Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

មន្ដ្រី​ខេត្តកណ្ដាលវាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​ជើងឯក​នារីឆ្នាំ​២០២៣

2023/02/13 06:37:16 pm        84
​បាល់ទាត់៖ លោកស្រី ឃុន សុខុម អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្ដាល បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តឆ្នាំ​២០២៣ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​ក្នុង​ខេត្ត ក៏ដូចជា​ការចូលរួម​របស់​ស្ដ្រី​ក្នុង​វិស័យ​កីឡា ស្របតាម​និយាម​កីឡា​ទំនើប​ផងដែរ។​ ​ការលើកឡើង​នេះបន្ទាប់ពី​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាល បាន​ដំណើរ​ការរៀបចំ​ការប្រកួត​បាល់ទាត់​នារី​រយៈពេល ១​សប្ដាហ៍ដែល​ទើប​បញ្ចប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ក្រុមបាល់ទាត់​នារី​ស្អាង​យើង​ស្អាតបាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​នារី​ស្រុក​កណ្ដាលស្ទឹង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​លទ្ធផល ១១-១។​ ​លោកស្រី​បន្ដថា ការប្រកួត​នេះបានបង្ហាញ​ឲ្យ​ឃើញថា វិស័យ​កីឡា​ក្នុង​ខេត្តកណ្ដាលមានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការចូលរួម​ពី​សំណាក់​យេនឌ័រ​ក្នុង​វិស័យ​កីឡា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ ដែល​បាន​ខិតខំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទាំង​ផ្នែកស្មារតី សម្ភារៈ និង​ថវិកា ក្នុងនោះ​ការិយាល័យ អប់រំ​កាយ និង​កីឡាក៏បាន​យកចិត្តទុកដាក់​រៀបចំ​ផែនការ សកម្ម​ភាពជា​អាទិភាព​ផ្តោតលើ​សក្តានុពល និង​ធនធានលើ​ប្រភេទ​កីឡា​មាន​ក្នុង​ខេត្ត ដើម្បី​ធានា​នូវ​គុណ​តម្លៃ ការបង្ក​លក្ខណៈ និង​ការផ្ដល់​សិទ្ធិឲ្យ​ស្ត្រី​មានឱកាស និង​លទ្ធភាព​ក្នុងការ​ចូលរួម​លេង​កីឡា​ផងដែរ។​ ​បន្ថែម​លើ​នេះ លោកស្រីបាន​កោតសរសើរចំពោះ​ក្រុម​កីឡាការិនី​ទាំងអស់ ដែល​បាន​យក​ស្មារតី​សាមគ្គីភាព និង​មាន​សីលធម៌​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មក​អនុវត្ត​ក្នុងការ​ប្រកួត​នេះ​បានល្អ​ប្រសើរ ទាំង​សាមគ្គី​ក្នុង​ក្រុម និង​ពី​ក្រុម​មួយទៅ​ក្រុម​មួយទៀត ធ្វើ​ឲ្យ​ការប្រកួត​នេះទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​។ ដោយឡែក​ក្រុម​ទទួលបាន​ជ័យជម្នះ ត្រូវបាន​លោកស្រី​ជំរុញ​ឲ្យ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត សម្រាប់​ត្រៀម​ការប្រកួត​ក្រោយៗ​ទៀត ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន៕​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​បដិសេធ​ព័ត៌មាន​លោក Carlo Ancelotti ព្រមព្រៀង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ

2023/02/13 06:09:20 pm        73
​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា អ្នកចាត់ការ Real Madrid បច្ចុប្បន្ន​លោក Carlo Ancelotti បាន​ព្រមព្រៀង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។ ​​Carlo Ancelotti ដែលមាន​វ័យ ៦៣ឆ្នាំទើបតែ​បាន​ដឹកនាំ​ក្រុម Real Madrid លើក​ពាន UEFA Champions League លើក​ទី ១៤ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប និង​ឈ្នះ​ជើងឯក FIFA Club World Cup កាលពី​ថ្ងៃ​សៅរ៍​ក្រោយ​ឈ្នះ Al Hilal ៥-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​អតីត​អ្នកចាត់ការ AC Milan ដែលមាន​ធ្លាប់មាន​ទំនាក់ទំនង​ល្អជា​មួយ​កីឡាករ​ប្រេ​ស៊ី​ល និង​ប្រមុខ​ដឹកនាំ​របស់​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​នាពេល​កន្លងមក បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា ស្ថានភាព​របស់លោក​គឺ​ច្បាស់លាស់​ណាស់ លោក​មាន​កិច្ចសន្យា​ជាមួយ Real Madrid ដល់​ឆ្នាំ២០២៤ គ្មានអ្វី​លើសពីនេះ​។ ​​ប្រេ​ស៊ី​ល​តាំងពី​បញ្ចប់ World Cup 2022 នៅ​កាតា​មិនទាន់មាន​គ្រូ​បង្គោល​នៅឡើយ​ទេ​ ក្រោយ​លោក Tite លាលែង​ពី​តំណែង​នៅពេល​ប្រេ​ស៊ី​ល​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ​ក្រូ​អាស៊ី​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​សារព័ត៌មាន​កីឡា​នៅ​ប្រេ​ស៊ី​ល​ជាច្រើន​បាន​ចុះផ្សាយ​ផងដែរ​ថា សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​បានធ្វើ​ទំនាក់ទំនង​មកកាន់​អ្នកចាត់ការ​កំពូលៗ​នៅ​អឺរ៉ុប​មួយចំនួន​ដូចជា Luis Enrique, Pep Guardiola, Zinedine Zidane និង Jose Mourinho ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មាន​យុវជន​អ្នក​ស្ម័គ្រ​ចិត្ត​ចុះឈ្មោះ​ជាង ៦០០០​នាក់​ហើយ​សម្រាប់​ស៊ី​ហ្គេម​២០២៣

2023/02/13 05:43:49 pm        308
ស៊ីហ្គេម៖ គិត​ត្រឹម​ចុង​សប្តាហ៍​កន្លងទៅ​មាន​យុវជន​ស្ម័គ្រចិត្ត បាន​ចុះឈ្មោះ​ចូលរួម​បម្រើការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជាង ​៦០០០​នាក់​ហើយ​តាំង​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ចុះឈ្មោះ​។​ ​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ Soccer League កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ត្រៀម​រួចរាល់ គ្រប់គ្រាន់​ដើម្បី​ស្វាគមន៍​មិត្តភ័ក្ដិ​បរទេស ក៏ដូចជា​កីឡាករ កីឡាការិនី ហើយ​មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជា​អ្នកស្ម័គ្រចិត្ត សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ប្រមាណ​ជាង ​៦០០០​នាក់​ហើយ។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ជ្រើសរើស​យុវជន​ស្ម័គ្រ​ចិត្ត​ថ្មី​នេះ CAMSOC ត្រូវការ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ ៧០០០​នាក់ ដូច្នោះ​នេះ​ស​បញ្ជាក់​ថា ចំនួន​អ្នកស្ម័គ្រចិត្ត​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ជិត​គ្រប់​ចំនួន​ហើយ បន្ទាប់ពី​គណៈកម្មការ​​អ្នកស្ម័គ្រចិត្ត​របស់ CAMSOC បាន​ប្រកាស​បើក​ទទួល​ការ​ចុះ​ឈ្មោះ​ជិត​កន្លះ​ខែ​កន្លងទៅ។​ ​យុវជន យុវនារី​ដែល​បាន​មក​ចុះឈ្មោះ​ប្រាប់​ឱ្យដឹង​ថា កត្តា​ដែល​ខ្លួន​សម្រេចចិត្ត​ចុះឈ្មោះ​ធ្វើជា​អ្នក​ស្ម័គ្រ​ចិត្ត ​ព្រោះ​ស៊ី​ហ្គេម​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ និង​ចង់​បង្កើន​ជំនាញ និង​សមត្ថភាព​របស់​ខ្លួន​ក្នុង​កិច្ចការ​ស្ម័គ្រ​ចិត្ត​នេះ​។ ហើយ​ប្រសិន​ត្រូវ​បាន​ជ្រើសរើស​នឹង​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​បានល្អ ​ដើម្បី​មុខមាត់​ប្រទេសជាតិ​។​ ​ថ្មី​នេះៗ​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSCO​ បាន​ថ្លែង​អរ​អំណរគុណ​ថ្នាក់​ដឹកនាំ និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​គណៈកម្មការ​អ្នក​ស្ម័គ្រចិត្ត ដើម្បី​ផ្ដល់នូវ​យុវជន​ស្ម័គ្រចិត្ត​ប្រកបដោយ​ឆន្ទៈ សម្រាប់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ដ្បិត​អ្នកស្ម័គ្រចិត្ត​គឺជា DNA ដ៏​សំខាន់​ដើម្បី​ជំរុញ​ការរៀបចំ និង​ការប្រកួត​ឲ្យ​ទទួល​បាន​ជោគជ័យ។​ ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ កម្ពុជា​ត្រូវការ​កម្លាំង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៧០០០​នាក់​សម្រាប់​បម្រើ​ឲ្យ​ការងារ​ផ្សេងៗ ជាមួយ​គណៈកម្មការ​ជំនាញ​ទាំង ១៤ របស់ CAMSOC ពិសេស​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត។ បច្ចុប្បន្ន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត​មាន​ជន​បង្គោល​ប្រមាណ ៥០០​នាក់​ហើយ មុន​បើក​ទទួល​អ្នកស្ម័គ្រចិត្ត​ឲ្យ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ រហូតដល់​ថ្ងៃ​ទី​០១ ខែមីនា​ខាងមុខ ។ ស៊ី​ហ្គេម ២០២៣ ដំណើរការ​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ចំនែក អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដំណើរការ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣៕អត្ថបទ៖ គង់ ហួន

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​ព័ត៌មាន​កម្រិត​២ ក្នុង​វិស័យ​កីឡាបញ្ចប់​ដោយ​ជោគជ័យ​

2023/02/13 05:24:20 pm        88
​ភ្នំពេញ៖ វគ្គ​បណ្ដុះបណ្ដាលស្ដីពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា​កម្រិត​២ សម្រាប់​ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡាដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡានៃ​អគ្គនាយកដ្ឋាន​កីឡាបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការរៀបចំ ៥​ថ្ងៃចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះនៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ​លោក អ៊ុង វីរៈ អនុប្រធាន​មជ្ឈមណ្ឌល និង​ជា​គ្រូឧទ្ទេសបាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​នេះ​ឡើង ដោយ​លោក​បាន​កត់សម្គាល់ឃើញ​ថា សិក្ខាកាម​ទាំងអស់បាន​យកចិត្តទុកដាក់ ស្គាល់ និង​យល់ដឹង​ច្រើន​ពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡា បន្ទាប់ពី​ការប្រាស្រ័យ​គ្នាតាមរយៈ​សំណួរ និង​ចម្លើយ​ដ៏​ផុសផុល ប្រកបដោយ​ភាព​ហ្មត់ចត់ ច្បាស់លាស់ និង​ចំ​ចំណុច ព្រមទាំង​ការប្រើប្រាស់​កុំព្យូទ័រ​ផងដែរ។​ ​ជាមួយគ្នា​អនុប្រធាន​ទទួលបន្ទុក​រួម​របស់​មជ្ឈមណ្ឌល​លោក ធិ​ន វិចិត្រ បាន​លើកឡើងថា ការបណ្ដុះបណ្ដាល​ចំណេះ និង​ជំនាញ​ឌីជីថលដល់​ធនធាន​មន្ដ្រី​ក្នុង​វិស័យ​កីឡាគឺជា​តួអង្គ​មួយ​ដ៏​សំខាន់ ដែល​ទាំងអស់គ្នាត្រូវ​យកចិត្តទុកដាក់​រៀបចំ​ជាប្រចាំ​ឲ្យ​បាន​ទាន់​បច្ចុប្បន្នភាព ស្របពេល​បច្ចេកវិទ្យា​លើ​សកលលោក​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ស​កម្ម មិន​ថា​ក្នុង​វិស័យ​កីឡា​ឡើយ។​ ​ក្នុង​នា​មប្រធាន​គ្រប់គ្រង​វគ្គ លោក​សង្ឃឹមថា ក្រោយ​ចប់​វគ្គ​នេះ សិក្ខាកាម​ទាំងអស់នឹង​ខិតខំ​ប្រែង​ប្រែង​ក្រេប​​ជញ្ជក់ ​នូវ​ពុទ្ធិ​ឌីជីថល​តាមបែប​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​បន្ថែមទៀត ដើម្បី​យកចំណេះ ជំនាញ​ទាំងអស់នោះទៅ​ចែក​រំលែក​តាម​អង្គភាព​របស់ខ្លួន ពិសេស​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន និង​ឆ្ពោះទៅរក​ភាពជោគ​ជ័យ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

រាជរដ្ឋាភិបាលផ្ដល់ប្រាក់​រង្វាន់ ២៨៦​លាន​រៀលដល់​ជយលាភី​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី និង​ជើងឯក​អាស៊ាន

2023/02/13 05:07:39 pm        337
​កា​រ៉ា​តេ​៖ រាជរដ្ឋាភិបាល​កម្ពុជាតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡាកាលពីថ្ងៃទី​១០ ខែកុម្ភៈ​បានផ្ដល់​ប្រាក់រង្វាន់​ដល់​ជយលាភី​កីឡា​រ៉ា​តេ ២​ព្រឹត្តិការណ៍គឺ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៧ ឆ្នាំ​២០២១ នៅ​ទីក្រុង​អាល់​ម៉ា​នី ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញដែលមាន​ទឹកប្រាក់​សរុប​ចំនួន ២៨៦​លាន​រៀល។​ ​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំ​ពិក​កម្ពុជានៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ ក្រោម​វត្តមាន​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ។​ ​យោងតាម​របាយការណ៍​សហព័ន្ធសម្រាប់​ការប្រកួត​ជើងឯក​អាស៊ីលើក​ទី​១៧ នៅ​ទីក្រុង​អាល់​ម៉ា​នីកាលពី​ចុងឆ្នាំ​២០២១ ទទួលបាន​មេដាយ​សំរឹទ្ធ ២​គ្រឿង ដោយ​កីឡាការិនី លឹម សុខ​វិច្ឆិកា និង​កីឡាការិនី ឆន ស្រី​ភា លើ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន។ សម្រាប់​មេដាយ​សំរឹទ្ធ​កម្រិត​អាស៊ី​នេះក្នុង ១​គ្រឿង​ទទួលបាន ១៦​លាន​រៀល ខណៈ​គ្រូបង្វឹក​ទទួលបាន ១០០% ស្មើ​កីឡាករ​-​កីឡាការិនី​ជយលាភី និង​គ្រូ​ជំនួយ​ទទួលបាន ៧០%។ ដូច្នេះ​ព្រឹត្តិការណ៍​នេះ រាជរដ្ឋាភិបាល បានផ្ដល់​ប្រាក់រង្វាន់​ស​រុ​ប​ចំនួន ៨១​លាន និង ៦០​ម៉ឺន​រៀល។​ ​ដោយឡែក​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ នៅ​កម្ពុជាកាលពី​ខែមីនា ឆ្នាំ​២០២២ វិញ ក្រុម​អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងលើ ៧​វិញ្ញាសា រួមមាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៥ លើ​វិញ្ញាសា​ប្រយុទ្ធ​ឯក​ត្ដ​ជន និង​ប្រយុទ្ធ​ជា​ក្រុម។ សម្រាប់​ជយលាភី​ការប្រកួត​ជើងឯក​អាស៊ាន​នេះ មេដាយមាស ទទួលបាន ១២​លាន​រៀល​, មេដាយប្រាក់ទទួលបាន ១០​លាន​រៀល និង​សំរឹទ្ធទទួលបាន ៨​លាន​រៀល។ រីឯ​គ្រូបង្វឹក​ទទួលបាន ១០០% ស្មើ​កីឡាករ​-​កីឡាការិនី​ជយលាភី និង​គ្រូ​ជំនួយក៏បាន​ទទួល ៧០% ផងដែរ។ សរុប​ប្រាក់រង្វាន់​រាជរដ្ឋាភិបាលផ្ដល់ជូន​ម្ចាស់​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​នេះគឺមាន​ចំនួន ២០៤​លាន និង ៤០​ម៉ឺន​រៀល។​ ​ដូច្នេះ​សរុប​ទាំង ២​ព្រឹ​ត្ដិ​ការណ៍​អន្ដរជាតិ​នេះ រាជរដ្ឋាភិបាលបានផ្ដល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ជយលាភី និង​គ្រូបង្វឹក គ្រូ​ជំនួយសរុប​ចំនួន ២៨៦​លាន​រៀល។​ ​បន្ថែម​លើ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ក្នុងនាម​ប្រធាន​សហព័ន្ធក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​អាជ្ញាកណ្ដាល​-​ចៅក្រមប្រឡង​ជាប់​កម្រិត​ A ​និង​កម្រិត​ B ​និង​កីឡាករ​-​កីឡាការិនី​ជយលាភីក្នុងការ​ប្រកួត​ជើងឯក​អាស៊ីលើក​ទី​១៧ នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ផងដែរ ដែល​សរុប​ថវិកា​លើកទឹកចិត្ត​របស់​ប្រធាន​សហព័ន្ធគឺមាន​ចំនួន ៣១​លាន​រៀល។​ ​ជាមួយ​ការផ្ដល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ ពិសេស​ថវិកា​របស់​រា​ជ​រដ្ឋាភិបាលក្នុងនាម​សហព័ន្ធ ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា បាន​សម្ដែង​ការ​អរគុណចំពោះ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំលើ​គ្រប់​វិស័យ​កីឡា ពិសេស​កីឡា​កា​រ៉ា​តេ។ ឯកឧត្តម​បានចាត់ទុក​ការឧបត្ថម្ភ​គាំទ្រ​នេះ គឺជា​កម្លាំង​ចិ​ត្ដ​មួយ​ដ៏​សំខាន់សម្រាប់​កីឡាករ​-​កីឡាការិនី សម្រាប់​ការខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជានាពេល​ឆាប់ៗ​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

អត្តពលិកកម្ពុជានឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីជប៉ុន ដើម្បីឈ្នះមេដាយមាសអាស៊ានប៉ារ៉ាហ្គេម

2023/02/11 07:22:43 pm        377
កម្ពុជា៖ ក្រុមបាល់បោះរទេះជនពិការកម្ពុជា នឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុន សប្តាហ៍ក្រោយ ហើយថ្នាក់ដឹកនាំកំពូលកីឡាប្រភេទនេះរំពឹងថា អត្តពលិកនឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតពីក្រុមជប៉ុន ដើម្បីដណ្តើមមេដាយមាសការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៣ ពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅដើមខែមិថុនាខាងមុខ។នេះជាការបញ្ជាក់របស់ ឯកឧត្តម លី ធុច អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ក្នុងពិធីជូនដំណើរអត្តពលិកបាល់បោះរទេះជនពិការកម្ពុជា ទៅដោះដូរបទពិសោធន៍​នៅជប៉ុនដែលរៀបចំដោយស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ឯកឧត្តម បានប្រាប់អ្នកសារព័ត៌មានថា កម្មវិធីទស្សនកិច្ចទៅប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ដើម្បីប្រមូលបានបទពិសោធន៍ ត្រៀមប្រកួតដណ្តើមមេដាយមាសក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។ឯកឧត្តម អ៊ុអិណុ អាត្សឹស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានជូនពរកម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ។ ខណៈនោះឯកឧត្តមបានបន្តថា អត្តពលិកដែលទៅជប៉ុននឹងចូលរួមសិក្ខាសាលា ដែលរៀបចំដោយសហព័ន្ធកីឡាប៉ារ៉ាជប៉ុន ស្តីពីសកម្មភាពកីឡាប៉ារ៉ានៅជប៉ុន ព្រមទាំងមានកម្មវិធី ហ្វឹកហាត់រួមគ្នាជាមួយក្រុមជប៉ុនផងដែរ។ បាល់បោះរទេះជនពិការ មានការពេញនិយមនៅក្នុងប្រទេសជប៉ុនយូរណាស់មកហើយ ប៉ុន្តែមានការចាប់អារម្មណ៍ខ្លាំងពេលក្រុមបុរសបាល់បោះរទេះជនពិការ​ជប៉ុនឈ្នះមេដាយប្រាក់អូឡាំពិក។ ឯកឧត្តម រំពឹងថាអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ នឹងលើកកម្ពស់ការយល់ដឹងអំពីកីឡាបាល់បោះរទេះជនពិការនៅកម្ពុជា ហើយវានឹងក្លាយជាឱកាសសម្រាប់មនុស្សជាច្រើន ចាប់អារម្មណ៍លើកីឡាប្រភេទនេះ។ឯកឧត្ត ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរអរគុណដល់ស្ថានទូតជប៉ុននៅកម្ពុជាដែលបង្ករលក្ខណៈដល់អត្តពលិកកម្ពុជា ហើយបានបញ្ជាក់ថានេះជាផ្នែកមួយ ក្នុងចំណោមផ្នែកជាច្រើនដែលជប៉ុនបានជួយ។អត្តពលិកបាល់បោះរទេះជនពិការកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ក្នុងកម្មវិធី បណ្តាញផ្លាស់ប្តូរនិស្សិត និងយុវជនជប៉ុន អាស៊ីបូព៌ា ក្រោមប្រធានបទ ជប៉ុន កម្ពុជា ដោះដូរបទពិសោធន៍កីឡាប៉ារ៉ា។ហើយនឹងប្រើប្រាស់បទពិសោធន៍ដែលទទួលបាននៅជប៉ុន ដើម្បីសម្រេចនូវ លទ្ធផលដ៏ល្អនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣ដើមខែមិថុនា។ទាក់ទងនឹងដំណើរទៅកាន់ប្រទេសជប៉ុន កីឡាការិនី សៀង សុខចាន់ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងដែលស្ថានទូតជប៉ុន ផ្តល់ឱកាស ក្នុងការដោះដូរបទពិសោធន៍ជាមួយក្រុមជប៉ុន ក្នុងន័យពង្រឹងសមត្ថភាព លើសពីនេះក៏នឹងផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមក។សូមរំលឹកថា អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២នៅទីក្រុងសូឡូ ឥណ្ឌូនេស៊ី បាល់បោះរទេះជនពិការនារីកម្ពុជា វិញ្ញាសា​ ៣នាក់ទល់៣នាក់ ឈ្នះមេដាយមាស និងឈ្នះមេដាយប្រាក់លើវិញ្ញាសាជាក្រុម។ ចំនែកបាល់បោះបុរស កម្ពុជា ដណ្តើមបានមេដាយប្រាក់ វិញ្ញាសា ៥នាក់ទល់នឹង៥នាក់៕ អត្ថបទ៖ គង់ ហួន 

បុរស​សញ្ជាតិ​អាល្លឺម៉ង់​ម្នាក់​រត់ Ultramarathon រាល់ថ្ងៃ​សរុប ៨៦ថ្ងៃ​ជាប់​គ្នា​បញ្ចប់​ដោយ​ជោគជ័យ​

2023/02/10 10:06:47 pm        80
​រត់៖ ​អត្ត​ព​លិ​ក​អាល្លឺម៉ង់ និង​ជា​អ្នក​ចូលចិត្ត​ផ្សងព្រេង Savas Coban បាន​បំពេញ​ក្តី​ស្រមៃ​របស់ខ្លួន​ក្នុង​ការរត់ Ultramarathon ជា​រៀងរាល់ថ្ងៃ​សរុប ៨៦ថ្ងៃ​ជាប់​គ្នា​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ទីក្រុង Lima ប្រទេស​ប៉េរូ​។ ​​Savas Coban បាន​រត់​ជាង​រៀងរាល់​ថ្ងៃជា​មធ្យម​ចម្ងាយ ៦០គីឡូម៉ែត្រ​ជិត ៣ខែ និង​សរុប​ចម្ងាយ​ជា​រួម ៥១៧០​គីឡូ​ម៉ែត្រ​ ជុំវិញ​ប្រទេស​ប៉េរូ​ប្រឈម​នឹង​បម្រែបម្រួល​អាកាសធាតុ​ជាច្រើន​តំបន់​។ ​​Coban បាន​រត់​ឆ្លងកាត់​តំបន់​សមុទ្រ​ខ្សាច់ ឆ្នេរសមុទ្រ ព្រៃ ភ្នំ និង​ព្រិល​ធ្លាក់​ជាដើម និង​ពេលខ្លះ​ឡើង​ដល់​ចំណោត​កម្ពស់​ដល់​ទៅ​ជាង ៥០០០​ម៉ែត្រ​ក៏​មាន​។ ​​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ចេញ​ដំណើរ​ផ្សងព្រេង​របស់​ខ្លួន​កាលពី​ថ្ងៃទី១៣ ខែ​វិច្ឆិកា​ពី​ទីក្រុង Lima ឆ្ពោះទៅ​ភាគខាងត្បូង​នៃ​ប្រទេស​ប៉េរូ​រហូត​ទៅដល់​ព្រំប្រទល់​ប្រទេស​ស៊ី​លី​។ ​​Coban បាន​រត់​ឆ្លងកាត់​តំបន់​ទេសចរ​សំខាន់​របស់​ប្រទេស​ប៉េ​រូ​ដូចជា Nazca Lines បឹង Titicaca, Cusco ដែល​សុទ្ធតែ​តំបន់​ព្រៃភ្នំ​អភិរក្ស ក៏ដូចជា​ធ្វើ​ដំណើរ​ទៅតាម​តំបន់​ខ្ពង់រាប​នៃ​ប្រទេស​ មុន​ត្រលប់​មកកាន់​ទីក្រុង Lima វិញ​ដែល​ជា​ទីបញ្ចប់​។ Savas Coban បាន​និយាយ​ថា ឧបសគ្គ​នៃ​ការ​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​គឺ​មាន​តែ​បញ្ហា​សុខភាព​ប៉ុណ្ណោះ​ ដែល​រូបគេ​តែងតែ​ប្រឈម​នឹង​ព្យាយាម​ជំនះ​ឱ្យ​ជា​រៀងរាល់ថ្ងៃ តាមរយៈ​ការ​រក្សា​កម្លាំង រក្សា​តុល្យភាព​ចំណីអាហារ​ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមហ៊ុន​វិនិយោគ​របស់​កាតា​គ្រោង​ទិញ​ភាគហ៊ុន​ក្រុម​បិសាច​ក្រហម Manchester United

2023/02/10 09:38:36 pm        77
​បាល់ទាត់៖ ​ក្រុមហ៊ុន​វិនិយោគ​របស់​កាតា Qatar Sports Investments (QSI) ត្រូវបាន​គេ​ដឹងថា ​កំពុង​មាន​គម្រោង​ទិញ​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United មក​គ្រប់គ្រង នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail​។ ​​របាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ​ប្រមូលផ្តុំ​ដោយ​អ្នកមាន​ស្តុក​ស្តម្ភ​របស់​កាតា​ដែលជា​ម្ចាស់ World Cup 2022 កន្លងទៅ​។ ​Manchester United បាន​បដិសេធ​មិន​ឆ្លើយតប​ឡើយ ក្រោយ​មានការ​ទាក់ទង​សួរ​បញ្ជាក់​ពី​សារព័ត៌មាន Reuters​។​ ​លោក Jim Ratcliffe ដែលជា​ប្រធាន​ក្រុមហ៊ុន INEOS របស់​អង់គ្លេស ជា​មនុស្ស​មុន​ដែល​ប្រកាស​ដំណើរការ​ចរចា​ទិញ​ភាគហ៊ុន Manchester United កាលពី​ខែ​មុន បន្ទាប់ពី​ម្ចាស់​ភាគហ៊ុន​ធំ​គ្រួសារ​ត្រកូល Glazers របស់​អាមេរិក បាន​និយាយ​កាលពី​ខែវិច្ឆិកា​ក្នុង​ការលក់​ភាគហ៊ុន​របស់ខ្លួន​។ ​​សូមបញ្ជាក់ថា អ្នកគាំទ្រ Manchester United បាន​ស្រែក​ទទូច​រក​ម្ចាស់​ក្លិប​ថ្មី និង​ឈានដល់​ការធ្វើ​បាតុកម្ម​ប្រឆាំង​ម្ចាស់​ក្លិប​បច្ចុប្បន្ន​ផងដែរ​ ជុំវិញ​ការវិនិយោគ​របស់​ក្លិប​ដែល​ខកខាន​លើក​ពាន​តាំងពី Europa League ឆ្នាំ២០១៧​។ ​បច្ចុប្បន្ន Manchester United ស្ថិតក្រោម​ការដឹកនាំរ​បស់​អ្នកចាត់ការ Erik ten Hag កំពុង​ឈរ​លេខ៣ ក្នុង​តារាង​នៅ​ក្របខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​កីឡាករ​វាយ​កូន​បាល់​ម៉ា​រ៉ុ​ក​ម្នាក់​ត្រូវ​ដាក់ពិន័យ​មួយជីវិត ​ក្រោយ​ពាក់ព័ន្ធ​នឹង​រឿង​រៀបចំ​លទ្ធផល​ទុក ១៣៥​ប្រកួត​

2023/02/10 07:05:31 pm        127
​វាយ​កូន​បាល់​៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​ម៉ា​រ៉ុ​ក Younes Rachidi ត្រូវបាន​ដាក់ពិន័យ​មិនឱ្យ​ពាក់ព័ន្ធ​នឹង​កីឡា​វាយ​កូន​បាល់​ពេញ​មួយជីវិត​ ក្រោយ​ត្រូវបាន​រកឃើញ​ពី​អំពើពុករលួយ​រៀបចំ​លទ្ធផល​ទុក​ជាមុន​សរុប ១៣៥​ប្រកួត ច្រើន​បំផុត​ជា​កំណត់ត្រា​ដោយ​ក្រុម​ភ្នាក់ងារ​សុចរិត​ភាព​កីឡា​វាយ​កូន​បាល់​អន្តរជាតិ ITIA​។ ​​បុរស​វ័យ ៣៦ឆ្នាំ​រូបនេះមាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ​ ជាមួយ​កីឡាករ​សញ្ជាតិ​អាល់​ហ្សេ​រី​ពីររូប​ទៀត​ដែល​ត្រូវបាន​ដាក់ពិន័យ​មុននេះ​ដោយ ITIA ផងដែរ​។​ ​Younes Rachidi ដែលជា​កីឡាករ​វាយ​គូ​ធ្លាប់មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ៤៧៣ ចាប់ពីពេលនេះ​ទៅនឹងមិន​អនុញ្ញាតឱ្យ​លេង​កីឡា​វាយ​កូន​បាល់ រឺ​ការងារ​ជា​គ្រូបង្វឹក គ្រូ​ជំនួស​ផ្សេង បូករួម​ទាំង​មិន​ឱ្យចូល​ទស្សនា​ការប្រកួត​ថែមទៀត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បន្ទាប់ពី Mbappe នៅពេលនេះ Messi ម្នាក់ទៀត​មិនទាន់​ច្បាស់​ថា​ លេង​បាន​រឺ​អត់​ពេល​ជួប Bayern Munich

2023/02/10 06:29:08 pm        117
​បាល់ទាត់៖ ​បញ្ហា​របួស​របស់​ក្រុម​បារាំង Paris Saint Germain នៅ​តំបន់​ប្រយុទ្ធ​កាន់តែ​អាក្រក់ ​បន្ទាប់ពី​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi កំពុង​មាន​បញ្ហា​សរសៃ​ពួរ និង​មិនទាន់​ច្បាស់​ថា​ អាច​ចូល​លេង​បាន​រឺ​អត់​នៅពេល​ជួប Bayern Munich ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ពាក់កណ្តាល​សប្តាហ៍​ក្រោយនេះ​។ ​​ក្រុម​ជើងឯក​បារាំង​មួយនេះក៏​កំពុង​ប្រឈម​នឹង​អវត្តមាន​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ម្នាក់​ទៅហើយ​ដែលមាន​របួស​ភ្លៅ​។ ​ចំណែក​របួស​របស់ Messi ត្រូវបាន​គេ​ដឹងបាន​កើតឡើង​អំឡុង​ការប្រកួត​ដែល PSG ចាញ់​នៅ​ទឹកដី Marseille ធ្លាក់​ពី​ពានរង្វាន់ Coupe de France កាលពី​ថ្ងៃ​ពុធ​។ ​​សារព័ត៌​មានបារាំង L’Equipe ក៏បាន​ចុះផ្សាយ​ដែរ​ថា Messi នឹង​អវត្តមាន​ពី​ការប្រកួត​របស់ PSG ទល់នឹង Monaco ចុង​សប្តាហ៍​នេះ​ផងដែរ​។​ ​Paris Saint Germain នឹង​ទទួល​ស្វាគមន៍ Bayern Munich នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ មុនពេល​ត្រលប់​ទៅ​ទឹកដី​អាល្លឺម៉ង់​វិញ​ថ្ងៃទី៨ ខែមីនា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM
របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានផែនវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងថាមពលនៅអ៊ីរ៉ង់
08/01/2026 04:08 PM
ភ្លើងចំហេះព្រៃកំពុងឆេះរាលដាល​នៅទីក្រុង Montfort-sur-Argens នៃប្រទេសបារាំង
08/01/2026 03:08 PM
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់អគារដែលខូចខាត
08/01/2026 02:08 PM