Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Rafael Nadal ធ្លាក់​ពី Australian Open ជាមួយ​របួស​ក្នុង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក McDonald

2023/01/19 09:31:07 pm        110
​​វាយ​កូន​បាល់៖ ជើងឯក​វាយ​កូន​បាល់ Grand Slam ២២លើក Rafael Nadal បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Grand Slam, Australian Open ហើយ​ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក Mackenzie McDonald ជាមួយនឹង​របួស​។​ ​​កីឡាករ​អេ​ស្ប៉ា​ញ​វ័យ ៣៦ឆ្នាំ​រូបនេះត្រូវបាន McDonald នាំមុខ​មុន ១សិត​ហើយ​ក៏មាន​បញ្ហា​ត្រកៀក​។ ​​ក្រោយមក​បន្ទាប់ពី​បញ្ចប់​សិត​ទី២ ដែល​ត្រូវបាន McDonald នាំមុខ ៦-៤ និង ៦-៣ នោះ Nadal ក៏​ទទួលបាន​ការពិនិត្យ​បឋម​ដោយ​ក្រុមការងារ​របស់ខ្លួន មុនពេល​ដែល​បន្ត​ការប្រកួត​សិត​ចុងក្រោយ​ចាញ់ ៧-៥ ទៀត​។ ​​នេះ​ជាការ​ចាក​ចេញពី Australian Open លឿន​បំផុត​តាំងពី​ឆ្នាំ២០១៦ សម្រាប់ Rafael Nadal ដែល​ធ្លាក់​ត្រឹម​ជុំ​ទី២ នេះ​។ ​​រំលឹកថា Rafael Nadal មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​ឆ្នាំ២០២២ បន្ទាប់ពី​ជា​ពីរ​បួស​ដោយបាន​យកឈ្នះ Daniil Medvedev នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open និង​បន្ត​ឈ្នះ​ពាន French Open មួយទៀត​ដែល​ធ្វើឱ្យពាន Grand Slam សរុប​មាន ២២លើក​។ ​​ងាក​ទៅ​លទ្ធផល​ផ្សេងទៀត​កីឡាករ​កាណាដា Felix Auger-Alliassime បាន​វាយបក​ពី​បរាជ័យ ២សិត​ដំបូង​រហូត​យកឈ្នះ​បី​សិត​ផ្ទួនៗ​វិញ ៣-៦ ៣-៦ ៦-៣ ៦-២ និង ៦-២ លើ​កីឡាករ​ស្លូ​វ៉ា​គី Alex Molcan​។ ​ចំណែក​កីឡាករ​អាមេរិក Frances Tiafoe គ្មាន​បញ្ហា​ឡើយ​សម្រាប់​ជុំ​ទី២ របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាករ​ចិន Shang Juncheng ៦-៤ ៦-៤ និង ៦-១ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Karen Khachanov៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សំបុត្រ​មាស​ទស្សនា​ការប្រកួតរ​វាង Ronaldo និង Messi មានតម្លៃ​ដល់​ទៅ ២.៦​លាន​ដុល្លារ

2023/01/19 07:17:37 pm        135
​បាល់ទាត់៖ ​សំបុត្រ​មាស​តែមួយ​សន្លឹក​គត់​សម្រាប់​ទស្សនា​ការប្រកួត​ជំនួប​រវាង Ronaldo និង Messi ត្រូវ​បាន​ដេញថ្លៃ​បញ្ចប់​ហើយ​ដោយ​មានតម្លៃ​ដល់​ទៅ ២.៦​លាន​ដុល្លារ​អាមេរិក​បាន​ទៅ​អ្នកជំនួញ​អារ៉ាប៊ីសាអ៊ូឌីត​មួយរូប​។ ​​Mushref Al-Ghamdi គឺជា​អ្នក​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ AqarOne នៅ​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​អ្នកដេញថ្លៃ​បាន​សំបុត្រ​មាស ​រឺ​ហៅថា​សំបុត្រ “Beyond Imagination”​។ ​ភាព​អស្ចារ្យ​នៃ​សំបុត្រ​មាស​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នេះ គឺ​អនុញ្ញាត​ឱ្យ​សេដ្ឋី​អចលនទ្រព្យ​រូប​នេះ​មាន​សិទ្ធ​ចូល​ទីលាន​អបអរសាទរ​ជ័យជំនះ​ជាមួយ​កីឡាករ​បាន អាច​ថតរូប​ជាមួយ​តារា​បាល់ទាត់​ល្បីៗ​ក្រោយ​ចប់​ការប្រកួត​បាន​ដែល​គេ​នឹង​ឃើញ​មាន​វត្តមាន Cristiano Ronaldo Lionel Messi Kylian Mbappe Neymar និង Sergio Ramos ជាដើម​។ មិនតែប៉ុណ្ណោះ​ម្ចាស់​សំបុត្រ​មាស ក៏​អាច​ចូលក្នុង​បន្ទប់​ផ្លាស់​សម្រៀក​បំពាក់​ក្រុម​ទាំង​ពីរបាន អាច​ជជែក​រឺ​ថតរូប​ជាមួយ​តារាបាល់ទាត់​ទាំង​នោះបាន​។ ​​បើតាម​ការឱ្យ​ពី​អ្នករៀបចំ​ថា ទឹកប្រាក់​ដែល​បានមកពី​ការលក់​សំបុត្រ​មាស​ជាង ២លាន​ដុល្លារ​នេះ​នឹង​បញ្ជូន​ទៅ​អង្គការ​សប្បុរសធម៌ និង​កិច្ច​ការងារ​ជួយ​សង្គម​ផ្សេងៗ​។ ​សូម​បញ្ជាក់​ថា Ronaldo និង Messi នឹង​ជួប​គ្នា​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ​នៅ​ថ្ងៃ​នេះ​ នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​រវាង​ក្រុម​តារា​ចម្រុះ​នៅ​ទីក្រុង Riyadh ដែល​មាន​ការ​រួមបញ្ចូល​រវាង​ក្លិប​បាល់ទាត់​ពីរ Al Hilal និង Al Nassr ដែលមាន​វត្តមាន Cristiano Ronaldo ជា​ប្រធាន​ក្រុម ជួប​ជាមួយ​ក្រុមបារាំ​ង Paris Saint Germain​។​ ​ការប្រកួត​មិត្តភាព​នេះ​ត្រូវបាន​គេ​ដឹងថា មានការ​រង់ចាំ​ទស្សនា​ច្រើន​បំផុត​មួយ​នៅ​ជុំវិញ​ពិភពលោក​ នៃ​ជំនួប​រវាង​ស្តេច​បាល់ទាត់​ទាំងពីរ ដែល​គេ​អាចនិយាយបាន​ថា ​ជាការ​ប្រកួត​ចុងក្រោយ​ដែល Ronaldo និង Messi ប្រឈម​គ្នា​មុន​ចូលនិវត្តន៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រកឃើញ ៤​ក្រុម​ទៀត​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពាន​ Soccer League 2023

2023/01/19 06:39:12 pm        124
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ បាន​រក​ឃើញ​បេក្ខភាព​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ផ្នែក​បុរស ៤​ក្រុម​ទៀតហើយក្រោយ​ដំណើរការ​ប្រកួត​បាន​ជិត ២​សប្ដាហ៍ រួមមាន​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងមកពី​ពូ​ល​ I, ​ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាលមកពី​ពូ​ល​ J, ក្រុម​ Royal Mayura Resort ​មកពី​ពូ​ល​ K ​និង​ក្រុម​ Try All FC ​មកពី​ពូ​ល​ L។​ ​សម្រាប់​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​, ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាល និង​ក្រុម​ Royal Mayura Resort ​បាន​ឡើង​វគ្គ​បន្ដសុទ្ធតែ​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នា ក្រោយ​យកឈ្នះ​គូប្រកួត ៣​ប្រកួត​ជាប់​គ្នាក្នុង​ពូ​ល​រៀងៗ​ខ្លួន ជាក់ស្ដែង​ការប្រកួត​បញ្ច​ប់ពូ​លកាលពី​ថ្ងៃទី​១៨ ខែមករា​ម្សិលមិញ ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងបាន​យកឈ្នះ​ក្រុមយុវជន​ឥន្ទ្រី​ខ្មៅ ១-០, ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាលយកឈ្នះ​ក្រុម​ខ្មែរ​ស្ដារ ១០-០ និង​ក្រុម​ Royal Mayura Resort ​យកឈ្នះ​ក្រុមយុវជន​សាម​គម​ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជាដោយ​លទ្ធផល ៥-១។​ ​ចំណែក​ក្រុម​ Try All FC ​បាន​ឡើង​វគ្គ​បន្ដ​ទាំង​ប្រផិតប្រផើយ ក្រោយ​យកឈ្នះ​ក្រុម​លោក​អ៊ុំ​អេ​ហ្វ​ស៊ី ៤-០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ Try All ​មាន ៦​ពិន្ទុស្មើគ្នា​ជាមួយ​ក្រុម ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ តែដោយសារ​ប្រវត្តិ​ធ្លាប់​ជួបគ្នា​ក្នុង​ពូ​ល ក្រុម​ Try All ​ធ្លាប់​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ទើប​ពួកគេ​មានឱកាស​ឈរ​កំពូល​តារាង និង​ទទួលបាន​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយ។​ ​ដោយឡែក​ការប្រកួត​ផ្នែក​នារី​វិញ ក្រុម​ភ្នំពេញ​ក្រោ​ន និង​សុ​ភី​ណា​អេ​ហ្វ​ស៊ីបាន​បន្ថែម ៣​ពិន្ទុ​រៀងៗ​ខ្លួនក្នុង​ពូ​ល​ B ​បន្ទាប់ពី​ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​ខេមរា​ជ័យ ៥-០ និង​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ីយកឈ្នះ​ក្រុម​សម្រស់​ចំការលើ ១-០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរឈរ​លេខ​១ និង​លេខ​២ ដោយមាន ៧​ពិន្ទុ​ស្មើគ្នា ខណៈ​ក្រុម​សម្រស់​ចំការលើ បាន​ធ្លាក់​មកឈរ​លេខ​៣ ដោយ​រក្សា ៦​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឆ្លងកាត់ ៣​ប្រកួត​ដូចគ្នា​៕​អត្ថបទ៖ លី ឈុន​ឡា

Manchester United ខកដំណើរ​ឡើងឈរ​លេខ​២ ដោយ​បាល់ Freekick ចុង​ម៉ោង​របស់ Crystal Palace

2023/01/19 06:15:51 pm        97
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ខក​ឱកាស​បី​ពិន្ទុ​ដើម្បី​ឡើងឈរ​លេខ២ ក្នុង​តារាង​នៅ​ក្របខណ្ឌ English Premier League បន្ទាប់ពី​បាល់ Freekick ចុង​ម៉ោង​របស់ Michael Olise តាម​ស្មើ​ឱ្យ Crystal Palace​។​ ​​Manchester United មុន​មកដល់​ការប្រកួត​នេះគឺ​រកបាន​ជ័យជំនះ ៩ប្រកួត​ជាប់​គ្នា​រួចមកហើយ ខណៈដែល Bruno Fernandes ក៏​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៤៣​។ ​​យ៉ាងណាក្តី​បាល់ Freekick ដ៏​អស្ចារ្យ​របស់ Michael Olise ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag បាត់បង់​បី​ពិន្ទុ​នៅ​ចុង​ម៉ោង ទោះបី Casemiro មានឱកាស​នៅ​នឹង​មុខ​ទី​តែ​មិនបាន​សំរេច​។ ​​អ្នកចាត់ការ Manchester United លោក Erik ten Hag បានឱ្យដឹង​ក្រោយ​ចប់​ការប្រកួត ដោយ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ខកចិត្ត និង​ចាត់ទុកថា ​គ្មាន​សំណាង​នៅ​ចុង​ម៉ោង​ដោយ​បាល់ Freekick របស់ Crystal Palace និង​ឱកាស​របស់ Casemiro​។ ​​ខ្សែបម្រើ​ប្រេ​ស៊ី​ល Casemiro នឹង​អវត្តមាន​ពី​ការប្រកួត​នៅ​ទឹកដី Arsenal ចុង​សប្តាហ៍​នេះ​ក្រោយ​ទទួលបាន​កាត​លឿង​សរុប ៥លើកដែល​នេះ​ជា​ក្តីបារម្ភ​សម្រាប់​លោក Erik ten Hag ផងដែរ​។ ​​មួយ​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester United ឡើងមក​លេខ៣ ពីលើ Newcastle ១ពិន្ទុ និង​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ២ Manchester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​បាល់ទះ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​លើក​ពានរង្វាន់​លោកជំទាវ មិថុនា ភូ​ថង​

2023/01/19 05:49:02 pm        120
​បាល់ទះ​៖ ក្រុមកីឡា​បាល់ទះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុងជាប់​ជើងឯក​លេខ​១ ជា​អ្នក​លើក​ពានរង្វាន់​រប​ស់លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ​៦​ថ្ងៃ​កន្លងទៅ​។​ ​នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុម​កីឡាបាល់ទះ​នៃ​ស្នងការ​នគរបាល​ដ្ឋា​ន​ខេត្តកោះកុង បាន​ជាប់​ជ័យលាភី​ជើងឯក​លើក​ពានរង្វាន់​របស់លោក​ជំទាវ មិថុនា ភូ​ថង បន្ទាប់ពី​ប្រកាស​បង្កើត​ក្លិប​កីឡាបាល់ទះ​ខេត្ត​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្តកោះកុងលើកឡើង​នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ ​ថា ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​នេះ​មាន​ក្រុម​ប្រកួត​ចំនួន ​១២​ក្រុមធ្វើឡើង​រយៈពេល​ ៦​ថ្ងៃ​មក ហើយ​ទំរាំ​រកឃើញ​ជើងឯក​នៅថ្ងៃនេះ ដោយ​កីឡាករ​ម្នាក់​សុទ្ធតែ​បាន​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​ដណ្តើម​ជ័យជម្នះ​ដោយ​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​ពិតៗ​។ ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ក្រុមកីឡា​បាល់​ទះ​ជាប់​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទូ​ម​សាគរ និង​ក្រុម​កីឡាបាល់ទះជាប់​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល អម​ទៅដោយ​ថវិកា​មួយចំនួនធំ​ផងដែរ​។​ ​លោក​ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្តកោះកុងសម្តែង​នូវ​មោទនភាព និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចប្រឹងប្រែង​ប្រកប​ដោយសារ​ត្មី​សាមគ្គីភាព​ខ្ពស់បំផុត ហើយ​លោក​ជឿជាក់ថា ទៅ​ថ្ងៃមុខវិស័យ​កីឡាបាល់ទះ​នៅក្នុង​ខេត្ត​កាន់តែ​រីកចម្រើន​ទ្វេរ​ដង​បន្ថែមទៀត ក្រោម​ម្លប់​សុខសន្តិភាព​។​ ​សម្រាប់​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចាត់​ទុក​ការទទួល​ជ័យជម្នះ​របស់​ក្រុមកីឡា​បាល់ទះ​នៅពេលនេះ​ថា ជាការ​បំផុសស្មារតី​ក្នុង​ពង្រឹង​ចំណេះដឹង​សមត្ថភាព​ដល់​អ្នក​ដែលមាន​ចាប់អារម្មណ៍ ​ចូលរួម​លេង​កីឡា​កាន់តែច្រើន​តាំងពី​ថ្នាក់មូលដ្ឋាន​ រហូតដល់​ឈានទៅ​ប្រកួតប្រជែង​កម្រិត​ថ្នាក់ជាតិ ព្រមទាំង​អបអរសាទរ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ ខាងមុខនេះ​។​​ដើម្បី​សាទរ​ដំណើរ​ទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ លោកជំទាវ​អភិបាលខេត្តបាន​រំលេច​ទៀត​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​បំផុស​ចលនា​ស្មារតី​គាំទ្រ​កីឡា​ជាតិ​ឱ្យ​កាន់តែច្រើន ដោយ​សល់​តែ​ ១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះកម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​ផ្លូវការ ក្រោម​ពេល​ស្លោក​កីឡា​រស់​ក្រោម​ម្លប់​សន្តិភាព​។​ ​លោកជំទាវ​អភិបាលខេត្តសង្កត់ធ្ងន់ថា ចំពោះ​ក្រុម​ដែល​មិនទាន់បាន​ចំណាត់ថ្នាក់​ល្អ មេត្តា​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដើម្បី​ទទួលលទ្ធផល​ល្អ​ពេល​ប្រកួត​លើក​ក្រោយៗ​។ «​ប្រសិនបើ​អ្នក​មិន​ខិតខំ​បង្ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់​នោះទេ អ្នកនឹង​ទទួល​បរាជ័យ​នៅលើ​ទីលាន​ប្រកួត​»៕អត្ថបទ៖ ឈឹម មករា

CAMSOC ប្រាប់​អាជីវកម្ម​សណ្ឋាគារ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ឲ្យ​បាន​ល្អ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/19 05:36:32 pm        72
​ស៊ីហ្គេម៖ គណៈកម្មការ​ជំនាញនៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣​ (CAMSOC) បាន​អំពាវនាវ​ឲ្យ​អាជីវកម្ម​សណ្ឋាគារ​នានា ពិសេស​សណ្ឋាគារដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការជំនាញ​ CAMSOC ​ត្រៀមលក្ខណៈ​បានល្អ​ប្រសើរក្នុង​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ ដើម្បី​លើកមុខ​មាត់​ជាតិក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​​នេះ​បើតាម​ការលើកឡើង​រប​ស់​ឯកឧត្តម សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន បន្ទាប់ពី​គណៈកម្មការ​ជំនាញ​ CAMSOC ​មួយ​នេះបាន​អញ្ជើញ​តំណាង​សេវា​ស្នាក់នៅ​ប្រមាណ ៣០​សណ្ឋាគារ ដែល​ភាគច្រើន​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ផ្កាយ​បួន និង​ផ្កាយ​បី ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការត្រៀម​ទទួល​បដិសណ្ឋារកិច្ច​សេវាកម្ម​ស្នាក់នៅ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​០២៣។​ ​ប្រធាន​គណៈកម្មការ​ស្នា​ក់នៅ ហូបចុក និង​ដឹកជញ្ជូន​ដដែលបាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះរៀបចំឡើងដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សណ្ឋាគារ​ទាំងអស់ ត្រៀម​ទទួល​ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូនជូន​គណៈប្រតិភូ​ជាតិ និង​អន្ដរជាតិក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើកដំបូង​នៅ​កម្ពុជា ដែល​នៅសល់​ជាង ១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​​គួរ​ដឹងថា ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូនគឺជា​ការងារ​ដ៏​សំខាន់​មួយ ត្រូវបាន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​យកចិត្តទុកដាក់ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​ជំរុញ​ឲ្យ​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់ ​លើ​ការទទួល​បដិសណ្ឋារកិច្ច​ជា​ចម្បង ដើម្បី​ធានាបាន​នូវ​ការផ្ដល់​ភាពកក់ក្ដៅជូន​ដល់​ប្រតិភូ កីឡាករ​-​កីឡាការិនី និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ទាំងអស់ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ៕​អត្ថបទ លី ឈុន​ឡា

មន្ដ្រីជាន់ខ្ពស់​កីឡា​វាយ​កូន​បាល់​អាស៊ី​រំពឹង​កម្ពុជា​នឹង​រៀបចំ​ស៊ី​ហ្គេម​ដោយ​ជោគជ័យ​

2023/01/19 05:20:01 pm        84
​វាយ​កូន​បាល់៖ មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា គឺមាន​លទ្ធភាព​គ្រប់គ្រាន់ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេលខាងមុខប្រកបដោយ​ភាពជោគជ័យ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ Kitsombat Euammongkol  ​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី និង​នាយក​ប្រតិបត្តិ​លោកស្រី​ Manpreet Kandhari ​បន្ទាប់ពី​មន្ដ្រីជាន់ខ្ពស់​ទាំង២ បានធ្វើ​ដំណើរ​ទស្សនកិច្ចដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ​ដំណើរ​ទស្សនកិច្ច​នេះដែ​រត្រូវបាន​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជារៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅនៅ​ទីស្នាក់ការ​របស់​សហព័ន្ធ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិកាល​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ​។​ ​លោក​ Kitsombat Euammongkol ​បានបង្ហាញ​សេចក្ដី​រីករាយ​ជាខ្លាំង បន្ទាប់ពី​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ហើយ​លោក​ក៏មាន​មោទនភាពចំពោះ​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា ក្នុងការ​ទទួលយក​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ មក​រៀបចំ​ជា​លើកដំបូងក្រោយ​រង់ចាំ​អស់​ជា​យូរ​ផងដែរ។​ ​ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី​  ​លោក​រីករាយក្នុងការ​គាំទ្រ និង​សហការ​រៀបចំ​ការប្រកួត​នេះ។ លោក​ទទួលស្គាល់ថា កីឡា​វាយ​កូន​បាល់ពិបាក​ក្នុងការ​ស្វែងរក​ជ័យជម្នះ ដោយ​ត្រូវ​ហ្វឹកហាត់​ខ្លាំង និង​ប្រកួត​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើនទម្រាំ​ទទួលបាន​មេដាយ។ តែ​លោក​រំពឹងថា កម្ពុជា​នឹង​អាច​ឈ្នះ​មេដាយ​ណាមួយ បើសិន​កីឡាករ​-​កីឡាការិនីបន្ដ​ការ​ខំប្រឹង​បន្ថែមទៀត។​ ​ជាមួយគ្នា​នោះលោកស្រី​ Manpreet Kandhari ​ដែល​ទើប​ចូលរួម​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមកាលពី​ឆ្នាំមុនបាន​លើកឡើងថា កាល​ស៊ី​ហ្គេមនៅ​វៀតណាមពិតជា​ធ្វើ​បានល្អ ទាំង​ការទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ ហូបចុក និង​ដំណើរ​ការរៀបចំ​ការប្រកួត តែ​ក៏​នៅតែមាន​ចំណុច​ខ្វះខាត​ដែរ។ ប៉ុន្ដែ​សម្រាប់​ស៊ី​ហ្គេមនៅ​កម្ពុជា លោក​សង្ឃឹមថានឹងធ្វើ​បានល្អ ព្រោះ​មាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ល្អ ពិសេស​លោក​អគ្គលេខាធិកា​រ។​ ​ម្យ៉ាងវិញទៀតកម្ពុជា​ក៏​ធ្លាប់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ សិក្ខាសាលា និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ ហើយ​ប្រទេស​ចូលរួមសុទ្ធតែ​បាន​កោតសរសើរ​ថា កម្ពុជា​រៀបចំ​បានល្អ។ កត្ដា​ទាំងនេះបានធ្វើ​ឲ្យ​លោកស្រី​មាន​សុ​ទិដ្ឋិ​យម​ថា មិនមាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​កម្ពុជា ក្នុងការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នោះទេ៕​អត្ថបទ៖ លី ឈុន​ឡា​

Novak Djokovic ឈ្នះ​ការប្រកួត​ជុំ​ទី១ ក្នុង​ការវិល​ត្រលប់​មកកាន់ Grand Slam, Australian Open វិញ

2023/01/18 10:02:18 pm        67
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​ទទួល​ការ​ទះដៃ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​អ្នកគាំទ្រ​នៅ​ទឹកដី​អូស្ត្រាលី ក្នុង​ការ​វិល​ត្រលប់​របស់​ខ្លួន​មកកាន់​ព្រឹត្តិការណ៍ Grand Slam, Australian Open បន្ទាប់ពី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួមការ​ប្រកួត​កាលពី​ឆ្នាំមុន​។ ​​អតីត​កីឡា​ករលេខ ១ ពិភពលោក​រូប​នេះ​បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Carballes Baena ដោយ​លទ្ធផល ៣សិត​ផ្ទួនៗ ៦-៣ ៦-៤ និង ៦-០​។ ​Djokovic បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នកគាំទ្រ​បែបនេះ និង​បន្ត​ស្ថិតិ​លេង​មិន​ចាញ់​របស់​ខ្លួន​នៅ Australian Open ឡើង​ដល់ ៣៥​ប្រកួត​។ ​ជុំ​បន្ត Djokovic នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​បូ​លី​វៀ Hugo Dellien រឺ​កីឡាករ​បារាំង Enzo Couacaud​។ ​​ចំណែក​ឯ​អតីត​កីឡា​ករលេខ ១ ពិភពលោក Andy Murray ក៏បាន​បន្ត​ដំណើរ​ទៅមុខ​ដែរ​ តែ​មាន​ការ​លំបាក​ខ្លាំង​ទំរាំ​យកឈ្នះ​កីឡាករ​កំពូល​របស់​អ៊ីតាលី Matteo Berrettini​។ ​​កីឡាករ​វ័យ ៣៥​ឆ្នាំ​សញ្ជាតិ​ស្កុ​ត​ឡេ​ន​រូប​នេះ​អាច​និយាយបាន​ជា​ជ័យជំនះ​ធំ​បំផុត​របស់​ខ្លួន ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​បាន​យកឈ្នះ​កីឡាករ​លំដាប់​លេខ ១៣ Berrettini ដោយ​លទ្ធផល​តានតឹង ៥សិត ៦-៣ ៦-៣ ៤-៦ ៦-៧(៧-៩) និង ៧-៦(១០-៦)​។​ ​បច្ចុប្បន្ន​ឈរ​លេខ ៦៦ ពិភពលោក Andy Murray រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​ទៅលើ​កីឡាករ​លំដាប់ Top20 ក្នុង​ព្រឹត្តិការណ៍ Grand Slam រាប់​ពី​ឆ្នាំ២០១៧ ហើយនឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី Fabio Fognini រឺ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis នៅ​ជុំ​ទី ២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Formula One បន្ត​កិច្ចសន្យា​ជាមួយ​ទីលានប្រណាំង​ប្រទេស​ហូឡង់ដល់​ឆ្នាំ​២០២៥

2023/01/18 09:28:02 pm        64
​ប្រណាំង​រថយន្ត៖ ​​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula One នឹង​បន្ត​មាន​វត្តមាន​នៅលើ​ទឹកដី​ហូ​ឡង់​រហូតដល់​ឆ្នាំ ២០២៥ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ឈានដល់​កិច្ចព្រមព្រៀង​នឹង​គ្នា​។ ​​F1 នៅ​ហូ​ឡង់​បាន​ត្រលប់​មកវិញ​កាលពី​ឆ្នាំ២០២១ ជាមួយនឹង​ការគាំទ្រ​ខ្លាំង​ពី​អ្នកគាំទ្រ​ម្ចាស់ផ្ទះ ជាពិសេស​តាមរយៈ​ការ​ឈ្នះ​ជើងឯក​ពិភពលោក ២ឆ្នាំ​ជាប់​គ្នា​របស់ Max Verstappen​។ ​​នៅ​ឆ្នាំ២០២៣ ខាងមុខ​គេ​នឹង​ឃើញ​វត្តមាន​កីឡាករ​ហូ​ឡង់​មួយរូប​ទៀត​ នៅលើ​ទីលាន​គឺ​កីឡាករ​ជើងឯក​ពិភពលោក Formula E, Nick de Vries នឹង​ប្រណាំង​ឱ្យ​ក្រុម Williams​។​ ​​ព្រឹត្តិការណ៍ Dutch Grand Prix នឹងធ្វើ​នៅ​ថ្ងៃទី២៥-២៧ ខែសីហា​ឆ្នាំក្រោយ​។ ​​រំលឹកថា​ ទីលាន Zandvoort ធ្លាប់​រៀបចំ​ការប្រណាំង F1 ៣២លើក​រាប់​ពី​ឆ្នាំ១៩៥០ ដល់ ១៩៨៥​។ ​​ឆ្នាំ២០២០ F1 ក៏បាន​ប្រកាស​ដាក់​ទីលាន​មួយ​នេះ​ចូលក្នុង​កាលវិភាគ​វិញ​ តែការប្រកួត​ក៏ត្រូវ​បាន​លុបចោល​វិញ​ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Pablo Sarabia ផ្លាស់​ពី PSG មកកាន់ Wolverhampton តម្លៃ ៤.៤លាន​ផោន

2023/01/18 07:02:39 pm        74
បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​អេ​ស្ប៉ា​ញ Pablo Sarabia បានសម្រេច​ក្នុងការ​ផ្លាស់​ពី​ក្លិប​បារាំង Paris Saint Germain មក​ចូលរួម​ជាមួយ Wolverhampton ក្នុងតម្លៃ​ផ្ទេរ ៤.៤លាន​ផោន​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់​កីឡដ្ឋាន Molineux ដែល​កំពុង​ឈរ​លេខ ១៦ ក្នុង​តារាង Premier League ដោយបាន​ចុះហត្ថលេខា​រយៈពេល ២ឆ្នាំកន្លះ​។ ​​Pablo Sarabia បាន​ចាក​ចេញពី Sevilla កាលពី​ឆ្នាំ២០១៩ ផ្លាស់​ទៅកាន់ Paris Saint Germain ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៥លើក​នៅ​ក្លិប​ជើងឯក​បារាំង​មួយ​នេះ​។ ​​Sarabia ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ និង​ចូល​លេង​ប្រកួត​ដំបូង​កាលពី​ឆ្នាំ២០១៩ បង្ហាញខ្លួន​បាន ២៦ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៩គ្រាប់​។ ​​អតីត​កីឡាករ​របស់ Sevilla រូបនេះ​ក៏​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅ World Cup កាតា​ផងដែរ ដោយបាន​បង្ហាញខ្លួន​មួយ​លើក​ក្នុងពេល​ផ្លាស់ប្តូរ​ចូល​ពេល​លេង​ទល់នឹង​ម៉ា​រ៉ុ​ក​។ ​​មុន​មកដល់ Wolves នេះ Sarabia បាន​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល ២០២១-២២ នៅ Sporting Lisbon ខណៈ​ការមកដល់ Wolves ជាការ​រួមការ​ងារ​ជាមួយគ្នា​សារជាថ្មី​ជាមួយ​អ្នកចាត់ការ Julen Lopetegui ដែល​ធ្លាប់​ដឹកនាំ Sevilla៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM