Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

មហាសេដ្ឋី​អង់គ្លេស​ប្រធាន​ក្រុមហ៊ុន Ineos ប្រកាស​ទិញ​ភាគហ៊ុន​ធំ Manchester United

2023/01/18 06:25:47 pm        108
​បាល់ទាត់៖ ​មហាសេដ្ឋី​អង់គ្លេស Sir Jim Ratcliffe ដែលជា​ម្ចាស់​ក្រុមហ៊ុន Ineos បានប្រកាស​ផ្លូវការ​ពី​ការ​ចូល​ខ្លួន​ទិញ​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United​។ ​ម្ចាស់​ក្លិប​បច្ចុប្បន្ន​គ្រួសារ​ត្រកូល Glazer បាន​ប្រកាស​លក់​ភាគហ៊ុន​ធំ Manchester United កាលពី​ខែ​វិច្ឆិកា​។ ​​Sir Jim Ratcliffe មុន​នេះ​ទើបតែ​បរាជ័យ​ក្នុង​ការទិញ​ភាគហ៊ុន​ធំ ៤.២៥​ពាន់​លាន​ផោន​របស់​ក្លិប​តោ​ខៀវ Chelsea កាលពី​ឆ្នាំមុន បន្ទាប់ពី​មហាសេដ្ឋី​រុស្ស៊ី​លោក Roman Abramovich ប្រកាស​លក់​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​ការវិនិយោគរ​បស់​អ្នកជំនួញ​អាមេរិក Todd Boehly​។​ ​Sir Jim Ratcliffe មាន​ដើមកំណើត​នៅ​ទីក្រុង Manchester និង​ជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United តាំងពី​កុមារ ហើយ​លោក​គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​កំពូល​ម្នាក់​នៅ​ចក្រភព​អង់គ្លេស​។ ​​​ជា​ម្ចាស់​ក្រុមហ៊ុន Ineos, Sir Jim Ratcliffe ក៏​កំពុង​វិនិយោគ​ក្លិប​បាល់ទាត់​បារាំង OGC Nice និង​ក្លិប​ស្វ៊ី​ស Lausanne ផងដែរ រួម​ជាមួយនឹង​ការវិនិយោគ​លើ​ប្រភេទ​កីឡា​ផ្សេងទៀត​ ដូចជា​ប្រណាំង​កង់ និង Formula One ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ និង​​កីឡា​កាយ​វប្បកម្ម​សោកស្ដាយ​ក្រោយ​ត្រូវ​បាន​ដកចេញ​ពី​ស៊ី​ហ្គេម​

2023/01/18 06:05:03 pm        179
​កាយ​វប្បកម្ម៖ កីឡា​កាយ​វប្បកម្មត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេច​ដកចេញ​ពី​ការប្រកួត​ស៊ី​ហ្គេមនា​ខែឧសភា​ខាងមុខ​ហើយ ក្រោយ​រកឃើញ​កីឡាករ ២រូបជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ (​ដូ​ភីង​) កំឡុង​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ។​ ​ការណ៍​នេះបានធ្វើ​ឲ្យ​លោក តឹក ប៊ុន​វី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា រួមទាំង​ក្រុម​ជម្រើសជាតិ​ទាំងមូលមានការ​សោកស្ដាយ​ជាខ្លាំង និង​បានធ្វើការ​សុំទោស​ជា​សាធារណៈចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​របស់​កីឡាករ ២​រូបដែល​ធ្លោយ​ប្រើ​សារធាតុ​ហាមឃាត់​ប្រភេទ​ Steroids ​ដោយ​មិនដឹង​ខ្លួន រួមមាន​កីឡាករ ផាន់ ណា​រិ​ទ្ធ និង​កីឡាករ ស៊ា​ង ម៉េង​សាង។​ ​ក្រោយ​កើតមាន​រឿងរ៉ាវ​ដ៏​រសើប ក៏ដូចជា​ការឆ្លើយ​សារភាព​ត្រង់​ចំពោះមុខ​សហព័ន្ធ​របស់​កីឡាករ​ជម្រើសជាតិ​ទាំង ២​រូបនៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ សហព័ន្ធ​ក៏បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយនៅ​ទីស្នាក់ការ​សហព័ន្ធ ដើម្បី​ឲ្យ​កីឡាករ​សារភាព និង​សុំទោស​ជា​សាធារណៈជុំវិញ​នឹង​ការប្រើប្រាស់​សារធាតុ​ហាមឃាត់ និង​ការ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដកចេញ​ពី​ស៊ី​ហ្គេម។​ ​ក្នុងនាម​ប្រធាន​សហព័ន្ធ លោក តឹក ប៊ុន​វី បាន​សម្ដែង​ការសោកស្ដាយ និង​ឈឺចាប់​ជាខ្លាំងដែល​ការខិតខំ​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ ពិសេស​ការ​ខំប្រឹង​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ខ្លួនដើម្បី​ត្រៀម​ស៊ី​ហ្គេម ត្រូវបានរលាយពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​ម​ហាមឃាត់ ពិសេស​ប្រភេទ​ Steroids ​ដែល​អន្ដរជាតិ​មានការ​ព្រួយបារម្ភ និង​ទប់​ស្កាល់ ក្នុងនោះ​សហព័ន្ធ​ក៏បាន​ហាមឃាត់​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ។​ ​ពាក់ព័ន្ធ​ករណីនេះកីឡាករ ផាន់ ណា​រិ​ទ្ធ និង​កីឡាករ ស៊ា​ង ម៉េង​សាង បាន​សារភាព និង​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ចាក់​ថ្នាំ​បញ្ចុះ​ជាតិ​ទឹក​ពិតមែន តែ​ពួកគេ​បានលើកឡើង​ស្រដៀង​គ្នា​ថា ពុំបាន​ដឹងថា ថ្នាំ​នេះស្ថិតក្នុង​ប​ញ្ចី​ហាមឃាត់​របស់​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក​(WADA) នោះទេ។ ផាន់ ណា​រិ​ទ្ធ បាន​ពន្យល់ថា ដំបូង​ឡើយ​ខ្លួន និង​មិត្ត​រួម​ក្រុមបាន​ទៅ​ក្លិប​ហាត់ប្រាណ​ King GYM ​ដែលមាន​អ​តី​ម្ចាស់​មេដាយមាស​អន្ដរជាតិ សំបូរ សុ​ភ័​ណ្ឌ ជា​ក្លិប ដើម្បី​សុំ​ការណែនាំមុន​ការប្រកួត​កីឡា​ជាតិលើក​ទី​៣។​ ​បន្ទាប់ពី​ទៅដល់​ម្ចាស់​ក្លិប​លោក សំបូរ សុ​ភ័​ណ្ឌ ក៏បាន​ប្រាប់​ឲ្យ​ពួកគេ​ស្នាក់នៅ​ទីនោះ ដើម្បី​ប្រាប់​ពី​វិធី​ពិសេស​ធ្វើ​ឲ្យ​សាច់ដុំ​ស្ងួត​ល្អ។ លុះដល់​យប់​ឡើង បន្ទាប់ពី​ញាំ​អាហារ​ហើយ ម្ចាស់​ក្លិប​រូបនេះក៏បាន​ដាស់​ពួកគេ ដើម្បី​ចាក់​ថ្នាំ​សម្រក​ជាតិ​ទឹក​ម្នាក់​ម្ដងៗ​ចំនួន ២​ដូ​សដោយ​ដូ​ស​ទី​១ ចាក់​នៅ​យប់​រំលង​អា​ធ្រា​ត្យ​ថ្ងៃទី​២៥ ខែវិច្ឆិកា និង​ដូ​ស​ទី​២ ចាក់​នៅ​យប់​រំលង​អា​ធ្រា​ត្យ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២។​ ណា​រិ​ទ្ធ បន្ថែមថា ជាមួយ​ការចាក់​ថ្នាំ​នេះដែរ ខ្លួន​ក៏បាន​សួរ សំបូរ សុ​ភ័​ណ្ឌ ពី​ផលប៉ះពាល់​ដែរ តែ​ត្រូវបាន​ម្ចាស​ក្លិប​ King GYM ​រូបនេះ​ឆ្លើយថា អត់​អី​ទេ វា​មាន​រយៈពេល​ត្រឹមតែ ៧​ថ្ងៃ​ប៉ុណ្ណោះ ណាមួយ​លោក​ក៏​ដឹងថា ពួកគាត់​ជា​កីឡាករ​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេម​ដែរ។ តែ​អ្វីដែល​ត្រូវបាន​ហួសពេល ក្រោយ​ភ្នាក់ងារ​ដូ​ប៉ា​កម្ពុជាធ្វើតេស្ដ​ទឹកនោម​ពួកគេ បន្ទាប់ពី​ចប់​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ រកឃើញ​ពួកគេ​មាន​សារធាតុ​ហាមឃាត់​ប្រភេទ​ Steroids ​ទើប​ពួកគេ​ដឹងថា ខ្លួន​បាន​ដើរ​លើ​ផ្លូវខុស​រួចទៅហើយ។​ ​ជុំវិញ​រឿងនេះ ទាំង​កីឡាករ ផាន់ ណា​រិ​ទ្ធ និង​កីឡាករ ស៊ា​ង ម៉េង​សាង បាន​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង និង​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​មិត្ត​រួម​ក្រុម ដែល​ពួកគេ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហព័ន្ធ បង្ក​ឲ្យ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​សម្រេច​ដក​កីឡា​កាយ​វប្បកម្ម​ពី​ស៊ី​ហ្គេម នាំ​ឲ្យ​មិត្ត​រួម​ក្រុម​ផ្សេងទៀតមិនមាន​ឱកាស​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។ យ៉ាងណាក្ដី​ពួកគេក៏បាន​ស្នើសុំ​ការអន្ដរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បានដាក់​បញ្ចូល​កីឡា​នេះ​ក្នុង​ស៊ី​ហ្គេម និង​ផ្ដល់ឱកាស​ដល់​កីឡាករ​ផ្សេងទៀត ដែល​មិនបាន​សាង​កំហុសបានបង្ហាញ​សមត្ថភាព និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នេះ​ផងដែរ។​ ​គួរ​ដឹងថា សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​អន្ដរជាតិ ត្រូវបាន​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក​ (WADA) ប្រកាស​ដាក់​ក្នុង​បញ្ជី​ហាមឃាត់ ដោយសារ​ការរកឃើញ​ប្រភេទ​កីឡា​នេះ ងាយ​ទទួលរង​នូវ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ជាច្រើន។ ការណ៍​នេះអាចជា​កត្ដា​មួយ​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​សម្រេច​ដក​កីឡា​កាយ​វប្បកម្ម​ចេញពី​ស៊ី​ហ្គេម ដើម្បី​ចៀសវាង​ផលប៉ះពាល់​នានា ពិសេស​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ដ្បិត​កម្ពុជា​ក៏​ជា​ប្រទេស​ហត្ថលេខី​របស់​ទីភ្នាក់ងារ​ WADA ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Liverpool ឡើង​ជុំ​ទី​៤ FA Cup ក្រោយ​ឈ្នះ​នៅ​ទឹកដី Wolves

2023/01/18 05:13:23 pm        181
​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បន្តដំណើរ​ឡើង​ជុំ​ទី៤ នៃ​ពានរង្វាន់ FA Cup ហើយ​ក្រោយ​ឈ្នះ​ការប្រកួត​ជើង​ទី​២ នៅ​ទឹកដី Wolverhampton ១-០​។ ​​បន្ទាប់ពី​ស្មើគ្នា ២-២ នៅ​ទឹកដី Liverpool កាលពី​សប្តាហ៍​មុន ក្រុម​របស់លោក Jurgen Klopp ក៏​រក​បាន​ជ័យជំនះ​ក្នុងការ​ប្រកួត​ឡើងវិញ​នៅ​ជើង​ទី​២ នេះ​តាមរយៈ​គ្រាប់​បាល់​របស់ Harvey Elliott នៅ​នាទី​ទី​១៣ និង​ជា​គ្រាប់​បាល់​តែមួយ​គ្រាប់​គត់​ដែល​កើតឡើង​ក្នុង​ការ​ប្រកួត​នេះ​។ ​​លោក Jurgen Klopp និយាយថា លោក​មាន​អារម្មណ៍​ឡើងវិញ​ខ្លះ​ក្រោយ​​ជ័យជំនះ​នេះ និង​មាន​ជំនឿ​ថា​ កូនក្រុម​របស់លោក​នឹង​អាច​ងើប​ចេញពី​បរាជ័យ​ផ្ទួនៗ​ក្រោយ World Cup នេះ​។ សូម​បញ្ជាក់​ថា​ ជ័យជំនះ​យប់មិញ​លើ Wolves គឺជា​ជ័យជំនះ​ទី​៣ ប៉ុណ្ណោះ​តាំងពី​លី​គ​ចាប់ផ្តើម​ឡើង​វិញ​ក្រោយ​សម្រាក​ពី World Cup សម្រាប់ Liverpool​។ ​ដោយឡែក​សម្រាប់​លទ្ធផល​ផ្សេងទៀត​នៅ​ពានរង្វាន់ FA Cup ជុំ​ទី​៣ ប្រកួត​ឡើងវិញ​រួមមាន Forest Green ចាញ់ Birmingham ១-២, Swansea ចាញ់ Bristol City ១-២, Wigan ចាញ់ Luton ១-២ និង West Brom ឈ្នះ Chesterfield ៤-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពាន​ Soccer League ​រកឃើញ​បេក្ខភាព​វគ្គ ១៦​ក្រុម​ចុងក្រោយ​បណ្ដើរៗ​

2023/01/18 04:50:10 pm        108
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ បាន​រកឃើញ​បេក្ខភាព​វគ្គ ១៦​ក្រុម​ចុងក្រោយ​ជា​បណ្ដើរៗ​ហើយ ក្រោយ​ដំណើរការ​ប្រកួត​បានជា​ង ១០​ថ្ងៃ ខណៈ​ពូ​ល​ចំនួន ៣ទៀតត្រូវ​បានបញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុកាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣។​ ​សម្រាប់​លទ្ធផល​ការប្រកួត​បញ្ចប់​ពូ​លកាលពី​ម្សិលមិញ ក្រុម​សាកលវិទ្យាល័យ​កម្ពុជាបាន​យកឈ្នះ​ក្រុម​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្មដោយ​លទ្ធផល ៤-១។ ជ័យជម្នះ​នេះបាន​ជួយ​ឲ្យ​ក្រុមយុវជន​ស្រលាញ់​សន្ដិភាព ក្លាយជា​បេក្ខភាព​ពូ​ល​ F ​ដែល​ទទួលបាន​កៅអី​វគ្គ​បន្ដ បន្ទាប់ពី​ពួកគេបាន​យកឈ្នះ​ក្រុមយុវជន​អ្នកតា​វាំង ៨-២។​ ​ក្រុម​សាកលវិទ្យាល័យ​កម្ពុជា បាន​ត្រឹម​បង្អាក់ដំណើរ​ក្រុម​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដ្បិត​ក្រោយ​ចប់​ការប្រកួត​នេះ ក្រុម​ទាំងពីររកបាន ៦​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុមយុវជន​ស្រលាញ់​សន្ដិភាព តែ​ដោយ​គិត​លើ​ផល​សង​គ្រាប់​បាល់ ក្រុមយុវជន​ស្រលាញ់​សន្ដិភាពមាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាងគេ​រហូតដល់ ៩​គ្រាប់ ទើប​ធ្វើ​ឲ្យ​ពួកគេមានឱកាស​ឡើង​វគ្គ​បន្ដ ។ ​​ចំណែក​បេក្ខភាព​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពូ​ល​ទើប​បញ្ចប់​ការប្រកួត​ដំណាលគ្នាកាលពី​ម្សិលមិញ រួមមាន​ពូ​ល​ E ​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌមានជ័យបាន​យកឈ្នះ​ក្រុម​ An Eng FC ​ដោយ​លទ្ធផល ៧-០ ដើម្បី​ធានា​កៅអី​កំពូល​តារាង និង​ឡើង​វគ្គ​បន្ដក្រោយ​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា។ រីឯ​ពូ​ល​ G ​ក្រុម​ Avatar ​បាន​ឡើង​វគ្គ​បន្ដជាមួយ​កំណត់ត្រា​ឈ្នះ ៣​ប្រកួត និង​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នា បន្ទាប់ពី​យកឈ្នះ​ក្រុម​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ២-១។​ ​ដោយឡែក​ពូ​ល​ H ​កំពុង​តែមាន​ភាព​តានតឹង ក្រោយ​ក្រុម​ Khmer United ​យកឈ្នះ​ក្រុម​មិ​ត្ដ​កីឡា ២៣-២ និង​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​ឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូល ១-០។ លទ្ធផល​នេះធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៤​ពិន្ទុ​ស្មើគ្នា ខណៈ​នៅសល់ ១​ប្រកួត​ក្នុង​ដៃ​រៀងខ្លួនដើម្បី​កាត់សេចក្ដី តើ​ក្រុម​ណា​នឹងត្រូវ​ឡើងទៅ​វគ្គ​បន្ដ ដ្បិត​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូលក៏​នៅសល់​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ​នេះដែរ។​ ​ក្រៅពី​បេក្ខភាព​ពូ​ល​ E, ​ពូ​ល​ F ​និង​ពូ​ល​ G ​ក៏មាន ៣​ក្រុម​ផ្សេងទៀតបាន​កក់​កៅអី​វគ្គ​បន្ដ​ផងដែរ ក្នុងនោះ​មាន​ពូ​ល​ B ​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា​, ពូ​ល​ C ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ និង​ពូ​ល​ D ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុង ដែល​ក្រុម​ទាំង ៣ សុទ្ធតែ​រកបាន ៩​ពិន្ទុ​ពេញឈរ​កំពូល​តារាង​រៀងៗ​ខ្លួន ក្រោយ​ទទួលបាន​ជ័យជម្នះ ៣​ប្រកួត​ជាប់​គ្នាក្នុង​វគ្គ​សន្សំ​ពិន្ទុ៕ ​អត្ថបទ៖ លី ឈុន​ឡា

ក្រសួងបរិស្ថាន​យកឈ្នះ​អាកាសចរណ៍​ស៊ីវិល ១-០ បង្កើន​ឱកាស​ឡើង​វគ្គ​បន្ដពាន​អន្ដរក្រសួង​

2023/01/18 04:33:21 pm        78
​បាល់ទាត់៖ ក្រុមបាល់ទាត់​ក្រសួងបរិស្ថាន​បាន​បន្ថែម ៣​ពិន្ទុ​ទៀតហើយ ក្រោយ​យកឈ្នះ​ក្រុម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ១-០ ក្នុង​ប្រកួត​ទី​២ នៃ​ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ពូ​ល​ B ​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ។​​ជំនួប​លើ​ទីលាន​ The Blue Sports Arena ​នេះ ក្រុម​ទាំងពីរបាន​រក្សា​លទ្ធផល​ស្មើគ្នា ០-០ នៅ​វគ្គ​ទី​១ ហើយ​បន្ដ​ការប្រកួតរហូតដល់​ចុង​វគ្គ​ទី​២ ទើប​មាន​គ្រាប់​បាល់​កើតឡើងដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ សេង កុសល នៅ​នាទី​៧០ ជួយ​ឲ្យ​ក្រុម​ក្រសួងបរិស្ថានយកឈ្នះ​ក្រុម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ១-០ តែម្ដង។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ក្រសួងបរិស្ថានកាន់តែ​មានឱកាស​ខ្ពស់​ឡើងទៅ​វគ្គ​បន្ដ នៃ​ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័ន​ឆ្នាំនេះ បន្ទាប់ពី​ប្រកួត​ដំបូង ពួកគេ​បាន​យកឈ្នះ​ក្រុម​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​លទ្ធផល ៣-០ កាលពី​ថ្មីៗ​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

Australian Open ចាប់ផ្តើម Raducanu ជា​ពីរ​បួស​ភ្លាម​ឈ្នះ​ការប្រកួត​ជុំ​ទី​១

2023/01/17 10:16:12 pm        78
​​វាយ​កូន​បាល់៖ ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, Australian Open បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ខណៈដែលកីឡាការិនី​អង់គ្លេស Emma Raducanu បាន​យកឈ្នះ​ការប្រកួត​ជុំ​ដំបូង​របស់​នាង បន្ទាប់ពី​ជា​ពីរ​បួស​។ ​​កីឡាការិនី​វ័យ ២០ឆ្នាំ​រូបនេះ​បាន​រងរបួស​កជើង​អំឡុង​ការប្រកួត​សប្តាហ៍​មុន​នៅ​កម្មវិធី Auckland Open ពោលគឺ​មុន Australian Open ចាប់ផ្តើម ១១ថ្ងៃ​ប៉ុណ្ណោះ​។ ​យ៉ាងណាក្តី​អតីត​ជើងឯក Wimbledon រូបនេះ​បាន​យកឈ្នះ​ការប្រកួត​ជុំ​ដំបូង​របស់ខ្លួន​លើ​កីឡាការិនី​អាល្លឺម៉ង់ Tamara Korpatsch ពីរ​សិត​ផ្ទួនៗ ៦-៣ និង ៦-២​។ ​ងាក​មក​កីឡាការិនី​លេខ ១ ពិភពលោក Iga Swiatek ក៏​មិនមាន​បញ្ហា​ដែរ​នៅ​ជុំ​ដំបូង​ ក្រោយ​យកឈ្នះ​កីឡាការិនី​អាល្លឺម៉ង់ Jule Niemeier ដោយ​លទ្ធផល ៦-៤ និង ៧-៥ បន្ត​ជួប​ជាមួយ Swiatek នឹង​ជួប​ជាមួយ Camila Osoria ជុំ​ទី២​។ ​​កីឡាការិនី​ប៉ូឡូញ​វ័យ ២១ឆ្នាំ Iga Swiatek គឺជា​បេក្ខភាព​ឈានមុខ​គេ​ម្នាក់​ក្នុងការ​ប្រជែង​ជើងឯក​ឆ្នាំនេះ បន្ទាប់ពី​ក្រសោប​យក​ជើងឯក Wimbledon និង US Open ឆ្នាំមុន​។ កីឡាការិនី​អាមេរិក Madison Keys ក៏​ឈានទៅ​ជុំ​ទី២ ទៀត​ដែរ​ក្រោយ​យកឈ្នះ​កីឡាការិនី​រុស្ស៊ី Anna Blinkova ៦-៤ ៣-៦ និង ៦-២​។ ​រំលឹកថា Madison Keys ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open នេះ​ពីរលើក​នៅ​ឆ្នាំ២០១៥ និង ២០២២ ឆ្នាំមុន​។ ​សម្រាប់​លទ្ធផល​ផ្នែក​បុរស​វិញ Rafael Nadal, Daniil Medvedev Stefanos Tsitsipas និង Cameron Norrie សុទ្ធតែ​គ្មាន​បញ្ហា​ឡើយ​នៅ​ជុំ​ដំបូង​របស់​ពួកគេ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bournemouth ឈានដល់​កិច្ចព្រមព្រៀង​ទិញ​ខ្សែប្រយុទ្ធ​ស្លាប Dango Ouattara តម្លៃ​ប្រហែល ២០​លាន​ផោន​

2023/01/17 09:55:37 pm        66
​បាល់ទាត់៖ ​ក្លិប​​អង់គ្លេស AFC Bournemouth បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ការនាំយក​ខ្សែ​ប្រយុទ្ធ​ស្លាប Dango Ouattara ពី​ក្លិប​បារាំង Lorient ក្នុងតម្លៃ​ប្រមាណ ២០លាន​ផោន​។ ​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៦គ្រាប់ និង​បោះ​បញ្ជូន ៦លើក​ក្នុងការ​បង្ហាញខ្លួន ១៨លើក​ក្នុង​លី​គ​កំពូល​បារាំង​រដូវ​កាល​នេះ​។ ​​ប្រធាន​ក្លិប​ថ្មី​របស់លោក Bournemouth លោក Bill Foley ដែល​កំពុង​ចរចា​ទិញ​ភាគហ៊ុន​ក្លិប​បារាំង Lorient ដែរនោះ​ត្រូវបាន​គេ​ដឹងថា ជា​ផ្នែក​មួយ​ដែលនាំឱ្យ​ការផ្ទេរ​របស់​កីឡាករ​ជម្រើសជាតិ​បូ​គី​ណា​ហ្វា​សូ​រូបនេះ​ដំណើរការ​រលូន​។ Bournemouth រកបាន​តែ ៣ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៩លើក​ចុង​ក្រោយ​ក្នុង​លី​គ និង​នៅ​ឈរ​ពីលើ​តំបន់​ដែល​ត្រូវ​កាត់​ចោល​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ តែ Bournemouth មាន​ចំនួន​របូត​គ្រាប់​បាល់​ច្រើនជាង​ក្រុម​ដែល​នៅ​ពីក្រោម​ខ្លួន​។ ​​ក្រោម​ការដឹកនាំ​របស់​អ្នក​ចាត់​ថ្មី​លោក Gary O’Neil ដែល​ត្រូវបានតែងតាំង​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា​នោះ Bournemouth បាន​ចាញ់​ការប្រកួត ៤លើកចុងក្រោយ​នៅ Premier League និង ៦ប្រកួត​ជាប់​គ្នា​គ្រប់​ក្របខណ្ឌ​។ ​Dango Ouattara ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​បូ​គី​ណា​ហ្វា​សូ និង​បាន​ស៊ុត​បញ្ចូល​ទី ៥គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nottingham Forest ទិញ​បាន​កីឡាករ​ម្នាក់ទៀត​តម្លៃ ១៦​លាន​ផោន​ពី​ក្លិប​ប្រេ​ស៊ី​ល Palmeiras

2023/01/17 09:29:58 pm        71
​បាល់ទាត់៖ ​ក្លិប​​អង់គ្លេស Nottingham Forest នៅតែ​បន្ត​បើក​ខ្ទង់ចំណាយ​របស់ខ្លួន​ក្នុងការ​នាំចូល​កីឡាករ​ថ្មី បន្ទាប់ពី​នាំយក​កីឡាករ​ប្រេ​ស៊ី​ល Danilo ពី​ក្លិប​ប្រេ​ស៊ី​ល Palmeiras ក្នុងតម្លៃ​ប្រហែល ១៦លាន​ផោន​។ ​ខ្សែបម្រើ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Forest ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ ១៣ ក្នុង​តារាង​នៅ Premier League ដោយបាន​ចុះហត្ថលេខា​រយៈពេល ៦ឆ្នាំកន្លះ​។ ​​Danilo ធ្លាប់​ឈ្នះ​ជើងឯក​ក្លិប​កំពូល​អាមេរិក​នៅ​អាមេរិក​ឡា​ទិន Copa Libertadores ដែល​ស្មើនឹង UEFA Champions League នៅ​អឺរ៉ុប ២លើក​ជាមួយ​ក្លិប Palmeiras រួមទាំង​ជើងឯក​លី​គ​កំពូល​ប្រេ​ស៊ី​ល Serie A មួយ​លើក​ផងដែរ​នៅ​រដូវ​កាល​មុន និង​បានបង្ហាញ​ខ្លួន​សរុប​ចំនួន ១៤១ប្រកួត​។​ ​​Danilo ជា​កីឡា​ករទី២ ដែល​មកកាន់ Nottingham Forest ក្នុង​ខែមករា​នេះ បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់ Danilo នៅ Palmeiras ម្នាក់ទៀត Gustavo Scarpa ដែល​ផ្លាស់​មក​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​កាលពី​សប្តាហ៍​មុន​។ ​​រំលឹកថា ​មុន​រដូវ​កាល​នេះ​ចាប់ផ្តើម​កាលពី​រដូវក្តៅ​កន្លងមក Nottingham Forest បាន​ចុះហត្ថលេខា​នាំយក​កីឡាករ​ថ្មី​សរុប ២២នាក់​រួចមកហើយ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​ក្របខណ្ឌ​កំពូល English Premier League តាំងពី​ឆ្នាំ១៩៩៩​។​ ​​Nottingham Forest នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Bournemouth ថ្ងៃ​សៅរ៍​នេះ​ក្របខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo នឹង​ចូល​លេង​លើកដំបូង​នៅ​ដី​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ការប្រកួត​មិត្តភាព​មួយ​ទល់នឹង PSG

2023/01/17 07:33:08 pm        133
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo នឹង​ចូល​លេង​ការប្រកួត​ដំបូង​នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​តាំងពី​ផ្លាស់​មកកាន់​ក្លិប​ Al Nassr បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​តារា​ចម្រុះ Riyadh ST XI សម្រាប់​ការប្រកួត​មិត្តភាព​មួយ​ទល់នឹង Paris Saint Germain ដែល​នឹងមាន​វត្តមាន Lionel Messi ផងដែរ​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​នឹង​ដឹកនាំ​ក្រុម​ដែល​ប្រមូលផ្តុំ​ ដោយ​កីឡាករ​មកពី​ក្លិប​បាល់ទាត់​ក្នុង​ទីក្រុង Riyadh ទាំងពីរ​រួមមាន Al Hilal និង Al Nassr ទល់នឹង Messi ដែល​នឹង​ជំនួប​ចុងក្រោយ​មួយទៀត​របស់​ស្តេច​បាល់ទាត់​ទាំងពីរ​។ ​​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ប្រកួត​មិត្តភាព​នោះ ក៏មាន​វត្តមាន​កីឡាករ​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត Salem Al-Dawsari ផងដែរ ដែល​រូបគេ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​យកឈ្នះ​ជើងឯក​ពិភពលោក​អា​ហ្ស​ង់​ទីន​ប្រកួត​ដំបូង​ក្នុង​ពូ​លនៅ World Cup​។ ​​បើតាម​ការ​ឱ្យដឹងពី​អ្នករៀបចំ​ថា សំបុត្រ​ចូលរួម​ទស្សនា​ត្រូវបាន​គេ​ព្យាយាម​ទិញ​តាម​អន​ឡាញ​ជាង ២លាន​លើកសម្រាប់​ការប្រកួត​មិត្តភាព ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៩ ខាងមុខនេះ​។ ​​សម្រាប់​កៅអី​ទស្សនា​ក្នុង​តំបន់ VIP ត្រូវបាន​គេ​ដឹងថា​មានតម្លៃ ២.៦៦លាន​ដុល្លារ​អាមេរិក​ក្នុង​ការដេញ​ថ្ងៃ​ដែល​នឹង​បញ្ចប់​ថ្ងៃ​អង្គារ​នេះ​។ ​​សូមបញ្ជាក់ថា Ronaldo ដែល​ផ្លាស់​មកកាន់ Al Nassr ក្នុងតម្លៃ​ពលកម្ម​ប្រមាណ ២០០លានដុល្លារ​ក្នុង​មួយឆ្នាំ​នោះ មិនទាន់បាន​ចូល​លេង​ការប្រកួត​ណាមួយ​នៅឡើយ ស្របពេល​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ទទួល​ការពិន័យ ២ប្រកួត​របស់ FA អង់គ្លេស​ក្រោយ​បោក​ទូរស័ព្ទដៃ​អ្នកគាំទ្រ Everton កាលពី​ខែមេសា​អំឡុងពេល​ជា​កីឡាករ​របស់ Manchester United​។ ​​បន្ទាប់ពី​ការប្រកួត​មិត្តភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Ronaldo ដែល​អវត្តមាន​ពីរ​ប្រកួត​រួចហើយនោះ នឹង​ចូល​លេង​ការប្រកួត​ក្នុង​លី​គ​លើកដំបូង​ដែរ​ឱ្យ Al Nassr នៅ​ថ្ងៃអាទិត្យ​នេះ​ទទួល​ស្វាគមន៍ Al Ettifaq៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jurgen Klopp គ្មាន​គម្រោង​ចាក​ចេញពី Liverpool ឡើយ

2023/01/17 06:44:35 pm        79
​បាល់ទាត់៖ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp គ្មាន​គម្រោង​ចាក​ចេញពី​ក្រុម​ហង្ស​ក្រហម Liverpool ឡើយ​។ ​​ការលើកឡើង​បែបនេះ​ស្រប​ពេលដែល Liverpool កំពុង​ធ្លាក់ចុះ​ទម្រង់​ខ្លាំង​រដូវ​កាល​នេះដែល​ធ្លាក់ខ្លួន​ឈរ​លេខ៩ ក្នុង​តារាង​នៅ English Premier League និង​នៅ​ឆ្ងាយ​ពី​តំបន់ Top4 ដល់​ទៅ ១០ពិន្ទុ​ឯណោះ​។ ​​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ទល់នឹង​ម្ចាស់ផ្ទះ Wolves រាត្រី​នេះ​ពានរង្វាន់ FA Cup លោក Jurgen Klopp ថា លោក​គ្មាន​គម្រោង​ចាក​ចេញពី Anfield ឡើយលុះត្រា​ត្រូវបាន​បណ្តេញចេញ​។ ​​ទន្ទឹមនឹង​នោះដែរ​អតីត​អ្នកចាត់ការ Dortmund រូបនេះ​បញ្ជាក់​ជាថ្មី​ថា Liverpool នឹងមិន​នាំយក​កីឡាករ​ថ្មី​ក្នុង​ខែមករា​នេះ​ទៀតឡើយ បន្ទាប់ពី​ការមកដល់​របស់ Cody Gakpo ហើយ​បើទោះបី​កីឡាករ​មួយចំនួនធំ​នឹង​ផុត​កិច្ចសន្យា​នៅ​ដំណាច់​រដូវ​កាល​នេះ​ក៏ដោយ​រួមមាន James Milner, Naby Keita, Alex Oxlade-Chamberlain និង Roberto Firmino​។ ​​Liverpool នឹងត្រូវ​ជួប​ម្ចាស់ផ្ទះ Wolves រាត្រី​នេះ​ជើង​ទី២ FA Cup ជុំ​ទី៣ បន្ទាប់ពី​ស្មើ​នៅ​ទឹកដី Anfield ២-២ មុន​ទទួល​តោ​ខៀវ Chelsea ថ្ងៃ​សៅរ៍​នេះ​នៅ Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM