Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កីឡា​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​រកឃើញ​ជើង​ខ្លាំង​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២

2023/01/30 04:39:51 pm        139
​​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​៖ ការប្រកួត​កីឡា​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បានបញ្ចប់ និង​រកឃើញ​ជើង​ខ្លាំង​ប្រចាំឆ្នាំ​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​កីឡា​ប្រយុទ្ធ​កម្ពុជា​-​ជប៉ុន។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោកស្រី ងិន ហេ​មាល័យ ប្រធាន​សហព័ន្ធ​កីឡា​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​កម្ពុជា។​ ​យោងតាម​របាយការណ៍នៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៥២​នាក់មកពី​ក្លិប​សមាជិក​សហព័ន្ធ​ចំនួន ៦ រួមមាន​ក្លិប​ក្រសួងមហាផ្ទៃ​, ក្លិប ៦០​ម៉ែត្រ​, ក្លិប​យុវជន​, ក្លិប​មជ្ឈមណ្ឌល​កីឡា​ប្រយុទ្ធ​កម្ពុជា​-​ជប៉ុន​, ខេត្តតាកែវ និង​ក្លិប​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​ជម្រើសជាតិដែល​ធ្វើការ​ប្រកួត​លើ ៨​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស​មាន​កីឡាករ​-​កីឡាការិនី ២​ក្លិប​ប៉ុណ្ណោះដែល​ដណ្ដើមបាន​មេដាយមាស ក្នុងនោះ​ក្លិប​ក្រសួងមហាផ្ទៃឈរ​ចំណាត់ថ្នាក់​លេខ​១ ដែល​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៥ ប្រាក់ ២ និង​សំរឹទ្ធ ១ សរុប ៨​គ្រឿង និង​ក្លិប​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ ៦០​ម៉ែត្រឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៣ សរុប ៩​គ្រឿង​ឈរ​លេខ​២។​ ​លោកស្រី ងិន ហេ​មាល័យ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ដែល​ប្រព្រឹត្ត​ទៅដោយ​រលូន ពិសេស​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី។ ឆ្លៀតឱកាស​នោះលោកស្រី​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនីត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដុស​ខាត​សមត្ថភាព និង​បច្ចេកទេស​បន្ថែម ដើម្បី​មានឱកាស​ចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិ និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ៕ ​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​វ៉ូ​វី​ណា​ម​ចែក​សៀវភៅ “​កូនប្រុស​ច្បង​នាយករដ្ឋមន្ដ្រី ដំណើរ​ឆ្ពោះ​ទៅ​ការ​បន្ដវេន ហ៊ុន ម៉ា​ណែត​” ដល់​កីឡាករ​-​កីឡាការិនី​ខ្លួន​

2023/01/27 05:18:25 pm        80
​វ៉ូ​វី​ណា​ម៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែ​មករា បាន​ធ្វើ​ការចែក​សៀវភៅ “​កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះទៅ​ការបន្ត​វេន ហ៊ុន ម៉ា​ណែ​ត​” ដល់​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​សរុប​ជិត ១០០​ក្បាលនៅក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។​ ​ប្រធាន​សហព័ន្ធ​ដដែល​បន្ដថា ការចែក​សៀវភៅ​ថ្នាក់ដឹកនាំ​នេះគឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្ដម​ប​ណ្ឌិ​ត ហ៊ុន ម៉ា​ណែ​ត តប​តាម​ការស្នើសុំ​របស់​កីឡាករ​-​កីឡាការិនីតាមរយៈ​សហព័ន្ធ ដើម្បី​បាន​អាន និង​ស្វែងយល់​អំពី​អត្ថន័យ​នៃ​សៀវភៅ​នេះ។ ក្នុងនាម​សហព័ន្ធ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ផ្ដល់នូវ​សៀវភៅ​អនុស្សាវរីយ៍​ដ៏​មា​នត​ម្លៃ​នេះ។​ ​​ជាមួយគ្នា​ដែរ ឯកឧត្តម អ៊ូ រតនា ក៏បាន​បញ្ជាក់ដែរថា បច្ចុប្បន្ន​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុងតែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជាខ្លាំង ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ នាពេលខាងមុខ ដែល​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា​នេះគឺ​នៅសល់ ៩៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះសម្រាប់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ដណ្ដើមបាន​មេដាយមាស​ឲ្យ​បាន​ច្រើន​ជូន​ជាតិ​មាតុភូមិ៕

Gareth Bale ប្រកាស​ចូលរួម​ប្រកួត​វាយកូនគោល​ក្នុង​កម្មវិធី​មួយ​នៅ​ក្របខណ្ឌ PGA Tour

2023/01/26 10:30:45 pm        113
​វាយកូនគោល៖ អាជីព​បាល់ទាត់​របស់ Gareth Bale អាចនិយាយបាន​ថា​បញ្ចប់ ប៉ុន្តែ​អាជីព​វាយ​កូន​ហ្គោល​របស់គាត់​ប្រហែលជា​ទើបតែ​ចាប់ផ្តើម​។​ ​អតីត​តារា​បាល់ទាត់​វែ​ល Real Madrid និង Tottenham ដែល​បាន​ប្រកាស​ចូលនិវត្តន៍​កាលពី​ដើមខែ​នេះ​ បាន​បញ្ជាក់​ថា​នឹង​ចូលរួម​ការប្រកួត​វា​យ​កូនគោល​កម្មវិធី AT&T Pebble Beach Pro-Am នៅ​ក្រប​ខណ្ឌ PGA Tour នាពេលខាងមុខ​។​ Bale នឹង​ចូលរួម​ជាមួយ​តារា​ល្បីៗ​មួយ​ចំនួន​ទៀត​ដែល​ប្រកួត​ប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ ​ជាមួយ​នឹង​កីឡាករ​វាយកូនគោល​អាជីព​កំពូល​មួយ​ចំនួន​របស់​ពិភព​លោក​។​ Bale ស្រឡាញ់​កីឡាវាយកូនគោល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ ជាពិសេស​អំឡុង​ពេល​ដែល​គេ​នៅ​ជាមួយ Real Madrid ជា​កន្លែង​ដែល​បាន​ឈ្នះ​ពានរង្វាន់ Champions League ចំនួន ៥ដង ដោយ​ធ្លាប់​បាន​បង្ហោះ​សារ​បែប​ឌឺ​ដង​មកកាន់​ក្លិប​នៅ​ពេល​ស្ថិត​ក្រៅ​ជម្រើស ១១​នាក់​មួយ​រយៈពេល​។​ ការ​ប្រកួត​កម្មវិធី AT&T Pebble Beach Pro-Am នឹងមាន​អ្នកចូលរួម​ចំនួន ១៥៦នាក់​ចូលរួម​ដែល​ចាប់ពី​ថ្ងៃទី២ ដល់ទី៥ ខែ​កុម្ភៈ រួម​ជាមួយ​វត្តមាន​ជើងឯក US Open, Matt Fitzpatrick និង​កីឡាករ​លំដាប់​លេខ ៣ ពិភពលោក Patrick Cantlay ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មេធាវី​របស់ Messi នឹង​ជួយ​ការពារ​ក្តី Dani Alves ដែល​ត្រូវ​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​

2023/01/26 09:56:18 pm        71
​បាល់ទាត់៖ ​មេធាវី​ដែល​ធ្វើ​ការឱ្យ Lionel Messi ក្នុង​សំណុំរឿង​ក្លែងបន្លំ​ពន្ធ​របស់ខ្លួន​ ត្រូវបាន​បន្ថែម​ទៅក្នុង​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​ខ្សែការពារ​ក្រុម Barcelona កីឡាករ Dani Alves ដែល​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​។​ ​មេធាវី​ដ៏​ល្បីល្បាញ Cristóbal Martell នឹង​ព្យាយាម​ជួយ Alves ក្នុងការ​ការពារ​រប​ស់​គាត់​ប្រឆាំងនឹង​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ដោយ​ស្ត្រី​ម្នាក់​ដែល Alves បាន​ជួប​នៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង Barcelona កាលពី​ថ្ងៃទី៣០ ខែធ្នូ​។ ​Martell គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ការពារ​ក្តីនៅពេលដែល Messi ត្រូវបាន​គេ​រកឃើញថា​មាន​ពិរុទ្ធ​ពីបទ​ក្លែងបន្លំ​ពន្ធ ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ២១ខែ​ក្នុង​ឆ្នាំ២០១៦ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ទោះបីជា​ការកាត់ទោស​នេះ​ត្រូវបាន​ព្យួរ ហើយ​តារា​អា​ហ្ស​ង់​ទីន​មិនចាំបាច់​ចំណាយពេល​នៅក្នុង​ឃុំ​ក៏ដោយ​។​ Dani Alves ត្រូវបាន​ឃាត់ខ្លួន​តាំងពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ចៅក្រម​បាន​បញ្ជា​ឱ្យ​ឃុំខ្លួន​ដោយ​គ្មាន​លទ្ធភាព​នៅក្រៅ​ឃុំ បន្ទាប់ពី​ការផ្តល់​សក្ខីកម្ម​ពី​ដើមចោទ និង​សាក្សី ទោះបី​បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​ក៏ដោយ​។​ Alves បានឈ្នះ​ពាន​ចំនួន ៤២ ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន​រួមមាន Champions League បី​ជាមួយ Barcelona និង Copa America ពីរ​ជាមួយ​ប្រេ​ស៊ី​ល​។ Alves បានបង្ហាញ​ខ្លួន​នៅ World Cup លើក​ទី​បី​ក្នុង​អាជីព​នៅ​ប្រទេស​កាតា​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Marcus Rashford បន្ត​ស្ថិតិ​ស៊ុត​បញ្ចូល​ទី​គ្រប់ការ​ប្រកួត​តាំងពី​បញ្ចប់ World Cup

2023/01/26 09:35:30 pm        88
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford បាន​បន្ត​ស្ថិតិ​ស៊ុត​បញ្ចូល​ទី​រាល់​ការប្រកួត​តាំងពី​បញ្ចប់ World Cup បន្ទាប់ពី​រកបាន​មួយ​គ្រាប់​ទៀត​ក្នុង​ជ័យជំនះ​របស់​ក្រុម​បិសាច​ក្រហម Manchester United លើ​ក្រុម​ម្ចាស់ផ្ទះ Nottingham Forest ៣-០ ជើង​ទី១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ EFL Cup រឺ Carabao Cup​។​ ​​គ្រាប់​បាល់​មួយ​គ្រាប់​របស់ Rashford គឺជា​ការ​អូស​ពីក្រោម​មក​ម្នាក់ឯង​ញាក់​ដាច់​ខ្សែការពារ​ រហូត​ស៊ុត​បញ្ចូល​ទី​នាំមុខ​ឱ្យ Manchester United តាំងពី​នាទី​ទី៦ ដែលជា​គ្រាប់​ទី ១០ របស់គេ​តាំងពី​ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ World Cup និង​ជា​គ្រាប់​ទី៥ នៅ EFL Cup ផងដែរ​។ ​​គ្រាប់​ទី​ពីរ​របស់ Manchester United ធ្វើបាន​ដោយ​កីឡាករ​ចំនូល​ថ្មី Wout Weghorst ខណៈ Bruno Fernandes ជា​អ្នកសំរេច​គ្រាប់​ចុងក្រោយ​។ ​​ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយនៅ​ទឹកដី Old Trafford វិញ​ម្តង ខណៈ Newcastle ទទួល Southampton នៅ St. James Park បន្ទាប់ពី​ជើង​ទី១ កាលពី​យប់​ថ្ងៃ​អង់គ្លេស Newcastle ឈ្នះ​នៅ​ទឹកដី Southampton ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡាករប្តេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

2023/01/26 09:06:27 pm        605
ភ្នំពេញ៖ ដើម្បីលើកស្ទួយវិស័យកីឡា និងកិត្តិយសប្រទេសកម្ពុជា​ឱ្យកាន់តែមានឈ្មោះល្បីល្បាញ​បន្ថែមទៀត ​នៅលើឆាកអន្តរជាតិ ក្រុមកីឡាករជម្រើសជាតិ បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពី​សមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២​ ដែលប្រទេសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ។ក្នុងពេលចូលរួមក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ​ដែល ត្រូវបាន​ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ​កាលពីរសៀលថ្ងៃទី២៥ ​ខែមករា នេះ ក្រុម​កីឡាករ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង​ហ្វឹកហាត់​ជាមួយគ្រូជាប់ជាប្រចាំ ​នាពេលបច្ចុប្បន្នេះ ដើម្បីត្រៀមខ្លួន​ សម្រាប់ការប្រកួតចូលមកដល់ ។ចំណែកប្រជាពលរដ្ឋ បានបង្ហាញក្តីរំភើបរីករាយ ​នៅពេលដែលប្រទេសកម្ពុជា ​មានលទ្ធភាពធ្វើជា ម្ចាស់​ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំនេះ ​ព្រោះថា ប្រទេសកម្ពុជា ​បានរង់ចាំឱកាសនេះ ជាច្រើន​ទសវត្សរ៍ មកហើយប្រជាពលរដ្ឋប្ដេជ្ញាជួយគាំទ្រ ​ដោយចូលរួមរាប់ថយក្រោយ និងទៅមើលការ​ប្រកួតកីឡាផងដែរ។ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត ​សម្រាប់ ប្រទេសកម្ពុជា​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តី ។ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ​ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ​ខែឧសភា ​ឆ្នាំ២០២៣ នឹង មាន​កីឡាចំនួន៣៨ប្រភេទ រួមមាន ប៉េតង់ តេក្វាន់ដូ ប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ បាល់បោះ គុន ល្បុក្កតោ និងកាយវប្បកម្មជាដើម ៕អត្ថបទ៖ ទូច សោភ័ណ 

កីឡាការិនី​ប៉ូឡូញ Magda Linette បន្ត​ក្តី​ស្រមៃ​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open លើកដំបូង

2023/01/26 06:29:10 pm        67
​វាយកូនបាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​ប៉ូឡូញ Magda Linette បាន​បន្ត​ក្តី​ស្រមៃ​របស់ខ្លួន​ដោយ​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​អាជីព​ បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ឆេ​ក Karolina Pliskova​។​ ​​បច្ចុប្បន្ន​ឈរ​លំដាប់ថ្នាក់​លេខ ៤៥ ពិភពលោក Magda Linette មិនដែល​ឆ្លង​ផុត​ជុំ​ទី៣ ឡើយ​រាល់​ការចូលរួម​ការប្រកួត Grand Slam កន្លង​មក​។ ​​តែ​លើក​នេះកីឡាការិនី​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​បេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រ ២លើក Karolina Pliskova ដោយ​លទ្ធផល ៦-៣ និង ៧-៥​។ ​គូប្រកួត​បន្ត​របស់ Linette គឺ​កីឡាការិនី​បេឡា​រុស Aryna Sabalenka ដែល​បាន​យកឈ្នះ​កីឡាករ​ក្រូ​អាស៊ី Donna Vekic ៦-៣ និង ៦-២​។ ​​Aryna Sabalenka នឹង​បង្ហាញខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam លើក​ទី៤ ក្នុង​អាជីព​។ ​​Sabalenka និង Vekic មុន​ជួបគ្នា អ្នក​ទាំងពីរ​មិនដែល​ចាញ់​ឡើយ​នៅក្នុង​ឆ្នាំ២០២៣ នេះ​។ ​​Donna Vekic ធ្លាប់បាន​និយាយ​មុន​ការប្រកួត​ថា នាង​ធ្លាប់​គិត​ចង់​ចូលនិវត្តន៍ ២លើក​បន្ទាប់ពី​មាន​របួស​ជង្គង់​នៅ​ឆ្នាំ២០២១​។ ​​សម្រាប់​គូប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត​គឺជើងឯក ២សម័យ Victoria Azarenka នឹងត្រូវ​ជួប​ជាមួយ​ជើងឯក Wimbledon, Elena Rybakina៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Djokovic យកឈ្នះ Ruben Rublev ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open

2023/01/26 05:47:06 pm        63
​វាយកូនបាល់៖ ​ជើងឯក ៩សម័យ Novak Djokovic បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, Australian Open ក្រោយ​យកឈ្នះ​គូប្រកួត​រុស្ស៊ី Ruben Rublev មិន​លំបាក​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ Novak Djokovic នៅតែ​បន្ត​រុំ​ជើងឆ្វេង​របស់ខ្លួន​បញ្ជា​ក់ថា​ បញ្ហា​ភ្លៅ​របស់គេ​នៅ​មិនទាន់​ជាសះស្បើយ ១០០% នៅឡើយ ខណៈ​គូប្រកួត​ដែល​ប្រឈម​គឺជា​កីឡាករ​ដែលមាន​លំដាប់ថ្នាក់​ខ្ពស់បំផុត​ដែល Djokovic ជួប​នៅ Australian Open ឆ្នាំនេះ​។ ​​យ៉ាងណាក្តី Djokovic ហាក់​មិនបាន​បង្ហាញ​ពី​ការលំបាក​ក្នុងការ​យកឈ្នះ​កីឡាករ​លំដាប់​លេខ ៦ មកពី​រុស្ស៊ី​រូប​នេះឡើយ​ក្រោយ​យកឈ្នះ ៣សិត​ផ្ទួនៗ ៦-១ ៦-២ និង ៦-៤​។ ​​បាំង​តែ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ Novak Djokovic នឹង​អាច​ក្លាយជា​ជើងឯក Australian Open ដើម្បី​ពន្លាត​កំណត់ត្រា ១០លើក​ក្នុង​អាជីព​។ ​​ការប្រកួត​ដណ្តើម​កៅអី​ផ្តាច់ព្រ័ត្រ Djokovic នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក Tommy Paul​។ ​​Tommy Paul បាន​ក្លាយជា​កីឡាករ​អាមេរិក​ដំបូង​តាំងពី​ឆ្នាំ២០០៩ ដែល​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​យកឈ្នះ​មិត្ត​រួម​ជាតិ Ben Shelton ដោយ​លទ្ធផល ៧-៦(៨-៦) ៦-៣ ៥-៧ និង ៦-៤​។ ​​បន្ទាប់ពី​មាន​កីឡាករ​អាមេរិក​ដល់​ទៅ ៣នាក់​ឡើងមក​ដល់​វគ្គ ៨នាក់​ចុងក្រោយ Australian Open លើកដំបូង​តាំងពី​ឆ្នាំ២០០០ Tommy Paul គឺជា​កីឡា​ករទី​អាមេរិក ១ ដែល​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open រាប់​ពី​ឆ្នាំ២០០៩ ដែល​ធ្វើបាន​ដោយ Andy Roddick និង​ជា​កីឡាករ​ទី​អាមេរិក៣ ដែល​នៅ​បន្ត​អាជីព​បច្ចុប្បន្ន​ឡើងទៅ​កាន់​វគ្គ ៤នាក់​ចុងក្រោយ​ផងដែរ​បន្ទាប់ពី John Isner និង Frances Tiafoe៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចាប់ឆ្នោត UEFA Nations League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហូ​ឡង់​ជួប​ក្រូ​អាស៊ី អ៊ីតាលី​ជួប​អេ​ស្ប៉ា​ញ

2023/01/26 05:19:57 pm        84
​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ​ហូ​ឡង់​នឹង​ប្រកួត​ជាមួយ​ក្រូ​អាស៊ី​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League បន្ទាប់ពី​ការចាប់​ឆ្នោត​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​។​ ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ថ្មី​លោក Ronald Koeman នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​បេក្ខភាព​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup កាតា ក្រូ​អាស៊ី​នៅ​ថ្ងៃទី១៤ ខែមិថុនា​នៅ​ទីក្រុង Rotterdam នៅ​កីឡដ្ឋាន De Kuip របស់​ក្លិប​ Feyenoord។​ ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផ្សេងទៀត អេ​ស្ប៉ា​ញនឹង​ប្រកួត​ជាមួយ​ម្ចាស់​ជើងឯក​អឺរ៉ុប​អ៊ីតាលីនៅ​ថ្ងៃទី១៥ ខែមិថុនាក្នុង​ទីក្រុង Enschede ទឹកដី​របស់​ក្លិប​ Twente។​ ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​រៀបចំ​នៅ​ទីក្រុង Rotterdam ខណៈ​ការប្រកួត​ចំណាត់ថ្នាក់​លេខ​៣ ​នៅ​ទីក្រុង Enschede ត្រូវបាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៨ ខែមិថុនា​។​ ​UEFA Nations League ដែល​រៀបចំឡើង​ពីរ​ឆ្នាំ​ម្តង ព័រទុយហ្កាល់​ជា​ជើងឯក​ឆ្នាំ២០១៩ និង​បា​រាំងជា​ជើងឯកឆ្នាំ២០២១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រជាពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​សម្តែង​ក្តី​រីករាយ មោទកភាព​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​

2023/01/26 04:46:43 pm        81
​ស៊ីហ្គេម៖ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមនឹង​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គិត​ពី​ថ្ងៃ​ទី​២៥ ខែ​មករាតទៅ​គឺ​នៅសល់ ១០០​ថ្ងៃ​ទៀត ខណៈ​ការ​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​សម្តែង​ក្តី​រីករាយ និង​បាន​លើកឡើងថា វា​ជា​មោទកភាព​ជាតិ​មួយ​យ៉ាង​ខ្លាំង ក្រោម​ការ​ដឹក​នាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​តេ​ជោ។ ​​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​នេះ​បាន​ជ្រួល​ជ្រាប​ដល់​ប្រជាជន​ទូទៅ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​លេង​កីឡា ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម នៅ សារី ប្រធាន​គណៈកម្មការ​រៀប​ចំ​ពានរង្វាន់​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​រៀប​ចំ​ការប្រកួត​បាល់ទាត់​មិត្តភាព​មួយ​ដើម្បី​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​បាន​ចូលរួម​យុទ្ធនាការ​រាប់​ថយក្រោយ​តាម​ការ​បំផុស​របស់​សម្តេច​តេ​ជោ ពិសេស​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​កាន់​តែ​ច្បាស់​ពី​សារៈសំខាន់ និង​ផលប្រយោជន៍​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ។​​ជា​ចំណាប់អារម្មណ៍​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ប្រហាក់​ប្រហែលគ្នា​ថា វា​ជា​មោទកភាព​ជាតិ ពិសេស​គឺ​ធ្វើឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់​តែ​ច្បាស់ នោះ​គឺ​កម្ពុជា​ជា​ប្រទេស​មាន​សុខ​សន្តិភាពយ៉ាង​ពិត​ប្រាកដ។​ ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ​តទៅ​នៅសល់​ ៩៩​ថ្ងៃ​ទៀត។​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM