Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Everton តែងតាំង​អ្នកចាត់ការ​ថ្មី​លោក Sean Dyche ផ្លូវការ​ ក្រោយ​មិន​ត្រូវរ៉ូវ​ជាមួយ Marcelo Bielsa

2023/01/31 04:22:45 pm        142
​បាល់ទាត់៖ ក្លិប​​ដែល​កំពុង​ដុនដាប​នៅ Premier League, Everton បានប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​លោក Sean Dyche ផ្លូវការ បន្ទាប់ពី​ការចរចា​មិន​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក Marcelo Bielsa​។ ​ក្លិប​ស្ករ​គ្រាប់ Everton បានបញ្ចប់​តំណែង​លោក Frank Lampard កាលពី​សប្តាហ៍​មុន​ ខណៈ Everton ធ្លាក់​ដល់​លេខ ១៩ នៅ Premier League នៅ​ពីក្រោម​តំបន់​សុវត្ថិភាព ២ពិន្ទុ​។​ ​បុរស​វ័យ ៥១ឆ្នាំ Sean Dyche បាន​ចុះហត្ថលេខា​នៅ​ទឹកដី Goodison Park រយៈពេល ២ឆ្នាំកន្លះ បន្ទាប់ពី​នៅ​ទំនេរ​ពី​ការងារ​តាំងពី​ខែមេសា​មុន​ក្រោយពេល Burnley បញ្ចប់​តំណែង​។​ មុន​ឈានដល់​ការតែងតាំង​លោក Dyche នេះ Everton បាន​ចរចា​ជាមួយ​អតីត​អ្នកចាត់ការ Leeds លោក Marcelo Bielsa មុន​ តែ​មិន​ត្រូវរ៉ូវ​គ្នា​។​ ​កិច្ចការ​ដំបូង​របស់លោក Sean Dyche នៅ Everton គឺ​ទទួល​ស្វាគមន៍​ក្រុម​កំពូល​តារាង Arsenal ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chris Wakelin គ្រង​ជើងឯក​ស្នូកឃ័រ Shoot Out លើកដំបូង​ក្នុង​អាជីព​

2023/01/30 10:22:47 pm        61
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Chris Wakelin បាន​គ្រង​ជើងឯក​ស្នូកឃ័រ​ដែល​រាប់បញ្ចូល​ក្នុង Ranking ជា​លើកដំបូងក្នុង​អាជីព​តាមរយៈ​ការ​ឈ្នះ​ជើងឯក Shoot Out​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​អង់គ្លេស​រូបនេះ​បាន​យកឈ្នះ​ការប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​លើ​គូប្រកួត​វ័យក្មេង​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Julien Leclercq ដោយ​វាយ​មួយ​ឈើ​បាន​ដល់​ទៅ ១១៩ពិន្ទុ ខ្ពស់បំផុត​ក្នុងការ​ប្រកួត​កម្មវិធី​ទាំងមូល​ដែល​រៀបចំ​នៅ​ទីក្រុង Leicester ឆ្នាំនេះ​។ ​បច្ចុប្បន្ន​ឈរ​លេខ ៤៧ ពិភពលោក Chris Wakelin ទទួលបាន​ប្រាក់រង្វាន់ ៥០០០០ផោនក្នុងនាម​ជា​ជើងឯក និង ៥០០០ផោន​ផ្សេង​ទៀត​ជា​រង្វាន់​ដែល​វាយ​ ១​ឈើ​បាន​ច្រើន​ពិន្ទុ​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​។ ​​សូម​បញ្ជាក់​ថា ការប្រកួត​ស្នូកឃ័រ Shoot Out ខុសពី​ការប្រកួត​ស្នូកឃ័រ​ផ្សេងទៀត ពោលគឺ​កីឡាករ​ទាំងអស់​ត្រូវ​លេង​តែ​ហ្វ្រេ​ម​ប៉ុណ្ណោះ ជាមួយនឹង​ពេលវេលា​កំណត់​ត្រឹម ១០នាទី ហើយ ៥នាទី​ដំបូង​កីឡាករ​មាន​ពេល​គិត​ត្រឹម ១៥វិនាទី​ដើម្បី​វាយ​គ្រាប់​ប៊ី ហើយ ៥នាទីចុងក្រោយ​មាន​ពេល​ត្រឹម ១០វិនាទី​ប៉ុណ្ណោះ​។​ ​តាំងពី​រាប់បញ្ចូល​ក្នុង​លំដាប់ Ranking នៅ​ឆ្នាំ២០១៧ ស្នូកឃ័រ Shoot Out មាន​អ្នកឈ្នះ​ជើងឯក​ផ្សេងៗ​គ្នារួមមាន Anthony McGill, Michael Georgiou, Thepchaiya Un-Nooh, Michael Holt, Ryan Day, Hossein Vafaei និង Chris Wakelin ឆ្នាំនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Kieran Trippier បន្ត​កិច្ចសន្យា​នៅ​ជាមួយ Newcastle ដល់​ឆ្នាំ២០២៥

2023/01/30 09:50:52 pm        152
​បាល់ទាត់៖ ​ខ្សែការពារ​អង់គ្លេស Kieran Trippier បានសម្រេច​ចុះកិច្ចសន្យា​ថ្មី​ជាមួយ Newcastle United ដែល​នឹង​រក្សា​រូបគេ​នៅ St James Park ដល់​ឆ្នាំ២០២៥​។ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Newcastle ពី Atletico Madrid កាលពី​ឆ្នាំមុន​។ ​​Kieran Trippier ជា​សមាជិក​ដ៏​សំខាន់​របស់លោក Eddie Howe នៅ​តំបន់​ការពារ​ដ៏​រឹងមាំ​របស់ Newcastle រដូវ​កាល​នេះ​ដែល​រក្សា​សំណាញ់​ទី​បាន​ដល់​ទៅ ១៦ប្រកួត​គ្រប់​ក្របខណ្ឌ​។ ​Kieran Trippier បាន​ចាត់ទុក​ទម្រង់​លេង​របស់​ខ្លួន​បច្ចុប្បន្ន​ស្ថិតក្នុង​កម្រិត​ខ្ពស់ និង​ជោគជ័យ​បំផុត​នៃ​អាជីព​របស់​ខ្លួន​។​ ​Newcastle របូត​គ្រាប់​បាល់​ត្រឹម ១១​គ្រាប់​ប៉ុណ្ណោះ​រដូវ​កាល​នេះតាមរយៈ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ បូករួម​ជាមួយ​នឹង​អ្នកចាំទី​អង់គ្លេស Nick Pope ផង​ដែរ​។ ​Newcastle បាន​ឈានឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup និង​បាន​យកឈ្នះ Southampton នៅ​ជើង​ទី១ ហើយក៏​កំពុង​ឈរ​លេខ៣ នៅ Premier League ផងដែរ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​លេខ៤ Manchester United៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Newcastle ព្រមព្រៀង​ទិញ​ខ្សែបម្រើ Anthony Gordon តម្លៃ ៤៥លាន​ផោន​ពី Everton

2023/01/30 09:30:03 pm        99
​បាល់ទាត់៖ ​ក្រុម​សារិកា​ព្រៃ Newcastle បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការនាំយក​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Anthony Gordon ពី Everton ក្នុងតម្លៃ​ផ្ទេរ ៤៥លាន​ផោន​។ ​មួយរយៈ​ចុងក្រោយ​នេះ Gordon បាន​អវត្តមាន​ពី​ការហ្វឹកហាត់​ជាមួយ Everton និង​ទើបតែ​ត្រលប់​មក​ហ្វឹកហាត់​វិញ​កាលពី​ថ្ងៃ​សុក្រ​។ ​​ខ្សែបម្រើ​វ័យ ២១ឆ្នាំ​រូបនេះ​ក៏​ជា​គោលដៅ​របស់ Chelsea ផងដែរ​កាលពីដើមរ​ដូ​វ​កាល តែ​នៅពេល​នោះ Everton ទា​ថ្លៃ​ដល់​ទៅ ៦០លាន​ផោន​ធ្វើឱ្យ Chelsea ដកខ្លួន​។ ​Anthony Gordon គឺជា​កីឡាករ​យុវជន​ថ្នាល​របស់ Everton តាំងពីឆ្នាំ២០១២ និង​បាន​ឡើង​មកលេង​ក្រុម​ធំ​នៅ​ឆ្នាំ​២០២០ បង្ហាញ​ខ្លួន​បាន ៦៥ប្រកួត​មកទល់ពេលនេះ​រកបាន ៧គ្រាប់​។ Anthony Gordon មិនបាន​បង្ហាញខ្លួន​ទៀត​ឡើយ​តាំងពី​ចូល​លេង​ចុងក្រោយ​បំផុត​មុន​ឆ្លង​ឆ្នាំ ហើយក៏​ខកខាន​រក​គ្រាប់​បាល់​តាំងពី​ថ្ងៃទី​២២ ខែ​តុលា​នៅពេល Everton ឈ្នះ Crystal Palace ៣-០ និង​ជា​ជ័យជំនះ​ចុងក្រោយ​របស់ Everton ផងដែរដែល​ធ្លាក់​មកដល់លេខ ១៩ នៅ Premier League សព្វថ្ងៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហរដ្ឋអាមេរិក​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​បាល់ទាត់​ជើងឯក​អាមេរិក​ខាងត្បូង Copa America ២០២៤

2023/01/30 07:31:13 pm        99
​បាល់ទាត់៖ ​សហរដ្ឋអាមេរិក​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាមេរិក​ខាងត្បូង Copa America ឆ្នាំ​២០២៤ ដែល​នឹងមាន​ក្រុម​ចូលរួម​សរុប ១៦ក្រុម​។ ​អាមេរិក​ជា​ម្ចាស់ផ្ទះ​ក៏​មានន័យថាជា​លើក​ទី២ ហើយ​ដែល Copa America ត្រូវ​រៀបចំ​ក្រៅ​ទ្វីបអាមេរិក​ខាងត្បូង ហើយក៏​ជា​លើក​ទី២ ដែរ​សម្រាប់​សហរដ្ឋអាមេរិក​។ ​​អេ​ក្វា​ដ័​រ​ជា​ប្រទេស​ដែល​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០២៤ នេះ ​តែ​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​វិច្ឆិកា​ឆ្នាំមុន​ថា អេ​ក្វា​ដ័​រ​មិន​អាច​រៀបចំ​បាន​ឡើយ​។ ​កាលពី​ឆ្នាំ​២០២១ Copa America ត្រូវបាន​រៀបចំ​នៅ​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​ជា​ជើងឯក​។ ​ជា​ធម្មតា Copa America មាន​ក្រុម​ចូលរួម​សរុប​ត្រឹម ១០​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​ប៉ុណ្ណោះ តែ​ឆ្នាំ​២០២៤ នឹង​បង្កើន​ក្រុម​ចូល​រួម​ដល់ ១៦​ក្រុម​ដែល​បូក​បញ្ចូល​ទាំង ៦​ក្រុម​មកពី​តំបន់​អាមេរិក​ខាងជើង អាមេរិក​កណ្ដាល និង​កា​រ៉ា​អ៊ី​ប ដែល​ទាំង ៦​ក្រុម​នោះ​ត្រូវ​ឆ្លង​វគ្គ​ជម្រុះ​តាមរយៈ​ការប្រកួត​ក្របខណ្ឌ CONCACAF Nations League មានន័យថា ​ប្រទេស​ម្ចាស់ផ្ទះ​អាមេរិក​ក៏មាន​ទាន់​ប្រាកដថា​បាន​ចូល​លេង​រឺ​អត់​។ ​រំលឹកថា ​សហរដ្ឋ​អាមេរិក​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​របស់ Copa America កាលពី​ឆ្នាំ​២០១៦ ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ទិញ​បាន​ខ្សែការពារ​វ័យក្មេង​បារាំង Malo Gusto តម្លៃ ៣៥​លាន​អឺរ៉ូ

2023/01/30 06:45:25 pm        86
​បាល់ទាត់៖ ​ក្លិប​​តោ​ខៀវ Chelsea បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​វ័យ ១៩ឆ្នាំ​បារាំង Malo Gusto ពី​ក្លិប​បារាំង Olympique Lyon ក្នុងតម្លៃ ៣៥លាន​អឺរ៉ូ​។ ​Gusto បាន​ចុះហត្ថលេខា​រយៈពេល ៧ឆ្នាំ​តែ​ត្រូវ Chelsea អនុញ្ញាតឱ្យ​លេង​នៅ Lyon ដល់​ចប់​រដូវ​កាល​។ ​​Malo Gusto ជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Lyon មុនពេល​មានឱកាស​ឡើង​មកលេង​ក្រុម​ធំ​នៅ​ខែមករា​ឆ្នាំ២០២១​។ ​រដូវ​កាល​នេះ Gusto បង្ហាញខ្លួន​បាន ១៥លើក​ក្នុង​លី​គជា​មួយ Lyon ដែល​កំពុង​ឈរ​លេខ៩​។ ​គិត​មកដល់ពេលនេះ Chelsea បាន​ចំណាយលុយ​នាំចូល​កីឡាករ​ថ្មី​ក្នុង​ខែមករា​នេះ​ប្រមាណ ១៦០លាន​ផោន​មកហើយ​ដែល​រួមមាន Noni Madueke, Mykhailo Mudryk, David Dastro Fofana, Andrey Santos, Benoit Badiashile និង​ខ្ចី Joao Felix ពី Atletico Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Aryna Sabalenka វាយបក​យកឈ្នះ Elena Rybakina លើក​ពាន Grand Slam លើកដំបូង​ក្នុង​អាជីព​

2023/01/30 06:07:47 pm        77
​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​បេឡា​រុស Aryna Sabalenka បាន​វាយបក​យកឈ្នះ​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ដើម្បី​ក្លាយជា​ជើងឯក Australian Open និង​ជា​ពាន Grand Slam លើកដំបូង​ក្នុង​អាជីព​។ ​ជាការ​ប្រកួត​ដ៏​តានតឹងទោះ​បីជា​ការប្រកួត​ផ្នែក​នារី តែ​កីឡាការិនី​ទាំង២ បានបង្ហាញ​ពី​កម្លាំង​ខ្លាំងក្លា​មិន​ចាញ់​បុរស​ឡើយ​ក្នុង​ការចេញ​សេវា​រៀងៗ​ខ្លួន​។ ​Rybakina ដែលជា​ជើងឯក Wimbledon បាន​នាំមុខ​មួយ​សិត​មុន ៦-៤ មុនពេល​ដែល Sabalenka វាយបក​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ​វិញ ៦-៣ និង ៦-៤​។ ​​នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល Sabalenka ចាញ់​សិត​ដំបូង​ហើយ​វាយបក​យកឈ្នះ​វិញ ២សិត​ចុងក្រោយ​នោះ ពោលគឺ​ឆ្នាំមុន​រាល​ការប្រកួត​ដែល​នាង​ចាញ់​សិត​ដំបូង​ចំនួន ៦ប្រកួត​ សុទ្ធតែ​វាយបក​យកឈ្នះ​វិញ​បាន​ទាំងអស់​នៅ Grand Slam​។​ ​Aryna Sabalenka បានចាប់ផ្តើម​រដូវ​កាល ២០២៣ របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ១០ប្រកួត​ជាប់​គ្នា​ដែល​រួមមាន​ឈ្នះ​ជើងឯក Adelaide Open និង Australian Open នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Djokovic តាម​ស្មើ​កំណត់ត្រា Nadal ឈ្នះ Grand Slam ២២លើក​ ក្រោយ​លើក​ពាន Australian Open លើក​ទី១០

2023/01/30 05:33:25 pm        82
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក Australian Open លើក​ទី១០ ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ជ័យជំនះ​នេះដែរក៏បាន​ធ្វើឱ្យ Novak Djokovic តាម​ស្មើ​កំណត់ត្រា​របស់ Rafael Nadal ផងដែរ​ដែល​ឈ្នះ​ជើងឯក Grand Slam សរុប ២២លើក​ដូចគ្នា​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-៣ ៧-៦(៧-៤) និង ៧-៦(៧-៥) លើ Stefanos Tsitsipas ដែល​បន្ត​ស្វែងរក​ជើងឯក Grand Slam មិនបាន​។ ​​កីឡាករ​ក្រិ​ក​រូបនេះ​ក៏​ធ្លាប់​ចាញ់ Djokovic ម្តង​ដែរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ French Open កាលពី​ឆ្នាំ២០២១ ដែលជា​លើកដំបូង​ក្នុង​អាជីព​របស់គេ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam នៅពេលនោះ​។ ​ជ័យជំនះ​នេះដែរ​ក៏បាន​ធ្វើឱ្យ Novak Djokovic បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ Australian Open ឡើងដល់ ២៨ប្រកួត​។ ​​សម្រាប់​ផ្នែក​បុរស Novak Djokovic និង Rafael Nadal ឈ្នះ​ជើងឯក Grand Slam ស្មើគ្នា ២២លើក តែបើ​គិត​ជារួម​ជាមួយ​ផ្នែក​នារី​ដែរ ពួកគេ​នៅតាម​ពីក្រោយ Serena Williams ដែល​ឈ្នះ​សរុប ២៣លើក និង Margaret Court ដែល​ឈ្នះ​សរុប ២៤លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បាល់ទាត់​ពានរង្វាន់ Soccer League ដំណើរការ​ប្រកួត​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ថ្ងៃនេះ ខណៈ​បាល់ទាត់​នារី​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​

2023/01/30 05:19:25 pm        155
បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី​៦ ឆ្នាំ​២០២៣ ផ្នែក​បុរសដំណើរការ​ប្រកួត​វគ្គ ១/៤​ផ្តាច់ព្រ័ត្រថ្ងៃ​នេះហើយ ខណៈ​បាល់ទាត់​នារីរកឃើញ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​។​​ការប្រកួត​ថ្ងៃទី​៣០ ខែមករាមាន​ពីរ​ប្រកួត ដោយ​ក្រុមបាល់ទាត់​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា ត្រូវ​ជួប​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិនៅ​ទីលាន AUPP និង​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យជួប​ក្រុម Khmer United នៅ​កីឡដ្ឋាន AIA ដោយ​គូ​នេះ ប៊ី​ធី​វី​ផ្សាយ​ផ្ទាល់​។​ រីឯ​ថ្ងៃទី​៣១-​មករា ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាលត្រូវ​ជួប​ក្រុម Royal Mayura Resort នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាល និង​ក្រុម Zaitun FC នៅ​កីឡដ្ឋាន RSN គូ​នេះ​ផ្សាយ​ផ្ទាល់​ដោយ BTV News។ ៤​ក្រុម​ដែល​ឈ្នះ​ការប្រកួត​នេះឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ថ្ងៃទី​៤ និង​ទី​៥ ខែកុម្ភៈ មុន​រកឃើញ​ក្រុម​ខ្លាំង​បំផុត​ពីរ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃទី​១១ ខែកុម្ភៈ​ខាងមុខ​។​​មក​ចាប់អារម្មណ៍​បាល់ទាត់​នារី​ដែល​បង្ហាញខ្លួន​លើកដំបូង​ក្នុង Soccer League រដូវ​កាល​នេះ ក្រុមបាល់ទាត់​នារី​សុ​ភី​ណា អេ​ហ្វ​ស៊ី ឈ្នះ ស ស យ ក ស្អាង​យើង​ស្អាត ៤​ទល់​០ ឡើងទៅ​ជួប​ភ្នំពេញ​ក្រោ​នដែល​បាន​យកឈ្នះ ស ស យ ក ខេត្តព្រៃវែង ១១​ទល់នឹង​១​។ វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​នារីត្រូវ​លេង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣៕

កុមារ និង​យុវជន​ជាង ១០០០​នាក់​ចូលរួម​ប្រកួត​ពាន​ AIA-ISF Youth League 2023

2023/01/30 05:00:22 pm        76
​បាល់ទាត់៖ ការប្រកួត​រដូវ​កាល​ថ្មីនៃ​ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជន​ AIA-ISF Youth League 2023 ​បានចាប់ផ្ដើម​ហើយកាលពី​ថ្ងៃទី​២៩ ខែមករា ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១១៩៤​នាក់ស្មើនឹង ៧២​ក្រុម​ចូលរួម​ប្រកួត។ ការប្រកួត​នេះរៀបចំ​ដោយ​អង្គការ​ផ្កាយ​សមុទ្រ សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ AIA Cambodia ​នៅ​កីឡដ្ឋាន​ AIA KMH Park​។​ ​អ្នកស្រី ជួប វិច្ឆិកា ប្រធាន​អង្គការ​ផ្កាយ​សុម​ទ្របាន​ឲ្យ​ដឹងថា កុមារ និង​យុវជនដែល​ចូលរួម​ការប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​ឆ្នាំនេះ ភាគច្រើន​ជា​កុមារ និង​យុវជន​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវធ្វើ​ការប្រកួត​លើ​វិញ្ញាសា​អាយុ​ក្រោម ១០​ឆ្នាំ​, អាយុ​ក្រោម ១៤​ឆ្នាំ​, អាយុ​ក្រោម ១៦​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំ។ នេះ​ជា​លើក​ទី​៦ ដែល​អង្គការ​បាន​សហ​ការ​ជាមួយ​ដៃគូ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​បាល់ទាត់​តាម​មូលដ្ឋាន ក៏ដូចជា​ផ្ដល់ឱកាស​ដល់​កុមារ និង​យុវជន​ក្រីក្រ​បានបង្ហាញ​សមត្ថភាព​របស់ខ្លួន។​ ​គួរ​ដឹងថា ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជន​ AIA-ISF Youth League 2023 ​នឹង​រៀបចំ​តែ ២​រាជធានី​-​ខេត្ត​ប៉ុណ្ណោះ ពោលគឺ​ក្រោយ​បញ្ចប់​ការប្រកួត​នៅ​រាជធានី​ភ្នំពេញនៅ​ថ្ងៃទី​១២ ខែកុម្ភៈ​ខាងមុខ ការប្រកួត​នេះនឹងត្រូវ​រៀបចំ​នៅ​ទី​រួម​ខេត្តកំពង់ធំ ដោយ​គ្រោង​នឹងមាន​ក្រុមបាល់ទាត់​កុមារ និង​យុវជន​ចូលរួម​សរុប ៣០​ក្រុម។ បន្ទាប់មក​ក្រុម​ទទួលបាន​ជ័យជម្នះ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តតាម​កម្រិត​អាយុ​នីមួយៗ នឹងចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ AIA-ISF Grand Championship ​នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM