Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

David Alaba រង​ការរើសអើង​ក្រោយ​បោះឆ្នោតឱ្យ Messi ឈ្នះ​ពាន FIFA មិនមែន​មិត្ត​រួម​ក្រុម Benzema

2023/03/02 06:05:48 pm        143
​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជម្រើសជាតិ​អូទ្រីស David Alaba បាន​រង​ការរិះគន់ និង​ឈានទៅដល់​ការរើសអើង​ទៀតផងនៅលើបណ្តាញ​សង្គម បន្ទាប់ពី​សម្រេចចិត្ត​បោះឆ្នោតឱ្យ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់ FIFA មិនមែន​មិត្ត​រួម​ក្រុម Real Madrid, Karim Benzema​។​ ​​កីឡាករ​អា​ហ្ស​ង់​ទីន Lionel Messi បាន​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​មួយ​នេះ​ជា​លើក​ទី២ ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​បំផុត​ពីលើ Kylian Mbappe និង Karim Benzema​។​ ​​Alaba បាន​និយាយថា ការសំរេចចិត្ត​បោះ​ឆ្នោត​ឱ្យ Messi កើតឡើង​ពី​ការមូល​មតិ​ដោយ​មិត្ត​រួម​ក្រុម​ជម្រើសជាតិអូទ្រីស​ទាំងមូល មិនមែនជា​ការសំរេច​ចិត្ត​តែ​រូបគេ​ម្នាក់​ឯង​ឡើយ​។​ ​​ឆ្លងកាត់​ការមូល​មតិ​ភាគច្រើន ប្រធាន​ក្រុម Alaba បាន​បោះឆ្នោតឱ្យ Messi លេខ១, Benzema លេខ២ Mbappe លេខ៣ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ Real Madrid មិន​សប្បាយចិត្ត ឈានដល់​មានការ​រើសអើង​នៅលើ​បណ្តាញ​សង្គម​តាមរយៈ​ការសរសេរ​ពាក្យ​នៅលើ Trending #AlabaOut៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ឡើង​វគ្គ ៨ក្រុម FA Cup តែ Spurs ចាញ់ Sheffield United

2023/03/02 05:25:51 pm        173
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បន្តដំណើរ​ជោគជ័យ​របស់ខ្លួន​ទៅមុខ​ទៀតហើយ ក្រោយ​វាយបកយកឈ្នះ​ក្រុម​ភ្ញៀវ​ញញួរ​ធំ West Ham ៣-១ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ FA Cup​។ ​​មុន​មកដល់​ការប្រកួត​នេះ Manchester United ទើបតែ​លើក​ពាន Carabao Cup ដែលជា​ពាន​ដំបូង​ក្នុង​រយៈពេល ៦ឆ្នាំ និង​ជា​ពាន​ដំបូង​ក្រោម​ការដឹកនាំ​របស់ Erik ten Hag ផងដែរ​។ ​បន្ទាប់ពី​វគ្គ​ទី១ គ្មាន​ក្រុម​ណា​រក​គ្រាប់​បាល់​បាន West Ham បាន​បើក​ការនាំ​មុខ​នៅ​វគ្គ​ទី២ ដោយ Said Benrahma នៅ​នាទី​ទី៥៤ មុន​ពេលដែល​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Nayef Aguerd នាទី​ទី៧៧​។ ​​បន្ទាប់ពី​តាម​ស្មើហើយកីឡាករ​វ័យក្មេង​អា​ហ្ស​ង់​ទីន Alejandro Garnacho បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ​លើកដំបូង​នៅ​នាទី​ទី៩០ យ៉ាង​អស្ចារ្យ មុនពេល​ដែល Fred ស៊ុត​ធានា​ជ័យជំនះ​នៅ​នាទី​ទី៩០+៥​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Manchester United បន្តដំណើរ​ប៉ុនប៉ង​ឈ្នះ​ពាន ៤ ក្នុង​រដូវ​កាល​ដោយ​ត្រូវ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ FA Cup ទទួល​ស្វាគមន៍ Fulham​។ ​​ងាក​ទៅ​ក្រុម​នៅ Premier League មួយទៀត Tottenham Hotspur មានជោគ​វាសនា​ផ្ទុយ​ពីនេះ​គឺ​ធ្លាក់​ត្រឹម​ជុំ​ទី៥ នេះ​ក្រោយ​ចាញ់​នៅ​ទឹកដី​ក្រុម​នៅ League Champoinship, Sheffield United ១-០ ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Iliman Ndiaye​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Sheffield United ត្រូវ​ជួប Blackburn Rovers នៅ​វគ្គ ៨ក្រុម​។ ​​ចំណែក​ការប្រកួត​មួយគូ​ទៀត ក្រុម​មកពី​លី​គ​ទី៤ League Two, Grimsby បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ FA Cup លើកដំបូង​ក្នុង​រយៈពេល ៨៤ឆ្នាំក្រោយ​យកឈ្នះ​នៅ​ទឹកដី Southampton ២-១ មិនគួរ​ឱ្យ​ជឿ​ដើម្បី​បន្តទៅ​ជួប​ម្ចាស់ផ្ទះ Brighton​។ ​យោងតាម​ការចាប់​ឆ្នោត​វគ្គ ៨ក្រុម​ផងដែរ Manchester City នឹងត្រូវ​ជួប​ជាមួយ Burnley ដែល​កំពុង​ដឹកនាំ​ដោយ​អតីត​ខ្សែការពារ​របស់ខ្លួន Vincent Kompany៕អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម វ៉ា​ត់ ចំរើន បញ្ជាក់​ពី​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍ តែ​គ្មាន​ការកំណត់​តម្លៃ​ឡើយ​

2023/03/02 04:54:58 pm        534
​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡាស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMMAPGOC) ​បាន​អះអាងថា ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍ ឬ​ការផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះគឺ​គោរព​តាម​ស្មារតី​រួម ដែល​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទក្នុង​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ តែ​គ្មាន​ការកំណត់​តម្លៃដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​ឡើយ។​ ​នេះ​គឺជា​ការ​ស្រាយ​បំភ្លឺ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​សារព័ត៌មាន​ថៃ​មួយចំនួនដែល​បាន​ផ្សាយ​ថា កម្ពុជា​បានកំណត់​តម្លៃ​លើ​ការទិញ​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ ហេតុនេះ ឯកឧត្តម​បានស្នើ​ឲ្យ​មតិ​សាធារណជន​កុំ​យល់ច្រឡំ ដ្បិត​កម្ពុជាពុំបាន​កំណត់​តម្លៃ​នោះទេ តែ​ជាការ​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ តាមរយៈ​ការធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកនៃ​ប្រទេស​អាស៊ីអាគ្នេយ៍ ហើយ​គណៈកម្មាធិការ​ជាតិ​ទាំងនោះនឹងធ្វើ​កិច្ចការ​ផ្សា​ព្វ​ផ្សាយ​នេះ ជាមួយ​ស្ថានីយទូរទស្សន៍​របស់គេ​រៀងៗ​ខ្លួន ហើយ​បាន​គេ​យក​តម្លៃ​នោះមក​ចរចា​ជាមួយ​ម្ចាស់ផ្ទះ​វិញ។​​ ​គួរ​ដឹងថា ក្នុងឋានៈ​កម្ពុជា ដោយមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដើម្បី​ដឹកនាំ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កម្ពុជា​បង្កើត​ឲ្យ​មានច្បាប់​ថ្មី​មួយៗ​ចំនួន សម្រាប់​ជា​គំរូ​ដល់​ប្រទេស​ផ្សេងៗដែល​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ក្រោយៗ ជាក់ស្ដែង​ការកំណត់​ឲ្យ​មាន​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​ម្ចាស់ផ្ទះ​ជាដើម ដោយ​ចាប់ផ្ដើម​អនុវត្ត​ចេញពី​កម្ពុជា​មុនគេ។ ការកំណត់​នេះក៏​មិន​មានមតិ​ណាមួយបាន​ជំទាស់​ លើ​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​ម្ចាស់ផ្ទះ​កម្ពុជា​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​ជឺ​ជី​តស៊ូដណ្ដើមបាន​មេដាយ​កម្រិត​អាស៊ី ៧​គ្រឿង មុន​ស៊ី​ហ្គេមឆ្នាំ​២០២៣ មកដល់​

