Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Foden ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ ខណៈ Manchester City ឈ្នះ​នៅផ្ទះ Bristol ឡើង​វគ្គ ៨ក្រុម FA Cup

2023/03/01 04:59:32 pm        104
​បាល់ទាត់៖ ​ក្រុម​ជើងឯក Premier League, Manchester City បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ពានរង្វាន់ FA Cup ហើយ​ក្រោយ​ជ័យជំនះ​នៅ​ទឹកដី Bristol City ៣-០​។ ​ខ្សែបម្រើ​ប្រយុទ្ធ​អង់គ្លេស Phil Foden បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​នេះ ខណៈ​ដែល Kevin de Bruyne រក​បាន​មួយ​គ្រាប់​ផង​ដែរ​។ ​កីឡាករ​វ័យ ២២ឆ្នាំ Phil Foden នៅ​ពេល​នេះ​បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ហើយ​ក្នុង​រយៈពេល ៤ថ្ងៃ បន្ទាប់ពី​រក​បាន​មួយ​គ្រាប់​ផង​ដែរ​ក្នុង​ការ​ប្រកួត​ទល់នឹង Bournemouth កាលពី​ថ្ងៃ​សៅរ៍​។ ​Foden បាន​ខកខាន​ឱកាស​បង្ហាញខ្លួន ១១នាក់​ដំបូង​ក្រោយ​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម​អង់គ្លេស​នៅ World Cup តែ​ពេលនេះ​លោក Pep Guardiola ថា Foden ត្រលប់​មក​ទម្រង់​លេង​ដើម​របស់​ខ្លួន​វិញ​ហើយ​។ ​ចំណែក Bristol មុន​មកដល់​វគ្គ​នេះ ពួកគេ​មិនដែល​ចាញ់​ឡើយ ១២ប្រកួត​ជាប់​គ្នា​រាប់​តាំងពី​ថ្ងៃទី២៦ ខែ​ធ្នូ​។ ​លទ្ធផល​ផ្សេងទៀត​នៅ FA Cup ផង​ដែរ​រួមមាន Fulham យកឈ្នះ Leeds ២-០, Brighton ឈ្នះ​នៅ​ទឹកដី Stoke ១-០ និង Blackburn ទម្លាក់​ម្ចាស់ផ្ទះ Leicester City ២-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រឹត្តិការណ៍​ម៉ូតូ​ហោះ​ Flying Bike Super Cross ​នឹង​ដំណើរ​ការប្រកួត​ចុង​សប្ដាហ៍​នេះ​

2023/03/01 04:40:28 pm        140
​ប្រណាំងម៉ូតូ៖ ការប្រកួត​កីឡា​ម៉ូតូ​ហោះ​ Flying Bike Super Cross ​ឆ្នាំ​២០២៣ នឹង​ដំណើរ​ការប្រកួត​នា​ថ្ងៃទី​៥ ខែមីនា​ចុង​សប្ដាហ៍​នេះនៅ​ទីលាន​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​ ​លោក ព្រែ អ៊ីវ​កាត់​ទ្រី អ្នករៀបចំ​ព្រឹត្តិការណ៍​នេះបាន​ថ្លែង​ក្រោយ​ចុះ​ត្រួតពិនិត្យ និង​ជិះ​សាកល្បងនៅ​ទីលានកាលពី​ថ្មីៗបាន​គូសបញ្ជាក់ថា ដោយសារ​ទីលាន​តូច​ល្មមការទទួល​ចុះឈ្មោះ​ចូលរួម​ប្រកួត​របស់​កីឡាករ​ ត្រូវ​បានកំណត់​ត្រឹម ៥០ ទៅ ៦០​នាក់​ប៉ុណ្ណោះដោយ​ក្នុង​កម្រិត ​(Class)​ នីមួយៗ​មាន​ចំនួន​កីឡាករ​លើស​ចំនួន​ត្រូវ​ប្រកួត​ជម្រុះ​ជាមុន ដ្បិត​ការប្រកួត​នេះ​មាន ៥ Class ​រួមមាន​ Class A, B, C, VIP ​និង​Class Kids​។​ ​លោក​បន្ដថា ការរៀបចំ​នៅ​ទីលាន​ព្រែកលៀប​នេះបានធ្វើ​ឡើង​អស់​រយៈពេល ១០​ឆ្នាំ​មកហើយៗ ប៉ុន្តែ​បាន​ខកខានចាប់​ត្រឹម​ឆ្នាំ​២០១៧ ខណៈ​នៅ​ឆ្នាំ​២០២៣ ​នេះ​ត្រូវ​បានរៀបចំ​ឡើងវិញ ដើម្បី​បន្ត​ជំរុញ​លើកស្ទួយ​គុណភាព​កីឡាករ​ម៉ូតូ​ហោះ​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ដែល​ជាការ​ដុសខាត់​សមត្ថភាព​ឲ្យ​បាន​ខ្ពស់ៗ​ត្រៀម​ចូលរួម​ប្រកួត​អន្តរជាតិ​នានា​។​ ​តាមរយៈ​នេះ លោក​បាន​អំពាវនាវ​ដល់​កីឡាករដែល​ចង់​ចូលរួម​ប្រកួតប្រជែង​ បញ្ចេញ​សមត្ថភាពក្នុង​ព្រឹត្តិការណ៍​កីឡា​ម៉ូតូ​ហោះ​នេះរួសរាន់​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​ឲ្យ​បានល្អ​ប្រសើរ ៕​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​បាល់ទះ​គ្រោង​អញ្ជើញ​ក្រុម​ចិន​មក​ប្រកួត​មិត្តភាព ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2023/03/01 04:28:00 pm        245
​បាល់ទះ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាគ្រោង​នឹងធ្វើ​ការអញ្ជើញ ​ក្រុម​បាល់ទះ​ជម្រើសជាតិ​យុវជន​ចិនមក​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ដទៀត ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិ​នេះកំពុងដំណើរការ​ក្នុង​គម្រោង​នៅឡើយ តែបើ​សិន​មានការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិចិន​កម្រិតណា​មួយ មុន​ស៊ី​ហ្គេមកាន់តែ​ប្រសើរ ដើម្បី​វាស់​ស្ទង់ និង​ពង្រឹងសមត្ថភាព​បន្ថែម។​ គួរ​បញ្ជាក់ថា ដើម្បី​សម្រួច​គោលដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​អញ្ជើញ​ក្រុម​ខ្លាំងៗ​លំដាប់​ពិភពលោក​ មក​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាជា​បន្ដបន្ទាប់ ជាក់ស្ដែង​កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រុម​ជម្រើសជាតិ​កម្ពុជាទើបតែ​បាន​ប្រកួត​មិត្តភាព​អន្ដរជាតិ ២​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ U19 ​បារាំងដោយ​ឈ្នះ ១​ប្រកួត​ម្នាក់ ក្រោយពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ U21 ​គុយបាកាលពី​ចុងឆ្នាំ​២០២២ ទៀតផង៕​អត្ថបទ៖ លី ឈុន​ឡា

គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Lionel Scaloni បន្ត​កិច្ចសន្យា​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ដល់​ឆ្នាំ២០២៦

2023/02/28 10:24:39 pm        105
​បាល់ទាត់៖ ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​លោក Lionel Scaloni បានសម្រេច​បន្ត​កិច្ចសន្យា​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន​ដល់​ឆ្នាំ២០២៦​។ ​បុរស​វ័យ ៤៤ឆ្នាំ​រូបនេះ​បាន​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក​ពិភពលោក FIFA World Cup 2022 នៅ​កាតា ​នៅពេល​យកឈ្នះ​ក្រុម​ការពារ​ជើងឯក​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​។ ​លោក Scaloni បាន​ចូលមក​កាន់តំណែង​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទីន​កាលពី​ឆ្នាំ​២០១៨ និង​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​អាមេរិក​ខាងត្បូង Copa America ផងដែរ​នៅ​ឆ្នាំ​២០២១​។​ ​កិច្ចសន្យា​ថ្មី​នេះ​មានន័យ​ថា​ លោក Scaloni នឹង​បន្ត​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទីន​ឆ្ពោះ​ទៅ​ការពារ​តំណែង​ជើងឯក World Cup២០២៦ ដែល​រៀបចំ​នៅ​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។ ​យប់មិញ​នេះដែរ​លោក Scaloni ក៏បាន​ឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម​បំផុត​របស់ FIFA ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Jurgen Klinsmann ត្រូវ​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កូរ៉េ

2023/02/28 09:48:58 pm        107
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​អាមេរិក​លោក Jurgen Klinsmann ត្រូវបាន​ប្រកាស​តែង​តាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កូរ៉េ​ផ្លូវការ ​ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​កន្លះ​។ ​​បុរស​វ័យ ៥៨​ឆ្នាំ​ដែលជា​សមាជិក​ជ័យលាភី​ជើងឯក​ពិភពលោក​ ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ​ឆ្នាំ​១៩៩០ នោះនឹង​ដឹកនាំ​ក្រុម​កូរ៉េ​ដល់ World Cup 2026 ដែល​នឹង​រៀបចំឡើង​នៅ​ទឹកដី​អាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា​។​ ​ការងារ​ដំបូង​របស់លោក Klinsmann គឺ​ត្រូវ​ដឹកនាំ​ក្រុម​កូរ៉េ​ទទួល​ការប្រកួត​មិត្តភាព​ទល់នឹង​កូ​ឡុំ​ប៊ី​នៅ​ថ្ងៃទី​២៤ ខែមីនា​ខាងមុខ​នៅ​ទីក្រុង Ulsan​។​ ​Jurgen Klinsmann ដែល​ស៊ុត​បញ្ចូល​ទី ៤៧​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ឱ្យ​អាល្លឺម៉ង់ ១០៨លើក បានមក​បន្ត​តំណែង​ពី​លោក Paulo Bento ដែល​បាន​ចាក​ចេញពី​តំណែង​ក្រោយ​ចំណាយ​ពេល ៤​ឆ្នាំ​ដឹកនាំ​ក្រុម បន្ទាប់ពី​កូរ៉េ​ធ្លាក់​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​។ ​​អតីត​អ្នកចាត់ការ Tottenham Hotspur រូបនេះ​នៅ​ទំនេរ​ពី​អាជីព​ជា​អ្នកចាត់ការ​រយៈពេល​ជាង ៣ឆ្នាំ​មក​ហើយ ដោយ​ចុងក្រោយ​បំផុត​គឺ​ដឹកនាំ​ក្លិប​អាល្លឺម៉ង់ Hertha Berlin បាន​ត្រឹម ១០សប្តាហ៍​។ ​លោក Klinsmann ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ផងដែរ​នៅពេល​អាល្លឺម៉ង់​ជា​ម្ចាស់ផ្ទះ World Cup 2006 ដោយ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣ និង​ដឹកនាំ​អាមេរិក​ឡើង​ដល់​វគ្គ ១៦​ក្រុម​ចុងក្រោយ World Cup 2014 នៅ​ប្រេ​ស៊ី​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពានរង្វាន់​បាល់ទាត់​អភិបាលខេត្ត​កណ្ដាលរៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ពីរ​

2023/02/28 09:25:05 pm        113
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាលលើក​ទី​២ ឆ្នាំ​២០២៣ គ្រោង​នឹង​បើក​ការប្រកួត​នា​ថ្ងៃទី​០៣ ខែមីនា​ចុង​សប្ដាហ៍​នេះហើយ ដោយមាន​បេក្ខភាព ១៩ក្រុម​ចូលរួម។ការប្រកួត​នេះផ្ដោតលើ​គោលបំណង​សំខាន់ៗ​ពីរ ទី​១-​ដើម្បី​បំផុសសកម្មភាព​លេង​កីឡា​ក្នុង​ខេត្ត និង​ទី​២-​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេលខាងមុខ។​ ​នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​ឯកឧត្តម ធុល នាង ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តកណ្ដាល និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតនៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​បច្ចេកទេស និង​ចាប់ឆ្នោត​បែងចែក​ពូ​លកាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ម្សិលមិញ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល​ឆ្នាំនេះកាន់តែ​ពិសេស ដោយ​មិន​ត្រឹម​បំផុស និង​ជំរុញ​យុវជន​លេង​កីឡា ក៏ដូចជា​ផ្ដល់នូវ​ទស្សនីយភាព​ដ​ល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នោះទេ តែ​ក៏​ជាការ​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា បន្ទាប់ពី​ការរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​ផងដែរ។​​​សូមបញ្ជាក់ថា សម្រាប់​បេក្ខភាព​ចូលរួម​ប្រកួត​ពានរង្វាន់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ឆ្នាំ​២០២៣ នេះគឺ​បែង​ចែកជា ៤​ពូ​លក្នុង​មួយ​ពូ​ល​មាន ៥​ក្រុម លើកលែង​ពូ​ល​ D ​ប៉ុណ្ណោះដែលមាន​ត្រឹម ៤​ក្រុម។ ចំពោះ​លទ្ធផល​ចាប់​ពូ​លវិញ សម្រាប់​ពូ​ល​ A ​រួមមាន​ក្រុម​រដ្ឋបាល​ខេត្តកណ្ដាល​, សមាគមន៍​បាល់ទាត់​ខេត្តកណ្ដាល​, វិទ្យាល័យជ័យ​វរ្ម័នទី​៧, សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្ដិភាព និង​ក្រុម ស​.​ស​.​យ​.​ក កៀនស្វាយ។ ពូ​ល​ B ​មាន​ក្រុមយុវជន​ស្រុក​ល្វាឯម​, យុវជន​វត្ត​សិរី​បន្ទាយដែក​, ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​, កងរាជអាវុធហត្ថ​ខេត្តកណ្ដាល និង​ក្រុម ស​.​ស​.​យ​.​ក ក្រុង​តាខ្មៅ។​ ​ចំណែក​ពូ​ល​ C ​មាន​ក្រុមយុវជន​ស្រុក​ខ្សាច់កណ្ដាល​, ស​.​ស​.​យ​.​ក ស្រុក​ពញាឮ​, យុវជន​ស្រុក​លើកដែក​, ក្រុមព្រះ​នរាយណ៍ និង​ក្រុម​ស្អាង​យើង​ស្អាត និង​ពូ​ល​ D ​រួមមាន​ក្រុមយុវជន​ស្រុក​មុខកំពូល​, ក្រុមយុវជន​ស្រុក​កណ្ដាល​ស្ទឺ​ង​, ក្រុម​សាលាស្រុក​កោះធំ និង​ក្រុមយុវជន​ស្រុក​អង្គស្នួល។ អ្វីដែល​ពិសេសកីឡាករ​នៃ​ក្រុម​នីមួយៗអាច​ចូលរួមបាន​លុះត្រា​អាយុ ១៨​ឆ្នាំ​ឡើង និង​ត្រូវមាន​លំនៅដ្ឋាន​អចិន្ដ្រយ៍​នៅ​ខេត្តកណ្ដាល​ប៉ុណ្ណោះ៕​អត្ថបទ៖ លី ឈុន​ឡា

Lionel Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​របស់ FIFA លើក​ទី២

2023/02/28 07:34:23 pm        111
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA បន្ទាប់ពី​ជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក​ពិភពលោក ២០២២ នៅ​កាតា​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​មិត្ត​រួម​ក្រុម PSG, Kylian Mbappe និង​ខ្សែប្រយុទ្ធ​បារាំង Karim Benzema ក្នុង​ការទទួល​យកជ័យ​លា​ភី​នេះ​។ ​Lionel Messi គឺជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដែល​យកឈ្នះ​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅ​កាតា និង​បាន​ស៊ុត​បញ្ចូល​ទី ២៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៩ប្រកួត​ឱ្យ​ក្លិប​អាជីព​នៅ​រដូវ​កាល ២០២១-២០២២​។ ​នេះ​ជា​លើក​ទី២ អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះ​ឈ្នះ​ពាន​ជ័យលាភី​នេះ​។ ​​ចំណែក​ផ្នែក​នារី​វិញ ខ្សែប្រយុទ្ធ Barcelona កីឡាការិនី Alexia Putellas គឺជា​អ្នកឈ្នះ​ពាន​ជ័យលាភី​កីឡាការិនី​ឆ្នើម​បំផុត​របស់ FIFA ពីរ​ឆ្នាំ​ជាប់​គ្នា​បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​បាន ៣៤គ្រាប់​រដូវ​កាល​មុន​។ ​​កីឡាការិនី​វ័យ ២៩ឆ្នាំ​ដែល​អវត្តមាន​ពី​ការប្រកួត Euro 2022 ដោយ​របួស​នោះបាន​យកឈ្នះ​ខ្សែប្រយុទ្ធ​អង់គ្លេស Beth Mead និង​កីឡាការិនី​អាមេរិក Alex Morgan ដើម្បី​ទទួលបាន​ពាន​ជ័យលាភី​នេះ​។ ​​សម្រាប់​ពាន​ជ័យលាភី​ផ្សេងៗ​ទៀត​រួមមាន Emiliano Martinez ឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម​បំផុត​បន្ទាប់ពី​ជួយសង្គ្រោះ​បាល់​កាត់សេចក្តី ១១ម៉ែត្រ​នៅ World Cup ៤គ្រាប់បូករួម​ទាំង​វគ្គ​ផ្តាច់ព្រ័ត្រ​យកឈ្នះ​បារាំង​។ ​រីឯ​លោក Lionel Scaloni ដែល​ជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup នោះ​ក៏បាន​ក្លាយជា​គ្រូបង្វឹក​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ផងដែរ​របស់ FIFA៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កង​អង្គរក្ស​ផ្ដោត​ការ​ហ្វឹកហាត់​ទស្សនីយភាព​ធំៗ​ពីរ​ត្រៀម​ពិធី​បើក​-​បិទ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

2023/02/28 06:55:06 pm        171
​ស៊ីហ្គេម៖ កង​អង្គរក្ស​ប្រមាណ ១,២០០​នាក់​នឹង​ត្រូវ​ធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ទម្រង់​គុន​ល្បុក្កតោ​ជាប្រចាំ ក្រោម​ការចង្អុលបង្ហាញ និង​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរងកងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ដោយ​ផ្ដោត​សំខាន់​លើ​ទស្សនីយភាព​ធំៗ​ពីរដើម្បី​ត្រៀម​សម្ដែង​អបអរសាទរ​ក្នុង​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ួ តារា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ទម្រង់​ល្បុក្កតោ​អបអរសាទរ​កម្មវិធី​បើក​-​បិទក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ក្រោម​វត្តមាន​ឯកឧត្តមឧ​ត្ត​ម​សេនីយ៍​ឯក​ ​ឌៀង​ ​សារុន​ ​នាយរង​សេនាធិការ​ចម្រុះ​​នៃ​កងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការរង​បញ្ជាការ​រដ្ឋា​ន​អង្គរក្សនៅ​បន្ទាយ​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ម្សិលមិញ។​ ​លោក អ៊ូ តារា បាន​បញ្ជាក់ថា ការហ្វឹកហាត់​ទម្រង់​គុន​ល្បុក្កតោ​នេះគឺ​ផ្ដោត​សំខាន់​លើ​ផែន​ទស្ស​នីយភាព​ពីរ ទី​១-​ទស្សនីយភាព​សម័យអង្គ​រ​ដ៏​រុងរឿង និង​ទី​២-​ទស្សនីយភាព​គុន​ល្បុក្កតោ​សម័យ​ទំនើប។ ចំពោះ​ចំនួន​កងកម្លាំង​អង្គរក្សដែល​ចូលរួម​ហ្វឹកហាត់​នេះ គឺមាន​ចំនួន​តិចជាង​ការហ្វឹកហាត់​សម្ដែង​ក្នុង​ពិធី​បើក​-​បិទ​កីឡា​ជាតិលើក​ទី​៣ តែ​លោក​មាន​សុទិដ្ឋិនិយម​ខ្ពស់នឹង​ផ្ដល់នូវ​ភាព​អស្ចារ្យ ​ក្នុងការ​សម្ដែង​អបអរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នាពេលខាងមុខ។​ ​​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​ ឌៀង សារុន​ បាន​ទទួលស្គាល់ថា ការសម្ដែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ កាលពី​ចុងឆ្នាំ​២០២២ គឺ​ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ តែ​ក៏​មិនទាន់​ល្អឥតខ្ចោះ​នោះដែរ។ តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កងកម្លាំង​អង្គរក្ស​ទាំងអស់ ដែល​ត្រូវបាន​ជ្រើសរើស​ចូល​រូ​ម​ហាត់​ហ្វឹកហ្វឺន​ពេលនេះ ត្រូវខិតខំ​យកចិត្តទុកដាក់ គោរព​ពេលវេលា និង​វិន័យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ​ការសម្ដែង​ទស្សនី​ភាព​ដ៏​អស្ចារ្យ​ក្នុង​ពិធី​បើក​-​បិទ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នាពេលខាងមុខ។​ ​ជាមួយគ្នា​ដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យី​ប កុយ អនុ​គណៈកម្មការ​ដឹក​នាំ​វគ្គ​បាន​ប្ដេជ្ញា និង​តាំងចិត្ត​ខ្ពស់ក្នុង​ការ​ដឹកនាំ​ហាត់​ហ្វឹកហ្វឺន ដើម្បី​ឆ្លើយតប​ការផ្ដល់​សេចក្ដីទុកចិត្ត​របស់​ថ្នាក់ដឹកនាំ ក្នុង​ការ​រួមចំណែក​ធ្វើ​ឲ្យ​ពិធី​បើក​-​បិទ​កីឡា​ថ្នាក់​តំបន់​នេះមាន​ភាព​អធិកអធម និង​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្ដរជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​​សូម​រំឭក​ថា ដើម្បី​ធានាបាន​នូវ​ការសម្ដែង​ទស្សនីយភាព​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​ភាព​ទាក់ទាញ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង​កង​អង្គរក្ស​ជាង ១​ពាន់​នាក់សម្រាប់​ហ្វឹកហាត់​ទម្រង់​គុន​ល្បុក្កតោ ខណៈ​អ្នកជំនាញ ពិសេស​មន្ដ្រី​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោបានចាត់ទុក​ជា​រឿង​មួយ​ដ៏​ល្អ ដ្បិត​កម្លាំង​កង​អង្គរក្ស​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ស្របទៅតាម​ផែន​ទស្សនីយភាព​នីមួយៗ ដែល​រំលេច​នូវ​ភាព​អស្ចារ្យ​នៃ​ក្បាច់គុន​បុព្វបុរស​ខ្មែរ​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុម​កង់​រំពេ​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ខេត្ដ​សៀមរាប​ប្រមូល​ថវិកា​ជួយមន្ទីរពេទ្​គន្ធបុប្ផា និង​សាលា​មួយ​នៅ​ខេត្ត​កំពង់ធំ​

2023/02/28 06:17:11 pm        135
​ជិះកង់៖ ក្រុម​កង់​រំពេ​ជាង ​៥០​កង់​នៅ​រាជធានី​ភ្នំពេញបាននាំគ្នា​ជិះ​កង់​ឆ្ពោះ​ទៅ​ខេត្ដ​សៀមរាប ដែល​មាន​ចម្ងាយ​ជាង ​៣​០០​គីឡូម៉ែត្រ​ដើម្បី​រក​ថវិកា​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​ខ្វះខាត​នៅ​សាលារៀន​ក្នុង​ខេត្ដ​កំពង់ធំ និង​ដើម្បី​លើកកម្ពស់​សុខភាព បង្កើន​មិត្ដ​ភាព សាមគ្គីភាព​។​ ​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថ និង​ជា​តំណាង​ក្រុម​អ្នក​ជិះ​កង់​រំពេ​មានប្រសាសន៍ថា ការ​ជិះ​កង់​ជា​ក្រុម​នេះ​មាន​រយៈពេល​ជាង​ ៨​ម៉ោង ដោយ​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ដ​សៀមរាប​ ដោយ​បាន​រៀបចំ​កម្មវិធី​ពីរ​ខែ​មុន​ដើម្បី​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ​និង​កុមារ​នៅ​ខេត្ដ​កំពង់ធំ​។​ ឯកឧត្ដម​បាន​បន្ដថា ការ​ជិះ​កង់​នេះ​មាន​ក្រុម​កីឡាករ​ជិះ​កង់​ជម្រើស​ជាតិ​បាន​ចូលរួម ហើយ​ជា​ការ​បណ្ដុះ​ថ្នាល​ហ្វឹកហាត់​ឱ្យ​ក្លាយ​ជា​អ្នក​ជិះ​កង់​អាជីព ​សម្រាប់​ចូល​ការ​ប្រ​កួត​នៅ​កម្មវិធី​ផ្សេងៗ មិន​ថា​តែ​កីឡា​ស៊ី​ហ្គេម​នោះ​ទេគឺ​ទាំង​ការប្រកួត​អន្ដរជាតិផងដែរ​។ ​ជាមួយគ្នា​នោះការ​ជិះ​ផ្លូវ​ឆ្ងាយ​នេះ​ត្រូវ​មាន​ការ​ហ្វឹកហាត់​ឱ្យបាន​ហ្មត់ចត់ មាន​បច្ចេកទេស​ជិះ​ត្រឹមត្រូវ ព្រោះ​ការ​ជិះ​ផ្លូវ​វែង​មិន​ដូចជា​ការ​ជិះ​កង់​កម្សាន្ត​នោះ​ទេ​។ ​​បើ​តាម​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល បាន​បន្ដ​ថា ក្រៅពី​ការ​ជិះ​កង់​ចេញពី​ភ្នំពេញ​ទៅ​សៀមរាប ក៏​មានការ​ជិះ​ទៅតាម​ប្រាសាទ និង​ចែក​អំណោយ​ដល់​កុមារ​នៅ​ខេត្ដ​កំពង់ធំ​ផង​ដែរ​។ ​ឯកឧត្ដម​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ជិះ​កង់ ព្រោះ​វា​បាន​ផ្ដល់​សុខភាព​ល្អ ​និង​បង្កើត​មិត្ដ​ភាព​សាមគ្គីភាព​ផងដែរ​៕

ក្រសួងមហាផ្ទៃ​បង្កើត​សមាគម​តេ​ក្វាន់​ដូ​ WT ​ផ្លូវការ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​

2023/02/28 05:22:28 pm        212
​តេ​ក្វាន់​ដូ៖ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃបានប្រកាស​បង្កើត​សមាគម​កីឡា​តេ​ក្វាន់​ដូ​ WT ​ជា​ផ្លូវការ ដោយមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ មុនី ជា​ប្រធាន​សមាគម ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​ ​មហាសន្និបាត​របស់​ស​មា​គម​កីឡា​តេ​ក្វាន់​ដូ​ WT ​ក្រសួងមហាផ្ទៃអាណត្តិ​ទី​១ នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ នៃ​ក្រុមប្រឹក្សា​កីឡាក្រសួងមហាផ្ទៃ ហើយក៏​មានការ​ចូលរួម​ពី​លោក ប៉ាង សឹ​ន​ហូ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​នគរបាល​ពិភពលោក នៅ​មជ្ឈមណ្ឌល​កីឡា​នគរបាល​ជាតិក្នុង​ពហុ​កីឡដ្ឋាន​ជាតិកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ឯកឧត្តម សុខ មុនី មានប្រសាសន៍ថា ការបង្កើត​សមាគម​កីឡា​តេ​ក្វាន់​ដូន​ WT ​ក្រសួងមហាផ្ទៃ​នេះ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាពរវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​សាធារណៈរដ្ឋ​កូរ៉េ ដោយមាន​សហព័ន្ធ​តេ​កីឡា​ក្វាន់​ដូ​នគរបាល​ពិភពលោក ជា​ភាគី​ពាក់ព័ន្ធ​សហការ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សម្ថ​ភាព​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ​ WT ​នៅក្នុង​អង្គភាព​កីឡា​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​កិត្យានុភាព​នៅលើ​ឆាក​អន្តរជាតិ។​ ​លោក រើ​ន គ​ន្ថា អគ្គលេខាធិការ​សមាគម​កីឡា​តេ​ក្វាន់​ដូ​ WT ​ក្រសួងមហាផ្ទៃបាន​បញ្ជាក់ថា កន្លងមក​កីឡា​តេ​ក្វាន់​ដូ​ក្រសួងមហាផ្ទៃ ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គភាព​កីឡា​នគរបាលជាតិ នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃបាន​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ ទទួលបាន​មេដាយ​សរុប​ចំនួន ៤៦​គ្រឿងរួមមាន​មេដាយមាស ៣២​គ្រឿង​, ប្រាក់ ៧​គ្រឿង និង​សំរឹទ្ធ ៧​គ្រឿង និង​ការប្រកួត​អន្តរជាតិ​ក្រៅប្រទេស​ចំនួន ២​លើកក្នុង​កម្មវិធី​ world police and fire games ​នៅ​ប្រទេស​ចិន និង​ហូ​ឡង់ទទួលបាន​មេដាយ ៩​គ្រឿង​ ​មេដាយមាស ៦​គ្រឿង, ប្រាក់ ១​គ្រឿង និង​សំ​រឺ​ទ្ធិ ២​គ្រឿង​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM