល ​ជាមួយ​កីឡាការិនី​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​បន្ថែមត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ក្នុងឱកាស​ខួប​លើក​ទី​១១២ នៃ​ទិវា​សិទ្ធិនារី​អន្ដរជាតិ ៨​មីនាកាលពី​ម្សិលមិញ។​ ​ឯកឧត្តម​បានបង្ហាញ​ការគោរព​ស្រលាញ់ និង​កោតសរសើរចំពោះ​កីឡាការិនី​របស់ខ្លួន ក៏ដូចជា​កីឡាការិនីនៃ​ប្រភេទ​កីឡា​ផ្សេងៗដែល​បាន​លះបង់ និង​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាងដើម្បី​ជាតិ​មាតុភូមិ។ ហេតុនេះ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ស្ដ្រី ពិសេស​កីឡាការិនី ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់​ពួកគេ​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង និង​ប្រជែង​មេដាយ​ជូន​ជាតិ​ក្នុង​ការប្រកួត​អន្ដរជាតិ​នានា។​ ​ទន្ទឹម​ជាមួយ​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​នេះដែរ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជាបាន​សម្ដែង​ការសប្បាយ​ចិត្ត និង​មាន​ភាពកក់ក្ដៅ ហើយ​ពួកគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​បន្ដទៀត ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិតាមរយៈ​វិស័យ​កីឡា ពិសេស​ស្វែងរក​មេដាយ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​គួរ​ដឹងថា បច្ចុប្បន្ន​រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់​ចំពោះ​ស្ដ្រីលើ​គ្រប់​វិស័យ ជាក់ស្ដែង​ក្នុង​ទិវា​សិទ្ធិនារី​អន្ដរជាតិ​ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជាបានរៀបចំ​ខួប​លើក​ទី​១១២ ក្រោម​ប្រធានបទ «​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​​យុគសម័យ​ឌីជីថល​»។ ក្រឡេក​មក​វិស័យ​កីឡា​វិញ ស្ដ្រី​ក៏​កំពុង​ឈានមុខក្នុងការ​ដណ្ដើម​មេដាយមាស​ ក្នុងព្រឹត្តិការណ៍​អន្ដរជាតិ​នានា​ជូន​ជាតិ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា ២-០ ក្នុងជំនួប​បើកឆាក​វគ្គ​ជម្រុះ​ AFC U20 Woman's Asian Cup ​ពូ​ល ​G

2023/03/09 04:37:05 pm        122
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបាន​របូត ៣​ពិន្ទុសម្រាប់​ជំនួប​បើក​ឆា​កពូ​ល​ G ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ​២០២៤ (AFC U20 Woman's Asian Cup 2024) នៅ​ប្រទេស​អ៊ុយ​បេ​គី​ស្ថាន បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​មី​យ៉ាន់​ម៉ាដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២៣ ម្សិលមិញនៅ​កីឡដ្ឋាន​ Smart RSN ​រាជធានី​ភ្នំពេញ។​​ការប្រកួត​ដំបូងដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នេះ វគ្គ​ទី​១ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅវិញទៅមក តែ​មិនមាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​ឡើយ។ ប៉ុន្ដែ​ក្រោយ​ចាប់ផ្ដើម​វគ្គ​ទី​២ បាន​ប្រមាណ ៥​នាទី កីឡាករ​មី​យ៉ាន់​ម៉ា​ Sandar Lin ​ក៏​រកបាន ១​គ្រាប់​មុននៅ​នាទី​៥៥ មុន​ខ្សែការពារ សំរឹទ្ធ និមល ទាត់​ផ្លាត​ចូល​ទី​ខ្លួនឯង ​(Own Goal) ១​គ្រាប់​ទៀតនៅ​នាទី​៦៤ ដែល​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ានាំមុខ ២-០ ហើយ​បាន​រក្សា​លទ្ធផល​នេះដល់​ចប់​ការប្រកួត​តែម្ដង។​​ការបរាជ័យ​នេះបានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានៅសល់​ឱកាស​តិចតួច​ប៉ុណ្ណោះដើម្បី​ប្រជែង​កៅអី​វគ្គ​បន្ដ ដ្បិត​នៅសល់ ១​ប្រកួត​ក្នុង​ដៃដោយ​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ U20 ​ម៉ាឡេស៊ីនា​ថ្ងៃទី​១០ ខែមីនា​ស្អែក​នេះ។ ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ G ​ពិតជា​សំខាន់សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជា ប្រសិនបើ​ឈ្នះគឺ​កម្ពុជា​នឹង​សល់​ឱកាស​អ៊ុត​នៅ​ការប្រកួត​បញ្ច​ប់ពូ​លរវាង​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ីនា​ថ្ងៃទី​១២ ខែមីនា តែបើ​ចាញ់កម្ពុជា​នឹង​អស់​ឱកាស​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

Jurgen Klinsmann ទៅដល់​ទឹកដី​កូរ៉េ​ មុន​សន្និសីទ​ព័ត៌មាន​ផ្លូវការ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​

2023/03/08 10:02:29 pm        83
​បាល់ទាត់៖ អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​អាមេរិក​លោក Jurgen Klinsmann បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទឹកដី​កូរ៉េ​ហើយ មុន​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៣ឆ្នាំកន្លះ​។ ​​បុរស​វ័យ ៥៨ឆ្នាំ​ដែលជា​សមាជិក​ជ័យលាភី​ជើងឯក​ពិភពលោក​ ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ​ឆ្នាំ១៩៩០ នោះនឹង​ដឹកនាំ​ក្រុម​កូរ៉េ​ដល់ World Cup 2026 ដែល​នឹង​រៀបចំឡើង​នៅ​ទឹកដី​អាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា​។​ ​ផ្តល់​កិច្ចសម្ភាសន៍​នៅ​អាកាសយានដ្ឋាន និង​ត្រូវបាន​ចោទសួរ​ពី​ផែនការ​ដឹកនាំ​ក្រុម​នោះ លោក Klinsmann ថា គោល​របស់លោក​គ្មានអ្វី​ក្រៅពី​ដឹកនាំ​ក្រុម​ឱ្យទទួល​ជ័យជំនះ​ឡើយ​។​ ​ការងារ​ដំបូង​របស់លោក Klinsmann គឺ​ត្រូវ​ដឹកនាំ​ក្រុម​កូរ៉េ​ទទួល​ការប្រកួត​មិត្តភាព​ទល់នឹង​កូ​ឡុំ​ប៊ី​នៅ​ថ្ងៃទី២៤ ខែមីនា​ខាងមុខ​នៅ​ទីក្រុង Ulsan​។​ ​Jurgen Klinsmann ដែល​ស៊ុត​បញ្ចូល​ទី ៤៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ឱ្យ​អាល្លឺម៉ង់ ១០៨លើកបានមក​បន្ត​តំណែង​ពី​លោក Paulo Bento ដែល​បាន​ចាក​ចេញពី​តំណែង​ក្រោយ​ចំណាយពេល ៤ឆ្នាំ​ដឹកនាំ​ក្រុម បន្ទាប់ពី​កូរ៉េ​ធ្លាក់​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​។ ​​អតីត​អ្នកចាត់ការ Tottenham Hotspur រូបនេះ​នៅ​ទំនេរ​ពី​អាជីព​ជា​អ្នកចាត់ការ​រយៈពេល​ជាង ៣ឆ្នាំ​មកហើយ ដោយ​ចុងក្រោយ​បំផុត​គឺ​ដឹកនាំ​ក្លិប​អាល្លឺម៉ង់ Hertha Berlin បាន​ត្រឹម ១០សប្តាហ៍​។ ​លោក Klinsmann ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ផងដែរ ​នៅពេល​អាល្លឺម៉ង់​ជា​ម្ចាស់ផ្ទះ World Cup 2006 ដោយបាន​ទទួល​ចំណាត់ថ្នាក់​លេខ៣ និង​ដឹកនាំ​អាមេរិក​ឡើងដល់​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2014 នៅ​ប្រេ​ស៊ី​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ៊ីតាលី​បិទ​មិន​លក់​សំបុត្រ​ឱ្យ​អ្នកគាំទ្រ Frankfurt ពេល​ទៅលេង​ទឹកដី Napoli ជើង​ទី២

2023/03/08 09:23:06 pm        96
​បាល់ទាត់៖ ​អ្នកគាំទ្រ​របស់​ក្លិប​អាល្លឺម៉ង់ Eintracht Frankfurt នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទស្សនាការ​ប្រកួត​ជើង​ទី២ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League នៅ​ទឹកដី Napoli ឡើយ​នៅ​សប្តាហ៍​ក្រោយ នេះ​បើតាម​ការសម្រេច​ពី​ក្រសួងមហាផ្ទៃ​អ៊ីតាលី​។ ​​Frankfurt ដែល​ចាញ់​ក្នុង​ដី​ខ្លួនឯង ២-០ ជើង​ទី១ នោះរំពឹងថា​នឹង​បញ្ជូន​អ្នកគាំទ្រ​របស់ខ្លួន​មិន​ដល់ ៣០០០នាក់​ផង​សម្រាប់​ការប្រកួត​ជើង​ទី២ នេះ​។ ​ក្លិប​អាល្លឺម៉ង់​មិនទាន់​បញ្ជាក់​នៅឡើយ​ពី​ជំហរ​របស់ខ្លួន ក្រោយ​ការប្រកាស​របស់​ក្រសួងមហាផ្ទៃ​អ៊ីតាលី​បែបនេះ​។​ ​កាលពី​ប្រកួត​ជើង​ទី១ នៅ​អាល្លឺម៉ង់​នោះ អ្នកគាំទ្រ​ក្រុម​ទាំងពីរ​មានការ​ប៉ះទង្គិច​គ្នា​មុន​ការប្រកួត ហើយ​នគរបាល​មាន​សមត្ថកិច្ច​បាន​ព្រមាន​ថា នឹង​អាចមាន​ហានិភ័យ​កើតឡើង​អំឡុង​ការប្រកួត​។ ​ក្រុម​ជើងឯក Europa League រដូវ​កាល​មុន Frankfurt កំពុង​រីករាយ​នឹង​ទម្រង់​ល្អ​បំផុត​របស់ខ្លួន​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ស្របពេល​អ្នកគាំទ្រ​ពួកគេ​ក៏មាន​ច្រើន​ដែរ​នៅពេល​ប្រកួត​ក្រៅ​ដី​ម្តងៗ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Scott Parker មិន​ច្បាស់​ពី​អនាគត​របស់ខ្លួន​ក្រោយ Club Bruges ចាញ់ Benfica ធ្លាក់​ពី UCL

2023/03/08 08:56:50 pm        79
​បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​បាល់ទាត់ Club Bruges លោក Scott Parker បាន​បញ្ជាក់​ពី​ភាព​ស្រពេច​ស្រពិល​ជុំវិញ​អនាគត​របស់​ខ្លួន បន្ទាប់ពី Club Bruges ចាញ់ Benfica ធ្ងន់​ក ៥-១ និង​សរុប​ទាំងពីរ​ជើង ៧-១ ធ្លាក់​ពី​ក្រប​ខណ្ឌ UEFA Champions League​។ ​​​អតីត​អ្នកចាត់ការ Fulham រូបនេះ​មានការ​លំបាក​ទៅហើយ​ក្រោយ​ចាញ់​នៅ​ជើង​ទីមួយ ២-០ ក្នុង​ទឹកដី​ខ្លួនឯង​។ ​ត្រលប់មក​ជើង​ទី២ នេះ​ទៀត Benfica ដែល​កំពុងមាន​ទំរង់​ល្អ​រដូវ​កាល​នេះ​រកបាន​ប្រាំ​គ្រាប់​ដោយ Rafael Silva, Joao Mario, David Neres និង Goncalo Ramos ពីរ​គ្រាប់​ម្នាក់ឯង​មុនពេល​ដែល Club Bruges តប​បាន​មួយ​គ្រាប់​ចុង​ម៉ោង​។ ​លោក Scott Parker បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ច្បាស់​ណាស់​លទ្ធផល​បែបនេះ​នឹង​ធ្វើឱ្យ​គ្រប់គ្នា​សួរថា Club Bruges ទៅមុខទៀត​គិត​បែប​ណា តែ​ចម្លើយ​គឺ​មិន​ច្បាស់លាស់ មិនដឹងថា​ការប្រកួត​ក្នុង​លី​គ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ រូបលោក​ជា​អ្នក​ដឹកនាំ​រឺ​អត់​។ ​​លោក Scott Parker បាន​ក្លាយជា​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​ទី១ ​ដែល​ដឹកនាំ​ក្រុម​របូត ៥គ្រាប់​នៅ UCL ខណៈ Club Bruges នៅពេលនេះ​ឈ្នះ​តែ ២ប្រកួត​គត់​តាំងពី Scott Parker ចូលកាន់​តំណែង​នៅ​ចុងខែ​ធ្នូ​។​ ​ដោយឡែក​នេះ​ជា​រដូវ​កាល​ទី​ពីរ​ជាប់​គ្នា​សម្រាប់ Benfica ដែល​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League វគ្គ​ដែល​ពួកគេ​ឡើង​បាន​ខ្ពស់​បំផុត ខណៈ​រដូវ​កាល​មុន​ចាញ់ Liverpool នៅ​វគ្គ​នេះ​។ ​សូមបញ្ជាក់ថា តាំងពី​ក្របខណ្ឌ​អឺរ៉ុប​ផ្លាស់ប្តូរ​ឈ្មោះ​មក UEFA Champions League, Benfica បាន​រង​បរាជ័យ​ទាំង ៥លើក​នៅពេល​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mbappe៖ ការប្រកួត​រវាង PSG និង Bayern Munich មិនអាច​កាត់ក្តី​អនាគត​របស់គេ​បានឡើយ​

2023/03/08 06:52:08 pm        102
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe បាន​និយាយថា ​អនាគត​របស់គេ​ជាមួយ Paris Saint Germain នឹងមិន​ត្រូវ​កាត់ក្តី​ដោយ​ការប្រកួត​ទល់នឹង Bayern Munich នៅ​ជើង​ទី២ វគ្គ ១៦ក្រុម​ចុង​ក្រោយ UEFA Champions League បានឡើយ​។ ​​Bayern Munich បាន​យកឈ្នះ​ជើង​ទី១ នៅ​ទីក្រុង​ប៉ារីស ១-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Kingsley Coman​។​ ​Kylian Mbappe បាន​និយាយថា ប្រសិនបើ​គេ​គិតតែ​ពី Champions League មិន​គិតពី​កិត្តិយស​ក្លិបប្រហែលជា​គេ​ចាកចេញ​យូរណាស់​ហើយ បច្ចុប្បន្ន​គេ​រីករាយ​នៅ PSG និង​ស្រែក​ឃ្លាន​ជ័យជំនះ​ជានិច្ច​។ ​រឿងរ៉ាវ​អនាគត​របស់ Mbappe តែង តែ​ត្រូវបាន​លើក​យកមក​និយាយ​មួយរយៈ​នេះ ស្រប​ពេលដែល Real Madrid ជា​គោលដៅ​ចម្បង​របស់​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​។​ ​Mbappe ថ្មីៗ​នេះ​ទើបបាន​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​សរុប ២០១គ្រាប់​។ ​​PSG នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Bayern Munich យប់​នេះ​ដោយ​មិនមាន​វត្តមាន Neymar ដែលមាន​របួស​កជើង​ត្រូវ​វះកាត់ ស្រប​ពេលដែល​ប្រធាន​ក្រុម Marquinhos និង​ខ្សែការពារ Nordi Mukiele ក៏​នឹង​អវត្តមាន​ដូចគ្នា​។​ ​ដោយឡែក​សម្រាប់ Bayern Munich មកទល់ពេលនេះ​រកបាន​ជ័យជំនះ​ទាំង ៧ប្រកួត​នៅ UEFA Champions League រដូវ​កាល​នេះ​ដោយ​ក្នុងនោះ ៦ប្រកួត​បិទ​មិនឱ្យ​របូត​គ្រាប់​បាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM