Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អតីត​ខ្សែបម្រើ Man United, Shinji Kagawa ត្រលប់​មកលេង​បាល់​នៅ​ជប៉ុន​វិញ ​ក្រោយ​ចំណាយពេល ១៣​ឆ្នាំ​នៅ​អឺរ៉ុប​

2023/02/06 09:42:57 pm        112
​បាល់ទាត់៖ ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន Shinji Kagawa បានបង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​ម្សិល​មិញ ក្នុងការ​ប្រកាស​ជា​កីឡាករ​របស់​ក្លិប​ Cerezo Osaka​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បានបញ្ចប់​ការប្រកប​អាជីព​នៅលើ​ទឹកដី​អឺរ៉ុប​អស់​រយៈពេល ១៣ឆ្នាំ​ឈ្នះ​ជើងឯក​អាល្លឺម៉ង់ Bundesliga ជាមួយ Dortmund ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp​។​ ​​Kagawa ក្រោយមក​ក៏បាន​ក្លាយជា​កីឡាករ​ជប៉ុន​ដំបូងបង្អស់ ​ដែល​ផ្លាស់​មកកាន់​ក្រុម​បិសាច​ក្រហម Manchester United និង​បាន​ក្លាយជា​កីឡាករ​អាស៊ី​ដំបូង​ដែល​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​ម្នាក់ឯង (Hat-Trick) នៅ English Premier League នៅពេល​ជួប Norwich City កាលពី​ខែមីនា​ ឆ្នាំ​២០១៣​។​ ​​លើសពីនេះទៅទៀត Shinji Kagawa ក៏បាន​ក្លាយជា​កីឡាករ​ជប៉ុន​ដំបូង​ដែល​ឈ្នះ​ជើងឯក English Premier League ផងដែរ​នៅពេល Manchester United លើក​ពាន​នៅ​ឆ្នាំ២០១៣ ក្នុង​រជ្ជកាល​របស់ Sir Alex Ferguson​។​ ​​ក្រោយមក Shinji Kagawa ក៏បាន​ចំណាយពេល​លេង​នៅ​អេ​ស្ប៉ា​ញ​ជាមួយ Real Zaragoz នៅ​ក្រិ​ក​ជាមួយ PAOK និង​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​ជាមួយ Sint Truiden​។ ​​នៅ​ក្រុម​ជម្រើសជាតិ​ជប៉ុន​វិញ Kagawa ស៊ុត​បញ្ចូល​ទី​បាន ៣១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៧លើក​ឈ្នះ​ជើងឯក AFC Asian Cup នៅ​ឆ្នាំ២០១១ និង​បង្ហាញខ្លួន​នៅ World Cup ពីរលើក​នៅ​ឆ្នាំ២០១៤ និង ២០១៨​។ ​​ការមកដល់ Cerezo Osaka នេះ​គឺជា​ការផ្លាស់​មក​ដោយ​គ្មាន​តំលៃ​ផ្ទេរ និង​ជាការ​វិល​មក​រួបរួម​ជាមួយ​ក្លិប​ចាស់​របស់ខ្លួន​វិញ​ដែល​ធ្លាប់​ចាប់ផ្តើម​អាជីព​កាលពី​ឆ្នាំ២០០៦ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ផងដែរ​កាលពីពេល Osaka នៅ​លេង​លី​គ​ទី២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Barcelona ឈ្នះ Sevilla ឡើង​ដាច់ ៨ពិន្ទុ​ ក្រោយ Real Madrid ចាញ់​នៅផ្ទះ Mallorca

2023/02/06 07:15:25 pm        85
​បាល់ទាត់៖ ក្រុម​អ្នកមាន​បុណ្យ FC Barcelona បាន​ឡើង​នាំមុខគេ​ដាច់​ដល់​ទៅ ៨ពិន្ទុ​ហើយ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ក្រោយ​យកឈ្នះ Sevilla ៣-០ និង​ស្រប​ពេលដែល Real Madrid ចាញ់​នៅ​ទឹកដី Real Mallorca ១-០​។ ​​បី​គ្រាប់​នៅ​វគ្គ​ទី២ ដោយ Jordi Alba Gavi និង Raphinha គ្រប់គ្រាន់​ល្មម​នឹង​ឱ្យ Barcelona ទទួលបាន​បី​ពិន្ទុ​ពី​ក្រុម​ធ្លា​ក់ជើង Sevilla នៅ​ទឹកដី Camp Nou​។ ​Barcelona ថ្វីបើ​ឈ្នះ​មែន ក៏មាន​បញ្ហា​របួស​កីឡាករ​ដែរ​គឺប្រធាន​ក្រុម Sergio Busquet លេង​បាន​ត្រឹម ៤នាទី​ក៏មាន​របួស​កជើង​ផ្លាស់ប្តូរ​ចេញ​។ ​​ក្រោយ​លេង​បាន ២០ពិន្ទុ Barcelona មាន​សរុប ៥៣ពិន្ទុ​ដាច់​ក្រុម​លេខ២ Real Madrid ៨ពិន្ទុ ​ខណៈ Sevilla ធ្លាក់​ដល់​លេខ ៦ ក្នុង​តារាង​មាន​ត្រឹម ២១ពិន្ទុ និង​នៅ​ពីលើ​តំបន់​គ្រោះថ្នាក់​ត្រឹម ២ពិន្ទុ​ប៉ុណ្ណោះ​។ ​​ងាក​មក​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid មាន​សប្តាហ៍​ដ៏​អាក្រក់​របស់ខ្លួន​ ក្រោយ​បរាជ័យ​នៅ​ទឹកដី Mallorca​។ មួយ​គ្រាប់​ជ័យជំនះ​របស់​ម្ចាស់ផ្ទះ​សម្រេចបាន​តាំងពី​នាទី​ទី១៣ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Nacho តែ​អ្វីដែល​កាន់តែ​ស៊យ​ទៀត​នោះ​គឺវគ្គ​ទី២ មានឱកាស​តាម​ស្មើដោយ​បាល់​ពិន័យ ១១ម៉ែត្រ តែ Marco Asensio បែ​ជា​ស៊ុត​បញ្ចូល​ទី​អតីត​ក្លិប​ខ្លួនឯង​ដែល​ធ្លាប់​ប្រកប​អាជីព​មុន​ផ្លាស់​មកកាន់ Real Madrid​។​ ​​ក្នុងចំណោម​ជំនួប ១៤ប្រកួត​រវាង​ក្រុម​ទាំងពីរនេះ​ជា​ជ័យជំនះ​លើក​ទី២ ប៉ុណ្ណោះ​សម្រាប់ Mallorca លើ Real Madrid ដែល​ធ្វើឱ្យ​ពួកគេ​ឡើងមក​ដល់​លេខ ១០ ក្នុង​តារាង​ដាច់​តំបន់​គ្រោះថ្នាក់ ៩ពិន្ទុ​។ ​​ចំណែក Real Madrid បន្ត​ឈរ​លេខ២ តាម​ពីក្រោយ Barcelona ដល់​ទៅ ៨ពិន្ទុ តែ​ដាច់​ក្រុម​លេខ​បី Real Sociedad ៦ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខេត្ត​កណ្តាល​បើក​ការប្រកួត​បាល់ទាត់​នារី​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ឆ្នាំ​២០២៣

2023/02/06 06:32:54 pm        66
​បាល់ទាត់៖ មន្ទីរអប់រំ យុវជន និង​កីឡានៃ​ខេត្តកណ្ដាល បានប្រកាស​បើក​ការប្រកួត​កីឡាបាល់ទាត់​នារី​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តឆ្នាំ​២០២៣ ស្របតាម​ផែនការ​របស់ខ្លួន ដើម្បី​ស្វែងរក​កីឡាការិនី​ឆ្នើម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​នានា។​ ​លោក ពៅ វណ្ណា ប្រធានការិយាល័យ​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបាន​ឲ្យ​ដឹងថា ការប្រកួត​គ្រោង​ធ្វើឡើង​រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីលាន​ខេត្តកណ្ដាលដោយមាន​បេក្ខភាព ៦​ក្រុម​ចូលរួម។​ ​លោក​ថា គោលបំណង​សំខាន់នៃ​ការប្រកួត​នេះ គឺ​ដើម្បី​ស្វែងរក​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​ខេត្តកណ្តាល សម្រាប់​តំណាង​ឲ្យ​ខេត្ត​ចូលរួម​ព្រឹត្តិការណ៍​ទូទាំងប្រទេស ក៏ដូចជា​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ជាតិ ពិសេស​កីឡាបាល់ទាត់​នារី​តែម្ដង។​ ​សម្រាប់​ការប្រកួត​នេះក្នុងចំណោម ៦​ក្រុម​ចូលរួមគឺ​បែង​ចែកជា ២​ពូ​ល ក្នុងនោះ​ពូ​ល​ A ​មាន​ក្រុម​យុវនារីស្រុក​កណ្តាលស្ទឹង​, ក្រុម​ស្អាង​យើង​ស្អាត និង​ក្រុម​កីឡាការិនី​វិទ្យាល័យ ហ៊ុនសែន ពាំង​រាំង។ ចំណែក​ពូ​ល ​B ​មាន​ក្រុមបាល់ទាត់​នារី​សាន់​នី​ស្ព​ត​, ក្រុម​បា​អនុវិទ្យាល័យ​គគីរ និង​ក្រុម​កីឡាការិនី​មី​ស្ទើ​លេង​អេ​ហ្វ​ស៊ី៕​អត្ថបទ៖ លី ឈុន​ឡា

Harry Kane ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ឱ្យ Spurs ក្រោយ​រកបាន​មួយ​គ្រាប់​យកឈ្នះ Man City

2023/02/06 05:55:00 pm        84
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Harry Kane បាន​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ Tottenham Hotspur ក្រោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​លើ Manchester City ១-០ យប់មិញ​នេះ​នៅ​ក្របខណ្ឌ English Premier League​។ ​​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​សំរេច​គ្រាប់​ជ័យជំនះ​ឱ្យ Spurs នៅ​នាទី​ទី១៥ ដែលជា​គ្រាប់​បាល់​ទី២៦៧ ឱ្យ Spurs និង​ជា​គ្រាប់​ទី២៦០ នៅ Premier League​។ ​​Harry Kane រកបាន​សរុប ២៦៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប ៤១៦ប្រកួត​ ខណៈ​កំណត់ត្រា​ចាស់​កាន់​ដោយ Jimmy Greaves ដែលមាន​សរុប ២៦៦គ្រាប់​ក្នុងចំណោម​ការបង្ហាញ​ខ្លួន ៣៧៩ប្រកួត​។ ​​ជ័យជំនះ​នេះដែរ​ក៏បាន​ធ្វើឱ្យ​ក្រុម​របស់លោក Antonio Conte ឡើង​មកឈរ​លេខ៥ ក្នុង​តារាង​តាម​ពីក្រោយ Newcastle ១ពិន្ទុ និង​តាម​ពីក្រោយ Manchester United ៣ពិន្ទុ​។ ​​ចំណែក Manchester City បាន​ខកខាន​កាត់បន្ថយ​ការនាំ​មុខ​របស់ Arsenal ក្រោយ​បរាជ័យ​នេះ ស្រប​ពេលដែល Arsenal ក៏​ចាញ់​ដែរ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទឹកដី Everton៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួងការពារជាតិ​រក្សា​ភាពខ្លាំង​ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២

2023/02/06 05:42:35 pm        79
​កា​រ៉ា​តេ៖ ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ បានបញ្ចប់​ហើយក្រោយ​ដំណើរ​ការប្រកួត ៣ថ្ងៃចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​ក្រុមកីឡា​កា​រ៉ា​តេ​ក្រសួងការពារជាតិបាន​រក្សា​ភាព​ខ្លាំង​របស់ខ្លួន ក្រោយ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​រហូតដល់ ១៩គ្រឿង។​ ​ការប្រកួត​ប្រចាំឆ្នាំ ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២៤៨​នាក់មកពី ២១​ក្លិប។ ជា​លទ្ធផល​ក្លិប​ក្រសួងការពារជាតិបាន​រក្សា​ជើង​ឯង ក្នុងនាម​ក្លិប​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១៩​គ្រឿងរួមមាន​មេដាយមាស ១០, ប្រាក់ ៥ និង​សំរឹទ្ធ ៤។​ ​ចំណែក​ក្រុម​កីឡាករ​-​កីឡាការិនី​កីឡា​កា​រ៉ា​តេ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈរ​លេខ​២ ដណ្តើម​មេដាយ​សរុប ១៣​គ្រឿងរួមមាន​មេដាយមាស ៦, ប្រាក់ ១ និង​សំរឹទ្ធ ៦។ ក្លិប​ហនុមានឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ២២​គ្រឿង មាន​មេដាយមាស ៥, ប្រាក់ ៩ និង​សំរឹទ្ធ ៨ និង​ក្លិប​ក្រសួងមហាផ្ទៃដណ្តើម​មេដាយ​សរុប ១៤​គ្រឿងមាន​មេដាយមាស ៤, ប្រាក់ ៤ និង​សំរឹទ្ធ ៦ ឈរ​លេខ​៤។​ ​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បានធ្វើ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សមាគម​/​ក្លិប គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម ហើយ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវខិតខំ​ហ្វឹកហាត់ និង​ស្វែងយល់​បន្ថែមទៀតលើ​បច្ចេកទេស ដើម្បី​លើកកម្ពស់​សមត្ថភាពឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ក្លិប និង​ជាតិ​របស់ខ្លួន ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឆាប់ៗ​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​គ្រី​ឃី​ត​ទទួលបាន​ជំនួយ មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/06 05:10:58 pm        111
​​គ្រី​ឃី​ត៖ សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) ជាមួយ​ក្រុមហ៊ុន AP Group ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កីឡា​នេះ ពិសេស​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាងមុខ។ ​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បាន​បញ្ជាក់​ថា គ្រី​ក​ឃី​ត​គឺជា​កីឡា​មួយ​ដ៏​មាន​ប្រជាប្រិយភាព​លើ​ពិភពលោក ហើយក៏​ជា​កីឡា​មួយក្នុងចំណោម ៣៧​ប្រភេទ ដែល​កម្ពុជា​បានដាក់​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផង​ដែរ។ ដូច្នេះ​ការ​ចាប់​ដៃគូ​សហការ​ជាមួយ AP Group គឺជា​រឿង​មួយ​ដ៏​ល្អ ដើម្បី​ជំរុញ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ។​ ​គួរ​ដឹងថា ក្រោម​កិច្ចសហការ​ជាមួយ​នេះ AP Group បាន​ផ្ដល់​ការគាំទ្រ​ដល់​សហព័ន្ធ ដូចជា​ការ​រៀបចំ​ទីលាន​ថ្មី ស្អាត ស្ដង់ដារ សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ហើយ​បន្ទាប់ពី​ស៊ី​ហ្គេម ក្រុមហ៊ុនក៏​នឹង​បន្ដ​សហការ​ជាមួយ​សហព័ន្ធ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​គ្រី​ឃី​ត​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ព្រឹត្តិការណ៍​ Angkor Ultra Trail ​បញ្ចប់​ជោគជ័យ ខណៈ​អ្នករៀបចំ​ភ្ញាក់ផ្អើល​កំណើន​អ្នករត់​កម្ពុជា​

2023/02/06 04:49:47 pm        618
​​រត់ប្រណាំង៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail ​លើក​ទី​៦ ឆ្នាំ​២០២៣ នៅ​តំបន់​អង្គរ ខេត្តសៀមរាបបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ទាក់ទាញ​អ្នកចូលរួម​រត់​ចម្រុះ​ជាតិ​សាសន៍​យ៉ាង​ច្រើន ពិសេស​កំណើន​កីឡាករ​-​កីឡាការិនី​កម្ពុជាដែល​ធ្វើ​ឲ្យ​អ្នករៀបចំ​កម្មវិធីមានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង។ ​​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ដែល​រត់​ឆ្លងកាត់​ឧបសគ្គ​បែប​ផ្សងព្រេង​នេះ បាន​ប្រារព្ធ​ពិធី​បិទ​ការ​ប្រកួតក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែកុម្ភៈនៅ​មជ្ឈមណ្ឌល​សច្ចៈ បន្ទាប់ពី​ដំណើរការ​ប្រកួត​ពេញ ១​ថ្ងៃដោយ​ចាប់ពី​ម៉ោង ៤​ទា​ភ្លឺរហូត​យប់​ជ្រៅ​ថ្ងៃ​ដដែល។​ ​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ និង​អត្ត​ព​លិ​ក​ចូលរួម ពិសេស​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​ Phoenix Voyages ​រៀបចំ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail ​ឡើងវិញ បន្ទាប់ពី​ខកខាន ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩។​ ​ឯកឧត្តម​រដ្ឋមន្ដ្រី​បន្ដថា ការរៀបចំ​ឡើងវិញនៃ​ព្រឹត្តិការណ៍​នេះស្ដែង​ឲ្យ​ឃើញ​ពី​សមត្ថភាព និង​ការយក​ចិ​ត្ដ​ទុកដាក់​របស់​រាជរដ្ឋាភិបាលក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយដែល​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា សម្រាប់​ការត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេលឆាប់ៗ​ខាងមុខ ក្រោម​ប្រធានបទ “​កីឡា​រស់ក្នុង​សន្ដិភាព​” ផងដែរ។​ ​លោក​ Jean Claude Le Cornec ​តំណាង​គណៈ កម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​លើ​ទឹកដី​អង្គរ​ដដែលបាន​បញ្ជាក់ថា ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ជិត ១ពាន់​នាក់មកពី ៤៣​ប្រទេស​ជុំវិញ​ពិភពលោក។ លោក​បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​ការប្រកួត​នេះមាន​កំណើន​អ្នកចូលរួម​ច្រើន និង​ពោរពេញ​ដោយ​ស្មា​ម​ញញឹម ពិសេស​កីឡាករ​-​កីឡាការិនី​កម្ពុជាដែល​ចូលរួម​ច្រើន ផ្ទុយ​ពី​ការប្រកួត​ដំបូងមាន​អ្នកចូលរួម​ត្រឹម ២០ ទៅ ៣០​នាក់​ប៉ុណ្ណោះ។​​ ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ Angkor Ultra Trail ​លើក​ទី​៦ បានរៀបចំ​លើ ៦​វិញ្ញាសា រួមមាន​រត់​ចម្ងាយ ១០០​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ​, ១៦​គីឡូម៉ែត្រ និង ៨​គីឡូម៉ែត្រ ដោយ​គណៈកម្មការ​បាន​រៀបចំ​កន្លែង​ចេញដំណើរ​ផ្សេងៗ​គ្នានៅ​តំបន់​អង្គរ។ តែ​អ្វីដែល​សំខាន់គឺ​វិញ្ញាសា​រត់ ១០០​គីឡូម៉ែត្រដែល​ត្រូវ​រត់​កាត់​តំបន់​ប្រាសាទ​នានា ភ្នំ វាលស្រែ និង​ផ្លូវ​តាម​ភូមិ​ជាដើម ក្នុង​គោលបំណង​សំខាន់ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជាទៅកាន់​ពិភពលោក​ផង ក៏ដូចជា​ការជំរុញ​ប្រជាពលរដ្ឋ​លេង​កីឡាក្នុងន័យ​លើកកម្ពស់​សុខភាព​ផង និង​ការរួមចំណែក​ជួយ​ដល់​ការងារ​សង្គម​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា

ព្រំ សំណាង​ យកឈ្នះ​កីឡាករ​អង់គ្លេស Thomas Carpenter យក​ខ្សែក្រវាត់​ពីស​ង្វៀន Thai Fight

2023/02/06 04:30:46 pm        192
​ប្រដាល់៖ ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​កម្ពុជា ព្រំ សំណាង​ ជាថ្មី​ម្តងទៀត​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រីករាយ​រំភើប តាមរយៈ​ជ័យជំនះ​លើ​កីឡាករ​អង់គ្លេស Thomas Carpenter យក​ខ្សែក្រវាត់​មួយទៀត​ពីស​ង្វៀន​លំដាប់​កំពូល​របស់​ថៃ Thai Fight​។ ​​បន្ទាប់ពី ធឿន ធារ៉ា​ ដែល​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក ​ក្រោយ​យកឈ្នះ​កំពូល​កីឡាករ​ថៃ សៃ​យុគ ដោយ​វាយ​ សៃ​យុគ ​ឱ្យ​បែក អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​កាលពី​ចុងឆ្នាំ២០២២ នោះ ព្រំ សំណាង ដែលមាន​អាជីព​មួយទៀត​ជាជាង​កាត់សក់​នោះក៏​មិន​ខុសពី​ ធា​រ៉ា ​ដែរដោយ​ប្រើ​ជង្គង់​ផ្តួល​កីឡាករ​អង់គ្លេស Thomas Carpenter ឱ្យ​បោះបង់​ការប្រកួត​នៅ​ទឹក​ទី១​។ ​​ជ័យជំនះ​នេះ​បានធ្វើឱ្យ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទឹកដី​ថៃ និង​ធ្វើដំណើរ​ទៅ​ទស្សនា ក៏ដូចជាអ្នក​តាម​ដាម​ពី​ទឹកដី​កម្ពុជា​ទៅមាន​ក្តីរំភើប​ជាខ្លាំង​តាមរយៈ​ជ័យជំនះ​បន្ថែមទៀត​ ក្នុងការ​លើកស្ទួយ​ប្រដាល់​គុន​ខ្មែរលើ​ឆាក​អន្តរជាតិ​បន្ថែមទៀត ស្រប​ពេលដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ ដែល​ប្រើ​វិញ្ញាសា​គុន​ខ្មែរ​ជា​លើកដំបូង​។ សូមបញ្ជាក់ថា ព្រំ សំណាង មុនពេល​ចេញដំណើរ​ទៅ​ប្រកួត​ ក៏មាន​ការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើនពី​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្តិច​ម្នាក់ៗ រួម​ជាមួយនឹង​ការឧបត្ថម្ភ​ពី​សប្បុរសជន​មួយចំនួន​ក្នុងការ​ធ្វើដំណើរ ហើយក៏​មានការ​ឧបត្ថម្ភ​បន្ថែមទៀត​តាមរយៈ​ជ័យជំនះ​នេះ​ផងដែរ​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

Jimmy White ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ស្នូកឃ័រ German Masters

2023/02/03 10:17:05 pm        77
​បាល់ទាត់៖ ​កីឡាករ​អង់គ្លេស Jimmy White បាន​ក្លាយជា​កីឡាករ​ស្នូកឃ័រ​ទីមួយ​ដែលមាន​វ័យ ៦០ឆ្នាំ​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ស្នូកឃ័រ​លំដាប់ Ranking បន្ទាប់ពី Eddie Charlton ដែល​ធ្វើបាន​នៅ​ព្រឹត្តិការណ៍ British Open នៅ​ឆ្នាំ១៩៩២​។​​​អតីត​ជើងឯក​កម្មវិធី Masters និង UK Championship, Jimmy White បាន​យកឈ្នះ​កីឡាករ​ចិន Peng Yisong ដោយ​លទ្ធផល ៥-១ហ្វ្រេ​ម​ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​កម្មវិធី German Masters នៅ​រៀបចំ​នៅ​ទីក្រុង ប៊ែ​កឡាំង​ប្រទេស​អាល្លឺម៉ង់​។​ ​​ជុំ​បន្ទាប់ជើងឯក​រង​ពិភពលោក ៦លើក Jimmy White នឹងត្រូវ​ជួប​ជាមួយ Jack Lisowski​។ ​​កីឡាករ​អង់គ្លេស Jack Lisowski ដែលជា​ជើងឯក German Masters ឆ្នាំ២០២១ នោះបាន​យកឈ្នះ​កីឡាករ​ចិន Zhang Anda ៥-០ហ្វ្រេ​ម​ដើម្បី​ឡើង​ជួប Jimmy White៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រឿងក្តី​រំលោភ​របស់ Mason Greenwood ត្រូវបាន​ទម្លាក់​ចុះ​

2023/02/03 09:31:59 pm        194
​បាល់ទាត់៖ មន្ត្រីនគរបាល និង​ព្រះរាជអាជ្ញា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្សែប្រយុទ្ធ Mason Greenwood របស់​ក្រុម Manchester United ត្រូវបាន​ទម្លាក់ចោល​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ទាំងអស់​។​ កីឡាករ​វ័យ 21ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែមករា ឆ្នាំ២០២២ ចំពេល​មានការ​ចោទប្រកាន់​ជុំវិញ​រូបភាព និង​វីដេអូ​។​ ក្រោយមក​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ចាប់រំលោភ បង្ខិតបង្ខំ និង​វាយដំ​ក្នុងឱកាស​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ពិតប្រាកដ​។​ អយ្យការ​អម​តុលាការ​បានឱ្យដឹងថា ការ​ចោទ​ប្រកាន់​ត្រូវបាន​បញ្ឈប់ បន្ទាប់ពី​សាក្សី​សំខាន់ៗ​បាន​ដក​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​។ Greenwood បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ដែល​បញ្ហា​នេះ​បានបញ្ចប់​ហើយ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់ខ្ញុំ​សម្រាប់​ការគាំទ្រ​។​”​ជុំវិញ​រឿងនេះ Manchester United ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ដោយ​និយាយថា ក្លឹប​នឹង "​ដំណើរការ​ដោយ​ខ្លួនឯង មុន​ពេល​កំណត់​ជំហាន​បន្ទាប់​" ដោយ​បន្ថែមថា ខ្លួន​នឹងមិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ រហូតដល់​ដំណើរការ​ក្តី​នោះ​ត្រូវ​បានបញ្ចប់​ដាច់ស្រឡះ​។​ ​រំលឹកថា Mason Greenwood ជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Manchester United និង​បាន​ឡើង​មកលេង​ក្រុម​ធំ​នៅ​ឆ្នាំ២០១៩ ក្នុង​វ័យ ១៧ឆ្នាំ​។ Greenwood ក៏​ជា​សមាជិក​សំខាន់​ម្នាក់​របស់​ក្រុម​កាលពី​រដូវ​កាល​មុន​ដែរ​ ដោយ​បង្ហាញខ្លួន​បាន ១៨លើក​នៅ Premier League និង​ប្រកួត​ចុងក្រោយ​បំផុត​នៅ​ថ្ងៃទី២២ ខែមករា​ទល់នឹង West Ham មុនពេល​ត្រូវបាន​ឃាត់ខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM