Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

មន្ដ្រី NOCC រំពឹង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​កីឡា​ជាតិ​នឹង​ផ្ដល់​ប្រយោជន៍​រួម​ដល់​គ្រប់​សហព័ន្ធ​

2023/02/01 04:57:07 pm        89
​កីឡាជាតិ៖ ដោយ​ទទួលបាន​ជំនួយ​ពី​អង្គការ​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សហ​ការ​ជាមួយ​ស្ថាប័ន​អត្តពលកម្ម​ពិភពលោក World Athletics និង​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្មបាន​បន្ដ​រៀបចំ​គម្រោង​សាមគ្គី​អូឡាំពិក ស្តីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ​សម្រាប់​កីឡាអត្តពលកម្ម ដើម្បី​ជំរុញ​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង ដឹកនាំ និង​អភិវឌ្ឍន៍​វិស័យ​កីឡាអត្តពលកម្ម​មួយ​នេះ​ឲ្យ​រីកចម្រើន ស្របតាម​ស្ដង់ដារ​ត្រឹមត្រូវ។​​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ល្ងាច​ថ្ងៃ​អង្គា​រថា គម្រោង​នេះមាន​រយៈពេល ១​ឆ្នាំ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដល់​ចុងខែ​កក្កដា ឆ្នាំ​២០២៣។ ប៉ុន្ដែ​នេះ​ជា​លើក​ទី​២ ហើយដែល​អ្នកជំនាញ​អន្ដរជាតិ​លោក Oliver Scheer បានធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជាចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី​៣១ ខែមករា ក្នុង​គោលបំណង​ដើម្បី​រៀបចំ​សិក្ខាសាលាស្តីពី​វាយតម្លៃ​រចនាសម្ព័ន្ធ​/​យុទ្ធសាស្ត្រ​គម្រោង និង​រៀបចំ​ប្រព័ន្ធ​នៃ​ការ​បង្វឹកដោយ​សហការ​ជាមួយ​សហព័ន្ធ​។​ ​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បន្ថែមថា គម្រោង​នេះគឺមាន​សារៈសំខាន់​ណាស់ មិន​ត្រឹមតែ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​នោះទេ គឺ​ផ្ដល់​អត្ថប្រយោជន៍​ជារួម ដែល​សហព័ន្ធ​កីឡា​ជាតិ​ដទៃក៏​អាច​យកទៅ​អនុវត្តបាន​ដែរ ដើម្បី​ធានាបាន​នូវ​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់​គ្រង ដឹកនាំ និង​អភិវឌ្ឍន៍​កីឡា​នីមួយៗឲ្យ​កាន់តែ​រីកចម្រើន ស្របតាម​គោលការណ៍​កីឡា​អន្ដរជាតិ។ យ៉ាងណាមិញលោក​ថា ប្រសិនបើ​គម្រោង​នេះទទួលបាន​ជោគជ័យ NOCC គ្រោង​នឹង​ស្នើសុំ​អង្គការ​សាមគ្គី​អូឡាំពិក ដើម្បី​រៀបចំ​ដល់​សហព័ន្ធ​កីឡា​ផ្សេងៗ​ទៀតផង​ដែរ។​ ទន្ទឹម​ជាមួយគ្នាលោក Oliver Scheer បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចសហការ និង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​របស់​សហព័ន្ធដែល​ជំរុញ​ឲ្យ​គម្រោង​សាមគ្គី​អូឡាំពិក ស្តីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ​សម្រាប់​កីឡាអត្តពលកម្ម ដែល​ផ្ដោត​សំខាន់​លើ​ប្រភេទ​កីឡា​អូឡាំពិក​នេះ ដំណើរការ​ដោយ​រលូន និង​ប្រកបដោយ​ផ្លែផ្កា។ លោក​សង្ឃឹមថា តាមរយៈ​គម្រោង​នេះនឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​អត្តពលក​កម្ពុ​ជានា​ថ្ងៃ​អនាគត ពិសេស​ស្របតាម​ផែនការអភិវឌ្ឍន៍ឆ្នាំ​២០៣០ របស់​សហព័ន្ធ​តែម្ដង៕អត្ថបទ៖ លី ឈុន​ឡា

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជំរុញ​ការសាងសង់​ភូមិ​កីឡា និង​ត្រូវ​ប្រគល់​ត្រឹម​ចុងខែ​មីនា

2023/02/01 04:39:09 pm        246
​ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​ជំរុញ​ក្រុមហ៊ុន​សាងសង់​ភូមិ​កីឡាត្រូវ​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​បាន​ទាន់ពេលវេលា និង​ត្រូវប្រគល់​ត្រឹម​ចុងខែ​មីនា ដើម្បី​ធានាបាន​នូវ​ការរៀបចំ​រួចរាល់សម្រាប់​ទទួល​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រមាណ ៧​ពាន់​នាក់ដែល​ត្រូវ​ស្នាក់នៅ និង​ហូបចុក​នៅ​ទីនោះ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ការជំរុញ​នេះធ្វើឡើង​ក្នុង​កិច្ចប្រជុំនៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២៣ នេះ បន្ទាប់ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ព្រមទាំង​ប្រតិភូ និង​គណៈកម្មការ​ពាក់​ព័ន្ធបាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែងនៃ​ការសាងសង់​ភូមិ​កីឡា និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​បញ្ជាក់ថា បន្ទាប់ពី​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃគឺជា​ពេលវេលា​ត្រូវ​រន្ថើន និង​ព​ន្លឿ​ន​គ្រប់​ការងារ​សេសសល់ ពិសេស​ការសាងសង់​ភូមិ​កីឡា ដោយ​សម្ដេច​ពិជ័យ​សេនា បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូនត្រូវធ្វើ​ការងារ​ជាប់​ជាមួយ​ក្រុមហ៊ុន​សាងសង់ ពោលគឺ​ត្រូវ​តាមដាន និង​ផ្ដល់យោបល់​រាល់ថ្ងៃ ដើម្បី​ធានាបាន​នូវ​ការសាងសង់​ភូមិ​កីឡា​តាម​ការកំណត់។ ​​ឯកឧត្តម​បន្ដថា ភូមិ​កីឡានឹងត្រូវ​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា​យ៉ាងហោច ៦​ពាន់​នាក់ក្នុងចំណោម​ជាង ៧​ពាក់​នាក់ ដែល​ត្រូវ​មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា ហើយ​អត្ត​ព​លិ​ក​ផ្សេងទៀត ខ្លះ​ត្រូវ​ប្រកួត​តាម​ខេត្ត និង​ស្នាក់​នៅតាម​សណ្ឋាគារ​នានា។ ប៉ុន្ដែ​បច្ចុប្បន្ន​ភូមិ​កីឡាទើប​ទទួលបាន​ជាង ១,៨៣០​គ្រែ និង​ខែកុម្ភៈនឹង​ទទួលបាន​ជាង ២​ពាន់​គ្រែង ហើយ​ខែមីនាដែលជា​ខែ​ចុងក្រោយ​ត្រូវ​ទទួល​គ្រប់​ជាង ៦​ពាន់​គ្រែ។ ដូច្នេះ​ការងារ​នេះត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ប្រសិនបើ​មិនទាន់​ពេលវេលានឹងមាន​ហានិភ័យ​ខ្ពស់។​ ​យ៉ាងណាមិញ​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមហ៊ុន World Bridge Sport Village ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​សាងសង់បាន​អះអាង និង​ផ្ដល់​សក្ខីកម្ម​ជាថ្មី ដោយ​សន្យា​នឹង​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​បាន​រួចរាល់​តាម​ផែនការ ដ្បិត​បច្ចុប្បន្ន​កម្លាំង​ក​ម្មករ​ជិត ៣​ពាន់​នាក់ត្រូវបាន​សម្រុកចូល​សាងសង់​ភូមិ​កីឡា ហើយ​សង្ឃឹមថានឹង​រួចរាល់ ក៏ដូចជា​ប្រគល់ជូន​គណៈកម្មាធិការ​ជាតិ CAMSOC នៅ​ចុងខែ​មីនា​ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន៕ អត្ថបទ៖ លី ឈុន​ឡា

Graham Arnold នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ដល់​ឆ្នាំ​២០២៦

2023/01/31 09:59:07 pm        61
​បាល់ទាត់៖ ​លោក Graham Arnold នឹង​ក្លាយជា​គ្រូបង្វឹក​ដំបូង​ដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​បង្ហាញខ្លួន​នៅ World Cup ពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា បន្ទាប់ពី​ចុះហត្ថលេខា​បន្ត​ដឹកនាំ​អូស្ត្រាលី ៤ឆ្នាំ​បន្ថែម​រហូតដល់ World Cup ២០២៦។ ​​កិច្ចសន្យា​របស់លោក Graham Arnold បាន​អស់​សុពលភាព​នៅពេល​អូស្ត្រាលី​បញ្ចប់​បេសកកម្ម​នៅ World Cup 2022 នៅ​កាតា​ឆ្នាំមុន បន្ទាប់ពី​តំណែង​របស់លោក​ក៏​រសើប​ផងដែរ​មុន World Cup មកដល់​នៅ​វគ្គ​ជម្រុះ​។ ​​យ៉ាងណាក្តី​បន្ទាប់ពី​ជួយ​អូស្ត្រាលី​យកឈ្នះ​ពែ​រូ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​ដើម្បី​កៅអី World Cup នោះ អូស្ត្រាលី​ក៏​បន្តធ្វើ​បានល្អ​ទៀត​នៅ World Cup ដោយ​ឈ្នះ ២ប្រកួត​នៅក្នុង​ពូ​ល មុន​ឡើងទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ចាញ់​អា​ហ្ស​ង់​ទីន​។ ​​ថ្វីបើ​ធ្លាក់​មែន អូស្ត្រាលី​ឈ្នះ ២ប្រកួត​ក្នុង​ពូ​ល​នេះជា​ជ័យជំនះ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី​នៅ World Cup ផងដែរ​។ ​គោលដៅ​របស់លោក Graham Arnold នាពេល​បន្ទាប់​គឺដណ្តើម​ជើងឯក​បាល់ទាត់​ទ្វីបអាស៊ី​នៅ​ខែមករា​ ឆ្នាំ២០២៤, ប្រកួត​ជម្រុះ World Cup ២០២៦ និង​ដាក់​គោលដៅ​បន្តធ្វើ​ឱ្យបាន​ល្អ​ជាង World Cup កន្លងទៅនៅ​កាតា​ថែមទៀត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arsenal ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ទៅ ៧០​លាន​ផោន​ទិញ Moises Caicedo តែ Brighton នៅតែ​មិន​ព្រម​លក់

2023/01/31 09:21:26 pm        97
​បាល់ទាត់៖ ​ក្លិប​ Brighton ជាថ្មី​ម្តងទៀត​បាន​បដិសេធ​សំណើ ៧០លាន​ផោន​ពី​កាំភ្លើង​ធំ Arsenal ដែល​ចង់បានខ្សែបម្រើ​អេ​ក្វា​ដ័​រ Moises Caicedo​។ ​​ក្លិប​នៅ Premier League, Brighton បាន​បញ្ជាក់ថា កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​មិន​ស្ថិតក្នុង​គម្រោង​លក់​ចេញ​របស់​ក្លិប​ឡើយ​។ ​​Arsenal និង Chelsea ត្រូវបាន​គេ​ដឹងថា សុទ្ធតែ​ត្រូវបាន​បដិសេធ​ដោយ Brighton ពី​ការចង់បាន​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​។ ​​Moises Caicedo ក៏បាន​បញ្ជាក់​ទៅកាន់​ក្លិប​របស់ខ្លួន​ផងដែរ​កាលពី​សប្តាហ៍​មុន ពី​ការចង់​ចាកចេញ​តែ​ត្រូវបាន Brighton ប្រាប់​ឱ្យ​ទុកពេល​វេលា​សម្រាក​ពី​ការហ្វឹកហាត់​ ដល់​ថ្ងៃ​បិទ​បញ្ចប់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ថ្ងៃ​អង្គារ​នេះ​។ ​​កាលពី​ថ្ងៃអាទិត្យ Brighton បាន​យកឈ្នះ Liverpool ឡើង​ជុំ​ទី FA Cup ខណៈ​អ្នកចាត់ការ​លោក Roberto de Zerbi បាន​និយាយថា​ លោក​ចង់ទុក Caicedo នៅ​ជាមួយ​ក្លិប​ដល់​ចប់​រដូវ​កាល​នេះ​សិន​។ ​​Brighton កំពុង​ឈរ​លេខ ៦ នៅ Premier League ៥ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​លេខ ៥ Tottenham​។ ​​រំលឹកថា Moises Caicedo បានបង្ហាញ​ខ្លួន ២៦ប្រកួត​ឱ្យ Brighton រដូវ​កាល​នេះ​នៅ Premier League ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់ និង​មាន​កិច្ចសន្យា​ជាមួយ​ក្លិប​ដល់​ឆ្នាំ២០២៥៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​ជឺ​ជី​តស៊ូ​ជំរុញ​កីឡាករ​-​កីឡាការិនី​បន្ដ​ខំប្រឹង ក្រោយ​ធ្វើ​បានល្អ​ក្នុង​ជើងឯក​ជាតិ

2023/01/31 07:39:37 pm        65
​ជឺ​ជី​តស៊ូ៖ លោក​បណ្ឌិត សេង ប៊ុន​សុង ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា​គ្រប់​វ័យត្រូវ​បន្ដ​ការ​ខំប្រឹង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​សម្រួច​គុណ​ផល​កម្រិត​ខ្ពស់ បន្ទាប់ពី​ពួកគេ​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ប្រចាំ​ឆ្នាំនេះ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​សន្ទុះ​រីកចម្រើន​របស់​កីឡាករ​-​កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជាដែល​ពួកគេ​ធ្វើ​បានល្អ និង​រីកចម្រើន​ច្រើនទាំង​បច្ចេកទេស និង​វិន័យ បើ​ធៀប​ទៅនឹង​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ កាលពី​ជាង ២​ខែ​មុន។ ដូច្នេះ​បើសិន​ពួកគេបន្ដ​ការ​ខំប្រឹង​បន្ថែមទៀត លោក​ជឿជាក់ថា អនាគត​វិស័យ​កីឡា​មួយ​នេះ​នឹង​កាន់តែ​រីកចម្រើន។​ ​ដោយឡែក​គណៈកម្មការ​រៀបចំក៏​ដំណើរ​ការរៀបចំ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ​ផងដែរ។ តាមរយៈ​នេះលោក​មាន​សុទិដ្ឋិនិយម​ថា វិស័យ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជាកំពុង​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ទាំង​ធនធាន​កីឡាករ​-​កីឡាការិនី និង​មន្ដ្រី​បច្ចេកទេសដែលជា​កិត្តិយស​មួយ​សម្រាប់​សហព័ន្ធ ក្នុងការ​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នា​ខែឧសភា​ខាងមុខ។​ ​គួរ​ដឹងថា ការប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បាន​ធ្វើឡើង​រយៈពេល ៣​ថ្ងៃពីថ្ងៃ​ទី​២៧-២៩ ខែមករា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២៨​នាក់មកពី ៧​ក្លិប ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា៕អត្ថបទ៖ លី ឈុន​ឡា

ក្រសួង​អប់រំ​, ព្រឹទ្ធសភា និង​ក្រសួង​មុខងារ​សាធារណៈ​បន្ដ​ជ័យជម្នះ​រៀងខ្លួន​នៃ​ពាន​អន្ដរក្រសួង

2023/01/31 07:17:52 pm        107
​បាល់ទាត់៖ ក្រុមបាល់ទាត់​ក្រសួង​អប់រំ យុវជន និង​កីឡា​, អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ក្រុម​ក្រសួង​មុខងារ​សាធារណៈ​បាន​បន្ថែម ៣​ពិន្ទុ​ពេញ​ដូចគ្នាសម្រាប់​ការប្រកួត​ទី​២ ក្នុង​ពូ​ល D និង​ពូ​ល E នៃ​ការប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ឆ្នាំ​២០២៣។​ ​សម្រាប់​ក្រុមបាល់ទាត់​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​យកឈ្នះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដោយ​លទ្ធផល ១-០ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ លី ណា​រិ​ទ្ធ។ ជ័យជម្នះ​នេះធ្វើ​ឲ្យ​ក្រសួង​អប់រំឈរ​កំពូល​តារាង​ពូ​ល D មាន ៦​ពិន្ទុ​ពេញ គ្រា​ដែល​រាជធានី​ភ្នំពេញស្គាល់​ជ័យជម្នះ​លើកដំបូង ដោយ​យកឈ្នះ​ក្រុម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ៣-២ ដើម្បី​មាន ៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​ ​ចំណែក​ក្រុម​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​យកឈ្នះ​ក្រុម​អាជ្ញាធរ​សវនកម្ម​ជាតិ ៥-០ និង​ក្រសួង​មុខងារ​សាធារណៈយកឈ្នះ​ក្រុម​ក្រសួងផែនការ ៣-១។ ជ័យជម្នះ​នេះដែរបានធ្វើ​ឲ្យ​ក្រុម​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ក្រសួង​មុខងារសាធារណៈរក្សា​កំណត់ត្រា​ឈ្នះ និង​ឈរ​កៅអី​កំពូល​តារាងដោយមាន ៦​ពិន្ទុ​ស្មើគ្នា បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ ២​ប្រកួត​ផ្ទួនៗ ខណៈ​ក្រសួងផែនការ និង​អាជ្ញាធរ​សវនកម្ម​ជាតិមិនទាន់មាន​ពិន្ទុ​រាប់​នោះទេ៕អត្ថបទ៖ លី ឈុន​ឡា

Soccer League រកឃើញបេក្ខភាពវគ្គ ១/២ផ្ដាច់ព្រ័ត្រ ២ក្រុម ខណៈ ២ក្រុមទៀតប្រកួតថ្ងៃនេះ

2023/01/31 07:04:59 pm        95
បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ បាន​រក​ឃើញ​បេក្ខភាព​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រចំនួន ២ក្រុមហើយរួម​មាន​ក្រុម ស.ស.យ.ក ខណ្ឌ​ពោធិ៍សែនជ័យ និងក្រុមហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ គ្រា​ដែល ២ក្រុមទៀត​នឹង​ត្រូវ​ប្រកួត​កាត់សេចក្ដីល្ងាចនេះ។ សម្រាប់​ក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ​បាន​យក​ឈ្នះក្រុម Khmer United ដោយ​លទ្ធផល ៤-២ នៅ​កីឡដ្ឋាន AIA ស្របពេល​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ បាន​យក​ឈ្នះ​សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ១-០ នៅ​ទីលាន AUPP កាលពីល្ងាចថ្ងៃទី៣០ ខែ​មករា​ម្សិល​មិញ​ក្នុង​ជំនួប​វគ្គ ៨ក្រុមចុងក្រោយ។ ជ័យជម្នះនេះ​បានធ្វើឲ្យក្រុមទាំងពីរ ឡើង​មកឈរចាំគូប្រកួត​នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតវគ្គ ៨ក្រុមចុងក្រោយល្ងាចនេះ រួម​មានក្រុម ស.ស.យ.ក ស្រុក​ខ្សាច់កណ្ដាល​ជួបក្រុម Royal Mayura Resort ដោយក្រុមឈ្នះ​ត្រូវជួប​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ និងក្រុម ស.ស.យ.ក ខេត្តកណ្ដាល​ជួប​ក្រុម Zaitun ដែល​ក្រុម​ឈ្នះ​នឹង​ត្រូវ​ជួបក្រុម ស.ស.យ.ក ខណ្ឌ​ពោធិ៍សែនជ័យ។សម្រាប់​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Soccer League 2023 គ្រោង​នឹង​ធ្វើ​ការ​ប្រកួត​នា​ថ្ងៃទី០៤ និងថ្ងៃទី០៥ ខែកុម្ភៈ និងវគ្គផ្ដាច់ព្រ័ត្រ​គ្រោង​នឹង​ធ្វើ​ឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

Joao Cancelo អាច​ផ្លាស់​ពី Man City ទៅកាន់ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

2023/01/31 06:33:05 pm        67
​បាល់ទាត់៖ ​ខ្សែការពារ​ព័រទុយហ្កាល់ Joao Cancelo ត្រូវបាន​គេ​ដឹងថា កំពុងស្ថិត​ក្រោម​ការចរចា​ជាមួយ​ក្លិប​អាល្លឺម៉ង់ Bayern Munich ពី​លទ្ធភាព​ផ្លាស់​ទៅកាន់ Bundesliga ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ ​​សំណើ​ផ្ទេរ​បស់​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នៅ​មិនទាន់​បំពេញ​សព្វគ្រប់​នៅឡើយ តែ​ក្នុង​សំណើ​ខ្ចី​នោះ​មានភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​នៅ​ចប់​រដូវ​កាល​នេះ​ក្នុងតម្លៃ ៧០លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ២៨ឆ្នាំ Joao Cancelo បាន​ផ្លាស់​មកកាន់ Manchester City ពី Juventus កាលពី​ឆ្នាំ២០១៩ ក្នុង​តំលៃ ៣៤លាន​ផោន និង​បានបង្ហាញ​ខ្លួន​សរុប​នៅ Premier League ចំនួន ៩៨លើក​រួចមកហើយ និង​ឈ្នះ​ជើងឯក English Premier League ពីរលើក រួមជាមួយ EFL Cup មួយ​លើក​ក្រោម​ការដឹកនាំ​របស់លោក Pep Guardiola​។​ ​​Cancelo ត្រូវបាន​គេ​មើលឃើញថា ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​របស់លោក Pep តែ​ក្រោយ​មកពី World Cup គេ​បង្ហាញខ្លួន​បានតែ ៣លើក​ប៉ុណ្ណោះ ហើយ​ក្នុងនោះ ២លើក​ក្នុង​ការប្រកួត​ដែល Manchester City ចាញ់ Manchester United និង Southampton​។ ​​ការរីកលូតលាស់​នៃ​កីឡាករ​យុវជន Rico Lewis និង Nathan Ake ធ្វើឱ្យ​លោក Pep Guardiola មាន​អារម្មណ៍​គ្រប់គ្រាន់ហើយ​នៅ​តំបន់​ការពារ និង​អាចបំពេញ​ចន្លោះ​នៃ​ការចាកចេញ​របស់ Joao Cancelo បាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Barcelona និង Real Madrid ត្រូវ​ជួបគ្នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa del Rey

2023/01/31 05:22:11 pm        85
​បាល់ទាត់៖ ​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​ទាំងពីរ Barcelona និង Real Madrid នឹងត្រូវ​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa del Rey បន្ទាប់ពី​ការចាប់​ឆ្នោត​វគ្គ ៤ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​​ជើងទី១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​នៅ​កីឡដ្ឋាន Santiago Bernabeu មុន​ត្រលប់​ទៅកាន់​ទឹកដី Nou Camp វិញ​ជើង​ទី២​។ ​Osasuna និង Athletic Bilbao ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ១គូ​ទៀត​។ ​​ការប្រកួត​ជើង​ទី១ នឹងធ្វើ​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ខណៈ​ជើង​ទី២ លេង​នៅ​សប្តាហ៍​បន្ទាប់​។ ​​រំលឹកថា Barcelona ធ្លាប់​ជួបគ្នា​នៅ Copa del Rey ចំនួន ៣៥លើក Real Madrid ឈ្នះ ១២ Barcelona ឈ្នះ ១៥ និងស្មើ ៨ ហើយ​ជំនួប​នៅ​ចុងខែ​នេះដែរ​នឹង​ជាការ​ជួបគ្នា​លើក​ទី២៨៦ ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ទាំងពីរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ងាក​មក Enzo Fernandez ជាមួយនឹង​សំណើ ១០៥​លាន​ផោន​ទៅកាន់ Benfica

2023/01/31 04:51:41 pm        63
​បាល់ទាត់​៖ ​ក្លិប​តោ​ខៀវ Chelsea បាន​ត្រលប់​មកកាន់​ការចរចា​ជាមួយ Benfica សាជាថ្មី​ក្នុងការ​នាំយក​ខ្សែបម្រើ​ជ័យលាភី World Cup ជាមួយ​អា​ហ្ស​ង់​ទីន Enzo Fernandez​។ ​​Fernandez ដែលជា​កីឡាករ​របស់ Benfica កាលពី​ខែសីហា​នោះមានតម្លៃ​ទិញ​ផ្តាច់​កុងត្រា ១០៥លាន​ផោន ហើយ​ជាមួយគ្នា​នោះដែរ​ក្លិប​ព័រទុយហ្កាល់​មួយ​នេះ​បានដាក់​តម្លៃ​លក់ Enzo Fernandez ក្នុងតម្លៃ ១២០លាន​ផោន​ តែ Chelsea ហ៊ាន​ឱ្យ​ត្រឹម​ក្រោម ១០០លាន​ផោន​ប៉ុណ្ណោះ​កាលពីដើម​ខែមករា​កន្លងមក​។ ​​ស្រប​ពេលដែល​ទីផ្សា​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះនឹង​បិទ​បញ្ចប់​ត្រឹម​យប់​ថ្ងៃ​អង្គារ​នេះ Chelsea បាន​បញ្ចេញសំណើ​របស់ខ្លួន​សាជាថ្មី​ជាមួយនឹង​តម្លៃ ១០៥លាន​ផោន រង់ចាំតែ​ការសម្រេចចិត្ត​របស់ Benfica ប៉ុណ្ណោះ​។ ​​ប្រសិន Enzo Fernandez ផ្លាស់​មកកាន់ Stamford Bridge បានសំរេច​មែន មានន័យថា​គេ​នឹង​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​នៅ​ចក្រភព​អង់គ្លេស បំបែក​កំណត់ត្រា​ចាស់ Jack Grealish ដែល​ផ្លាស់​ពី Aston Villa ទៅកាន់ Manchester City តម្លៃ ១០០លាន​ផោន​កាលពី​ឆ្នាំ២០២១​។ ​​គិត​មកដល់ពេលនេះ Chelsea បាន​ចំណាយលុយ​នាំចូល​កីឡាករ​ថ្មី​ក្នុង​ខែមករា​នេះ​ប្រមាណ ១៦០លាន​ផោន​មកហើយ​ដែល​រួមមាន Noni Madueke, Mykhailo Mudryk, David Dastro Fofana, Andrey Santos, Benoit Badiashile ខ្ចី Joao Felix ពី Atletico Madrid និង Malo Gusto ពី Lyon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM