Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កម្ពុជា​ទទួលបាន​ទំនុកចិត្ត​បន្ថែម ក្រោយ​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេមលើក​ទី​១

2023/01/26 04:22:20 pm        665
​ស៊ីហ្គេម៖ កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម ​(CDM) ​លើក​ទី​១ នៅ​កម្ពុជា បាន​ដំណើរការ​យ៉ាង​រលូនកាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ដោយបាន​ផ្ដល់នូវ​ទំនុកចិត្ត​បន្ថែមទៀត សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជាក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នា​ខែឧសភា​ខាងមុខ។​​កិច្ចប្រជុំ​ថ្ងៃ​ដំបូងនៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​នេះ មានការ​ចូលរួម​ពី​នាយ​បេសកកម្ម និង​ប្រតិភូគ្រប់​បណ្ដា​ប្រទេស​មា​ជិ​ក ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំ​នេះបាន​ផ្ដើម​ជាមួយ​ប្រធានបទ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការ​ទទួល​បដិសណ្ឋារកិច្ច​, ​ពិធី​បើក​-​បិទ​, ​ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​, ​វេជ្ជសាស្ដ្រ​កីឡា និង​ដូ​ភីង​, ​ពិធីការ និង​ហ្គេម​ព័ត៌មានវិទ្យា​ជាដើម ដែល​រាល់​ការធ្វើ​បទ​បង្ហាញ​នីមួយៗសុទ្ធតែ​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រតិភូ​ចូលរួម និង​ជាការ​ផ្ដល់នូវ​ភាពកក់ក្ដៅ​បន្ថែមទៀត សម្រាប់​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ដែល​នឹងត្រូវ​មក​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផងដែរ។​​ទន្ទឹម​ជាមួយគ្នា នាយ​បេសកកម្ម​នៃ​ប្រទេស​សមាជិកបាន​សម្ដែង​ការ​សាទរ និង​កោតសរសើរ​កម្ពុជាក្នុងការ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ជាក់ស្ដែង​នាយ​បេសកកម្ម​វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រ៊ុយណេ​ជាដើមដែល​បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា កម្ពុជា​នឹង​អាចធ្វើ​បាន ហើយ​ទទួលបាន​ជោគជ័យ​ជាក់​ជា​ពុំបាន ទោះបីជា​ការរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​យ៉ាងណាក៏ដោយ។​ ​​គួរ​ដឹងថា កិច្ចប្រជុំ​រយៈពេល ៣​ថ្ងៃនេះ បន្ទាប់ពី​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​នៅ​ព្រឹក​ថ្ងៃ​ដំបូង ក៏ដូចជា​ការចូលរួម​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នាយ​បេសកកម្ម​ទាំងអស់ក៏​នឹងមាន​ការធ្វើដំណើរ​ទស្ស​ន​កិច្ច​ ទីលាន​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ពហុ​កីឡដ្ឋាន​ជាតិ រួច​នឹង​បន្តទៅ​ទស្សនកិច្ច​ទីលាន​ប្រកួត​នៅ​ខេត្ត​ព្រះសីហនុ មុន​មាតុភូមិ​និវត្ត​ទៅកាន់​បណ្ដា​ប្រទេស​រៀងៗ​ខ្លួន​វិញនា​ថ្ងៃទី​២៧ ខែមករា​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

សុបិន ៦៤​ឆ្នាំ​របស់​កម្ពុជា​ក្នុងការ​រៀបចំ​ស៊ី​ហ្គេម​ជិត​ក្លាយ​ជា​ការពិត ខណៈ​ពលរដ្ឋ​រីករាយ​ជាខ្លាំង​

2023/01/26 04:14:34 pm        649
ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​កា​រប​កួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​មានប្រសាសន៍ថា សុបិន ៦៤​ឆ្នាំ​របស់​កម្ពុជាក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​នេះកាន់តែ​ខិតជិត​ក្លាយជា​ការពិត ស្របពេល​ប្រជាពលរដ្ឋបាន​សាទរ និង​សប្បាយរីករាយ​ជាខ្លាំង បន្ទាប់ពី​កម្ពុជាបានរៀបចំ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា​ម្សិលមិញ។​ ​ថ្លែង​ក្នុង​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃដែលមាន​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡាករ និង​កីឡាករ​-​កីឡាការិនី​ជាច្រើន ពិសេស​វត្តមាន​នាយ​បេសកកម្ម​ស៊ី​ហ្គេមនៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ចូលរួម សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​អំរ​គុណ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែលជា​និច្ចកាល​តែងតែ​ផ្ដល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា​នានា ជុំវិញ​ការត្រៀម​រៀបចំ​ការប្រកួត​នេះ ពិសេស​ក្នុង​ថ្ងៃ​រាប់​ថយក្រោយ ១០០​ថ្ងៃដោយ​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់ចូលរួម​យុទ្ធនាការ​នេះ​ឲ្យ​បាន​ផុសផុល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុស​ស្មារ​លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនីឆ្ពោះទៅរក​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុងនាម​ម្ចាស់ផ្ទះ។​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​រង់ចាំ​រយៈពេល ៦៤​ឆ្នាំទើបបាន​សម្រេចចិត្ត​យក​ឆ្នាំ​២០២៣ ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​តែងតែ​ឈរលើ​ជំហរ​យ៉ាង​មុតមាំ​លើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ សន្តិ​សហ​វិជ្ជមាន ស្មើមុខស្មើមាត់ និង​បម្រើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សុ​ឆន្ទៈ​រួម ដើម្បី​កសាង​ជោគវាសនា​រួមគឺ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់។ ជាក់ស្តែងដើម្បី​ធានា​ការរៀបចំ​ឲ្យ​ទទួលបាន​ជោគជ័យ និង​បន្សល់​កេរ្តិ៍ឈ្មោះ​ល្អ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​រាជធានី ខេត្ត ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ បាន​ផ្ដុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ប្តេជ្ញាចិត្ត​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​បទ​ប្បញ្ញត្តិ​ស្ដង់ដារ​កីឡា​អន្តរជាតិ។​ ​លើសពីនេះ កម្ពុ​ជាមាន​មហិច្ឆតា​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ ធ្វើ​បដិសណ្ឋារកិច្ច និង​ផ្តល់​សេវា​ល្អ​ដល់​គ្រប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ អន្តរជាតិលើ​ការងារ​ពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុខាភិបាល និង​ផ្ដល់​ភាពសប្បាយ​រីករាយ ភាព​រួសរាយ​រាក់ទាក់ ពោរពេញ​ដោយ​ស្នាមញញឹម​ចេញពី​បេះដូង របស់​ប្រជាជន​ខ្មែរ​គ្រប់រូប ដើម្បី​ផ្ដល់នូវ​ភាពកក់ក្តៅ​ដល់​ភ្ញៀវ​កីឡាមកពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក និង​បន្សល់ទុក​នូវ​មរតក​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដល់​ម្ចាស់ផ្ទះ​កម្ពុជា។ នេះ​បើតាម​ការ​សង្កត់ធ្ងន់រ​បស់​សម្ដេច​ពិជ័យ​សេនា។​ ​ទន្ទឹម​ជាមួយគ្នា បងប្អូន​ប្រជាពលរដ្ឋ និង​យុវជនដែល​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃបាន​សម្ដែង​ការសប្បាយរីករាយ ដែល​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះកាន់តែ​ខិតជិត​មកដល់។ ហេតុនេះប្រជាពលរដ្ឋបាន​អំពាវនាវ​​ឲ្យ​មានការ​ចូលរួម​យុទ្ធ​ការ​ដ៏​មាន​អត្ថន័យ​នេះកាន់តែច្រើន​ថែមទៀត ដើម្បី​ឆ្ពោះទៅរក​ភាពជោគ​ជ័យ​ទាំងអស់គ្នា។​ ​គួរ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែមករា​នេះ កម្ពុជា​នៅសល់ ៩៩​ថ្ងៃ​គត់នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​នឹង​ដំណើរការ​ការប្រកួត​ពីថ្ងៃ​ទី​០៥-១៧ ខែឧសភាខាងមុខ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ថ្ងៃទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣៕ ​អត្ថបទ៖ លី ឈុន​ឡា

Bournemouth ព្រមព្រៀង​ទិញ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Nicolas Jackson ពី Villarreal តម្លៃ ២៣លាន​អឺរ៉ូ​

2023/01/25 10:06:24 pm        76
​បាល់ទាត់៖ ​ក្លិប​ Bournemouth បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្កា​ល់ Nicolas Jackson ពី​ក្លិប​អេ​ស្ប៉ា​ញ Villarreal ក្នុងតម្លៃ ២៣លាន​អឺរ៉ូ​។ ​​Jackson ដែល​អាច​លេង​តំបន់​ខាងលើ​ទាំង ៣តំណែង បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៤ប្រកួត​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ​ជាមួយ Villarreal​។ ​​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​សមាជិក​ទី២ ដែល​មកកាន់ Bournemouth ក្នុង​ខែមករា​នេះ​ បន្ទាប់ពី​ការមកដល់​របស់ Dango Ouattara តម្លៃ ២០លាន​ផោន​ពី​ក្លិប​បារាំង Lorient​។​ ​​Nicolas Jackson បានចាប់ផ្តើម​អាជីព​នៅ​ក្លិប​សេ​ណេ​ហ្កា​ល់ Casa Sports មុនពេល​ផ្លាស់​មកកាន់ Villarreal នៅ​ឆ្នាំ២០១៩ តែ​បាន​ត្រឹម​លេង​ឱ្យ​ក្រុម​បម្រុង ហើយក៏​ទទួលបាន​កៅអី​ក្រុម​ធំ​នៅ​ខែតុលា​ ឆ្នាំ២០២១​។ ​​Jackson ក៏​ជា​សមាជិក​របស់​ក្រុម​សេ​ណេ​ហ្កា​ល់​នៅ World Cup 2022 កន្លងមក​ដែរ និង​បាន​បង្ហាញខ្លួន​ពេល​ជួប​ហូ​ឡង់​។ ​​Bournemouth ក្រោម​ការវិនិយោគ​ដោយ​ថៅកែ​ថ្មី​ជា​អ្នកជំនួញ​អាមេរិក Bill Foley កំពុង​ចំណាយលុយ ​ព្យាយាម​យ៉ាង​ណា​ឱ្យ​ក្លិប​រក្សាខ្លួន​ផុតពី​តំបន់​គ្រោះថ្នាក់​នៅ​ក្របខណ្ឌ English Premier League​។ ​Bournemouth បច្ចុប្បន្ន​ឈរ​លេខ១៨ នឹងត្រូវ​ទៅ​ទឹកដី Brighton នៅ​ថ្ងៃ​សៅរ៍​ ទី៤ ខែកុម្ភៈ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Joshua Kimmich សង្គ្រោះ Bayern Munich ពី​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​

2023/01/25 09:37:23 pm        65
​បាល់ទាត់៖ ​ខ្សែបម្រើ​អាល្លឺម៉ង់ Joshua Kimmich បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ចុង​ម៉ោង​ដើម្បី​សង្គ្រោះ​ក្រុម​កំពូល​តារាង Bayern Munich ពី​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ពេល​ទទួល FC Cologne យប់មិញ​សប្តាហ៍​ទី១៧ នៃ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga​។ ​​Ellyse Skhiri បាន​ស៊ុត​បញ្ចូល​ទី​បើក​ការនាំ​មុខ​ឱ្យ​ក្រុម​ភ្ញៀវ Cologne តាំងពី​នាទី​ទី៤ ហើយក៏​រំពឹងថា​នឹង​បាន ៣ពិន្ទុ​ដ៏​កម្រ​ពី​ទឹកដី Bayern Munich ផងដែរ​ ខណៈ​ការប្រកួត​ហៀបនឹង​ចប់​ទៅ​ហើយ​នោះ​។ ​​ផ្ទុយទៅវិញ​ការ​ស៊ុត​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់​ពី​ចម្ងាយ​របស់ Joshua Kimmich នៅ​នាទី​ទី​៩០ បាន​សង្គ្រោះ Bayern Munich ពី​បរាជ័យ​ក្នុង​ផ្ទះ​ខ្លួនឯង​។ ​​Bayern Munich នៅតែ​បន្ត​នាំមុខគេ​ក្នុង​តារាង​ដដែល​មាន ៣៦ពិន្ទុ​ដាច់​ក្រុម​លេខ២ RB Leipzig ៤ពិន្ទុ​។ ​​Leipzig យប់មិញ​បាន​បំបាក់​ក្រុម​បាត​តារាង Schalke ដោយ​លទ្ធផល​ធំធេង ៦-១ ដើម្បី​ឡើងមក​លេខ២​។ ​Andre Silva រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុងការ​ប្រកួត​នេះ ខណៈ​បួន​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ​បួន​នាក់​ផ្សេងគ្នា​រួមមាន Benjamin Henrichs, Timo Werner, Dani Olmo និង Yussuf Poulsen​។ ​​ក្រុម​លេខ៣ និងលេខ៤ Frankfurt និង Union Berlin ដែលមាន ៣០ពិន្ទុ​ស្មើគ្នា​ត្រូវ​ប្រកួត​យប់​នេះ​ដោយ Frankfurt ទៅផ្ទះ Freiburg ឯ Union Berlin ទៅផ្ទះ Werder Bremen៕អត្ថបទ​៖​នាង សុភាវុធ

Victoria Azarenka ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open ក្រោយ​ទម្លាក់ Jessica Pegula

2023/01/25 07:22:39 pm        76
​​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​បេឡា​រុស Victoria Azarenka បាន​បន្តដំណើរ​ស្វែង​រកពាន Grand Slam លើក​ទី៣ ក្នុង​អាជីព ក្រោយ​យកឈ្នះ​កីឡាការិនី​អាមេរិក Jessica Pegula នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំឈរ​លំដាប់​លេខ ២៤ ក្នុង​កម្មវិធី Azarenka បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៤ និង ៦-១​។ ​​Jessica Pegula គឺជា​កីឡាការិនី​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់បំផុត​ដែល​នៅសល់​នៅ Australian Open នេះ​។ ​​ជុំ​បន្ត Victoria Azarenka នឹងត្រូវ​ជួប​ជាមួយ​ជើងឯក Wimbledon, Elena Rybakina ដែល​បាន​ទម្លាក់​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Jelena Ostapenko​។ ​​Rybakina បច្ចុប្បន្ន​វ័យ ២៣ឆ្នាំ​ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​ប្រកួត​ម្សិលមិញ​នេះ ជាមួយ​នឹង​ការយក​ពិន្ទុ​បាន​ពី​ការ​វាយ​សេវា​ចេញ ១១លើកដើម្បី​យកឈ្នះ​លើ Ostapenko ៦-២ និង ៦-៤​។ ​ការប្រកួត​រវាង​អ្នក​ទាំងពីរ​ចំណាយពេល ១ម៉ោង ១៩នាទីបន្ទាប់ពី​បាន​ពន្យារពេល​ដោយសារ​ភ្លៀង​ធ្លាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Stefanos Tsitsipas ឡើង​ជួប Karen Khachanov វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open

2023/01/25 06:03:41 pm        75
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ក្រិ​ក Stefanos Tsitsipas នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Karen Khachanov នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, Australian Open​។ ​​កីឡាករ​ក្រិ​ក​លំដាប់​លេខ៣ Tsitsipas បាន​យកឈ្នះ​កីឡាករ​ក្រិ​ក Jiri Lehecka ៣សិត​ផ្ទួនៗ ៦-៣ ៧-៦(៧-២) និង ៦-៤ ដើម្បី​ឡើង​វគ្គ​បួន​នាក់​ចុងក្រោយ Australian Open លើក​ទី៤ ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​។ ​​សម្រាប់​កីឡាករ​ឆែក Jiri Lehecka បាន​ឡើងមក​កាន់​វគ្គ​នេះ​ដោយបាន​ទម្លាក់កីឡាករ​លំដាប់ Top10 ពីរ​នាក់ និង​ជា​បេក្ខភាព​ភ្ញាក់ផ្អើល​ម្នាក់​ឡើងមក​កាន់​វគ្គ​នេះ​។ ​​ងាក​មក​មួយគូ​ទៀតកីឡាករ​រុស្ស៊ី Karen Khachanov ក៏បាន​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open ជា​លើកដំបូង​ក្នុង​អាជីព​ផងដែរ ​ក្រោយពេល​គូប្រកួត​របស់ខ្លួន Sebastian Korda ដកខ្លួន​ដោយសារ​របួស​កដៃ​។ ​​Khachanov បាន​នាំមុខ​ការប្រកួត ៧-៦(៧-៥) ៦-៣ និងសិត​ទី​បី ៣-០ មុនពេល​ដែល Korda បាន​រងរបួស​កដៃ​មិនអាច​បន្ត​ការប្រកួត​បាន​។ ​​វគ្គ ៨នាក់​ចុង​ក្រោយពីរ​គូ​ទៀត​ថ្ងៃនេះ​កីឡាករ​អាមេរិក Ben Shelton ជួប Tommy Paul និង Novak Djokovic ជួប​កីឡាករ​រុស្ស៊ី Andrey Rublev៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប៉ូឡូញ​ប្រកាស​តែងតាំង​អតីត​អ្នកចាត់ការ​ព័រទុយហ្កាល់ Fernando Santos ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ

2023/01/25 05:30:11 pm        178
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​លោក Fernando Santos បាន​ក្លាយជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ជា​ផ្លូវការ ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​វ៉ា​សឺ​វី​ប្រទេស​ប៉ូឡូញ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ ​​បុរស​វ័យ ៦៨ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​តំណែង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ក្រោយ​ចាញ់​ម៉ា​រ៉ុ​កនៅ​វគ្គ ៨ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​ឆ្នាំមុន​។ ​​លោក Fernando Santos ត្រូវបាន​គេ​រិះគន់​ភាគច្រើន​ពី​កំហុស​ដែល​ដាក់ឱ្យ Cristiano Ronaldo នៅ​អង្គុយ​កៅអី​បម្រុង​ក្នុង​បរាជ័យ ១-០ ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​ក​។ ​​លោក Fernando Santos បាន​ចូលមក​ដឹកនាំ​ព័រទុយហ្កាល់​កាលពី​ឆ្នាំ២០១៤ និង​បាន​ដឹកនាំ​ក្រុម​សរុប ១០៩ប្រកួត​ទទួល​សមិទ្ធផល​ឈ្នះ​ជើង​ឯក​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំ២០១៦ និង​ឈ្នះ​ជើងឯក UEFA Nations League ឆ្នាំ២០១៩​។ ​​លោក Santos ក៏​ធ្លាប់បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្រិ​ក​ផងដែរ​អំឡុង​ឆ្នាំ២០១០-១៤ ដោយបាន​នាំ​ក្រិ​ក​បង្ហាញខ្លួន​ជើងឯក​ទ្វីបអឺរ៉ុប និង World Cup តែ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ប្រដាល់​សកល​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ជើងឯក​កម្រិត​អាស៊ី​មុន​ស៊ី​ហ្គេម​២០២៣

2023/01/25 05:04:01 pm        121
​ប្រដាល់​សកល៖ កីឡាប្រដាល់​សកល​កម្ពុ​ជា​បាន​បង្កើត​កំណត់ត្រា​ថ្មី ក្នុង​ការ​ប្រកួត​ជើងឯក​កម្រិត​អាស៊ី​ ASCB Boxing Championship Thailand 2023 ​បន្ទាប់ពី​មាន​កីឡាករ ២​រូប​ក្នុង​នោះ​ម្នាក់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ម្នាក់ទៀត​ទទួល​បាន​មេដាយ​សំរឹទ្ធ មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជានា​ខែ​ឧសភា​ខាងមុខ។​ ​ចំពោះ​កីឡាករ​ដែល​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​មាស នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​កីឡាករ​កូនកាត់ រ៉ា​ចា​ពៅ អាប់​ដុល​ឡា ដែល​បាន​យកឈ្នះ​កីឡាករ​គី​ជី​ស្ថាន​ Toktosun UULU Pakyt ​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ វគ្គ​ផ្ដាច់ព្រ័ត្រ រ៉ា​ចា​ពៅ នឹង​ត្រូវ​ជួប​កីឡាករ​អ៊ុយ​បូ​គី​ស្ថាន​ Tokhirov Nusratbek ​ឆាប់ៗ​នេះ​នៅ​ថៃ។​ ​ចំណែក​កីឡាករ ពេញ វណ្ណ​ថង បាន​ទទួល​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​ទម្ងន់ ៦៧​គីឡូក្រាម។ បន្ទាប់ពី​ឆ្លង​ផុត​វគ្គ​ជម្រុះ វណ្ណ​ថង បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រដោយ​ជួប​កីឡាករ​កា​ហ្សា​ក់​ស្ថាន​ Serik Abzal ​តែ​សោកស្ដាយ​រូបគេ​បាន​ចាញ់ មិន​អាច​បន្ដ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​តែម្ដង។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី ៤​រូប​ចូលរួម​រួមមាន​កីឡាករ ពេញ វុណ្ណ​ថង​, ​រ៉ាចា​ពៅ អាប់​ឌុល​ឡា​, ​ហ៊ុន គឹម​ហ៊ាង និង​កីឡាការិនី វី ស្រី​ស្រស់។ ការប្រកួត​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​កា​រ​វាស់​ស្ទង់​សមត្ថភាព​ចុងក្រោយ​របស់​កីឡាករ​-​កីឡា​ការិនី​កម្ពុជា ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ពលរដ្ឋ​ខេត្ត​កំពង់ចាម​ពិត​ជាមាន​មោទកភាព ខណៈ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/25 04:41:55 pm        74
កំពង់ចាម៖ ពលរដ្ឋ​ខេត្តកំពង់ចាម​បានបង្ហាញ​អារម្មណ៍សប្បាយរីករាយ​ និង​មោទកភាព​បំផុត​ពេល​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ នេះដោយសារ​កម្ពុ​ជា​មាន​សន្តិភាព​ពេញ​លេញ​។​ ​ប្រជាពលរដ្ឋ និង​ក្រុម​កីឡាករ​ក្នុង​ខេត្ត​កំពង់ចាម​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ពិតជា​រំភើប និង​មោទកភាព​មែនទែនក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​នាវា​កម្ពុជា​គេ​ទទួលស្គាល់​ពេញ​ពិភពលោក ស្រប​ពេល​ឆ្នាំ​២០២៣ ​នេះកម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។ ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ថា កម្ពុជា​ពិតជា​មានការ​រីកចម្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ធ្វើ​ឲ្យ​ការប្រកួត​កីឡា​មួយ​នេះបាន​យ៉ាង​ល្អ និង​អាច​ទទួលស្គាល់​ពី​អន្តរជាតិ​ថា កម្ពុជា​ពិត​ជា​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​រៀបចំ​កីឡា​ដ៏​ធំ​មួយ​នេះ​។នៅសល់ ​១០០​ថ្ងៃ​ទៀត​ការប្រកួត​ស៊ី​ហ្គេម​នឹង​មកដល់ ពួកគេ​គាំទ្រ​ និង​ពេញចិត្ត​ចូលរួម​រាប់​ថយ​ក្រោយ​ចាប់ពី​ថ្ងៃ​ទី​២៥ ​នេះ​រហូតដល់​ថ្ងៃ​ប្រកួត។ សូម​បញ្ជាក់​ថា ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​ដល់​ថ្ងៃ​ទី១៧​ ខែ​ឧសភា ឆ្នាំ​២០២៣ ​ខាងមុខនេះ​៕

ពលរដ្ឋ​នាំគ្នា​ផ្ញើ​សារ​អបអរសាទរ​ការ​រាប់​ថយក្រោយ​ ១០០​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម

2023/01/25 04:23:24 pm        462
​ភ្នំពេញ៖ ​ចាប់​រាប់​ពី​ថ្ងៃ​ទី​២៥​មករា​នេះ​តទៅ​នៅ​សល់​តែ ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមរួម​នឹង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ ហើយ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស នាំគ្នា​ចូលរួម​អបអរសាទរ​រាប់​ថយក្រោយ​ឱ្យ​បាន​ផុលផុស​បំផុត​។​ ​ជាមួយនឹង​ការរាប់​ថយក្រោយ​ ១០០​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​បាន​បង្ហាញ​សារ​អបអរសាទរ​នៅ​លើ​បណ្តាញ​សង្គម Facebook យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។ ដោយ​ឡែក​សម្រាប់​ពលរដ្ឋ និង​យុវជន​បាន​ឱ្យ​ដឹង​ថា ពួកគេ​ពិតជា​មាន​មោទកភាព​បំផុត​ដែល​កម្ពុជា​បាន​ធ្វើ​ម្ចាស់ផ្ទះ ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ហើយ​ទាំង​អស់​នេះ​សម្រាប់​កម្ពុជា​ជា​លើក​ទី​១ ​ប៉ុណ្ណោះ​ដែល​បាន​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ដូចនេះ​ក្នុងនាម​ជា​ពលរដ្ឋ និង​យុវជន​ពិតជា​សប្បាយចិត្ត និង​សូម​ចូលរួម​អបអរសាទរ​រាប់​ថយក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ទាំងអស់គ្នា ហើយ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រទេស​នឹង​ចូលរួម​រាប់​ថយ​ក្រោយ​ឱ្យ​បាន​ផុលផុស​បំផុត ដើម្បី​លើកមុខ​មាត់​ប្រទេស​កម្ពុជា​។​ ​គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៥​ ខែឧសភា​រហូតដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភាដែល​មាន​រយៈពេល ​១៣​ថ្ងៃ ហើយ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះនឹង​មាន ​៣៨​ប្រភេទ​កីឡា​ចូលរួម​ប្រកួត ដែល​មកពី​ ១១​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រួម​នឹង​ទី​ម័​រ​៕ ​អត្ថបទ៖ គង់ រ៉េ​ន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM