Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Ronnie O’Sullivan Judd Trump និង John Higgins ឡើង​វគ្គ ៣២នាក់​ចុងក្រោយ​ស្នូកឃ័រ Welsh Open

2023/02/16 06:40:35 pm        70
​ស្នូកឃ័រ៖ កីឡាករ​ស្នូកឃ័រ​លេខ ១ ពិភពលោក Ronnie O’Sullivan បាន​បន្តដំណើរ​ឡើង​វគ្គ ៣២នាក់​ចុងក្រោយ​នៃ​ការប្រកួត​ពានរង្វាន់ Welsh Open ក្រោយ​យកឈ្នះ Rod Lawler ៤-០ហ្វ្រេ​ម​។ ​​មិនមែនជា​ការប្រកួត​ដ៏​ល្អ​ឡើយ​សម្រាប់ O’Sullivan ដែល​ខកខាន​ឱកាស​វាយ​បញ្ចូល​ឡូ​ជាច្រើនលើក តែ​នៅតែ​អាច​យកឈ្នះ​គូប្រកួត Rod Lawler បាន​។ ​​កីឡាករ​វ័យ ៤៧ឆ្នាំ Ronnie O’Sullivan នឹង​បន្តទៅ​វគ្គ ៣២នាក់​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​វ័យ ១៨ឆ្នាំ​ប៊ែ​ល​ហ្ស៊ិ​ក Ben Mertens​។​ ​​ងាក​មក​ការប្រកួត​ផ្សេងទៀត កីឡាករ​អង់គ្លេស Judd Trump ក៏បាន​បន្តដំណើរ​ទៅមុខ​ដែរ​ក្រោយ​យកឈ្នះ Louis Heathcote ៤-២ហ្វ្រេ​ម រួម​ដំណើរ​ជាមួយនឹង Mark Allen និង John Higgins តែ Mark Selby ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់ Robert Milkins ស្រប​ពេលដែលអ្នកការពារ​តំណែង​ជើងឯក Joe Perry ក៏​ធ្លាក់​ដែរ​ដោយ​ចាញ់ Robbie Williams ៤-១ហ្វ្រេ​ម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Dortmund បន្ត​ឈ្នះ ៧ប្រកួត​ជាប់​គ្នា​ ខណៈ Chelsea មានឱកាស​តែ​គ្មាន​សំណាង​

2023/02/16 05:49:22 pm        91
​បាល់ទាត់៖ ​ក្រុម​ដែល​កំពុងមាន​ទម្រង់​លេង​ល្អ Borussia Dortmund បាន​បន្ត​ស្ថិតិ​ឈ្នះ ៧ប្រកួត​ជាប់​គ្នា​ក្រោយ​យកឈ្នះ Chelsea ១-០ ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League​។​ ​​តោ​ខៀវ Chelsea ដែល​កំពុងមាន​សំពាធ​ខ្លាំង​ធ្លាក់​មកលើ​អ្នកចាត់ការ Graham Potter មានឱកាស​ជាច្រើន​តែគ្មាន​សំណាង​ជាពិសេស​ឱកាស​របស់ Joao Felix ពីរលើក​ស៊ុត​រំលង​រ​បាទី និង​ស៊ុត​បុករ​បាទី ក៏ដូចជា​ឱកាស​របស់ Reece James ស៊ុត Freekick សង្គ្រោះបាន​ដោយ​អ្នកចាំទី និង​ឱកាស​ម្តងទៀត​របស់ James ដដែល​ជួយ​បាន​ដោយ​អ្នកចាំទី​។ ​​ក្នុងពេលដែល Chelsea ព្យាយាម​សម្រុក​ខ្លាំង​រក​គ្រាប់​បាល់ Dortmund មានឱកាស​វាយបក​មួ​យ​លើក Karim Adeyemi ប្រើ​បច្ចេកទេស​ដ៏​អស្ចារ្យ​របស់ខ្លួនអូស​បាល់​ម្នាក់ឯង​ជាង​ពាក់កណ្តាល​ទី ញាក់​ដាច់ Enzo Fernandez និង​អ្នកចាំទី Kepa ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​បានសំរេច​នៅ​នាទី​ទី៦៣​។ ​​Koulibali ស្ទើ​តែ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ទៅហើយ តែ​សង្គ្រោះបាន​ដោយ​ខ្សែការពារ Emre Can នៅលើ​ខ្សែបន្ទាត់​។ ​​ចប់​ការប្រកួត Chelsea បាន​ត្រឹម​សោកស្តាយ​ក្នុង​បរាជ័យ ១-០ នេះ និង​ត្រូវ​រង់ចាំ​ត្រលប់​ទៅ​ជើង​ទី២ ក្នុង​ទឹកដី​របស់ខ្លួន​វិញ​នៅ​ថ្ងៃទី៧ ខែមីនា​។ ​​ចំណែក​មួយ​ប្រកួត​ទៀត​យប់មិញ​ដែរ ក្រុម​ភ្ញៀវ​ព័រទុយហ្កាល់ Benfica នៅតែ​បន្តធ្វើ​បានល្អ​នៅ UCL ក្រោយ​យកឈ្នះ​នៅ​ទឹកដី Club Bruges ២-០ ដោយ​គ្រាប់​បាល់​របស់ Joao Mario និង David Neres នៅ​វគ្គ​ទី២​។ ​​បរាជ័យ​នេះ​សម្រាប់ Club Bruges មានន័យថា ​លោក Scott Parker ដែល​មកកាន់​តំណែង​កាលពី​ខែធ្នូ​នោះដឹកនាំ​ក្រុម​ឈ្នះ​តែ ១ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៨ប្រកួត​ក្នុង​តំណែង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester City ឈ្នះ Arsenal ឡើងឈរ​លេខ ១ នៅ Premier League លើកដំបូង​តាំងពី​ខែវិច្ឆិកា​

2023/02/16 05:16:55 pm        102
​បាល់ទាត់៖ ​ទីបំផុត​ក្រុម​ការពារ​តំណែង​ជើងឯក Manchester City បាន​ត្រលប់​ឡើង​មកឈរ​កំពូល​តារាង​នៅ English Premier League លើកដំបូង​តាំងពី​ខែវិច្ឆិកា ក្រោយ​យកឈ្នះ​នៅ​ទឹកដី​កាំភ្លើង​ធំ Arsenal ៣-១​។ ​​បន្ទាប់ពី​ការនាំ​មុខមុន​ដោយ Manchester City នៅ​វគ្គ​ទី១ ដោយ Kevin de Bruyne នាទី​ទី២៤ Arsenal ក៏​តាម​ស្មើ​វិញ​នៅ​ចុង​វគ្គ​ទី១ ដោយ​បាល់ ១១ ម៉ែត្រ​របស់ Bukayo Saka ធ្វើឱ្យ​ការប្រកួត​កាន់តែ​ល្អមើល​។ ​​បន្ទាប់ពី​វគ្គ​ទី១ ដែល​គ្រប់គ្រង​បាល់​ច្រើន​ដោយ Arsenal ឈានដល់​វគ្គ​ទី២ Manchester City បាន​កែប្រែ​ប្រព័ន្ធ​លេង និង​មានឱកាស​រក​គ្រាប់​បាល់​នាំមុខ​ម្តងទៀត​ក្រោយ​កំ​ហុង​របស់ Gabriel ធ្វើឱ្យ Bernardo Silva និង Haaland បង្កើត​ឱកាស​ឱ្យ Jack Grealish ស៊ុត​បញ្ចូល​ទី​បានសម្រេច​នៅ​នាទី​ទី៧២ មុនពេល​ដែល Erling Haaland បញ្ចប់​ក្តីសង្ឃឹម​របស់ Arsenal នៅ​នាទី​ទី៨២​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Manchester City ឡើងឈរ​កំពូល​តារាង​នៅ English Premier League ជា​លើកដំបូង​តាំងពី​ខែវិច្ឆិកា​ដោយ​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​ជាមួយនឹង ៥១ពិន្ទុ​ស្មើ​ជាមួយ Arsenal តែ​ក្រុម​របស់ Mikel Arteta នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។ ​Arsenal នឹងត្រូវ​ទៅ​ទឹកដី Aston Villa ថ្ងៃ​សៅរ៍​នេះ ខណៈ Manchester City ទៅ​ទឹកដី Nottingham Forest៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការ​ព្យាបាល​របួស​ឥត​គិត​ថ្លៃ​ធ្វើ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​កាន់​តែ​មាន​ទំនុក​ចិត្ត​ត្រៀម​ស៊ី​ហ្គេម​

2023/02/16 04:52:19 pm        269
​ស៊ីហ្គេម៖ ការយកចិត្តទុកដាក់​មើលថែ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​កីឡាករ​-​កីឡាការិនី​គឺជា​ចំណុច​យុទ្ធសាស្ត្រ​សំខាន់ដើម្បី​បង្កើន​ការហ្វឹកហាត់ និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ពិសេស​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ។​​នេះ​បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ មន្ដ្រី និង​គ្រូ​កីឡា បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាឲ្យ​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​រៀបចំ​​គ្រែ​ពី ១០០ ទៅ ២០០​គ្រែនៅ​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព សម្រាប់​ព្យាបាល​កីឡាករ​-​កីឡា​ការិនីដែល​រង​របួស​ដោយសារ​ការប្រកួត ដោយ​ឥតគិតថ្លៃកាល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ មានប្រសាសន៍ថា ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​នេះគឺជា​ការជំរុញ និង​លើកទឹកចិត្ត​ដ៏​សំខាន់ដល់​កីឡាករ​-​កីឡាការិនី ពិសេស​ក្នុង​ដំណាល​កាល​ខិតជិត​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រនាពេលខាងមុខ។ ​​​ដោយឡែក​អតីត​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម និង​ជា​គ្រូបង្វឹក​កីឡា​ចំបាប់​ជម្រើសជាតិ លោកស្រី ចូ​វ សុធា​រ៉ា បាន​គូសបញ្ជាក់ថា នេះ​គឺជា​ការយកចិត្តទុកដាក់​ដ៏​ធំធេងសម្រាប់​អ្នក​កីឡាករ ដែល​ប្រឈម​នឹង​របួសស្នាម​នានា។ តាមរយៈ​នេះលោកស្រី​រំពឹងថា កីឡាករ​-​កីឡាការិនី​នឹង​ខិតខំ​ហ្វឹកហាត់​ដោយ​លែង​ព្រួយបារម្ភ ដើម្បី​ត្រៀម​ការប្រកួត​នានា និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​។​រីឯ​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​ជម្រើសជាតិ​កម្ពុជា បានលើកឡើង​ស្រដៀង​គ្នា​ថា ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការគិតគូរ​ដ៏​ច្បាស់លាស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ឆ្ពោះទៅរក​ឧត្តមភាព​ជូន​ជាតិ ពិសេស​ការប្រកួត​កី​ឡ​ស៊ី​ហ្គេម​នាពេលខាងមុខ។​ ​ជាមួយគ្នា​ដែរ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​លើកឡើង​ថា ការយកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនីមាន​ភាពកក់ក្ដៅ និង​ឆន្ទៈ​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ កីឡាករ​-​កីឡាការិនី​ទាំងអស់នឹង​ហ្វឹកហាត់​ដោយ​ទំនុកចិត្តលែង​ព្រួយបារម្ភ​ទៀតហើយ។​​​សូមបញ្ជាក់ថា បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​កីឡាករ​-​កីឡាការិនី​មួយចំនួន ក្នុងការ​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន រាប់ទាំង​ការចំណាយ​ផង សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​កន្លែង​ព្យាបាល​ដោយ​ឥតគិតថ្លៃដល់​កីឡាករ​-​កីឡាការិនី​មាន​របួស ដើម្បី​ជា​ការជួយ​សម្រួល​ដល់​ការខ្វះខាត និង​ការលំបាក​ផ្សេងៗ​ផង ក៏ដូចជា​រួមចំណែក​ដ​ល់​ការត្រៀម​លក្ខណៈ​សម្បត្ដិរ​បស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​ឆាប់ៗ​ខាងមុខ​ផង៕អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេ​ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ស៊ី​ហ្គេម ក្រោយ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​រាជរដ្ឋាភិបាល​

2023/02/16 04:27:01 pm        270
​កា​រ៉ា​តេ៖ កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​ធ្វើ​ឲ្យ​បានល្អ​បំផុតនៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ បន្ទាប់ពី​ពួកគេទទួលបាន​ការប្រាក់រ​ង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ដណ្ដើមបាន​មេដាយ​ក្នុង​ការប្រកួត​ជើងឯក​អាស៊ី និង​ជើងឯក​អាស៊ីអាគ្នេយ៍កាលពី​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ កន្លងទៅ។​ ​ម្ចាស់​មេដាយមាស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ កីឡាករ ស្រៀ​ង វិ​រៈ និង​កីឡាការិនី លឹម សុខ​វិច្ឆិកា ម្ចាស់​មេដាយ​​សំរឹទ្ធ​ជើងឯក​អាស៊ីឆ្នាំ​២០២១ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ខ្លួន​កំពុង​ត្រៀមខ្លួន​បានល្អ បន្ទាប់ពី​ការខិតខំ​ហ្វឹកហាត់​ដោយ​យក​ទុកដាក់។ ដូច្នេះ​ស្របពេល​រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់ និង​ផ្ដល់​ប្រាក់រង្វាន់ បានធ្វើ​ឲ្យ​ពួកគេ​កាន់​តែមាន​ទំនុកចិត្ត​បន្ថែមទៀតសម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នាពេលខាងមុខ។​ ​សូម​រំ​លឹ​កថា ថ្មីៗ​នេះតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា រាជរដ្ឋាភិបាល​កម្ពុជាបានផ្ដល់​រង្វាន់​លើទឹក​ចិត្ត​សរុប ២៨៦​លាន​រៀលដល់​ជយលាភី​កីឡា​កា​រ៉ា​តេ នៃ​ការប្រកួត​អន្ដរជាតិ​ចំនួន ២​ព្រឹត្តិការណ៍​​គឺ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៧ ឆ្នាំ​២០២១ នៅ​ទីក្រុង​អាល់​ម៉ា​នី ប្រទេស​កា​ហ្សា​ក់​ស្ថាន ដែល​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ២​គ្រឿង និង​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងរួមមាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៥៕​អត្ថបទ៖ លី ឈុន​ឡា

Valencia តែងតាំង​អតីត​ខ្សែបម្រើ Ruben Baraja ជា​អ្នកចាត់ការ​ថ្មី​

2023/02/15 10:23:56 pm        63
​បាល់ទាត់៖ ​ក្រុម​ដែល​កំពុង​ដុនដាប​នៅ La Liga, Valencia បានប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​ដែល​ជា​អតីត​ខ្សែបម្រើ​របស់​ខ្លួន Ruben Baraja ជំនួស​តំណែង​លោក Gennaro Gattuso ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​។ ​​បុរស​វ័យ ៤៧ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​អ្នកចាត់ការ​ទី១០ របស់ Valencia ក្នុង​រយៈពេល ៩ឆ្នាំ​ចុង​ក្រោយ បន្ទាប់ពី​លោក Gennaro Gattuso ត្រូវ​ដក​តំណែង​ក្រោយ​ដឹកនាំ​បាន​ត្រឹម ៧ខែ​។ ​​Ruben Baraja ធ្លាប់ជា​កីឡាករ​របស់ Valencia ចន្លោះ​ឆ្នាំ២០០០ ដល់ ២០១០ បង្ហាញខ្លួន​សរុប ៣៦៤លើក និង​ធ្លាប់​ជាប់​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ ៤៣លើក​ផង​ដែរ​។ ​​មុន​ទទួល​បាន​តំណែង​នៅ Valencia នេះ Baraja ក៏​ធ្លាប់​ដឹកនាំ​ក្លិប​មួយ​ចំនួន​ដែរ តែ​នៅ​ក្នុង​ទឹកដី​អេ​ស្ប៉ា​ញ​ប៉ុណ្ណោះ​រួមមាន Elche, Rayo Vallecano, Sporting Gijon, Tenerife និង Real Zaragoza​។​ ​​Valencia ដែល​ចាញ់ ៦ប្រកួត​ក្នុងចំណោម ៧ប្រកួត​ចុងក្រោយ​នៅ​ក្នុង​លី​គ​នោះកំពុង​ឈរ​លេខ៣ រាប់​ពីក្រោម​មកវិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម្ចាស់ផ្ទះ​អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ទទួល​បាន​កៅអី​ស្វ័យប្រវត្តិ​នៅ World Cup 2026

2023/02/15 09:37:53 pm        87
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​នឹង​ទទួល​បាន​កៅអី​ដោយ​ស្វ័យប្រវត្តិនៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2026 ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។ ​​ប្រទេស​ទាំងបី​នេះ​ទទួល​បាន​សិទ្ធិ​រៀបចំ World Cup តាមរយៈ​ការ​ដាក់​ដេញថ្លៃ​រួមគ្នា ហើយក៏​ជា​លើក​ដំបូង​ផង​ដែរ​ដែល FIFA មាន​ប្រទេស​ម្ចាស់ផ្ទះ​បី​រួមគ្នា​រៀបចំ World Cup​។​ ​ព្រឹត្តិការណ៍​ ៤​ឆ្នាំ​ម្តង​នេះ​នឹង​មាន​ការពង្រីក​ឱ្យមាន​ក្រុម​ចូលរួម​ពី​ធម្មតា ៣២ក្រុម​ទៅ ៤៨ក្រុម​នៅ​ឆ្នាំ២០២៦ ខាងមុខ ខណៈ​អាមេរិក​កណ្តាល ​និង​ខាង​ជើងឯក CONCACAF នឹង​ទទួល​បាន​កៅអី ៣​ផ្សេងទៀត​តាមរយៈ​ការ​ជម្រុះ​។​ ​​ជាមួយគ្នា​នោះដែរ FIFA ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ប្រទេស​ម្ចាស់ផ្ទះ World Cup 2030 នឹង​ត្រូវ​ប្រកាស​នៅ​ឆ្នាំក្រោយ ដែល​រួមមាន​បេក្ខភាព​មកពី​អាមេរិក​ខាងត្បូង អ៊ុយ​រូ​ហ្កា​យ ប៉ា​រ៉ា​ហ្កា​យ អា​ហ្ស​ង់​ទីន និង​ស៊ី​លី​រួមគ្នា អេ​ស្ប៉ា​ញ​-​ព័រទុយហ្កាល់​-​អ៊ុយ​ក្រែ​ន​រួមគ្នា និង​បេក្ខភាព​ចុងក្រោយ​គឺ​ម៉ា​រ៉ុ​ក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Dominic Dale ទំលាក់ Neil Robertson ស្រួលៗ​នៅ​ការប្រកួត​ស្នូកឃ័រ Welsh Open

2023/02/15 09:19:53 pm        71
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​លំដាប់​លេខ៤ ពិភពលោក Neil Robertson បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Welsh Open គួរឱ្យភ្ញាក់ផ្អើល​ក្រោម​ស្នាដៃ​កីឡាករ​ម្ចាស់ផ្ទះ​វែ​ល Dominic Dale ៤-០ហ្វ្រេ​ម​។ ​​បរាជ័យ​របស់​កីឡាករ​អូស្ត្រាលីក្រោម​ស្នាដៃ​កីឡាករ​លំដាប់​លេខ៥៦ ពិភពលោក Dominic Dale ក៏​បានន័យថា Neil Robertson នឹងត្រូវ​ខកខាន​មិនអាច​ចូលរួម​ការប្រកួត Players Championship នៅ​សប្តាហ៍​ក្រោយ​ក្នុងនាម​ជា​អ្នកការពារ​ជើងឯក​ផងដែរ​។​ ​មិន​ត្រឹមតែ Neil Robertson កីឡាករ​ម្ចាស់ផ្ទះ​មួយរូប​ទៀត Mark Williams ជើងឯក​ពិភព លោក ៣​សម័យ​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​មិត្ត​រួម​ជាតិ Jak Jones ៤-៣ហ្វ្រេ​ម​។​ ​​លទ្ធផល​ផ្សេងទៀត Ronnie O’Sullivan យកឈ្នះ​កីឡាករ​ស្កុ​តឡែ​ន Ross Muir ៤-៣ហ្វ្រេ​ម ស្រប​ពេលដែលអ្នកការពារ​តំណែង​ជើងឯក Joe Perry យកឈ្នះ Mark Joyce ៤-១ហ្វ្រេ​ម និង Shaun Murphy យកឈ្នះ​កីឡាករ​ចិន Peng Yisong៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កាតា​បញ្ជូន​ផ្ទះ​ចល័ត​ប្រើ​នៅ World Cup ទៅ​ជួយ​ទួកគី និង​ស៊ី​រី​ដែល​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី

2023/02/15 07:31:38 pm        140
​បាល់ទាត់៖ ​កាតា​ដែលជា​ម្ចាស់ផ្ទះ World Cup 2022 កន្លងទៅ បាន​បញ្ជូន​ផ្ទះ​ចល័ត​ប្រមាណ ១ម៉ឺន​ទូ​កុងតឺន័រ​ទៅឱ្យ​ទួកគី និង​ស៊ី​រី​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​។ ​​មនុស្ស​ប្រមាណ ៤ម៉ឺន​នាក់​ត្រូវបាន​គេ​គិតថា​បាន​បាត់បង់​ជីវិត ក្នុង​គ្រោះ​រញ្ជួយ​ដី​លើ​ប្រទេស​ទាំងពីរ​កាលពី​សប្តាហ៍​មុន ស្រប​ពេល​មនុស្ស​ប្រមាណ ១លាន​នាក់​មិន​មាន​ទីជម្រក​ឡើយ​នៅ​ទួ​ក​គី ហើយ​គេ​ជឿ​ថា ​មនុស្ស​ច្រើនជាង​នេះ​ទៀត​នៅ​ស៊ី​រី​កំពុង​គ្មាន​ទីជម្រក​ផង​ដែរ​។ ​​សូម​បញ្ជាក់​ថា ផ្ទះ​ចល័ត​នេះ​ត្រូវ​បាន​ដំឡើង​នៅ​លើ​វាល​ខ្សាច់​ដែល​លាតសន្ធឹង​ជុំវិញ​រដ្ឋធានី​ដូ​ហា​របស់​កាតា គឺ​ប្រើប្រាស់​សម្រាប់​អ្នកគាំទ្រ​ដែល​មក​ទស្សនា​បាល់ទាត់​ពិភពលោក​។​ ​អ្នកគាំទ្រ​បាន​ចំណាយ​ប្រាក់​ប្រហែល ២០០ដុល្លារ​ក្នុង​មួយ​យប់​ដើម្បី​ស្នាក់​នៅ​ក្នុង​លំនៅឋាន ដែល​ជួយ​ជៀសវាង​ការ​ខ្វះខាត​ទីកន្លែង​ស្នាក់​ដែល​អាច​កើតមាន​ ក្នុងអំឡុងពេល​ការប្រកួត​ពេញ​មួយ​ខែ​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា និង​ខែ​ធ្នូ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​អ៊ីតាលី Diego Ulissi ឈ្នះ​ដំណាក់កាល​ទី​៤ ប្រណាំង​កង់​នៅ Tour of Oman

2023/02/15 06:42:55 pm        76
​ប្រណាំង​កង់៖ ​កីឡាករ​​អ៊ីតាលី Diego Ulissi បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៤ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour of Oman តែ​កីឡាករ​អាមេរិក Matteo Jorgenson បន្ត​នាំមុខគេ​ក្នុង​តារាង​រួម​។ ​​ដំណាក់កាល​ទី៤ ដែលមាន​ចម្ងាយ​ផ្លូវ ២០៤.៩​គីឡូម៉ែត្រ Diego Ulissi ដែល​ជិះ​ឱ្យ​ក្រុម UAE Team Emirate បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៣៦នាទី ៤៨វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​បារាំង Axel Zingle និងកីឡាករ​ហូ​ឡង់ Ide Schelling ស្ថិតក្នុង​ថេរវេលា​ដូចគ្នា​។​ ​យ៉ាងណាក្តី​ក្រោយ ៤ដំណាក់កាល​នេះ Matteo Jorgenson ដែល​ជិះ​ឱ្យ​ក្រុម Movistar បន្ត​នាំមុខគេ​ក្នុង​តារាង​រួម នាំមុខ​អ្នក​លេខ២ Diego Ulissi ៥វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី៥ ថ្ងៃ​ពុធ​នេះ​មាន​ចម្ងាយ​ផ្លូវ ១៥២.៥គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់អគារដែលខូចខាត
08/01/2026 02:08 PM
ប្រព័​ន្ធផ្សព្វផ្សាយ៖ មនុស្ស ២នាក់បាន​ស្លាប់ ក្នុងការវាយប្រហាររបស់ជនសកម្មប្រយុទ្ធនៅតំបន់កាស្មៀររបស់ឥណ្ឌា
08/01/2026 02:08 PM
ប្រធានាធិបតីលីបង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលកំពុងគំរាមកំហែងកិច្ចចរចាក្របខណ្ឌ មុនជំនួបនៅទីក្រុងរ៉ូម
08/01/2026 01:08 PM
ប្រមុខUN ៖ ផែនទីបង្ហាញផ្លូវនៃការរំសាយអាវុធនៅតំបន់ហ្កាហ្សា ត្រូវតែអនុវត្តតាម
08/01/2026 01:08 PM
UN៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងលីបង់ ធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ
08/01/2026 01:08 PM
វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
08/01/2026 01:08 PM
ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ
08/01/2026 12:08 PM
ទេសចរក្នុងស្រុកដាក់ផែនការទៅទស្សនាខេត្តសៀមរាប កំឡុងការបញ្ចុះតម្លៃសេវាស្នាក់រហូតដល់៥០%
08/01/2026 12:08 PM
រដ្ឋមន្រ្តីសុខាភិបាល «ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស»
08/01/2026 12:08 PM
ជំនាញបច្ចេកទេសចំនួន៦ នៅវិទ្យាស្ថាន ITI ត្រូវនឹងទីផ្សារការងារទាំងពេលបច្ចុប្បន្ននិងអនាគត
08/01/2026 12:08 PM