Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរៀបចំ​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា​ប្រកួត​ស៊ី​ហ្គេម​

2023/02/20 07:32:28 pm        75
​ស៊ីហ្គេម៖ នៅសល់​ប្រមាណ​ជាង ៧០​ថ្ងៃ​ទៀត កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ គិត​ត្រឹម​ថ្ងៃនេះ ចំពោះ​មុខ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ត្រៀមខ្លួន​ជាស្រេច ​ក្នុង​ការ​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា​ប្រណាំង​ទូកក្ដោង ម៉ូតូ​ទឹក និង​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ប៉ុន្តែ​គេ​ហាក់​ដូច​ជា​មិនទាន់​ឃើញ​ផ្ទាំង​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​ត្រូវ​បាន​លើក ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិ​ឱ្យ​បាន​ដឹង​ទូលំទូលាយ​នៅឡើយ​។​​ទាក់ទិន​ទៅ​នឹង​ការ​រៀប​ចំ​នេះ ភ្នាក់ងារ​ទូរទស្សន៍ ប៊ី​ធី​វី បាន​ព្យាយាម​ស្នើសុំ​ព័ត៌មាន​ពី​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ​មិន​ទាន់​បាន តែ​លោក ឡុង ឌី​ម៉​ង់ អភិ​បាល​រង​ខេត្ដ និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ​ប្រាប់​ឱ្យដឹង​ថា លោក​កំពុង​បំពេញបេសកកម្ម​នៅ​បរទេស ចំពោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ខេត្ដ​ព្រះសីហនុ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរៀបចំ​ទទួល​ស្វាគមន៍ ​ចំពោះ​ការប្រកួត​កីឡា​នេះ​។ “​យើង​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ចំនួន​៣ ប្រភេទ​កីឡា គឺ​១-​កីឡា​ម៉ូតូ​ទឹក ២-​កីឡា​ទូកក្តោង និង​៣-​កីឡា​បាល់ទះ​លើក​ឆ្នេរ​ខ្សាច់​”។​​លោក​បញ្ជាក់​បន្ថែម​ថា កីឡា​ទាំង ៣​ប្រភេទ​ពុំ​មាន​កីឡាករ​ខេត្ត​ព្រះសីហនុ​ទេ ក្នុងនាម​ម្ចាស់ផ្ទះ រដ្ឋ​បាល​ខេត្ត​មាន​តួនាទី​ចង្អុល​ទីកន្លែង​ប្រកួត និង​អម​ដំណើរ​ចុះ​ពិនិត្យ​សម្រេច​ជាមួយ​គណៈកម្មការ​អូឡាំពិក និង​មាន​ភារកិច្ច​សម្របសម្រួល​សន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំង​ចង្អុល​កន្លែង​ស្នាក់នៅ ហូបចុក។​ល​៕

ប្រធាន​សហព័ន្ធ​ទាញព្រ័ត្រ​ប្តេជ្ញា​បញ្ចូល​វិញ្ញាសា​កីឡា​ទាញព្រ័ត្រ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅពេល​ខាង​មុខ​

2023/02/20 06:54:21 pm        68
​ទាញព្រ័ត្រ៖ ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​ពលរដ្ឋ យុវជនឲ្យ​ចូលរួម​លេង​កីឡា​ទាញ​ព្រ័ត្រ​ឲ្យ​បាន​ផុលផុស និង​បានស្នើ​ដល់​បណ្តា​ប្រទេស​អាស៊ាន​ ដែលមាន​វប្បធម៌​លេង​កីឡា​ទាញព្រ័ត្រត្រូវខិតខំ​លើកតម្កើង ថែរក្សា និង​អភិវឌ្ឍន៍​ទាំងអស់គ្នា​។ ហើយ​សហព័ន្ធ​ប្តេជ្ញា​ថា ​នឹង​ប​ញ្ចូល​វិញ្ញាសា​ទាញព្រ័ត្រ​នេះទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅពេល​ខាងមុខ​ឲ្យ​បាន​។ ​ថ្លែង​នៅក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក អាជ្ញាកណ្តាល កីឡា​ទាញព្រ័ត្រ​ថ្នាក់ជាតិឆ្នាំ​២០២២ ដែល​ចាប់​ផ្តើមធ្វើ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត ឯកឧត្តម មាស សារិន ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបាន​លើកឡើងថា កីឡា​ទាញព្រ័ត្រ​ត្រូវបាន​គេ​កាត់​ចេញពី​វិញ្ញាសា​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​១៩២០ ប៉ុន្តែ​បច្ចុប្បន្ន​កីឡា​ទាញព្រ័ត្រ​មាននៅ​ក្នុង​វិញ្ញាសាប្រកួត​កីឡា​ពិភពលោក​នៅឡើយ​។​ ​ដោយឡែក​នៅ​កម្ពុជា​កីឡា​ទាញព្រ័ត្រ​បាន​កកើត​នៅ​ឆ្នាំ​២០០៥ និង​មាន​សកម្មភាព​លេង​ទាំង​ថ្នាក់ក្រោម​ជាតិ ថ្នាក់ជាតិ និង​អន្តរជាតិ​។ ហើយ​កីឡា​ទាញព្រ័ត្រ​នេះត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូនៅ​ឆ្នាំ​២០១៥​។ ហើយ​ដើម្បី​លើកតម្កើង ថែរក្សា និង​អភិវឌ្ឍ​កីឡា​ទាញព្រ័ត្រដែលជា​កេរ​មរតក​ពី​ដូនតាកុំ​ឲ្យ​បាត់បង់​នោះ ឯកឧត្តម​បាន​អំពាវនាវដល់​ពលរដ្ឋ យុវជនចូលរួម​លេង​កីឡា​ទាញព្រ័ត្រ​ឲ្យ​បាន​ផុលផុស និង​បានស្នើ​ដល់​បណ្តា​ប្រទេស​នៅ​អាស៊ានដែលមាន​វប្បធម៌​លេង​កីឡា​ទាញព្រ័ត្រ ដូចជា​ប្រទេស ថៃ ឡាវ ហ្វី​លី​ពិន​ជាដើមត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នា ព្រោះ​ទៅ​ថ្ងៃមុខសហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ប្តេជ្ញា​នឹង​បញ្ចូល​វិញ្ញាសា​កីឡា​នេះ ចូលក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឲ្យ​បាន​។ ​សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូវ​បង្វឹក អាជ្ញាកណ្តាល​កីឡា​ទាញព្រ័ត្រ​ថ្នាក់ជាតិ​ឆ្នាំ​២០២២ សរុប​ចំនួន ៤០​រូប (​នារី ១៥​រូប​) មកពី​អង្គភាព​កីឡា​នរគ​បាល​ជាតិ​កម្ពុជា ក្រសួងការពារជាតិ មន្ទីរអប់រំ ខេត្តកំពត បាត់ដំបង កំពង់ស្ពឺ និង​ខេត្តកណ្តាល​។ ហើយ​ក្នុង​កម្មវិធី​នោះក៏មាន​ការប្រកួត​កីឡា​ទាញព្រ័ត្រ​យុវជន ​៤​ក្រុម​សាកល្បង​ផងដែរដើម្បី​ប្រកួត​ជ្រើសរើស​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ក្រោម​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ការប្រកួត​ពីលោក ស៊ូ​ឆាត ជា​ស៊ុ​រ៉ា​ផាត់ ប្រធាន​កីឡា​ទាញព្រ័ត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ និង​អាជ្ញាកណ្តាលលោក គ្រី​សា​ដា ផា​តា​ណា​សាប់ មកពី​ប្រទេស​ឡាវ​៕

Marcus Rashford ក្លាយជា​កីឡាករ​ដំបូង​ស៊ុត​បញ្ចូល​ទី ៧ប្រកួត​ជាប់​គ្នា​ក្នុង​ផ្ទះ​ឲ្យ Man United រាប់​ពី Wayne Rooney

2023/02/20 06:21:13 pm        76
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford បាន​ក្លាយជា​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ដំបូង​បន្ទាប់ពី Wayne Rooney ដែល​ស៊ុត​បញ្ចូល​ទី ៧ប្រកួត​ជាប់​គ្នា​នៅ English Premier League នៅ Old Trafford បន្ទាប់ពី​រកបាន ២គ្រាប់​ទៀត​យកឈ្នះ Leicester City ៣-០ យប់មិញ​។​ ​​ពីរ​គ្រាប់​របស់ Rashford យប់មិញ​ជា​គ្រាប់​ទី ២៤ របស់គេ​ក្នុង​រដូវ​កាល​នេះ​។ ​​៧ប្រកួត​ជាប់​គ្នា​មកហើយ​នៅក្នុង​ទឹកដី​ដែល Rashford អា​ចរក​គ្រាប់​បាល់​បាន ដែល​ស្ថិតិ​នេះ​ធ្លាប់​ធ្វើបាន​ចុងក្រោយ​បំផុត​ដោយ Wayne Rooney កាលពី​ឆ្នាំ២០១០​។ ​​យ៉ាងណាក្តី Rashford នៅតាម​ពីក្រោយ​កំណត់ត្រា​របស់ Cristiano Ronaldo នៅឡើយ​ដែល​ធ្លាប់​ស៊ុត​បញ្ចូល​ទីនៅ Old Trafford ១០ប្រកួត​ជាប់​គ្នា​។ ​​ទំរង់​លេង​ឡើង​ល្អ​ខ្លាំង​ពី Marcus Rashford ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៣ ដែល​ដេញ​ពីក្រោយ Manchester City ត្រឹម ៣ពិន្ទុ និង​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ៥ពិន្ទុ​តែ Arsenal នៅសល់​មួយ​ប្រកួត​នៅក្នុង​ដៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត លើក​ទី​២ នៅ​ត្បូងឃ្មុំមាន​លក្ខណៈពិសេស​ជាង​មុន​

2023/02/20 06:04:41 pm        225
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រដូវ​កាល​ទី​២ ឆ្នាំ​២០២៣ បាន​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយនៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​ម្សិលមិញដោយមាន​បេក្ខភាព​ចូលរួម​សរុប ៤២​ក្រុម​ចូលរួមនៅ​ទីលាន​ពោធិ៍​រោង​លើ ស្ថិតនៅ​ភូមិ​ពោធិ​រោង​លើ ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ពិធី​បើក​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម គង់ រ័ត្ន​មុនី អភិបាលរង​ខេត្ត​ត្បូងឃ្មុំ។​ ​លោក​ ​នៅ​ ​សារី​ ​អគ្គនាយក​ក្រុមហ៊ុន​អា​ហ្ស៊ី ម៉ះ​រ៉​បើ និង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ការ​ប្រកួត​នេះបាន​ឲ្យ​ដឹងថា គោល​បំណង​សំខាន់នៃ​ពានរង្វាន់​មហាជន​នេះ ទី​១-​ដើម្បី​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ដ្រី​នា​ថ្ងៃ​អនាគត និង​ទី​២-​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ពិសេស​ក្នុង​ខេត្ដ​ត្បូងឃ្មុំ ជាក់ស្ដែង​ឆ្នាំនេះការប្រកួត​ខុសប្លែក​ពី​លើកដំបូង ដោយ​គណៈកម្មការ​បាន​សម្រេច​រៀបចំ​នូវពាន​យុវជន​ U13, U15, U18 ​និង​ពានរង្វាន់​វ័យចាស់ ក្រៅពី​ពានរង្វាន់​សម្រាប់​មនុស្ស​ពេញវ័យ​ទៀតផង។​ ​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម គន់ រ័ត្ន​មុនី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ ក៏ដូចជា​ក្រុមបាល់ទាត់​ចូលរួម​ទាំងអស់ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះលេចចេញ​ជា​រូបរៀង និង​ផ្ដល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន​បាន​ចូលរួម​លេង​កីឡា ដែលជា​គុណ​តម្លៃ​មួយ​ដ៏​សំខាន់ ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាព​អ​សកម្ម និង​អំពើ​អបាយមុខ​ក្នុងសង្គម។ មិនតែប៉ុណ្ណោះ កីឡា​ថែមទាំង​រួមចំណែក​កសាង​ធនធានមនុស្ស​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​ទៀតផង។​ ​សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រដូវ​កាល​ទី​២ ឆ្នាំ​២០២៣ គឺ ៥​កម្រិត​ផ្សេងគ្នា ក្នុងនោះ​ការប្រកួត​បាល់ទាត់​មហា​ជន​ផ្នែក​បុរសលេខ​១ ទទួលបាន ២៨​លាន​រៀល​, លេខ​២ ទទួលបាន ២០​លាន​រៀល​, លេខ​៣ ទទួលបាន ១២​លាន​រៀល និង​លេខ​៤ ទទួលបាន ៨​លាន​រៀល។ ក្រៅពីនេះក៏មាន​ការប្រកួត​ពាន​រង្វាន់​មហាជន​ផ្នែក​នារី​, ក្រុមបាល់ទាត់​មហាជន​វ័យ​ចំណាស់​, ជើងឯក​យុវជន​អាយុ​ក្រោម ១៣​ឆ្នាំ និង​ជើងឯក​អាយុ​ក្រោម ១៥​ឆ្នាំ ដោយ​ការប្រកួត​ទាំងមូលគ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​ជំរុញ​រៀបចំ​ការងារ​សេសសល់ ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣

2023/02/20 05:55:40 pm        124
​​តេ​ក្វាន់​ដូ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​ជំរុញ​ឲ្យ​អគ្គលេខាធិការ​សហព័ន្ធ រួមជាមួយ​គណៈកម្មាធិកា​រ​ប្រតិបត្តិត្រូវ​ព​ន្លឿ​ន​រៀបចំ​ការងារ​សេសសល់ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​រួចរាល់ និង​ទាន់ពេល សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ក្នុងនាម​ម្ចាស់ផ្ទះនា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​ ​ការ​ថ្លែង​បែបនេះធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ដឆ្នាំ​២០២៣ នៅ​សាលប្រជុំនៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាកាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ។​ ​ឯកឧត្តម​រដ្ឋមន្ដ្រីបានធ្វើការ​វាយតម្លៃ​ខ្ពស់ កិច្ចខិតខំ​របស់​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់សម្រាប់​ឆ្នាំ​២០២២ បន្ទាប់ពី​ធូរស្រាល​នូវ​ជំងឺ​កូ​វីដ​-១៩។ យ៉ាងណាក្ដី​ភារកិច្ច​ដ៏​សំខាន់​ចំពោះមុខ គឺ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធត្រូវ​យកចិត្តទុកដាក់លើ​ការរៀបចំ និង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​គូសបញ្ជាក់ថា នៅសល់​ជាង ៧០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេមលើក​ទី​៣២ នឹង​មកដល់ ដូច្នេះ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឲ្យ​បាន​ច្បា​ស់លា​ល់ថា ​តើ​ត្រូវធ្វើ​អ្វី​? ខ្វះខាត​អ្វី​? ដើម្បី​រាយការណ៍​ជូណ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្នុងន័យ​ព​ន្លឿ​ន​ការងារ​ទាំងនោះឲ្យ​បាន​រួចរាល់ និង​ទាន់ពេលវេលា ។​ ​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណៈកម្មាធិការ​ប្រតិបត្តិក៏ដូចជា​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ WT ​ទាំងអស់នឹង​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ ទាំង​ការរៀបចំ​ការប្រកួត និង​ការដណ្ដើម​មេដាយ​ជូន​ជាតិ​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

Carlos Alcaraz ឈ្នះ​ជើងឯក​ដំបូង​ក្រោយ​ជា​ពីរ​បួស​នៅ​អា​ហ្ស​ង់​ទីន

2023/02/20 05:41:54 pm        104
​​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​លេខ២ ពិភពលោក Carlos Alcaraz បាន​គ្រង​ជើងឯក​ពានរង្វាន់ Argentina Open ដែលជា​ពាន​ដំបូង​ក្នុង​ឆ្នាំ២០២៣ នេះ​ក្រោយ​យកឈ្នះ​កីឡាករ​អង់គ្លេស Cameron Norrie នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។ ​​អតីត​កីឡា​ករលេខ១ ពិភពលោក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ក៏បាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ដំបូង​របស់ខ្លួន​ផងដែរ តាំងពី​មាន​របួស​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។​ ​​Carlos Alcaraz បាន​យកឈ្នះ​កីឡាករ​អង់គ្លេស Cameron Norrie ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៣ និង ៧-៥ ដើម្បី​ឈ្នះ​លើក​ទី៧ បូករួម​ទាំង Grand Slam, US Open ឆ្នាំមុន​។ ​​ចំណែក Cameron Norrie បាន​ត្រឹម​ខកបំណង​មិនអាច​ឈ្នះ​ពាន​នៅ​ក្របខណ្ឌ ATP Tour លើក​ទី៥ ក្នុង​អាជីព​របស់ខ្លួន​បាន​។ ​​ងាក​ទៅ​ការប្រកួត​កម្មវិធី​ផ្សេងទៀត កីឡាករ​រុស្សី Daniil Medvedev បាន​គ្រង​ជើងឯក Rotterdam Open នៅ​ប្រទេស​ហូ​ឡង់ ​ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីតាលី Jannik Sinner ៥-៧ ៦-២ និង ៦-២ ដើម្បី​លើក​ពាន​ដំបូង​រាប់​ពី​ខែតុលា​ដែល​ឈ្នះ​ចុងក្រោយ​បំផុត​នៅ​កម្មវិធី Vienna Open ប្រទេស​អូទ្រីស​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​កីឡាករ​រុស្ស៊ី​វ័យ ២៧ឆ្នាំ​រូបនេះ​ដែល​បច្ចុប្បន្ន​ឈរ​លេខ១១ ពិភពលោក នឹង​ហក់​ចូលក្នុង​លំដាប់ Top 10 ថ្ងៃ​ចន្ទ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទោះ​ចាញ់ ៣-០ តែ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ការ​សរសើរ​ពី​ក្រុម​បារាំង​

2023/02/20 05:31:10 pm        246
​បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាបាន​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​ភ្ញៀវ​ U19 ​បារាំងដោយ​លទ្ធផល ៣-០​សិត ក្នុងជំនួប​មិត្តភាព​អន្ដរជាតិនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ​ម្សិលមិញ។ ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ទស្សនា​ពី​មន្ដ្រី​ទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ។​ ​ជំនួប​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុមយុវជន​បារាំង ដែលជា​ប្រទេស​មហាអំណាច​បាល់ទះ​មួយលើ​ពិភពលោក​នេះ បាន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​អ្នកគាំទ្រដែលមាន​ទស្សនា​ផ្ទាល់​ប្រមាណ ៥​ពាន់​នាក់ រហូត​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​ជម្រើសជាតិ​ U19 ​បារាំង កីឡាករ​ Mathis Henno ​មានការ​ភ្ញាក់ផ្អើល។ លើសពីនេះគេ​ក៏បាន​កោតសរសើរចំពោះ​ការលេង​របស់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ដែរ ទោះបី​មាន​ចំណុច​ខ្វះខាត​មួយចំនួនត្រូវ​កែតម្រូវ​ក៏ដោយ។​ ​ដោយឡែក​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានទទួល​ស្គាល់​ពី​កម្រិត​គុណ​ផល​កើនឡើង​របស់​កីឡាករ​កម្ពុជា ទោះបី​ចាញ់​ក៏ពិតមែន។ តែ​យ៉ាងណា​លោក​បានចាត់ទុក​នេះ​គឺជា​បទពិសោធន៍​មួយ​ដ៏​ល្អ សម្រាប់​គ្រូ ក៏ដូចជា​កីឡាករ ដែល​ត្រូវខិតខំ​ប្រឹងប្រែង​ដុស​ខាត​សមត្ថភាព​បន្ថែម ដើម្បី​ត្រៀម​ការប្រកួត​បន្ទាប់​ឲ្យ​បានល្អ ពិសេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ល​ខាងមុខ។​ ​​សូមបញ្ជាក់ថា សម្រាប់​លទ្ធផល​បច្ចេកទេសនៃ​ជំនួប​មិត្តភាព​អន្ដរជាតិជើង​ទី​១ រវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ U19 ​បារាំង គឺ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជាបាន​បរាជ័យ​ក្នុង​ពិន្ទុ ២៣-២៥, ២១-២៥ និង ២៣-២៥។ បន្ទាប់ពី​ការប្រកួត​នេះ ក្រុម​ទាំងពីរនឹងត្រូវ​ជួបគ្នា​ម្ដងទៀតនា​ថ្ងៃទី​២២ ខែកុម្ភៈ​ខាងមុខនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ​(​ស្ដា​ត​អូឡាំពិក​)​ដដែល៕​អត្ថបទ៖ លី ឈុន​ឡា

Maria Sakkari និង Jessica Pegula ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Qatar Open

2023/02/17 10:01:00 pm        76
​វាយ​កូន​បាល់៖ កីឡាការិនី​វាយ​កូន​បាល់​ក្រិ​ក Maria Sakkari បាន​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​កម្មវិធី Qatar Open ក្រោយ​យកឈ្នះ​កីឡាការិនី​បារាំង Caroline Garcia នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ​​Sakkari ត្រូវការ​ពេល​ត្រឹម ៣៦នាទី​ប៉ុណ្ណោះ​ដើម្បី​យកឈ្នះ​សិត​ដំបូង ៦-២ មុនពេល​ដែល Caroline Garcia តាម​ស្មើ​វិញ​នៅ​សិត​ទី​ពីរ ៧-៦(៧-៥)​។ ​ការប្រកួត​សិត​កាត់សេចក្តី​ក៏មាន​ភាព​តានតឹង​ដែរ តែ​កីឡាការិនី​វ័យ ២៧ឆ្នាំ Maria Sakkari នៅតែ​អាច​យកឈ្នះ​ការប្រកួត​បាន​ដោយ​លទ្ធផល ៧-៦(៧-៥) វិញ​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​បេក្ខភាព​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open និង US Open រូបនេះ​បន្ត​ជួប​ជាមួយ​កីឡាការិនី​អាមេរិក Jessica Pegula នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​Jessica Pegula បាន​កក់​កៅអី​វគ្គ​ ៤​នាក់​ចុងក្រោយ​ជាមួយ​នឹង​ជ័យជំនះ ៦-៣ និង ៦-២ លើ​កីឡា​ការិនី Beatriz Haddad Maia ចំណាយ​ពេល ៨៥​នាទី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

អតីត​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Fernando Llorente ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​

2023/02/17 09:20:19 pm        60
​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Fernando Llorente បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​នៅក្នុងវ័យ ៣៨ឆ្នាំ​។ ​​រយៈពេល ១៨ឆ្នាំនៃ​អាជីព​ជា​កីឡាករ​របស់ខ្លួន Fernando Llorente គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​ជើងឯក World Cup 2010 និង Euro 2012 ដោយ​ធ្លាប់​បង្ហាញខ្លួន​សរុប ២៤​លើក​រក​បាន ៧គ្រាប់​។ ​ជាមួយ​ក្លិប​អាជីព Fernando Llorente ធ្លាប់ជា​កីឡាករ​របស់ Athletic Bilbao, Sevilla, Juventus, Tottenham Hotspur និង Napoli ដែល​រួមមាន​ឈ្នះ​ជើងឯក Serie A អ៊ីតាលី ៣លើក Italian Cup ២លើក និង UEFA Europa League ១លើក​។ ​Llorente ក៏​ធ្លាប់​លេង​ឱ្យ Swansea ផងដែរ មុនពេល​ផ្លាស់​ទៅ Spurs និង​ជួយ Spurs ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League កាលពី​ឆ្នាំ២០១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​កម្រិត​មធ្យម Daniel Wells ទម្លាក់​កីឡាករ​លេខ៥ ពិភពលោក Judd Trump នៅ Welsh Open

2023/02/17 07:28:36 pm        84
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​កម្រិត​មធ្យម Daniel Wells បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល ​ក្រោយ​ទម្លាក់កីឡាករ​លំដាប់​លេខ៥ ពិភពលោក Judd Trump នៅ​ព្រឹត្តិការណ៍​ស្នូកឃ័រ Welsh Open នៅ​ប្រទេស​វែ​ល​។ ​​កីឡាករ​ម្ចាស់ផ្ទះ​វែ​លវ័យ ៣៤ឆ្នាំ​បាន​វាយបក​ពី​ការនាំ​មុខ ២ហ្វ្រេ​ម​ដំបូង​ដោយ Judd Trump រហូត​យកឈ្នះ ៤ហ្វ្រេ​ម​ផ្ទួនៗ​លើ​ម្ចាស់​ជើងឯក Masters​។ ​យ៉ាងណាក្តី Daniel Wells ក៏បាន​ធ្លាក់​ត្រឹម​វគ្គ ១៦នាក់​ចុងក្រោយ​ក្រោម​សា្ន​ដៃ Shaun Murphy​។ ​ងាក​មក​លទ្ធផល​ផ្សេងទៀត កីឡា​ករលេខ១ ពិភពលោក Ronnier O’Sullivan បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ ​បន្ទាប់ពី​យកឈ្នះ​កីឡាករ​វ័យ ១៨ឆ្នាំ​ប៊ែ​ល​ហ្ស៊ិ​ក Ben Mertens ៤-០ហ្វ្រេ​ម​។ ​​ជុំ​បន្ត Ronnie O’Sullivan នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ចិន​លំដាប់​លេខ៤៩ ពិភពលោក Tian Pengfei ដែល​បាន​ទម្លាក់​ជើងឯក​ពិភពលោក ៤សម័យ John Higgins ៤-១ហ្វ្រេ​ម​។ ​ងាក​មក​កីឡាករ​អង់គ្លេស Jack Lisowski បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ចិន Yuan Sijun ៤-១ហ្វ្រេ​ម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
08/01/2026 01:08 PM
ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ
08/01/2026 12:08 PM
ទេសចរក្នុងស្រុកដាក់ផែនការទៅទស្សនាខេត្តសៀមរាប កំឡុងការបញ្ចុះតម្លៃសេវាស្នាក់រហូតដល់៥០%
08/01/2026 12:08 PM
រដ្ឋមន្រ្តីសុខាភិបាល «ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស»
08/01/2026 12:08 PM
ជំនាញបច្ចេកទេសចំនួន៦ នៅវិទ្យាស្ថាន ITI ត្រូវនឹងទីផ្សារការងារទាំងពេលបច្ចុប្បន្ននិងអនាគត
08/01/2026 12:08 PM
ការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឱ្យមានការបំផ្លាញយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា
08/01/2026 12:08 PM
ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
08/01/2026 11:08 AM
លោកTrump៖ សហរដ្ឋអាមេរិក ពុំបានព្រមព្រៀងឱ្យអ៊ុយក្រែនផលិតមីស៊ីលប៉ាទ្រីយ៉ូតទេ
08/01/2026 11:08 AM
ប្រជាជនហៃទីចុះឈ្មោះបោះឆ្នោតប្រធានាធិបតីលើកដំបូងរបស់ប្រទេសក្នុងពេល១ទសវត្សរ៍កន្លងទៅនេះ
08/01/2026 11:08 AM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុងគីវ ដោយអំពាវនាវឱ្យរដ្ឋមន្ត្រីការពារជាតិត្រឡប់ទៅដឹកនាំវិញ
08/01/2026 11:08 AM