Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Manchester City រង​ការចោទប្រកាន់​រឿង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រឈម​កាត់​ពិន្ទុ រឺ​កាត់​ចេញពី Premier League

2023/02/07 09:09:59 pm        198
​បាល់ទាត់៖ ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស Premier League បានសម្រេច​ដាក់ពិន័យ​ក្លិប​ Manchester City ក្រោម​ការចោទប្រកាន់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​បំពាន​ច្បាប់​របស់ Premier League ជាង ១០០ករណី​។ ​​Premier League បានធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល ៤ឆ្នាំ និង​រកឃើញ​ពី​ការចំណាយ​លើ​ប្រាក់កម្រៃ​ជើង​ផ្សារ ដែល​បំពាន​ដល់​ច្បាប់​ចាយវាយ​ចន្លោះ​ឆ្នាំ២០០៩ ដល់ ២០១៨​។ ​​រឿង​មួយទៀត​នោះ Manchester City ក៏​ត្រូវបាន​ចោទប្រកាន់​ពី​ការមិន​សហការ​ស៊ើបអង្កេត​ដែល​ចាប់ផ្តើម​តាំងពី​ខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ​។ ​​រដូវ​កាល​មុន Manchester City បាន​គ្រង​ជើងឯក English Premier League លើក​ទី៦ ចាប់តាំង​ពី​ការចាប់​វិនិយោគ​ដោយ Abu Dhabi United Group​។​ ​​តាមរយៈ​ការចោទប្រកាន់ និង​ដាក់ពិន័យ​នេះ រួមមាន​ការពិន័យ​ជា​ទឹកប្រាក់ ការ​កាត់​ពិន្ទុ រឺក៏​ឈានដល់​កាត់​ចេញពី​ក្របខណ្ឌ Premier League ទៀតផង​។​ ​​បើតាម​សេចក្តី​ថ្លែង​ការ​របស់ Premier League ថា City បាន​បំពាន​ពី​គោល​ការណ៍ ដែល​តម្រូវឱ្យ​ពួកគេ​ផ្តល់ព័ត៌មាន​ឱ្យ​ច្បាស់លាស់ជុំវិញ​ការចំណាយ​របស់ខ្លួន និង​ត្រឹមត្រូវ​តាមច្បាប់​របស់ Premier League​។ ​​ការចំណាយ​របស់ City ដែល​តម្រូវឱ្យ​ផ្តល់ព័ត៌មាន​ជាក់លាក់ និង​ច្បាស់លាស់​នោះ​គឺ​រួមមាន​ដូចជា​ចំណូល​ចំណាយ​របស់​ក្លិប ការចំណាយ​ទូទៅ​លើ​ការគ្រប់គ្រង​ក្លិប និង​ប្រាក់ចំណូល​បាន​ពី​ដៃគូ​ឧ​ប​ត្ត​ម្ភ​ជាដើម​។ ​​រំលឹកថា កាលពី​ឆ្នាំ ២០២០ Manchester City ក៏បាន​រង​ការដាក់ពិន័យ​ដោយ UEFA ផងដែរ​ជុំវិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន​ចន្លោះ​ឆ្នាំ ២០១២- ២០១៦ ដែល​ឈានដល់​ការដាក់ពិន័យ​មិនឱ្យ​ចូលរួម​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប តែ​ក្រោយមក​ក៏ត្រូវ​បាន​លុប​ចោល​វិញ​មួយឆ្នាំ​ក្រោយមក​ដោយ​តុលាការ​មជ្ឈត្តការកីឡា CAS មួយឆ្នាំ​ក្រោយមក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មិនធម្មតា​! ឈប់​លេង​បាល់​មកលេង​កូនគោល Gareth Bale បាន​លេខ ១៦ នៅ​កម្មវិធី Pebble Beach Pro-Am

2023/02/07 07:20:56 pm        153
​វាយកូនគោល៖ ​អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​វែ​ល Gareth Bale ដែល​បាន​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ទៅហើយនោះ បាន​ចូលរួម​ការប្រកួត​វាយ​កូនគោល​ពាក់កណ្តាល​អាជីព​មួយ​នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា​សហរដ្ឋអាមេរិក និង​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​។​​ការប្រកួត​ពាក់កណ្តាល​អាជីព Pebble Beach Pro-Am ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម ៥៤ឡូ​ដោយសារ​បញ្ហា​អាកាសធាតុ ខណៈដែល Gareth Bale និង​ដៃគូ​របស់គេ Joseph Bramlett ទទួលបាន​ចំនាត់ថ្នាក់​លេខ ១៦ ក្នុង​កម្មវិធី​នេះ​ដោយ​ធ្វើបាន ១៦អាន់​ឌើ​ផា​។ ​សម្រាប់​ជើងឯក​កម្មវិធី​នេះបាន​ទៅ​កីឡាករ​អង់គ្លេស Justin Rose ដែល​បានបញ្ចប់​ជាមួយនឹង​លទ្ធផល ១៥អាន់​ឌើ​ផា តាម​ពីក្រោយ​មួយ​ស្ត្រូ​កដោយ​កីឡាករ​អាមេរិក Peter Malnati និង​លេខ៣ កីឡាករ​អាមេរិក​រូប​ទៀត Denny McCarthy​។​​រំលឹកថា Bale ស្រឡាញ់​កីឡាវាយកូនគោល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ ជាពិសេស​អំឡុងពេល​ដែល​គេ​នៅ​ជាមួយ Real Madrid ជា​កន្លែង​ដែល​បានឈ្នះ​ពានរង្វាន់ Champions League ចំនួន ៥ដង ដោយ​ធ្លាប់បាន​បង្ហោះ​សារ​បែប​ឌី​ដងមកកាន់​ក្លិប​នៅពេល​ស្ថិត​ក្រៅ​ជម្រើស ១១នាក់​មួយ​រយៈពេល​។​ សូមបញ្ជាក់ថា ​ការប្រកួត​កម្មវិធី AT&T Pebble Beach Pro-Am មាន​អ្នកចូលរួម​ចំនួន ១៥៦​នាក់​ចូលរួម​ចាប់ពី​ថ្ងៃទី២ ដល់ទី៥ ខែកុម្ភៈ រួមជាមួយ​វត្តមាន​ជើងឯក US Open, Matt Fitzpatrick និង​កីឡាករ​លំដាប់​លេខ៣ ពិភពលោក Patrick Cantlay ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ២​សម័យ Anthony Joshua ប្រកាសឡើង​សង្វៀន​វិញ​នៅ​ខែមេសា​

2023/02/07 06:16:07 pm        199
​ប្រដាល់៖ ​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​អង់គ្លេស Anthony Joshua ដែល​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ពិភពលោក ២​សម័យ​នោះបានប្រកាស​ពី​​គម្រោង​ឡើង​សង្វៀន​ប្រកួត​វិញ​នៅ​ខែមេសា​ខាងមុខ ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក Jermaine Franklin នេះបើតាម​ការបញ្ជាក់​របស់​ក្រុម​ដឹកនាំ​កីឡាករ Matchroom និង DAZN​។​​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១ ខែមេសា​នៅ​កីឡដ្ឋាន O2 Arena ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស ដែល​នឹង​ជា​ប្រកួត​ដំបូង​ក្នុង​រយៈពេល​ជិត ៧ឆ្នាំ​ដែល Anthony Joshua ប្រកួត​មិនមាន​ការដណ្តើម​ រឺ​ការពារ​ខ្សែក្រវាត់​។ ​កីឡាករ​អង់គ្លេស​រូបនេះ​បាន​ខកខាន​ប្រកួត​ក្រោយ​ចាញ់ ២ប្រកួត​ផ្ទួនៗ​ក្រោម​ស្នាដៃ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk ដែលជា​ម្ចាស់​ខ្សែក្រវាត់ WBA, WBO, IBF និង IBO កាលពី​ខែសីហា​ឆ្នាំមុន​នៅ​អារ៉ាប៊ីសាអ៊ូឌីត​។​​​សម្រាប់​គូប្រកួត​របស់ Joshua នៅ​ខែមេសា​ខាងមុខ Jermaine Franklin មានកំណត់​ត្រា​ប្រកួត ២១លើក ចាញ់ ១ ឈ្នះ ២០ ផ្តួល​គូប្រកួត​ឱ្យ​បោះបង់ ១៤​លើក ហើយ​មួយ​ប្រកួត​ដែល​ចាញ់​នោះ​គឺ​ចាញ់​កីឡាករ​អង់គ្លេស Dillian Whyte នៅ​កីឡដ្ឋាន Wembley កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែបម្រើ Newcastle, Atsu បាត់​ខ្លួន​ ក្រោយ​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ទួ​រគី

2023/02/07 05:41:18 pm        77
​បាល់ទាត់៖ ​ខ្សែបម្រើ​ជំរើសជាតិ​ហ្កា​ណា Christian Atsu ស្ថិតក្នុង​ចំណោម​មនុស្ស​ដែល​បាត់​ខ្លួន​ ក្រោយ​ហេតុ​ការណ៍​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ចន្ទ​។ ​​អតីត​ខ្សែបម្រើ​ក្រុម Newcastle រូបនេះ​រស់នៅក្នុង​អគារ​លំនៅដ្ឋាន​មួយ​នៅ​ទីក្រុង Hatay ប្រទេស​ទួរគី​ដែល​បាន​បាក់​រលំ​ដោយសារ​ការរញ្ជួយ​ដី​នេះ​។ ​​Atsu បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩០+៧ នៅ​ក្របខណ្ឌ​លី​គ​កំពូល​ទួរគី​ឱ្យ​ក្រុម Hatayspor កាលពី​យប់​ថ្ងៃអាទិត្យ​យកឈ្នះ​លើ Kasimpasa ១-០ តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន ​បន្ទាប់ពី​ហេតុ​ការណ៍រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិចទ័រដែល​បាន​លេប​ត្របាក់​អគារ​ស្នាក់នៅ​មួយចំនួនធំ​នៅ​ព្រំដែន​ទួរគី និង​ប្រទេស​ស៊ី​រី​។ ​​ប្រធាន​ក្លិប Hatayspor លោក Mustafa Ozat បាន​ប្រាប់​ទូរទស្សន៍​ទួរគី​ថា Christian Atsu ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ទាំងអស់នោះ ខណៈ​កីឡាករ រួមជាមួយ​មន្ត្រី​ក្លិប​មួយចំនួន​ត្រូវបាន​ជួយសង្គ្រោះ​។ ​​រំលឹកថា Christian Atsu បច្ចុប្បន្ន​វ័យ ៣១ឆ្នាំ​ធ្លាប់​ចំណាយពេល​លេង​នៅ Premier League ជាមួយ Newcastle និង Everton ហើយក៏​ធ្លាប់​ផ្លាស់​ទៅ Chelsea ក្នុង​កិច្ចសន្យាខ្ចី មុន​ផ្លាស់​ទៅកាន់ Hatayspor កាលពី​ខែកញ្ញា​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​តេ​ក្វាន់​ដូ​ ITF ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រឆាំង​ដូ​ភីងដល់​គ្រូ និង​អត្ត​ព​លិ​ក​ខ្លួន​

2023/02/07 05:27:37 pm        75
​តេ​ក្វាន់​ដូ៖ សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ​ ITF ​កម្ពុជាបានរៀបចំ​វគ្គ​បណ្តុះបណ្តាលស្តីពី​ការប្រឆាំង​ដូ​ភីងក្នុង​វិស័យ​កីឡា​ឆ្នាំ២០២៣ ជូន​ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន ដើម្បី​បាន​សិក្សា និង​ស្វែងយល់​សម្រាប់​ត្រៀមប្រឡង​យក​សញ្ញប​ត្រ និង​ចូលរួម​ការប្រកួត​អន្តជាតិ​នាពេលខាងមុខ។ ​​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ​ ITF ​កម្ពុជាមានប្រសាសន៍ថា វគ្គ​នេះ​រៀបចំឡើង​ជិត ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​នៅ​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ក្នុង​គោលបំណង​ចង់​ឲ្យ​មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​របស់​ខ្លួនបាន​យល់ច្បាស់​ពី​ផលប៉ះពាល់នៃ​សារធាតុ​ហាមឃាត់​ដូ​ភីង​ក្នុង​វិស័យ​កីឡា ស្របតាម​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ​​គួរ​ដឹងថា បច្ចុប្បន្ន​កម្ពុជាគឺជា​សមាជិក​នៃ​អង្គការ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភពលោក “WADA”​។ ហេតុនេះទើប​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជារៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ហើយ​សង្ឃឹមថា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់នឹង​បាន​ស្វែងយល់​ច្បាស់ ហើយ​ចេះ​ការពារ​ខ្លួន​ពី​សារធាតុ​ហាមឃាត់​ទាំងអស់ ដើម្បី​ចៀសវាង​ការនាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​មុខមាត់​ជាតិ​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

ខេត្តកណ្តាល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Soccer League ចុង​សប្តាហ៍​នេះ​

2023/02/07 04:49:42 pm        145
បាល់ទាត់៖ ក្រុមបាល់ទាត់ ស ស យ ក ខេត្តកណ្តាល ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្របាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី​៦ ឆ្នាំ​២០២៣ ក្រោយ​ឈ្នះអ​តី​តជើងឯក ស ស យ ក ខណ្ឌ​ពោធិ៍​សែន​ជ័យ ៤​ទល់នឹង​៣ ដោយ​បាល់​កាត់សេចក្តី ​១១​ម៉ែត្រ ក្រោយ​ក្រុម​ទាំងពីរ​ស្មើគ្នា ១​ទល់​១ ក្នុង​ម៉ោង ​៩០​នាទី​។​ ​ជំនួប​នេះ​លេង​បានត្រឹមតែ​ ៩​នាទី យឹម ណា​រ៉ា​ន់ រក​គ្រាប់​បាល់​បើក​ការ​នាំមុខ​ឱ្យ​ពោធិ៍​សែន​ជ័យ ប៉ុន្តែនៅ​នាទី​ទី​៣១ ស ស យ ក ខេត្តកណ្តាល​វាយ​ប​បាន​មួយ​គ្រាប់​វិញ​ដោយគ្រាប់​ពិន័យ​ ១១​ម៉ែត្ររបស់​កីឡាករ​ជើងចាស់ ជិន ជុំ​។ វគ្គ​ទី​២​គ្មាន​ក្រុម​ណាមួយ​រក​គ្រាប់​បាល់​បាន​នោះទេ​។ ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ស្មើគ្នា ១​ទល់​១​។ ដើម្បី​សម្រេច​ក្រុម​ណា​ឡើងទៅ​វគ្គ​ដណ្តើមពាន ការ​ស៊ុត​បាល់​ ១១​ម៉ែត្រ​កាត់សេចក្តី​ត្រូវធ្វើឡើង ហើយ ស ស យ ក ខេត្តកណ្តាល​ធ្វើបាន​សម្រេច ៤​ទល់នឹង​៣ ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​ឯកឧត្តម ធុល នាង ថ្នាក់ដឹកនាំ​ក្រុម ស ស យ ក ខេត្តកណ្តាល បានបង្ហាញ​ការគោរព​ដល់​គូប្រកួត​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ ដែល​ពោរពេញ​ដោយ​កីឡាករ​ក្មេងៗ តែ​យ៉ាងណា​ក្លិប​របស់លោក​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ក្លាយជា​ជើងឯក​។​ ​ឯកឧត្តមបន្តថា ​ការប្រកួត Soccer League ឆ្នាំនេះ​មានការ​ផុសផុលដោយមាន​ក្រុម​ចូលរួម​ច្រើន ពិសេស​ក្រុម​ដែលមាន​កីឡាករ​វ័យក្មេង អ្វីដែល​ពិសេស​គឺមាន​ការប្រកួត​បាល់ទាត់​នារី​ថែមទៀត​។ ខណៈនោះ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​គាំទ្រ​ដល់​ការប្រកួត​ប្រកួត​ស៊ី​ហ្គេម ២០២៣ ​នៅ​កម្ពុជា ពិសេស​កីឡាករ កីឡាការិនី​លេង​តំណាង​ជាតិ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​។​ ​តំណាង​កីឡាករ ស ស យ ក ​ខេត្តកណ្តាល ពុធ សុធា​រ៉ា បានបង្ហាញ​ក្តី​រីករាយ​ដែល​ខ្លួន ក៏ដូចជា​មិត្ត​រួម​ក្រុម​បាន​ជួយ​ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ហនុមាន​ជា​ក្រុម​មួយ​ដែលមាន​កីឡាករ​ក្មេងៗ និង​ពោរពេញ​ដោយ​កម្លាំង តែ​យ៉ាងណា​ត្រូវ​ព្យាយាម​ហាត់​ឱ្យ​ខ្លាំង​បន្ថែមទៀត​។ កីឡាក​រូបនេះ​បានបង្ហាញ​ការពេញចិត្ត​ដែល​រៀបចំ​ឱ្យមាន​ការប្រកួត​នេះ​ឡើង​។ ចំពោះមុខ​ដែល​កម្ពុជាត្រូវធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ធារ៉ា​ ក៏បាន​អំពាវនាវ​ឱ្យ​យុវជន​ងាក​មកលេង​កីឡា​ឱ្យបាន​ច្រើន​។​ ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​ ខាងមុខ ស ស យ ក ខេត្តកណ្តាល​ត្រូវ​ប្រកួត​ជាមួយ​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ ដែល​បាន​យកឈ្នះ​មយូ​រ៉ា រី​សត ៤​ទល់នឹង​០​។ ថ្ងៃទី​៨ ស្អែក​នេះ មយូ​រ៉ា​រី​សត ប្រកួត​ជាមួយ ស ស យ ក ខណ្ឌ​ពោធិ៍​សែន​ជ័យដណ្តើម​ចំណាត់ថ្នាក់​លេខ​បី​៕ អត្ថបទ៖ គង់ ហួន

ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ទទួល​បាន​ដៃគូ​ឧបត្ថម្ភ​ថ្មី ខណៈ​ក្រុមហ៊ុន​ជាច្រើន​កំពុង​ចរចា

2023/02/07 04:39:33 pm        73
​ស៊ីហ្គេម៖ ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា កំពុងមាន​ការ​ចាប់​អារម្មណ៍ និង​ទាក់ទាញ​ដៃគូ​ឧបត្ថម្ភ​ជាច្រើន ជាក់ស្ដែង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ បានទទួល​ដៃគូ​ឧបត្ថម្ភ​ធំថ្មី​មួយទៀតគឺ​ក្រុមហ៊ុន​ជប៉ុន​ Ajinomoto ​ដែល​បាន​ចុះហត្ថលេខាកាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ​ម្សិលមិញនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា​ Ajinomoto ​គឺជា​ក្រុមហ៊ុន​ទី​៤ ដែល​បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ឧបត្ថម្ភ​ធំ​ដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា បន្ទាប់ពី​ធនាគារ​ ABA ​ឧបត្ថម្ភ​ក្នុងនាម​វិស័យ​ហេ​រញ្ញ​វត្ថុ និង​ធនាគារ​, ក្រុមហ៊ុន​ AIA ​ឧបត្ថម្ភ​ក្នុងនាម​វិស័យ​ធានារ៉ាប់រង​អាយុជីវិត និង​ក្រុមហ៊ុន​ FBT ​ដែល​ផ្ដល់​ការឧបត្ថម្ភ​សម្លៀកបំពាក់​រាប់ម៉ឺន​ស​ម្រា​ប់ដ​ល់​ដំណើរ​ការរៀបចំ​ការប្រកួត។​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ថែមថា បច្ចុប្បន្ន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា កាន់តែ​ល្បី កាន់​តែមាន​ប្រជាប្រិយ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ ពិសេស​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការអំពាវនាវ​គ្រប់​វេទិកា ធ្វើ​ឲ្យ​គុណ​តម្លៃ​ព្រឹត្តិការណ៍​នេះកាន់តែ​រីកធំឡើងៗ និង​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង។ ការណ៍​នេះបានធ្វើ​ឲ្យ​វិស័យ​ឯកជន​ជាច្រើនបាន​ចាប់អារម្មណ៍ ហើយ​ក្រៅពី​ក្រុមហ៊ុន​ទាំង ៤ ដែល​បាន​ចុះហត្ថលេខា​រួច ក៏មាន​ក្រុមហ៊ុន​ជាច្រើន​ទៀតកំពុង​ចរចា ហើយ​អាច​ឈានដល់​ការព្រមព្រៀង​ក្នុងពេល​ឆាប់ៗ​ផងដែរ ដូចជា​ក្រុមហ៊ុន​ភេសជ្ជៈ និង​សេវាកម្ម​ផ្សេងៗ​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា​

ពលរដ្ឋ​ថៃ​អបអរសាទរ​ជ័យជម្នះ​អ្នកលេង​គុន​ខ្មែរ ព្រំ សំណាង លើស​ង្វៀន​ Thai Fight

2023/02/07 04:30:25 pm        260
​គុនខ្មែរ៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​កីឡាករ ព្រំ សំណាង ផ្ទាល់បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​សាទរ​របស់​ប្រជាពលរដ្ឋ​ថៃ​យ៉ាងច្រើន បន្ទាប់ពី​អ្នកលេង​គុន​ខ្មែរ​រូបនេះ​បាន​ផ្ដួល​កីឡាករ​អង់គ្លេស​ Thomas Carpenter ​ត្រឹម​ទឹក​ទី​១ លើស​ង្វៀន​ Thai Fight ​ប្រទេស​ថៃ​កាលពី​រាត្រី​ថ្ងៃទី​០៥ ខែ​កុម្ភៈ​កន្លងទៅ។ ​​ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធបាន​ថ្លែងប្រាប់​ក្រុមការងារ​ BTV ​ក្រោយ​ដឹកនាំ​ប្រតិភូ និង​កីឡាករ អម​ជ័យជម្នះ​មកដល់​មាតុភូមិនៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​ថា ទាំង​អ្នករៀបចំ​ព្រឹត្តិការណ៍​ Thai Fight ​ទាំង​អ្នកគាំទ្រ ក៏​មិន​ខុសពី​អ្នកគាំទ្រ​កម្ពុជា​ដែរសុទ្ធតែ​បាន​គាំទ្រ​កីឡាករ​គុន​ខ្មែរ ពិសេស​ជ័យជម្នះ​របស់​កីឡាករ ព្រំ សំណាង លើ​កីឡាករ​អង់គ្លេស​តែម្ដង។​ ​ដោយឡែក​កីឡាករ ព្រំ សំណាង វិញបាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំងដែល​ខ្លួន​បានទទួល​ជ័យជម្នះ ស្របពេល​ស្ថានភាព​កំពុង​តានតឹងរវាង​អ្នកគាំទ្រគុន​ខ្មែរ និង​ Muay Thai​។ នេះ​គឺជា​ដើមហេតុ​ដ៏​សំខាន់ដែល​ជំរុញ​ឲ្យ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​រូបនេះ ព្យាយាម​ផ្ដួល​កីឡាករ​ Thomas Carpenter ​ដោយ​ប្រើពេល​ត្រឹម ២​នាទី​ប៉ុណ្ណោះ។​​យ៉ាងណាមិញ អ្នកលេង​គុន​ខ្មែរ​រូបនេះក៏មាន​ការភ្ញាក់ផ្អើល និង​ងៀង​ឆ្ងល់ បន្ទាប់ពី​រូបគេទទួលបាន​ការគោរព​ស្រលាញ់ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ថៃ។ តាមរយៈ​នេះ សំណាង សង្ឃឹមថា អ្នកគាំទ្រ​ទាំងអស់នឹង​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ៗ ហើយ​បន្ដ​គាំទ្រ​កីឡាដែល​ផ្ដោត​សំខាន់​លើ​មិត្តភាព និង​សាមគ្គីភាព។​ ​គួរ​ដឹងថា ក្រោយ​ត្រឡប់​ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម គិត​មកទល់ពេលនេះ ព្រំ សំណាង បាន​ប្រកួត ១០​លើក​គត់ដោយ​ទទួលបាន​ជ័យជម្នះ​ទាំងអស់ ក្នុងនោះ​មាន ៩​លើក​បាន​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ រួមទាំង​កីឡាករ​អង់គ្លេស​ Thomas Carpenter ​ផងដែរ។ ជោគជ័យ​នេះបានធ្វើ​ឲ្យ​រូបគេកាន់​តែមាន​ទំនុកចិត្ត និង​ការ​ខំប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ៕អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​អង់គ្លេស Ali Carter គ្រង​ជើងឯក​ស្នូកឃ័រ German Masters លើកដំបូង​

2023/02/06 10:32:31 pm        173
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Ali Carter បាន​ក្លាយជា​ជើងឯក​ស្នូកឃ័រ​ពានរង្វាន់ German Masters និង​ជា​ជើងឯក​ក្នុង​កម្មវិធី​លំដាប់ Ranking លើកដំបូង​ក្នុង​អាជីព​ ក្រោយ​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ Tom Ford នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​កីឡាករ​វ័យ ៤៣ឆ្នាំ Ali Carter បាន​យកឈ្នះ Tom Ford នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ១០-៣ហ្វ្រេ​ម ដែល​ក្នុងនោះ​មាន ៦ហ្វ្រេ​ម Ali Carter ធ្វើបាន​មួយ​ឈើ​លើសពី ១០០ពិន្ទុ​។ ​​ទម្រាំ​ឡើងមក​ដល់​វគ្គ​នេះ Ali Carter បាន​យកឈ្នះ​កីឡាករ​ចិន Li Hang នៅ​ជុំ​ដំបូង, យកឈ្នះ​កីឡាករ​អង់គ្លេស Louis Heathcote នៅ​ជុំ​ទី២, យកឈ្នះ​កីឡាករ​ចិន​មួយរូប​ទៀត Pang Junxu នៅ​វគ្គ ៨នាក់​ចុងក្រោយ និង​យក​ឈ្នះ​កីឡាករ​អង់គ្លេស Robert Milkins នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​ជើងឯក German Masters នេះ​ផងដែរ​ធ្វើឱ្យ Ali Carter ឡើង​មកឈរ​តំណែង​លេខ១៥ ពិភពលោក​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich ស្គាល់​ជ័យជំនះ​ដំបូង​ក្នុង​ឆ្នាំ២០២៣

2023/02/06 10:07:03 pm        81
​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ទីបំផុត​ស្គាល់​ជ័យជំនះ​លើកដំបូង​ក្នុង​ឆ្នាំ២០២៣ នេះ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Wolfsburg ៤-២ សប្តាហ៍​ទី១៩ ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga​។ ​​បន្ទាប់ពី​ស្មើ ៣ប្រកួត​ជាប់​គ្នា Bayern Munich ចាប់ផ្តើម​ការប្រកួត​ដោយ​រកបាន ៣គ្រាប់​ក្នុង​ចន្លោះ​ពេល ១០នាទី​ដោយ Kingsley Coman ពីរ​គ្រាប់​ម្នាក់ឯង​នាទី​ទី៩ និង ១៤ ខណៈ Thomas Muller រក​បាន​នៅ​នាទី​ទី១៩ មុន​ពេលដែល​ម្ចាស់ផ្ទះ​តប​បាន​មួយ​គ្រាប់​វិញ​នាទី​ទី៤៤ ដោយ Jakub Kaminski​។ ​​ឈានដល់​វគ្គ​ទី២ Bayern Munich ក៏​នៅសល់​គ្នា​ត្រឹម ១០នាទី​នៅពេល​ខ្សែបម្រើ​អាល្លឺម៉ង់ Joshua Kimmich ទទួលបាន​កាត​ក្រហម​បណ្តេញចេញ​នៅ​នាទី​ទី៥៤​។ ​​យ៉ាងណាក្តី​ក្រុម​របស់លោក Julen Nagelsman នៅតែ​អាច​រក​គ្រាប់​បាល់​បាន​ទៀត​ដោយ Jamal Musiala នៅ​នាទី​ទី៧៣ មុនពេល​ដែល Wolfsburg តាម​បាន​មួយ​គ្រាប់​វិញ​ចុង​ម៉ោង​ដោយ Mattias Svanberg​។​ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Bayern Munich ត្រលប់មក​នាំមុខគេ​ក្នុង​តារាង​វិញ​មាន ៤០ពិន្ទុ​ពីលើ​ពី​ក្រុម​លេខ២ Union Berlin ១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM
របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានផែនវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងថាមពលនៅអ៊ីរ៉ង់
08/01/2026 04:08 PM