Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Novak Djokovic បន្ត​ស្ថិតិ​ឥតខ្ចោះ​ក្នុង​ឆ្នាំ​២០២៣ ក្រោយ​ឈ្នះ Hubert Hurkacz ឡើង​វគ្គ ៤​នាក់​ចុងក្រោយ

2023/03/03 09:26:13 pm        130
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​បន្ត​ស្ថិតិ​ឥតខ្ចោះ​របស់ខ្លួន ពោលគឺ​មិន​ចាញ់​សោះ​ក្នុង​ឆ្នាំ២០២៣ នេះ បន្ទាប់ពី​យកឈ្នះ​កីឡាករ​ប៉ូឡូញ Hubert Hurkacz ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Dubai Tennis Championship​។ ​​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បានឈ្នះ​ការប្រកួត​សរុប ១៥ប្រកួត​មកហើយ​ក្នុង​ឆ្នាំ២០២៣ នេះតាមរយៈ​ជ័យជំនះ​ចុងក្រោយ​លើ Hurkacz ៦-៣ និង ៧-៥​។ ​Novak Djokovic ដែល​កំពុង​ស្វែង​រកពាន Dubai Tennis Championship នេះ​លើក​ទី៦ ក្នុង​អាជីព​នោះ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Daniil Medvedev នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស្អែក​នេះ​។ ​​កីឡាករ​រុស្ស៊ី Medvedev បាន​ឡើង​វគ្គ ៤នាក់​ចុងក្រោយ​តាមរយៈ​ជ័យជំនះ​លើ​កីឡាករ​ក្រូ​អាស៊ី Borna Coric ៦-៣ និង ៦-២ ដើម្បី​បន្ត​ស្វែងរក​ពាន​ទី៣ របស់ខ្លួន​នៅក្នុង​ឆ្នាំ២០២៣ នេះ​។​ ​​លទ្ធផល​ផ្សេងទៀត​រួមមាន​កីឡាករ​រុស្ស៊ី​អ្នកការពារ​តំណែង​ជើងឯក Ruben Rublev យកឈ្នះ​កីឡាករ​ហូ​ឡង់ Botic van der Zandschlup ៦-៣ និង ៧-៦(៧-៣) ដើម្បី​ឡើង​វគ្គ ៤នាក់​ចុងក្រោយ​ជួប​ជាមួយ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev ដែល​យកឈ្នះ Lorenzo Sonego ៧-៥ និង ៦-៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ស្នូកឃ័រ​ចិន ១០នាក់​នឹង​អវត្តមាន​ពី​ការប្រកួត​ជើងឯក​ពិភពលោក​

2023/03/03 07:23:40 pm        150
​ស្នូកឃ័រ​៖ ​កីឡាករ​ចិន​កំពូល​ពីររូប Yan Bingtao និង Zhao Xintong នឹង​អវត្តមាន​ពី​ការប្រកួត​ស្នូកឃ័រ​ជើងឯក​ពិភព​លោក ស្របពេល​រង់ចាំ​ការស៊ើបអង្កេត​រឿង​ពុករលួយរៀបចំ​លទ្ធផល​ការប្រកួត​។ ​​កីឡាករ​ទាំង​ពីររូប​ខាងលើ​ស្ថិតក្នុង​ចំណោម​កីឡាករ​ចិន ១០​នាក់​ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត ហើយ​នឹង​ត្រូវ​បន្ត​អវត្តមាន​ពី​ការប្រកួត​កម្មវិធី​ផ្សេងៗ​ទៀត​ដល់​ចប់​រដូវ​កាល​។ ​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ស្ថាប័ន​កំពូល​ស្នូកឃ័រ​បានបញ្ជាក់​ហើយ​ថា អវសាន​វាទ​នៃ​ការស៊ើបអង្កេត​គឺ​នៅ​ថ្ងៃទី២៤ ខែមេសា ពោលគឺ​ចំពេល​ព្រឹត្តិការណ៍​ស្នូកឃ័រ​ជើងឯក​ពិភពលោក​កំពុងដំណើរការ​។ ​Zhao Xintong ដែល​ឈ្នះ​ជើងឯក UK Championship ឆ្នាំ២០២១ និង​អតីត​ជើងឯក Masters, Yan Bingtao គឺជា​កីឡាករ​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់បំផុត​ ក្នុងចំណោម​កីឡាករ​ចិន​ទាំងអស់​ដែល​ត្រូវ​ផ្អាក និង​ស៊ើបអង្កេត​។ ​Zhao Xintong កំពុង​ឈរ​លេខ៩ ពិភពលោក ​ខណៈ Yan Bingtao ឈរ​លេខ១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កូនប្រុស​របស់ Ronaldinho ចុះហត្ថលេខា​លេង​ឱ្យ​ក្រុមយុវជន Barcelona

2023/03/03 06:40:15 pm        175
​បាល់ទាត់៖ ​កូនប្រុស​របស់​វីរៈបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho កីឡាករ Joao Mendes បាន​ចុះ​ហត្ថលេខា​លេង​ឱ្យ​ក្លិប​បាល់ទាត់​យុវជន​របស់ Barcelona​។ ​កីឡាករ​មាន​តួនាទី​ខ្សែប្រយុទ្ធ​វ័យ ១៨ឆ្នាំ​រូបនេះបាន​ដើរ​តាម​គន្លង​ជោគ​ជ័យ​របស់​ឪពុក ​ដែល​ធ្លាប់​ជោគជ័យ​ជាច្រើន​ក្នុង​រយៈពេល ៥ឆ្នាំ​នៅ Camp Nou​។​ ​​Joao Mendes បានសំរេច​បញ្ចប់​កិច្ចសន្យា​របស់ខ្លួន​ជាមួយ​ក្លិប​ប្រេ​ស៊ី​ល Cruzeiro ដែល​ស្ថិតនៅ​ក្រប​ខណ្ឌ​លី​គ​ទី២ ដើម្បី​ចូលរួម​ជាមួយ U19 Barcelona ក្នុងការ​ធ្វើតេស្ត​សមត្ថ​ភាព​។​ ​ពេល​នៅ Cruzeiro នោះ Mendes បាន​រក្សា​ការសំងាត់​មិនឱ្យ​អ្នកណា​ដឹងថា ​រូបគេ​ជា​កូនប្រុស​របស់ Ronaldinho ឡើយ​រហូត​ដល់ពេល​ទ​ទួលបាន​កិច្ចសន្យា​ជាមួយ Cruzeiro កាលពី​ឆ្នាំ២០១៤​។ ​Ronaldinho បច្ចុប្បន្ន​វ័យ ៤២ឆ្នាំ​គឺជា​ទូត​សុច្ឆន្ទៈ​របស់ Barcelona បន្ទាប់ពី​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​កាលពី​ឆ្នាំ២០១៥​។​ ​​Ronaldinho ដែលជា​ម្ចាស់​ជ័យលាភី Ballon d’Or ឆ្នាំ២០០៥ បាន​ជួយ Barcelona ឈ្នះ​ជើងឯក UEFA Champions League និង La Liga ពីរ​រដូវ​កាល​ជាប់​គ្នា​។ ​​Joao Mendes ដែលជា​កូនប្រុស​នឹង​ហ្វឹកហាត់​រួមគ្នា​នៅក្នុង​ក្រុមយុវជន Barcelona ដែល​បាន​ផលិត​កីឡាករ​ឆ្នើមៗ​ជាច្រើន​ដូចជា Lionel Messi, Gerard Pique និង Xavi Hernandez ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Barcelona ងើប​ពី​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​មក​ឈ្នះ Real Madrid នៅ Copa del Rey

2023/03/03 05:54:56 pm        151
​បាល់ទាត់៖ ​Barcelona បាន​ងើប​ពី​បរាជ័យ ២ប្រកួត​ផ្ទួនៗ​មក​យកឈ្នះ Real Madrid នៅ​កីឡដ្ឋាន Santiago Bernabeu ១-០ ក្នុងការ​ប្រកួត​ជើង​ទី១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa del Rey​។ ​​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Real Madrid, Eder Militao បានសម្រេច​ជ័យជំនះ​ឱ្យ Barcelona ក្នុងការ​ប្រកួត​នេះ​។ ​Barcelona ជា​ក្រុម​មានប្រៀប​ក្នុងការ​ប្រកួត​តាមរយៈ​ការគ្រប់គ្រង​បាល់ និង​ឱកាស​ស៊ុត​បញ្ចូល​ទី តែ Real Madrid ខកខាន​ឱកាស​ស៊ុត​បញ្ចូល​បញ្ចូល​ទី និង​មិនមាន​ឱកាស​ទាត់​ចំ​គោល​សូម្បី​មួយ​លើក​។ ​ក្រុម​របស់ Xavi Hernandez បាន​ត្រលប់​ពី​បរាជ័យ​ក្រោម​ស្នាដៃ​បិសាច​ក្រហម Manchester United ធ្លាក់​ពី Europa League និង​ចាញ់ Almeria ក្នុងផ្ទះ​ខ្លួនឯង​នៅ La Liga​។​ ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ជើង​ទី២ ទឹកដី Barcelona ថ្ងៃទី៦ ខែមេសា៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រូបមន្ត​មួយ​ពូ​ល ៤ក្រុម​នៅ World Cup 2026 គ្រោង​ប្រកាស​ដោយ FIFA ផ្លូវ​ការ​ខែ​នេះ​

2023/03/03 05:03:49 pm        176
​បាល់ទាត់៖ ​ការសម្រេចចិត្ត​ផ្លាស់ប្តូរ​រូបមន្ត​ថ្មីមកប្រើប្រាស់​រូបមន្ត​ចាស់​មួយ​ពូ​ល ៤ក្រុម​នៅ World Cup 2026 គ្រោង​ប្រកាស​ផ្លូវការ​ដោយ FIFA ក្នុង​ខែ​នេះ​។ ​​​ព្រឹត្តិការណ៍ World Cup 2026 នៅ​ទឹកដី​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ដែលមាន ៤៨ក្រុម​ចូលរួម​លើកដំបូង​នោះ ដំបូង​ឡើង​ត្រូវបាន FIFA ចង់​បែង​ចែង​ពូ​ល​ឱ្យមាន ១៦ពូ​ល​ក្នុង​មួយ​ពូ​ល​មាន ៣ក្រុម​។​ ​តែ​ក្រោយពី​ព្រឹត្តិការណ៍ World Cup ចុងក្រោយ​នៅ​កាតា​ចុង​ឆ្នាំមុន នៅពេល​ពូ​ល​មួយចំនួន​មាន​ភាព​តានតឹង និង​ទាក់ទាញ​ខ្លាំង​នៅ​ប្រកួត​ចុងក្រោយ​ធ្វើឱ្យ FIFA ពិចារណា​ឡើងវិញ​។​ ​ការ​សម្រេចផ្លាស់ប្តូរ​ត្រលប់មក​ប្រកួត​មូល​ពូ​ល​មាន ៤​ក្រុម​វិញ អាច​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី១៦ ខែមីនា​ក្នុង​សមាជ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ FIFA នៅ​ប្រទេស Rwanda៕​អត្ថបទ​៖​នាង សុភា​វុ​ធ

U22 ឥណ្ឌូនេស៊ី​ចាប់ផ្តើម​បោះជំរំ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា​

2023/03/03 04:29:58 pm        189
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​ឥណ្ឌូនេស៊ីអាយុ​ក្រោម ២២​ឆ្នាំបានចាប់ផ្ដើម​ចូល​ជំរំ​ហ្វឹកហាត់​របស់ខ្លួនកាល​ពី​ថ្ងៃទី​១ ខែមីនា ដើម្បី​ត្រៀមខ្លួនសម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី​។​ ​សម្រាប់​ការប្រមូលផ្តុំនៅ​ថ្ងៃ​ដំបូង​នេះមាន​កីឡាករ​តែ​ ២៨​នាក់​ប៉ុណ្ណោះដែល​បាន​ចូលរួម ក្នុងចំណោម​កីឡាករ ៣៤នាក់ដែល​ត្រូវបាន​កោះហៅដោយ​គ្រូបង្វឹកលោក Indra Sjafri ហើយ​បុរស​រូបនេះបាន​លើកឡើងថា​៖ «​ថ្ងៃនេះ យើង​ចាប់ផ្តើម​ការហ្វឹកហាត់​លើកដំបូង សម្រាប់​ការរៀបចំ​ក្រុម​ជម្រើសជាតិត្រៀម​ស៊ី​ហ្គេម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​កម្ពុជាក្នុង​ខែឧសភា ហើយ​ថ្ងៃនេះ​កីឡាករ ២៨​នាក់​បាន​ចូលរួម​។​ ​យើង​ឃើញ​កីឡាករ​ស្ថិតក្នុង​លក្ខខណ្ឌ​ដ៏​ល្អ ហើយ​នឹង​បានធ្វើការ​ហ្វឹកហាត់ក្នុង​លក្ខខណ្ឌ​ងាយៗ​សម្រាប់​ថ្ងៃ​ដំបូង​»​។​ គ្រូបង្វឹក​ក្រុម ​U22 ឥណ្ឌូនេស៊ីលោក Indra Sjafri បាន​បន្ថែមថា​៖ «​កីឡាករដែល​នៅសល់​ដែល​មិនទាន់បាន​ចូលរួម​ត្រូវបាន​គ្រោងទុក​ថា ចូលរួម​នៅពេល​បន្ទាប់ ហើយក៏​សូម​អរគុណ​ដល់​ក្លិប​នៃ​ក្របខណ្ឌ​ទាំង​២ លី​គ​ទី​១ និង​លី​គ​ទី​២ ដែល​បាន​បញ្ជូន​កីឡាករ​របស់​ពួកគេមក​ចូលរួម​ជំរំ​ហ្វឹកហាត់​នៅពេលនេះ​»​។​ ​លោក Indra បានឱ្យដឹង​ទៀតថា សម្រាប់​ជំរំ​ហ្វឹកហាត់នៅពេលនេះនឹងត្រូវ​បាន​បែង​ចែកជា ​២​ដំណាក់កាល​។ ដំណាក់​កាល​ដំបូងនឹងត្រូវ​ធ្វើឡើងពីថ្ងៃ​ទី​១ ដល់ទី​៨ ខែមីនា ខណៈ​ដំណាក់កាល​ទី​២ គ្រោង​នឹងធ្វើ​ឡើងនៅ​ថ្ងៃទី​៩ ដល់ទី​១៦ ខែមីនា​។​ ​ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏​កំពុង​ស្វែងរក​ការ​ឈ្នះ​មេដាយមាស ជា​លើកដំបូងក្នុង​រយៈពេល ៣២​ឆ្នាំ​ចុងក្រោយនៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​ផងដែរ ខណៈ​ក្រុម​រហស្សនាម «​មហា​គ្រុឌ​» មួយ​នេះធ្លាប់​ឈ្នះ​មេដាយមាសលើកចុងក្រោយតាំងពី​ស៊ី​ហ្គេមលើក​ទី​១៦ ឆ្នាំ​១៩៩១ ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន​។ សម្រាប់​ការចូលរួម​ស៊ី​ហ្គេម ៦​លើកចុងក្រោយ ក្រុមបាល់ទាត់​បុរស​ឥណ្ឌូនេស៊ីតែងតែបាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល និង​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រចំនួន ​៣​ដង ប៉ុន្តែ​រកបាន​ត្រឹម​មេដាយប្រាក់​៕

Novak Djokovic បំបែក​កំណត់ត្រា​របស់ Steffi Graf ឈរ​លេខ ១ ពិភពលោក​ច្រើន​សប្តាហ៍​បំផុត​

2023/03/02 10:22:46 pm        149
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​បំបែក​កំណត់ត្រា​របស់​អតីត​កីឡាការិនី​អាល្លឺម៉ង់ Steffi Graf ហើយក្នុងការ​ឈរ​តំណែង​លេខ ១ ពិភពលោក​បាន​ច្រើន​សប្តាហ៍​បំផុត​។​ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ចាប់​ឈរ​តំណែង​លេខ ១ ពិភពលោក​តាំងពី​ឆ្នាំ២០១១ ហើយ​សប្ដាហ៍​នេះ​បាន​បំបែក​កំណត់ត្រា​របស់ Steffi Graf ដែល​កាន់កាប់​តាំងពី​ឆ្នាំ១៩៨៧ ដោយ​ឈរ​តំណែង​លេខ ១ សរុប ៣៧៧សប្តាហ៍ ខណៈ Djokovic បាន​ឈានដល់​សប្តាហ៍​ទី៣៧៨​។ ​​Steffi Graf បាន​ឈរ​តំណែង​លេខ ១ រយៈពេល ១៨៦សប្តាហ៍​ជាប់​គ្នា ជា​កំណត់ត្រា​មួយ​ដែល​តាម​ស្មើដោយ Serena Williams កាលពី​ឆ្នាំ២០១៦​។ ​​Novak Djokovic បាន​ត្រលប់​ឡើង​មកឈរ​តំណែង​លេខ ១ ពិភពលោក​ជា​លើកដំបូង​រយៈពេល ៦ខែ​បន្ទាប់ពី​ឈ្នះ​ជើងឯក Grand Slam, Australian Open កាលពី​ខែមករា​។ ​​បច្ចុប្បន្ន Djokovic មាន ៧០៧០ពិន្ទុ​ក្នុង​តារាង ATP World Ranking ៥៩០ពិន្ទុ​ច្រើនជាង​អ្នក​លេខ២ កីឡាករ​វ័យ ១៩ឆ្នាំ​អេ​ស្ប៉ា​ញ Carlos Alcaraz៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ឡើង​វគ្គ ៨នាក់​ចុងក្រោយ Dubai Tennis Championships

2023/03/02 09:48:28 pm        141
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​កម្មវិធី Dubai Tennis Championships ក្រោយ​យកឈ្នះ​កីឡាករ​ហូ​ឡង់ Tallon Griekspoor​។ ​​កីឡាករ​ជើងឯក ២២ Grand Slam រូបនេះ​ទើបតែ​បាន​យកឈ្នះ​កីឡាករ​ឆែក Tomas Machac តែ​ត្រូវ​ការ​លេង ៣សិត​កាលពី​ថ្ងៃ​អង្គារ មុនពេល​យកឈ្នះ​កីឡាករ​ហូ​ឡង់​ម្សិលមិញ ៦-២ និង ៦-៣​។ ​ជុំ​បន្ត​កីឡាករ​ស៊ែ​ប​រូប​នេះ​នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​ប៉ូឡូញ Hubert Hurkacz ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​កីឡាករ​វ័យ ៣៥ឆ្នាំ Novak Djokovic កំពុង​ប៉ុនប៉ង​ឈ្នះ​ពាន Dubai Tennis Championship នេះ​លើក​ទី៦​ ក្នុង​អាជីព​របស់​ខ្លួន​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត អ្នកការពារ​តំណែង​ជើងឯក Ruben Rublev បាន​សង្គ្រោះ​ពិន្ទុ​ជ័យជំនះ ៥លើក​របស់​គូប្រកួត​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina រហូត​យកឈ្នះ​វិញ ១-៦, ៧-៦(៨-៦) និង​សិត​ចុងក្រោយ ៧-៦(៧-៣) ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​ហូ​ឡង់ Botic van der Zandschlup នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ ​​ចំណែកឯ​អតីត​កីឡា​ករលេខ ១ ពិភពលោក Daniil Medvedev បាន​យកឈ្នះ​កីឡាករ​កា​ហ្សា​ក់​ស្ថាន Alexander Bublik ៦-៤ និង ៦-២ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​ក្រូ​អាស៊ី Borna Coric​។​ ​​កីឡាករ​អ៊ីតាលី Lorenzo Sonego យកឈ្នះ​កីឡាករ​កាណាដា Felix Auger-Aliasimme បន្ត​ជួប​ជាមួយ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នក​កាន់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​មួយ​ព្រឹត្តិការណ៍ World Cup ទទួលមរណៈភាព​ហើយ​

2023/03/02 09:23:23 pm        135
​បាល់ទាត់៖ ​លោក Just Fontaine ដែល​កាន់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​មួយ​ព្រឹត្តិការណ៍ World Cup បានទទួល​មរណៈភាព​ហើយ​ក្នុង​វ័យ ៨៩ឆ្នាំ​។ ​​អតីត​ខ្សែប្រយុទ្ធ​បារាំង​រូបនេះបាន​ស៊ុត​បញ្ចូល​ទី ១៣គ្រាប់​ក្នុងចំណោម ៦ប្រកួត​តែ​ក្នុង​មួយ​ព្រឹត្តិការណ៍ World Cup 1958 នៅ​ប្រទេស​ស៊ុយអែត ដែល​បារាំង​នៅពេលនោះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ៣​។ ​​ក្រៅពី​កាន់​កំណត់ត្រា​នេះ​លោក Just Fontaine ក៏​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៤ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ World Cup សរុប​ស្មើគ្នា​ជាមួយ Lionel Messi ផងដែរ​។​ ​​ក្លិប​បាល់ទាត់ Stade de Reims និង Paris Saint Germain ដែលជា​ក្លិប​លោក​ធ្លាប់​ប្រកប​អាជីព ក៏ដូចជា​សហព័ន្ធ​បាល់ទាត់​បារាំងបានចេញ​សេចក្តី​ថ្លែង​ការណ៍ ​ពី​ការរំលែក​ទុក្ខ​ក្រុមគ្រួសារ​សព និង​សោកស្តាយ​ចំពោះ​ការបាត់បង់​វីរៈបុរស​បាល់ទាត់​បារាំង​មួយរូប​។​ ​​គ្រប់ការ​ប្រកួត​បាល់ទាត់​អាជីព​នៅក្នុង​ទឹកដី​បារាំង​ក្នុង​សប្តាហ៍​នេះ នឹងមាន​ការគោរព​វិញ្ញាណក្ខន្ធ​មុន​ការប្រកួត​។ ​​សូមបញ្ជាក់ថា មាន​កីឡាករ​តែ​បីនាក់​ប៉ុណ្ណោះ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ World Cup ពីលើ​លោក Just Fontaine​។ ​​យ៉ាងណាក្តី​លោក Just Fontaine ជាប់​ជំរើសជាតិ​បារាំង​បង្ហាញខ្លួន​បាន​ត្រឹម ៣១លើក​ប៉ុណ្ណោះ​ចន្លោះ​ឆ្នាំ១៩៥៣ ដល់ ១៩៦០ តែ​ស៊ុត​បញ្ចូល​ទី​សរុប​បាន ៣០គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិចិន​ថ្មី Aleksandar Jankovic ដាក់​គោលដៅ​លេង World Cup 2026

2023/03/02 07:04:57 pm        152
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិចិន​ថ្មី​លោក Aleksandar Jankovic បានកំណត់​គោលដៅ​នាំ​ក្រុម​ជម្រើស​ជាតិចិន​ បង្ហាញខ្លួននៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2026 ឱ្យបាន​។ ​​ការលើកឡើង​បែបនេះ​ធ្វើឡើងក្នុង​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​ បង្ហាញមុខ​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិចិន​ថ្មី​នៅ​ទីក្រុង Haikou ខេត្ត​ហៃ​ណាន​ប្រទេស​ចិន​។​​​លោក Aleksandar Jankovic ដែល​ត្រូវ​បានប្រកាស​តែងតាំង​កាលពីពេល​ថ្មីៗ និងត្រូវ​ដឹកនាំ​ក្រុម​ចិន​បង្ហាញខ្លួន​នៅ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ី AFC Asian Cup 2023 និង​ជម្រុះ World Cup 2026​។​ ​ការប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ២០២៦ នឹង​ក្លាយជា​ការប្រកួត​លើក​ទី១ នៃ​ការប្រកួត​ដែលមាន ៤៨ក្រុមដែល​អាចឱ្យ​ក្រុម​អាស៊ី​យ៉ាងតិច​ចំនួន ៨ចូលរួម​។ ចុងក្រោយ​បំផុត​ដែល​ចិន​លេង​នៅ World Cup គឺ​ក្នុង​ឆ្នាំ២០០២ ដែល​ជប៉ុន និង​កូរ៉េ​ជា​ម្ចាស់ផ្ទះ​។Jankovic ជា​អតីត​ជំនួយការ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​អាយុ​ក្រោម ២១ឆ្នាំ​របស់​ស៊ែ​ប​ក្នុង​ទសវត្សរ៍​ឆ្នាំ២០០០ ក៏​ធ្លាប់​ដឹកនាំ​ក្លឹប​ក្លិប​អាជីព​នៅ​អឺរ៉ុប​មួយចំនួន​ផងដែររួមទាំង Red Star Belgrade របស់​ស៊ែ​ប និង Standard Liege របស់​បែលហ្ស៊ិក​។​ ​លោក​បាន​ចូលរួម​ជាមួយ​ក្រុម U19 B របស់​ចិន​ជា​លើកដំបូង​នៅក្នុង​ខែកញ្ញា ឆ្នាំ២០១៨ មុនពេល​ទទួលបន្ទុក​ដឹកនាំ​ក្រុម U23 របស់​ចិន​ដែល​បាន​កែទម្រង់​ក្នុងការ​រៀបចំ​ សម្រាប់​ការប្រកួត​កីឡា​អាស៊ី​ឆ្នាំ២០២២ Hangzhou ដែល​ត្រូវបាន​ពន្យារពេល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM