Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

សមាគម​អ្នកសារព័ត៌មាន​កីឡា​ជប៉ុន​ពី​គ្នា ​១០​នាក់​ជាង​កើន​ដល់​ជិត​ ២០០​នាក់​

2023/02/28 04:55:19 pm        136
ជប៉ុន៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​ក្រុមការងារ​ទូរទស្សន៍​បាយ័ន BTV News ទៅកាន់​ប្រទេស​ជប៉ុន ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ សមាគម​អ្នកសារព័ត៌មាន​កីឡា (AJPS) បានធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ប្រវត្តិ និង​បទពិសោធន៍​នៃ​ការបង្កើត​សមាគម​នេះ​ឡើង ក៏ដូចជា​កិច្ច​ការដែល​ខ្លួន​សម្រេចបាន​ក្នុង​កីឡា​ជប៉ុន និង​ពិភពលោក​។​​លោក Takafumin Kojo អគ្គលេខាធិការបាន​បង្ហាញថា សមាគម​អ្នកសារព័ត៌មាន​កីឡា​ជប៉ុន​នេះ​បង្កើតឡើង​នៅ​ខែកញ្ញា ​ឆ្នាំ​១៩៧៥ ដោយ​អ្នកសារព័ត៌មាន ដែល​រួមមាន​អ្នក​ថត និង​អ្នកសរសេរ​រឿង​កីឡាជួបប្រជុំគ្នា​ដើម្បី​រៀបចំ​បង្កើត​អង្គភាព​នេះ​ឡើង​។ មួយឆ្នាំ​បន្ទាប់​សមាជិក​កើនឡើង​ដល់​ ១៦​នាក់ ភាគច្រើន​ជា​អ្នកសារព័ត៌មាន​ដែល​ស្រឡាញ់​នឹង​ចូលចិត្ត​កីឡា និង​សកម្ម​ក្នុង​រឿង​កីឡា​ជប៉ុន ហើយ​បង្កើត​ក្នុង​គោលបំណង​ការពារ​វិជ្ជាជី​វៈ​សារព័ត៌មាន​កីឡា និង​ចូលរួមចំណែក​អភិវឌ្ឍ​កីឡា​ជប៉ុនក្នុង​ពិភពលោក​។ កិច្ចការ​ដ៏​សំខាន់​មួយទៀត​របស់ AJPS គឺ​ប្រមូលផ្តុំ​អ្នកសារព័ត៌មាន​កីឡា Freelance ឱ្យចូល​គ្នា​តែមួយ​ក្នុង​អង្គភាព​នេះ ទោះបីជា​មានការ​លំបាក​ក្នុងការ​ឱ្យគេ​ទទួលស្គាល់ អ្នក​ថត និង​អ្នក​សរ​សេរ​កីឡា Freelance ក៏ដោយ​។​​លោកអគ្គលេខាធិការ​បន្តថា​ វា​ត្រូវការ​ពេល ​១០​ឆ្នាំ​ដើម្បី​បង្កើត​ស្ថាប័ន​មួយ​នេះ​ឱ្យ​ជោគជ័យ និង​បាន​ចូលរួម​លើ​កិច្ចការ​ជាច្រើន ​ដូចជា​ការប្រកួត​កីឡាអត្តពលកម្ម​ដ៏​ធំ​នៅ​ជប៉ុន​ឆ្នាំ​១៩៩០ កីឡា​អាស៊ី​លើក​ទី​១១ ​នៅ​ប៉េកាំង​ប្រទេស​ចិន តាំងពី​ពេល​នោះមក​សមាគម​ទទួលបាន​សិទ្ធ​ក្នុងការ​ចូលរួម​កីឡា​កីឡា​អាស៊ី​។ ក្រៅពីនោះ​នៅមាន​ការប្រកួត​អត្តពលកម្ម​ជើងឯក​ពិភពលោក​នៅ​តូ​ក្យូឆ្នាំ១៩៩១ ហើយ​ក៏បាន​ក្លាយជា​ដៃគូ​តាំងពី​ពេលនោះ​។ មិនយូរប៉ុន្មាន វា​ជា​ពេលវេលា​មិនអាច​បំភ្លេចបាន​ ដែល​សមាគម​ត្រូវបានសមាគម​សារព័ត៌មាន​កីឡា​អន្តរជាតិ (AIPS) ទទួលស្គាល់​ជា​សមាជិក ហើយ​ក៏បាន​លើកកម្ពស់​អ្នកសារព័ត៌មាន​កីឡា​ជប៉ុន​ដល់​កម្រិត​អន្តរជាតិ និង​បាន​ចូលរួម​កិច្ចការ​កីឡា​ពិភព​លោក​ជាច្រើន​រហូតដល់​សព្វថ្ងៃ និង​មាន​សមាជិក​កើន​ជិត ​២០០​នាក់​៕អត្ថបទ៖ គង់ ហួន

ព្រំ សំណាង ស្ទើរ​បាត់បង់​ស្មារតី​មុន​ផ្ដួល​កីឡាករ​រុស្ស៊ី ដើម្បី​លើកមុខ​មាត់​គុន​ខ្មែរ​ជាថ្មី​

2023/02/28 04:33:02 pm        186
​គុន​ខ្មែរ៖ អ្នកលេង​គុន​ខ្មែរ ព្រំ សំណាង បានធ្វើ​ឲ្យ​កក្រើក​សង្វៀន​ Thai Fight ​ជាថ្មី បន្ទាប់ពី​ផ្ដួល​កីឡាករ​រុស្ស៊ី​ Firdavszhon Naiimov ​ត្រឹម​ទឹក​ទី​១ កាលពី​រាត្រី​ថ្ងៃទី​២៦ ខែកុម្ភៈ​កន្លងទៅ។ ប៉ុន្ដែ​មុន​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ ដើម្បី​លើកមុខ​មាត់​គុន​ខ្មែរលើ​ឆាក​អន្ដរជាតិ​នេះ សំណាង ស្ទើរ​បាត់បង់​ស្មារតី បន្ទាប់ពី​ត្រូវ​នាគ​វាត់​កន្ទុយ​ដ៏​ត្រណម​ពី​សំណាក់​អ្នកជំនាញ​ឃី​ក​បុក​ស៊ី​ង​រុស្ស៊ី។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ត្រឡប់​មកដល់​មាតុភូមិនៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ព្រំ សំណាង បានទទួល​ស្គាល់​ Firdavszhon Naiimov ​គឺជា​ជើង​ខ្លាំងដែល​ខ្លួន​ស្ទើរ​ពិបាក​ទប់ទល់ ពិសេស​ក្រោយ​ត្រូវ​មួយ​ជើង​នៅ​ពាក់កណ្ដាល​ទឹក​ទី​១ រូបគេ​បាន​វង្វេងស្មារតី។ តែ​យ៉ាងណាកីឡាករ​វ័យ ៣៨​ឆ្នាំ​រូបនេះបាន​តាំង​អារម្មណ៍រហូត​រក្សា​ជំហរ​វាយ​កីឡាករ​រុស្ស៊ី​រូបនេះ​ឲ្យ​បោះបង់​ការប្រកួត និង​ទទួលបាន​ការកោតសរសើ​រ ក៏​ដូច​ការឧបត្ថម្ភ​ពី​សំណាក់​អ្នកគាំទ្រ​ដ៏​ច្រើន​ទៀត​ផង។​​ ​ជាមួយគ្នា​ដែរ ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​លើកឡើងថា មុន​ការប្រកួត ក៏ដូចជា​ក្រោយ​ចាប់ផ្ដើម​ប្រកួត​បាន ១​នាទីក្នុងនាម​ថ្នាក់ដឹកនាំ ឯកឧត្តម​ពិតជា​មានការ​ព្រួយបារម្ភ ដ្បិត​បានដឹង​គូប្រកួត​របស់ ព្រំ សំណាង នេះ ៤​ថ្ងៃ​ប៉ុណ្ណោះមុន​ការប្រកួត។ តែ​យ៉ាងណា​ដោយ​ជោគជ័យ​លើ​ការហ្វឹកហាត់ បាន​ជំរុញ​ឲ្យ​អ្នកលេង​គុន​ខ្មែរ​រូបនេះ មាន​សមត្ថភាព​គ្រប់គ្រាន់ដើម្បី​ដណ្ដើម​ជ័យជម្នះ និង​ធ្វើ​ឲ្យ​គុន​ខ្មែរ​កាន់តែ​ល្បី​ថែមទៀតលើ​ឆាក​អន្ដរជាតិ ពិសេស​គឺជា​សញ្ញាណ​ដ៏​ល្អ​ត្រៀម​ស៊ី​ហ្គេមនាពេលខាងមុខ។​ ​​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​២ ហើយ ដែល ព្រំ សំណាង បាន​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការប្រកួត​លើស​ង្វៀន​ Thai Fight ​បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​អង់គ្លេស​ Thomas Carpenter ​ត្រឹម​ទឹក​ទី​១ ដោយ​ប្រើ​ជង្គង់​ដូចគ្នាកាលពីដើម​ខែកុម្ភៈ​កន្លងទៅ។ ការប្រកួត​នេះក៏​អាច​ក្លាយ​ជាការ​ប្រកួត​អន្ដរជាតិ​ចុងក្រោយសម្រាប់ ព្រំ សំណាង ដើម្បី​ចៀសវាង​បញ្ហា​របួស​ផ្សេងៗ ហើយ​សម្រុក​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព បច្ចេកទេស ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី៣២ ដែល​ខិតជិត​មកដល់នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុន​ឡា

Sergio Ramos ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ ក្រោយ​ទទួល​ទូរស័ព្ទ​ពី​គ្រូ​បង្គោល​អេ​ស្ប៉ា​ញ​

2023/02/24 10:19:38 pm        133
​បាល់ទាត់៖ ​ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos បានសម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ហើយ ក្រោយ​ទទួល​ទូរស័ព្ទ​ពី​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​លោក Luis de la Fuente​។ ​ខ្សែការពារ​វ័យ ៣៦ឆ្នាំ​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​នៅ​ក្លិប​ Paris Saint Germain រូបនេះ គឺជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ច្រើនជាងគេ​សរុប ១៨០លើក​។ ​​Ramos មិនត្រូវ​បាន​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​តាំងពី​ខែមីនា​ ឆ្នាំ២០២១ និង​ស្ថិត​ក្រៅ​ជម្រើស​របស់​អតីត​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​លោក Luis Enrique​។​ ​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន អតីត​ខ្សែការពារ Real Madrid រូបនេះ​ឱ្យដឹងថា គេ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ Luis de la Fuente ខណៈ​គ្រូ​បង្គោល​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ប្រាប់ថា គេ​នឹងមិន​ទទួលបាន​ការកោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ឡើយ មិន​ថា​ពេលនេះ រឺ​អនាគត​។ ​​លោក Fuente បានទទួល​តំណែង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បន្ត​ពី​លោក Luis Enrique ដែល​បានសម្រេច​លាលែង​ពី​តំណែង​ក្រោយ​អេ​ស្ប៉ា​ញ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​។ ​រំលឹកថា ក្នុងការ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ១៨០ប្រកួត Sergio Ramos គឺជា​កម្លាំង​សំខាន់​ក្នុងពេល​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក World Cup 2010 នៅ​អាហ្វ្រិក​ខាងត្បូង និង​ជើងឯក​អឺរ៉ុប​ពីរលើក​ជាប់​គ្នា​នៅ​ឆ្នាំ២០០៨ និង ២០១២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកចាំទី​អង់គ្លេស Jordan Pickford ព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ Everton

2023/02/24 09:53:23 pm        77
​បាល់ទាត់៖ ​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អង់គ្លេស Jordan Pickford បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការបន្ត​កិច្ចសន្យាជាមួយ Everton​។ ​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នឹង​ផុត​កិច្ចសន្យា​ចាស់​ត្រឹម ១២ខែ​ខាងមុខ និង​ធ្លាប់មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Tottenham Hotspur ផងដែរ​។ ​​Jordan Pickford បានមក​ដល់ Everton កាលពី​ឆ្នាំ២០១៧ ផ្ទេរ​ពី Sunderland ក្នុងតម្លៃ ៣០លាន​ផោន និង​បានបង្ហាញ​ខ្លួន​សរុប ២២២ប្រកួត​មកហើយ​ឱ្យ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ Merseyside មួយ​នេះ​។ ​Everton បច្ចុប្បន្នកំពុង​ឈរ​លេខ១៦ នៅ Premier League មួយ​ពិន្ទុ​ពីលើ​តំបន់​គ្រោះថ្នាក់ ពោលគឺ​ពួកគេ​ទើប​រកបាន​ជ័យជំនះ ២លើក​ក្នុងចំណោម ៣ប្រកួត​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Sean Dyche ដែល​មក​ជំនួស​លោក Frank Lampard ដែល​ត្រូវ​បញ្ចប់​តំណែង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ​ក្រូ​អាស៊ី Dejan Lovren ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ

2023/02/24 09:32:07 pm        77
​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី Dejan Lovren បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហើយ ក្រោយ​ចំណាយពេល ១៤ឆ្នាំ​ប្រកួត​តំណាង​ជាតិ​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​ដែល​កំពុង​ប្រកប​អាជីព​ជា​លើក​ទី២ ជាមួយ​ក្លិប​បារាំង Olympique Lyon រូបនេះគឺជា​សមាជិក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2018 ចាញ់​បារាំង​នៅ​ទីក្រុង Moscow​។​ ​អតីត​ខ្សែការពារ Liverpool ក៏​ជា​សមាជិក​ក្រុម​ក្រូ​អាស៊ី​ដែរ​នៅពេល​ទទួលបាន​ចំណាត់ថ្នាក់​លេខ៣ នៅ World Cup 2022 លើ​ទឹកដី​កាតា​ឆ្នាំមុន​។ ​រំលឹកថា Dejan Lovren ដែល​ធ្លាប់​ចំណាយពេល​ជាមួយ Southampton ដែរនោះមាន​អាជីព​ជោគជ័យ​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ក្នុងការ​ចំណាយពេល ៦ឆ្នាំ​នៅ Anfield ឈ្នះ​ជើងឯក UEFA Champions League នៅ​ឆ្នាំ២០១៩ និង​ជើងឯក English Premier League នៅ​ឆ្នាំ២០២០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​បេ​ស្ប​ល​កម្ពុជា​រំពឹង​ឈ្នះ​ពានរង្វាន់​អន្តរជាតិ DGB Cup នៅ​ប្រទេស​ឡាវ​

2023/02/24 07:01:50 pm        96
​​បេ​ស្ប​ល៖ គ្រូបង្វឹក​ជម្រើសជាតិ​កីឡា​បេ​ស្ប​ល​កម្ពុជាមាន​ក្ដី​រំពឹង​ខ្ពស់​ថា ​កម្ពុជា​នឹង​ឈ្នះ​ពានរង្វាន់ Indochina Baseball Dream League 2023 (DGB Cup) នៅ​ប្រទេស​ឡាវ​ដែល​ការប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២៣​។ ​លោក Andrew William Wagers ​គ្រូបង្វឹក​កីឡា​បេ​ស្ប​ល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Indochina Baseball Dream League 2023 (DGB Cup) នៅ​ប្រទេស​ឡាវ​រយៈពេល ៣ថ្ងៃដើម្បី​ប្រជែង​ពាន​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ ថៃ វៀតណាម។ គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​ច្រើន​រូប​នេះ​បន្ថែមទៀតថា អ្វីដែល​លោក​កត់សម្គាល់​នោះ​គឺ​ក្រុម​កម្ពុ​ជា​មាន​សមត្ថភាព​លើ​គេ បន្ទាប់​មក​ទៀត​គឺ​ប្រទេស​ថៃ​។ ដោយសារតែ​លោក​ជា​អ្នក​បង្ហាត់​ផ្ទាល់​ ដូច្នេះ​លោក​ដឹង​ពី​សមត្ថភាព​កីឡាករ​កម្ពុជា​ច្បាស់ ខណៈ​ការ​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការប្រកួត​ក៏​មាន​រយៈពេល​វែង និង​ពេញលេញ​ល្អ​ទៀត​នោះ ​នាំ​ឲ្យ​គ្រូ​ជម្រើស​ជាតិ​ខាងលើ​ជឿ​ជាក់​ថា នឹង​ឈ្នះ​ពាន​ត្រលប់​មក​កម្ពុជា​វិញ​៕

Manchester United វាយបក Barcelona ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ Europa League

2023/02/24 06:29:06 pm        131
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានធ្វើការ​វាយបក​នៅ​វគ្គ​ទី២ ដើម្បី​យកឈ្នះ​ក្រុម​កំពូល​តារាង La Liga, FC Barcelona ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Europa League​។​ ​​បន្ទាប់ពី​ការនាំ​មុខ​មួយ​គ្រាប់​មុន​ដោយ Barcelona នៅ​វគ្គ​ទី១ ពី​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Robert Lewandowski ក្រោយ​កំហុស​របស់ Bruno Fernandes នោះ Manchester United បាន​ផ្លាស់ប្តូរ​កីឡាករ​បម្រុង​ចូល​ពីរ​នាក់​នៅ​វគ្គ​ទី២ រួមមាន Fred និង Antony​។​ ​​កីឡាករ​ប្រេ​ស៊ី​ល​ទាំង ២​នាក់​នេះហើយ​គឺជា​រក​គ្រាប់​បាល់​បាន​ដោយ Fred តាម​ស្មើ​នៅ​នាទី​ទី៤៧ និង Antony ស៊ុត​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៧៣​។ ​​នេះ​ជា​លើកដំបូង​ហើយ​ដែល Barcelona ធ្លាក់​ពី​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​ឡើង​មិន​ដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​រាប់​ពី​រដូវ​កាល ១៩៩៨-៩៩​។ ​​នេះ​ក៏​ជា​បរាជ័យ​ដំបូង​របស់ Barcelona ដែរ​រាប់​ពី​ខែតុលា បញ្ចប់​ដំណើរ​មិនដែល​ចាញ់ ១៨ប្រកួត​ជាប់​គ្នា​។ ​​Manchester United នៅពេលនេះ​ទុក​បេសកកម្ម Europa League ត្រឹមនេះ ដោយ​ត្រូវ​បន្តដំណើរ​ទៅ​កីឡដ្ឋាន Wembley ជួប​ជាមួយ Newcastle United នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ថ្ងៃ​សៅរ៍​នេះ​។ ​​សម្រាប់​លទ្ធផល​ផ្សេងទៀត ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​វគ្គ Play-Off ឡើង​វគ្គ ១៦ក្រុម​រួមមាន Juventus, Sevilla, Sporting, Leverkusen, Union Berlin, Shakhtar Donetsk និង Roma៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ស​.​ស​.​យ​.​ក ភ្នំពេញ និង​បឹងកេត​ទទួលបាន​ដៃគូ​អភិវឌ្ឍន៍​បាល់ទាត់​យុវជន និង​កុមារ​រយៈពេល ៣​ឆ្នាំ​

