Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ប្រធាន AFC ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀត ​ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ី​ឆ្នាំ​២០២៧

2023/02/02 06:38:04 pm        69
​បាល់ទាត់៖ ​ព្រះអង្គម្ចាស់ Sheikh Salman bin Ebrahim Al Khalifa នឹង​បន្ត​តួនាទី​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​ជា​ផ្លូវការ​ សម្រាប់​អាណត្តិ​ចុងក្រោយ​រយៈពេល​បួន​ឆ្នាំ​នៅ​ថ្ងៃ​ពុធ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​បញ្ជាក់ថា​ ជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០២៧​។​ ​បុរស​បា​រ៉ែ​ន​រូបនេះ​បាន​ចូលកាន់​តំណែង​ជា​ប្រធាន AFC កាលពី​ឆ្នាំ២០១៣ នៅពេលដែល​គាត់​ត្រូវបាន​ជ្រើសរើស​ឱ្យ​បញ្ចប់​រយៈពេល ២ឆ្នាំ​ដែល​នៅសល់​នៃ​រជ្ជកាល​របស់​អតីត​ប្រធាន Mohammed bin Hammam​។​ ​អាណត្តិ​ថ្មី​រយៈពេល ៤ឆ្នាំ​ថ្មី​ទៅមុខ​នេះ​នឹង​ជា​អាណត្តិ​ចុងក្រោយ ហើយ​បុរស​វ័យ ៥៧ឆ្នាំ​រូបនេះ​នឹង​គ្រប់គ្រង​បាល់ទាត់​អាស៊ី​រយៈពេល ១៤ឆ្នាំ​នៅពេល​ការបញ្ចប់​អាណត្តិ​របស់គាត់​នៅ​ឆ្នាំ២០២៧​។​ Sheikh Salman បាន​ប្រាប់​ក្រុម​ប្រតិភូ​ថា "​ខ្ញុំ​ចង់​អរគុណ​អ្នក​ទាំងអស់គ្នា​ សម្រាប់​ការដាក់​ជំនឿ​របស់​អ្នក​មកលើ​ខ្ញុំ​សម្រាប់​អាណត្តិ​បួន​ឆ្នាំ​ទៀត​។​” Sheikh Salman បាន​ចូលកាន់​តំណែង​ជា​ប្រធាន AFC ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក Mohammed bin Hamman បន្ទាប់​ពី​បុរស​សញ្ជាតិ​កាតា​រូបនេះ​ត្រូវបាន​ហាមឃាត់​ពេញ​មួយជីវិត ពី​សកម្មភាព​បាល់ទាត់​ទាំងអស់តាមរយៈ​ការជាប់​ពាក់ព័ន្ធ​របស់គាត់​នៅក្នុង​រឿងអាស្រូវ​ពុករលួយ​។​ ​សមាជិក​នៃ​គ្រួសារ​រាជវង្ស​បា​រ៉ែ​ន Sheikh Salman ជា​លើកដំបូង​បាន​លេចធ្លោ​នៅក្នុង​រង្វង់​បាល់ទាត់​ក្នុង​ឆ្នាំ២០០៩ នៅពេលដែល​គាត់​បាន​ប្រឈមមុខ​នឹង Bin Hammam សម្រាប់​កៅអី​នៅក្នុង​ស្ថាប័ន​ធ្វើការ​សម្រេចចិត្ត​រប​ស់ FIFA ដែលជា​សន្លឹកឆ្នោត​ដែល​គាត់​បាន​ចាញ់​តែមួយ​សំឡេង​គត់​។​ ​ទន្ទឹមនឹងនោះ អា​រ៉ា​ប៊ី​សា​អូឌីតត្រូវបាន​បញ្ជាក់ថា ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៧ ខណៈដែល​សមាជ​បានផ្តល់​សច្ចាប័ន​លើ​ការជ្រើសរើស​របស់​ពួកគេ បន្ទាប់ពី​ប្រទេស​ឥណ្ឌា អ៊ីរ៉ង់ កាតា និង​អ៊ូ​ស​បេ​គី​ស្ថានបាន​ដកខ្លួន​ចេញពី​ដំណើរការ​ដេញថ្លៃ​មុននេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាយុ ៥៦ឆ្នាំ Kazuyoshi Miura នៅតែ​បន្ត​លេង​បាល់​អាជីព​ ក្រោយ​ផ្លាស់​ទៅ​ក្លិប​នៅ​លី​គ​ទី២ ព័រទុយហ្កាល់​

2023/02/02 05:49:19 pm        85
​បាល់ទាត់៖ អបអរ​ខួបកំណើត​ចូល​វ័យ ៥៦​ឆ្នាំ Kazuyoshi Miura នៅ​មិនទាន់​គិតគូរ​ពី​រឿង​ចូលនិវត្តន៍​នៅឡើយ ដោយ​នៅតែ​បន្ត​លេង​ឱ្យ​ក្លិប​បាល់ទាត់​អាជីព​នៅឡើយ​។ Miura ដែល​ឈានចូល​ការ​ប្រឡូក​អាជីព​ទសវត្សរ៍​ទី​៥ នៃ​អាជីព​នោះ​បាន​ផ្លាស់​ទៅកាន់​ក្លិប​​នៅ​លី​គ​ទី​ពីរ​ព័រទុយហ្កាល់ Oliveirense ក្នុង​កិច្ចសន្យាខ្ចី​ពី​ក្លិប​ជប៉ុន Yokohama FC​។ ​ការផ្លាស់​លើក​នេះធ្វើឱ្យ Miura ឈានដល់​ប្រទេស​ទី៦ ដែល​បាន​ប្រកប​អាជីព បន្ទាប់ពី​ការចំណាយ​ពេល​ពីមុន​នៅ​ប្រេ​ស៊ី​ល ជប៉ុន អ៊ីតាលី ក្រូ​អាស៊ី និង​អូស្ត្រាលី​។ បើតាម​ការ​បង្ហើប​រប​ស់ Kazuyoshi Miura ថា គាត់​នឹង​បន្ត​លេង​បាល់​អាជីព​ដល់​វ័យ ៦០ឆ្នាំ​។ បុរស​វ័យ ៥៦ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ក្នុង​កិច្ចសន្យាខ្ចី​ជើង​រដូវ​កាល​មុន​នៅ​ក្លិប Suzuka Point Getters ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៨ប្រកួត​នៅ​ក្លិប​បាល់ទាត់​នៅ​លី​គ​ទី៤ ជប៉ុន​មួយ​នេះ​ដែល​ស្ថិតក្រោម​ការដឹកនាំ​ដោយ​បងប្រុស​របស់ខ្លួន​លោក Yasutoshi Miura​។​ ​រំលឹកថា Miura បានចាប់ផ្តើម​អាជីព​ដំបូង​របស់ខ្លួន​តាំងពី​ឆ្នាំ១៩៨៦ នៅ​ក្លិប​ប្រេ​ស៊ី​ល Santos ក្រោយ​មក​លោក​បានក្លាយ​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី ​នៅ​លី​គ​បាល់ទាត់​ជប៉ុន​កាលពី​ឆ្នាំ២០១៧ ក្នុង​វ័យ ៥០ឆ្នាំ ១៤ថ្ងៃ​។ Miura ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ៨៩លើក​ស៊ុត​បញ្ចូល​ទី​បាន ៥៥គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ឈ្នះ Nottingham ឡើង​ជួប Newcastle វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup

2023/02/02 05:12:10 pm        96
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បន្ត​យកឈ្នះ Nottingham Forest នៅ​ជើង​ទីពីរ ២-០ ទៀតសរុប​ទាំងពីរ​ជើង ៥-០ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ជួប​ជាមួយ​សារិកា​ព្រៃ Newcastle​។ ​​បន្ទាប់ពី​ឈ្នះ ៣-០ នៅ​ទឹកដី City Ground របស់ Nottingham Forest សប្តាហ៍​មុន Manchester United រកបាន​ពីរគ្រាប់​បន្ថែម​នៅ​វគ្គ​ទី២ ដោយ Anthony Martial និង Fred​។ ​​កីឡាករ​ចំនូល​ថ្មី Marcel Sabitzer ដែល​ទើប​ខ្ចី​ពី Bayern Munich ក៏បាន​អង្គុយ​ទស្សនាការ​ប្រកួត​នេះដែរ មានន័យថា​ គេ​បាំង​តែមួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​អាច​ឈ្នះ​ពាន​ដំបូង​នៅ Manchester United តែម្តង​។​ ​​ក៏មាន​ការវិល​ត្រលប់​ចូល​លេង​វិញ​ពី Jadon Sancho ផងដែរ​ក្រោយ​អវត្តមាន​តាំងពី​ខែតុលា​។ ​​ជ័យជំនះ​នេះ​មានន័យថា Manchester United នឹង​ជួប​ជាមួយ Newcastle នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ក្រុម​របស់លោក Eddie Howe បាន​យកឈ្នះ Southampton នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ​នេះ​នៅ​កីឡដ្ឋាន Wembley នឹង​ជា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​លើកដំបូង​របស់​ក្រុម​ទាំងពីរ​គិត​តាំងពី​ឆ្នាំ១៩៩៩ ដែល Manchester United យកឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup លើក​ពាន​បី​ក្នុង​មួយ​រដូវ​កាល​នៅពេលនោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បាល់ទះ​កម្ពុជា​ប្រកួត​ជាមួយ​បារាំង មុន​លេង​ពាន​មិត្តភាព​ក្នុង​តំបន់​ត្រៀម​ស៊ី​ហ្គេម​២០២៣

2023/02/02 04:46:21 pm        115
បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​បាល់ទះ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ខ្លាំង​មកពី​អឺរ៉ុប ដើម្បី​ត្រៀមលក្ខណៈ​ឱ្យ​រៀបរយ​សម្រាប់​ការប្រកួត​បាល់ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា កំឡុង​ខែឧសភាខាងមុខ​។​​លោកបណ្ឌិត អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ប្រាប់​ឱ្យដឹងថា ការប្រកួត​មិត្តភាពជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម​ ១៩​ឆ្នាំធ្វើ​នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ​នេះដើម្បី​ដកស្រង់​បច្ចេកទេសសម្រាប់​ស៊ី​ហ្គេមខាងមុខនេះ​។​ ​នេះ​ជាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទី​បី​របស់​កម្ពុជា បន្ទាប់ពី​ធ្វើបាន​ល្អជា​មួយ​សិង្ហ​បុរី និង​យុវជន​មកពី​តំបន់​អាមេរិក គុយបា មុន​ស៊ី​ហ្គេម ២០២៣​មកដល់​។​ ​លោក​អគ្គលេខាធិការ​បា​ន​បន្តទៀតថា បន្ទាប់មកជម្រើសជាតិ​កម្ពុជានឹង​ប្រកួត​បាល់ទះ​មិត្តភាព​ពាន​តូច​មួយ ដែលមាន ៣​ប្រទេសចូលរួមគឺកម្ពុជា ម៉ាឡេស៊ី និង​សិង្ហ​បុរី ដោយ​លេង​នៅ​ម៉ាឡេស៊ី​។​​សូម​ជម្រាបជូន​ថា ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាបាន​បង្កើត​ឯតទគ្គ​កម្ម​ឈ្នះ​មេដាយ​ស៊ី​ហ្គេម បន្ទាប់ពី​ឈ្នះ​ថៃក្នុង​វគ្គ​ដណ្តើម​មេដាយ​សំរឹទ្ធ​។ តាំងពី​ពេលនោះសហព័ន្ធ​បាល់ទះ​កម្ពុជាបាន​ពង្រឹង​ជា​បន្ថែមទៀត ក្នុងន័យ​ឈ្នះ​មេដាយ​ខ្ពស់ជាង​នេះ​ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម២០២៣​។​ ​តាម​ការគ្រោងទុក ប្រភេទ​កីឡាបាល់ទះ (​ក្នុង​សាល​) នៃ​ស៊ី​ហ្គេម​កម្ពុជានឹង​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣៕អត្ថបទ៖ គង់ ហួន

ស​.​ស​.​យ​.​ក ប្ដេជ្ញា​រួមចំណែក​រៀបចំ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឲ្យ​ជោគជ័យ និង​បន្សល់​អនុស្សាវរីយ៍​ដ៏​ល្អ​សម្រាប់​កម្ពុជា​

2023/02/02 04:28:19 pm        270
​ស៊ីហ្គេម៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​) ​បាន​ប្ដេជ្ញា​រួមចំណែក​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ និង​បន្សល់​នូវ​អនុស្សាវរីយ៍​ដ៏​ល្អសម្រាប់​ភ្ញៀវទេសចរ ពិសេស​សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជាដែល​ទើប​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​លើកដំបូងក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ។​ ​ការលើកឡើង​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ។​ ​ឯកឧត្តម ហ៊ុន ម៉ា​នី បានផ្ដល់​អនុសាសន៍ ៣​ចំណុចដើម្បី​រួមចំណែក​ក្នុង​ការងារ​រៀបចំ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមក្នុងនាម ស​.​ស​.​យ​.​ក គឺជា​ដៃគូ​របស់​គណៈកម្មការ​ជំនាញ​ចំនួន ៣ ពិសេស​ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​អ្នកស្ម័គ្រចិត្ត ដែល​ក្រៅពី​ការងារ​សម្របសម្រួល​ឲ្យ​ដំណើរការ​ប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ ពួកគេ​ក៏​ជា​យុវជន​សុច្ឆន្ទៈដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល និង​ប​ច្ចុ​ប្ប​ភាព​របស់​កម្ពុជា​ផងដែរ។​ ​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ថ្លែង​​អំណរគុណថ្នាក់ដឹកនាំ និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ទាំងអស់ដែល​បាន​ចូលរួម​ជាមួយ​គណៈកម្មកា​រ​អ្នកស្ម័គ្រចិត្ត ដើម្បី​ផ្ដល់នូវ​យុវជន​ស្ម័គ្រចិត្ត​ប្រកបដោយ​ឆន្ទៈ សម្រាប់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ដ្បិត​អ្នកស្ម័គ្រចិត្តគឺជា​ DNA ​ដ៏​សំខាន់ដើម្បី​ជំរុញ​ការរៀបចំ និង​ការប្រកួត​ឲ្យ​ទទួលបាន​ជោគជ័យ។​ ​គួរ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កម្ពុជា​ត្រូវការ​កម្លាំង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៧​ពាន់​នាក់សម្រាប់​បម្រើ​ឲ្យ​ការងារ​ផ្សេងៗជាមួយ​គណៈកម្មការ​ជំនាញ​ទាំង ១៤ របស់​ CAMSOC ​ពិសេស​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត។ បច្ចុប្បន្ន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត​មាន​ជន​បង្គោល​ប្រមាណ ៥០០​នាក់​ហើយ មុន​បើកទទួល​អ្នកស្ម័គ្រចិត្ត​ឲ្យ​ចុះឈ្មោះចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈរហូតដល់​ថ្ងៃទី​០១ ខែមីនា​ខាងមុខ។ អ្នកស្ម័គ្រចិត្តអា​ច​ចុះឈ្មោះ​បាន​តាម​បណ្ដា​ការចុះផ្សាយ​តាម​សាកលវិទ្យាល័យ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​ផ្លូវការ​របស់​ស៊ី​ហ្គេមគឺ​ Cambodia2023.com/en/volunteer-register ៕​អត្ថបទ៖ លី ឈុន​ឡា

Christian Eriksen រងរបួស​កជើង​ត្រូវ​សម្រាក​ដល់​ចុងខែ​មេសា

2023/02/01 10:02:15 pm        79
​បាល់ទាត់៖ ​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United, Christian Eriksen នឹងត្រូវ​សម្រាក​យ៉ាងហោចណាស់​ដល់ដំណាច់​ខែមេសា​ដោយសារ​បញ្ហា​របួស​កជើង​។ ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​រងរបួស​កជើង​អំឡុង​ការប្រកួត​ដែល Manchester United យកឈ្នះ Reading ៣-១ និង​ត្រូវបាន​ផ្លាស់ចេញ​នៅ​នាទី​ទី៥៧ ក្រោយ​ការប៉ះទង្គិច​ជាមួយ Andy Carroll​។ ​Carroll ក្រោយមក​ក៏​ទទួលបាន​កាត​ក្រហម​ក្រោយ​កំហុស​ពីរលើក​លើ Tyrell Malacia និង Casemiro​។​ ​Christian Eriksen គឺជា​កម្លាំង​សំខាន់​របស់ Erik ten Hag ចាប់តាំងពី​ផ្លាស់​ពី Brentford និង​បាន​បង្ហាញ​ខ្លួន​សរុប ៣១ប្រកួត​ហើយ​ឱ្យ Manchester United រដូវ​កាល​នេះ​គ្រប់​ក្របខណ្ឌ​។ ​Manchester United នឹងត្រូវ​ជួប Nottingham Forest យប់​នេះជើង​ទី២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ EFL Cup បន្ទាប់ពី​ឈ្នះ​ជើង​ទី១ នៅ​ទឹកដី Nottingham ៣-០ សប្តាហ៍​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ថ្ងៃ​បិទ​ទីផ្សារ​ទិញដូរ​កីឡាករ Nottingham Forest យកបាន​កីឡាករ​ថ្មី ៣នាក់​ទៀត​

2023/02/01 09:12:48 pm        58
​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Nottingham Forest នៅតែ​បន្ត​បើក​ខ្ទង់ចំណាយ​នាំចូល​កីឡាករ​ថ្មី​បន្ថែម​ទៀត ខណៈ​ថ្ងៃ​បិទ​ទីផ្សារ​ទិញដូរ​កីឡាករ​ចុងក្រោយ​សំរេច​បានការ​នាំចូល​ ៣នាក់​ទៀត​។ ​ខ្សែបម្រើ Newcastle, Jonjo Shelvey បាន​ផ្លាស់​មកកាន់ Nottingham Forest ក្នុងតម្លៃ​ផ្ទេរ​បិទ​ជិត​មួយ​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​ដែល​បង្ហាញខ្លួន​បានតែ ៣ប្រកួត​ប៉ុណ្ណោះ​រដូវ​កាល​នេះ​នៅ Newcastle ក្រោម​ការដឹកនាំ​របស់​លោក Eddie Howe នោះបាន​ចុះហត្ថលេខា​រយៈពេល ២ឆ្នាំកន្លះ​។ ​ជាមួយគ្នា​នោះដែរ Forest ក៏បាន​នាំយក​ខ្សែការពារ​ប្រេ​ស៊ី​ល Felipe ផងដែរ​ក្នុង​កិច្ចសន្យា ១ឆ្នាំ បន្ទាប់ពី​មិនសូវ​បាន​លេង​នៅ​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid​។ ​ចំណែកឯ​អ្នកចាំទី​ចាស់វស្សា Keylor Navas បាន​ផ្លាស់​ពី PSG មកកាន់ Forest ផងដែរ​ក្នុង​កិច្ចសន្យាខ្ចីដើម្បី​បំពេញ​ចន្លោះ​អ្នកចាំទី Dean Henderson ដែលមាន​របួស​ភ្លៅ​។ ​Nottingham Forest ក្នុង​ខែមករា​នេះ​ក៏បាន​នាំយក​ខ្សែប្រយុទ្ធ Chris Wood ពី Newcastle ផងដែរ​ក្នុង​កិច្ចសន្យាខ្ចី រួម​ជាមួយនឹង​ខ្សែបម្រើ​ប្រេ​ស៊ី​ល Danilo ១៦លាន​ផោន និង Gustavo Scarpa ពី Palmeiras៕អត្ថបទ​៖​នាង សុភា​វុ​ធ

Enzo Fernandez ផ្លាស់​មកកាន់ Chelsea ផ្លូវការ​ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប​អង់គ្លេស

2023/02/01 07:22:26 pm        139
​បាល់ទាត់៖ ​ទីបំផុត​ក្លិប​តោ​ខៀវ Chelsea បានសំរេច​ហើយ​ក្នុង​ការនាំយក​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Enzo Fernandez ពី Benfica ក្នុងតម្លៃ​ផ្ទេរ ១០៦លាន​ផោន​ថ្លៃ​បំផុត​បំបែក​កំណត់ត្រា​នៅ​អង់គ្លេស​។ ​តម្លៃ ១០៦លាន​ផោន​នេះ​បាន​បំបែក​កំណត់ត្រា​ចាស់ ១០០លាន​ផោន​ដែល Manchester City ទិញ Jack Grealish ពី Aston Villa កាលពី​ឆ្នាំ២០២១ និង​ឈរ​លេខ ៦ នៅលើ​ពិភពលោក​ ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho, Ousmane Dembele, Joao Felix និង Antoine Greizmann​។​ Enzo Fernandez ដែល​ចូលរួម​ជាមួយ Benfica កាលពី​ឆ្នាំមុន​ក្នុងតម្លៃ​មិន​ដល់ ១០លាន​ផោន​ផង​នោះ ត្រូវបាន​ជ្រើស​រើស​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ២០២២ នៅ​កាតា​ ក្រោយ​ជួយ​អា​ហ្ស​ង់​ទីន​លើក​ពាន​។ ​​គិត​មកដល់ពេលនេះ Chelsea បាន​ចំណាយ​លុយ​នាំចូល​កីឡាករ​ថ្មី​ក្នុង​ខែមករា​នេះ​ប្រមាណ ១៦០លាន​ផោន​មកហើយ​ដែល​រួមមាន Noni Madueke, Mykhailo Mudryk, David Dastro Fofana, Andrey Santos, Benoit Badiashile ខ្ចី Joao Felix ពី Atletico Madrid និង Malo Gusto ពី Lyon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ខ្ចី​ខ្សែបម្រើ​អូទ្រីស Marcel Sabitzer ពី Bayern Munich

2023/02/01 06:01:03 pm        81
​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United បានសំរេច​ក្នុង​ការនាំយក​ខ្សែបម្រើ​អូទ្រីស Marcel Sabitzer ពី Bayern Munich ក្នុង​កិច្ចសន្យាខ្ចី​ដល់​ចប់​រដូវ​កាល​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី Old Trafford ដើម្បី​បំពេញ​ចន្លោះ​ខ្សែបម្រើ​ដា​ណឺ​ម៉ាក Christian Eriksen ដែលមាន​របួស​កជើង និង Scott McTominay​។ ​Marcel Sabitzer បានបង្ហាញ​ខ្លួន​សរុប ៥៤លើក​តាំងពី​ផ្លាស់​មកកាន់ Bayern Munich នៅ​ឆ្នាំ២០២១​។​ ​Sabitzer ដែលជា​អតីត​កីឡាករ​របស់ Leipzig នោះមាន​បទពិសោធ​លេង​នៅ​ក្លិប​អឺរ៉ុប ៤៤៣ប្រកួត និង​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អូទ្រីស ៦៨លើក​ផងដែរ​រកបាន ៦គ្រាប់​។ ​សូមបញ្ជាក់ថា Manchester United បច្ចុប្បន្ន​មាន​ខ្សែបម្រើ​កណ្តាល​តែ ២នាក់​ប៉ុណ្ណោះ​ដែល​នៅសល់​រួមមាន Casemiro និង Fred បន្ទាប់ពី Christian Eriksen មាន​របួស​ជង្គង់​ដែល​ត្រូវ​សម្រាក​ដោយ​ចុងខែ​មេសា​។ ​Marcel Sabitzer ជា​កីឡា​ករទី២ ដែល​មកកាន់ Manchester United ក្នុង​ខែមករា​នេះ​បន្ទាប់ពី​ខ្សែប្រយុទ្ធ​ហូ​ឡង់ Wout Weghorst ផ្ទេរ​ពី Burnley ក្នុង​លក្ខខណ្ឌ​ខ្ចី​ផងដែរ​។​ ​​ងាក​ទៅ​កីឡាករ​សំខាន់ៗ​ដែល​ផ្ទេរ​រួចរាល់​ក្នុង​ថ្ងៃ​ចុងក្រោយ​មានដូចជា​៖ Jorginho ផ្លាស់​ពី Chelsea ទៅកាន់ Arsenal ក្នុងតម្លៃ ១២លាន​ផោន​។ ​ខ្សែការពារ​អេ​ស្ប៉ា​ញ Pedro Porro ផ្លាស់​ពី Sporting Lisbon មកកាន់ Tottenham Hotspur ក្នុង​កិច្ចសន្យាខ្ចី​ជាមួយនឹង​ជម្រើស​ទិញ​ផ្តាច់ ៤០លាន​ផោន​។ Leicester City ទិញ​បាន​ខ្សែការពារ​អូស្ត្រាលី Harry Souttar ពី Stoke City តម្លៃ ១៥លាន​ផោន​។ Southampton ទិញ​បាន​ខ្សែប្រយុទ្ធ​ហ្កា​ណា Kamaldeen Sulemana ពី Rennes ក្នុងតម្លៃ ២២លាន​ផោន​បំបែក​កំណត់ត្រា​ក្លិប​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គណៈមេធាវី​បន្ដ​ជ័យជម្នះ​ក្នុង​ជុំ​ទី​២ នៃ​ពានរង្វាន់​អន្ដរក្រសួង​-​ស្ថាប័ន​លើក​ទី​៨

2023/02/01 05:23:19 pm        90
​បាល់ទាត់៖ ក្រុមបាល់ទាត់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបន្ថែម ៣​ពិន្ទុ​ទៀតហើយក្នុងការ​ប្រកួត​ជុំ​ទី​២ ពូ​ល​ F ​នៃ​ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ឆ្នាំ​២០២៣ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃទី​៣១ ខែមករា​ម្សិលមិញ។​ ​ជំនួប​នៅ​ទីលាន​ The Blue Sports Arena ​នេះ ក្រុម​ទាំងពីរធ្វើបាន​យ៉ាង​ល្អ​រៀងៗ​ខ្លួនដែល​ស្ទើរតែ​គ្មាន​គ្រាប់​បាល់​កើតឡើង​នោះទេ គ្រា​ដែល​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​គណៈមេធាវី គឺជា​គ្រាប់​បាល់​ភ្លាត់​ចូល​ទី​ខ្លួនឯងដែល​បង្កកំហុស​ដោយ​ខ្សែ​កាក​រពារ​ក្រុម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កីឡាករ វ៉ា ផា​រិ​ទ្ធ នៅ​នាទី​១៣ ហើយ​បាន​រក្សា​ដល់​ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្ដង។​​ជ័យជម្នះ​នេះនាំ​ឲ្យ​ក្រុម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ដ​ឈរ​កំពូល​តារាង​ពូ​ល​ F ​និង​រកបាន ៦​ពិន្ទុ​ពេញ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ ២​ប្រកួត​ផ្ទួនៗនៃ​ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨។ រីឯ​ក្រុម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បាន​ធ្លាក់​មកឈរ​លេខ​៣ ក្នុង​ពូ​លដោយ​រក្សា ១​ពិន្ទុ​ក្នុង​ដៃស្មើ​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា​ដដែល៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM