Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អាជ្ញាធរ​កីឡា​ខេត្តកំពង់ធំ​គាំទ្រ​ការរៀបចំ​ពាន​យុវជន​ AIA-ISF Youth League ​លើ​ទឹកដី​ខ្លួន​

2023/02/17 06:34:22 pm        77
​បាល់ទាត់៖ លោក ឃឹម ស្រេង ប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកំពង់ធំ បានបង្ហាញ​ការស្វាគមន៍ និង​គាំទ្រ​ជាខ្លាំងចំពោះ​ការរៀបចំ​ពាន​រង្វាន់​យុវជន​ AIA-ISF Youth League ​ឆ្នាំ​២០២៣ លើ​ទឹកដី​ខ្លួន ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន និង​កុមារ​បាន​ចូលរួម​លេង​កីឡា ស្រប​តាមគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​​ការ​លើក​ឡើង​នេះ បន្ទាប់ពី​អង្គការ​ផ្កាយ​សមុទ្រ និង​ក្រុមហ៊ុន​ AIA Cambodia ​បាន​រៀបចំ​ការប្រកួត​វិល​ជុំ​កុមារ និង​យុវជន​ AIA-ISF Youth League ​ឆ្នាំ​២០២៣ កាលពី​ថ្មីៗដោយមាន​កីឡាករ​-​កីឡា​ការិនី​ដែល​ជា​កុមារ និង​យុវជន​សរុប​ចំនួន ៣៦០​នាក់​មកពី ៣០​ក្រុម​បាន​ជួបជុំគ្នា​លេង​យ៉ាង​សប្បាយ​រីករាយ នៅ​ទីលាន​ហ្វូ​ត​សាល​ក្លិប​អាចារ្យ​លាក់ ទី​រួម​ខេត្ត​កំពង់ធំ។​ លោក​ថា ការប្រកួត​នេះគឺជា​រួមចំណែក​មួយដើម្បី​ជំរុញ​ឲ្យ​យុវជន និង​កុមារ​ចាប់ផ្ដើម​លេង​កីឡា ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​មាន​សុខ​ភាព​ល្អ ទាំង​ផ្លូវការ និង​បញ្ញា​ស្មារតី ក្រោយ​ទំនេរ​ពី​ការសិក្សា ស្របតាម​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំ​ជីវិត។​​លោក ​យិន សាម​ឌី ប្រធាន​គ្រប់គ្រង​កម្មវិធី​បាល់ទាត់​នៃ​អង្គការ​ផ្កាយ​សមុទ្រ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​ទើប​ជំរុញ​ឲ្យ​មានការ​ប្រកួត​នេះ​កើតឡើង ហើយ​លោក​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​ដំណើរ​ការប្រកួត​ជុំ​ទី​២ នៅ​ខេត្ត​កំពង់ធំ បន្ទាប់ពី​រាជធានី​ភ្នំពេញ​មាន​កុមារ និង​យុវជន​ចូលរួម​ប្រកួត​យ៉ាង​ច្រើន​កុះករ។​ ​គួរ​ដឹង​ថា ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជន​នេះ​គឺ​មាន ២​រាជធានី​-​ខេត្ត ពោល​គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ធំ។ ក្រោយ​បញ្ចប់​ការប្រកួត​ជម្រុះ​តាម​តំបន់​នេះ​រួច សម្រាប់​ក្រុម​ទទួល​បាន​ជ័យជម្នះ​តាម​កម្រិត​អាយុ​នីមួយៗ នឹង​ត្រូវ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ AIA-ISF Grand Championship ​នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Barcelona និង Manchester United បាន​ត្រឹម​ស្មើ ២-២ ជើង​ទី១ វគ្គ Play-Off Europa League

2023/02/17 05:52:28 pm        71
​បាល់ទាត់៖ ​ជំនួប​ជើង​ទី១ វគ្គ Play-Off UEFA Europa League រវាង​ក្រុម​ម្ចាស់ផ្ទះ FC Barcelona ទទួល​ស្វាគមន៍​បិសាច​ក្រហម Manchester United បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើគ្នា ២-២ ប៉ុណ្ណោះ​។ ​​ក្រុម​របស់លោក Erik ten Hag ត្រូវបាន​គេ​មើលឃើញថា​ ជា​ក្រុម​មានប្រៀប​ក្នុងការ​ប្រកួត​នេះ​តែ​អ្នកចាំទី Barcelona, Marc Andre ter Stegen បាន​ជួយសង្គ្រោះ​គ្រាប់​បាល់​សំខាន់ៗ ៣លើក​ក្នុង​វគ្គ​ទី១​។ ​​ក្រុម​ទាំងពីរ​ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី២ ទើប​អាច​រក​គ្រាប់​បាល់​បាន ពោលគឺ​អតីត​ខ្សែការពារ Chelsea, Marcos Alonso ជា​អ្នក​តែ​ត​នាំមុខ​ឱ្យ Barcelona នាំមុខ​មុន​ដោយ​បាល់​ជ្រុង​ពី Raphinha នាទី​ទី៥០ តែ​ភ្លាមៗ Manchester United ក៏​តាម​ស្មើ​វិញ​ដោយ Marcus Rashford នាទី​ទី៥២​។ ​​បន្ទាប់ពី​តាម​ស្មើ Marcus Rashford សាជាថ្មី​ជា​អ្នកបង្កើត​ឱ្យមាន​គ្រាប់​បាល់​ទី២ នាំមុខ​វិញ​នៅពេល​បោះ​កាត់ផ្លាត​នឹង Jules Kounde ចូល​ទី​ខ្លួនឯង​។ ​​យ៉ាងណាក្តីក្រុម​របស់លោក Xavi ក៏​តាម​ស្មើ​វិញ​ដោយ Raphinha នៅ​នាទី​ទី៧៦​។ ​​ក្រុម​ទាំងពីរ​នឹងមាន​តែមួយ​ប៉ុណ្ណោះ​ឡើងទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Europa League បន្ទាប់ពី​ការប្រកួត​ជើង​ទី២ នៅ​ទឹកដី Old Trafford សប្តាហ៍​ក្រោយ តែ Barcelona មាន​បញ្ហា​របួស​ខ្សែបម្រើ Pedri ដែល​ផ្លាស់ប្តូរ​ចេញ​នៅ​វគ្គ​ទី១ និង Gavi ទទួលបាន​កាត​លឿង​ដែល​នឹងត្រូវ​អវត្តមាន​នៅ​ជើង​ទី២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម វ៉ា​ត់ ចំរើន​៖ កីឡាករ​-​កីឡាការិនី​ហាត់​នៅ​ចិន​មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​

2023/02/17 05:18:27 pm        632
​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី​ជាង ១៦០​នាក់លើ ១២​ប្រភេទ​កីឡាដែល​កំពុង​បោះជំរំ​ហ្វឹកហាត់នៅ​ប្រទេស​ចិន មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ខែឧសភា​ខាងមុខ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​ឯកឧត្តមបាន​ដឹកនាំ​ប្រតិភូ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ធ្វើដំណើរ​ទស្សនកិច្ច និង​ត្រួតពិនិត្យ​ការហ្វឹកហាត់នៅ​ប្រទេស​ចិនកាលពី​ថ្មីៗ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC​។​ ​ឯកឧត្តម​បានដឹង​ថា កីឡាករ​-​កីឡាការិនី​ទាំងអស់កំពុង​ខិតខំ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ភាគី​មិ​ត្ដ​ចិន ដែល​ធ្វើ​ឲ្យ​កម្រិត​បច្ចេកទេស​មានកា​រ​វិវឌ្ឍន៍​ល្អប្រសើរ ខណៈ​ការរស់នៅ​ទីនោះមាន​លក្ខណៈ​ប្រសើរ រួមទាំង​ម្ហូបអាហារ​ផងដែរ។ ដូច្នេះ​សម្រាប់​ពេលវេលា​សេសសល់ ឯកឧត្តម​រំពឹងថា ពួកគេ​នឹង​បង្កើន​គុណ​ផល​កាន់តែ​ខ្ពស់ ដើម្បី​ត្រៀម​ប្រជែង​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ​គួរ​ដឹងថា ការបោះ​ជំរំ​ហ្វឹកហាត់​រយៈពេល​វែង​នេះ ធ្វើឡើង​ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ចិនដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន។ គោលដៅ​សំខាន់នៃ​ការហ្វឹកហាត់​នេះគឺ​ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​បន្ទាប់ពី​ចប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា កីឡាករ​-​កីឡាការិនី​ទាំងអស់នោះនឹង​ត្រឡប់​ទៅ​ហ្វឹកហាត់​នៅ​ចិន​បន្ដទៀត រហូត​ចប់​កិច្ចព្រមព្រៀង​រយៈពេល ២​ឆ្នាំដែល​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា៕ ​អត្ថបទ៖ លី ឈុន​ឡា​

ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏ដូចជា​គ្រូបង្វឹក និង​កីឡាករ​ផ្សេងៗ​ទៀត​ថ្លែងអំណរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្តេច​តេ​ជោ

2023/02/17 04:48:56 pm        577
​បាល់ទាត់៖ ដោយ​មើលឃើញ​នូវ​ការលំបាក​ជុំវិញ​បញ្ហា​របួសស្នាម​ លើ​កីឡាករ​នៅពេល​ហ្វឹកហាត់ និង​ការប្រកួត សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ចាត់​ឱ្យ​ក្រសួងសុខាភិបាល រៀបចំ​ទីកន្លែង​សម្រាប់​ព្យាបាល​កីឡាករ-កីឡាការិនី​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ​ដែលមាន​ចំនួន​គ្រែ​ពី ​១០០ ​ទៅ ​២០០​គ្រែ ហើយ​ការព្យាបាល​មិន​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់ និង​ត្រូវមាន​ឯកទេស​គ្រប់គ្រាន់​ស្របតាម​ស្ថានភាព​របួស ជុំវិញ​សារ​របស់​សម្តេច​តេ​ជោ​នេះបានធ្វើឱ្យ​កីឡាករ គ្រូបង្វឹក ថ្លែងអំណរគុណ និង​ដឹងគុណ​សម្តេច​តេ​ជោចំពោះ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច​។​​តំណាង​កីឡាករ-កីឡាការិនី​ប្រភេទ​កីឡា​វ៉ូវី​ណា​ម​បញ្ចេញ​ទស្សនៈ​ស្រដៀងៗ​គ្នា​ថា ​ពួកគេ​ពិតជា​សប្បាយរីករាយ​ណាស់ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច​តេ​ជោ ព្រោះ​ការហ្វឹកហាត់ និង​ការប្រកួត​សម្រាប់​កីឡាករ​ម្នាក់ៗគេច​មិន​ផុតពី​មាន​របួសស្នាម​ទេ ហើយ​កន្លងមក​ការព្យាបាលបានធ្វើឱ្យ​កីឡាករ​ជួប​បញ្ហា​មួយចំនួន ហើយ​ជាការ​តបស្នង ពួកយើងប្តេជ្ញា​ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ប្រកួត​យក​មេដាយ​ឱ្យបាន​ច្រើន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏​បង្ហាញ​ក្តី​រីករាយ​ចំពោះ​ទឹក​ចិត្តដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​សម្តេច​តេ​ជោ ត្បិត​ខ្លួន​ធ្លាប់​ជួប​បញ្ហា​របួស​។​ ​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះនៅសល់​ជាង ​៧០​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​៕អត្ថបទ៖ គង់ រ៉េ​ន

កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២

2023/02/17 04:32:10 pm        225
​​តុង​ហ្គី​ល​ម៉ូ​ដូ​៖ សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា បានប្រកាស​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ២០២២  ​ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៣៥​នាក់មកពី ១៧​ក្លិប និង ៤​រាជធានី​-​ខេត្ត។​ ​លោក ចំរើន សុផល អនុប្រធាន​សហព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​នេះគ្រោង​ធ្វើឡើង ៤​ថ្ងៃចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីលាន​ FFWPU-Cambodia ​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ចំពោះ​ការប្រកួត​គឺមាន ៤​វិញ្ញាសា​ធំរួមមាន​វិញ្ញាសា​មេគុន សម្ដែង​បច្ចេកទេស និង​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​-​នារី។​ ​លោក​ថា ការប្រកួត​ប្រចាំ​ឆ្នាំនេះត្រូវ​រៀបចំ​តាំងពី​ឆ្នាំ​២០២២ ដោយសារ​បញ្ហា​កូ​វីដទើប​សហព័ន្ធ​សម្រេច​ពន្យា​ពេល តែ​យ៉ាងណា​លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការចូលរួម​របស់​ក្លិប ក៏ដូចជា​សិស្ស​គុន ហើយ​សង្ឃឹមថា ពួកគេ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ដណ្ដើម​ជ័យជម្នះ​ផង ក៏ដូចជា​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមដើម្បី​ឈានទៅរក​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ​ផង៕​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​ជាតិ​ត្រូវ​គោរព​គោលការណ៍ ៤ ដើម្បី​នាំមក​នូវ​មោទនភាព​ជាតិ​ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​

2023/02/17 04:13:43 pm        191
​​ស៊ី​ហ្គេម៖ មន្ដ្រី​ជំនាញ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជំរុញ​ឲ្យ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​គោរព​ឲ្យ​បាន​នូវ​គោល​​ការណ៍ ៤ ដើម្បី​ធានា​បាន​នូវ​ជោគជ័យ​ប្រកបដោយ​មោទនភាព​ជាតិ ក្នុងនាម​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ។ ​​នេះ​បើតាម​ការគូសបញ្ជាក់រ​ប​ស់លោក ប៊ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​ពិធី​បិទ​វគ្គ​សិក្ខាសាលាស្តីពី​ការរៀបចំ​ផែនការ​យុទ្ធ​ចូល​សាស្ត្រ​ស្វែងរក​ឧត្តមភាព ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជាកាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ​ម្សិលមិញ។​ ​ក្រោយ​បញ្ចប់​វគ្គ​នេះលោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សិក្ខាកាម ជា​អគ្គលេខាធិការ គ្រូ និង​តំណាង​សហព័ន្ធដែល​បាន​ចូលរួម​វគ្គ​នេះ ហើយ​បាន​យកចិត្តទុកដាក់ ស្តាប់ និង​យល់ដឹង ស្គាល់​អំពី​តួនាទី ភារកិច្ច សម្រាប់​ស្វែងរក​ឧត្តមភាព​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ។​​លោក​ថា ការរៀបចំ​ផែនការ​យុទ្ធ​ចូល​សាស្ត្រ​ស្វែងរក​ឧត្តមភាព​ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ ​ដើម្បី​រៀប​​ចំ​យុទ្ធសាស្ត្រ​យក​ប្រៀប​ដណ្តើម​មេដាយត្រូវគោរព​នូវ​យន្ដកា​រ​មួយចំនួន រួមមាន​គោរព​ការចាត់តាំង គោរព​វិន័យ សេចក្តីថ្លៃថ្នូរ និង​នាំមក​នូវ​ជ័យជម្នះ​ដែល​ធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជាត្រូវគេ​បង្ហូត​ឡើង ហើយ​ត្រូវបាន​គេ​គោរពនោះ​ហើយ​គឺជា​មោទនភាព​របស់​ជាតិ។​ ​គួរ​ដឹងថា សិក្ខាសាលា​រយៈពេល ៣​ថ្ងៃនេះបានចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ដោយមាន​សិក្ខាកាម​ចូលរួម​សរុប ១៤៩​នាក់ក្នុងនោះ​មាន​អគ្គលេខាធិការ​សហព័ន្ធ គ្រូបង្វឹក គ្រូ​ជំនួយ​មកពី​សហព័ន្ធ​កីឡា​ជាតិ និង​ក្រុម​គ្រូ​កីឡា​ជនពិការ ដើម្បី​ពង្រឹងសមត្ថភាពក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​យក​ប្រៀប​ដណ្តើម​មេដាយ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បន្ទាប់ពី​ស្ដាប់​នូវ​បទ​បង្ហាញ​របស់​មន្ដ្រី​ជំនាញ​ជាច្រើន ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាជម្រើសជាតិមកពីក្រសួងការពារជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់

2023/02/16 10:32:25 pm        543
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC) បានថ្លែងថា កីឡាជម្រើស​ជាតិ ​ដែលមកពីមកពីក្រសួងការពារជាតិ ​និងមជ្ឈមណ្ឌលកីឡាកងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន និងធ្វើការហ្វឹកហាត់រួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែងកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីភាព សម្ពោធដាក់អោយប្រើប្រាស់​ជាផ្លូវការ​អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ពូជ និងភ្ញាស់ត្រី ក្រោមមូល​និធិសម្តេចពិជ័យសេនា ទៀ បាញ់ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា កីឡាស៊ីហ្គេមលើកទី៣២ ​និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នឹងរៀបចំឡើង​ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០២៣។ ប្រតិភូកីឡាប្រហែល ​១០,០០០ នាក់ រួមទាំងអត្តពលិក៧,០០០ នាក់ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស​កីឡា ត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹង៣៦ប្រភេទកីឡា។សម្តេចពិជ័យសេនា ​បានបញ្ជាក់បន្ថែមទៀតថា រាជធានី-ខេត្តចំនួន៥ ត្រូវបានកំណត់សម្រាប់​ការប្រកួត​កីឡា ​គឺរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត ។សម្តេច បានបន្ថែមទៀតថា តាមការរំពឹងទុក រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះកីឡាជាច្រើនប្រភេទ ខេត្តសៀមរាបនឹងរៀបចំការប្រកួតកីឡាជិះកង់ រត់ម៉រ៉ាតុង,ខេត្តព្រះសីហនុ នឹងជាកន្លែងប្រកួត​កីឡាម៉ូតូទឹក បាល់ទះឆ្នេរខ្សាច់ និងទូកក្តោង , កែបនឹងធ្វើជាម្ចាស់ផ្ទះកីឡាទ្រីអាត្លុង ហើយខេត្តកំពត នឹងរៀបចំការប្រកួតកីឡាទូក។សម្តេចប្រធានCAMSOC បានលើកឡើងទៀតថា នេះជាលើកទីមួយហើយសម្រាប់ប្រទេសកម្ពុជា ក្នុងនាម​ជាសមាជិកស្ថាបនិកមួយរូបក្នុងចំណោមសមាជិកស្ថាបនិក​ទាំងប្រាំមួយ ដែលរៀបចំ​ព្រឹត្តិការណ៍​កីឡាថ្នាក់តំបន់នេះ បន្ទាប់ពីរយៈពេល៦៤ឆ្នាំ។ សមិទ្ធផលនេះ គឺជាការកសាងទំនុកចិត្ត​បន្ថែមទៀតដល់អត្តពលិកកម្ពុជាឱ្យធ្វើបានល្អនៅស៊ីហ្គេម​លើកទី៣២នា ឆ្នាំ២០២៣នេះ។សូម​បញ្ជាក់ថា ​នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​គឺនៅសល់តែ៧៨ថ្ងៃទៀតប៉ុណ្ណោះ នឹង​ឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) ដែលកម្ពុជា​ធ្វើជាម្ចាស់​ផ្ទះក្នុង​ឆ្នាំ២០២៣នេះ៕អត្ថបទ៖ បាន ចក់

ជា​ពីរ​បួស​វិញ Carlos Alcaraz ប៉ុនប៉ង​យក​តំណែង​លេខ ១ ពិភពលោក​ពី Djokovic វិញ​

2023/02/16 10:17:50 pm        63
​វាយកូនបាល់៖ ​រយៈពេល​ជិត ៤ខែ កីឡា​វាយ​កូន​បាល់​ហាក់​ស្ងៀមស្ងាត់​បាត់ឈ្មោះ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Alcaraz ដែល​បាត់បង់​តំណែង​លេខ ១ ពិភពលោក​ទៅ Novak Djokovic ដោយសារ​របួស​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​នឹងចូលរួម​ការប្រកួត Argentina Open ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយនឹង​ជំនឿ​ចិត្ត​ប៉ុនប៉ងយក​តំណែង​លេខ ១ ពិភពលោកពី​កីឡាករ​ស៊ែ​ប​មកវិញ​ឱ្យបាន​។ ​​Carlos Alcaraz បាន​ហក់​ឡើងឈរ​លេខ ១ ពិភព​លោក​កាលពី​ខែកញ្ញា​ឆ្នាំមុន បន្ទាប់ពី​ឈ្នះ​ជើងឯក Grand Slam លើកដំបូង​ក្នុង​អាជីព​នៅ U.S Open តែ​បញ្ហា​សាច់ដុំ​អំឡុង​ការប្រកួត Paris Masters កាលពី​ខែវិច្ឆិកា​ធ្វើឱ្យកីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​ខកខាន​ការប្រកួត​នានា​បូករួម​ទាំង Australian Open ដែល​ឈ្នះ​ដោយ Djokovic កាលពី​ខែ​មុន​។ ​Carlos Alcaraz បាន​បើកឆាក​ការប្រកួត​កម្មវិធី Argentina Open ដោយ​យកឈ្នះ​កីឡាករ​ស៊ែ​ប Laslo Dere ព្រឹក​មិញ​នេះ​ដែលជា​ការប្រកួត​ដំបូង​តាំងពី​ខែវិច្ឆិកា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មហាសេដ្ឋី​អ៊ីរ៉ង់​កាត់​អាមេរិក Jahm Najafl គ្រោង​ទិញ​ក្លិប Tottenham តម្លៃ​ជិត ៤ពាន់​លាន​ដុល្លារ​

2023/02/16 09:41:06 pm        94
​បាល់ទាត់៖ ​មហាសេដ្ឋី​អ៊ីរ៉ង់​កាត់​អាមេរិក Jahm Najafl ដែលជា​ប្រធាន​ក្រុមហ៊ុន MSP Sports Capital គ្រោង​នឹង​ដេញថ្លៃ​ទិញយក​ភាគហ៊ុន​ក្លិប​បាល់ទាត់​អង់គ្លេស Tottenham Hotspur មក​គ្រប់គ្រង​ក្នុងតម្លៃ ៣.៧៥ពាន់​លាន​ដុល្លារអាមេរិក នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters​។​ ​​មុន​នេះដែរ​សារព័ត៌មាន The Financial Times ក៏បាន​រាយការណ៍​ដែរ​ថា MSP Sports Capital កំពុងធ្វើការ​យ៉ាង​ខ្មួលខ្មាញ់​ជាមួយ​ក្រុម​អ្នកវិនិយោគ ​ដើម្បី​ធ្វើ​រចនាសម្ព័ន្ធក្នុងការ​ទិញយក​ភាគហ៊ុន​របស់ Spurs ដែល​កំពុង​កាន់កាប់ដោយ​លោក Joe Lewis និង Daniel Levy​។​ ​​ក្រុមហ៊ុន MSP Sports Capital រួមជាមួយ​នឹង​ដៃគូនឹង​បញ្ចេញ​សំណើ​ទិញ ៧០% នៃ​តម្លៃ​លក់ ខណៈ​ដៃគូ​ដែលមាន​មូលដ្ឋាន​នៅ Abu Dhabi អារ៉ាប់​រួម​នឹង​បូក​បន្ថែម ៣០% ទៀត​។ ​​លោក Jahm Najalf បច្ចុប្បន្ន​ក៏មាន​ភាគហ៊ុន​តូច​នៅ​ក្លិប​បាល់បោះ​អាមេរិក NBA, Phoenix Suns ផងដែរ​។​ ​​Tottenham Hotspur ដែល​កំពុង​ដឹកនាំ​ដោយ​លោក Antonio Conte កំពុង​ឈរ​លេខ៥ ក្នុង​តារាង​នៅ English Premier League មាន ៣៩ពិន្ទុ​ពី​ការប្រកួត ២៣លើក និង​ដេញ​ពីក្រោយ​ក្រុម​លេខ៤ Newcastle United ២ពិន្ទុ​។ ​​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ទី​ឡុង​ដ៍​មួយ​នេះ បាន​ខកខាន​ឈ្នះ​ជើងឯក​សំខាន់ៗ​តាំងពី​ឆ្នាំ២០០៨ ដែល​ពួកគេ​ឈ្នះ​ជើងឯក League Cup​។ ​​ក្លិប​នៅ Premier League ផ្សេងទៀត​ក៏​កំពុងស្ថិត​ក្នុងការ​ចរចា​រក​ម្ចាស់ផ្ទះ​ថ្មី​ដែរ​រួមមាន Manchester United ដែល​កំពុងមាន​ទំនាក់ទំនង​ទិញ​ពីកាតា និង​សេដ្ឋី​អង់គ្លេស​ប្រធាន​ក្រុមហ៊ុន INEOS លោក Jim Ratcliffe ស្រប​ពេលដែល​ហង្ស​ក្រហម Liverpool ក៏​កំពុង​ដាក់លក់​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​អាមេរិក Matteo Jorgenson គ្រង​ជើងឯក​ប្រណាំង​កង់ Tour of Oman

2023/02/16 09:23:16 pm        76
​ប្រណាំង​កង់៖ ​កីឡាករ​​អាមេរិក Matteo Jorgenson បាន​ក្លាយជា​ជើងឯក​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour of Oman ហើយ ទោះបីជា​បញ្ចប់​ដំណាក់កាល​ចុងក្រោយ​ត្រឹម​ចំណាត់ថ្នាក់​លេខ២ ក៏ដោយ​។ ​​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​មាន​ចម្ងាយ​ផ្លូវ ១៥២.៥គីឡូម៉ែត្រឆ្លងកាត់​តំបន់ភ្នំ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Mauri Vansevenant ជា​អ្នកឈ្នះ​ដោយ​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៣ម៉ោង ៥៣នាទី ៥១វិនាទី តាម​ពីក្រោយ​ដោយ Matteo Jorgenson ក្នុង​ថេរវេលា​ដូចគ្នា និង​លេខ៣ កីឡាករ​បារាំង Geoffrey Bouchard​។ ​​ដំណាក់កាល​ចុងក្រោយ​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង Mauri Vansevenant និង Matteo Jorgenson ដែល​ទីបញ្ចប់​នោះ Jorgenson ដែល​ជិះ​ឱ្យ​ក្រុម Movistar ជា​អ្នក​គ្រង​ជើងឯក​ជាមួយនឹង​វេលា​ចំណេញ​ត្រឹម ១វិនាទី​ប៉ុណ្ណោះ​ពី Vansevenant​។ ​​រំលឹកថា Tour of Oman ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០១០ ហើយ Matteo Jorgenson ជា​កីឡាករ​អាមេរិកដំបូង​ដែល​ឈ្នះ​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីលីបង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលកំពុងគំរាមកំហែងកិច្ចចរចាក្របខណ្ឌ មុនជំនួបនៅទីក្រុងរ៉ូម
08/01/2026 01:08 PM
ប្រមុខUN ៖ ផែនទីបង្ហាញផ្លូវនៃការរំសាយអាវុធនៅតំបន់ហ្កាហ្សា ត្រូវតែអនុវត្តតាម
08/01/2026 01:08 PM
UN៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងលីបង់ ធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ
08/01/2026 01:08 PM
វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
08/01/2026 01:08 PM
ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ
08/01/2026 12:08 PM
ទេសចរក្នុងស្រុកដាក់ផែនការទៅទស្សនាខេត្តសៀមរាប កំឡុងការបញ្ចុះតម្លៃសេវាស្នាក់រហូតដល់៥០%
08/01/2026 12:08 PM
រដ្ឋមន្រ្តីសុខាភិបាល «ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស»
08/01/2026 12:08 PM
ជំនាញបច្ចេកទេសចំនួន៦ នៅវិទ្យាស្ថាន ITI ត្រូវនឹងទីផ្សារការងារទាំងពេលបច្ចុប្បន្ននិងអនាគត
08/01/2026 12:08 PM
ការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឱ្យមានការបំផ្លាញយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា
08/01/2026 12:08 PM
ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
08/01/2026 11:08 AM