Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Kylian Mbappe ត្រលប់មក​ហ្វឹកហាត់​វិញ​មុន PSG ជួប Bayern Munich យប់​នេះ

2023/02/14 06:01:09 pm        82
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe បាន​ត្រលប់មក​ហ្វឹកហាត់​វិញ​ជាមួយ Paris Saint Germain មុន​ការប្រកួត​ទល់នឹង Bayern Munich រាត្រី​នេះ​ក្របខណ្ឌ UEFA Champions League វគ្គ ១៦ក្រុម​ចុងក្រោយ​ជើង​ទី១​។ ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​អវត្តមាន​យ៉ាងហោចណាស់ ៣សប្តាហ៍​ក្រោយ​រក​របួស​កាលពីដើម​ខែ​។ ​​គ្រូបង្វឹក PSG លោក Christophe Galtier បាន​និយាយថា ជុំវិញ​រឿង Mbappe អាច​ចូល​លេង​បាន​រឺ​អត់​យប់​នេះត្រូវ​ចាំមើល​សិន តែ​ជាក់ស្តែង​យើង​រីករាយ​ដែល Mabppe ត្រលប់មក​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​។ ​​Paris Saint Germain កំពុង​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ក្នុង​ឆ្នាំ២០២៣ នេះ បន្ទាប់ពី​ចាញ់ Monaco ៣-១ នៅ​ក្របខណ្ឌ​បារាំង Ligue 1 កាលពី​ថ្ងៃ​សៅរ៍ដែលជា​បរាជ័យ​លើក​ទី៤ ក្នុង​ឆ្នាំ២០២៣ នេះ​។ ​​ជាមួយគ្នា​នោះដែរ Lionel Messi ដែលមាន​បញ្ហា​របួស​ស​រសៃ​ពួរ​ដែរនោះ ក៏​គេ​ឃើញ​មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ ប្រកួត​ទល់នឹង Bayern Munich ផងដែរ​។ ​​ផ្ទុយ​ពី PSG ដែល​ធ្លាក់ចុះ​ទម្រង់​លេង Bayern Munich វិញ​មិនទាន់​ចាញ់​ឡើយ ១៧ប្រកួត​ជាប់​គ្នា​រាប់​តាំងពី​ថ្ងៃទី១៧ ខែកញ្ញា​។ ​​ជំនួប​យប់​នេះនឹង​ជាការ​រំលឹក​ឡើងវិញ​នៃ​ជំនួប​ក្រុម​ទាំងពីរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL កាលពី​ឆ្នាំ២០២០ ដោយ​នៅពេលនោះ Bayern Munich ឈ្នះ ១-០ លើក​ពាន​ជើងឯក​អឺរ៉ុប​លើក​ទី៦៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Liverpool ឈ្នះ Everton ២-០ ជា​ជ័យជំនះ​ដំបូង​ក្នុង​ឆ្នាំ២០២៣

2023/02/14 05:23:53 pm        86
​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool ទីបំផុត​រកបាន​ជ័យជំនះ​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២៣ នេះ បន្ទាប់ពី​យកឈ្នះ​ក្រុមរួម​ទីក្រុង Everton ២-០ នៅ Anfield​។ ​​បន្ទាប់ពី​មានឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់ ក្រុម​របស់លោក Jurgen Klopp ទីបំផុត​អាច​បំប៉ោង​សំណាញ់​ទី​បាន​នៅ​នាទី​ទី៣៦ ដោយ​ការលេង​វាយបក និង​ស៊ុត​បញ្ចូល​ទី​ដោយ Mohamed Salah​។​ ​​ឈានចូល​វគ្គ​ទី២ ខ្សែប្រយុទ្ធ​ចំនូល​ថ្មី Cody Gakpo ទីបំផុត​រកបាន​គ្រាប់​បាល់​ដំបូង​របស់ខ្លួន​នៅ Liverpool តាំងពី​ផ្លាស់​ពី PSV ក្នុងតម្លៃ ៣៧លាន​ផោន​កាលពី​ខែមករា​។ ​​មុន​មកដល់​ការប្រកួត​នេះ Liverpool បាន​រង​បរាជ័យ ៣ប្រកួត​ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​ក្នុង​លី​គ ពោលគឺ​ស៊ុត​បញ្ចូល​ទី​បានតែ ១គ្រាប់​របូត ៩គ្រាប់​។ ​ជ័យ​ជ​នះ​ដំបូង​ក្នុង​ឆ្នាំ២០២៣ នេះ​បានធ្វើឱ្យ Liverpool ឡើងមក​លេខ៩ មាន ៣២ពិន្ទុ​ពី​ការប្រកួត ២១លើក ស្របពេល Everton ដែល​ទើប​ផ្លាស់ប្តូរ​គ្រូ​នោះ​ឈរ​លេខ ១៨ មាន ១៨ពិន្ទុ​ពី​ការប្រកួត ២២លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គុន​ខ្មែរ​ត្រៀម​លើក​ស្លាក​សហព័ន្ធ​នៅ​ចិន ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​បន្ថែម​

2023/02/14 05:08:32 pm        196
​គុន​ខ្មែរ៖ កម្ពុជា​ត្រៀម​លើក​ស្លាក​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៅ​ប្រទេស​ចិន​នាពេល​ឆាប់ៗ​ខាង​មុខ បន្ទាប់ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​ភាគី​ចិនដើម្បី​ជំរុញ​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នេះ​ឲ្យ​កាន់តែ​ល្បី​សុះសាយ​ថែមទៀត។​​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ក្រោយពី​ដឹកនាំ​កីឡាករ លន បញ្ញា ចូលរួម​ប្រកួត​លក្ខណៈ​មិត្តភាព​អន្ដរជាតិនៅ​ប្រទេស​ចិនកាលពី​ថ្មីៗ។​ ​ឯកឧត្តម ហេង សុខឃ​ន បាន​បញ្ជាក់ថា ដំណើរ​ទៅ​ប្រទេស​ចិន​លើក​នេះទទួលបាន​ផ្លែផ្កា​ជាច្រើន ពិសេស​ភាគី​ចិនបានទទួល​សំណើរ​កម្ពុជា ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង​កម្ពុជា តាមរយៈ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ការប្រកួត ព្រមទាំង​ការសិក្សា​ពី​គម្រោង​សាងសង់​ស​ង្វៀង​អន្ដរជាតិ និង​សារមន្ទីរ​គុន​ខ្មែរនៅក្នុង​បរិវេណ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ទៀតផង។​​បើតាម​គម្រោង​ផែនការនៃ​កិច្ចសហប្រតិបត្តិការរវាង​ស្ថាប័ន​កីឡា​កម្ពុជា និង​ចិន ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​គុន​ខ្មែរ​នេះនឹង​ចាប់ផ្ដើម​ក្រោយ​ចប់​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ។ មិនតែប៉ុណ្ណោះភាគី​កម្ពុជាក៏​ត្រៀម​បញ្ជូន​គ្រូបង្វឹកទៅ​ចែករំលែក​ស្នៀត​ពិសេសៗរបស់​ក្បាច់គុន​បុរាណ​ខ្មែរ ពិសេស​ស្នៀត “​កែង​” ដល់​កីឡាករ​-​កីឡាការិនី​ចិន​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡា​ហាប់​គី​ដូ​បន្ដ​បញ្ជ្រាប​បច្ចេកទេស​ពិសេសៗ​ដល់​កងកម្លាំង ដើម្បី​បម្រើ​ការងារ​បង្ក្រាប​ផ្សេងៗ​

2023/02/14 04:40:26 pm        265
​ហាប់​គី​ដូ៖ ក្រោម​កិច្ចសហការ​ល្អជា​មួយ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូបាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​គ្រូបង្វឹកដែលជា​មន្ដ្រីនគរបាល​ចំនួន ១០​រូបសម្រាប់​យកទៅ​បង្ហាត់ និង​បម្រើ​ក្នុង​ការងារ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស ឬ​មុខសញ្ញា​ផ្សេងៗ។​ ​គ្រូ​បង្គោល​ហាប់​គី​ដូដែល​ទើប​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​គ្រូ​ជំនាញ នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ រួមមាន​លោក នុត សុខលី​, អៀវ ប៊ុន​ណា​, អ៊ុក ទិ​ត​, សាត់ សុធា​, លាង សុខ​ហេង​, ឈិ​ញ ផល​, កេ​ត កិ​ត្យា​រ៉ា​, ជឹម រ៉​ន​, តិ​ន សុវណ្ណ​រា និង​កញ្ញា សំ ថា​រ័ត្ន ដែល​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា វគ្គ​នេះមាន​រយៈពេល ៣​ខែដោយ​សហព័ន្ធ​បាន​ច្បិច​យក​បច្ចេក​ទេស​ពិសេសៗ​របស់​កីឡា​ហាប់​គូ​ដូ ស្របតាម​បេសកកម្ម​របស់​កងកម្លាំង សម្រាប់​ចែករំលែក​ដល់​សិក្ខាកាមមកពី​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា។ លោក​បានចាត់ទុក​វគ្គ​នេះគឺជា​វគ្គ​ដ៏​សារៈសំខាន់​មួយ ដើម្បី​រួមចំណែក​ជាមួយ​កម្លាំង​នគរបាលជាតិ ក៏ដូចជា​ពង្រីក​ការផ្សព្វផ្សាយ​ប្រភេទ​កីឡា​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​ ​លោក គួច ហុង​ជៀក អនុប្រធាន​សហព័ន្ធបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រូ​បង្គោល​ទាំងអស់ដែល​បាន​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ក្លាយ​ធនធាន​ដ៏​សំខាន់ក្នុងការ​ផ្ទេរ​ចំណេះវិជ្ជា​ដល់​យុវជន​ជំនាន់​ក្រោយៗ ដើម្បី​អ្នក​ហាត់រៀន​ក្បាច់គុន​មួយ​នេះ​មាន​សុខ​ភាពល្អ​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ពិសេស​សម្រាប់​កងកម្លាំង​យកទៅអនុវត្ត​ក្នុង​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មិនសូវ​បង្ក​របួសស្នាម​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​កាន់​តែមាន​ទំនុកចិត្ត​ត្រៀម​ស៊ី​ហ្គេម ក្រោយ​ហ្វឹកហាត់​ក្រៅប្រទេស

2023/02/14 04:25:08 pm        117
​ស្នូកឃ័រ​៖ ក្រុម​កីឡាករ​ជម្រើសជាតិ​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា ៨​រូបដែល​បោះជំរំ​ហ្វឹកហាត់​រយៈពេល​ខ្លីនៅ​ប្រទេស​ថៃ បាន​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ពួកគេ​បានបង្ហាញ​នូវ​ទំនុកចិត្ត​កាន់តែ​ខ្ពស់ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ថ្លែងប្រាប់​ក្រុមការងារ​ BTV ​ក្រោយ​ត្រឡប់​ពី​ហ្វឹកហាត់ ២​សប្ដាហ៍នៅ​ប្រទេស​ថៃ កីឡាករ សេង ពិសាខ​បូ​ព្រឹក និង​កីឡាករ លឹម ចុង​អៀវ បាន​គូសបញ្ជាក់ថា ការហ្វឹកហាត់​ក្រៅ​ស្រុកពិតជា​បានធ្វើ​ឲ្យ​ពួកគេ​កើន​សមត្ថភាព តែ​យ៉ាង​ណា​​មិនទាន់​គ្រាប់​គ្រាន់​នោះទេ ដែល​ទាមទារ​ឲ្យ​ពួកគេខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​នាពេលខាងមុខ។​ ​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាបាន​ឲ្យ​ដឹង​ដែលថា បច្ចុប្បន្ន​សហព័ន្ធកំពុង​ខិតខំ​ពង្រឹង​ការប្រមូលផ្ដុំ​ហ្វឹកហាត់ ទាំង​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ជំរុញ​គុណ​ផល​កម្រិត​ខ្ពស់​ដល់​កីឡាករ។ ក្រៅពី​ការហ្វឹកហាត់​នៅ​ថៃ ក៏មាន​កីឡាករ​-​កីឡាការិនី​មួយចំនួនកំពុង​ហ្វឹកហាត់​នៅ​សាធារណៈរដ្ឋ​កូរ៉េ បារាំង និង​វៀតណាម​ផងដែរ។​​ ​គួរ​ដឹងថា កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រគឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម​កីឡា ៣៧​ប្រភេទ ដែល​ត្រូវ​បានកំណត់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។ កីឡា​នេះបានកំណត់​វិញ្ញាសា​ចំនួន ១០ សម្រាប់​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខនៅ​សណ្ឋាគារ​សុខា ខណៈ​សហព័ន្ធ​រំពឹង​ដណ្ដើមបាន​មេដាយ​យ៉ាងហោច ១​គ្រឿងក្នុងនាម​ម្ចាស់ផ្ទះ៕ ​អត្ថបទ៖ លី ឈុន​ឡា

Ott Tanak ឈ្នះ​ការប្រកួត Rally នៅ​ប្រទេស​ស៊ុយអែត​ឡើងមក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​

2023/02/13 10:13:56 pm        66
​ប្រណាំង​រថយន្ត៖ ​កីឡាករ​​អេ​ស្តូ​នី Ott Tanak បាន​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ប្រទេស​ស៊ុយអែត ដើម្បី​ឡើងមក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ប្រណាំង​រថយន្ត Rally​។ ​​កីឡាករ​របស់​ក្រុម​ប្រណាំង M-Sport Ford រូបនេះ​បានបញ្ចប់​ការប្រកួត​នៅ​ប្រទេស​ស៊ុយអែត​នេះ​ជាមួយ​ថេរវេលា​ល្អ​ជាង​អ្នក​លេខ២ Craig Breen ជិះ​ឱ្យ​ក្រុម Hyundai ១៨វិនាទី ៧។ ​​ជ័យជំនះ​នេះដែរ​បានធ្វើឱ្យ Ott Tanak ឡើងមក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ ក្រោយ​ប្រកួត​បាន ២ទីលាន​ក្នុងចំណោម ១៣ទីលាន​រដូវ​កាល ២០២៣ នេះ​។ រំលឹកថា Ott Tanak ធ្លាប់ជា​កីឡាករ​របស់​ក្រុម M-Sport Ford ចន្លោះ​ឆ្នាំ ២០១១-២០១៧ មុនពេល​ចាកចេញទៅ​ចូលរួម​ជាមួយ Toyota និង Hyundai​។ ​ក្រោយមក Tanak ក៏បាន​ត្រលប់​មកកាន់ M-Sport Ford វិញ​រដូវ​កាល ២០២៣ នេះ និង​បាន​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ការប្រកួត Rally លើកដំបូង​ក្នុង​រយៈពេល ៣៨៥ថ្ងៃ​ពី​ជ័យជំនះ​ចុងក្រោយ​របស់​ក្រុម​នៅ Monte Carlo​។ ​​លេខ៣ នៅ​ស៊ុយអែត​នេះ​បាន​ទៅ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Thierry Neuville ដែល​កំពុង​ឈរ​លេខ៣ ក្នុង​តារាង​ជើងឯក​ពិភពលោក​ផងដែរ​ពីក្រោយ​អ្នក​លេខ២ កីឡាករ​ហ្វាំ​ង​ឡង់ Kalle Rovanpera ៦ពិន្ទុ ខណៈ Ott Tanak មាន ៤១ពិន្ទុ​ល្អ​ជាង​អ្នក​លេខ​ពីរ ៣ពិន្ទុ​។ ​ជុំ​បន្ត Rally World Championship នឹង​បន្តទៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី១៩ ខែមីនា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Belinda Bencic គ្រង​ជើងឯក​វាយ​កូន​បាល់ Abu Dhabi Championship នៅ​អារ៉ាប់​រួម​

2023/02/13 09:44:50 pm        67
​​វាយ​កូន​បាល់៖ ​កីឡាការិនី​ស្វីស Belinda Bencic បានក្លាយ​ជា​ជើង​ឯកនៃ​ការប្រកួត​វាយ​កូន​បាល់​កម្មវិធី Abu Dhabi Championship នៅ​អារ៉ាប់​រួម​ ក្រោយ​យកឈ្នះ​កីឡាការិនី​រុស្ស៊ី Liudmila Samsonova នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​​កីឡាការិនី​លំដាប់​លេខ២ ក្នុង​កម្មវិធី Belinda Bencic ត្រូវបាន Samsonova នាំមុខ​សិត​ដំបូង ៦-១ មុនពេល​សង្គ្រោះ​គ្រាប់​បាល់​ជ័យជំនះ ៣លើក​របស់ Samsonova រហូត​យកឈ្នះ​វិញ ២សិត​ផ្ទួនៗ ៧-៦(១០-៨) និង ៦-៤​។ ​​ជ័យជំនះ​នេះ​បានធ្វើឱ្យ Belinda Bencic ឡើងឈរ​លើ​គេ​វិញ​ក្នុងនាម​ជា​អ្នកឈ្នះ​ច្រើន​ប្រកួត​ជាងគេ​ក្នុង​ឆ្នាំ២០២៣ នេះ​នៅ​ក្របខណ្ឌ Tour សរុប ១២ប្រកួត​ឡើង​ពីលើ​ជើងឯក Australian Open, Aryna Sabalenka ដែល​ឈ្នះ ១១​ប្រកួត​ក្នុង​ឆ្នាំ២០២៣​។ ​​ងាក​មក​ការប្រកួត​មួយ​កម្មវិធី​ទៀត កីឡាការិនី​រុស្ស៊ី Anastasia Potapova បាន​គ្រង​ជើង​ឯក​ពានរង្វាន់ Upper Austria Ladies Linz នៅ​ប្រទេស​អូទ្រីស ​ក្រោយ​យកឈ្នះ​កីឡាការិនី Petra Martic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៦-៣ និង ៦-១​។ ​​នេះ​ជា​ពាន​នៅ​ក្របខណ្ឌ WTA Tour លើក​ទី២ ប៉ុណ្ណោះ​ក្នុង​អាជីព​របស់ Potapova បន្ទាប់ពី​ឈ្នះ​លើកដំបូង​នៅ​ទីក្រុង Istanbul ប្រទេស​ទួរគី​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wu Yibing ក្លាយជា​កីឡាករ​ចិន​ដំបូង​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ ATP Tour

2023/02/13 09:17:49 pm        84
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់ Wu Yibing បាន​ក្លាយជា​កីឡាករ​ចិន​ទី១ ដែល​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ ATP Tour បន្ទាប់ពី​ជ័យជំនះ​លើ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក John Isner លើក​ពាន Dallas Open​។​ ​​កីឡាករ​វ័យ ២៣ឆ្នាំ​ចិន​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​លេខ៩៧ ពិភពលោក​បាន​យកឈ្នះ​កីឡាករ​សេវា​ខ្លាំង John Isner ដោយ​លទ្ធផល​តានតឹង ៦-៧(៤-៧) ៧-៦(៧-៣) និង ៧-៦(១៤-១២) ដែល​ប្រើពេល​ដល់​ទៅជិត ៣ម៉ោង​ទើប​រក​ចាញ់ឈ្នះ​ឃើញ​។ ​​Yibing បាន​សង្គ្រោះ​គ្រាប់​បាល់​ជ័យជំនះ​របស់ Isner ដល់​ទៅ ៣លើក​នៅ​សិត​ចុងក្រោយ ​ដើម្បី​យកឈ្នះ​នៅ​សិត​ចុងក្រោយ​ទាំង​ប្រផុតប្រផើយ​។ ​​Wu Yibing នឹង​ឡើង​មកឈរ​លំដាប់​លេខ៥៨ ពិភពលោក​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយក៏​នឹង​ក្លាយជា​កីឡាករ​ចិន​ទី១ ដែលមាន​លំដាប់ថ្នាក់​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ATP Ranking ផងដែរ​។​ ​​រំលឹកថា Wu Yibing បាន​ខកខាន​ការប្រកួត​ពី​ខែមីនា​ ឆ្នាំ២០១៩ ដល់​ខែកុម្ភៈ​ ឆ្នាំ២០២២ ដោយសារ​របួស ហើយ​នេះ​គឺជា​ការបង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​ប៉ុណ្ណោះ​។ ​​មុន​មកដល់​ព្រឹត្តិការណ៍​នេះ Wu Yibing ឈ្នះ​តែ ៦ប្រកួត​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មាន​ឈ្នះ​កីឡាករ​កំពូល​របស់​អា​មេ​រិ​ក Taylor Fritz និង​កីឡាករ​កាណាដា Denis Shapovalov ផងដែរ​ដើម្បី​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​​ដោយឡែកងាក​ទៅ​ការប្រកួត​ផ្នែក​បុរស​មួយ​កម្មវិធី​ទៀតកីឡាករ​អ៊ីតាលី Jannik Sinner បាន​គ្រង​ជើងឯក Open Sud de France នៅ​ទីក្រុង Montpellier ប្រទេស​បារាំង​។ ​​Jannik Sinner បាន​យកឈ្នះ​កីឡាករ​អាមេរិក Maxime Cressy នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៧-៦(៧-៣) និង ៦-៣ ដើម្បី​លើក​ពាន​ទី៧ ក្នុង​អាជីព​នៅ​ក្របខណ្ឌ ATP Tour៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Southampton បញ្ចប់​តំណែង​អ្នកចាត់ការ Nathan Jones ក្រោយ​ដឹកនាំ​បាន​ត្រឹម ៣​ខែ​

2023/02/13 07:23:20 pm        68
​បាល់ទាត់៖ ​ក្លិប​ Southampton បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Nathan Jones ហើយ​ក្រោយ​ដឹកនាំ​ក្រុម​បាន​ត្រឹម ៣ខែ​។ ​​អតីត​អ្នកចាត់ការ Luton Town វ័យ ៤៩ឆ្នាំ​រូបនេះត្រូវបាន​ដកតំណែង​ បន្ទាប់ពី Southampton ចាញ់​ក្រុម​ដែលមាន​គ្នា​តែ ១០នាក់ Wolverhampton ១-២ ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​ថ្ងៃ​សៅរ៍ និង​បាន​ធ្លាក់​ដល់​បាត​តារាង​នៃ​ក្របខណ្ឌ English Premier League ក្រោយ​លេង​បាន ២២ប្រកួត​។ ​បន្ទាប់ពី​តែងតាំង​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា អ្នកចាត់ការ​សញ្ជាតិ​វែ​ល​រូបនេះ​បាន​ដឹកនាំ Southampton ចាញ់ ៩ ក្នុងចំណោម ១៤ប្រកួត​ក្នុង​តំណែង​នៅ​ក្របខណ្ឌ ដែល​ក្នុងនោះ​រួមមាន​ចាញ់​នៅ Premier League ៨ ក្នុងចំណោម ៩ប្រកួត​។ ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ Southampton បាន​នាំមុខ Wolves ១-០ មុន មុន​ពេលដែល​ក្រុម​ភ្ញៀវ Wolves សល់​គ្នា​តែ ១០នាក់​តែ​អាច​វាយបក​រហូត​យក​ឈ្នះ​វិញ​។ ​​លោក Nathan Jones បាន​បន្ត​តំណែង​ពី​លោក Ralph Hassenhuttl ជាមួយនឹង​កិច្ចសន្យា ៣ឆ្នាំកន្លះ​។ ​មកដល់​ភ្លាម Southampton ចាញ់ ៤ប្រកួត​ក្នុងចំណោម ៥ប្រកួត​ដំបូង ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​គឺ​ឈ្នះ Lincoln នៅ​ក្របខណ្ឌ​ទី​បី ២-១ នៅ​ក្របខណ្ឌ EFL Cup មុនពេល​ដែល Southampton បែ​ជា​ឈ្នះ ៣ប្រកួត​ក្នុង​រយៈពេល ១សប្តាហ៍​ដែល​រួមមាន​ឈ្នះ Crystal Palace នៅ FA Cup, ឈ្នះ Manchester City នៅ EFL Cup និង​ឈ្នះ Everton នៅ Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​គ្រូ Brighton, Chris Hughton ត្រូវ​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ហ្កា​ណា

2023/02/13 06:51:44 pm        97
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្លិប​បាល់ទាត់ Brighton លោក Chris Hughton ត្រូវបាន​ប្រកាស​តែងតាំង​ជា​គ្រូ​បង្គោល ​នៃ​ក្រុមជម្រើសជាតិ​ហ្កា​ណា​ហើយ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ​។ ​​បុរស​វ័យ ៦៤ឆ្នាំ​រូបនេះគឺជា​ទីប្រឹក្សាបច្ចេក​ទេស​របស់​ក្រុម​ជម្រើសជាតិ​ហ្កា​ណា​តាំងពី​ខែកុម្ភៈ​ ឆ្នាំ២០២២​។ ​​លោក Hughton នឹង​ជំនួស​តំណែង​លោក Otto Addo ដែល​បាន​លាលែង​ពី​តំណែង​ក្រោយ​ចប់ World Cup 2022 កន្លងទៅ​ដែល​ហ្កា​ណា​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល ជា​ក្រុម​ឈរ​ក្រោម​គេ​ផងដែរ​ទោះ​ឈ្នះ ១ ក្នុងចំណោម ៣ប្រកួត​ក្នុង​ពូ​ល​ក៏ដោយ​។​ ​​សម្រាប់ Chris Hughton ការដឹកនាំ​ក្រុម​ជម្រើសជាតិ​ហ្កា​ណា​ ក៏​នឹង​ជា​ការងា​អ្នកចាត់ការ​ដំបូង​ផងដែរ​តាំងពី​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នៅ Nottingham Forest កាលពី​ខែកញ្ញា ​ឆ្នាំ២០២១​។​ ​​លោក Hughton ពីមុន​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​បាល់ទាត់​មួយចំនួន​ដែរ​នៅ​អង់គ្លេស​រួមមាន Newcastle, Birmingham និង Norwich មុន​ចំណាយពេល ៥ឆ្នាំ​ដឹកនាំ Brighton ឡើងមក​កាន់ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM
របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានផែនវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងថាមពលនៅអ៊ីរ៉ង់
08/01/2026 04:08 PM
ភ្លើងចំហេះព្រៃកំពុងឆេះរាលដាល​នៅទីក្រុង Montfort-sur-Argens នៃប្រទេសបារាំង
08/01/2026 03:08 PM
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់អគារដែលខូចខាត
08/01/2026 02:08 PM
ប្រព័​ន្ធផ្សព្វផ្សាយ៖ មនុស្ស ២នាក់បាន​ស្លាប់ ក្នុងការវាយប្រហាររបស់ជនសកម្មប្រយុទ្ធនៅតំបន់កាស្មៀររបស់ឥណ្ឌា
08/01/2026 02:08 PM
ប្រធានាធិបតីលីបង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលកំពុងគំរាមកំហែងកិច្ចចរចាក្របខណ្ឌ មុនជំនួបនៅទីក្រុងរ៉ូម
08/01/2026 01:08 PM
ប្រមុខUN ៖ ផែនទីបង្ហាញផ្លូវនៃការរំសាយអាវុធនៅតំបន់ហ្កាហ្សា ត្រូវតែអនុវត្តតាម
08/01/2026 01:08 PM
UN៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងលីបង់ ធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ
08/01/2026 01:08 PM
វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
08/01/2026 01:08 PM