2023/03/02 04:39:06 pm        515
​ជឺ​ជី​តស៊ូ៖ ក្រុមកីឡា​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជាបានទទួល​មេដាយ​សរុប ៧​គ្រឿងរួមមាន​មេដាយប្រាក់៤ និង​សំរឹទ្ធ ៣គ្រឿងនៅក្នុង​ការប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​៧ ឆ្នាំ​២០២៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ទើប​បញ្ចប់​ក្នុង​សប្ដាហ៍​នេះ។​ ​លោក សៀន សុភ័ក្ដ្រ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​នេះធ្វើឡើង ៤​ថ្ងៃពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ជាង ៥០០​នាក់មកពី ៣០​ប្រទេស ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា ១៨​នាក់​ផងដែរ។​ ​ជា​លទ្ធផល ទោះបី​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជាពុំ​ទទួលបាន​មេដាយមាស តែ​ការ​ដណ្ដើមបាន​មេដាយប្រាក់ ៤ និង​សំរឹទ្ធ ៣ នេះគឺជា​ផ្លែផ្កា​មួយ​ដ៏​ល្អប្រសើរសម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជា ឆ្ពោះទៅ​ប្រជែង​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​ ​តាមរយៈ​នេះ សហព័ន្ធ​ក៏បាន​ថ្លែងអំណរគុណ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដែល​បានអនុញ្ញាត​ជាគោលការណ៍​ឲ្យ​ប្រតិភូ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​ប្រចាំ​ឆ្នាំនេះ ដើម្បី​ជា​វាស់​ស្ទង់ និង​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា

CAMSOC ​បែងចែក​ការផលិត​ប្រភេទ​កីឡា​ក្នុង​ស៊ី​ហ្គេម ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​កាន់តែ​ផុសផុល​

2023/03/02 04:25:34 pm        363
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានរៀបចំ​បែងចែក​ឲ្យ​មាន​ប្រភេទ​កីឡា​មួយចំនួនដែល​ត្រូវ​ផលិត​ដោយ​ក្រុម​ជំនាញ​អន្ដរជាតិ ខណៈ​កីឡា​មួយចំនួននឹងត្រូវ​បើក​ឲ្យ​មានការ​ផ្សព្វផ្សាយ​ដោយ​សេរី សម្រាប់​បណ្ដា​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុកដើម្បី​ជំរុញ និង​ពង្រឹង​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​លើកដំបូង​នៅ​កម្ពុជា​នេះ​ឲ្យ​កាន់តែ​ផុសផុល និង​ស្ដង់ដារ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្ដា​ស្ថានីយ៍ទូរទស្សន៍​ជាតិកាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា យ៉ាង​យោចណា​ស់មាន​កីឡា ១៧​ប្រភេទក្នុងចំណោម ៣៧​ប្រភេទនឹងត្រូវ​ផលិត​ដោយ​អ្នកឯកទេស​អន្ដរជាតិ ហើយ​កីឡា​ផ្សេងៗ​ទៀតនឹងត្រូវ​ផលិត​ដោយ​ទូរទស្សន៍​ក្នុងស្រុកដែលមាន​គុណភាព និង​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ឲ្យ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះមាន​ភាព​ទាក់ទាញ​ពី​ប្រជាជន​ទូទាំង​ពិភពលោក។​ ​តាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន មជ្ឈមណ្ឌល​ផ្សាយ​ផ្ទាល់​ IBC ​នឹង​ចាប់ផ្ដើម​ទទួល​ការងារ​រៀបចំ និង​ការងារ​ផ្សព្វផ្សាយ​នេះចាប់ពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣ តទៅ ហើយ​ការផ្សាយ​ផ្ទាល់​ដំបូង​គេនឹងធ្វើ​ឡើងនៅ​ពហុ​កីឡដ្ឋាន​ជាតិ ជាមួយ​វិញ្ញាសា​កីឡាបាល់ទាត់​មុនគេដែល​នឹង​ត្រូវធ្វើ​ការប្រកួត​នា​ថ្ងៃទី​២៩ ខែមេសា មុន​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ជា​ផ្លូវការនា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Cremonese យកឈ្នះ Roma ជា​ជ័យជំនះ​ដំបូង​បំផុត​នៅ Serie A រដូវ​កាល​នេះ​

2023/03/01 10:06:02 pm        69
​បាល់ទាត់៖ ​ក្រុម​បាត​តារាង​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A, Cremonese ទើបតែ​បាន​ស្គាល់​ជ័យជំនះ​ដំបូង​ក្នុង​រដូវ​កាល ក្រោយ​យកឈ្នះ AS Roma ២-១ យប់មិញ​ក្នុង​សប្តាហ៍​ទី២៤​។ ​​ក្រុម​ម្ចាស់ផ្ទះ Cremonese បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៧ ដោយ Frank Tsadjout ហើយ Roma ត្រូវ​រង់ចាំ​ដល់​នាទី​ទី៧១ ទើប​អាច​តាម​ស្មើ​បាន​ដោយ Leonardo Spinazzola​។ ​​ដើម​វគ្គ​ទី២ នេះ​អ្នកចាត់ការ Roma លោក Jose Mourinho ត្រូវបាន​អាជ្ញាកណ្តាល​ផ្តល់​កាត​ក្រហម​បណ្តេញ​ចេញពី​ទីលាន​ ក្រោយ​ប៉ះ​ពាក្យសំដី​ជាមួយ​មន្ត្រី​ទី៤​។ ​​៧នាទី​មុន​ចប់​ការប្រកួត Cremonese ក៏មាន​ឱកាស​រក​គ្រាប់​បាល់​ជ័យជំនះ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Daniel Ciofani​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Cremonese បញ្ចប់​ការទន្ទឹងរង់ចាំ ២៤ប្រកួត​ទំរាំ​ឈ្នះ​ប្រកួត​ដំបូង និង​ឡើង​ពី​បាត​តារាង​លេខ២០ មកឈរ​លេខ១៩ ពីលើ Sampdoria វិញ​។​ ​​មួយគូ​ទៀត​យប់មិញ​ដែរ Juventus យកឈ្នះ​ក្រុម​រួម​ទីក្រុង Turin, Torino ដោយ​លទ្ធផល ៤-២ ឡើង​មកឈរ​លេខ៧ មាន ៣៥ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ឆ្លងកាត់​វាល​ខ្សាច់​សាហា​រ៉ា​បញ្ចប់​ដោយ​ជោគជ័យ​

2023/03/01 09:30:51 pm        36
​រត់ម៉ារ៉ាតុង៖ ​បន្ទាប់ពី​ការរត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​ឆ្លងកាត់​វាល​ខ្សាច់​សាហា​រ៉ា អ្នករត់​រាប់រយ​នាក់​បាន​មកដល់​ជំរំ​ជនភៀសខ្លួន Smara Sahrawi ក្នុង​ទីក្រុង Tindouf ប្រទេស​អាល់​ហ្សេ​រី​កាលពី​ថ្ងៃ​អង្គារ​ដោយ​សភាព​អស់កម្លាំង​ខ្លាំង ប៉ុន្តែ​មាន​មោទនភាព​ដែល​បាន​គាំទ្រ​ប្រជាជន​នៅ​សាហា​រ៉ា​ខាងលិច​។ ​​ព្រឹត្តិការណ៍​សាហា​រ៉ា​ម៉ា​រ៉ា​តុងគឺជា​ផ្នែក​មួយ​នៅលើ​គំនិត​ផ្តួចផ្តើម​ដើម្បី​ជួយ​ដល់​កុមារ​នៅ Sahrawi ដែល​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ជុំវិញ​ទីក្រុង Tindouf។​ ​ការប្រកួត​នេះ​បានចាប់ផ្តើម​នៅ​ជំរំ​ជនភៀសខ្លួន Auserd ហើយ​បានបញ្ចប់​នៅ Smara។​ ​ព្រឹត្តិការណ៍​សាហា​រ៉ា​ម៉ា​រ៉ា​តុង​លើក​ទី២៣ នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ការ​ប្រារព្ធ​ខួប​លើក​ទី៤៧ នៃ​ការប្រកាស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អារ៉ាប់​សាហា​រ៉ាវី​។​ ​ការរត់​នេះ​ក៏​រួមបញ្ចូល​ទាំង​ការរត់​ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ​ និង ៥គីឡូម៉ែត្រ​ផងដែរ​។​ ​ប្រទេស​ម៉ា​រ៉ុ​ក​ចាត់ទុក​សាហា​រ៉ា​ខាងលិច​ជា​របស់ខ្លួន ប៉ុន្តែ​ចលនា​ឯករាជ្យ​ដែល​គាំទ្រ​ដោយ​អាល់​ហ្សេ​រីទាមទារ​រដ្ឋ​អធិបតេយ្យ​មួយ​។​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប្រទេស​ភាគច្រើនរួមទាំង​អេ​ស្ប៉ា​ញបាន​តស៊ូ​មតិ​សម្រាប់​ការធ្វើប្រជាមតិ​ឯករាជ្យ ​ដើម្បី​កំណត់​ជោគវាសនា​របស់​សាហា​រ៉ា​ខាងលិច​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ivan Toney ព្រម​ទទួល​ថា ​ពិតជា​បាន​រំលោភច្បាប់​ភ្នាល់​របស់ FA

2023/03/01 07:07:42 pm        102
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Brentford, Ivan Toney បាន​យល់ព្រម​ទទួល​ការពិន័យ​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស FA ពាក់ព័ន្ធ​រឿង​រំលោភច្បាប់​ភ្នាល់​។ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​ត្រូវ​ពិន័យ​ដោយ FA កាលពី​ខែវិច្ឆិកា​ពាក់ព័ន្ធ​នឹង​រឿង​ភ្នាល់​នេះ​ដែលមាន​ដល់​ទៅ ២៣២ករណី មុនពេល​គេ​ស៊ើប​ឃើញ​មានការ​រំលោភបំពាន​ច្បាប់​នេះ ៣០ករណី​បន្ថែមទៀត​។ ​​Ivan Toney បាន​ស៊ុត​បញ្ចូល​ទី ១៤គ្រាប់​រដូវ​កាល​នេះ​ក្នុងការ​បង្ហាញខ្លួន ២១លើក​នៅ Premier League ខណៈ Brentford កំពុង​ឈរ​លេខ ៩ ក្នុង​តារាង​។​ ​​Ivan Toney ត្រូវបាន​គេ​រកឃើញ​ចំពោះ​ការបំពានច្បាប់​របស់ FA នៅ​ចំនុច E8 ដែល​បាន​ហាមឃាត់​មិនឱ្យ​កីឡាករ​អាជីព​ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់​ល្បែងស៊ីសង រឺ​ផ្តល់ព័ត៌មាន​សំងាត់​របស់​ក្រុម​ទៅខាង​ក្រៅ​ក្នុង​គោលបំណង​នៃ​ការ​ភ្នាល់​។ ​​បើតាម​ការបង្ហាញ​រប​ស់ FA, Ivan Toney មាន​ពាក់ព័ន្ធ​នឹង​រឿង​ភ្នាល់​ចន្លោះ​ពីថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃទី២៣ ខែមករា ​ឆ្នាំ២០២១ នៅពេល​ប្រកប​អាជីព​ជាមួយ​ក្លិប​ Scunthorpe United, Wigan Athletic, Peterborough United និង Brentford​។​ ​​រំលឹកថា ​ក្រៅពី Ivan Toney ខ្សែការពារ​អង់គ្លេស Kieran Trippier ក៏​ធ្លា​ក់រង​ពិន័យ ១០សប្តាហ៍​ដោយ FA កាលពី​ខែធ្នូ ​ឆ្នាំ២០២០ ផងដែរ​ដែល​បានផ្តល់​ព័ត៌មាន​ទៅខាង​ក្រៅ ​ដើម្បី​ធ្វើការ​ភ្នាល់​ពី​ការផ្ទេរ​របស់ខ្លួន​ពី Tottenham Hotspur ទៅកាន់ Atletico Madrid​។ ​​កាលពី​ឆ្នាំ២០១៧ អ្នកចាត់ការ និង​ជា​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Joey Barton ត្រូវបាន FA ពិន័យ ៥ខែ​បន្ទាប់ពី​ត្រូវបាន​គេ​រកឃើញថា​បាន​ភ្នាល់​បាល់ ១២៦០លើក​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ត្រូវការ ៣​សិត​ដើម្បី​ឈ្នះ​ការប្រកួត​ជុំ​ទី១ Dubai Tennis Championships

2023/03/01 06:16:50 pm        129
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic ត្រូវ​ការលេង​សិត​កាត់សេចក្តី​ដើម្បី​យកឈ្នះ Tomas Machac ក្នុង​ការប្រកួត​ជុំ​ដំបូង​នៃ​កម្មវិធី Dubai Tennis Championships ដែលជា​ការ​ប្រកួត​ដំបូង​តាំងពី​ឈ្នះ​ជើងឯក Grand Slam, Australian Open កាលពី​ខែមករា​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​សម្រាក​ពី​ការប្រកួត​នានា​រយៈពេល ៣សប្តាហ៍​មកហើយ​ដោយសា​រ​បញ្ហា​សរសៃ​ពួរ​ក្រោយពី​គ្រង​ជើងឯក Grand Slam លើក​ទី២២ ក្នុង​អាជីព​។​ ​​បច្ចុប្បន្ន​ឈរ​លេខ ១ ពិភពលោក Novak Djokovic បាន​យកឈ្នះ​កីឡាករ​វ័យ ២២ឆ្នាំ​សញ្ជាតិ​ឆែក​លំដាប់​លេខ ១៣០ ពិភពលោក Tomas Machac ដោយ​លទ្ធផល ៦-៣ ,៣-៦ និង ៧-៦(៧-១)​។​ ​​នេះ​ជា​ជ័យជំនះ ១៣ប្រកួត​ជាប់​គ្នា​ផងដែរ​សំរាប់ Novak Djokovic ក្នុង​ឆ្នាំ២០២៣ នេះ​។ លទ្ធ​ផល​ផ្សេងទៀត​មានដូចជា​កីឡាករ​រុស្ស៊ី Daniil Medvedev យកឈ្នះ Matteo Arnaldi ៦-៤ និង ៦-២, Felix Auger-Aliassime យកឈ្នះ Maxime Cressy និង Karen Khachanov ចាញ់ Botic van de Zandschlup ៧-៥ និង ៦-២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal ដកខ្លួន​ពី​ការប្រកួត​នៅ​អាមេរិក​ដោយសារ​របួស​

2023/03/01 05:33:38 pm        110
​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា នឹងមិន​ចូលរួម​ការប្រកួត ២កម្មវិធី​នៅ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​កឡើ​យ​ដោយសារ​របួស​។​ ​​ព្រឹត្តិការណ៍​វាយ​កូន​បាល់​នៅក្នុង​ក្របខណ្ឌ Masters 1000 នៅ Indian Wells និង Miami ជាការប្រកួត​ដ៏​សំខាន់​មួយ​ដែល​រាប់​ពិន្ទុ​ចូលក្នុង​ចំណាត់ថ្នាក់​ពិភពលោក ATP World Ranking​។​ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បាន​អវត្តមាន​ពី​ការប្រកួត​តាំងពី​ចាញ់​ត្រឹម​ជុំ​ទី២ នៅ Australian Open កាលពី​ខែមករា​។ ​​ម្ចាស់​ជើងឯក Grand Slam ២២លើក​រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អវត្តមាន​យ៉ាងហោចណាស់ ៦សប្តាហ៍​ដោយសារ​បញ្ហា​ត្រគាក​នៅពេល​ចាញ់ Mackenzie McDonald​។ ​​Rafael Nadal ធ្លាប់​ឈ្នះ​ជើងឯក​ការប្រកួត Indian Wells ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយបី​លើក​នៅ​ឆ្នាំ២០០៧ ២០០៩ និង ២០១៣ ហើយ​ឆ្នាំមុន​ចាញ់​កីឡាករ​ម្ចាស់​ស្រុក Taylor Fritz នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​Nadal នឹង​បន្ត​អវត្តមាន​ការប្រកួត​នៅ Miami មួយទៀត​ដែល​នឹង​ចាប់ផ្តើម​នៅ​រយៈពេល ៣សប្តាហ៍​ទៀត តែ​រំពឹងថា​នឹង​អាច​ចូលរួម​ការប្រកួត Monte Carlo Masters ទាន់ ដែលជា​ការប្រកួត​នៅលើ​ទីលាន​ដីក្រហម និង​ធ្លាប់​ឈ្នះ​ជើង​ឯក​នៅ​ទីនោះ ១១លើក​។ ​​ជាមួយគ្នា​នោះដែរ កីឡា​ករលេខ ២ ពិភពលោក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ទៀត Carlos Alcaraz និង​កីឡាករ​អង់គ្លេស Cameron Norrie ដែល​ឈ្នះ​ជើងឯក​ម្នា​ក់មួយ​កាលពី​ខែកុម្ភៈ​នោះ បានប្រកាស​ដកខ្លួន​ពី​ការប្រកួត Mexican Open ដែល​នឹង​ចាប់ផ្តើម​សប្តាហ៍​នេះ​ផងដែរ​ដោយសារ​បញ្ហា​របួស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM