Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Almeida Guerreiro ឈ្នះ​ដំណាក់កាល​ទី៤ ប្រណាំង​កង់ Saudi Tour

2023/02/03 07:27:13 pm        63
​ប្រណាំង​កង់៖ កីឡាករ​​ព័រទុយហ្កាល់ Ruben Almeida Guerreiro បាន​ប្រជែង​ឈ្នះ​ដំណាក់​កាល​ទី៤ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​កម្មវិធី Saudi Tour និង​បាន​ឡើងមក​នាំមុខគេ​ក្នុង​តារាង​ពេលវេលា​រួម​ផងដែរ​។​​កីឡាករ​វ័យ ២៨ឆ្នាំ​ជិះ​ឱ្យ​ក្រុម Movistar រូបនេះ​បាន​យកឈ្នះ​នៅ​ចំណុច​គីឡូម៉ែត្រ​ចុងក្រោយ​លើ​កីឡាករ​អ៊ីតាលី Davide Formolo និង​កីឡាករ​កូ​ឡុំ​ប៊ី Santiago Buitrago Sanchez ដើម្បី​បញ្ចប់​ដំណាក់​កាល​ដែលមាន​ចម្ងាយ​ផ្លូវ ១៦៣.៥គីឡូម៉ែត្រ​មកដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៣ម៉ោង ៤៥នាទី ១វិនាទី​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Almeida Guerreiro កាន់ ៨វិនាទី​នាំមុខគេ​ក្នុង​តារាង​វេលា​រួម​ពីលើ​កីឡាករ​អ៊ីតាលី Formolo និង ៩វិនាទីពីលើ Buitrago Sanchez​។ ​សម្រាប់​ដំណាក់កាល​ទី៥ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ១៤៣​គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពាន​ Soccer League ​ឈានដល់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចុង​សប្ដាហ៍​នេះ​

2023/02/03 07:00:52 pm        926
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ នឹង​ឈានដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​ចុង​សប្ដាហ៍​នេះហើយ ក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈពេល​ជិត ១​ខែ​កន្លងមក។ ​​សម្រាប់​កម្មវិធី ក៏ដូចជា​បេក្ខភាព​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ រួម​មាននៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិត្រូវ​ជួប​ក្រុម Royal Mayura Resort នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ខណៈ ១​គូ​ទៀតគឺ​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យត្រូវ​ជួប​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាលនា​ថ្ងៃទី​០៥ ខែកុម្ភៈនៅ​កីឡដ្ឋាន​ Smart RSN​។​ ​គួរ​ដឹងថា មុន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​ទម្លាក់​ក្រុម​ Khmer United ​ដោយ​លទ្ធផល ៤-២ ខណៈ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ បាន​យកឈ្នះ​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា ១-០។ ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​តែ ១​ជើង​ប៉ុណ្ណោះដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈ្នះ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​ប្រកួត​កាត់សេចក្ដី​រក​បេក្ខភាព​ក្រុម​ជើងឯកនា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

របួស​កជើង​ធ្វើឲ្យខ្សែប្រយុទ្ធ Leeds, Rodrigo អវត្តមាន ២ខែ

2023/02/03 06:22:39 pm        62
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Leeds United, Rodrigo នឹងត្រូវ​អវត្តមាន​យ៉ាងហោចណាស់ ២ខែ​ដោយសារ​របួស​កជើង​។ កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានទទួល​ការវះកាត់​ផងដែរ​ ក្រោយ​រងរបួស​អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ពានរង្វាន់ FA Cup ដែល Leeds យកឈ្នះ Accrington Stanley​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ​ដែល​បាន​ផ្លាស់​ពី Valencia ក្នុងតម្លៃ ២៦លាន​ផោន​កាលពី​ឆ្នាំ២០២០ គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Leeds បច្ចុប្បន្ន​មាន ១២គ្រាប់​រដូវ​កាល​នេះ​។ ​ក្នុងចំណោម ២៦គ្រាប់​ដែល Leeds ស៊ុត​បញ្ចូល​ទី​គូប្រកួត​នៅ Premier League មាន Rodrigo ១០គ្រាប់​ដែល​ធ្វើ​ឱ្យគេ​ឈរ​លេខ៥ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​លី​គ​រដូវ​កាល​នេះ​។ ​ក្រុម​របស់លោក Jesse Marsch កំពុង​ឈរ​លេខ ១៥ ក្នុង​តារាង មាន​គំលាត​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​តំបន់​ដែល​ត្រូវ​កាត់ចោល ខណៈ​ចុង​សប្តាហ៍​នេះ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Nottingham Forest នៅ​ថ្ងៃអាទិត្យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Raphael Varane សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង​ត្រឹម​វ័យ ២៩​ឆ្នាំ

2023/02/03 05:52:23 pm        78
បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​បិសាច​ក្រហម Manchester United, Raphael Varane បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង​ហើយ​នៅត្រឹម​វ័យ ២៩ឆ្នាំ​ប៉ុណ្ណោះ​។ ​​អតីត​ខ្សែការពារ Real Madrid រូបនេះ​បង្ហាញខ្លួន​ឱ្យ​ក្រុម​បារាំង​ដំបូង​នៅ​ឆ្នាំ២០១៣ និង​សរុប ៩៣ប្រកួត​រកបាន ៥គ្រាប់​ជួយ​បារាំង​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ២០១៨​។ ​​Varane បង្ហាញខ្លួន​ចុងក្រោយ​បំផុត​ឱ្យ​ក្រុម​បារាំង​គឺ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ២០២២ នៅ​កាតា​ដែល​ចាញ់អា​ហ្ស​ង់​ទីន​នៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​Raphael Varane ដែល​ផ្លាស់​មកកាន់ Manchester United កាលពី​ខែសីហា ​ឆ្នាំ២០២១ គឺជា​កីឡាករ​បារាំង​ម្នាក់ទៀត​ដែល​ប្រកាស​ចូលនិវត្តន៍​ក្រោយពី World Cup បន្ទាប់ពី​អ្នកចាំទី Spurs, Hugo Lloris ដែល​សម្រេចចិត្ត​ដូចគ្នានេះ​កាលពីដើម​ខែមករា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mbappe នឹង​ខកខាន​ការប្រកួត UCL ទល់នឹង Bayern Munich ដោយសារ​របួស

2023/02/03 05:07:34 pm        76
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Paris Saint Germain, Kylian Mbappe នឹង​អវត្តមាន​ពី​ការប្រកួត​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ទល់នឹង Bayern Munich ដោយសារ​របួស​ភ្លៅ​។ ​​ខ្សែប្រយុទ្ធ​បារាំង​រូបនេះ​បាន​រងរបួស​ភ្លៅ​អំឡុង​ជ័យជំនះ ៣-១ លើ Montpellier កាលពី​យប់​ថ្ងៃ​ពុធដែល​ធ្វើ​ឱ្យគេ​ត្រូវ​សម្រាក​ពី​ការប្រកួត ៣សប្តាហ៍​។ ​​យប់​ដែល Mbappe រងរបួស​នោះ​ជា​យប់​ដែល​ត្រូវ​បំភ្លេច​សម្រាប់​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ បន្ទាប់ពី​ស៊ុត​បាល់ ១១ម៉ែត្រ​មិន​ចូល​ពីរលើក ហើយ​រងរបួស​ត្រូវ​ដូរ​ចេញ​តាំងពី​នាទី​ទី២១​។​ ​​Paris Saint Germain ត្រូវ​ជួប Bayern Munich ជើង​ទី១ ថ្ងៃទី១៤ ខែកុម្ភៈ​នេះ ខណៈ​របួស​របស់ Mbappe ក៏ត្រូវ​អវត្តមាន​ពី​ការប្រកួត​ផ្សេងទៀត​ដែរ​រួមមាន ពានរង្វាន់ French Cup ទល់នឹង Marseille ថ្ងៃទី៨ និង​ការប្រកួត​ក្របខណ្ឌ​បារាំង Ligue 1 ទល់នឹង Monaco ថ្ងៃទី១១​។ ​សូមបញ្ជាក់ថា Kylian Mbappe បាន​ស៊ុត​បញ្ចូល​ទី ២៥គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ២៦ប្រកួត​រដូវ​កាល​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ធនាគារ​ជាតិ និង​ក្រសួង​សង្គមកិច្ចស្គាល់​ជ័យជម្នះ​ក្នុង​ពាន​អន្ដរក្រសួង​-​ស្ថាប័ន​លើក​ទី​៨

2023/02/03 04:48:04 pm        78
​បាល់ទាត់៖ ក្រុមបាល់ទាត់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រ​សួ​ម​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាបានទទួល​ជ័យជម្នះ​លើកដំបូង​រៀងខ្លួន ក្នុងការ​ប្រកួត​ពានរ​ង្វាន់​មិត្ត​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ​ម្សិលមិញនៅ​ទីលាន​ The Blue Sport Arena​។​ ​សម្រាប់​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជាបាន​យកឈ្នះ​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ ៣-២។ គ្រាប់​បាល់​ជ័យជម្នះ​នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ ពយ គង់​សំរិត​, រដ្ឋា ផា​ណុ​ច និង​កីឡាករ មាស មាន​និ​ស្សិ​យ។ រីឯ ២​គ្រាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញរកបាន​ដោយ​កីឡាករ អ៊ីង ម៉េង​ហួន ទាំង ២​គ្រាប់។ លទ្ធផល​នេះបានធ្វើ​ឲ្យ​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជារកបាន ៤​ពិន្ទុឈរ​លេខ​២ បណ្ដោះអាសន្ន​ក្នុង​ពូ​ល​ F​។​ ​ដោយឡែក​ក្រុម​ក្រ​សួ​ម​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាបាន​យកឈ្នះ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ៣-០ សម្រាប់​ការប្រកួត​ដំបូង​របស់ខ្លួនក្នុង​ពូ​ល​ G​។ គ្រាប់​បាល់​ជ័យជម្នះ​នេះធ្វើ​សម្រេច​ដោយ​កីឡាករ ស ខេង​, ស៊ិន សេរី​មង្គល និង​កីឡាករ ពៅ រដ្ឋា ដែល​នាំ​ឲ្យ​ក្រុម​ក្រ​សួ​ម​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាមាន ៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

កម្ពុ​ជាមាន​អាជ្ញាកណ្ដាល​-​ចៅក្រម​ប្រដាល់សកល​អន្ដរជាតិ​ផ្កាយ​១ គ្រប់គ្រាន់មុន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/03 04:42:45 pm        77
​​ប្រដាល់សកល៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបានប្រកាស​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម​របស់ខ្លួន ៨​រូបបានប្រឡង​ជាប់​វិញ្ញាបនបត្រ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ នៃ​សមាគម​កីឡាប្រដាល់​សកល​អន្ដរ​ជាតិ​(IBA) ដែល​នាំ​ឲ្យ​សហព័ន្ធ​មាន​ធនធាន​មន្ដ្រី​បច្ចេកទេស​គ្រប់គ្រាន់ សម្រាប់​ចូលរួម​កាត់សេចក្ដី និង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា មន្ត្រី​បច្ចេកទេស​កម្ពុជាដែល​បាន​ប្រឡង​ជាប់​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ នេះគឺមាន​លោក សួស លីន​ណា លោក ម៉ាក់ សាមឿន លោក ផល សុផាត លោក ណុប វ៉ាន់​ថេត លោក ម៉ី រតនៈ លោក ជួន សំណាង លោក នួន វុទ្ធី និង​កញ្ញា ឥន្ទ វិចិត្រ បន្ទាប់ពី​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំង ៨​រូបនេះបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ កាលពី​ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ។​ ​ថ្លែង​ក្រោយ​ពិធី​ប្រគល់ និង​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ របស់​កម្ពុជាកាលពី​ថ្ងៃទី​២ ខែកុម្ភៈ​ម្សិលមិញ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជាខ្លាំង បន្ទាប់ពី​មន្ដ្រី​បច្ចេកទេស​កម្ពុជាបាន​ប្រឡង​ជាប់ និង​ទទួលស្គាល់​ដោយ​សមាគម​កីឡាប្រដាល់​សកល​អន្ដរ​ជាតិ។ នេះ​គឺជា​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយ​របស់​សហព័ន្ធ ដែលមាន​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ ដ្បិត​កន្លងមក​មាន​ត្រឹម​អាជ្ញាកណ្ដាល​-​ចៅក្រម​ថ្នាក់ជាតិ​ប៉ុណ្ណោះ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​ពន្យល់ថា ការទទួលបាន​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​នេះគឺជា​រឿង​ដ៏​ល្អ ស្របពេល​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ កាន់តែ​ខិតជិត​មក​ដល់។ ដូច្នេះ​ក្នុងចំណោម​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំង ៨​រូបនឹងមាន​ ២​រូប​ចូលរួម​កាត់សេចក្តីក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នៅ​កម្ពុជា។ រីឯ​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម ៦​រូប​ទៀតក៏​នឹងចូលរួម​ជា​មន្ត្រី​បច្ចេកទេស សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា​

តារា​បាល់ឱប NFL អាមេរិក Tom Brady ប្រកាស​ចូលនិវត្តន៍​សាជាថ្មី​

2023/02/02 09:42:59 pm        69
​បាល់​ឱប៖ ​កំពូល​តារា​បាល់ឱប​អាមេរិក NFL រឺ​ហៅថា Super Bowls កីឡាករ Tom Brady បានប្រកាស​ចូលនិវត្តន៍​ពី​អាជីពរយៈពេល ២៣រដូវ​កាល​របស់ខ្លួន​ហើយ​នៅក្នុង​វ័យ ៤៥ឆ្នាំ​។​ ​​កីឡាករ​ដែល​លេង​ឱ្យ​ក្លិប​បាល់ឱប​នៅ​ក្របខណ្ឌ NFL, The Tampa Bay Buccaneers ធ្លាប់​ឈ្នះ​ជើងឯក NFL Super Bowls ៧លើក​នោះធ្លាប់បាន​ប្រកាសថា​ ចូលនិវត្តន៍​បែបនេះ​ផងដែរ​កាលពី​ឆ្នាំមុន មុនពេល​ផ្លាស់ប្តូរ​ចិត្ត​ចូល​ប្រកួត​វិញ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​។ ​​ក្នុងចំណោម​ជើងឯក​ទាំងនោះ​មាន ៦លើក​គេ​ឈ្នះ​ជាមួយ​ក្លិប New England Patriots មុននឹង​ឈ្នះ​ចុងក្រោយ​បំផុត​ឆ្នាំមុន​ជាមួយ Tampa Bay​។ ​​ក្រៅពី​ជា​ឈ្នះ​ជើងឯក​កីឡា​ដែលមាន​ប្រជាប្រិយ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ Tom Brady ធ្លាប់​ឈ្នះ​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ Super Bowls ៥លើក​។​​​ប្រកួត​ចុងក្រោយ​របស់ Tom Brady ជាមួយ Tampa Bay គឺ​ចាញ់ ៣០-២៧ ក្រោម​ថ្វីដៃ Los Angeles Rams​។ ​​សូមបញ្ជាក់ថា Tom Brady ក៏​ស្ថិតក្នុង​បញ្ជី​អត្ត​ព​លិ​ក​ដែល​រកបាន​ប្រាក់ចំណូល​ច្រើន​បំផុត​មួយរូប​ដែរ​នៅលើ​លោក តាម​រយៈ​ភាពជោគជ័យ​ជាច្រើន​លើ​វិថី​កីឡា​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​ នៅ​សហរដ្ឋអាមេរិក​មួយ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Joao Cancelo ចូល​លេង​ប្រកួត​ដំបូង​ជាមួយ Bayern Munich យកឈ្នះ Mainz ៤-០

2023/02/02 09:16:17 pm        69
​បាល់ទាត់៖ ​ខ្សែការពារ​ព័រទុយហ្កាល់ Joao Cancelo ដែល​ទើបតែ​សម្រេច​ក្នុងការ​ផ្លាស់​ពី Manchester City មកកាន់ Bayern Munich ក្នុង​កិច្ចសន្យាខ្ចី​កាលពី​ថ្ងៃ​ចន្ទ​នោះបាន​ចូល​លេង​ភ្លាមៗ ​ស្របពេល Bayern Munich យកឈ្នះ Mainz ៤-០ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ German Cup​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ជា​អ្នក​ប៉ះ​បញ្ជូន​ឱ្យមាន​ក្រុម​បាល់​នាំមុខ​ដំបូង​ដោយ Choupo-Moting មុនពេល​ដែល Jamal Musiala និង Leroy Sane រកបាន​ម្នាក់​មួយទៀត​ក្នុង​វគ្គ​ទី១ ខណៈដែល Alphonso Davies តែ​ត​បញ្ចូល​ទី​គ្រាប់​ចុងក្រោយ​នៅ​វគ្គ​ទី២​។ ​​Mainz ក៏​បាត់បង់​កីឡាករ​ម្នាក់​ដែរ​ដោយ Alexander Hack ទទួលបាន​កាត​លឿង​ពីរលើកបណ្តេញ​​ចេញពី​ការប្រកួត ​ក្រោយ​កំហុស​លើ Jamal Musiala​។ ​​Cancelo ត្រូវបាន​គេ​មើលឃើញថា ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​របស់លោក Pep តែ​ក្រោយ​មកពី World Cup គេ​បង្ហាញ​ខ្លួន​បានតែ ៣លើក​ប៉ុណ្ណោះ ហើយ​ក្នុងនោះ ២លើក​ក្នុង​ការប្រកួត​ដែល Manchester City ចាញ់ Manchester United និង Southampton​។​ ​នេះ​ជា​ជ័យជំនះ​ដំបូង​សម្រាប់ Bayern Munich ក្នុង​ឆ្នាំ២០២៣ នេះ​បន្ទាប់ពី​ស្មើ ៣ប្រកួត​ជាប់​គ្នា​មកហើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ថ្នាក់ដឹកនាំ​ចុះ​ពិនិត្យ​កន្លែង​ប្រកួត​កីឡា​ស៊ី​ហ្គេម២០២៣ ​នៅ​រាជធានី​ភ្នំពេញ​

2023/02/02 07:09:12 pm        127
ស៊ីហ្គេម៖ ដើម្បី​ឱ្យ​ប្រាកដ​ថា​អ្វីៗ​ទាក់ទង​នឹង​កន្លែង​ប្រកួត​រួចរាល់ និង​ប្រឈម​នឹង​កង្វះខាត​អ្វីខ្លះ​ដែល​បម្រើ​ឱ្យ​ការប្រកួត​កីឡា​នីមួយៗ ប្រតិភូ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​២០២៣ ដឹកនាំ​ដោយ​ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ បាន​ចុះ​ត្រួតពិនិត្យ​ទីលាន​ប្រកួត​នានា ដោយ​ផ្តើម​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៣​។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ ​អគ្គនាយក​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា​កាល​ពី​ពេល​ថ្មីៗ​មានប្រសាសន៍ថា សម្រាប់​ទីលាន​មាន​ប្រាំ​រាជធានី-ខេត្ត ហើយ​សុទ្ធ​បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​ចូល​មក​ដល់​។​ យោង​តាម​គណៈកម្មការ​រៀបចំ​ការប្រកួត កីឡា​ដែល​នឹង​ត្រូវ​លេង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​មាន​កីឡា​សូ​ហ្វ​តិ​ន្នី​ស កីឡា​វាយ​កូន​បាល់ កីឡាហែលទឹក កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង គុន​ខ្មែរ កាយសម្ព័ន្ធ ប៉េតង់ សីដក់ និង​បាល់ទះ​ក្នុង​សាល ក្រៅពីនោះ​លេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មជ្ឈមណ្ឌល​សន្និបាត​ជ្រោង​ចង្វា ​(​មាន​ប្រដាល់សកល យូ​ដូ កា​រ៉ា​តេ តេ​ក្វាន់​ដូ ​WT វ៉ូ​វី​ណា​ម ល្បុក្កតោ អា​នី​ស ជូ​ជិត​ស៊ូ បញ្ច​សិលា ចំបាប់ និង​កីឡា​វូ​ស៊ូ​) និង​សណ្ឋាគារ​សុខា (​មាន​កីឡា​រាំ អុក និង​ប៊ីយ៉ា​ស្នូកឃ័រ​), ខេត្ត​កែប (​ទ្រី​អាត្លុង), កំពត (​ទូក​ប្រពៃណី​អន្តរជាតិ កា​នូ កាយាក​), ខេត្ត​ព្រះសីហនុ (​ម៉ូតូ​ទឹក ទូកក្តោង បាល់ទះ​ឆ្នេរ​ខ្សាច់​) និង​ខេត្ត​សៀមរាប (​កីឡា​ប្រណាំង​កង់ រត់​ម៉ា​រ៉ា​តុង​)​។ ​ស៊ី​ហ្គេម ២០២៣ ​នៅ​កម្ពុជា​ដំណើរការ​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣។ ចំនែក​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដំណើរការ​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២៣៕​ អត្ថបទ៖ គង់ ហួន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM