Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្រិត​ឃី​ត​កម្ពុជា និង​សិង្ហ​បុរី​ប្រកួត​មិត្តភាព​ត្រៀម​ស៊ី​ហ្គេម ២០២៣ ​ជាមួយ​ក្តីសង្ឃឹម​ឈ្នះ​មេដាយ​ពីរ រឺ​បី​

2023/02/10 06:10:34 pm        39
ក្រិត​ឃី​ត​៖ ក្រុមកីឡា​ក្រិត​ឃី​ត​នារី​ជម្រើសជាតិ​កម្ពុជានាពេល​ថ្មីៗ​នេះ បាន​ណាត់​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើសជាតិ​នារី​សិង្ហ​បុរី ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​អាស៊ីអាគ្នេយ៍ ២០២៣​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​ ​តាម​ការបញ្ជាក់​របស់​លោក ម៉ា​នី​ស្ហ សា​មា​ហ៍ នាយក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ក្រិត​ឃី​តកម្ពុជាឱ្យដឹងថា​ ការប្រកួត​នេះ​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​នូវ​អនុស្សារណៈ​ដែល​សហព័ន្ធ​ប្រទេស​ទាំងពីរ កម្ពុជា-សិង្ហ​បុរីបានធ្វើ​រយៈពេល​ប្រាំ​ឆ្នាំ​។ លោក​ក៏បាន​អរគុណ​ដល់​សិង្ហ​បុរី​ដែល​បាន​ជួយ​វិស័យ​ក្រិត​ឃី​ត​កម្ពុជា​យ៉ាងច្រើន ដើម្បី​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ​នេះព្រោះ​កីឡា​នេះ​ថ្មី​សម្រាប់​កម្ពុជា​។ លោក​បន្ថែមថា ​ហេតុផល​នៅ​ពីក្រោយ​ការប្រកួត​រយៈពេល​ ៥​ថ្ងៃនេះ​ជាការ​ត្រៀម​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​ចំពោះមុខ និង​ពិនិត្យមើល​នូវ​ទម្រង់​ប្រកួត​របស់​ជម្រើសជាតិ​កម្ពុ​ជា បន្ទាប់ពី​ហ្វឹកហាត់​យ៉ាងខ្លាំង​ជាប្រចាំ​។ ហើយ​សង្ឃឹមថានឹង​ដណ្តើមបាន​មេដាយ​ពីរ រឺ​បី​គ្រឿង​ពី​ព្រឹត្តិការណ៍​តំបន់​នេះ​។​ ​លោកស្រី តេ​អូ ឡេ​ឆេង អគ្គរដ្ឋទូត​សិង្ហ​បុរីប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​ក្រុម​ជម្រើសជាតិ​ប្រទេស​ទាំង២ ​ប្រកួត​ជាមួយគ្នាក្នុង​ពហុ​កីឡដ្ឋាន​ដ៏​ល្អ​អស្ចា​រ្យ​នេះ​។ លោកស្រី​បន្តថា ​កម្ពុជា​បានធ្វើ​ការងារ​ដ៏​ល្អ​ក្នុង​ដំណើរ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។ ចំពោះ​ការប្រកួត​មិត្តភាព​នេះ​ពិតជា​សំខាន់​ ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​ល្អ​ប្រកួត​ស៊ី​ហ្គេម​ចំពោះមុខ​។ ​នេះ​ជា​លើក​ទី​២ ​ដែល​កីឡា​ក្រិត​ឃី​ត​ត្រូវ​ដាក់បញ្ចូល​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ខណៈ​លើក​ទី​១​ ពេល​ម៉ាឡេស៊ី​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៧ ដោយមាន​ ៦​ប្រទេស​ចូលរួម ហើយ​កាលនោះ​កម្ពុជា​មិនមាន​ក្រុម​ចូលរួម​ប្រកួត​ទេ​។​ ​ស៊ី​ហ្គេម ២០២៣ ក្រិត​ឃី​ត​មាន ​៨​វិញ្ញាសា (​បុរស ​៤​វិ​ញ្ញាសា និង​នារី ​៤​វិញ្ញាសា​) ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣​។ ក្រិត​ឃី​ត​ជា​ប្រភេទ​កីឡា​ថ្មី​សម្រាប់​កម្ពុជា តែ​យ៉ាងណា​បច្ចុប្បន្នក៏មាន​ការគាំទ្រ​បច្ចេកទេស ​ពី​ប្រទេស​ដែល​ខ្លាំងៗ​ខាង​កីឡា​នេះ​ផងដែរ ដូចជា​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាដើម​៕អត្ថបទ៖ គង់ ហួន

Cristiano Ronaldo ស៊ុត​បញ្ចូល​ទី ៤​គ្រាប់​ម្នាក់ឯង​ឱ្យ Al Nassr យកឈ្នះ Al Wehda ៤-០

2023/02/10 05:34:39 pm        125
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី ៤គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Al Nassr នៅ​ទឹកដី Al Wehda ៤-០ យប់មិញ​នេះ​ក្របខណ្ឌ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League​។ ​​កីឡាករ​វ័យ ៣៨ឆ្នាំ​រូបនេះ​រកបាន​ពីរ​គ្រាប់​ក្នុង​វគ្គ​ទី១ នៅ​នាទី​ទី២១ និង ៤០ ខណៈ​ពីរ​គ្រាប់​ទៀត​នៅ​វគ្គ​ទី២ នាទី​ទី៥៣ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ និង​គ្រាប់​ចុងក្រោយ​នាទី​ទី៦១​។ ​​ម្ចាស់​ជ័យលាភី Ballon d’Or ៥លើក​រូបនេះ​បាន​ផ្លាស់​មកកាន់ Al Nassr ពី Manchester United ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ក្នុង​មួយឆ្នាំ​ប្រមាណ ២០០លាន​ដុល្លារ​អាមេរិក​។ ​​Ronaldo ផ្លាស់​មកកាន់​ក្លិប​ថ្មី​តែ ៣ប្រកួត​ដំបូង​ក៏មាន​ការលំបាក​ក្នុង​ការរក​គ្រាប់​បាល់​ដែរ ពោលគឺ​រកបាន​ត្រឹម ១គ្រាប់​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​ទៅទៀត​។ ​​នេះ​ជា​គ្រាប់​ទី៥០៣ សម្រាប់ Cristiano Ronaldo ជាមួយ​ក្លិប​អាជីព​ចំនួន ៥ នៅ​លី​គ​បាល់ទាត់ ៥ផ្សេងគ្នា​ផងដែរ​។ ​​Ronaldo បាន​ស៊ុត​បញ្ចូល​ទី​សរុប​ឱ្យ Manchester United ១០៣គ្រាប់​ក្នុង​អាជីព​ចំនួន ២លើក​នៅ​ទឹកដី​អង់គ្លេស ខណៈរកបាន ៣១១គ្រាប់​ឱ្យ Real Madrid, ៨១គ្រាប់​ឱ្យ Juventus និង ៣គ្រាប់​ឱ្យ​ក្លិប​ដំបូង Sporting Lisbon នៅ​ព័រទុយហ្កាល់​។ ​​ជ័យជំនះ​របស់ Al Nassr ក៏បាន​ធានា​ឱ្យ​ក្រុម​របស់លោក Rudi Garcia ត្រលប់​មកកាន់​កំពូល​តារាង​វិញ​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ២ Al Shabab តែ​នៅសល់​មួយ​ប្រកួត​នៅក្នុង​ដៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម វ៉ា​ត់ ចំរើន​៖ ការយក​តំបន់​អង្គរ​រៀបចំ​ប្រកួត​ស៊ី​ហ្គេម និង​សុំ​ព្រះ​អគ្គី​កីឡា​មិនមែន​រឿង​ចៃដន្យ​ឡើយ​

2023/02/10 05:10:26 pm        134
​ស៊ីហ្គេម៖ ខេត្ត​សៀមរាប ពិសេស​តំបន់​អង្គរនឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ដំណើរ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ទី​១-​ការរៀបចំ​ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គី​កីឡា និង​ទី​២-​ការរៀបចំ​ការប្រកួត​កីឡា​ចំនួន ២​ប្រភេទរួមមាន​កីឡា​ទេស​ចក្រយាន និង​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ ៤២​គីឡូម៉ែត្រ។​ ​ជាមួយ​ការ​យកតំបន់​បេតិកភណ្ឌ​ពិភពលោក ដើម្បី​រៀបចំ​កម្មវិធី​សំខាន់ៗ​នេះមិនមែនជា​រឿង​ចៃដន្យ​នោះទេ តែ​ជាការ​អនុវត្តតាម​គោលការណ៍​អន្ដរជាតិជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាប់ ដែល​បន្សល់ទុក​ពី​បុព្វបុរស​ខ្មែរ ក៏ដូចជា​ការរៀបចំ និង​កសាង​បន្ថែម​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការយក​តំបន់​អង្គរដែលជា​កន្លែង​ដ៏​ស័ក្ដិសិទ្ធិ សម្រាប់​រៀបចំ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គី​កីឡាគឺជា​រឿង​ដ៏​ត្រឹមត្រូវ​មួយ។ ចំ​ណែក​​ការប្រកួត​កីឡា​មួយចំនួនក៏​មិន​ខុសគ្នា​ដែរ ដ្បិត​ដូនតា​ខ្មែរបា​ន​បន្សល់​នូវ​វង់​តូច​ចម្ងាយ ២១​គីឡូម៉ែត្រ និង​វង់​ធំ​ចម្ងាយ ៤២​គីឡូម៉ែត្រ ដែល​អាច​រៀបចំ​ការប្រកួត​បាន​ងាយស្រួល ទាំង​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង និង​ប្រកួត​កង់​គួ​ក។ រីឯ​កង់​ភ្នំក៏​នឹង​រៀបចំ​នូវ​តំបន់​ប្រវត្តិសាស្ដ្រ​ភ្នំ​គូ​លែន​ដែរ។​ ​​ម្យ៉ាងវិញទៀតការរៀបចំ​ព្រឹត្តិការណ៍​កីឡា ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​ទេសចរណ៍គឺជា​តួនាទី​ដ៏​សំខាន់​របស់​ម្ចាស់ផ្ទះ ដើម្បី​បង្ហាញ​ពី​លក្ខណៈសម្បត្តិ សក្ដានុពល​វប្បធម៌ សេដ្ឋកិច្ច ទំនៀមទម្លាប់ និង​អ្វីៗ​ដែលជា​អត្តសញ្ញាណ​ជាតិ​ឲ្យ​ពិភព​លោក​បានឃើញ និង​បាន​ស្គាល់ ក្រោម​ស្មារតី​ខ្មែរ​តែមួយ ក្នុងការ​ការពារ និង​ថែរក្សា​នូវ​រតនសម្បត្តិ​ដ៏​មានតម្លៃ​មិនអាច​កាត់​ថ្លៃ​បាន។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​ ​សូមបញ្ជាក់ថា ក្រៅពី​ខេត្តសៀមរាប ដែល​ប្រជុំ​ដោយ​ប្រាសាទបុរាណ កម្ពុជានឹងមាន​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​រាជធានី​-​ខេត្ត ៤​ផ្សេងទៀត រួមមាន​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​រាជធានី​ភ្នំពេញដែល​ប្រជុំ​ការប្រកួត​កីឡា​ដ៏​ច្រើន ពិសេស​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​តែម្ដង។ គិត​ត្រឹម​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ កម្ពុជា​នៅសល់​ពេល ៨៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ក្នុង​រយៈពេល ៦៤​ឆ្នាំ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​តេ​ក្វាន់​ដូ​ ITF ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាលស្ដីពី​ការប្រឆាំង​ដូ​ភីង​ក្នុង​វិស័យ​កីឡា​ដោយ​ជោគជ័យ​

2023/02/10 04:53:28 pm        199
​តេក្វាន់ដូ៖ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាបានបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការប្រឆាំង​ដូ​ភីង​ក្នុង​វិស័យ​កីឡា​ជោគ​ជ័យ បន្ទាប់ពី​ដំណើរការ​សិក្សា​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​សិក្ខាកាម​ចូលរួម​ចំនួន ៣៤​នាក់បាន​ប្រឡង​ជាប់​ជា​ស្ថាពរ សម្រាប់​ការ​តេស្ដ​ក្នុង​ប្រព័ន្ធ​ Anti-Doping E-Learning Certificate(ADEL)។​ ​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធបាន​គូ​សបញ្ជាក់ថា វគ្គ​នេះរៀបចំឡើងក្នុង​គោលបំណង​ឲ្យ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​អ្នកពាក់ព័ន្ធបាន​យល់ច្បាស់​អំពី​អ្វី​ជា​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា ដើម្បី​កីឡាករ​-​កីឡាការិនី​ចៀសវាងក្នុងការ​ប្រើប្រាស់ដែល​នាំ​ឲ្យ​ខូចសុខភាព និង​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល ប្រសិនបើ​រកឃើញ​កំឡុង​ការប្រកួត​។​ ​ចំពោះ​មេរៀន​សំខាន់ៗដែល​បាន​លើក​យកមក​ចែករំលែក​ក្នុង​វគ្គ​នេះ រួមមាន​ការយល់ដឹង​ពី​កាករ​ប្រឆាំង​ដូ​ភីង​, ការរំលោភ​វិធាន​ប្រឆាំង​ដូ​ភីង និង​ការដាក់ពិន័យ​, ទី​សុំ​ចត​របស់​អត្ត​ព​លិ​ក និង​សិទ្ធិ​របស់​អត្ត​ព​លិ​ក​, ផ្សព្វផ្សាយ​បញ្ជី​សារធាតុ និង​វិធីសាស្ដ្រ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​, ការប្រមូល​សំណាក​អត្ត​ព​លិ​ក​ដើម្បី​ពិនិត្យ ​និង​ការលើកលែង​ប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល និង​ការដោះស្រាយ​វិវាទ​ដូ​ប៉ា​ជាដើម ដែល​ក្រោយ​បញ្ចប់​ការសិក្សា សិក្ខាកាម​ទាំងអស់សុទ្ធតែ​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ។​ ​បន្ថែម​លើ​នេះ ឯកឧត្តម លឹម រតនៈ អនុប្រធាន​សហព័ន្ធក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​សិក្សា​ស្វែងយល់​របស់​សិក្ខាកាម។ ក្នុងនាម​ប្រទេស​សមាជិក​នៃ​អង្គការ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភព​លោក “WADA” ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​គ្រូបង្វឹក ពិសេស​កីឡាករ​-​កីឡាការិនីត្រូវ​ចៀសវាង​ឲ្យ​បាន​ដាច់ខាត ​នូវ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ទាំងអស់ ដើម្បី​ធានាបាន​នូវ​ភាព​ស្អាតស្អំ និង​អព្យាក្រឹត្យ​ក្នុង​វិស័យ​កីឡា ស្របតាម​អនុសាសន៍ និង​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

ប៊ែ​ល​ហ្ស៊ិ​ក​តែងតាំង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្មី​លោក Domenico Tedesco

2023/02/09 10:02:10 pm        77
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្លិប​ RB Leipzig លោក Domenico Tedesco បានទទួល​តំណែង​ជា​គ្រូបង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ជំនួស​លោក Roberto Martinez ដែល​បាន​លាលែង​ពី​តំណែង​។ ​​​សហព័ន្ធ​បាល់ទាត់​ប៊ែ​ល​ហ្ស៊ិ​ក​បានឱ្យដឹងថា បុរស​វ័យ ៣៧ឆ្នាំ Domenico Tedesco បាន​ចុះ​ហត្ថលេខា​ដឹកនាំ​ក្រុម​បិសាច​ក្រហម​អឺរ៉ុប​ដល់​បាល់ទាត់​ជើងឯក​អឺរ៉ុប​ឆ្នាំ២០២៤​។ ​Domenico Tedesco ដែល​កើត​នៅលើ​ទឹកដី​អ៊ីតាលី តែ​ធំធាត់​ដឹងក្តី​នៅ​អាល្លឺម៉ង់ ក៏​ធ្លាប់​ដឹកនាំ​ក្លិប​មួយចំនួន​ផ្សេងទៀត​ដែរ​ដូចជា Schalke 04 និង Spartak Moscow​។​ ​​ការនាំយក​លោក Tedesco មក​ដឹកនាំ​ក្រុម​ប៊ែ​ល​ហ្សិ​ក​តាមពិត​ត្រូវបាន​សម្រេច​លឿន​ជាង​នេះ តែដោយសារ​កិច្ចសន្យា​ចាស់​របស់លោក Tedesco នៅជាប់​ពាក់ព័ន្ធ​ជាមួយនឹង​កិច្ចសន្យា​ចាស់​ជាមួយ Leipzig ដែល​ត្រូវ​បានបញ្ចប់​តំណែង​កាលពី​ខែកញ្ញា​។ ​​កិច្ចការ​ដំបូង​របស់លោក Tedesco គឺ​នឹង​នាំ​ប៊ែ​ល​ហ្ស៊ិ​ក​ជួប​ជាមួយ​ម្ចាស់​ស៊ុយអែត​នៅ​ថ្ងៃទី២៤ ខែក្រោយ​ក្នុងការ​ប្រកួត​ជំ​រុះ Euro 2024​។​ ​​រំលឹកថា​ លោក Roberto Martinez បាន​ចាក​ចេញពី​តំណែង​គ្រូបង្វឹក​ប៊ែ​ល​ហ្ស៊ិ​ក ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ឆ្លង​មិន​ផុត​វគ្គចែក​ពូ​ល​នៅ World Cup 2022 កន្លងទៅ មុនពេល​លោក​ទៅ​ទទួល​តំណែង​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Hugo Lloris ត្រូវ​អវត្តមាន​យ៉ាងហោចណាស់ ៨សប្តាហ៍​ដោយសារ​របួស​ជង្គង់

2023/02/09 09:18:28 pm        81
​បាល់ទាត់៖ ​អ្នកចាំទី Spurs, Hugo Lloris នឹងត្រូវ​សម្រាក​រយៈពេល​ចន្លោះ​ពី ៦ ទៅ ៨សប្តាហ៍​ដោយសារ​របួស​ជង្គង់​។ ​​អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​វ័យ ៣៦ឆ្នាំ​រូបនេះ​បានទទួល​រងរបួស​ជង្គង់​ អំឡុង​ការប្រកួត​ដែល Spurs យកឈ្នះ Manchester City ១-០ ក្របខណ្ឌ English Premier League កាលពី​ថ្ងៃអាទិត្យ​។ ​​Hugo Lloris ដែលជា​ប្រធាន​ក្រុម​របស់​បារាំង​នៅ World Cup 2022 ចាញ់​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ខែ​មុន​។ ​​អ្នកចាំទី​បម្រុង​របស់ Spurs គឺជា​អតីត​អ្នកចាំទី Southampton និង​ជម្រើសជាតិ​អង់គ្លេស Fraser Forster​។ ​​Spurs នៅមាន​អ្នកចាំទី​ ២​នាក់​ទៀត​ដែល​ចេញពី​ថ្នាល​យុវជន​រួមមាន Brandon Austin និង Alfie Whiteman តែ​អ្នក​ទាំងពីរ​នៅ​ស្ទើរ​បទពិសោធន៍​។ ​​Spurs កំពុង​ឈរ​លេខ៥ នៅ Premier League បច្ចុប្បន្នកំពុង​ប្រជែង​តំណែង​លេខ៤ ដើម្បី​ឱកាស UCL ឆ្នាំក្រោយ​។ ​​ថ្ងៃ​សៅរ៍​នេះ Spurs នឹងត្រូវ​ជួប Leicester City មុនពេល​ជួប AC Milan នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ជើង​ទី១ ក្របខណ្ឌ UEFA Champions League វគ្គ ១៦ក្រុម​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid បំបាក់ Al Ahly ៤-១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup នៅ​ម៉ា​រ៉ុ​ក

2023/02/09 06:26:36 pm        83
​បាល់ទាត់៖ ​ក្រុម​ជើងឯក UCL, Real Madrid បាន​បន្តដំណើរ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup នៅ​ទឹកដី​ម៉ា​រ៉ុ​កហើយ ​ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​អាហ្វ្រិក Al Ahly របស់​អេ​ស៊ី​ប ៤-១​។ ​​Real Madrid អវត្តមាន​កីឡាករ​សំខាន់ៗ​មួយចំនួន​ផងដែរ​នៅពេល​លេង​ទល់នឹង Al Ahly ដែលមាន​ការរៀបចំ​ល្អ​នៅ​តំបន់​ការពារ​ស្ទើរ​ពេញ​មួយ​វគ្គ​ទី១ មុនពេល​ដែល Real Madrid បំបែក​ពងមាន​បានសំរេច​នៅ​នាទី​ទី៤២ ដោយ Vinicius Junior​។ ​​ឈានចូល​វគ្គ​ទី២ ក្រុម​របស់លោក Carlo Ancelotti មិន​ត្រលប់​ក្រោយ​ឡើយ​បន្ទាប់ពី Federico Valverde បន្ថែម​ការនាំ​មុខ ២-០ នៅ​នាទី​ទី៤៦​។ ​​Al Ahly ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដោយ​បាល់ ១១ម៉ែត្រ​របស់ Maaloul មុនពេល​ដែល Luka Modric ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មិន​ចូល​នៅ​នាទី​ទី៨៧​។ ​​យ៉ាងណាក្តី​ក្នុង​ម៉ោង​បន្ថែម​ដល់​ទៅ ៨នាទី Real Madrid រកបាន​ពីរ​គ្រាប់​បន្ថែម​ដោយ Rodrygo និង Arribas​។​ ​​Real Madrid ដែល​ឈ្នះ​ជើងឯក FIFA Club World Cup នេះ​ច្រើនជាងគេ​សរុប ៤លើក នឹងត្រូវ​ជួប​ជាមួយ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត Al Hilal នៅ​ទីក្រុង Rabat ថ្ងៃ​សៅរ៍​នេះ ​បន្ទាប់ពី​ទំលាក់​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង Flamengo៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Royal Mayura ​វាយបក​ឈ្នះ​ពោធិ៍​សែន​ជ័យ ២-១ គ្រង​លេខ​៣ នៃ​ពាន​ Soccer League 2023

2023/02/09 05:46:18 pm        86
​បាល់ទាត់៖ ក្រុមបាល់ទាត់​ Royal Mayura Resort ​បានទទួល​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ បន្ទាប់ពី​វាយបក​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍សែន​ជ័យដោយ​លទ្ធផល ២-១ ក្នុងជំនួប​កាត់សេចក្ដី​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែកុម្ភៈ​ម្សិលមិញ។​​ជំនួប​ដ៏​ជក់ចិត្ត​នេះនៅ​ចុង​វគ្គ​១ មាន​គ្រាប់​បាល់ ២​គ្រាប់​បានកើត​ឡើងដោយ​ផ្ដើមចេញពី​ខ្សែប្រយុទ្ធ រស់ ស៊ី​ចម្រើន ដែល​រកបាន​គ្រាប់​នាំមុខ​ឲ្យ​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យនៅ​នាទី​៤៤ តែ​ត្រូវបាន​កីឡាករ កៅ លី​ហៃ រក​បាន​​គ្រាប់​បាល់​វាយបក​តាម​ស្មើ​ឲ្យ​ក្រុម​ Royal Mayura Resort ​ភ្លាមៗនៅ​នាទី​៤៥+១។​ ​ចូល​វគ្គ​ទី​២ ការប្រកួត​កាន់តែ​ស្វិតស្វាញ ហើយក៏​មិន​ខុសពី​វគ្គ​ទី​១ ដែរដោយ​ការប្រកួត​បានអូស​បន្លាយ​រហូត​ដល់​ចុង​ម៉ោង ​ទើប​មាន​គ្រាប់​បាល់​កើត​ឡើយពោល​គឺជា​គ្រាប់​បាល់​របស់​ក្រុម​ Royal Mayura Resort ​ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ម៉េង សុធា​រិ​ទ្ធ នៅ​នាទី​៨៨ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ផងដែរ។​​ក្រឡេក​ទៅ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​កំណត់​ជោគវាសនា​ក្រុម​ជើងឯក​ពានរង្វាន់​ Soccer League ​លើក​ទី​៦ គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១១ ខែកុម្ភៈ​ខាងមុខនៅ​កីឡដ្ឋាន​ Smart RSN ​រវាង​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាល។ ការប្រកួត​កាត់សេចក្ដី​នេះនឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ទិវា​រត់ប្រណាំង​ស្ដ្រី​ចម្ងាយ ១០​គីឡូម៉ែត្រ​នឹង​រៀបចំ​ក្រោម​ប្រធានបទ «​ស្ដ្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​»

2023/02/09 05:33:28 pm        68
​​រត់ប្រណាំង៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹង​រៀបចំ​ទិវា​រត់ប្រណាំង​ស្ដ្រី​ចម្ងាយ ១០​គីឡូម៉ែត្រនា​ថ្ងៃទី​០៨ ខែមីនា​ខាងមុខ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្ដរជាតិក្រោម​ប្រធានបទ «​ស្ដ្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​»។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃទី​០៨ ខែកុម្ភៈ​ថា នេះ​គឺជា​ការចាប់ផ្ដើម​ឡើងវិញនៃ​កម្មវិធី​រត់​កម្សាន្ដ​សប្បាយ​ប្រចាំ​ឆ្នាំនេះ ដែល​នឹង​រៀបចំ​នៅ​បរិវេណ​ខាងមុខ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​តី បន្ទាប់ពី​ការប្រកួត​នេះបាន​ខកខាន​រៀបចំ​អស់​រយៈពេល ២​ឆ្នាំដោយសារ​ជំងឺ​រា​ត​ត្បាល​ជាស​កល​កូ​វីដ​-១៩។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តមបាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​យុវជន ទាំង​បុរស​-​នារីចូលរួម​ទិវា​រត់ប្រណាំង​ស្ត្រី​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ចូលរួម​លើកកម្ពស់ដល់​សិទ្ធិ​ស្មើភាព និង​អានុភាព​របស់​ស្ត្រី​ក្នុងការ​ចូលរួម​សកម្មភាព​សង្គម​ផង ក៏ដូចជា​ចូលរួម​ជំរុញ​លើកទឹកចិត្ត​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់ មានការ​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំងត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ​ផង។​ ​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ សម្រាប់​កម្មវិធី​ប្រណាំង​ស្ដ្រី​ចម្ងាយ ១០​គីឡូម៉ែត្រ​នេះក្រៅពី​បង្កើត​បរិ​កាយ​សប្បាយរីករាយ និង​លើកកម្ពស់​សុខភាព សម្រាប់​ថវិកា​ចុះឈ្មោះនឹងត្រូវ​ចូលរួម​វិភាគទាន​ចំនួន ៤​ពាន់​រៀល សម្រាប់​ការចុះឈ្មោះ​ម្នាក់ ដើម្បី​ផ្ដល់​មូលនិធិ​ដល់​សកម្មភាព​សង្គម តាមរយៈ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

អត្តពលិក​មាន​ពិការភាព​ត្រូវ​ហាត់​យ៉ាងតិច ៥​ម៉ោង​ក្នុង​មួយថ្ងៃសម្រាប់​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

2023/02/09 04:36:50 pm        69
អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ ​គ្រប់​អត្តពលិក​ដែល​នឹងចូលរួម​ប្រកួតទាំង​ក្នុង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមគឺ​ទាមទារ​ជា​ចាំបាច់​ក្នុងការ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​។ ជាក់ស្ដែង​សម្រាប់​ក្រុម​អត្ត​ព​លិ​កមាន​ពិការភាពក៏ត្រូវ​ហ្វឹកហាត់​យ៉ាងតិច ៥ម៉ោង​ក្នុង​មួយថ្ងៃ​ដែរ​។​ ​បច្ចុប្បន្ន​ក្រុម​អត្ត​ព​លិ​កមាន​ពិការភាព​ប្រមាណ ២៥០រូប​កំពុង​បន្តសកម្មភាព​ហ្វឹកហាត់​យ៉ាងសកម្ម​នៅតាម​ទីតាំង​ផ្សេងគ្នា​ដែល​បានរៀបចំ​។ អត្ត​ពលិ​ក​ទាំង ២៥០​រូបនេះជា​អត្ត​ពល​លិ​ក​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ហ្មត់ចត់ សម្រាប់​ការចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ក្នុង​រយៈពេល​ជាង ១០០​ថ្ងៃ​ខាងមុខនេះ​។ នេះ​ជាការ​លើកឡើងរបស់​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។ ​ឯកឧត្តម​បន្តថា ក្រោយ​ការ​ចម្រាញ់​ជ្រើស​រើស​បេក្ខភាព​ទាំងនេះគឺជា​ការ​តម្រូវឱ្យ​ហ្វឹកហាត់​យ៉ាងតិច ៥​ម៉ោង​ក្នុង​មួយថ្ងៃ​។ ​ក្នុងនាម​ឯកឧត្តមជា​ថ្នាក់ដឹកនាំ​មួយរូប ឯកឧត្តម​ពិតជា​សប្បាយចិត្ត​ដែល​ឃើញថា​ អត្ត​ព​លិ​ក​ទាំងអស់​ពិតជា​មានកា​រ​ប្ដេជ្ញា គោរព​ពេលវេលា​ហ្វឹកហាត់​ត្រឹមត្រូវ រឺ​ពេលខ្លះ​ហ្វឹកហាត់​ល​លើស​ម៉ោង​កំណត់​ទៀតផង​។ លោក​សង្ឃឹម​ជឿជាក់ថា ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ កម្ពុជា​នឹង​ទទួលបាន​មេដាយ​កាន់តែ​ច្រើនជាង​ការចូលរួម​ប្រកួត​កន្លង ​ដែល​កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​នៅ​ប្រទេស​ដទៃ​។​​ចំពោះ​ការហ្វឹកហាត់ បច្ចុប្បន្ន​គឺមាន​ក្រុម​អត្ត​ពលិ​កមាន​ពិការភាព​ចំនួន ៦​ប្រភេទ​កីឡាកំពុង​ហ្វឹកហាត់​នៅ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​ជនពិការ​។ រីឯ​ក្រុម​អត្ត​ព​លិ​ក​ចំនួន ៧​ប្រភេទ​កីឡា​ផ្សេងទៀតកំពុង​ហ្វឹកហាត់​នៅ​ទីតាំង​ផ្សេងគ្នា​។ អត្ត​ពលិ​ក​កំពុង​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ បង្ហាញ​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការនាំយក​កិត្តិយស​ជូន​ជាតិ សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​។ ពួកគេ​មិន​ខ្លាច​នឿយហត់ចំពោះ​ការហ្វឹកហាត់​នោះទេ​។​ ​ព្រឹត្តិការណ៍អាស៊ាន​ប៉ា​រ៉ា​ហ្គេមនឹង​រៀបចំឡើង ​ក្រោយព្រឹត្តិការណ៍​ស៊ី​ហ្គេម​បាន​បិទ​បញ្ចប់​។ ចំពោះ​ប្រភេទ​កីឡាគឺមាន​ចំនួន ១៣​ប្រភេទក្នុងនោះ​រួមមាន៖ បាល់បោះ​ជនពិការភ្នែក អត្តពលកម្ម​ជនពិការ វាយ​សី​ជនពិការ បាល់ទាត់​ចលករ​ខួរក្បាល ប៊ូ​ស្យា កីឡា​អុក​ជនពិការ យូ​ដូ​ជនពិការ លើក​ទម្ងន់​ជនពិការ បាល់ទះ​អង្គុយ ហែល​ទឹក​ជនពិការ វាយ​កូន​ឃ្លីលើ​តុ​ជនពិការ បាល់ទះ​រទេះ និង​បាល់ទាត់​ជនពិការភ្នែក​៕ អត្ថបទ​៖​ គឹម​ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM
របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានផែនវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងថាមពលនៅអ៊ីរ៉ង់
08/01/2026 04:08 PM
ភ្លើងចំហេះព្រៃកំពុងឆេះរាលដាល​នៅទីក្រុង Montfort-sur-Argens នៃប្រទេសបារាំង
08/01/2026 03:08 PM
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់អគារដែលខូចខាត
08/01/2026 02:08 PM