2023/02/24 06:06:12 pm        133
​បាល់ទាត់៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​) រាជធានី​ភ្នំពេញ និង​ក្លិប​បាល់ទាត់​បឹងកេត​បាន​ប្រកាស​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ AIA Cambodia ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​បាល់ទាត់​យុវជន និង​កុមារ​រយៈពេល ៣ឆ្នាំចាប់ពី​ឆ្នាំ​២០២៣ រហូតដល់​ឆ្នាំ​២០២៥ ខាងមុខ។​ ​ការចុះ​អនុស្សារណ​យោគយល់​គ្នា​នេះបានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈនៅ​អគារ​ខេ​រា​នី ដោយ​ AIA ​បាន​ក្លាយជា​ដៃគូ​ឧបត្ថម្ភ​ផ្លូវការ​ដល់​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​វិទ្យាល័យ ព្រមទាំង​ការត្រៀម​រៀបចំ​កម្មវិធី ២​ផ្សេងទៀតរួមមាន​ការប្រកួត​បា​ល់​ទាត់​កុមារ និង​ការប្រកួត​បាល់ទាត់​ក្នុងចំណោម​បុគ្គលិក ឬ​ Cooperate Cup។​ ​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេតបាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ចំពោះ​ការចុះ​កិច្ចព្រមព្រៀង​នេះដើម្បី​រួមចំណែក​លើក​ស្ទួ​ក​វិស័យ​កីឡា​បាល់​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់​ក្លិប ក៏ដូចជា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជារាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ដៃគូ។ តាមរយៈ​នេះភាគី​ទាំង៣ បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​រៀបចំ​ព្រឹត្តិការណ៍ ដើម្បី​គាំទ្រ​វិស័យ​កីឡាក្នុង​គោល​បំណង​លើកទឹកចិត្ត ក៏ដូចជា​បណ្ដុះ​​នូវ​ឆន្ទៈ​របស់​យុវជន​ឲ្យ​សម្រេច​ក្ដី​សុ​បិ​ន្ដ​របស់ខ្លួន និង​ប្រែ​ក្លាយទៅជា​កីឡាករ​ជម្រើសជាតិ​នា​ថ្ងៃ​អនាគត។​ ​ឯកឧត្តម ឃុ​ត ចាន់​ដា​រ៉ា អនុប្រធាន​ប្រចាំការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ បានបង្ហាញ​សុទិដ្ឋិនិយម​ដូចគ្នា ក្រោយ​ទទួលបាន​ដៃគូ​ចូលរួម​អភិវឌ្ឍន៍​បាល់ទាត់ ដោយ​ឯកឧត្តម​រំពឹងថានឹង​ជំរុញ​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​នានា ពិសេស​ការប្រកួត​ជើងឯក​វិទ្យាល័យកាន់តែ​មាន​ភាព​ផុសផុល ក្នុងការ​ប្រកួត​រដូវ​កាល​ថ្មីឆ្នាំ​២០២៣ ដែល​គ្រោង​រៀបចំ​នា​ខែមិថុនាដល់​ខែសីហា​ខាងមុខ។​ ​ទន្ទឹម​ជាមួយគ្នា​ដែរលោក​ Andrew Loh ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ AIA Cambodia ​បាន​អះអាងថា ក្រៅពី​ឧបត្ថម្ភ​គាំទ្រ​ការប្រកួត​ជើងឯក​វិទ្យាល័យ លោក​រីករាយ​ក្នុងការ​រៀបចំ​ពានរង្វាន់​យុវជន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធាន​បន្ដវេន តាមរយៈ​ការផ្ដល់​ឱកាស​ឲ្យ​យុវជន និង​កុមារ​ទូទៅ​ចូលរួម​ប្រកួត។ រីឯ​ការប្រកួត​ពានរ​ង្វាន់​ក្នុងចំណោម​បុគ្គលិក​ការងារ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​រងារ​កាន់តែ​ល្អប្រសើរ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

វឿន វាសនា ទទួលបាន​តម្លៃ​ខ្លួន​ជាង ២​ម៉ឺន​ដុល្លារ ខណៈ​មន្ដ្រី​សហព័ន្ធ​អំពាវនាវ​ឲ្យ​កីឡាករ​ផ្សេងៗ​ខំប្រឹង​

2023/02/24 05:32:27 pm        192
​​បាល់ទះ​៖ កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា វឿន វាសនា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​វៀតណាម​ហើយ ដើម្បី​ចូលរួម​ជាថ្មី​ជាមួយ​ក្លិប​ Lavie Long An ​ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​កីឡាករ​ផ្សេងៗ ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ទទួលបាន​ឱកាស​មាស​ដូច វាសនា នា​ថ្ងៃ​អនាគត។​ ​វឿន វាសនា បាន​ចាក​ចេញពី​មាតុភូមិកាលពី​ម្សិលមិញ ក្រោយ​រួមចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាយកឈ្នះ​ក្រុម​ជម្រើសជាតិ​ U19 ​បារាំងដោយ​លទ្ធផល ៣-១​សិតក្នុងជំនួប​មិត្តភាព​អន្ដរជាតិលើក​ទី​២ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ​កន្លងទៅនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។ នេះ​ជា​លើក​ទី​២ ហើយដែល​កីឡាករ​វ័យ ២៣​រូបនេះបាន​លេង​ឲ្យ​ក្លិប​ Lavie Long An ​បន្ទាប់ពី​រូបគេលេង​ឲ្យ​លើកដំបូងកាលពី​កំឡុង​ខែ​មី​ថុ​នា ឆ្នាំ​២០២២។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​កន្លងទៅ វាសនា បាន​លេង​ឲ្យ​ក្លិប​លី​គ​កំពូល​បាល់ទះ​វៀតណាម​នេះក្នុងតម្លៃ​ខ្លួន​ជាង ១​ម៉ឺន​ដុល្លារសម្រាប់​រយៈពេល ២​សប្ដាហ៍ តែ​ទៅ​លើក​នេះគឺ​ទទួលបាន​តម្លៃ​ខ្លួន​ទ្វេ។ លោក​បានចាត់ទុក​នេះ​គឺជា​ការបើកផ្លូវ​មួយ សម្រាប់​កីឡាករ​ផ្សេងៗ​ទៀតដែល​ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ត្រូវ​លេង​តាម​ក្បួនខ្នាត​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ឱកាស​ទៅលេង​នៅក្រៅ​ស្រុក និង​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ដូចគ្នា។​ ​សូមបញ្ជាក់ថា កិច្ចសន្យា​ជាមួយ​ក្លិប​ Lavie Long An ​លើក​នេះគឺ វឿន វាសនា មាន​ភារកិច្ច​ជួយ​ក្លិប​ចំនួន ៦​ប្រកួតក្នុងនោះ ៣​ប្រកួត​ត្រូវ​លេង​កំឡុង​ខែកុម្ភៈ និង​ខែមីនា ហើយ ៣​ប្រកួត​ទៀត វាសនា ត្រូវ​លេង​ឲ្យ​ក្លិប​បាល់ទះ​វៀតណាម​នេះនា​ខែធ្នូ ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ធឿន ធារ៉ា ប្តេជ្ញា​យកឈ្នះ​កីឡាករ​ម៉ា​រ៉ុ​ក Oussama el Kouche ឱ្យបាន​នៅ​សង្វៀន​ខា​រ៉ា​បាវ​

2023/02/24 04:57:57 pm        135
​គុនខ្មែរ៖ ​កីឡាករ​គុន​ខ្មែររហ័ស​នាម​អ្នកលេង​ពូថៅ​ដៃ ធឿន ធារ៉ា នឹង​បង្ហាញ​វត្តមាន​នៅលើ​សង្វៀន​ស្ទឹងមានជ័យ​របស់​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​ចុង​សប្តាហ៍​នេះ​ ហើយដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ជនជាតិ​ម៉ា​រ៉ុ​ក​។ មុន​មកដល់​សង្វៀន​បាយ័ន ធឿន ធារ៉ា​ បានធ្វើ​ឲ្យ​កក្រើក​ប្រទេស​ថៃ ក្រោយ​ផ្ដួល​កីឡាករ​លំដាប់​កំពូល​ថៃ Saiyok Pumphanmuang ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​១ ដើម្បី​គ្រង​ខ្សែក្រវាត់ និង​ពានរង្វាន់​របស់​ព្រះមហាក្សត្រ​ថៃនៃ​ព្រឹត្តិការណ៍ Thai Fight 100 Years Nakhon Ban កាលពី​រាត្រី​ថ្ងៃទី​២៤ ខែធ្នូ ​ចុងឆ្នាំ២០២២ កន្លងទៅ។​ ​​សម្រាប់​ការ​មកកាន់​សង្វៀន​បាយ័ន​នេះដែរមិនមែនជា​លើក​ទី១ ឡើយ​សម្រាប់​ ធឿន ធារ៉ា ដោយ​កូនសិស្ស​របស់លោកគ្រូ ​អេ​ ភូ​ថង ​រូបនេះ​ធ្លាប់​បង្ហាញខ្លួន​ជាច្រើនលើក​រួចមកហើយ ​ដោយ​ទទួលបាន​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់​។ ​​ធឿន ធារ៉ា​ នឹង​បង្ហាញខ្លួន​នៅ​សង្វៀន​ខា​រ៉ា​បាវ ​ជាស​ង្វៀន​ដែលមាន​អ្នកគាំទ្រ​គុន​ខ្មែរ​ចូល​ទស្សនា​ច្រើន​បំផុត​ប្រចាំ​សប្តាហ៍។ ​​សម្រាប់​ដៃគូ​របស់ ធឿន ធារ៉ា នៅ​ថ្ងៃអាទិត្យ​នេះដែរ​គឺ​កីឡាករ​ម៉ា​រ៉ុ​ក Oussama el Kouche ដែលជា​កីឡាករ​មាន​បទពិសោធ​ប្រហាក់ប្រហែល​នឹង​ ធឿន ធារ៉ា​ដែរ និង​ធ្លាប់​ឈ្នះ​កីឡាករ​ថៃ​ជាច្រើនរូប​ផងដែរ​នៅ​ទឹកដី​ថៃ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​ម៉ា​រ៉ុ​ក​រូបនេះ​មាន​កំពស់ ១.៨៨​ម៉ែត្រ ធ្លាប់​ប្រកួត ៦២លើក​ឈ្នះ ៤៥ ចាញ់ ១៤ ស្មើ ៣ និង​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់ ១២លើក​។ ​​ដូច្នេះ​សូម​បងប្អូន​ទស្សនិកជន​កុំ​ភ្លេច​តាមដាន​ទស្សនា​ជំនួប​ដ៏​កក្រើក​នេះ នៅ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​របស់​ទូរទស្សន៍​បាយ័ន​ចាប់ពី​វេលា​ម៉ោង ៦ល្ងាច​ថ្ងៃអាទិត្យ​តទៅ​ផ្សាយ​ផ្ទាល់​ទូរទស្សន៍​បាយ័ន និង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Bayon and BTV Boxing រួមជាមួយ​នឹង​ដៃគូ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
08/01/2026 10:08 AM
មន្ត្រីក្រុមហាម៉ាស៖ អ៊ីស្រាអែលត្រូវតែអនុម័តកិច្ចព្រមព្រៀងរបស់លោក Trump មុនពេលដែលក្រុមហាម៉ាសអនុវត្ត
08/01/2026 10:08 AM
ជនភៀសខ្លួនមកពីម៉ារ៉ុក ត្អូញត្អែរពីភាពអត់ឃ្លាននិងអំពើហិង្សានៅដែនដីអេស្ប៉ាញ បន្ទាប់ពីប្រញាប់ប្រញាល់ឆ្លងព្រំដែន
08/01/2026 10:08 AM
អេស្ប៉ាញ៖ ជនអន្តោប្រវេសន៍កំពុងវិលត្រឡប់ចេញពីដែនដី Ceuta បន្ទាប់ពីមនុស្សជិត៦០នាក់បានស្លាប់
08/01/2026 10:08 AM
សមត្ថកិច្ចកម្ពុជាបានរកឃើញនារីជនជាតិសិង្ហបុរីនៅភ្នំពេញ ដោយមិនមានការចាប់បង្ខាំង ឬចាប់ជំរិតនោះទេ
08/01/2026 09:08 AM
[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM